ព័ត៌មានក្នុងស្រុក
គម្រោងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចបានប្រមាណ ៨២ % ហើយ
គិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ គម្រោងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ លំដាប់ថ្នាក់ 4F ដែលមានតម្លៃ ១៥០០លានដុល្លារ ក្នុងដំណាក់កាលទី១ សម្រេចការសាងសង់បានប្រមាណ ៨២%ហើយ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ AMS Central នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់ប្រភពខាងលើថា បើគិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចបានប្រមាណ ៨២ភាគរយហើយ ខណៈនៅសល់មិនដល់ ២០ភាគរយទៀតនោះទេ នឹងត្រូវបញ្ចប់រួចរាល់នៅក្នុងខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បន្តថា៖«ការងារដែលបានសាងសង់រួចរាល់១០០% រួមមានប៉មត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស ទីលានចតយន្តហោះសម្រេចបានជាង៩០% ដោយឡែកមជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពលរួចរាល់បាន ៨៥% និងការសាងសង់ស្ថានីយអ្នកដំណើរសម្រេចបាន ៨៦%។ សំណង់ដែលសម្រេចបានទាំងអស់នេះ ត្រូវបានចំណាយថវិការអស់ ១២០០ លានដុល្លារនៃថវិការសរុប ១៥០០លានដុល្លារ ខណៈគម្រោងនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន Cambodia Airport Investment Co Ltd (CAIC)»។ […]
អានបន្ថែមត្រឹមយប់ថ្ងៃទី២៨ សីហា កម្ពុជាប្រមូលមូលនិធិកសាងផ្លូវក្រវាត់ព្រំដែនបានជិត $១១លាន ពីពលរដ្ឋស្នេហាជាតិ
បើគិតត្រឹមម៉ោង ៨យប់នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ មូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ទទួលបានថវិកាពីសប្បុរសជនជិត ១១លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយដោយក្រសួងព័ត៌មាន នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។ ក្រសួងព័ត៌មាន បានឱ្យដឹងថា បើយោងតាមរបាយការណ៍ពីមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បានឱ្យដឹងថា គិតត្រឹមម៉ោង ៨យប់នៅថ្ងៃទី២៨ ខែសីហា មានសប្បុរសជនចូលរួមប្រមាណជាង១៨ម៉ឺននាក់ ដោយគិតជាទឹកប្រាក់ជិត១១លានដុល្លារ។ សូមរម្លឹកដែរថា«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ត្រូវបានប្រកាសឡើងដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈសេចក្តីថ្លែងការណ៍ជាវីដេអូមួយ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ចំនឹងខួប១ឆ្នាំ នៃការបង្កើតរាជរដ្ឋាភិបាល នីតិកាលទី៧ ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាល នៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។ ក្រោយប្រកាសបង្កើតឡើងមូលនិធិនេះ ជនរួមជាតិគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស បានចូលរួម និងគាំទ្រយ៉ាងផុលផុស។ ជាមួយនឹងការគាំទ្រនេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត […]
អានបន្ថែមក្រុមប្រឹក្សាធុរកិច្ច កាណាដា-អាស៊ាន កំពុងពិនិត្យលទ្ធភាពវិនយោគលើវិស័យកសិឧស្សាហកម្មនៅកម្ពុជា
