ភ្នំពេញ កំពង់ស្ពឺ តាកែវ និងព្រះសីហនុ ស្វាគមន៍គម្រោងអភិវឌ្ឍធំៗ ៦ គម្រោង តម្លៃជិត ៦៧លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ៦៦,៩លានដុល្លារ ដើម្បីបង្កើតផ្សារទំនើប ១ កន្លែង និងរោងចក្រ ៦ កន្លែង នៅរាជធានីភ្នំពេញ កំពង់ស្ពឺ តាកែវ និងព្រះសីហនុ។ យោងតាមប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមហ៊ុនទាំង២ រួមមាន៖ ១- MEKO INTELLIGENT (CAMBODIA) CO., LTD បោះទុនវិនិយោគ ៣២លានដុល្លារបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើង គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់អេឡិចត្រូនិកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិវះពោះឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។ ២. KHALANDALE CO., LTD: បោះទុនវិនិយោគ ១០លានដុល្លារបង្កើតផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ Mx04 (CBD6) បឹងកក់ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ៣- K (CAMBODIA) CO., LTD បោះទុន ៧,៣លានដុល្លារបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត អ៊ីស៊ូហ្ស៊ុ […]

អាន​បន្ថែម

ជប៉ុនបន្ដជួយកម្ពុជាពង្រឹងការអនុវត្តច្បាប់សំណង់ ខណៈកំពុងផ្ដល់វគ្គបណ្ដុះបណ្ដាលដល់មន្រ្តី

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយទីភ្នាក់ងារ​ JICA បានរៀបចំកម្មវិធីបណ្តុះបណ្តាលមន្ត្រីជំនាញចំនួន ២៥ រូប ស្ដីច្បាប់សំណង់ថ្មី។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងជា ២ដំណាក់កាល។ ដំណាក់កាលបឋមបានធ្វើឡើងតាមប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២ ហើយដំណាក់កាលគោលនឹងចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២២ ខាងមុខ។ ក្រោយឆ្លងកាត់ការបណ្ដុះបណ្ដាល មន្រ្តីទាំង ២៥ រូបនេះ នឹងទទួលបន្ទុកអនុវត្តបទដ្ឋានបច្ចេកទេសនៃច្បាប់សំណង់  ក៏ដូចជាធ្វើពិសោធន៍សម្ភារៈសំណង់រួមគ្នាជាមួយនឹងស្ថាប័នសំខាន់ៗរបស់ជប៉ុន។ គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ជាជំនួយការអភិវឌ្ឍន៍ផ្លូវការរបស់រដ្ឋាភិបាលជប៉ុន ក្រោមកម្មវិធីបង្កើតជាមួយគ្នានូវចំណេះដឹង (JICA Knowledge Co-Creation Program (KCCP)។

អាន​បន្ថែម

សិង្ហបុរី មានបំណងចង់វិនិយោគលើវិស័យធំៗ ចំនួន ៣ នៅកម្ពុជា

រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី ឯកឧត្តម Vivian Balakrishnan បានឱ្យដឹងថា សិង្ហបូរិចង់វិនិយោគលើវិស័យធំៗចំនួន៣ នៅកម្ពុជា រួមមានវិស័យពាណិជ្ជកម្ម ឃ្លាំងស្តុកទំនិញត្រជាក់ និងវិស័យដឹកជញ្ជូន ទិសដៅដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។ ឯកឧត្តម Vivian បានឱ្យដឹងដូច្នេះក្នុងជួបពិភាក្សាការងារជាមួយសម្តេច ហ៊ុន សែន កាលថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងជំនួប ឯកឧត្តម Vivian បានសាទរចំពោះ សម្ដេច ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយមានការចាក់វ៉ាក់សាំងបានច្រើនជាងគេនៅក្នុងតំបន់។ ឯកឧត្តមបានបន្ដថា នេះហើយគឺជាកត្តាធ្វើឱ្យអ្នកវិនិយោគសិង្ហបុរី មានចំណាប់អារម្មណ៍មកវិនិយោគនៅកម្ពុជាពិសេសលើវិស័យទាំង ៣ ខាងលើ។ ជាការឆ្លើយតប សម្ដេច ហ៊ុន សែន បានលើកទឹកចិត្ដចំពោះរាល់ការវិនិយោគ ដោយមិនត្រឹមតែវិស័យ ៣ តែគួរពិនិត្យឱកាសក្នុងវិស័យអប់រំ សុខាភិបាល និងវិស័យដទៃទៀត។ គួរបញ្ជាក់ថា គម្រោងសាងសង់មជ្ឈមណ្ឌលព័ស្តុភារកម្មភ្នំពេញ តម្លៃប្រមាណជាង ២០០លានដុល្លារ ដែលកំពុងសិក្សាដោយប្រទេសសិង្ហបូរី គ្រោងនឹងបើកការដ្ឋាននៅឆ្នាំ ២០២២ នេះហើយ។ ក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌជាមួយក្រុមហ៊ុន YCH របស់ប្រទេសសិង្ហបុរីរួចហើយ ដោយនឹងឈានទៅរកការចរចាកិច្ចព្រមព្រៀងសម្បទាន […]

