JICA ឯកភាពទំលាក់ថវិកាជាកញ្ចប់រួមសម្រាប់គម្រោងពង្រីកផែសីហនុជំហានទី២ និងទី៣

កំពង់ផែស្វ័យតក្រុងព្រះសីហនុ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គការ JICA បានឯកភាពគ្នាលើការទទួលបានឥណទានជាកញ្ចប់រួម សម្រាប់គម្រោងពង្រីកកំពង់ផែក្រុងព្រះសីហនុជំហានទី២ និងទី៣។ ការព្រមព្រៀងផ្តល់កម្ចីឥណទានពី JICA ដល់កំពង់ផែស្វ័យតក្រុងព្រះសីហនុ គឺបន្ទាប់ពី JICA បានផ្តល់កម្ចី ២០៣លានដុល្លារ សម្រាប់គម្រោងសាងសង់ចំណតកុងតែន័រជំហានទី១ ដែលគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៥។ នេះជាការលើកឡើងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីសំណេះសំណាលនៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ នៅថ្ងៃទី២៧ ខែមេសា កន្លងទៅ។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ « មានការឯកភាពគ្នារវាង JICA កំពង់ផែ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចហើយ ថានឹងទំលាក់ប្រាក់កម្ចីរួមមួយកញ្ចប់តែម្តង កុំឱ្យពិបាកក្នុងការចរចាថវិកាជំហានទី ២ ហើយទៅចរចាជំហានទី ៣ម្ដងទៀត”។ ក្នុងជំហានទី១ ជប៉ុននឹងជួយពង្រីកចំណតកុងតែន័រឱ្យមានប្រវែង ៣៥០ ម៉ែត្រ និងជម្រៅទឹក ១៤,៥ម៉ែត្រ។ ដោយឡែក ជំហានទី២ គ្រោងនឹងពង្រីកទៅប្រវែង ៣៥០ម៉ែត្រ និងជម្រៅទឹក ១៦,៥ម៉ែត្រ […]

អាន​បន្ថែម

អគារពហុបំណងមន្ទីរពេទ្យកាល់ម៉ែតតម្លៃ៤០លានដុល្លារ សម្រេចការសាងសង់ជាង៩០%

អគារពហុបំណង មានឈ្មោះថា អគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែត សម្រេចការសាងសង់បានជាង ៩២% ហើយ បើគិតត្រឹមខែមេសានេះ។ នេះបើយោងតាមការចុះត្រួតពិនិត្យការដ្ឋាន របស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី២៧ខែមេសានេះ។ ឯកឧត្តម បានមានប្រសាសន៍ថា នេះជាការអភិវឌ្ឍដ៏ធំរបស់វិស័យសុខាភិបាល ដើម្បីធ្វើឱ្យមនី្ទរពេទ្យកាល់ម៉ែត ប្រែក្លាយជាមនី្ទរពេទ្យមួយដ៏ទំនើប និងកាន់តែមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ ក្នុងការផ្តល់សេវាថែទាំសុខភាព មិនចាញ់បណ្តាជិតខាង។ អគារមជ្ឈមណ្ឌលពហុឯកទេសនេះ មានកំពស់ ១២ ជាន់ មានផ្ទៃក្រឡាសរុបជាង ៤២ ០០០ ម៉ែត្រការ៉េ និងអាចផ្ទុកបានរហូតដល់ទៅ ៣២៨គ្រែ។ គម្រោង បានបើកការដ្ឋានកាលពីថ្ងៃទី ០៨ មិនា ២០១៨ កន្លងមកនេះ ដោយគ្រោងនឹងបញ្ចប់ក្នងពេលឆាប់ៗខាងមុខនេះ។  

