ព័ត៌មានក្នុងស្រុក
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវារីអគ្គិសនីអនុភាព ១៥០មេហ្គាវ៉ាត នៅខេត្តកោះកុង
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តជាផ្លូវការ លើគម្រោងវារីអគ្គិសនីអនុភាព ១៥០មេហ្គាវ៉ាត នៅខេត្តកោះកុង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃទី១៧ ខែមករា។ វារីអគ្គិសនីស្ទឹងតាតៃលើនេះ មានទីតាំងវិនិយោគស្ថិតនៅស្រុកថ្មបាំង និងស្រុកកោះកុង ខេត្តកោះកុង ដែលវិនិយោគដោយក្រុមហ៊ុន CAMBODIAN UPPER TATAY HYDROPOWER CO., LTD ក្នុងទឹកប្រាក់ ៣៨៩ លានដុល្លារអាមេរិក។ ជាក់ស្ដែង គម្រោងនេះ ទទួលបានគាំទ្រពីគណៈរដ្ឋមន្រ្តី កាលពីខែតុលាឆ្នាំ២០២០ កន្លងទៅ ហើយការវិនិយោគមានរយៈពេល ៣៩ឆ្នាំ ដោយមានរយៈពេល ៤ឆ្នាំ សម្រាប់ការសាងសង់។ (អានបន្ថែម) វារីអគ្គិសនីនេះ អាចផលិតអគ្គសនី សរុប ៥២៧ លានគីឡូវ៉ាត់ម៉ោងក្នុង ១ឆ្នាំ ខណៈតម្លៃអគ្គិសនីរបស់វារីអគ្គិសនីលក់ទៅ EDC មានថ្លៃ ៧,៩២ សេន/គីឡូវ៉ាត់ម៉ោង។ នៅលើដងស្ទឹងតាតៃ បច្ចុប្បន្នក្រុមហ៊ុន China Heavy Machinery Corporation ក៏កំពុងដំណើរការវារីអគ្គិសនីមួយផងដែរអនុភាព ២៤៦មេហ្គាវ៉ាត ដែលបើកដំណើរការតាំងពីឆ្នាំ ២០១៥។
អានបន្ថែមក្រុង ៣ របស់កម្ពុជា ជាប់ជ័យលាភីទីក្រុងស្អាតអាស៊ាន ២០២២-២០២៤
ទីក្រុងបាត់ដំបង ព្រះសីហនុ និងសៀមរាប បានជាប់ជ័យលាភីជា ទីក្រុងទេសចរណ៍ស្អាតប្រចាំអាស៊ានលើកទី៣ (ASEAN Clean Tourist City Standard) សម្រាប់ឆ្នាំ២០២២-២០២៤ ក្នុងចំណោមក្រុងជ័យលាផី ១៨ ផ្សេងទៀតនៅក្នុងតំបន់។ នេះយោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នេះ។ ការប្រគល់រង្វាន់នេះ ធ្វើឡើងដើម្បីពង្រឹងភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែងរបស់ទីក្រុងទេសចរណ៍អាស៊ាន ក៏ដូចជាពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍នៅតាមបណ្តាទីក្រុងរបស់អាស៊ាន។ ការប្រកួតប្រជែងនេះ ក៏បានជំរុញដល់ការរៀបចំមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្តាទីក្រុងនៅក្នុងតំបន់អាស៊ានឱ្យកាន់តែប្រសើរឡើង ព្រមទាំងចូលរួមយ៉ាងមានប្រសិទ្ធភាពដល់ការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព សុវត្ថិភាព និងបរិយាបន្ន។
អានបន្ថែមគម្រោងវិនិយោគថ្មីៗ ១០ គម្រោង តម្លៃជិត២ ពាន់លានដុល្លារ ត្រូវបានអនុម័តសម្រាប់ខេត្តក្រុង ៨