អាន​បន្ថែម

អ្នកជំនាញជប៉ុន ចែករំលែកចំណេះដឹង បទពិសោធន៍ និងវិធីសាស្ដ្រអភិវឌ្ឍន៍ក្រុងដល់កម្ពុជា

ក្រុមជំនាញការផ្នែករៀបចំ និងអភិវឌ្ឍនគរូបនីយកម្មជប៉ុន បានចែករំលែកពីចំណេះដឹង បទពិសោធន៍ និងវិធីសាស្ត្រ ទាក់ទិននឹងការរៀបចំទីក្រុងដល់កម្ពុជា ទិសដៅដើម្បីជួយកម្ពុជាធ្វើនគរូបនីយកម្មក្រុងប្រកបដោយប្រសិទ្ធភាព ស្របពេលដែលកម្ពុជាកំពុងងាកទៅរកការអភិវឌ្ឍទីក្រុងវៃឆ្លាត។ ការចែករំលែកនេះ ធ្វើឡើងក្នុងវេទិការដ្ឋ-ឯកជនលើកទី៣ ស្តីពី «ការអភិវឌ្ឍនគរូបនីយកម្ពុជា-ជប៉ុន» ដែលប្រារព្ធឡើងកាលពីថ្ងៃទី ១៦ ខែកុម្ភៈ កន្លងទៅ។ វេទិកានេះត្រូវបានរៀបចំដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃប្រទេសកម្ពុជា និងក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន ដោយមានការចូលរួមពីសមាជិកសមាគមអ្នកសាងសង់ចំនួន២០ក្រុមហ៊ុន ក៏ដូចជាមន្រ្តីរដ្ឋបាលខេត្តរាជរាធានី។ ក្នុងវេទិកានេះ មន្រ្តីជំនាញជប៉ុន បានធ្វើបទបង្ហាញពីការរៀបចំ និងការអភិវឌ្ឍន៍ទីក្រុងវៃឆ្លាតរបស់ប្រទេសជប៉ុន ក៏ដូចជាផ្តល់ជាធាតុចូលលើការរៀបចំនិងអភិវឌ្ឍទីក្រុងវៃឆ្លាតដល់កម្ពុជា។ ទន្ទឹមនឹងនេះ មន្រ្តីរដ្ឋបាលរាធានីភ្នំពេញ ខេត្តសៀមរាប និងបាត់ដំបង បានធ្វើការបទបង្ហាញ ពីវឌ្ឍនភាពនៃការរៀបចំ និងការអភិវឌ្ឍន៍ទីក្រុងវៃឆ្លាត ក្នុងខេត្តក្រុងរបស់ខ្លួនផងដែរ។

អាន​បន្ថែម

ចង់អភិវឌ្ឍដី ឬអចលនទ្រព្យ តើត្រូវគោរពតាមលក្ខខណ្ឌបច្ចេកទេស និងផ្លូវច្បាប់អ្វីខ្លះ?

