ព័ត៌មានក្នុងស្រុក
សម្ដេចហ៊ុន សែន ជំរុញវិនិយោគិនម៉ាឡេស៊ី ឱ្យបោះទុនក្នុងវិស័យសំណង់ និងអចលនទ្រព្យកម្ពុជា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានទាក់ទាញវិនិយោគិនម៉ាឡេស៊ី ឱ្យមកបណ្ដាក់ទុនបន្ថែមលើវិស័យសំណង់ អចលនទ្រព្យ និងវិស័យសក្តានុពលផ្សេងទៀតនៅកម្ពុជា ខណៈដែលការវិនិយោគសរុបរបស់ម៉ាឡេស៊ីនៅកម្ពុជា ឈរលំដាប់ទី ៣។ ថ្លែងក្នុងសន្និសីទរួមគ្នាជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប កាលពីថ្ងៃទី២៤ ខែកុម្ភៈ សម្តេច បានឱ្យដឹងថា កម្ពុជាចង់ឃើញក្រុមហ៊ុនម៉ាឡេស៊ីមកធ្វើធុរកិច្ច ឬបើក្រុមហ៊ុនបន្ថែមនៅកម្ពុជា។ វិស័យដែលមានសក្ដានុពលមានដូចជា វិស័យអចលនទ្រព្យ សំណង់ គ្រឿងបន្លាស់រថយន្ត ហេដ្ឋារចនាសម្ព័ព័ន្ធ និងវិស័យម្ហូបអាហារហាលឡាលជាដើម។ សម្តេចតេជោ ក៏បានថ្លែងថា នៅក្នុងរយៈពេល ៥ ឆ្នាំ ចុងក្រោយនេះ តួរលេខវិនិយោគសម្រាប់ប្រទេសម៉ាឡេស៊ី ឈរនៅក្នុងលំដាប់ថ្នាក់ទី៣ ដោយរំពឹងការរវិនិយោគនឹងកើនឡើង ក្រោមច្បាប់វិនិយោគថ្មី។
អានបន្ថែមសណ្ឋាគារប្រេន Ibis Budget របស់បណ្ដាញ Accor ដំបូងគេនៅកម្ពុជា នឹងបើកនៅខែកក្កដា
ក្រុមហ៊ុនបណ្ដាញបដិសណ្ឋារកិច្ចអន្តរជាតិ Accor គ្រោងបើកដំណើរការសណ្ឋាគារតម្លៃមធ្យមប្រេន Ibis Budget នៅកម្ពុជាជាលើកដំបូងបង្អស់ នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។ សណ្ឋាគារថ្មីមួយនេះមានឈ្មោះថា Ibis Budget Phnom Penh Riverside ដែលមានបន្ទប់សរុប ៣២២បន្ទប់ និងរួមបញ្ចូលគំនិតដោយការរចនាបែបសហសម័យ។ សណ្ឋគារនេះ មានទីតាំងនៅក្នុងខណ្ឌចំការមន ដែលទីតាំងសក្ដានុពល តំបន់ពាណិជ្ជកម្ម និងកម្សាន្តក៏ធំរបស់រាជធានីភ្នំពេញ។ ដូចគ្នានឹងសាខាផ្សេងទៀតជុំវិញពិភពលោក Ibis Budget Phnom Penh Riverside នឹងក្លាយជាសណ្ឋាគារតម្លៃសមរម្យស្ដង់ដាអន្តរជាតិ ដ៏ល្អឥតខ្ចោះសម្រាប់ធ្វើដំណើរដែលចង់បាន បន្ទប់ឆ្លាតវៃ ផាសុខភាព និងការរចនាប្រកបដោយភាពច្នៃប្រឌិត។
អានបន្ថែមផ្លូវប្របមាត់សមុទ្រខេត្តកែប តម្លៃ១០លានដុល្លារ នឹងបើកការដ្ឋានសាងសងដើមខែមីនា
