ព័ត៌មានក្នុងស្រុក
សៀមរាបនឹងមានប្រព័ន្ធឡានក្រុងអគ្គិសនី ផ្លូវវាងក្រុងថ្មី និងរង្វង់មូលផ្ការំដួលនិមិត្តរូបជាតិ
ក្រោយពីបញ្ចប់គម្រោងផ្លូវ ៣៨ ខ្សែ បាន១០០% កាលពីថ្ងៃទី ២៩ ធ្នូ ២០២១ កន្លងមកនេះ រដ្ឋាភិបាលបានដាក់ផែនការកសាងហេដ្ឋារចនាសម្ព័ន្ធធំៗ ៣ទៀត នៅខេត្តសៀមរាប រួមមាន ឡានក្រុងប្រើអគ្គិសនី ផ្លូវវាងក្រុងថ្មី និងរង្វង់មូលផ្ការំដួលនិមិត្តរូបជាតិ។ នេះបើយោងតាមឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចចុះពិនិត្យផ្លូវ ៣៨ ខ្សែ កាលពីថ្ងៃទី ៩ មករា កន្លងទៅនេះ។ ឯកឧត្តមថា៖ «រង្វង់មូលផ្ការំដួលនិមិត្តរូបជាតិ មានទំហំ ២៥ម៉ែត្រ ជារង្វង់មូលខ្នាតធំ ត្រង់ចំណុចផ្លូវបំបែកស្វាយធំ ដែលបច្ចុប្បន្ន ក្រុមការងារកំពុងអនុវត្ត»។ «ដោយឡែក ការងារមួយទៀតដែលគ្រោងនឹងធ្វើ គឺផ្លូវវាងក្រុងថ្មី ក្រោមជំនួយរបស់កូរ៉េ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់ជ្រើសរើសទីប្រឹក្សា»។ ជាចុងក្រោយឯកឧត្តមថា បើតាមផែនការទីក្រុងសៀមរាប នឹងមានប្រព័ន្ធឡានក្រុងសាធារណៈប្រើអគ្គិសនីទាំងអស់ ដែលជាផ្នែកមួយនៃគម្រោងសៀមរាបទីក្រុងឆ្លាតវៃ។ គួរបញ្ជាក់ថា ផ្លូវ៣៨ ខ្សែ បានបញ្ចប់ការសាងសង់ ១០០% ហើយ ខណៈការងារភ្លើងបំភ្លឺ និងតុបតែងផ្សេងៗ សម្រេចបាន ៧២%។
អានបន្ថែមសម្ដេច ហ៊ុន សែន បើកសម្ពោធផ្លូវជាតិលេខ ៥ កំណាត់បាត់ដំបង-សិរីសោភ័ណ ជាផ្លូវការ
កំណាត់ផ្លូវជាតិលេខ៥ ពីទីរួមខេត្តបាត់ដំបង ទៅសិរីសោភ័ណ មានចម្ងាយប្រមាណ ៨៤ គីឡូម៉ែត្រ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ១០ មករា នេះ។ ពិធីបើកសម្ពោធសមិទ្ធផលផ្លូវនេះ ត្រូវបានធ្វើឡើងនៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា។ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន កំណាត់ផ្លូវនេះ រួមមានផ្លូវភ្ជាប់ បាត់ដំបង-សិរីសោភ័ណ ប្រវែង ៥១គម ផ្លូវវាងក្រុងបាត់ដំបងប្រវែង ២៣គម និងផ្លូវវាងក្រុងសិរីសោភ័ណប្រវែង ៩គម។ គួរបញ្ជាក់ថា កំណាត់បាត់ដំបង-សិរីសោភ័ណ គឺជាកំណាត់ផ្លូវទី១ ក្នុងចំណោម ៣ កំណាត់ នៃគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៥ តម្លៃសរុប ៥០០លានដុល្លារ ក្រោមកម្ចីហិរញ្ញប្រទានជប៉ុន។ មកទល់បច្ចុប្បន្ន កំណាត់ខាងត្បូងព្រែកក្ដាម-ធ្លាម្អម (ពោធិ៍សាត់) ប្រវែង ១៣៥គម សម្រចបាន៦៤% គ្រោងនឹងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ ២០២២ នេះ។ ដោយឡែក កំណាត់កណ្ដាល ពោធិ៍សាត់-បាត់ដំបង ប្រវែង ១៤៦គម […]