បើតាមប្រកាសលេខ ០៨៧ ដ.ន.ស/ប្រក.នីក ស្តីពីការអភិវឌ្ឍដី អ្នកអភិវឌ្ឍទាំងអស់ ត្រូវសុំការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចជាមុនសិន មុននឹងអភិវឌ្ឍដីមួយកន្លែង។ ប៉ុន្តែ ការសុំការអនុញ្ញាត តែមួយមុខ គឺមិនគ្រប់គ្រាន់ទេ ម្ចាស់អ្នកអភិវឌ្ឍដី ក៏ត្រូវគោរពតាមលក្ខខណ្ឌបច្ចេកទេស និងផ្លូវច្បាប់ផ្សេងៗទៀតផងដែរ។ ការរៀបចំផែនការអភិវឌ្ឍដីឱ្យត្រឹមត្រូវ ត្រូវមានតាមលក្ខណៈបច្ចេកទេសដូចខាងក្រោម៖ ១. ត្រូវរក្សាទុកផ្ទៃដី២៥% នៃផ្ទៃដីសរុបសម្រាប់សាងសង់ហេដ្ឋរចនាសម្ព័ន្ធរូបវ័ន្ត ដូចជា៖ -បណ្តាញផ្លូវសាធារណៈ -បរិក្ខារសាធារណៈ ដូចជាប្រព័ន្ធទឹកស្អាត ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ លូទឹកភ្លៀង បណ្តាញអគ្គិសនី បណ្តាញទូរគមនាគមន៍ -ប្រព័ន្ធគ្រប់គ្រងកាកសំណល់រឹងរាង ដូចជា ទីលានចាក់សំរាម រោងចក្រកែច្នៃសំរាម ប្រព័ន្ធលូ អាងប្រព្រឹត្តិកម្មទឹកកខ្វក់ -ប្រព័ន្ធគ្រប់គ្រងអគ្គីភ័យ និងហានិភ័យផ្សេងៗ។ ២. ត្រូវរក្សាទុកផ្ទៃដី ១០ % នៃផ្ទៃដីសរុប ឬ ១០ ម៉ែត្រក្រឡាសម្រាប់មនុស្សម្នាក់ សម្រាប់រៀបចំលំហសាធារណៈនិងផ្ទៃបៃតង ដូចជា សួនច្បារសាធារណៈ កន្លែងក្មេងលេង កន្លែងហាត់ប្រាណ ទីលានកីឡា និងទីលានកម្សាន្ត។ ៣. ត្រូវរៀបចំឱ្យមានសំណង់សម្រាប់ផ្តល់សេវាជូនសាធារណជនឱ្យបានសមស្របទៅតាមតម្រូវការនៃគម្រោងអភិវឌ្ឍនីមួយៗ មានដូចជា សាលារៀន មណ្ឌលសុខភាព […]

អាន​បន្ថែម

ក្រសួងសាធារណការចាប់ផ្តើមសិក្សាគំនូសប្លង់លម្អិតនៃគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានសិក្សាគំនូសប្លង់លម្អិតនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ជាមួយក្រុមហ៊ុនទទួលសិទ្ធសាងសង់ សំដៅជំរុញការសាងសង់នាពេលខាងមុខ។ កិច្ចប្រជុំពិភាក្សានេះ ដឹកនាំដោយ ឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការ និងជាប្រធានសម្របសម្រួលគម្រោង នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំអង្គភាពគម្រោង និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស DOHWA Engineering Co., Ltd. និង Seoyoung Engineering Co., Ltd.។ ក្នុងកិច្ចប្រជុំ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសបានធ្វើបទបង្ហាញអំពីលក្ខណៈបច្ចេកទេសគម្រោង ជូនដល់អង្គភាពគ្រប់គ្រងគម្រោង ដើម្បីពិនិត្យ និងផ្តល់អនុសាសន៍ណែនាំ។ ឯកឧត្តម កឹម បូរី បាន ណែនាំដល់អង្គភាពគ្រប់គ្រងគម្រោង និងក្រុមហ៊ុនទីប្រឹក្សាបច្ចកទេស ធ្វើកិច្ចសហប្រតិបត្តិការគ្នា ទាំងក្នុងទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពរដ្ឋបាល សំដៅធ្វើគម្រោងទទួលបានជោគជ័យ និងបញ្ចប់តាមពេលវេលាដែលបានគ្រោងទុក។

