ព័ត៌មានក្នុងស្រុក
អាជ្ញាធរកំពុងរៀបចំផ្លូវថ្មើរជើងក្នុងក្រុងបាត់ដំបង ដើម្បីបង្កភាពងាយស្រួលដល់ជនពិការ និង…
រដ្ឋបាលខេត្តបាត់ដំបង កំពុងរៀបចំផ្លូវថ្មើរជើងសម្រាប់ជនពិការ ផ្លូវសម្រាប់ជិះកង់ និងបំពាក់ភ្លើងសូឡាបំភ្លឺតាមបណ្តាសួនបន្ថែមទៀតក្នុងក្រុងបាត់ដំបង ដើម្បីបំភ្លឺទីសាធារណៈ និងបង្កលក្ខណៈងាយស្រួលបន្ថែមដល់ប្រជាពលរដ្ឋក្នុងការដើរកំសាន្ត និងហាត់កីឡា ដើម្បីសុខភាព។ នេះបើតាមរដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។ នៅក្នុងដំណើរចុះពិនិត្យគម្រោងនៅទីតាំងផ្ទាល់ ដឹកនាំដោយ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោក សុវណ្ណ វីទិត្យាប្រធានស្តីទីនៃមន្ទីរព័ត៌មានខេត្តបាត់ដំបង បានឱ្យដឹងថា ការរៀបចំផ្លូវសម្រាប់ជិះកង់ និងផ្លូវថ្មើរជើងសម្រាប់ជនពិការនេះ នឹងធ្វើចាប់ពីស្ពាន ១៣មករា មុខសាលាខេត្តចាស់ អមសងខាងស្ទឹងសង្កែរហូតដល់ស្ពានថ្មថ្មី។ លោកបានបន្ថែមថា ផ្លូវនេះ នឹងមានគំនូសបែងចែកផ្លូវសម្រាប់អ្នកជិះកង់ និងផ្លូវថ្មើរជើងសម្រាប់ជនពិការ ព្រមទាំងបំពាក់អំពូលភ្លើងសូឡាបន្ថែមទៀតនៅតាមសួនច្បារនានា ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ជិះកង់ និងដើរកំសាន្ត ស្រូបខ្សល់អាកាស និងមើលទេសភាព ដើមឈើពណ៌បៃតងស្រស់បំព្រងនូវជុំវិញស្ទឹងសង្កែ។ គួរបញ្ជាក់ថា កន្លងមក អាជ្ញាធរខេត្តបាត់ដំបង បានអភិវឌ្ឍកែលម្អក្រុងបាត់ដំបងជាច្រើនកន្លែង ដូចជា វិមានឯករាជ្យ វីថីសម្តេចក្រឡាហោម សួនសម្តេចក្រឡាហោមវិមានឯករាជ្យ សួនធ្នុង ផ្សារាត្រី ច្រាំងស្ទឹងសង្កែ រៀបចំសណ្តាប់ធ្នាប់សាធារណៈ គម្រោងផ្ទះមួយខ្នងដើមឈើមួយដើម នឹងកំពុងរៀបចំប្រព័ន្ធលូរំដោះទឹកកង្ខក់ចេញពីក្រុង ព្រមទាំងសមិទ្ធិផលជាច្រើនទៀត។ (អានបន្ថែម)
អានបន្ថែមបច្ចុប្បន្ន ខេត្តបន្ទាយមានជ័យមានរោងចក្រ សហគ្រាសជាង ២ពាន់កន្លែង បង្កើតការងារជិត ៣ម៉ឺននាក់
ខេត្តបន្ទាយមានជ័យ មានតំបន់សេដ្ឋកិច្ចពិសេស សួនឧស្សាហកម្ម និងសិប្បកម្ម សរុបជាង ២០០០កន្លែង ដែលបានបង្កើតការងារជូនប្រជាពលរដ្ឋបានជិត ៣ម៉ឺននាក់។ នេះបើតាមការលើករបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ។ ឯកឧត្តមបានឱ្យដឹងថា គិតមកទល់បច្ចុប្បន្នខេត្តបន្ទាយមានជ័យមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ ប៉ុន្តែកំពុងដំណើរការមានចំនួន៣ និងសួនឧស្សាហកម្មចំនួន១ ដែលផ្តល់ការងារបានចំនួនជាង ៧ពាន់នាក់។ ឯកឧត្តមបានបន្ថែមថា បើគិតទាំងមូលដ្ឋានសិប្បកម្មតូចៗបន្ថែមទៀត មានជាង ២០០០កន្លែង អាចផ្តល់ការងារបាន ២ម៉ឺននាក់។ ដូចនេះ បើគិតជារួមទៅ គឺអាចផ្តល់ការងារបានជិត ៣ម៉ឺននាក់។ ជាងនេះទៅទៀត ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា ដោយសារកត្តាសន្តិភាព តំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្ម ដែលកំពុងដំណើរការទាំងនោះ បានក្លាយជាប្រភពចំណូលដ៏រឹងមាំមួយជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋក្នុងខេត្ត