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ១ ៨៩៧, ៥ លានដុល្លារអាមេរិក បង្កើតរោងចក្រ វារីអគ្គិសនី កំពង់ផែ និងមជ្ឍមណ្ឌលដឹកជញ្ជូន ចំនួន ១០កន្លែង មាននៅរាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ បាត់ដំបង កំពត ឧត្តរមានជ័យ កោះកុង និងកំពង់ធំ ។ យោងតាមប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុនទាំងនោះរួមមាន៖ ១-ក្រុមហ៊ុន INDEPENDENCE CLOTHING (CAMBODIA) CO., LTD: បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃព្រីងខាងត្បូង ១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាមេរិក។ ២- ក្រុមហ៊ុន CAMBODIAN GUOXING YI QUN LANG PLYWOOD CO., LTD: បង្កើតរោងចក្រកែច្នៃក្តារបន្ទះ (ពីឈើនាំចូល និងឈើដាំដុះក្នុងស្រុក) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រឡៅតូង ឃុំបល្ល័ង្ក […]
អានបន្ថែមភ្នំពេញនឹងមានអគារសណ្ឋាគារផ្កាយ ៥ តម្លៃ ១២៨ លានដុល្លារ ថ្មីស្រឡាងមួយ ឆាប់ៗនេះ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបានចេញវិញ្ញាបនបត្រចុះបញ្ជីឱ្យក្រុមហ៊ុន K.B.X Investment Co., Ltd វិនិយោគ ១២៨ លានដុល្លារ ដើម្បីសាងសង់អគារផ្កាយ ៥ ថ្មីមួយកន្លែង នៅកណ្តាលទីក្រុងភ្នំពេញ។ យោងតាមសេចក្តីជូនដំណឹងរបស់ CDC នៅថ្ងៃចន្ទ ទី១៧ ខែមករា សណ្ឋាគារនេះនឹងមានទីតាំងនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ហើយនឹងអាចបង្កើតការងារយ៉ាងតិច ៧៣០ កន្លែង។ស រាជធានីភ្នំពេញបាននឹងកំពុងទាក់ទាញសណ្ឋាគារលំដាប់ផ្កាយប ៥ និងអគារខ្ពស់ៗជាច្រើន។ នៅដើមឆ្នាំនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្ពោធអគារ Hyatt Regency Phnom Penh ដែលមានតម្លៃ ១៨០លានដុល្លារ។ (អានបន្ថែម) ទន្ទឹមនឹងនេះដែរ អគារ Chip Mong Tower តម្លៃ ២៣០ លានដុល្លារ ដែលរួមមានសណ្ឋាគារ Fairfield by Marriott ក៏បានបញ្ចប់គ្រោងអគារហើយដែរ ដោយនឹងបើកដំណើរនៅចុងឆ្នាំ២០២២ នេះ។ […]
អានបន្ថែមរដ្ឋអនុម័តគម្រោងមណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណងតម្លៃ ១,៣ពាន់លានដុល្លារ នៅកំពត
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចេញវិញ្ញាបនបត្រចុះបញ្ជីឱ្យក្រុមហ៊ុន Kampot Logistics And Port Company Limited វិនិយោគ ១៣០០ លានដុល្លារអាមេរិក ដើម្បីបង្កើតកំពង់ផែពហុបំណង និងមជ្ឈមណ្ឌលដឹកជញ្ជូននៅខេត្តកំពត។ យោងតាមសេចក្តីជូនដំណឹងរបស់ CDC នៅថ្ងៃចន្ទ ទី១៧ ខែមករា គម្រោងនេះមានទីតាំងភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ដោយនឹងបង្កើតការងារយ៉ាងតិច ៥៩០កន្លែង ដល់ប្រជាពលរដ្ឋក្នុងស្រុក។ ក្នុងថ្ងៃដដែលនេះ CDC ក៏បានចេញវិញ្ញាបនបត្រចុះបញ្ជីឱ្យក្រុមហ៊ុន ៩ ផ្សេងទៀតដែលមានតម្លៃវិនិយោគសរុបប្រមាណ ៧០០ លានដុល្លារអាមេរិក។ គួរបញ្ជាក់ថា កំពតជាខេត្តដែលមានសក្តានុពលខ្ពស់ ដែលបាននិងកំពុងទាក់ទាញគម្រោងអភិវឌ្ឍន៍ជាច្រើនដូចជា រោងចក្រស៊ីម៉ងត៍ ផ្ទះលំហែ កំពង់ផែទេសចរណ៍ គម្រោងអេកូទេសចរណ៍ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។ ថ្មីៗនេះ ក្រុមហ៊ុនចិនក៏បានបង្ហាញពីផែនការបង្កើតរោងចក្រផលិតឧស្ម័ន LNG និងតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តនេះផងដែរ។ (អានបន្ថែម)
អានបន្ថែមជប៉ុននឹងចាប់ផ្ដើមធ្វើទំនើបការកម្មប្រព័ន្ធគ្រប់គ្រងផែព្រះសីហនុ នៅខែឧសភានេះ
គម្រោងលើកកម្ពស់ប្រព័ន្ធគ្រប់គ្រង និង ប្រតិបត្តិការនៅចំណតផែកុងតឺន័រ នៃកំពង់ផែក្រុងព្រះសីហនុ-ជំហានទី៣ នឹងចាប់ផ្តើមអនុវត្តនៅខែឧសភា ខាងមុខនេះ ខណៈភាគីកម្ពុជា និងជប៉ុន ទើបបានចុះហត្ថលេខាលើកំណត់ហេតុអង្គប្រជុំរួចរាល់។ កម្មវិធីចុះហត្ថលេខាដើម្បីដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងខាងលើ ត្រូវធ្វើឡើងកាលពី ថ្ងៃទី១៧ ខែមករា ឆ្នាំ ក្រោមវត្តមាន ឯកឧត្តម លូ គឹមឈន់ អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និង លោកស្រី Kamei Haruko ប្រធានតំណាងទីភ្នាក់ងាJICA នៅកម្ពុជា។ គម្រោងអភិវឌ្ឍន៍សមត្ថភាពលើការគ្រប់គ្រង និង ប្រតិបត្តិការចំណតផែកុងតឺន័រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ-ជំហានទី៣ នេះ មានរយៈពេល៤ ឆ្នាំ ដោយនឹងជួយពង្រឹងភាពប្រកួតប្រជែងរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ថែមមួយកម្រិតទៀត។ ក្រៅពីគម្រោងនេះ កាលពីចុងឆ្នាំ ២០២១ ជប៉ុន ក៏បានផ្តល់ហិរញ្ញប្បទានឥតសំណង ១៣,៩លានដុល្លារ ដើម្បីបំពាក់គ្រឿងចក្រលើកដាក់គែមផែចល័ត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ផងដែរ។ (អានបន្ថែម) គួរបញ្ជាក់ថា ជប៉ុនបាន និងកំពុងជួយអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុជាបន្ដបន្ទាប់។ ជាក់ស្ដែង គម្រោងពង្រីកកំពង់ផែប្រវែង៣៥០ម៉ែត្រ និងជម្រៅទឹក១៤,៥ម៉ែត្រ ក្នុងជំហានទី១ ក្រោមកម្ចីជប៉ុន ២០០លានដុល្លារ នឹងចាប់ផ្ដើមការសាងសង់នៅឆ្នាំ២០២២ នេះ។ […]
អានបន្ថែមស្រុកក្រគរមានសក្ដានុពល! នឹងក្លាយជាបណ្ដុំរោងចក្រថាមពលស្អាត និងតំបន់សេដ្ឋកិច្ចខ្នាតធំ