អាន​បន្ថែម

ស្ពាន ៧ កន្លែង តម្លៃជាង ៣៥លានដុល្លារ ក្រោមជំនួយឥតសំណងជប៉ុន បើកសម្ពោធជាផ្លូវការ

ស្ពាន៧កន្លែងក្នុងខេត្តក្រចេះ និងព្រៃវែង តម្លៃ ៣៥លានដុល្លារ ដែលជាជំនួយរដ្ឋាភិបាលជប៉ុន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃពុធ ទី ១៦ កុម្ភៈ នេះ។ ពិធីសម្ពោធ ធ្វើឡើងនៅខេត្តក្រចេះ នៅក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម កាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា។ ស្ពានទាំង ៧កន្លែងនេះ គឺជាគម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់នៅតំបន់ប្រឈមនឹងទឹកជំនន់ ស្ថិតនៅទីតាំងភូមិសាស្រ្តខេត្តក្រចេះ និងខេត្តព្រៃវែង ដែលស្ពានមានប្រវែងសរុប ៦៧០ម៉ែត្រ និងផ្លូវតភ្ជាប់ស្ពានមានប្រវែងសរុប ៣,៤២៤ម៉ែត្រ។ ស្ពានដែលបានសាងសង់នេះ រួមមាន ស្ពានចំនួន៥កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ តាមបណ្តោយផ្លូវជាតិលេខ៧៣ និងស្ពានចំនួន២កន្លែង ស្ថិតនៅក្នុងខេត្តព្រៃវែង តាមបណ្តោយផ្លូវជាតិលេខ១១។ គម្រោងសាងសង់ស្ពានទាំង ៧កន្លែងនេះ គឺជាហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃប្រទេសជប៉ុន ជូនដល់រាជរដ្ឋាភិបាលកម្ពុជា។ ស្ពានទាំង៧កន្លែងនេះ បានបើកការដ្ឋានសាងសង់កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់នៅអំឡុងខែធ្នូ ឆ្នាំ២០២០ សាងសង់ដោយក្រុមហ៊ុន Hazama Ando Corporation និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស CTI Engineering International […]

អាន​បន្ថែម

ពហុកីឡដ្ឋានស្ដង់ដាអន្តរជាតិថ្មីមួយតម្លៃខ្ទង់លានដុល្លារនឹងបង្ហាញខ្លួននៅខេត្តពោធិ៍សាត់

គម្រោងសាងសង់មជ្ឈមណ្ឌលពហុកីឡដ្ឋានសម្តេចតេជោ ហ៊ុន សែន ឬ Samdach Hun Sen Sport Center ដែលមានតម្លៃខ្ទង់លានដុល្លារ នឹងបើកការដ្ឋានសាងសង់ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងឆ្នាំ២០២២ នេះ។ យោងតាមរដ្ឋបាលខេត្តពោធិ៍សាត់ មជ្ឈមណ្ឌលពហុកីឡដ្ឋាននេះ នឹងត្រូវសាងសង់នៅលើផ្ទៃដីប្រមាណ ២៥ហិកតា ស្ថិតក្នុងភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ គម្រោងនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងភាពរីកចម្រើន នៃវិស័យកីឡានៅកម្ពុជា និងបន្សល់ទុកជាកេរ្តិ៍មរតកសម្រាប់ខេត្ត។ គម្រោងនេះត្រូវបានប្រកាសដោយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី កាលពីពេលថ្មីៗនេះ។ ឯកឧត្តម កែវ រតនៈ បានគូសបញ្ជាក់ថា ក្រុមការងារ បានឈូសឆាយ ចាក់ដីរួចរាល់ និងបន្តធ្វើរបងឱ្យបានឆាប់បំផុត មុននឹងឈានដល់ការសាងសង់។ ពហុកីឡាដ្ឋាននេះ រួមមានទីលានបាល់ទាត់ខ្នាតអន្តរជាតិ ទីលានមហោស្រព ទីលានបាល់ទះ ទីលានបាល់បោះ ទីលានរត់ប្រណាំង ទីលានវាយសី កន្លែងអង្គុយទស្សនា កន្លែងហាត់ប្រាណ ប្រព័ន្ធផ្លូវខ្វាត់ខ្វែង វាលស្មៅ កន្លែងក្មេងលេង កន្លែងអង្គុយលេង ស្រះទឹក […]