តាមរយៈការផ្តល់នូវប្រាក់ឧបត្ថម្ភក្នុងមួយខែៗជាង ៣លានដុល្លារឯណោះ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមបានបញ្ជាក់ថា អ្នកវិនិយោគិនភាគច្រើន ដែលចូលមកវិនិយោគនៅខេត្តបន្ទាយមានជ័យ ភាគច្រើនជាជនជាតិថៃ និងជនជាតិជប៉ុន។ ជាក់ស្តែងដូចជាតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត មានរោងចក្ររបស់ជប៉ុនចំនួន៩ ដែលមានចំនួនកម្មករត្រឹមតែ ១៥០ ទៅ ២០០នាក់ប៉ុណ្ណោះ។ ដោយឡែក […]
អានបន្ថែមរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតអាកាសយានដ្ឋានអន្តរជាតិតេជោ ជាតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល
រដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតអាកាសយានដ្ឋានអន្តរជាតិតេជោថ្នាក់ស្មើ នាយកដ្ឋានចំណុះអគ្គនាយកដ្ឋានប្រតិបត្តិការ និងសេវាកម្មនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ នេះបើយោងតាមអនុក្រឹត្យរបស់សម្តេចធិបតី ហ៊ុន ម៉ាណេត ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។ សម្តេចធិបតី បានបញ្ជាក់នៅក្នុងអនុក្រឹត្យថា ការសម្រេចបង្កើតអាកាសយានដ្ឋានអន្តរជាតិតេជោនេះឡើង គឺជាតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងការសម្របសម្រួលកិច្ចប្រតិបត្តិការ និងអភិវឌ្ឍន៍ អាកាសយានដ្ឋានអន្តរជាតិ។ អាកាសយានដ្ឋាននេះ ក៏មានភារកិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងនិងជុំវិញអាកាសយានដ្ឋាន។ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ និងស្ថាប័ន ពាក់ព័ន្ធនានា ក្នុងការរៀបចំការពារ និងធ្វើបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំ គណៈប្រតិភូជាតិ និងអន្តរជាតិ ដែលទៅបំពេញបេសកកម្មនៅក្រៅប្រទេស និងមកបំពេញបេសកកម្មនៅកម្ពុជា។ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ និងស្ថាប័ន ពាក់ព័ន្ធនានា ក្នុងការដឹកនាំធ្វើលំហាត់សមយុទ្ធគ្រប់គ្រងគ្រោះអាសន្នឱ្យបានទៀងទាត់។ ចូលរួមផ្តល់យោបល់ លើការវាយតម្លៃបច្ចេកទេស ដែលទាក់ទងនឹងការគ្រប់គ្រងប្រតិបត្តិការ និងការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិ។ រៀបចំកម្មវិធីបណ្តុះបណ្តាល ពង្រឹងសមត្ថភាពមន្ត្រី លើការងារគ្រប់គ្រងប្រតិបត្តិការ និងការអភិវឌ្ឍអាកាសយានដ្ឋាន។ ទទួលខុសត្រូវចំពោះការធ្វើអធិការកិច្ច និងសវនកម្មលើវិស័យអាកាសចរណ៍ស៊ីវិល។ ក្រៅពីនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវធ្វើរបាយការណ៍ពីសកម្មភាពការងារប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស ប្រចាំឆ្នាំ និងអនុវត្តភារកិច្ចផ្សេងៗទៀត […]
អានបន្ថែមក្រុមហ៊ុនហុងកុង ចង់មកវិនិយោគលើឧស្សាហកម្មវាយនភ័ណ្ឌ និងកាត់ដេរនៅកម្ពុជា