ក្រុមហ៊ុនឯកជនគ្រោងនឹងវិនិយោគសាងសង់រោងចក្រថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអានុភាព ១៥០MW បន្ថែមទៀត ទៅលើរោងចក្រមានស្រាប់៩០MW នៅឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ គម្រោងពង្រីកអានុភាព នេះនឹងធ្វើឱ្យស្រុកក្រគរមានថាមពលសូឡាស្អាតគ្មានផ្សែងពុល ដល់ទៅ ២៤០MW ទៅថ្ងៃអនាគត ដែលធំជាងគេនៅប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់ឱ្យដឹងឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា ក្នុងឱកាសជួបសំណេះសំណាលជាមួយពលរដ្ឋក្នុងឃុំស្នាអន្សា ស្រុកក្រគរ កាលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២។ ឯកឧត្តម ថា ក្រុមហ៊ុន SchneiTec Co.,Ltd បានអភិវឌ្ឍស្ថានីយថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងបានបញ្ចេញថាមពលចូលបណ្តាញជាតិរួចមកហើយ ៩០មេកាវ៉ាត់ ហើយក្រុមហ៊ុនកំពុងត្រៀមសាងសង់ និងពង្រីកបន្ថែម។ ទីតាំងបណ្ដុំរោងចក្រថាមពលសូឡានេះ ក៏ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រគរ ដែលមានគម្រោងជាច្រើនដូចជា រោងក្រកាត់ដេរ រោងចក្រតម្លើងត្រង់ស្វូរ រោងចក្រផ្គុំ និងតម្លើងរថយន្ត Ford និង ពហុកីឡដ្ឋានសម្តេចតេជោ ហ៊ុន សែន (SAMDACH HUN SEN SPORT CENTER) ជាដើម៕ គួរបញ្ជាក់ថា ទីតាំងរោងចក្រដែលមានស្រាប់បច្ចុប្បន្ននេះ ត្រូវបានសាងសង់នៅលើផ្ទៃដីចំនួន១៣៥ហិកតា ក្រោមទុនវិយោគក្នុងតម្លៃប្រមាណ ២៨លានដុល្លារអាមេរិក។ […]
អានបន្ថែមពហុកីឡដ្ឋានថ្មី នៅខេត្តពោធិ៍សាត់ ប្រកាសដាក់ឱ្យដំណើរការហើយ
ពហុកីឡដ្ឋានថ្មី ស្រុកភ្នំក្រវាញ នៅលើទឹកដី ខេត្តពោធិ៍សាត់ បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការហើយ ក្រោមវត្តមាន ឯកឧត្តម ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម ទី នរិន្ទ រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។ ពហុកីឡដ្ឋានថ្មី បានកសាងឡើងតាំងពីឆ្នាំ២០១៨ និងបញ្ចប់រួចរាល់ជាស្ថាពរ ក្នុងឆ្នាំ២០២១កន្លងទៅ ក្រោមថវិកាជាតិប្រមាណជាង ១០០ លានរៀល។ ពហុកីឡាដ្ឋានថ្មីនេះ រួមមាន៖ តារាងបាល់ទាត់ចំនួន១, តារាងបាលទះចំនួន២, រោងបោះបូលចំនួន១, វេទិកាចំនួន១, បន្ទប់ទឹក១ខ្នង៤បន្ទប់, ប្រឡាយរំដោះទឹក២ខ្សែ, លូបង្ហូរទឹក២កន្លែង, ផ្លូវរត់អត្តពលកម្មជុំវិញតារាងបាលទាត់ និងទីលានចតរថយន្ត ម៉ូតូ។ ឯកឧត្តម ជាវ តាយ ថា ពហុកីឡដ្ឋាននេះ ជាផ្នែកមួយនៃការអភិវឌ្ឍន៍ស្រុកភ្នំក្រវាញ បន្ថែមពីលើហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូច ផ្លូវ ថ្នល់ ស្ពាន និងសំណង់អាគារសាធារណៈជាដើម។ ក្រៅពីនេះ រដ្ឋបាលខេត្តក៏នឹងផ្តល់ជូននូវអំពូលភ្លើងបំភ្លឺផ្លូវសាធារណៈឆ្លាតវៃ ប្រភេទLED ជូនដល់ប្រជាពលរដ្ឋនៅទីប្រជុំជនស្រុកភ្នំក្រវាញ ក្នុងពេលដ៏ខ្លីខាងមុខផងដែរ។