អានបន្ថែមរោងចក្ររថយន្ត Ford តម្លៃជាង ២១លានដុល្លារនៅពោធិ៍សាត់ នឹងចាប់ផ្ដើមផលិតក្នុងខែមេសានេះ
រោងចក្របង្គុំ និងដំឡើងរថយន្ត Ford ដែលស្ថិតនៅក្នុងនៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ខេត្តពោធិ៍សាត់ បច្ចុប្បន្ន សាងសង់ជិតរួចរាល់ហើយ ដោយគ្រោងនឹងចាប់ផ្ដើមចង្វាក់ផលិតកម្ម ក្នុងខែមេសាឆាប់ៗខាងមុខនេះ។ នេះបើតាមរដ្ឋបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៩ ខែមករា កន្លងទៅ។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គនាយកអគ្គិសនីកម្ពុជា បានឱ្យដឹងថា បើផែនការមិនប្រែប្រួល រថយន្ត Ford ទាំង Pick-Up ទាំង Station Wagon ឬ Ford SUV នឹងចាប់ផ្តើមផលិតក្នុងអំឡុងខែមេសា មុនចូលឆ្នាំខ្មែរ ដោយចេញពីទឹកដី នៃស្រុកក្រគររបស់យើង។ គួរបញ្ជាក់ថា រោងចក្រដំឡើងរថយន្ត Ford នេះ ជាការវិនិយោគរបស់ ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) ក្នុងទឹកប្រាក់ ២១លានដុល្លារអាមេរិក ដោយការវិនិយោគត្រូវបានប្រកាសកាលពីខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ។ (អានបន្ថែម) រោងចក្រផលិតរថយន្ត Ford នេះ ត្រូវសាងសង់ឡើងនៅលើដីដែលមានទំហំប្រមាណជាង ៤ហិកតា […]
អានបន្ថែមក្រុមហ៊ុនយក្សជប៉ុននឹងយកកម្ពុជាធ្វើជាមជ្ឈមណ្ឌលដឹកជញ្ជូនខ្នាតតំបន់ធំជាងគេរបស់ខ្លួន
ក្រុមហ៊ុនយក្សជប៉ុន Aeon គ្រោងនឹងសាងសង់មជ្ឈមណ្ឌលដឹកជញ្ជូនខ្នាតអន្តរជាតិធំមួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្បែរកំពង់ផែក្រុងព្រះសីហនុ ដើម្បីផ្ដល់សេវាកម្មស្តុកទំនិញនាំចូល សម្របសម្រួលនីតិវិធីគយ និង គាំទ្រការលក់ទំនិញអនឡាញឆ្លងដែន។ យោងតាម Nikkei Asia មជ្ឈមណ្ឌលនេះនឹងមានទំហំជាង ៣០ ០០០ ម៉ែត្រការ៉េ ហើយរំពឹងថានឹងបើកដំណើរការនៅឆ្នាំ ២០២៣។ ចំណុចពិសេសរបស់មជ្ឈមណ្ឌលនេះ គឺឃ្លាំងស្ដុកលើកលែងការបង់ពន្ធនាំចូល ឬ(bonded warehouse)។ មានន័យថា ក្រុមហ៊ុននានាអាចរក្សាទុកទំនិញនាំចូលពីបរទេសក្នុងឃ្លាំងនេះសិន នៅពេលមកដល់កម្ពុជា ដោយមិនចាំបាច់ឆ្លងកាត់នីតិវិធីគយ និងបង់ពន្ធភ្លាមៗ។ ក្រុមហ៊ុនតម្រូវឱ្យបង់ពន្ធនាំចូល នៅពេលដែលដកទំនិញចេញពីឃ្លាំងយកទៅលក់ ហើយអត្រាពន្ធគឺគិតទៅតាមចំនួនទំនិញដែលនាំចេញពីឃ្លាំងជាក់ស្ដែង។ ការធ្វើបែបនេះ គឺអាចជួយសន្សំសំចៃ បានយ៉ាងច្រើន ដោយក្រុមហ៊ុននានាមិនចាំបាច់បង់ពន្ធសរុបម្ដងទាំងអស់។ ការវិនិយោគលើវិស័យនេះ គឺផែនការរបស់ Aeon ក្នុងការរកប្រភពចំណូលថ្មី ខណៈដែលតម្រូវការឃ្លាំងប្រភេទនេះកំពុងកើនឡើងទូទាំងពិភពលោក។ បន្ទាប់ពីកម្ពុជា Aeon ក៏កំពុងសម្លឹងរកការបង្កើតកន្លែងស្រដៀងគ្នានេះនៅប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ីផងដែរ។
អានបន្ថែមមន្ទីរពេទ្យតេជោ សែន កោះធំ តម្លៃ១០លានដុល្លារ បានចាប់ផ្តើមសាងសង់ជាផ្លូវការហើយ
គម្រោងសាងសង់អគារមន្ទីរពេទ្យ តេជោសែន កោះធំ តម្លៃប្រមាណ១០លានដុល្លារ បានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការហើយកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ក្រោមវត្តមាន ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ មន្ទីរពេទ្យនេះសាងសង់ឡើងដោយថវិការបស់សប្បុរសជនក្នុងស្រុក និងការសហការជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែត្រ។ ការសាងសង់រចនាសម្ព័ន្ធអគារមន្ទីរពេទ្យ គ្រោងចំណាយទឹកប្រាក់ប្រមាណជាង ៦លានដុល្លារ ខណៈការបំពាក់សម្ភារបរិក្ខារពេទ្យគ្រោងចំណាយទឹកប្រាក់ ៤ ទៅ ៥លានដុល្លារ។ គម្រោងនេះរួមមាន ការសាងសង់អគារថ្មីចំនួន៣ខ្នង ដែលមានទំហំសរុប ១២ ៥៤៤,៤ ម៉ែត្រការ៉េ។ អគារកណ្ដាលមានកម្ពស់ ៣ជាន់ ហើយអគារសងខាងឆ្វេងស្ដាំមានកម្ពស់ ២ ជាន់។ មន្ទីរពេទ្យខ្នាតធំៗនេះ អាចផ្ទុកគ្រែអ្នកជំងឺបានចំនួន ១៥០គ្រែ នឹងត្រូវបំពាក់ដោយម៉ាស៊ីនត្រជាក់ សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗ។ គម្រោងនឹងត្រូវសាងសង់ចំនួន១២ខែ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០២២។ មន្ទីរពេទ្យនេះ ត្រូវប្រសិទ្ធនាមថាមន្ទីរពេទ្យ តេជោសែន កោះធំ និងក្លាយជាមន្ទីរពេទ្យមានទីតាំងផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ។
អានបន្ថែមអាងហែលទឹកខ្នាតអន្តរជាតិធំមួយនៅខេត្តបាត់ដំបងនឹងដាក់ដំណើរការនៅថ្ងៃទី១០ ខែមករា