វិនិយោគិនហុងកុង មកពីសម្ព័ន្ធក្រុមហ៊ុនហ្វុង បានលើកឡើងថា នាពេលខាងមុខ ខ្លួននឹងពិនិត្យលទ្ធភាពស្វែងរកឱកាសដាក់ទុនវិនិយោគ លើឧស្សាហកម្មវាយនភ័ណ្ឌ និងឧស្សាហកម្មកាត់ដេរផលិតសម្លៀកបំពាក់នៅតាមតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូហុងកុងមកពី សម្ព័ន្ធក្រុមហ៊ុនហ្វុង (FUNG Group) ដឹកនាំដោយ លោក William Kwok Lun Fung អគ្គនាយករងនៃសម្ព័ន្ធក្រុមហ៊ុនហ្វុង កាលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។ នាឱកាសនេះ គណៈប្រតិភូនៃសម្ព័ន្ធក្រុមហ៊ុនហ្វុង បានកត់សម្គាល់លើការផ្លាស់ប្តូរមុខមាត់របស់កម្ពុជា ក្នុងការត្រៀមខ្លួនសម្រាប់ទទួលវិនិយោគិនពីបរទេស ពិសេសការគិតគូរពីបរិស្ថាន ការប្រើប្រាស់នូវថាមពលកកើតឡើងវិញ និងការលើកកម្ពស់កម្លាំងពលកម្មរបស់ស្ត្រី ក្នុងវិស័យឧស្សាហកម្មពាក់ព័ន្ធ។ គណៈប្រតិភូខាងលើ ក៏បានបង្ហាញនូវសុទិដ្ឋិនិយម ក្នុងការពិនិត្យលទ្ធភាព និងឱកាសដាក់ទុនវិនិយោគរបស់ខ្លួន មកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ ដោយផ្តោតជាពិសេសលើឧស្សាហកម្មវាយនភ័ណ្ឌ និងឧស្សាហកម្មកាត់ដេរផលិតសម្លៀកបំពាក់ នៅតាមបណ្តាតំបន់សេដ្ឋកិច្ចពិសេស ដែលមានសក្តានុពលផងដែរ។ ជុំវិញរឿងនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានរំលេចពីសក្តានុពលវិជ្ជមាននានារបស់កម្ពុជា ដែលមានដូចជា៖ សុខសន្តិភាព និងស្ថិរភាពនយោបាយ លំនឹងម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មវ័យក្មេងដែលមានលក្ខណៈរួចរាល់សម្រាប់បរិវត្តកម្មឌីជីថល ហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលបាន […]
អានបន្ថែមធនាគារអភិវឌ្ឍន៍អាស៊ីជួយកម្ពុជាជាង $៩៣លាន ពង្រីកការផ្តត់ផ្គង់ទឹកនៅតំបន់ជនបទក្នុងខេត្ត៩
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៩៣,៦លានដុល្លារ ដើម្បីកែលម្អ និងពង្រីកការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និងអនាម័យមូលដ្ឋាន (WASH) ដែលធន់នឹងអាកាសធាតុនៅតាមតំបន់ជនបទក្នុងខេត្តចំនួន ៩ នៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានលើគេហទំព័រផ្លូវការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។ កម្មវិធីនេះ នឹងជួយដល់ប្រជាពលរដ្ឋចំនួន ៨៨.000 គ្រួសារ ក្នុងភូមិចំនួន ៤00 នៃឃុំចំនួន ៥0 ក្នុងខេត្តចំនួន៩ នៅក្នុងប្រទេសកម្ពុជា ដែលខេត្តទាំងនោះរួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ស្ពឺ កំពត ក្រចេះ ឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ និង ស្ទឹងត្រែង។ គួរបញ្ជាក់ថា កម្មវិធីនេះក៏បានរួមបញ្ចូលជំនួយឥតសំណងចំនួន ៣ លានដុល្លារ ពីមូលនិធិជប៉ុនសម្រាប់វិបុលភាពនិង ភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក (JFPR) ដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់ការពង្រីកបរិក្ខារ WASH នៅក្នុងខេត្តដែលមានប្រជាពលរដ្ឋក្រីក្ររស់នៅទីជនបទកំពុងប្រឈមមុខនឹងបញ្ហាលំបាកខ្លាំង ពិសេសកំពុងជួបបញ្ហាទទួលបានការផ្គត់ផ្គង់ទឹក មានសុវត្ថិភាព និងអនាម័យមូលដ្ឋាន។ ជាងនេះទៅទៀត កម្មវិធីនេះនឹងជួយលើកកម្ពស់ការចូលរួមរបស់វិស័យឯកជន ក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹកមានសុវត្ថិភាព ដែលធានាភាពធន់នឹងអាកាសធាតុនៃគ្រឿងបរិក្ខារ WASH […]
