ព័ត៌មានក្នុងស្រុក
ក្រសួងដែនដីនឹងបើកវគ្គអប់រំអំពីច្បាប់ និងបទបញ្ជាថ្មីៗ ដល់អ្នកគូរប្លង់ និងក្រុមហ៊ុនសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបើកវគ្គផ្សព្វផ្សាយខ្លឹមសារច្បាប់ គោលការណ៍ បទបញ្ជា និងបទដ្ឋានគតិយុត្តថ្មីៗ ពាក់ព័ន្ធនឹងវិស័យសំណង់ ដល់រូបវ័ន្តបុគ្គល និងក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងអ្នកសាងសង់ទាំងអស់ទូទាំងប្រទេស។ បើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ វគ្គអប់រំនេះ នឹងចាប់ផ្តើមនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ វេលាម៉ោង៨ ព្រឹក តាមប្រព័ន្ធ Zoom (Meeting ID: 814 9688 4411, Passcode: MLMUPC2022) ក្រោមអធិបតីភាព ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
អានបន្ថែមត្រឹមចុងឆ្នាំ ២០២១ កម្ពុជាមានបំណុល ៩,៤៩ ប៊ីលានដុល្លារ ភាគច្រើនប្រើលើហេដ្ឋារចនាសម្ព័ន្ធ
គិតត្រឹមដំណាច់ឆ្នាំ២០២១ កម្ពុជា មានសន្និធិបំណុលសាធារណៈ (កម្ចីដែលនៅជំពាក់គេ) សរុបចំនួន ៩,៤៩ ប៊ីលានដុល្លារ ដោយសុទ្ធតែជាបំណុលសាធារណៈក្រៅប្រទេស ហើយភាគច្រើនគឺប្រើលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ។ នេះបើយោងតាម ព្រឹត្តិបត្របំណុលសាធារណៈកម្ពុជា ចេញផ្សាយចុះថ្ងៃទី ២៥ខែកុម្ភៈ កន្លងទៅ។ ដោយឡែក ក្នុងឆ្នាំ ២០២១ រដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងសុំកម្ចីសម្បទាន ជាមួយដៃគូអភិវឌ្ឍន៍នានាសរុប ៩០៥លានដុល្លារ ស្មើនឹងប្រមាណ៤៣% នៃពិដានអតិបរមាដែលច្បាប់អនុញ្ញាត ១,៥០០ លាន អេស.ដេ.អ៊ែរ។ គោលដៅនៃកម្ចី គឺប្រើដើម្បីអនុវត្តគម្រោងវិនិយោគសាធារណៈ ក្នុងវិស័យអាទិភាព ទិសដៅដើម្បីកំណើនសេដ្ឋកិច្ចរយៈពេលវែង។ ក្នុងចំណោមកម្ចីសរុប វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តទាញយក ៧២% ខណៈវិស័យអាទិភាពចំពោះមុខផ្សេងទៀត ប្រមាណ២៨% ។ ក្រសួងបញ្ជាក់ថា ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានដែលមានកម្រិតសម្បទានខ្ពស់ដោយមានធាតុអំណោយជាមធ្យម ៥០%។ (និយាយងាយយល់គឺកម្ចីការប្រាក់ទាបជាងទីផ្សារ) គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩៣ រហូតដល់ដំណាច់ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងខ្ចីឥណទានសម្បទាន ជាមួយដៃគូអភិវឌ្ឍន៍នានា សរុបចំនួន ១៥,៥៥ ប៊ីលានដុល្លារ ក្នុងនោះ វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តគ្រប់ដណ្តប់ ប្រមាណ ៨៣% និងវិស័យអាទិភាពចំពោះមុខផ្សេងទៀតប្រមាណ ១៧%។
អានបន្ថែមសម្ដេច ហ៊ុន សែន នឹងសម្ពោធផ្លូវ ៣៨ខ្សែ នៅសៀមរាប ថ្ងៃទី ទី ០៤ ខែ មេសា
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ៣៨ខ្សែ ប្រព័ន្ធលូ ភ្លើងបំភ្លឺសាធារណៈ និងការកែលម្អស្ទឹងសៀមរាប ក្នុងក្រុងសៀមរាប នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនៅថ្ងៃទី ៤ មេសា ក្រោមអធិបតីភាព សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ នេះបើយោងប្រសាសន៍របស់អភិបាលខេត្តសៀមរាម ឯកឧត្តម ទៀ សីហា កាលពីថ្ងៃទី ១១ មីនា នេះ។ ឯកឧត្តមបន្តថា៖ «មកដល់ពេលនេះ ការសាងសង់ផ្លូវសម្រេចបានបាន១០០% ខណៈ នៅសេសសល់បន្តិចបន្តួច លើការងារបំពាក់ប្រព័ន្ធភ្លើងបំភ្លឺសាធារណៈ និងការងារមួយចំនួនតូចប៉ុណ្ណោះ» ។ គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប មានប្រវែងសរុប ១០៨ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៥០ លានដុល្លារអាមេរិក។ លើសពីនេះ រដ្ឋក៏បន្ថែមទឹកប្រាក់ ៩លានដុល្លារអាមេរិក ដើម្បីរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ខណៈ ៥ លានដុល្លារទៀត សម្រាប់កែលម្អ ដងស្ទឹងសៀមរាប ដែលមានប្រវែងជាង ៩ គីឡូម៉ែត្រ។ ការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ បានបើកការដ្ឋានកាលពីថ្ងៃទី៣០ ខែវិច្ឆិកា […]
អានបន្ថែមមកទល់បច្ចុប្បន្ន ភ្នំពេញមានបូរីជាង ៣០០ កន្លែង និងអគារខ្ពស់ជាង ១៦០០ អគារ
គិតត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០កន្លែង និងអគារខ្ពស់ៗចំនួន ១៦០៣ អគារ ក្នុងនោះ អគារកម្ពស់ចាប់ពី ២០ជាន់ឡើងទៅ មានចំនួន ២២៥អគារ ។ លើសពីនេះ ក្នុងឆ្នាំ ២០២១ កន្លងទៅ ភ្នំពេញទទួលបានគម្រោងសាងសង់ថ្មីៗ ១០៥០គម្រោង លើផ្ទៃក្រឡាសំណង់សរុបជាង ៤,៦៣ លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង ២,២៦ ពាន់លានដុល្លាអាមេរិក ។ នេះបើតាមការឱ្យដឹងរបស់អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង កាលពីថ្ងៃទី ១០ ខែ មីនា កន្លងទៅ ក្នុងពិធីបើកការដ្ឋានបូរីតាមោកស៊ីធីលែនទំហំ ៤៤ហិកតា នៅខណ្ឌព្រែកព្នៅ។ ឯកឧត្តមបន្ដថា វិស័យសំណង់នៅរាជធានីភ្នំពេញ នៅដើមឆ្នាំ២០២២ នៅតែបន្តរីកចម្រើន ទោះប្រទេសជួបវិបត្តិកូវីដជាង ២ឆ្នាំ មកហើយក្ដី។ ឯកឧត្តមបញ្ជាក់ទៀតថា ជាមួយនឹងនិន្នការវិជ្ជមានទាំងនេះ កំណើនសេដ្ឋកិច្ចកម្ពុជានឹងបន្តងើបឡើងវិញក្នុងពេលឆាប់ៗខាងមុខ ដែលជាសក្តានុពលដ៏ធំសម្រាប់ការវិនិយោគក្នុងវិស័យអចលនទ្រព្យ ជាពិសេស អគារពាណិជ្ជកម្ម សណ្ឋាគារ សំណង់បុរី ដីឡូតិ៍ អគារស្នាក់នៅរួម […]