អានបន្ថែមសភាពាណិជ្ជកម្មអន្តរជាតិនឹងជួយកម្ពុជាធ្វើទំនើបកម្មវិស័យសាធារណការ និងដឹកជញ្ជូន
ក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក Paul Clements ប្រធានសភាពាណិជ្ជកម្មអន្តរជាតិប្រចាំកម្ពុជា IBC កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានប្រជុំពិភាក្សាពីលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យា Telegram Bot ដើម្បីធ្វើឱ្យប្រសើរឡើងវិស័យសាធារណការ និងដឹកជញ្ជូនកម្ពុជា។ លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ បានឱ្យដឹងថា កិច្ចពិភាក្សានេះបានផ្តោតលើលំហូរ និងតម្រូវការការងារ ជាយន្តការផ្នែកយន្តការបច្ចេកវិទ្យា។ ភាគីទាំង២ បានឯកភាពគ្នា ក្នុងការសិក្សាកម្រិតបច្ចេកទេសឱ្យកាន់តែស៊ីជម្រៅ ដើម្បីមានមូលដ្ឋានរៀបចំប្រព័ន្ធដែលភ្ជាប់បច្ចេកវិទ្យា Telegram Bot នេះឱ្យដំណើការផ្តល់ជាផលប្រយោជន៍ជូនប្រជាពលរដ្ឋលរដ្ឋ និងសម្រួលការងារមន្ត្រីពាក់ព័ន្ធ។ គំនិតផ្តួចផ្តើមនេះ នឹងជួយឱ្យមន្រ្តីទាក់ទងការងារបានរហ័ស និងផលិតរបាយការណ៍ការងារដោយស្វ័យប្រវត្តិ ក្នុងTelegram ដែលកំពុងត្រូវបានប្រើប្រាស់ យ៉ាងទូលំទូលាយ។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះ កម្មវិធី Telegram មានអ្នកប្រើប្រាស់ប្រមាណ ៥៥០លាននាក់ (របាយការណ៍ Data Reportal គិតត្រឹមខែតុលា ២០២១)។ Telegram ក៏ជាប់ចំណាត់ថ្នាក់លេខ១ នៅកម្ពុជា នេះបើយោងតាមរបាយការណ៍ របស់ Similar […]
អានបន្ថែមខេត្តព្រះសីហនុ និងតាកែវ ស្វាគមន៍គម្រោងវិនិយោគធំៗ ២ តម្លៃជាង ២២ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ប្រមាណជាង ២២លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន ២កន្លែង គឺស្ថិតក្នុងខេត្តព្រះសីហនុ និងខេត្តតាកែវ ។ យោងតាមប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ គម្រោងទាំង ២ រួមមាន៖ ១- ក្រុមហ៊ុន YH FINE MATERIALS CO., LTD: បង្កើតរោងចក្រផលិតម្សៅស៊ីលីកា (Micro Silica & Silica Powder) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ១៨,៦លានដុល្លារអាមេរិក។ ២- ក្រុមហ៊ុន MASTERY (MFG) CO., LTD: បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មានទុនវិនិយោគចំនួន ៣,៥លានដុល្លារអាមេរិក។ គម្រោងទាំង ២ ខាងលើនេះ អាចបង្កើតការងារជូនពលរដ្ឋកម្ពុជា បានរហូតដល់ ៧៥៥កន្លែងឯណោះ។ សូមរម្លឹកថា […]
អានបន្ថែម