អានបន្ថែមកម្ពុជា-អាស៊ាន ជំរុញបង្កើតកិច្ចព្រមព្រៀងលើការសង្គ្រោះតាមផ្លូវអាកាស និងផ្លូវសមុទ្រ
កម្ពុជា និងបណ្តារប្រទេសអាស៊ាន កំពុងជំរុញឱ្យមានកិច្ចព្រមព្រៀងស្តីពីការរុករក និងសង្គ្រោះតាមផ្លូវអាកាស និងផ្លូវសមុទ្រឱ្យបានគ្រប់សមាជិកអាស៊ានទាំងអស់ ដើម្បីឱ្យមានចំណេះដឹងពេញលេញក្នុងការបំពេញប្រតិបត្តិការនេះឱ្យបានគ្រប់ជ្រុងជ្រោយ។ ការជំរុញនេះ បានធ្វើឡើងតាមរយៈវេទិកាអាស៊ានដឹកជញ្ជូនលើកទី១១ ស្តីពីការរុករក និងសង្គ្រោះតាមផ្លូវអាកាស និងផ្លូវសមុទ្រ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ វេទិកានេះ គឺមានការចូលរួមពីតំណាងប្រទេសសមាជិកអាស៊ានក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាស និងផ្លូវសមុទ្រ និងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត ថ្លែងបើកវេទិកាអាស៊ានខាងលើនេះ ឯកឧត្តម អៀង វ៉េងស៊ុន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា សារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ានលើការងាររុករក និងសង្គ្រោះ ដោយប្រទេសសមាជិកអាស៊ានបានខិតខំកសាងកិច្ចព្រមព្រៀងឱ្យសម្រេចបានរហូតទទួលបានការអនុម័តពីថ្នាក់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន នាដើមឆ្នាំ២០២៣ នៅប្រទេសឥណ្ឌូនេស៊ី។ ក្នុងន័យនេះ ឯកឧត្តមបញ្ជាក់ថា កិច្ចការបន្តរបស់បណ្តាប្រទេសសមាជិក គឺខិតខំរៀបចំនីតិវិធីផ្ទៃក្នុង ដើម្បីស្នើសុំប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសនីមួយៗពិចារណាផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងស្តីពីការរុករក និងសង្គ្រោះតាមផ្លូវអាកាស និងផ្លូវសមុទ្រឱ្យបានគ្រប់សមាជិកអាស៊ានទាំងអស់។ គួរបញ្ជាក់ដែរថា ប្រសិទ្ធភាពនៃការផ្តល់សច្ចាប័ននៃកិច្ចព្រមព្រៀងស្តីពីការរុករក និងសង្គ្រោះតាមផ្លូវអាកាស និងផ្លូវសមុទ្រនេះ គឺមានសារសំខាន់ដល់ការពង្រីកកិច្ចសហប្រតិបត្តិការ មិនត្រឹមក្នុងក្របខណ្ឌអាស៊ាននោះទេ តែថែមទាំងអាចអនុញ្ញាតឱ្យបណ្តាប្រទេសដៃគូសន្ទនាអាស៊ាន និងដៃគូអភិវឌ្ឈន៍នានា អាចចូលរួមសហការផ្តល់ជាបទពិសោធន៍ និងចំណេះដឹងដល់អ្នកអនុវត្តផ្នែករុករក និងសង្គ្រោះឱ្យមានចំណេះដឹងពេញលេញ និងមានមធ្យោបាយ សម្ភារប្រើប្រាស់គ្រប់គ្រាន់ក្នុងកិច្ចសហប្រតិបត្តិការរុករក និងសង្គ្រោះឱ្យបានគ្រប់ជ្រុងជ្រោយនាពេលអនាគត។ ទន្ទឹមគ្នានេះ នៅក្នុងវេទិកាខាងលើនោះដែរ […]
អានបន្ថែមរយៈពេល១ឆ្នាំ ខេត្តកំពង់ស្ពឺ ស្រូបទាញវិនិយោគថ្មីបានរហូត ៩៥គម្រោង វ៉ាដាច់ខេត្តទាំងអស់នៅកម្ពុជា
