វិនិយោគិនតួកគី ចង់និយោគលើវិស័យសំណង់ ថាមពល និងរ៉ែ នៅកម្ពុជា

វិនិយោគិនតួកគី សម្លឹងការវិនិយោគលើវិស័យសំណង់ ថាមពល និងរ៉ែ នៅកម្ពុជា ខណៈចាត់ទុកកម្ពុជា ជាប្រទេសមានសក្តានុពល ក្នុងវិស័យវិនិយោគ។ នេះបើយោងតាមសភាពាណិជ្ជកម្មកម្ពុជា។ នេះជាការលើកឡើង របស់លោក Ferudun Cevahiroglu ប្រធានសហព័ន្ធធុរជនឧស្សាហកម្មតួកគី ក្នុងជំនួបកាលពីថ្ងៃទី២៦ ខែកុម្ភៈ ជាមួយ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅក្រុងអាំការ៉ា។ ក្នុងជំនួបខាងលើនេះ សមាជិកនៃសហព័ន្ធធុរជនឧស្សាហកម្មតួកគី បានចូលរួមពិភាក្សា និងសិក្សាស្វែងយល់ពីបរិយាសកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា លើផ្នែកសំខាន់ៗរួមមាន ការនាំចេញនាំចូល វាយណភណ្ឌបែបប្រពៃណី សំណង់ ថាមពល រ៉ែ កសិកម្ម ។ល។ លោកប្រធាន ក៏បានស្នើឱ្យមានកិច្ចប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេស វិស័យសំណង់ ថាមពល ធនធានរ៉ែ និងបច្ចេកវិទ្យា។ លោកគូសបញ្ជាក់ថា កម្ពុជាជាប្រទេសដែលមានប្រវត្តិសាស្ត្រយូរលង់ និងមានសក្តានុពលខ្ពស់។ ហេតុនេះ លោកសង្ឃឹមថាធុរជននៃប្រទេសទាំងពីរនឹងអាចអភិវឌ្ឍគម្រោងរួមគ្នាក្នុងវិស័យសំខាន់ៗខាងលើ។ ឧកញ៉ា លឹម ហេង បានជម្រាបជូនអំពីច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានការលើកទឹកចិត្តខ្ពស់ចំពោះវិនិយោគិន។ ក្រៅពីតួកគី អ្នកវិនិយោគអ៊ីរ៉ង់ថ្មីៗនេះ […]

អាន​បន្ថែម

រដ្ឋស្នើឯកជនពង្រីក និងធ្វើទំនើបកម្មប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តព្រះសីហនុបន្ថែមទៀត

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើឱ្យក្រុមហ៊ុនអានកូ ពង្រីក និងធ្វើទំនើបកម្មប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្តព្រះសីហនុបន្ថែមទៀត ពិសេសនៅតាមស្រុកនានាដែលកំពុងអភិវឌ្ឍ ខណៈបច្ចុប្បន្នក្រុមហ៊ុនមានរោងចក្រធំៗ ៣ ដែលអាចផលិតទឹកស្អាតបានជាង ១៦ ម៉ឺនម៉ែត្រគូប/ថ្ងៃ។ ឯកឧត្តមរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានដាក់សំណើនេះក្នុងកិច្ចចុះពិនិត្យប្រព័ន្ធប្រព្រឹត្តកម្មប្មទឹកស្អាតរបស់ក្រុមហ៊ុន អានកូ នៅតំបន់ក្បាលឆាយ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ កាលថ្ងៃទី២៧ ខែកុម្ភៈ កន្លងទៅ។ ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ គឺដើម្បីបំពេញតម្រូវការ ក៏ដូចជាដើម្បីជំរុញដល់ការអភិវឌ្ឍ និងការវិនិយោគនៅខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន និងទៅអនាគត។ គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនអានកូ មានស្ថានីយប្រព្រឹត្តិកម្មទឹកស្អាត ចំនួន៣កន្លែង ដោយមានសមត្ថភាពផលិតទឹកបានចំនួន ១៦ម៉ឺនម៉ែត្រគីប/ថ្ងៃ ក្នុងនោះទំនប់ទី១អាចផលិតបាន ៤ម៉ឺនម៉ែត្រគូប ទំនប់ទី២ ផលិតបាន ៦ម៉ឺនម៉ែត្រគូប និងទំនប់ទី៣ មានសមត្ថភាពផលិតចំនួន ៦ម៉ឺនម៉ែត្រគូប។ បច្ចុប្បន្ន ក្រុមហ៊ុនបានអូសបណ្ដាញតភ្ជាប់ជូនប្រជាពលរដ្ឋ និងរោងចក្រសហគ្រាស នៅក្នុងក្រុងព្រះសីហនុ ស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ។ ក្រៅពីការផលិតទឹកស្អាត ខេត្តព្រះសីហនុក៏មាន រោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់ ២កន្លែង ដែលអាចចម្រោះទឹកកខ្វក់បានជាង ១២.០០០ […]