ក្រុមប្រឹក្សាធុរកិច្ច កាណាដា-អាស៊ាន (Canada-ASEAN) កំពុងពិនិត្យលទ្ធភាព និងស្វែងរកឱកាសវិនិយោគក្នុងវិស័យកសិឧស្សាហកម្មនៅកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកប្រធានក្រុមប្រឹក្សាធុរកិច្ច កាណាដា-អាស៊ាន (Canada-ASEAN Business Council – CABC) និងសហការី នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។ ក្នុងជំនួបនោះ ភាគីទាំងពីរ បានពិភាក្សាលើបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា ដោយបានផ្តោតជាពិសេសទៅលើលទ្ធភាព និងឱកាសនៃការវិនិយោគក្នុងវិស័យកសិឧស្សាហកម្ម ឧស្សាហកម្មចំណីអាហារ និងខ្សែច្រវាក់ផលិតកម្មផ្គត់ផ្គង់នានា ដែលមានភាពពាក់ព័ន្ធ។ លើសពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សាពីភាពរីកចម្រើនក្នុងវិស័យកសិឧស្សាហកម្ម និងឧស្សាហកម្មចំណីអាហារ មិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចកម្ពុជាដែលជាប្រទេសកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែការវិនិយោគក្នុងវិស័យទាំងពីរខាងលើ នឹងចូលរួមធានាបាននូវសន្តិសុខស្បៀង ក្នុងសង្គមជាតិកម្ពុជាផងដែរ។ គួររំលឹកថា នៅក្នុងសេចក្តីថ្លែងការណ៍ពិសេសមួយ ស្តីពីសមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលតី៧ នៃរដ្ឋសភា ២២ សីហា ឆ្នាំ២០២៣-២២សីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា […]
អានបន្ថែមកម្ពុជា ស្នើជប៉ុន ជួយស្តារផ្លូវជាតិលេខ១ ត្រង់កំណាត់ផ្លូវពីភ្នំពេញ ដល់កំពង់ផែស្វយ័តភ្នំពេញ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើទៅកាន់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)ឱ្យជួយធ្វើឱ្យប្រសើរនូវកំណាត់ផ្លូវជាតិលេខ១ ចាប់ពីចំណុចភូមិសាស្រ្តរាជធានីភ្នំពេញ ទៅដល់កំពង់ផែស្វយ័តភ្នំពេញ ដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍។ ការស្នើនេះ ត្រូវបានធ្វើឡើងតាមរយៈកិច្ចប្រជុំពិភាក្សាការងាររវាងភាគីទាំងពីរ អំពីគម្រោងស្ថិតក្នុងរបៀងសេដ្ឋកិច្ចភាគខាងត្បូងនៃកម្ពុជា កាលថ្ងៃ ទី២៦ ខែសីហា ឆ្នាំ២០២៤។ គួរបញ្ចាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើទៅកាន់ JICA ជួយលើការងារស្តារនូវកំណាត់ផ្លូវជាតិលេខ ១ ចាប់ពីភូមិសាស្ត្ររាជធានីភ្នំពេញ ទៅដល់កំពង់ផែស្វយ័តភ្នំពេញ និងការសាងសង់បន្ថែមនូវស្ពានឆ្លងកាត់ទន្លេមេគង្គ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងសម្រួលដល់ធ្វើដំណើរ ឬដឹកទំនិញនានា ចេញ-ចូល ឆ្លងកាត់រាជធានីភ្នំពេញ។ ភាគី JICA បានទទួលស្គាល់ពីសារៈសំខាន់នៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនេះ ហើយក៏បានយល់ព្រមពិចារណាលើសំណើនេះ ដែលនឹងដាក់ជូនអ្នកថ្នាក់ដឹកនាំរបស់ខ្លួនបន្តសម្រេច។សូមរម្លឹកដែរថា គម្រោងសាងសង់កំណាត់ផ្លូវលេខ១ (ដំណាក់កាលទី៤) មានប្រវែងសរុប ៤ គីឡូម៉ែត្រ គិតចាប់ពីទីប្រជុំជន ត្រង់ចំណុចគល់ស្ពានព្រះមុនីវង្ស (ច្បារអំពៅ) ត្រើយខាងកើត ត្រូវបានសម្ពោធដាក់ប្រើប្រាស់ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋ មន្ត្រីកម្ពុជា។ គម្រោងសាងសង់កំណាត់ផ្លូវមួយខ្សែនេះ បានចំណាយថវិកាសរុបជាង ២៣លានដុល្លារ […]