អាន​បន្ថែម

ក្រសួងសាធារណការ ដាក់ដំណើរការស្ថានីយសាកថ្មរថយន្តអគ្គិសនី នៅខេត្តព្រះសីហនុ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្ពោធដាក់ដំណើរការស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីទី៣ នៅកម្ពុជា ដែលជាជំនួយរបស់អង្គការ UNDP នៅឯផ្សារទំនើបហ្វូរី ថាម សឃ្វែរ ម៉ល ខេត្តព្រះសីហនុ។ ពិធីនេះធ្វើឡើងនៅក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងអង្គការ UNDP និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។ ស្ថានីយនេះជាស្ថានីយទី ៣ ត្រូវបានដាក់ដំណើរការឱ្យប្រើប្រាស់ បន្ទាប់ពីស្ថានីយទី១ នៅក្រសួងសាធារណការ ដែលបើកនៅខែមីនា និងស្ថានីយ២ របស់វិស័យឯកជន នៅភ្នំពេញដែលបើកកាលពីថ្ងៃទី ២៦ មេសា។ ក្រសួងសាធារណការ គ្រោងនឹងបើកដំណើរការស្ថានីយសាកថ្មរថយន្តអគ្គិសនី ចំនួន ២ ទីតាំងបន្ថែមទៀត នៅខេត្តបាត់ដំបង និងសៀមរាប នៅខែឧសភា។

អាន​បន្ថែម

ការប្រកួតសំណង់ឆ្នើមអន្តរជាតិ ២០២២ បើកទទួលពាក្យហើយ! អ្នកឈ្នះទៅប្រកួតបន្តនៅLondon

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្ម software គ្រប់គ្រងសំណង់បែបឌីជីថលឈានមុខគេនៅលើពិភពលោក បានប្រកាសបើកទទួលពាក្យបេក្ខភាពចូលប្រកួតក្នុងកម្មវិធីហេដ្ឋារចនាសម្ធ័ន្ធឆ្នើម ឬ 2022 Going Digital Awards in Infrastructure ហើយ។ កម្មវីធីនេះទទួលយកបេក្ខភាពពីជុំវិញពិភពលោក ខណៈក៏បានលើកទឹកចិត្តឱ្យម្ចាស់គម្រោងសំណង់ ឬហេដ្ឋារចនាសម្ព័ន្ធនានា នៅកម្ពុជាចូលរួមបន្ថែម ក្រោយគម្រោងអនុស្ថានីយអគ្គិសនី នៅខេត្តកោះកុង ធ្លាប់បានជាប់ឈ្មោះជាបេក្ខភាពក្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្តកាលពីឆ្នាំមុន។ (អានបន្ថែម) កម្មវិធីនឹងបិទទទួលពាក្យត្រឹមថ្ងៃទី ២៣ ឧសភា ២០២២ ដោយអ្នកឈ្នះចូលវគ្គផ្ដាច់ព្រ័ត្ត នឹងបានទៅធ្វើបទបង្ហាញ និងប្រកួតយកជ័យលាភីនៅទីក្រុង London ប្រទេសអង់គ្លេស នៅចុងឆ្នាំ ២០២២។ ការប្រកួតក្នុងឆ្នាំ ២០២២ និងទទួលបេក្ខភាពក្នុងប្រភេទហេដ្ឋារចនាសម្ព័ន្ធរួមមាន: o ស្ពាន និងផ្លូវក្រោមដី o សំណង់ o វិស្វកម្មសហគ្រាស o សំណង់អគារសាធារណៈ សាលា និងទីក្រុង o Geoprofessional o Grid o រោងចក្រថាមពល o […]

