ព័ត៌មានក្នុងស្រុក
ឯកឧត្តម ស៊ុន ចាន់ថុល ស្នើឱ្យកូរ៉េជួយអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកបន្ថែមនៅកម្ពុជា
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើឱ្យមូលនិធិសហប្រតិបត្តិការសេដ្ឋកិច្ចកូរ៉េ (EDCF) ពិនិត្យលទ្ធភាពលើការជួយអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកបន្ថែមនៅកម្ពុជា។ ការស្នើនេះ ត្រូវបានធ្វើឡើងក្នុងជួបសម្តែងការគួរសមរវាងលោកស្រី Minnie Chey នាយិកាមូលនិធិ EDCF ថ្មីប្រចាំកម្ពុជា និងឯកឧត្តម ស៊ុន ចាន់ថុល កាលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។ ក្នុងជំនួប ឯកឧត្តម បានបង្ហាញការស្វាគមន៍ចំពោះលោកស្រីនាយិកា EDCF ថ្មីប្រចាំកម្ពុជា ហើយក៏បានស្នើឱ្យ EDCF ពិនិត្យលទ្ធភាពលើការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកសំខាន់ៗដូចជា ដងទន្លេបាសាក់ ទន្លេមេគង្គក្រោម និងទន្លេមេគង្គលើ ជាដើម។ ឯកឧត្តមបានបន្ដ ការពង្រីកបណ្ដាញដឹកជញ្ជូនតាមផ្លូវទឹកនឹងកាត់បន្ថយ ចំណាយលើការដឹកជញ្ជូន និងភស្តុភារកម្ម។ ជាការឆ្លើយតប លោកស្រី Minnie Chey ថានឹងបន្តចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជារួមមាន៖ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២២ និង ផ្លូវជាតិលេខ៤៨ ជាដើម។
អានបន្ថែមឧកញ៉ា២រូប នឹងសង់ផ្លូវថ្មី ១ ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅភ្នំបូកគោ ឆាប់ៗនេះ
ផ្លូវថ្មីមួយខ្សែប្រវែង ២៧ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ នឹងត្រូវចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗនេះ ខណៈបច្ចុប្បន្នមានអ្នកឧកញ៉ា ២រូប បានឯកភាពគ្នាទទួលរ៉ាប់រងរាល់ការចំណាយលើស្ថាបនាផ្លូវនេះរួចហើយ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៥ ខែមករា កន្លងទៅនេះ។ ឯកឧត្តម ជា សុផារ៉ា បានបញ្ជាក់ថា៖ «អនុវត្តតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២១ ខ្ញុំបានសម្របសម្រួលជាមួយអ្នកឧកញ៉ា សុខ គង់ និងអ្នកឧកញ៉ា ម៉ុង ឬទ្ធី ធ្វើផ្លូវថ្មីមួយខ្សែប្រវែង២៧ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ ឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេង»។ «ដោយក្នុងនោះ អ្នកឧកញ៉ា សុខ គង់ ទទួលរ៉ាប់រងការចំណាយស្ថាបនាផ្លូវ ហើយអ្នកឧកញ៉ា ម៉ុង ឬទ្ធី ជួយឈូសឆាយដើមដូងប្រេង ដើម្បីបើកផ្លូវ» ឯកឧត្តម បានបន្ដ។ ទោះជាមិនទាន់បានបញ្ជាក់ច្បាស់ពីទំហំថវិកា ដែលគ្រោងចំណាយលើគម្រោងនេះក្ដី […]
អានបន្ថែមស្ពានបេតុងខ្សែកាបឫស្សីកែវ-ជ្រោយចង្វារ សាងសង់សម្រេច ៦៣%