រដ្ឋបាលខេត្តកែប គ្រោងបើកការដ្ឋានសាងសង់ផ្លូវបេតុងប្របមាត់សមុទ្រ តម្លៃ១០លានដុល្លារ នៅថ្ងៃទី ១ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។ នេះបើតាមកិច្ចប្រជុំដឹកនាំដោយលោក វ៉ៅ សុខា អភិបាលរងខេត្តកែប កាលពីថ្ងៃទី២៤ ខែកុម្ភៈ នេះ។ ការសាងសង់ផ្លូវនេះ គឺជាកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្ន នៃមហាអនុតំបន់មេគង្គជំហានទី២។ ផ្លូវនេះ មានប្រវែងជាង១១គីឡូម៉ែត្រ ទទឹង ៩ម៉ែត្រ-១៥ម៉ែត្រ គ្រោងប្រើរយៈពេលសាងសង់ចំនួន២២ខែ និងចំណាយថវិកាអស់ចំនួនជាង ១០លានដុល្លារ៕
អានបន្ថែមកូរ៉េខាងត្បូង គ្រោងបង្កើតឧទ្យានធម្មជាតិបែបកូរ៉េ នៅតំបន់អង្គរ សៀមរាប
ឧទ្យានធម្មជាតិបែបកូរ៉េ នឹងត្រូវសាងសង់នៅក្នុងតំបន់អង្គរ សៀមរាប ដែលជាការចម្លងម៉ូត និងបច្ចេកវិទ្យាគ្រប់គ្រងព្រៃឈើតាមស្ដង់ដាកូរ៉េ មកកម្ពុជាដោយផ្ទាល់។ ក្រុមហ៊ុន Korea Forest Service បានបង្ហាញពីគម្រោងនេះនៅក្នុងកិច្ចប្រជុំលើកទី១ នៃគណៈកម្មការប្រតិបត្តិការរួមគ្នា កូរ៉េ-កម្ពុជា តាមអនឡាញ កាលពីថ្ងៃទី ២២ កុម្ភៈ កន្លងទៅ។ យោងតាម The Korea Bizwire ឧទ្យាននេះនឹងត្រូវបានបង្កើតឡើងនៅទីតាំងប្រមាណ ៣០នាទី ពីប្រាសាទអង្គរវត្ត ប៉ុន្តែមិនបានបញ្ជាក់ទីតាំងជាក់លាក់នៅឡើយទេ។ ក្រុមហ៊ុន Korea Forest Service នឹងនាំចូលបច្ចេកវិទ្យាគ្រប់គ្រង និងប្រតិបត្តិការព្រៃឈើរបស់ប្រទេសកូរ៉េខាងត្បូងមកកម្ពុជា ដើម្បីថែរក្សាបរិស្ថាន ក៏ដូចជាធ្វើឱ្យសេដ្ឋកិច្ចក្នុងស្រុកមានភាពរស់រវើកឡើងវិញ។
អានបន្ថែមសួនទេសចរណ៍តេជោ Westerdam គ្រោងសាងសង់ឡើងនៅក្រុងព្រះសីហនុ
គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នៃក្រសួងទេសចរណ៍ គ្រោងបង្កើតសួនទេសចរណ៍តេជោ Westerdam នៅក្នុងខេត្តព្រះសីហនុ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រៅពីតំបន់ឆ្នេរ និងកោះ។ បើយោងតាមសេចចក្តីសម្រេចចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ក្រុមការងារបច្ចេកទេសថ្មីមួយ ដែលដឹកនាំដោយឯកឧត្តម គឺម សេរីរដ្ឋ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ត្រូវបានបង្កើតឡើង ដើម្បីសិក្សារៀបចំគម្រោងនេះ។ ក្រុមការងារបច្ចេកទេស នឹងសហការជាមួយនឹងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្ត ដើម្បីសិក្សាពិនិត្យទីតាំង ស្វែងរកថវិកា