អាន​បន្ថែម

ក្រសួងការងារ៖ មកទល់បច្ចុប្បន្ន វិស្វករចុះបញ្ជីសរុបនៅកម្ពុជាមានដល់ជាង ៦០០០ នាក់

ក្នុងឆ្នាំ ២០២១ មានវិស្វករសរុបចំនួន ៧៤៧ នាក់ ដែលបានចុះបញ្ជីជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងចេញផ្សាយនៅថ្ងៃទី ២៥ ខែកុម្ភៈ។ ដោយឡែក បើគិតមកទល់បច្ចុប្បន្ន វិស្វករដែលបានចុះបញ្ជីសរុបនៅកម្ពុជាមានដល់ ៦០០៨ នាក់ (ស្រី ២៤០នាក់) ក្នុងនោះវិស្វករបរទេស មាន៨៤ នាក់ (ស្រី២នាក់)។ តួលេខនេះកើនឡើងគួរឱ្យកត់សម្គាល់ ឬកើនជាង ៣០% បើធៀបនឹងខែឧសភា ឆ្នាំ ២០២១ ដែលមានត្រឹម ៤.៦២៣នាក់ ប៉ុណ្ណោះ។ (អានបន្ថែម) គួរបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងត្រួតពិនិត្យជាលើកចុងក្រោយ លើសេចក្តីព្រាងអនុក្រឹត្យស្តីពីក្រមសីលធម៌វិស្វករ ទិសដៅដើម្បីពង្រឹកគុណភាពវិស្វករកម្ពុជាបន្ថែមមួយកម្រិតទៀត។ (អានបន្ថែម)

អាន​បន្ថែម

សម្ដេចហ៊ុន សែន ជំរុញវិនិយោគិនម៉ាឡេស៊ី ឱ្យបោះទុនក្នុងវិស័យសំណង់ និងអចលនទ្រព្យកម្ពុជា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានទាក់ទាញវិនិយោគិនម៉ាឡេស៊ី ឱ្យមកបណ្ដាក់ទុនបន្ថែមលើវិស័យសំណង់ អចលនទ្រព្យ និងវិស័យសក្តានុពលផ្សេងទៀតនៅកម្ពុជា ខណៈដែលការវិនិយោគសរុបរបស់ម៉ាឡេស៊ីនៅកម្ពុជា ឈរលំដាប់ទី ៣។ ថ្លែងក្នុងសន្និសីទរួមគ្នាជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប កាលពីថ្ងៃទី២៤ ខែកុម្ភៈ សម្តេច បានឱ្យដឹងថា កម្ពុជាចង់ឃើញក្រុមហ៊ុនម៉ាឡេស៊ីមកធ្វើធុរកិច្ច ឬបើក្រុមហ៊ុនបន្ថែមនៅកម្ពុជា។ វិស័យដែលមានសក្ដានុពលមានដូចជា វិស័យអចលនទ្រព្យ សំណង់ គ្រឿងបន្លាស់រថយន្ត ហេដ្ឋារចនាសម្ព័ព័ន្ធ និងវិស័យម្ហូបអាហារហាលឡាលជាដើម។ សម្តេចតេជោ ក៏បានថ្លែងថា នៅក្នុងរយៈពេល ៥ ឆ្នាំ ចុងក្រោយនេះ តួរលេខវិនិយោគសម្រាប់ប្រទេសម៉ាឡេស៊ី ឈរនៅក្នុងលំដាប់ថ្នាក់ទី៣ ដោយរំពឹងការរវិនិយោគនឹងកើនឡើង ក្រោមច្បាប់វិនិយោគថ្មី។    