អានបន្ថែមរដ្ឋាភិបាលកម្ពុជាប្រកាសកំណត់ពិតាននៃកម្ចីមិនឱ្យលើសពី ១៣ពាន់លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំ
រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈរយៈពេល ៥ឆ្នាំដោយគិតពីឆ្នាំ២០២៤ ដល់ឆ្នាំ ២០២៨ ដោយកំណត់ការខ្ចីបំណុលពីស្ថាប័នហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍បរទេសក្នុងរង្វង់ទឹកប្រាក់ចន្លោះពី ១.៧ប៊ីលាន ទៅ ២ប៊ីលានអេសដេអ៊ែរ (សមមូលនឹង ២.៣០០ ទៅ ២.៧០០លានដុល្លារ) ក្នុងមួយឆ្នាំ។ យោងតាមយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈរយៈពេល ៥ឆ្នាំ រដ្ឋអាចបង្កើនការខ្ចីប្រាក់ដល់ ២.៥ប៊ីលានអេសដេអ៊ែរ ក្នុងមួយឆ្នាំ ប៉ុន្តែមិនត្រូវលើសពី ១០ ប៊ីលានអេសដេអ៊ែរ (សមមូលនឹង១៣.៥ពាន់លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំ។ ចំពោះការប្រមូលហិរញ្ញប្បទានតាមរយៈការបោះផ្សាយមូលបត្របំណុលរបស់រដ្ឋវិញ រាជរដ្ឋាភិបាលគ្រោងបោះលក់មូលបត្ររដ្ឋក្នុងរង្វង់ ៥០០ប៊ីលាន ទៅ ១ទ្រីលានរៀល ក្នុងមួយឆ្នាំ ហើយអាចបង្កើនដល់ ១.២ទ្រីលានរៀល ក្នុងមួយឆ្នាំ ប៉ុន្តែមិនត្រូវលើសពី ៤ទ្រីលានរៀល (សមមូលនឹង ប្រមាណ១ប៊ីលានដុលារ) ក្នុងរយៈពេល៥ឆ្នាំ។ បើតាមយុទ្ធសាស្រ្តខាងលើនេះ រាជរដ្ឋាភិបាលនឹងប្រើប្រាស់ហិរញ្ញប្បទានទាំងនោះសម្រាប់វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធសាធារណៈផ្លូវថ្នល់ ស្ពាន ប្រព័ន្ធស្រោចស្រព អគ្គិសនី កំពង់ផែ ការផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជន ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ ការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ជំរុញវិស័យឧស្សាហកម្ម ឡូជីស្ទីក និងឌីជីថលជាដើម។ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងក្នុងយុទ្ធសាស្រ្តនេះថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានការណ៍នយោបាយសកល […]
អានបន្ថែមគម្រោងស្តារគុណភាពផ្លូវជាតិលេខ៤ (ភ្នំពេញ-ព្រះសីហនុ) សម្រេចបានជាង ៦៦%
គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គម្រោងស្តារពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៤ ចាប់ពីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដល់ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្រេចបាន ៦៦.០៦ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦។ នេះបើយោងតាមវឌ្ឍនភាពការងារដែលបានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។ គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលប្រាក់កម្ចីសម្បទាន ១១០លានដុល្លារ ពីធនាគារពិភពលោក សម្រាប់ស្ថាបនាពង្រីក និងជួសជុលថែទាំកំណាត់ ផ្លូវជាតិលេខ៤នេះ គឺដើម្បីបង្កើនធានាបាននូវសុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនទំនិញ និងធានាភាពធន់នឹងការបម្រែបម្រួលអាកាសធាតុ។(អានបន្ថែម) គួរបញ្ជាក់ទៀតថា កិច្ចព្រមព្រៀងឥណទានសម្បទានខាងលើនេះ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ និងបានចូលជាធរមានកាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៨។ សូមអានបន្ថែមពីព័ត៍មានលម្អិតនៃគម្រោងខាងលើតាមរយៈតំណរភ្ជាប់នៅទីនេះ