អាន​បន្ថែម

ជប៉ុនសម្លឹងចង់និយោគលើវិស័យថាមពលស្អាតនៅកម្ពុជា

វិនិយោគិនជប៉ុន ចាប់អារម្មណ៍លើចង់វិនិយោគលើវិស័យថាមពលស្អាត ថាមពលដើរដោយពន្លឺព្រះអាទិត្យ និងបច្ចេកវិទ្យាសន្សំសំចៃថាមពលបានខ្ពស់ តែមិនបំពុលបរិស្ថាននៅកម្ពុជា។ នេះជាការលើកឡើងរបស់គណប្រតិភូវិនិយោគិនជប៉ុន ដឹកនាំដោយ ឯកឧត្តម Fumaiki TAKAHASHI ប្រធានសមាគមជប៉ុនកម្ពុជា និ ក្នុងជំនួបជាមួយ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី ២៥ ខែមេសា។ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះគម្រោងខាងលើ និងបានស្នើឱ្យសមាគមជប៉ុន បន្តកៀគរអ្នកវិនិយោគបន្ថែមមកកម្ពុជា ក្នុងនោះគួរពិនិត្យបន្ថែមលើការវិនិយោគក្នុងឧស្សាហកម្មរ៉ែ និងប្រេងកាត។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលតែងតែគិតគូរ និងជួយដល់ការអភិវឌ្ឍនៅកម្ពុជា ដូចជាការសិក្សាស្រាវជ្រាវសក្តានុពលរ៉ែ ការផ្តល់ជំនួយហិរញ្ញវត្ថុក្នុងការសាងសង់រោងចក្រថាមពលអគ្គិសនី ការសាងសង់ខ្សែបណ្តាញបញ្ជូន និងគ្រឿងបរិក្ខាអគ្គិសនីជាដើម។

អាន​បន្ថែម

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្រេចបាន ៩០% គ្រោងបើកឱ្យប្រើខែកក្កដា

ការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ បានសម្រេច ៩០% គិតត្រឹមខែមេសានេះ ហើយនឹងត្រូវដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន នៅខែកក្កដាខាងមុខ។ នេះបើតាមកិច្ចត្រួតពិនិត្យវឌ្ឍនភាព របស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមនឹងនិសិត្យ ៣០០ នាក់ នៅថ្ងៃទី២៦ ខែមេសា។ ឯកឧត្តម បានលើកឡើងថា ក្រសួងកំពុងពិចារណា លើការកំណត់ល្បឿននៃការបើកបរលើផ្លូវល្បឿនលឿននេះ ថានឹងឱ្យប្រើដល់ ១២០គីឡូម៉ែត្រ/ម៉ោង ឬយ៉ាងណា។ ទន្ទឹមនឹងនេះ ក្រសួងក៏កំពុងពិភាក្សាជាមួយក្រុមហ៊ុនឱ្យជួយកំណត់តម្លៃសេវានៅក្រោម ១០សេន ក្នុងមួយគីឡូម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរការរបស់ប្រជាពលរដ្ឋ។ ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd ជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) និង ចំណាយរយៈពេលសាងសង់៤៨ខែ គ្រោងចំណាយថវិកាប្រមាណ ២ ប៊ីលានដុល្លារ។

