ត្រឹមខែកុម្ភៈ ២០២៦៖ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីជាង ១០០គម្រោង ក្នុងតម្លៃជិត១ប៊ីលានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារាយការណ៍ថា គម្រោងថ្មីជាង ១០០ ត្រូវបានអនុម័ត ដែលត្រៀមនឹងបង្កើតការងារចំនួន ៣៩.០០០ កន្លែងនៅទូទាំងវិស័យផ្សេងៗគ្នា

ត្រឹមតែរយៈពេល ២ខែ ពោលគឺខែមករា-កុម្ភៈ ដើមឆ្នាំ២០២៦នេះ កម្ពុជា ទទួលបានគម្រោងវិនិយោគថ្មីជាង ១០០គម្រោង ក្នុងតម្លៃវិនយោគជិត ១ប៊ីលានដុល្លារអាម៉េរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC កាលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ។

CDC បានបញ្ជាក់ថា អនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) បានចុះបញ្ជីគម្រោងវិនិយោគចំនួន ១០៥ ក្នុងទំហំទឹកប្រាក់ជាង ៩៦៦ លានដុល្លារ ដោយបង្កើតបានការងារបន្ថែមចំនួន ៣៩.000 កន្លែង។

ដោយឡែកការចុះបញ្ជីក្នុងខែកុម្ភៈវិញ មានចំនួន ៤២គម្រោង មានទំហំទុនវិនិយោគសរុបប្រមាណ ១៦៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារសរុបប្រមាណ ២៤ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគទាំង៤២នេះ មានគម្រោងចំនួន ១៨ ត្រូវបានចុះបញ្ជីដោយ CDC ក្នុងនោះក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៩គម្រោង និងក្នុងតំបន់សេដ្ឋកិច្ចពិសេស ចំនួន ៩គម្រោង និងគម្រោងចំនួន ២៤ទៀត ត្រូវបានចុះបញ្ជីដោយ អនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត។

គម្រោងវិនិយោគ ដែលត្រូវបានចុះបញ្ជីក្នុងខែកុម្ភៈ ឆ្នាំ២០២៦នេះ មានដូចជា គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើងនិងកាបូប ផលិតកេសកាតុងនិងផលិតផលពីក្រដាស ផលិតគ្រឿងសង្ហារិមសម្រាប់ប្រើប្រាស់ក្នុងផ្ទះ ផលិតសម្ភារបោះជំរំ កែច្នៃសំណប៉ាហាំង ផលិតក្តារបន្ទះ ផលិតចំហៀរឈើ កែច្នៃលោហធាតុ និងផលិតផលពីប្លាស្ទិក ផលិតសារធាតុគីមី ផលិតដើមណូអែល ផលិតនិងផ្តុំដំឡើងក្បាលរ៉ូប៊ីណេ ផលិតគ្រឿងបង្គុំបន្ទះសូឡានិងគ្រឿងបង្គុំបរិក្ខារអគ្គិសនី។ល។

សូមរំឭកថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ មានគម្រោងវិនិយោគចំនួន៦៣០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១០ប៊ីលានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៤៣៨ពាន់កន្លែងត្រូវបានចុះបញ្ជី ដោយគណៈកម្មាធិការវិនិយោគកម្ពុជា៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនជប៉ុនធំមួយមានផែនការវិនិយោគប្រមាណ ៧០០លានដុល្លារបន្ថែមទៀត នៅខេត្តពោធិ៍សាត់

ក្រុមហ៊ុន MinebeaMitsumi Inc. ដែលជាក្រុមហ៊ុនឈានមុខគេមួយ […]

បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាកើនដល់៦៥ តំបន់ និងត្រូវការកម្លាំងពលកម្មជាង ៣៥ពាន់នាក់

បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសមានការរីកចម្រើនគួរឱ្ […]

រោងចក្រផ្គុំដំឡើងរថយន្ត តម្លៃ ២៨លានដុល្លារ បើកការដ្ឋានសាងសង់នៅស្រុកខ្សាច់កណ្តាល

ក្រុមហ៊ុន KNN Automotive ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស […]

អ្នកធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន ប្ដេជ្ញា​ពង្រីក និង​ស្វែងរកនូវឱកាសវិនិយោគថ្មីៗនៅកម្ពុជា

គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (U […]

កម្ពុជា-បាំរាំង កំពុងជំរុញគម្រោងមន្ទីរពេទ្យ និងគម្រោងបំលែងសំណល់ទៅជាថាមពល

កម្ពុជា-ជប៉ុន បានបើកពិភាក្សា ដើម្បីជំរុញគម្រោងអាទិភាពចំ […]

ក្រុមហ៊ុនចិន ចាប់អារម្មណ៍វិនិយោគរោងចក្រផលិតស៊ីម៉ងត៍ និងថាមពលកកើតឡើងវិញនៅកម្ពុជា

ក្រុមហ៊ុនយក្សមួយរបស់ចិន China Energy International បានប […]