ក្នុងរយៈពេល១ឆ្នាំ ពោលគឺចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុប ៣៩១គម្រោង ក្នុងនោះឃើញថាខេត្តកំពង់ស្ពឺ បានស្រូបទាញការវិនិយោគថ្មីបានច្រើនជាងគេរហូតដល់ ៩៥គម្រោង វ៉ាដាច់ខេត្តដទៃនៃព្រះរាជាណាចក្រកម្ពុជា ។ យោងតាមរបាយការណ៍ ដែលបង្ហោះដោយ ឯកឧត្តម ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងរយៈពេល១ឆ្នាំ នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ CDC បានអនុម័តគម្រោងវិនិយោគ ៣៩១ គម្រោង ដែលមានទុនវិនិយោគសរុបជាង ៧,៥ពាន់លានដុល្លារ និងអាចបង្កើតការងារ ៣៤១.០០០ កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុបទាំងនោះ គម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ២៦១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៣០គម្រោង។ តាមរយៈរបាយការណ៍ខាងលើ ក៏បានបង្ហាញទៀតថា ខេត្តកំពង់ស្ពឺទទួលបានគម្រោងវិនិយោគច្រើនជាងគេ គឺ ៩៥គម្រោង ខណៈតាមពីក្រោយដោយខេត្តស្វាយរៀងទទួលបានគម្រោងវិនិយោគចំនួន ៧៣គម្រោង។ ក្នុងចំណោមគម្រោងវិនិយោគទាំង ៣៩១គម្រោងនេះ ឃើញថាវិស័យឧស្សាហកម្មបានស្រូបទាញទុនវិនិយោគបានរហូតដល់ […]
អានបន្ថែមគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតជាប់ក្នុងវគ្គប្រកួតផ្តាច់ព្រ័តពានរង្វាន់សាកល Going Digital Awards 2024
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវបានជ្រើសរើសប្រកួតវគ្គផ្តាត់ព្រ័តសម្រាប់ពានរង្វាន់ Going Digital Awards នៅក្នុងព្រឹត្តិការណ៍ឆ្នាំនៃហេដ្ឋារចនាសម្ព័ន្ធសាកល ២០២៤ ដែលប្រកាសដោយ ក្រុមហ៊ុន Bentley Systems កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៤។ (អានបន្ថែម) ព្រឹត្តិការណ៍លំដាប់អន្តរជាតិនេះ ត្រូវបានប្រារព្ធឡើងដើម្បីបង្ហាញពីការប្រើប្រាស់ប្រកបដោយភាពច្នៃប្រតិដ្ឋនៃបច្ចេកវិទ្យា និងឧត្តមភាពវិស្វកម្ម ជាមួយការនាំមុខក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធសកល។ ជារៀងរាល់ឆ្នាំ Year In Inrastructure តែងតែនាំមកនូវភាពអស្ចារ្យនៅក្នុងវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ ដែលប្រើប្រាស់កម្មវិធី Bentley Systems ដើម្បីជំរុញព្រំដែននៃការរចនាឱ្យកាន់តែទូលំទូលាយ ជាមួយប្រសិទ្ធភាព និងនិរន្តរភាព។ សម្រាប់ព្រឹត្តិការណ៍ក្នុងឆ្នាំ ២០២៤ នេះ ក្រុមហ៊ុន Bentley System នឹងរៀបចំនៅទីក្រុង Vancouver ប្រទេសកាណាដា ចាប់ពីថ្ងៃទី ៨-៩ ខែតុលា ដោយជ្រើសរើសគម្រោងចំនួន ៣៦ សម្រាប់ប្រកួតប្រជែងយកពានរង្វាន់ ១២ ប្រភេទ និងឆ្លងកាត់ការវាយតម្លៃពីចៅក្រមអន្តរជាតិចំនួន ៣៤រូប សម្រាប់ការប្រកួតជុំចុងក្រោយនៃការដណ្តើមពានរង្វាន់ Going Digital […]
អានបន្ថែមក្រុមហ៊ុនបារំាង VINCI ទទួលបានសិទ្ធិគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ
ថ្មីៗនេះ ក្រុមហ៊ុន VINCI របស់បារាំងបានឈ្នះការដេញថ្លៃសិទ្ធិគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ខណៈបច្ចុប្បន្ន ក្រុមហ៊ុនបារាំងដ៏ធំមួយនេះ ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនដែលកំពុងគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។ នេះបើយោងតាមការចុះផ្សាយរបស់ វិទ្យុបារាំងអន្តរជាតិ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។ តាមប្រភពខាងលើបាន ឱ្យដឹងថា VINCI គឺជាក្រុមហ៊ុនបារាំងដ៏ធំមួយដែលបានគ្រប់គ្រងដំណើរការព្រលានយន្តហោះនៅកម្ពុជាជាង ២ទសវត្សរ៍មកហើយ ខណៈថ្មីៗនេះ ក្រុមហ៊ុនបារាំងមួយនេះទើបទទួលបានសិទ្ធិគ្រប់គ្រងព្រលានយន្តហោះថ្មីមួយទៀតរបស់កម្ពុជាគឺអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដែលគ្រោងបើកឱ្យដំណើរការជាផ្លូវការនៅឆ្នាំ ២០២៥ ខាងមុខ។ ពាក់ព័ន្ធនឹងរឿងនេះដែរ ឯកឧត្តម ស៊ិន ចាន់សេរីវត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជាបានប្រាប់ប្រភពខាងលើថា ការសម្រេចប្រគល់សិទ្ធិឱ្យ VINCI គ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិថ្មី « តេជោក្រុងតាខ្មៅ » ធ្វើឡើង ដោយផែ្អកលើការអនុវត្តការងារជាក់ស្តែងកន្លងមក ក្រោមកិច្ចសន្យារវាងក្រុមហ៊ុន VINCI និងរដ្ឋាភិបាលកម្ពុជា។ សូមបញ្ជាក់ដែរថា អាកាសយានដ្ឋានតេជោក្រុងតាខ្មៅ គឺជាអាកាសយានដ្ឋានទី៤ របស់កម្ពុជា បន្ទាប់ពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុដែលក្រុមហ៊ុនបារាំង VINCI ទទួលបានសិទ្ធិធ្វើប្រតិបត្តិការ។ គួររំលឹកថា គិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ អាកាសយានដ្ឋានថ្មីតេជោក្រុងតាខ្មៅ […]
អានបន្ថែមរដ្ឋបញ្ជាក់ជាថ្មី៖ ស្ពានភ្ជាប់ក្រុងភ្នំពេញ-អរិយក្សត្យ នឹងបើកកាដ្ឋានសាងសង់ចុងឆមាសទី១ ឆ្នាំ២០២៥
គម្រោងសាងសង់ស្ពានមិត្តភាព កម្ពុជា-កូរ៉េ តភ្ជាប់ផ្សាររាត្រីជ្រោយចង្វារ-អរិយក្សត្យ(ភ្នំពេញ-ក្រុងអរិយក្សត្យ ខេត្តកណ្ដាល) គ្រោងនឹងបើកការដ្ឋាននៅពាក់កណ្តាលឆ្នាំក្រោយ។ ព័ត៌មាននៃការបើកការដ្ឋានគម្រោងនេះត្រូវបានបង្ហាញ បន្ទាប់ពីក្រសួងសារធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន បានបើកកិច្ចប្រជុំពិនិត្យបិទបញ្ចប់របាយការណ៍ចុងក្រោយ និងបានឯកភាពលើរបាយការណ៍រួចរាល់កាលពីពេលថ្មីៗនេះ។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រសួងបានឯកភាពលើរបាយការណ៍រួចរាល់ ដែលជាផ្នែកចម្បងនៃដំណាក់កាលបន្ទាប់ គឺការគូរប្លង់សាងសង់លម្អិត នៃគម្រោង(Details Design)។ ឯកឧត្តម ផន រឹម មានប្រសាសន៍ថា៖ “បើគ្មានការប្រែប្រួលទេ យើងនឹងសម្ពោធបើកការដ្ឋានសាងសង់ នៅបំណាច់ឆមាសទី១ឆ្នាំ២០២៥”។ គួរបញ្ជាក់ថា គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ នឹងត្រូវសាងសង់ជាប្រភេទស្ពានខ្សែកាប(Two cable stayed bridges) មានប្រវែងសរុប ២,៣៧៥ម៉ែត្រ និងទទឹង ២៧,៥ម៉េត្រ ស្ថិតក្រោមហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ មានតម្លៃ តម្លៃ ២៣៥លានដុល្លារ ដោយបានចុះហត្ថលេខាកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២។ (អានបន្ថែម)
អានបន្ថែម