អានបន្ថែមនាឡិការខ្ពស់ និងធំជាងគេនៅកម្ពុជា លេចចេញជារូបរាងយ៉ាងសង្ហានៅក្នុងខេត្តកំពតហើយ
អាជ្ញាធរខេត្តកំពត បានដាក់ឱ្យដំណើរការនាឡិការខ្នាតយក្សជាផ្លូវការ ដែលមានកម្ពស់ខ្ពស់ និងធំជាងគេនៅកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។ នេះបើតាមពិធីក្រុងពាលីដំឡើងនាឡិកា ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។ អាជ្ញាធរបានដំឡើងនាឡិកាកម្ពស់ ៣៥ម៉ែត្រនេះ ស្ថិតក្នុងភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន ធ្លាប់បានលើកឡើងថា នាឡិការយក្សនេះមានកម្ពស់រហូតដល់ ៣៥ម៉ែត្រ មុខនាឡិការមានអង្កត់ផ្ចិតជិត ១០ម៉ែត្រ ហើយត្រូវបានរចនាឡើងទៅតាមរចនាបថរបស់ខ្មែរសុទ្ធសាធ ដោយលេខម៉ោងគឺប្រើប្រាស់ជាលេខខ្មែរទាំងអស់ រួមនឹងក្បាច់ផ្កាភ្ញីផ្សេងៗទៀតជារចនាបទខ្មែរ។ គួរបញ្ជាក់ថា នាឡិការយក្សនេះ ជាសមទ្ធិផលថ្មីមួយទៀត បន្ទាប់ពីខេត្តកំពត បានបង្កើតតំបន់ទេសចរណ៍ទាក់ទាញជាច្រើនរួមមានឆ្នេរខ្សាច់កម្សាន្ត រូបសំណាកត្រីសេះសមុទ្របាញ់ទឹក និងទីតាំងសម្រាកលំហែរជាច្រើនកន្លែងទៀត។ (អានបន្ថែម)
អានបន្ថែមគម្រោងស្ដារប្រព័ន្ធដោះទឹកនៅភាគនិរតីនៃរាជធានីភ្នំពេញ សម្រេចបាន ២៥%
គិតមកដល់ពេលនេះ វឌ្ឍនភាពគម្រោងកែលម្អ និងស្ដារឡើងវិញនៃប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីនៃរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ តាកែវ និងខេត្តកណ្តាលសម្រេចបាន ២៥ភាគរយ ហើយ។ នេះបើយោងតាមការចុះពិនិត្យវឌ្ឍនភាពគម្រោងផ្ទាល់របស់ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោង ជាមួយគណៈប្រតិភូជាន់ខ្ពស់ JICA ព្រមទាំងភាគីពាក់ព័ន្ធ នៅថ្ងៃ២២ ខែសីហា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា គម្រោងខាងលើនេះ មានការដ្ឋានសាងសង់ស្ថិតនៅទីតាំងនៃប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃ ក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងប្រព័ន្ធធារាស្ត្រកណ្តាលស្ទឹង-បាទី ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ។ ឯកឧត្តម ពេជ្រ វាសនា បានបញ្ជាក់ថា គិតមកទល់ពេលបច្ចុប្បន្ននេះ វឌ្ឍនភាពការងារនៃគម្រោងស្ដារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ សម្រេចបានប្រមាណ ២៥ភាគរយ នៃទំហំការងារសរុប។ នាឱកាសនោះ ឯកឧត្តម ក៏បានណែនាំដល់ទីប្រឹក្សាបច្ចេកទេសគម្រោង និងក្រុមហ៊ុនសាងសង់ឱ្យរក្សាសុវត្ថិភាពការងារ និងការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋក្នុងតំបន់គម្រោង ព្រមទាំងត្រៀមគ្រឿងចក្រ និងសម្ភារៈផ្សេងៗ សម្រាប់ជួយទប់ស្កាត់គ្រោះទឹកជំនន់ស្ទឹងព្រែកត្នោតផងដែរ។ គួររំលឹកថា គម្រោងនេះ ស្ថិតក្រោមហិរញ្ញប្បទានសម្បទានពីរាជរដ្ឋាភិបាលជប៉ុនសម្រាប់ការជួសជុល […]
អានបន្ថែមផ្លូវខេត្ត២ខ្សែប្រវែងជិត ៤៩គ.ម នៅខេត្តក្រចេះ សាងសង់បាន ៦៨,៧%ហើយ
គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវសំខាន់ចំនួន ០២ខែ្ស ប្រវែង ៤៨,៥៩គីឡូម៉ែត្រ នៅខេត្តក្រចេះ សម្រេចការសាងសង់បាន ៦៨,៧ភាគរយហើយ ។ នេះបើយោងតាមវឌ្ឍនភាពការងារ ដែលបានធ្វើបច្ចុប្បន្នភាពដោយក្រសួងសាធារណការ និងដឹកជញ្ជួន នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា ផ្លូវខេត្តដ៏សំខាន់ៗចំនួន ០២ខែ្សនេះ មានប្រវែងសរុបជិត ៤៨,៥៩គីឡូម៉ែត្រ ស្ថិតក្នុងខេត្តក្រចេះ ក្នុងនោះមានផ្លូវខេត្តលេខ៣៧៧ មានប្រវែង ៣៥.៥គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលព្រាប«ស» (ក្រុងក្រចេះ) ដល់ស្រុកសំបូរ និងផ្លូវលេខ៣៧៧A មានប្រវែង ១៣,៦គីឡូម៉ែត្រ គិតចាប់ពីផ្សារសណ្តាន់ ដល់ភូមិសង្គម ឃុំសណ្តាន់ នៃស្រុកសំបូរ។ ផ្លូវទាំង២នេះគឺជាផ្នែកមួយដ៏សំខាន់ សម្រាប់បម្រើដល់ វិស័យទេសចរណ៍ និងវិស័យដឹកជញ្ជូន ជាពិសេសអាចធ្វើដំណើរទៅកាន់រមណីយដ្ឋានជាច្រើន តាមបណ្ដោយដងទន្លេមេគង្គត្រើយខាងកើត មានដូចជា៖តំបន់ទេសចរណ៍ភ្នំសបុក រម្មណីយដ្ឋានអន្លង់ផ្សោតកាំពី, រមណីយដ្ឋានទឹកជួរកាំពី ,ព្រះធំវិហារសសរ ១០០ , និងសហគមន៍ទេសចរណ៍កោះ ៣០ ជាដើម និងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនទំនិញ និងកសិផលទៅកាន់ទីផ្សារនិងតំបន់ផ្សេងៗ បានលឿនជាមុន។ […]
អានបន្ថែមសមាគមចិន ស្នើកម្ពុជាបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដី ៣២ហិកតា នៅខេត្តតាកែវ
សមាគមពាណិជ្ជកម្មចិនឆោសាន គ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដី ៣២ហិកតា នៅស្រុកបាទី ខេត្តតាកែវ ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ។ នេះបើតាមជំនួបរវាងឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងលោកឧកញ៉ា តាំង លាក់ហាវ ប្រធានសមាគមពាណិជ្ជកម្មចិនឆោសាន កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោកឧកញ៉ា តាំង លាក់ហាវ បានស្នើសុំការគាំទ្រ និងការសម្របសម្រួលពីរដ្ឋបាលខេត្តតាកែវក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយនេះ ខណៈគម្រោងនេះនឹងអាចជួយបង្កើតការងារជាច្រើនកន្លែងសម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត ពិសេសជួយកាត់បន្ថយការធ្វើចំណាកស្រុក និងជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋក្នុងតំបន់ឱ្យកាន់តែល្អប្រសើរឡើងថែមទៀតផង។ ជាមួយគ្នានេះដែរ ឯកឧត្តម វ៉ី សំណាង បានស្នើសុំឱ្យលោកឧកញ៉ា តាំង លាក់ហាវ ប្រធានសមាគមពាណិជ្ជកម្មចិនឆោសាន បន្តជួយគៀងគរអ្នកវិនិយោគឱ្យចូលមកបណ្ដាក់ទុនឱ្យបានកាន់តែច្រើនបន្ថែមទៀត នៅលើទឹកដីខេត្តតាកែវ ខណៈដែរអាជ្ញាធខេត្តត្រៀមខ្លួនជានិច្ច ក្នុងការជួយសម្របសម្រួល និងសហការជាមួយអ្នកវិនិយោគ។ គួររំលឹកថា គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៤៤តំបន់ ដែលកំពុងជួយបង្កើតការងារជូនប្រជាពលរដ្ឋបានរហូតដល់ជិត ២០ម៉ឺនកន្លែង ហើយបានចូលរួមជំរុញវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ចជាតិកាន់តែប្រសើរ។ (អានបន្ថែម)
អានបន្ថែម