អានបន្ថែមរដ្ឋគ្រោងពង្រីក និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់នៅខេត្តភាគឥសាន្ត
រដ្ឋាភិបាលកំពុងសិក្សា និងរៀបចំផែនការពង្រីក និងកែលម្អបណ្តាញលូទឹកភ្លៀង និងប្រព័ន្ធចម្រោះទឹកកខ្វក់នៅតាមទីក្រុងនានាៗនៅភូមិភាគឥសាន្ត ដោយនឹងចាប់ផ្តើមពីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ គម្រោងលើកកម្ពស់បណ្តាញលូទឹកភ្លៀង និងប្រព័ន្ធចម្រោះទឹកនេះ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំមន្ដ្រីពាក់ព័ន្ធ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ។ លោក ហេង សាលពិសិដ្ឋ អគ្គនាយករងប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រសួងសាធារណៈការ និងដឹកជញ្ចូនបានឱ្យដឹងថា គម្រោងនេះជាផ្នែកមួយនៃផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ដែលបានដាក់ចេញកាលពីឆ្នាំ២០២១។ លោកបន្តថា ក្រុងសែនមនោរម្យ គឺជាទីក្រុងដំបូង ដែលរដ្ឋនឹងអនុវត្តគម្រោង ខណៈទីតាំងពីរទៀត គឺក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង និង នៅក្រុងក្រចេះ ខេត្តក្រចេះ។
អានបន្ថែមច្រកព្រំដែនអន្តរជាតិខ្មែរ-ថៃស្ទឹងបត់សម្រេច ៤០% ហើយ ត្រៀមបើកបណ្ដោះអាសន្នឆាប់ៗ
មកទល់បច្ចុប្បន្ន ការដ្ឋានអគាររដ្ឋបាលច្រកទ្វារអន្តរជាតិខ្មែរ-ថៃស្ទឹងបត់ ប៉ែកខាងកម្ពុជាសម្រេចបានប្រមាណ៤០ % ហើយ ខណៈប៉ែកខាងថៃសម្រេចបានជាង ៩០% ដោយភាគីទាំងពីរ ត្រៀមចង់បើកដំណើរការជាបណ្ដោះអាសន្នឆាប់ៗនេះ។ នេះបើតាមកិច្ចប្រជុំទ្វេភាគីរវាង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម បរិនញ៉ា ភោធីសាធ អភិបាលខេត្តស្រះកែវ ប្រទេសថៃ កាលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ។ ទោះស្ថិតក្នុងដំណាក់កាលសាងសង់ក្ដី ទាំងភាគីថៃ និងកម្ពុជា ក៏បានព្រមព្រៀងគ្នាថា នឹងបើកច្រកទ្វារនេះជាបណ្តោះអាសន្ន ដើម្បីសម្រួលរចរន្តដឹកទំនិញចេញចូលរវាងប្រទេសទាំងពីរឱ្យកាន់តែងាយស្រួល។ ឯកឧត្តម អ៊ុំ រាត្រី ថា៖ «កាលបរិច្ឆេទបើកឲ្យដំណើរការថ្ងៃណា គឺរងចាំគោលការណ៍រដ្ឋាភិបាលនៃប្រទេសទាំងពីរ និងការកសាងអគាររដ្ឋបាលសម្រាប់មន្ត្រីជំនាញបំពេញការងាររួចរាល់ក្នុងកម្រិតណាមួយសិន»។ គួរបញ្ជាក់ថា គម្រោងច្រកទ្វារនេះ រួមមាន ការសាងសង់អគារច្រកត្រួតពិនិត្យព្រំដែន សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ឃ្លាំង និងទីលានកុងទីន័រ និងអគាររដ្ឋបាលជាដើម។ បច្ចុប្បន្នគម្រោងនេះ កំពុងសាងសង់ដោយក្រុមហ៊ុន CM Grand Development Co., Ltd & Tan Kim Eng […]