ដៃគូគាំទ្របច្ចេកទេស និងដៃគូអនុវត្តគម្រោងជាដើម។ ការបង្កើតសួនទេសចរណ៍ Westerdam នេះឡើង គឺដើម្បីរំលឹកដល់ពេលដែលកម្ពុជាបានអនុញ្ញាតឱ្យនាវាទេសចរណ៍របស់អាមេរិក Westerdam ដែលផ្ទុកមនុស្សសរុបជាង ២ ០០០ នាក់ឱ្យចូលចតកាលពីដើមឆ្នាំ ២០២០ ខណៈនាវានេះត្រូវបានបដិសេដដោយប្រទេសជាច្រើន។
អានបន្ថែមWorldBank ត្រៀមថវិកា ៦០លានដុល្លារ ឱ្យកម្ពុជាលើកកម្ពស់ការគ្រប់គ្រងសំណល់រឹង និងប្លាស្ទិក
ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងបរិស្ថាន និងធនាគារពិភពលោក (World Bank) កំពុងធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ប្រព័ន្ធគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា។ គម្រោងនេះ នឹងអនុវត្តក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក ដែលមានទឹកប្រាក់ប្រមាណ ៦០លានដុល្លារ សម្រាប់រយៈពេល៦ឆ្នាំ។ បើតាមក្រសួងមហាផ្ទៃ គម្រោងនេះ នឹងត្រូវអនុវត្តនៅទីតាំងគោលដៅធំៗ ដូចជាក្រុងសៀមរាប ក្រុងបាត់ដំបង ក្រុងតាខ្មៅ ក្រុងច្បារមន និងក្រុងព្រះសីហនុ។ បច្ចុប្បន្ន អន្តរក្រសួង និង WB កំពុងពិនិត្យផ្តល់យោបល់លើរបាយការណ៍សិក្សា និងឯកសាររៀបចំគម្រោង។
អានបន្ថែមការធ្វើតេស្តសាកល្បងប្រព័ន្ធធ្វើទំនើបកម្មនាវាចរណ៍ Port EDI សម្រេចបាន ៩០% ហើយ
គិតមកដល់ខែកុម្ភៈនេះ ការធ្វើតេស្តសាកល្បងលើប្រព័ន្ ធPort EDI ដែលជាការទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍នៅកម្ពុជា ដោយប្ដូរពីការធ្វើការដោយដៃ មកធ្វើការលើប្រព័ន្ធអនឡាញ ក្នុងដំណាក់កាលទី១ សម្រេចបាន៩២% ហើយ។ ឯកឧត្តមរដ្ឋលេខាធិការ រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថាកាលពីថ្ងៃទី២២ ខែកុម្ភៈ នេះថា ការធ្វើតេស្ដសាកល្បងប្រព័ន្ធគឺជិតបញ្ចប់ហើយ ខណៈបច្ចុប្បន្នកំពុងរង់ចាំខាងមន្ត្រីគយ និងរដ្ឋាករកម្ពុជាប្រចាំមាត់ច្រកក្អមសំណរ និងកោះរកាមកធ្វើតេស្តសាកល្បង។ នៅក្នុងដំណាក់កាលទី១ នៃការធ្វើតេស្តសាកល្បងរយៈពេល៥សប្តាហ៍កន្លងមកនេះ មានចំនួន ៤១៦១ករណី ក្នុងនោះ មាន ៣៧៣១ករណីទទួលបានជោគជ័យ ៧៨ករណីមានបញ្ហាដែលតម្រូវឱ្យមានការកែសម្រួល និង ៣៥២ករណី រង់ចាំការពិភាក្សាបន្ថែម។ បើការធ្វើតេស្ដជោគជ័យ គម្រោង Port EDI នេះនឹងចាប់ផ្តើមដំណើរការអំឡុងខែសីហា ខាងមុខ។ គួរបញ្ជាក់ថា ប្រព័ន្ធ Port EDI គឺជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅកម្ពុជា ដោយប្តូរការធ្វើការដោយដៃ មកធ្វើការលើប្រព័ន្ធអនឡាញវិញ។ បច្ចុប្បន្នរាល់ការធ្វើបែបបទនាវាចរណ៍ ចេញ-ចូល គឺត្រូវចំណាយពេលរង់ចាំយូរ មានការលំបាក និងនីតិវិធីស្មុគស្មាញ។ ប៉ុន្តែនៅពេលប្រព័ន្ធ Port EDI នេះដំណើរការ […]
អានបន្ថែមកម្ពុជាមានផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុង ជាងពាក់កណ្តាល នៃផ្លូវកសាងសរុបជិត ២ម៉ឺនគីឡូម៉ែត្រ
មកទល់បច្ចុបន្ន ក្រសួងសាធារណការ និងដឹកជញ្ជូន បានសាងសង់ផ្លូវទូទាំងប្រទេសប្រវែងសរុប ១៨ ១២៥ គីឡូម៉ែត្រ នៅក្របខណ្ឌទូទាំងប្រទេស ក្នុងនោះផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុង មានជាងពាក់កណ្តាល។ នេះជាការលើកឡើងរបស់ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការដឹកជញ្ជូនតាមប្រព័ន្ធវីដេអូពីចម្ងាយ នៅថ្ងៃទី២៣ ខែកុម្ភៈ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបាន បញ្ជាក់ថា៖ «កម្ពុជា បាននិងកំពុងវិនិយោគយ៉ាងច្រើនលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បណ្តាញផ្លូវថ្នល់ ដែលរួមមាន ផ្លូវជាតិ និងផ្លូវខេត្ត មានប្រវែងសរុប ១៨ ១២៥ គីឡូម៉ែត្រ ក្នុងនោះ ៩ ៨៩៦ គីឡូម៉ែត្រជាផ្លូវក្រាលកៅស៊ូAC និងផ្លូវបេតុង ឬស្មើនឹង ៥៤,៦០% នៃប្រវែងសរុប»។ ឯកឧត្តម បន្តថា ស្ពានធំៗចំនួន ២០ ត្រូវបានសាងសង់ ខណៈអាកាសយានដ្ឋានចំនួន៣ ត្រូវបានធ្វើឱ្យប្រសើរឡើងតាមស្តង់ដារអន្តរជាតិ និងព្រលានយន្តហោះថ្មីចំនួន៣ផ្សេងទៀតកំពុងសាងសង់ផងដែរ។
អានបន្ថែមGlobalData៖ វិស័យសំណង់នៅកម្ពុជាទទួលពិន្ទុល្អ បើធៀបនឹងប្រទេសផ្សេងក្នុងតំបន់
វិស័យសំណង់កម្ពុជា ស្ថិតក្នុងចំណាត់ល្អ ធៀបនឹងប្រទេសតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀត ដោយសន្ទស្សន៍ពិន្ទុកើនឡើងគួរឱ្យកត់សម្គាល់ គិតត្រឹមដើមឆ្នាំ ២០២២។ នេះបើយោងតាមរបាយការណ៍ GlobalData’s Construction Project Momentum Index។ របាយការណ៍ដដែលបង្ហាញថា ពិន្ទុផ្នែកសំណង់របស់កម្ពុជា មាន០,៨២ពិន្ទុ ក្នុងខែមករា