អាន​បន្ថែម

សណ្ឋាគារប្រេន Ibis Budget របស់បណ្ដាញ Accor ដំបូងគេនៅកម្ពុជា នឹងបើកនៅខែកក្កដា

ក្រុមហ៊ុនបណ្ដាញបដិសណ្ឋារកិច្ចអន្តរជាតិ Accor គ្រោងបើកដំណើរការសណ្ឋាគារតម្លៃមធ្យមប្រេន Ibis Budget នៅកម្ពុជាជាលើកដំបូងបង្អស់ នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។ សណ្ឋាគារថ្មីមួយនេះមានឈ្មោះថា Ibis Budget Phnom Penh Riverside ដែលមានបន្ទប់សរុប ៣២២បន្ទប់ និងរួមបញ្ចូលគំនិតដោយការរចនាបែបសហសម័យ។ សណ្ឋគារនេះ មានទីតាំងនៅក្នុងខណ្ឌចំការមន ដែលទីតាំងសក្ដានុពល តំបន់ពាណិជ្ជកម្ម និងកម្សាន្តក៏ធំរបស់រាជធានីភ្នំពេញ។ ដូចគ្នានឹងសាខាផ្សេងទៀតជុំវិញពិភពលោក Ibis Budget Phnom Penh Riverside នឹងក្លាយជាសណ្ឋាគារតម្លៃសមរម្យស្ដង់ដាអន្តរជាតិ ដ៏ល្អឥតខ្ចោះសម្រាប់ធ្វើដំណើរដែលចង់បាន បន្ទប់ឆ្លាតវៃ ផាសុខភាព និងការរចនាប្រកបដោយភាពច្នៃប្រឌិត។

អាន​បន្ថែម

ផ្លូវប្របមាត់សមុទ្រខេត្តកែប តម្លៃ១០លានដុល្លារ នឹងបើកការដ្ឋានសាងសងដើមខែមីនា

រដ្ឋបាលខេត្តកែប គ្រោងបើកការដ្ឋានសាងសង់ផ្លូវបេតុងប្របមាត់សមុទ្រ តម្លៃ១០លានដុល្លារ នៅថ្ងៃទី ១ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។ នេះបើតាមកិច្ចប្រជុំដឹកនាំដោយលោក វ៉ៅ សុខា អភិបាលរងខេត្តកែប កាលពីថ្ងៃទី២៤ ខែកុម្ភៈ នេះ។ ការសាងសង់ផ្លូវនេះ គឺជាកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្ន នៃមហាអនុតំបន់មេគង្គជំហានទី២។ ផ្លូវនេះ មានប្រវែងជាង១១គីឡូម៉ែត្រ ទទឹង ៩ម៉ែត្រ-១៥ម៉ែត្រ គ្រោងប្រើរយៈពេលសាងសង់ចំនួន២២ខែ និងចំណាយថវិកាអស់ចំនួនជាង ១០លានដុល្លារ៕

អាន​បន្ថែម

កូរ៉េខាងត្បូង គ្រោងបង្កើតឧទ្យានធម្មជាតិបែបកូរ៉េ នៅតំបន់អង្គរ សៀមរាប

ឧទ្យានធម្មជាតិបែបកូរ៉េ នឹងត្រូវសាងសង់នៅក្នុងតំបន់អង្គរ សៀមរាប ដែលជាការចម្លងម៉ូត និងបច្ចេកវិទ្យាគ្រប់គ្រងព្រៃឈើតាមស្ដង់ដាកូរ៉េ មកកម្ពុជាដោយផ្ទាល់។ ក្រុមហ៊ុន Korea Forest Service បានបង្ហាញពីគម្រោងនេះនៅក្នុងកិច្ចប្រជុំលើកទី១ នៃគណៈកម្មការប្រតិបត្តិការរួមគ្នា កូរ៉េ-កម្ពុជា តាមអនឡាញ កាលពីថ្ងៃទី ២២ កុម្ភៈ កន្លងទៅ។ យោងតាម The Korea Bizwire ឧទ្យាននេះនឹងត្រូវបានបង្កើតឡើងនៅទីតាំងប្រមាណ ៣០នាទី ពីប្រាសាទអង្គរវត្ត ប៉ុន្តែមិនបានបញ្ជាក់ទីតាំងជាក់លាក់នៅឡើយទេ។ ក្រុមហ៊ុន Korea Forest Service នឹងនាំចូលបច្ចេកវិទ្យាគ្រប់គ្រង និងប្រតិបត្តិការព្រៃឈើរបស់ប្រទេសកូរ៉េខាងត្បូងមកកម្ពុជា ដើម្បីថែរក្សាបរិស្ថាន ក៏ដូចជាធ្វើឱ្យសេដ្ឋកិច្ចក្នុងស្រុកមានភាពរស់រវើកឡើងវិញ។