អាន​បន្ថែម

ផ្លូវសំខាន់១ខ្សែ ប្រវែងជិត៣០គីឡូម៉ែត្រ ក្នុងស្រុកកងមាស នឹងស្ថាបនារួចរាល់ឆាប់ៗនេះ

ការងារស្ថាបនាផ្លូវក្រាលកៅស៊ូប្រវែងជិត៣០គីឡូម៉ែត្រ ដែលឆ្លងកាត់ឃុំចំនួន៣ នៃស្រុកកងមាស នឹងលេចជារូបរាង នៅចុងឆ្នាំ២០២២ នេះ ខណៈបច្ចុប្បន្នរដ្ឋបាលខេត្តកំពង់ចាម កំពុងមមាញឹកជំរុញការងារស្ថាបនា។ នេះបើតាមកិច្ចចុះពិនិត្យការដ្ឋានសាងសង់ផ្លូវផ្ទាល់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលថ្ងៃទី១៣ ខែកុម្ភៈ កន្លងទៅ។ ក្នុងឱកាសនេះ ឯកឧត្តម បានស្នើដល់មន្ត្រីបច្ចេកទេស និងអ្នកទទួលការ ធ្វើយ៉ាងណាឱ្យការស្ថាបនាផ្លូវខាងលើប្រកបមានគុណភាព ស្របទៅតាមលក្ខណៈបទដ្ឋានស្តង់ដារបច្ចេកទេស។ ឯកឧត្តម ក៏បានស្នើឱ្យអាជ្ញាធរស្រុក និងគណៈកម្មការទាក់ទង យកចិត្តទុកដាក់ និងជួយសម្របសម្រួលជាមួយប្រជាពលរដ្ឋ ដើម្បីឱ្យផ្លូវសំខាន់១ខ្សែនេះរួចរាល់តាមការគ្រោងទុក។ គួរបញ្ជាក់ថា ផ្លូវ១ខ្សែ គឺជាផ្លូវក្រាលកៅស៊ូប្រភេទ DBST មានប្រវែង ២៧,៣៥០ម៉ែត្រ សាងសង់ឡើងក្រោមថវិការបស់ធនាគារពិភពលោក ដែលអនុវត្តគម្រោងដោយក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈការស្នើសុំរបស់រដ្ឋបាលខេត្តកំពង់ចាម។ ផ្លូវនេះ ឆ្លងកាត់ឃុំចំនួន ៣ រួមមាន ឃុំព្រែកកុយ កងតាណឹង និងឃុំសូគង នៃស្រុកកងមាស។

អាន​បន្ថែម

មជ្ឈមណ្ឌលព្យាបាលព្យាបាលកូវីដខ្នាតធំ នៅខណ្ឌព្រែកព្នៅ បើកការដ្ឋានសាងសង់ជាផ្លូវការ

រដ្ឋបាលរាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ១៩ ខ្នាតធំមួយកន្លែង នៅខណ្ឌព្រែកព្នៅ។ ការដ្ឋានមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ១៩ ថ្មីនេះ បើកចំពេលដែលកម្ពុជាមានចំនួនឆ្លងកូវីដ១៩ប្រភេទថ្មី អូមីក្រុងកើនឡើងដល់ទៅ ៣ខ្ទង់ ក្នុងមួយថ្ងៃ។ ពិធីបើកការដ្ឋាននេះ ធ្វើឡើងនៅថ្ងៃទី ១៤ ខែកុម្ភៈ ក្រោមវត្តមានរបស់ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ មានឈ្មោះជាផ្លូវការថា មណ្ឌលព្យាបាលជំងឺកូវីដ១៩ តេជោសន្តិភាព គម្រោងនេះត្រូវបានសាងសង់លើផ្ទៃដី ៧ហិកតា នៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ មណ្ឌលនេះមានសរុបចំនួន ១១អគារ នឹងអាចដាក់គ្រែបានសរុបចំនួន ១៥ ០០០គ្រែ រួមទាំងការព្យាបាលកម្រិតធ្ងន់ និងកម្រិតស្រាល។ ការសាងសង់ត្រូវបានកំណត់ឱ្យបានរួចរាល់ ក្នុងរយៈពេល ១ ឆ្នាំ។

អាន​បន្ថែម