អានបន្ថែមការបុកគ្រឹះ Naga 3 សម្រេចជាង ៥០% ហើយ ខណៈសំណង់អគារទាំង៣ នឹងចាប់ផ្ដើម ២០២៣
NagaCorp បានបញ្ជាក់ថា ខ្លួននឹងបន្តការសាងសង់ Naga 3 នៅរាជធានីភ្នំពេញតាមផែនការ បើទោះបីជាគម្រោង Naga Vladivostok នៅរុស្ស៊ីត្រូវបានផ្អាកក៏ដោយ។ យោងតាមការប្រកាសនាពេលថ្មីៗនេះ NagaCorp បានសម្រេចផ្អាកការសាងសង់គម្រោងកាស៊ីណូខ្នាតធំមួយតម្លៃ ២៣៨លានដុល្លារអាមេរិក នៅរុស្សី ហើយងាកមកផ្ដោតលើគម្រោង Naga 3 នៅកម្ពុជាវិញ។ គម្រោង Naga 3 មានតម្លៃប្រមាណជិត ៤ពាន់លានដុល្លារ ដែលត្រូវបានរចនាប្លង់ដោយក្រុមហ៊ុនអាមេរិកល្បីល្បាញ Skidmore, Owings, and Merrill ហើយបច្ចុប្បន្នកំពុងសាងសង់។ យោងតាមរបាយការណ៍សរុបការងារឆ្នាំ ២០២១ របស់ក្រុមហ៊ុន ការងារបុកគ្រឹះជារួមសម្រេចបានជាង ៥០% ខណៈការបុកគ្រឹះសសរធំៗ នៃអគារទី ១ និងទី ៣ ក៏ជិតបញ្ចប់ហើយដែរ។ ដោយឡែក ការងារហេដ្ឋារចនាសម្ព័ន្ធក្រោមដីក៏បានចាប់ផ្តើមនៅកាលពីខែធ្នូ ឆ្នាំ ២០២១។ តាមផែនការ ការដ្ឋានសំណង់អគារខ្ពស់ៗទាំង ៣ នៃ គម្រោង នឹងចាប់នៅដើមឆ្នាំ ២០២៣ បន្ទាប់ពី ហេដ្ឋារចនាសម្ព័ន្ធក្រោមដីត្រូវបានបញ្ចប់។ ការសាងសង់ប៉ះពាល់បន្តិចបន្តួចពីវិបត្តិកូវីដ […]
អានបន្ថែមរដ្ឋាភិបាលសាងសង់វិមានឈ្នះឈ្នះដ៏ធំមួយនៅលើភ្នំ២០០ខេត្តឧត្តរមានជ័យ
ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ នឹងមានស្ដូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ថ្មីមួយកន្លែង ខណៈការដ្ឋានសាងសង់បានចាប់ផ្ដើមជាផ្លូវការហើយកាលពីថ្ងៃទី ៩ មីនា ក្រោមវត្តមានសម្ដេចឧបនាយករដ្ឋមន្រ្តី ទៀ បាញ់។ ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ អន្លង់វែងនេះ ជាទីតាំងប្រវត្តិសាស្រ្តបញ្ចប់សង្រ្គាមចុងក្រោយគេ ស្ថិតនៅចំណុចភ្នំ២០០ ក្នុងឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។ សម្តេច ទៀ បាញ់ បានបញ្ជាក់ថា ទីនោះគឺជាតឹកតាងប្រវត្តិសាស្ត្រ ដែលមានតម្លៃគ្រប់គ្រាន់សម្រាប់ការកសាងស្តូបសម្រាប់មនុស្សជំនាន់ក្រោយឱ្យដឹងពីរឿងរ៉ាវប្រវត្តិសាស្រ្ត។ «ការកែប្រែតំបន់នេះទៅជាតំបន់ប្រវត្តិសាស្ត្រយោធា មិនមែនមានន័យថា ជាកិច្ចការសម្រាប់តែផ្នែកកងទ័ពនោះទេ ប៉ុន្តែគឺជាមូលដ្ឋាននៃការបង្កើត និងពង្រីកសក្កានុពល នៃវិស័យសេដ្ឋកិច្ចសង្គមតាមរយៈអភិវឌ្ឈហេដ្ឋារចនាសម្ព័ន្ធ» សម្ដេចបានបន្ដ។ ក្រោយពេលបញ្ចប់ការសាងសង់វិមានឈ្នះ-ឈ្នះនៅរាជធានីភ្នំពេញ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុង កសាងស្តូបវិមានឈ្នះ-ឈ្នះ នៅកោះកុង ឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តផ្សេងៗជាបន្តបន្ទាប់។