អាន​បន្ថែម

សួនទេសចរណ៍តេជោ Westerdam គ្រោងសាងសង់ឡើងនៅក្រុងព្រះសីហនុ

គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នៃក្រសួងទេសចរណ៍ គ្រោងបង្កើតសួនទេសចរណ៍តេជោ Westerdam នៅក្នុងខេត្តព្រះសីហនុ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រៅពីតំបន់ឆ្នេរ និងកោះ។ បើយោងតាមសេចចក្តីសម្រេចចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ក្រុមការងារបច្ចេកទេសថ្មីមួយ ដែលដឹកនាំដោយឯកឧត្តម គឺម សេរីរដ្ឋ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ត្រូវបានបង្កើតឡើង ដើម្បីសិក្សារៀបចំគម្រោងនេះ។ ក្រុមការងារបច្ចេកទេស នឹងសហការជាមួយនឹងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្ត ដើម្បីសិក្សាពិនិត្យទីតាំង ស្វែងរកថវិកា ដៃគូគាំទ្របច្ចេកទេស និងដៃគូអនុវត្តគម្រោងជាដើម។ ការបង្កើតសួនទេសចរណ៍ Westerdam នេះឡើង គឺដើម្បីរំលឹកដល់ពេលដែលកម្ពុជាបានអនុញ្ញាតឱ្យនាវាទេសចរណ៍របស់អាមេរិក Westerdam ដែលផ្ទុកមនុស្សសរុបជាង ២ ០០០ នាក់ឱ្យចូលចតកាលពីដើមឆ្នាំ ២០២០ ខណៈនាវានេះត្រូវបានបដិសេដដោយប្រទេសជាច្រើន។

អាន​បន្ថែម

WorldBank ត្រៀមថវិកា ៦០លានដុល្លារ ឱ្យកម្ពុជាលើកកម្ពស់ការគ្រប់គ្រងសំណល់រឹង និងប្លាស្ទិក

ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងបរិស្ថាន និងធនាគារពិភពលោក (World Bank) កំពុងធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ប្រព័ន្ធគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា។ គម្រោងនេះ នឹងអនុវត្តក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក ដែលមានទឹកប្រាក់ប្រមាណ ៦០លានដុល្លារ សម្រាប់រយៈពេល៦ឆ្នាំ។ បើតាមក្រសួងមហាផ្ទៃ គម្រោងនេះ នឹងត្រូវអនុវត្តនៅទីតាំងគោលដៅធំៗ ដូចជាក្រុងសៀមរាប ក្រុងបាត់ដំបង ក្រុងតាខ្មៅ ក្រុងច្បារមន និងក្រុងព្រះសីហនុ។ បច្ចុប្បន្ន អន្តរក្រសួង និង WB កំពុងពិនិត្យផ្តល់យោបល់លើរបាយការណ៍សិក្សា និងឯកសាររៀបចំគម្រោង។  

អាន​បន្ថែម

ការធ្វើតេស្តសាកល្បងប្រព័ន្ធធ្វើទំនើបកម្មនាវាចរណ៍ Port EDI សម្រេចបាន ៩០% ហើយ

គិតមកដល់ខែកុម្ភៈនេះ ការធ្វើតេស្តសាកល្បងលើប្រព័ន្ ធPort EDI ដែលជាការទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍នៅកម្ពុជា ដោយប្ដូរពីការធ្វើការដោយដៃ មកធ្វើការលើប្រព័ន្ធអនឡាញ ក្នុងដំណាក់កាលទី១ សម្រេចបាន៩២% ហើយ។ ឯកឧត្តមរដ្ឋលេខាធិការ រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថាកាលពីថ្ងៃទី២២ ខែកុម្ភៈ នេះថា ការធ្វើតេស្ដសាកល្បងប្រព័ន្ធគឺជិតបញ្ចប់ហើយ ខណៈបច្ចុប្បន្នកំពុងរង់ចាំខាងមន្ត្រីគយ និងរដ្ឋាករកម្ពុជាប្រចាំមាត់ច្រកក្អមសំណរ និងកោះរកាមកធ្វើតេស្តសាកល្បង។ នៅក្នុងដំណាក់កាលទី១ នៃការធ្វើតេស្តសាកល្បងរយៈពេល៥សប្តាហ៍កន្លងមកនេះ មានចំនួន ៤១៦១ករណី ក្នុងនោះ មាន ៣៧៣១ករណីទទួលបានជោគជ័យ ៧៨ករណីមានបញ្ហាដែលតម្រូវឱ្យមានការកែសម្រួល និង ៣៥២ករណី រង់ចាំការពិភាក្សាបន្ថែម។ បើការធ្វើតេស្ដជោគជ័យ គម្រោង Port EDI នេះនឹងចាប់ផ្តើមដំណើរការអំឡុងខែសីហា ខាងមុខ។ គួរបញ្ជាក់ថា ប្រព័ន្ធ Port EDI គឺជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅកម្ពុជា ដោយប្តូរការធ្វើការដោយដៃ មកធ្វើការលើប្រព័ន្ធអនឡាញវិញ។ បច្ចុប្បន្នរាល់ការធ្វើបែបបទនាវាចរណ៍ ចេញ-ចូល គឺត្រូវចំណាយពេលរង់ចាំយូរ មានការលំបាក និងនីតិវិធីស្មុគស្មាញ។ ប៉ុន្តែនៅពេលប្រព័ន្ធ Port EDI នេះដំណើរការ […]

អាន​បន្ថែម