កើនឡើងពី ០,៤៧ ពិន្ទុ កាលពីខែធ្នូ ឆ្នាំមុន។ បើកធៀបនឹងប្រទេសផ្សេងទៀត ក្នុងតំបន់ដូចជាវៀតណាម កម្ពុជាគឺល្អជាង ព្រោះវៀតណាម មានពិន្ទុត្រឹមតែ ០,១៩ ប៉ុណ្ណោះ ព្រោះវិស័យសំណង់មានបញ្ហាច្រើន។ ដោយឡែក ពិន្ទុសម្រាប់អាស៊ីអាគ្នេយ៍ ជារួមគឺ ០,៥ ដែលទាបខ្លាំងបើកធៀបនឹងតំបន់ផ្សេងៗជុំវិញពិភពលោក ប៉ុន្តែស្ថានភាពកំពុងប្រសើរឡើង។ គួរបញ្ជាក់ថា GlobalData’s Construction Project Momentum Index ចាត់ពិន្ទុ ដោយផ្អែកលើការវិភាគលើគម្រោងសំណង់នីមួយៗរាប់ពាន់គម្រោងនៅជុំវិញពិភពលោក។ ពិន្ទុគឺស្ថិតនៅចន្លោះពី -៥ ដល់ ៥។ ពិន្ទុល្អ គឺដោយសារគម្រោងធ្វើទៅដោយរលូន គ្មានបញ្ហា គ្មានគ្រោះថ្នាក់ និងការបញ្ចប់តាមផែនការជាដើម ខណៈពិន្ទុមិនល្អគឺដោយសារលុបចោល ឬផ្អាកគម្រោង ការពន្យារពេល […]
អានបន្ថែមក្រុមហ៊ុន ២ និង USAID វិនិយោគរួមគ្នា បង្កើតហេដ្ឋារចនាសម្ព័ន្ធច្រវាក់ផ្គត់ផ្គង់ត្រជាក់នៅកម្ពុជា
ទីភ្នាក់ងារជំនួយអាមេរិក USAID និងក្រុមហ៊ុនក្នុងស្រុកចំនួន២ បានបោះទុនវវិនិយោគរួមគ្នា ដើម្បីវិនិយោគរួមគ្នាលើហេដ្ឋារចនាសម្ព័ន្ធច្រវាក់ផ្គត់ផ្គង់ត្រជាក់ (cold chain) សម្រាប់ផ្ទុក និងដឹកជញ្ជូនផលិតផលកសិកម្មនៅកម្ពុជា។ បើតាមទីភ្នាក់ងារជំនួយអាមេរិក USAID កាលថ្ងៃទី២៣ ខែកុម្ភៈ USAID បានធ្វើការបោះទុនវិនិយោគរួមគ្នា ជាមួយក្រុមហ៊ុន Khmer Cold Chain និងក្រុមហ៊ុន Amru Rice។ ភាគីទាំង ៣ នឹងរួមគ្នាបង្កើតកន្លែងទុកដាក់ត្រជាក់ ក៏ដូចសេវាកម្មដឹកជញ្ជូនដោយគ្រប់គ្រងសីតុណ្ហភាព ដោយជំហានដំបូងនឹងធ្វើការឡើងជាការសាកល្បង។ ការសហការមានរយៈពេល២ឆ្នាំ ដោយក្រុមហ៊ុន Khmer Cold Chain នឹងវិនិយោគ១លានដុល្លារ បូកនឹងទុន USAID ១លានដុល្លារទៀត ដើម្បីបង្កើតប្រព័ន្ធដឹកជញ្ជូនត្រជាក់។ ដោយឡែក ក្រុមហ៊ុន Amru Rice ដែលជាក្រុមហ៊ុនផលិតចំណីអាហារនិងនាំចេញកសិផល នឹងវិនិយោគ ៦សែនដុល្លារ បូកនិងទុនUSAID ៤សែនដុល្លារទៀត ដើម្បីបង្កើតបន្ទប់រក្សាទុកត្រជាក់នៅជិតការិយាល័យកណ្តាលរបស់ខ្លួន និងនៅជិតបណ្តាសហគមន៍អភិវឌ្ឍន៍កសិកម្ម។ គួរបញ្ជាក់ថា គម្រោងនេះមានទិសដៅអភិឌ្ឍសេដ្ឋកិច្ចគ្រួសារកសិករតាមទីជនបទ ដែលងាយរងគ្រោះពីកង្វះសន្តិសុខស្បៀង។
អានបន្ថែម