អានបន្ថែមអាជ្ញាធរនឹងចុះរៀបចំសណ្ដាប់ធ្នាប់ រុះរើសំណង់ខុសច្បាប់តាមបណ្ដាយផ្លូវសំខាន់២
អាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្តាល នឹងចុះរៀបចំសណ្តាប់ធ្នាប់ រុះរើសំណង់ខុសច្បាប់ តាមបណ្តោយផ្លូវសំខាន់ៗចំនួន២ រួមមាន មហាវិថីម៉ៅសេទុង (ផ្លូវ២៤៥) ក្នុងរាជធានីភ្នំពេញ និងផ្លូវជាតិលេខ២១ ស្ថិតក្នុងក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល។ នេះបើតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរទាំង ២ ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២។ រដ្ឋបាលខណ្ឌទួលគោក នឹងដាក់ចេញវិធានការក្តៅចំពោះអាជីវករណា ដែលនៅតែរឹងរូសយកមហាវិថីម៉ៅសេទុងលក់ដូរអាណាធិបតេយ្យលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ដែលបង្កដល់ការកកស្ទះចរាចរណ៍ និងសោភ័ណភាពទីក្រុង។ ដោយឡែក ផ្លូវជាតិលេខ២១ វិញ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្តាល នឹងចុះកាត់សំយ៉ាបដែលលយមកលើផ្លូវសាធារណៈ ព្រមទាំងកាយដី ឬបេតុង ដែលបានចាក់ខ្ពស់ជាងផ្លូវ និងរុះរើសំណង់អាណាធិបតេយ្យតាមបណ្តោយចិញ្ចើមផ្លូវ។ អាជ្ញាធរ ក៏តម្រូវឱ្យម្ចាស់សំណង់ទាំងអស់ ត្រូវថយចូលចំនួន ៣ម៉ែត្រ សងខាង ពីផ្លូវជាតិលេខ២១ ជាបណ្តោះអាសន្នសិន ហើយអាជ្ញាធរនឹងជូនដំណឹងបន្ថែម ប្រសិនរដ្ឋមានតម្រូវបន្ថែម។
អានបន្ថែមឯកជនស្នើវិនិយោគបង្កើតទេសចរណ៍ធម្មជាតិ ១៦កន្លែង នៅឧទ្យានជាតិបូកគោ
ក្រសួងបរិស្ថាន បានចុះត្រួតពិនិត្យលើគម្រោងសំណើសុំវិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូចមានផ្ទៃដីក្រោម ១០ហិកតា ចំនួន ១៦គម្រោង នៅក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ។ កិច្ចចុះពិនិត្យធ្វើឡើងកាលពីថ្ងៃទី ៧ មីនា ដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងចូលរួមពីមន្ដ្រីពាក់ព័ន្ធ។ ឯកឧត្តម នេត្រ ភក្ត្រា ថា៖ «ឧទ្យានជាតិព្រះមុនីវង្សបូកគោ គឺជារមណីយដ្ឋាន ធម្មជាតិមួយដ៏មានសក្តានុពល និងបានទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនាកម្សាន្ត»។ «ការចូលរួមពីវិស័យឯកជនតាមរយៈការអភិវឌ្ឍទេសចរណ៍ធម្មជាតិ នឹងជួយធ្វើឱ្យតំបន់នេះកាន់តែមានភាពទាក់ទាញ និងជាទិសដៅទេសចរណ៍ប៉ែកសមុទ្រមួយយ៉ាងសំខាន់បំផុត» ឯកឧត្តមបន្ត៕
អានបន្ថែម