អាន​បន្ថែម

មូលហេតុសំខាន់ៗ៥យ៉ាង ដែលចិន និងបរទេសផ្សេងទៀត ចូលចិត្តមកវិនិយោគនៅកម្ពុជា

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្មីៗ នេះ បានជំរុញឱ្យវិនិយោគិនចិន មកបោះទុននៅកម្ពុជាបន្ថែមទៀតក្នុងវិស័យអាទិភាព ខណៈបានបញ្ជាក់ថាមានមូលហេតុសំខាន់ៗចំនួន៥យ៉ាង ដែលកម្ពុជាជាទិសដៅវិនិយោគដ៏មានសក្ដានុពល។ ការលើកឡើងនេះ ធ្វើឡើងក្នុងពិភាក្សាការងាររវាងសម្ដេច ហ៊ុន សែន ជាមួយក្រុមហ៊ុនចិនចំនួន៣ រួមមាន ក្រុមហ៊ុន China investment ក្រុមហ៊ុនអ៊ីស្ទ័រ និងក្រុមហ៊ុនគួអាន ដែលដឹកនាំដោយ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ កាលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។ គោលបំណងនៃកិច្ចប្រជុំ គឺការសុំជួបពិភាក្សានេះ គឺដើម្បីស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជា។ ជាការឆ្លើយតប សម្តេច ហ៊ុន សែន បានស្វាគមន៍អ្នកវិនិយោគចិន ហើយបានបញ្ជាក់ថាបរិយាកាសវិនិយោគនៅកម្ពុជាមានភាពល្អប្រសើរជាងមុន ដោយសារមូលហេតុ ៥ រួមមាន៖ ទី១-កម្ពុជា មានសុខសន្តិភាព និងស្ថិរភាពដែលជាមូលដ្ឋានគ្រឹះសម្រាប់ការវិនិយោគ។ ទី២-កម្ពុជា មានច្បាប់វិនិយោគដែលផ្ដល់ការងាយស្រួលដល់អ្នកវិនិយោគ។ ទី៣- កម្ពុជា មានក្បាលម៉ាស៊ីនគ្រប់គ្រងច្រកចេញចូលតែមួយ សម្រាប់ការជួយសម្រួលដល់ការវិនិយោគ។ ទី៤- កម្ពុជាមិនតំរូវឲ្យអ្នកវិនិយោគប្រើតែប្រាក់រៀល សម្រាប់បើកប្រាក់ខែឲ្យបុគ្គលិក ដោយកម្ពុជា អនុញ្ញាតដល់ការប្រើប្រាក់ដទៃទៀតដូចជា […]

អាន​បន្ថែម

ផែរណបពហុបំណង TS១១ សាងសង់បាន ៨៥% ហើយ គ្រោងដាក់ដំណើរការដើមខែកក្កដា

គម្រោងអភិវឌ្ឍន៍ចំណតផែរណបពហុបំណង TS១១ របស់កំពង់ផែស្វយ័តភ្នំពេញ បច្ចុប្បន្នសម្រេចការសាងសង់បានប្រមាណ ៨៥% គ្រោងបញ្ចប់ការសាងសង់បើកឱ្យដំណើការប្រើប្រាស់អំឡុងដើមខែកក្កដា ឆ្នាំ ២០២២ ខាងមុខ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាឱកាសចុះពិនិត្យវឌ្ឍនភាពការដ្ឋាន កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។ ឯកឧត្តម ស៊ុន ចាន់ថុល ថា គម្រោងអភិវឌ្ឍន៍នេះ សាងសង់ឡើងដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ និងការរីកចម្រើនប្រកបដោយនិរន្តភាពនៃអាជីវកម្មរបស់កំពង់ផែស្វយ័តភ្នំពេញ។ ឯកឧត្តម បន្ដថាការដឹកជញ្ជូនតាមផ្លូវទឹក គឺសំខាន់ណាស់ ហើយក្នុងនាមក្រសួងសាធារណការ និងដឹកជញ្ជូន សូមគាំទ្រ និងខិតខំប្រឹងប្រែងជំរុញធ្វើយ៉ាងណាឲ្យការដឹកជញ្ជូនតាមផ្លូវទឹកឱ្យបានច្រើនថែមទៀត។ ក្រៅពីនេះ កំពង់ផែស្វយ័តភ្នំពេញ បាននឹងកំពុងរៀបចំគម្រោងអភិវឌ្ឍន៍ផ្សេងៗទៀត ក្នុងនោះរួមទាំងគម្រោងអភិវឌ្ឍន៍ចំណត ផែរណបតាមផងទន្លេ ចំនួន ៧ ទីតាំងផងដែរ៕

អាន​បន្ថែម

ក្រសួង និងអ្នកជំនាញចិន រួមគ្នាសិក្សាគម្រោងជីកផ្លូវទឹកថ្មីភ្ជាប់ពីខេត្តកណ្ដាលដល់កែប

ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនជំនាញចិន (CRBC) នឹងសហការគ្នាសិក្សាគម្រោង អភិវឌ្ឍប្រព័ន្ធផ្លូវទឹកថ្មីមួយ តភ្ជាប់រវាងទន្លេបាសាក់ ក្នុងភូមិសាស្រ្តខេត្តកណ្តាល ទៅខេត្តកែប។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី ២៥ ខែមេសា នេះ ការសិក្សាបឋមដោយក្រសួងបានបញ្ចប់ជាស្ថាពរ ដែលបង្ហាញថាគម្រោងផ្លូវទឹកថ្មីនេះ អាចដំណើការបាន។ សម្រាប់ការសិក្សាលម្អិតលើគម្រោងនេះ ក្រសួងសាធារណការ និងក្រុមហ៊ុនចិន បានឯកភាពថានឹងសិក្សារួមគ្នា ដោយគ្រោងនឹងចាប់ផ្ដើមឆាប់ៗខាងមុខនេះ។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ «ក្រុមការងាររបស់គាត់ នឹងចុះមកធ្វើការជាមួយនឹងក្រសួងសាធារណការ និងដឹកជញ្ជូនដើម្បីឈានទៅរកការពិនិត្យមើលការសិក្សាថា ធ្វើបានឬមិនបាន។ បើការសិក្សាចប់សព្វគ្រប់ យើងនឹងដាក់ជូនទៅក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីជួយពិនិត្យ តើវាប៉ះពាល់អ្វីខ្លះ? ធ្វើបានឬធ្វើមិនបាន?»។ ឯកឧត្តម ស៊ុន ចាន់ថុល លើកឡើងថា ក្នុងករណីគម្រោងនេះ ធ្វើបាន កម្ពុជា នឹងមានផែយុទ្ធសាស្រ្ត នៅស្រុកស្អាង នៅខេត្តតាកែវ និងនៅកែប។  

អាន​បន្ថែម

រដ្ឋគ្រោងសាងសង់កំពង់ផែរណបតាមដងទន្លេ ចំនួន៧

ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងសាងសង់កំពង់ផែរណបចំនួន ៧ នៅតាមដងទន្លេមេគង្គ និងទន្លេសាប ដើម្បីសម្រួលដឹកទំនិញ តាមបណ្តាខេត្ត ចូលទៅកំពង់ផែភ្នំពេញ ដើម្បីនាំចេញ។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងបែបនេះ នាឱកាសចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ចំណតផែរណបពហុបំណង TS១១ របស់កំពង់ផែស្វយ័តភ្នំពេញ នៅថ្ងៃទី ២៥ ខែមេសា។ គម្រោងចំណតផែរណបទាំង៧ ទីតាំងនោះរួមមាន ចំណតផែរណបពហុបំណងកោះរកា (LM២៦), ចំណតផែនកុងតឺន័រ LM១៧, ចំណតផែរពនពហុបំណងព្រែកអញ្ចាញ (UM១), ចំណតផែរណបពហុបំណងទន្លេបិទ (UN២), ចំណតផែនរណបពហុបំណងឆ្លូង (ក្រចេះ), ចំណតផែរណបពហុបំណងកំពង់ឆ្នាំង និងចំណតផែរណបពហុបំណងព្រែកក្តាម។ ឯកឧត្តម ស៊ុន ចាន់ ថ្លែងថា៖ «យើងមានផែនការសាងសង់កំពង់ផែរណប ចំនួន៧ ដើម្បីឱ្យងាយស្រួលក្នុងការប្រមែប្រមូលទំនិញ ទូទាំងប្រទេសយើង ដើម្បីចូលមកកំពង់ផែភ្នំពេញ ហើយយកទៅលក់នៅបរទេស»។ សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ចំណតផែរណបពហុបំណង TS១១ របស់កំពង់ផែស្វយ័តភ្នំពេញ សាងសង់សម្រេចបានប្រមាណ ៨៥% គ្រោងបញ្ចប់ការសាងសង់បើកឳ្យដំណើការប្រើប្រាស់អំឡុងខែមិថុនា ឆ្នាំ២០២២ខាងមុខ។

អាន​បន្ថែម