គិតមកទល់ពេលនេះ ស្ពានឫស្សីកែវ-ជ្រោយចង្វារ ត្រង់ប្រសព្វផ្លូវជាតិលេខ៥ ក្បែរស្ពានបាឡេ សម្រេចការសាងសង់បានប្រមាណ ៦៣,៧% ហើយ ដោយគ្រោងនឹងបញ្ចប់នឹងខែមីនា ឆ្នាំ ២០២៣ ខាងមុខ។ នេះបើយោងតាម មន្ទីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ មករា នេះ។ គម្រោងស្ពាននេះ មានរចនាបទទំនើបដែលមានសរសរធំចំនួន ៤បង្គោល មានកំពស់រហូតដល់ ៤០ម៉ែត្រ សម្រាប់ព្យួរខ្សែកាប ។ ស្ពានឫស្សីកែវ ត្រូវបានបើកការដ្ឋានកាលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ក្រោមវត្តមានសម្តេច ហ៊ុន សែន ដោយគ្រោងចំណាយថវិកាប្រមាណ ៣៥លានដុល្លារអាមេរិក។ គួរបញ្ជាក់ថា គម្រោងស្ពាននេះ នឹងបង្កើតលំហូរចរាចរថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៥នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦នៃខណ្ឌជ្រោយចង្វារ ហើយក៏ជាការបង្កើតផ្លូវថ្មីតភ្ជាប់ចរាចរក្នុងទីក្រុងទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ២០២៣ ខាងមុខ។
អានបន្ថែមក្រុមហ៊ុនចិនបង្ហាញផែនការចង់បង្កើតរថយន្តតាក់ស៊ីអគ្គិសនី និងស្ថានីយសាកថ្ម នៅកម្ពុជា
ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញក្រុមហ៊ុនចិនពិចារណាសិក្សាលើគម្រោងវិនិយោគបង្កើតរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធស្ថានីយសាកថ្ម នៅក្នុងរាជធានីភ្នំពេញ។ នេះជាការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំជាមួយនឹង គណៈប្រតិភូសភាពាណិជ្ជកម្មចិនប្រចាំកម្ពុជា ដែលដឹកនាំដោយលោក Zhang Hailong អមដោយតំណាងក្រុមហ៊ុន CACS និងក្រុមហ៊ុន GCC កាលពីថ្ងៃទី២៥ ខែមករា។ ក្រៅពីពិភាក្សាលើផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាក់ស៊ីអគ្គិសនី ក្រសួងក៏ស្នើឱ្យក្រុមហ៊ុនជួយ អប់រំបណ្តុះបណ្តាលបច្ចេកទេសសម្រាប់វិស័យនេះបន្ថែមនៅកម្ពុជា។ លើសនេះ កិច្ចប្រជុំក៏បានស្នើឱ្យក្រុមហ៊ុនពិចារណាលើការវិនិយោគកន្លែងបោះចោលអាគុយចាស់ៗចេញពីរថយន្តដើរថាមពលអគ្គិសនីផងដែរ ដើម្បីចៀសវាងការធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន។
អានបន្ថែមរដ្ឋអនុម័តរោងចក្រផលិតសំបកកង់ឡានថ្មីមួយទៀតនៅព្រះសីហនុ តម្លៃជិត៣០០លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចឱ្យក្រុមហ៊ុន General Intelligence (Cambodia) Co., Ltd. វិនិយោគ២៩៧ លានដុល្លារអាមេរិក សាងសង់រោងចក្រផលិតសំបកកង់រថយន្តថ្មីមួយកន្លែង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២២ គម្រោងនេះនឹងបង្កើតការងារជាង ៥៤០ កន្លែង ក្នុងប្រជាជនក្នុងតំបន់។ គួរបញ្ជាក់ថា រោចក្រផលិតសំបកកង់រថយន្តដំបូងគេនៅកម្ពុជាស្ថិតក្នុងខេត្តស្វាយរៀង វិនិយោគដោយក្រុមហ៊ុនចិន Cart Tire Co., Ltd តម្លៃជាង ៣៥០លានដុល្លារអាមេរិក។ បច្ចុប្បន្នរោងចក្រ កំពុងសាងសង់ ខណៈក្រុមហ៊ុនសន្យាថានឹងទិញផលិតផលជ័រកៅស៊ូក្នុងស្រុក១០០% ក្នុងសង្វាក់ការផលិត ពោលគឺប្រមាណ ៥ម៉ឺនតោន នៅឆ្នាំដំបូង និង ១៥ម៉ឺនតោន នៅ៥ ឆ្នាំបន្ទាប់។ (អានបន្ថែម) ក្នុងថ្ងៃតែមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនក្រុមហ៊ុន SING HE YI AGRICULTURE CO., LTD ដែលវិនិយោគសាងសង់បង្កើតរោងចក្រកែច្នៃវេចខ្ចប់កសិផល តម្លៃ ៦ លានដុល្លារអាមេរិក នៅខេត្តរតនគិរី។ […]
អានបន្ថែមក្រសួងគ្រោងបង្កើតស្ថានីយសាករថយន្តអគ្គិសនីលើផ្លូវល្បឿនលឿន និងតាមខេត្តក្រុង ១៥ កន្លែង
ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងបង្កើតស្ថានីយសាករថយន្តអគ្គិសនី នៅតាមដងផ្លូវ និងផ្លូវល្បឿនលឿន ក្នុងខេត្តក្រុងនានា ចំនួន១៥ ទីតាំង ដើម្បីជំរុញការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជាឱ្យច្រើនជាងមុន ទិសដៅកាត់បន្ថយការបំភាយឧស្ម័នកាបូន។ គម្រោងនេះ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល និងគណៈប្រតិភូសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ដឹកនាំដោយលោកបណ្ឌិត តាន់ មុនីវណ្ណ ប្រធានសហព័ន្ធ និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី២៤ ខែមករា។ កិច្ចប្រជុំក៏បានចូលរួមដោយក្រុមហ៊ុនរថយន្តធំៗ ដូចជា ក្រុមហ៊ុន Mercedes និងក្រុមហ៊ុន HGB Group ផងដែរ។ ក្នុងកិច្ចប្រជុំ ឯកឧត្តម ស៊ុន ចាន់ថុល បានជំរុញ និងលើកទឹកចិត្តឱ្យជំរុញឱ្យសហព័ន្ធ និងក្រុមហ៊ុនទាំងអស់ ជួយគ្នានាំចូល និងជំរុញការប្រើប្រាសរថយន្តEV បន្ថែម។ ឯកឧត្តម ថា ដើម្បីជំរុញរឿងនេះ ក្រសួងក៏កំពុងរៀបចំសេចក្តីព្រាងគោល នយោបាយដឹកជញ្ជូនផ្លូវគោក ដើម្បីជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី (EV) ផងដែរ។ ជាក់ស្ដែង ក្រសួងកំពុងសហការជាមួយUNDP សាងសង់ស្ថានីយសាករថយន្តEV ៥ កន្លែង […]
អានបន្ថែមរដ្ឋស្នើឱ្យ Samsung C & T ជួយសង់ផ្លូវល្បឿនលឿន ប្រព័ន្ធMass Transit ផ្លូវក្រវាត់ក្រុង និងផែ
ក្រុមហ៊ុនសាជីវកម្ម Samsung C & T បានបង្ហាញចំណាប់អារម្មណ៍លើការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យនេះឱ្យកាន់តែមានការរីក ចម្រើនបន្ថែមទៀត។ នេះជាការលើកឡើង គណៈប្រតិភូក្រុមហ៊ុនសាជីវកម្ម Samsung C & T ដឹកនាំដោយលោក Han Jung Suk ក្នុងកិច្ចប្រជុំអនឡាញ ជាមួយនឹង ឯកឧត្ដម ឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណការ កាលពីថ្ងៃទី ២៤ មករា កន្លងមកនេះ។ ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍ចំពោះគម្រោងរបស់ក្រុមហ៊ុន និងបានស្នើឱ្យក្រុមហ៊ុនសាជីវកម្ម Samsung C & T ពិនិត្យលទ្ធភាពវិនិយោគលើការអភិវឌ្ឍផ្លូវល្បឿនលឿន មធ្យោបាយដឹកជញ្ជូនសាធារណៈ(Mass Transit) និងផ្លូវក្រវាត់ក្រុងរាជធានីភ្នំពេញ ព្រមទាំងកំពង់ផែជាដើម។ ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍រាល់ការវិនិយោគគ្រប់ប្រភេទទាំងអស់ ជាពិសេសការវិនិយោគក្នុងភាពជាដៃគូរដ្ឋនិងឯកជន (PPP) និងការវិនិយោគឈរលើគោលការណ៍ កសាង ប្រតិបត្តិ ផ្ទេរ (BOT)។ បង្កើតឡើងក្នុងឆ្នាំ១៩៨៣ ក្រុមហ៊ុនសាជីវកម្ម Samsung C&T […]
អានបន្ថែមស្រុកអង្គស្នួល ខេត្តកណ្ដាល នឹងមានសកលវិទ្យាល័យថ្មីមួយកន្លែងតម្លៃជាង ៤ លានដុល្លារ
អគារសកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី តម្លៃជិត៥លានដុល្លារ បានចាប់ផ្តើមដំណើរការសាងសង់ជាផ្លូវការហើយ ក្រោមវត្តមាន សម្តេចមហាសង្ឃរាជ បណ្ឌិត បួរ គ្រី និងអភិបាលខេត្តកណ្ដាលឯកឧត្តម គង់ សោភ័ណ្ឌ កាលថ្ងៃទី២៣ ខែមករា កន្លងទៅ។ អគារសកលវិទ្យាល័យនេះ នឹងក្លាយស្ថាប័នអប់រំដ៏សំខាន់មួយ នៅភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ អគារនឹងត្រូវសាងសង់លើផ្ទៃដីទំហំ១៣ ៥៨០ម៉ែត្រការ៉េ មានកម្ពស់ ៦ជាន់ មានរាងជាអក្ស U មានបន្ទប់សិក្សាចំនួន៧២ បន្ទប់ បន្ទប់រដ្ឋបាល១៧ បន្ទប់សាលប្រជុំ ២ បន្ទប់ ដែលអាចផ្ទុកមនុស្សបានរហូតដល់ ១០២០នាក់។ ការសាងសង់គ្រោងចំណាយថវិកាចំនួន ៤ ០៥៣ ០០០ ដុល្លារ ដោយមិនទាន់គិតបញ្ចូល សម្ភារៈបរិក្ខារបំពាក់ក្នុងអគារនៅឡើយទេ។ ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើងថា អគារសកលវិទ្យាល័យនេះនឹងក្លាយជាអគារប្រវត្តិសាស្ត្រសម្រាប់ សមណនិស្សិត និស្សិត យុវជនខ្មែរ និងបរទេស មកទទួលការអប់រំ និងសិក្សាស្រាវជ្រាវ ស្វែងរកចំណេះដឹង៕
អានបន្ថែមកម្ពុជាគ្រោងសាងសង់ហ្គ្រីនហៅស៍កសិបច្ចេកវិទ្យា ៤.០ ចំនួន ១០ ០០០ ខ្នង នៅ ១០ឆ្នាំខាងមុខ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយក្រុមហ៊ុនឯកជនធំ ៣ ត្រៀមសាងសង់ហ្គ្រីនហៅស៍កសិបច្ចេកវិទ្យា ៤.០ ឬជាកន្លែងដាំដំណាំបែបទំនើប នៅកម្ពុជា ឱ្យបាន ១០ ០០០ ខ្នង ក្នុងពេល ១០ ឆ្នាំខាងមុន។ ក្រសួងបាន ចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា ឬMoU លើគម្រោងនេះ កាលពីថ្ងៃទី ២១ ខែមករា រវាងក្រុមហ៊ុនទាំង ៣ រួមមាន ក្រុមហ៊ុន Agri-Sambathkhmer Co., Ltd ក្រុមហ៊ុន PLMP Venture Capital Co., Ltd និងក្រុមហ៊ុន ISBP Group-Sun Business Investment Globe Co., Ltd។ គម្រោងសាងសង់ហ្គ្រីនហៅស៍កសិបច្ចេកវិទ្យា ៤.០ នេះ នឹងផលិតបន្លែជាអប្បបរមាចំនួន ៤០០ តោនក្នុងមួយឆ្នាំ ដែលមានសុវត្ថិភាព និងមាននិរន្តរភាពដល់ទីផ្សារក្នុងមូលដ្ឋាន ថែមទាំងផ្តល់នូវការចុះកិច្ចសន្យាផលិតកម្មជាមួយសហគមន៍ និងទីផ្សារអន្តរជាតិ។ ឯកឧត្តម […]
អានបន្ថែមកូរ៉េជួយសាងសង់មន្ទីរពេទ្យតម្លៃ ៧លានដុល្លារ នៅខេត្តរតនគីរី
រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារ KOICA សម្រេចជួយសងសង់មន្ទីរពេទ្យស្ដង់ដាថ្មីមួយកន្លែង តម្លៃ ៧ លានដុល្លារ នៅក្នុងខេត្តរតនគិរី ដែលនឹងក្លាយជាមន្ទីរពេទ្យទំនើបសម្រាប់ផ្ដល់សេវាសុខភាពដល់ខេត្តភូមិភាគឦសានផងដែរ ទៅថ្ងៃអនាគត។ មន្ទីរពេទ្យនេះ ផ្ដោតលើផ្នែក សម្ភព និងថែទាំទារក ដែលត្រូវបាន បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ២១ ខែមករា ក្រោមវត្តមានរបស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ឯកឧត្តម Park Heung-Kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំប្រទេសកម្ពុជា។ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង មានប្រសាសន៍ថា អគារសម្ភព និង ថែទាំទារក នៃគម្រោងពង្រឹងសុខភាព មាតា និងទារកនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការផ្តល់សេវាថែទាំសុខភាព យ៉ាងល្អប្រសើរទៅកាន់ម្តាយនិងទារកនៅក្នុងខេត្តរតនគិរី ក៏ដូចជាក្នុងតំបន់។
អានបន្ថែម