អាងហែលទឹកខ្នាតអន្តរជាតិដ៏ធំ តម្លៃប្រមាណ ២លានដុល្លារ នៅខេត្តបាត់ដំបង នឹងត្រូវបើកសម្ពោធដាក់ឱ្យដំណើរការ នៅថ្ងៃទី១០ ខែមករា ខាងមុខនេះហើយ។ នេះបើតាមការឱ្យដឹងពីមន្ទីរព័ត៌មានខេត្តបាត់ដំបង កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២២។ អាងហែលទឹកនេះ ត្រូវបានសាងសង់ឡើងក្នុងគោលបំណងសម្រាប់ការហ្វឹកហាត់ និងការប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិ ជាពិសេសការប្រកួតស៊ីហ្គេម (SEA GAME) ឆ្នាំ២០២៣ ដែលកម្ពុជាគ្រោងធ្វើម្ចាស់ផ្ទះ។ រចនាសម្ព័ន្ធសំខាន់ៗនៃគម្រោងនេះរួមមាន៖ អាងសម្រាប់ប្រកួត អាងលោតទឹកទំហំ អាងហែលកម្តៅសាច់ដុំ ប៉មលោតទឹក និងអាងទឹកក្នុងដីមួយសម្រាប់រក្សាតុល្យភាពទឹក។ ជាមួយគ្នានេះដែរ គម្រោងនេះក៏រួមមានការសាងសង់កន្លែងអង្គុយទស្សនាដែលផ្ទុកបាន ៤០០នាក់ ក៏ដូចជាបន្ទប់ផ្សេងៗជាច្រើនទៀតសម្រាប់ប្រើប្រាស់ក្នុងវិស័យកីឡានេះផងដែរ។ គួរបញ្ជាក់ថា អាងហែលទឹកខ្នាតអន្តរជាតិនេះ បានបើកការដ្ឋានកាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ (អានបន្ថែម)
អានបន្ថែមកំពង់ផែទេសចរណ៍ខេត្តកំពតតម្លៃ ៨លានដុល្លារ ពន្យារពេលបញ្ចប់ទៀតហើយ ទៅដល់ខែមីនា២០២២
ការសាងសង់កំពង់ផែទេសចរណ៍កំពតតម្លៃ ៨លានដុល្លារ ត្រូវបានពន្រយាពេលបញ្ចប់ម្ដងទៀតហើយ ដល់ចុងខែមីនា ឆ្នាំ២០២២ នេះ ក្រោយពន្យារជាច្រើនលើកច្រើនសាតាំងពីឆ្នាំ ២០២០ មក។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្ត បានឱ្យដឹងនៅថ្ងៃទី ៦ មករា នេះថា គម្រោងកំពង់ផែនេះ ជាក់ស្ដែងគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំ ២០២១ ប៉ុន្តែត្រូវពន្យារពេល ដោយសារការងារសាងសង់ជួបការរំខានមួយចំនួនពីវិបត្តិកូវីដ១៩។ លោកថា៖ «តាមការគ្រោងទុក គ្រោងបញ្ចប់នៅចុងឆ្នាំ២០២១ ប៉ុន្តែឥឡូវត្រូវពន្យារពេលបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២២»។ ទោះយ៉ាងណា ប្រធានមន្ទីរទេសចរណ៍រូបនេះ មិនមានព័ត៌មានលម្អិតពីភាគរយនៃការងារសាងសង់កំពង់ផែនេះទេ។ កំពង់ផែនេះ បើកការដ្ឋានតាំងពីឆ្នាំ ២០១៨ ដែលសាងសង់ឡើងក្រោមហិរញ្ញប្បទានប្រមាណ ៨លានដុល្លារ របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងមានទីតាំងលើដីទំហំ ៤ ហិកតា នៅស្រុកទឹកឈូ។ គួរបញ្ជាក់ថា គម្រោងនេះត្រូវបានពន្យារពេលជាច្រើនដងមកហើយ ដោយសារតែវិបត្តិកូវីដ១៩។ ផែនការដំបូងត្រូវបញ្ចប់នៅខែមេសា ឆ្នាំ ២០២០ បន្ទាប់មកពន្យារទៅដើមឆ្នាំ ២០២១ ពាក់កណ្ដាលឆ្នាំ២០២១ ចុងឆ្នាំ ២០២១ ហើយបច្ចុប្បន្នទៅដើមឆ្នាំ ២០២២។ (អានបន្ថែម) ឯកឧត្តមស៊ុន […]
អានបន្ថែមជប៉ុនជួយរៀបចំ និងធ្វើទំនើបកម្ម ស្ដង់ដាប្រព័ន្ធធារាសាស្រ្តនៅកម្ពុជា
ជប៉ុន តាមរយៈទីភ្នាក់ងារ JICA ប្រចាំនៅកម្ពុជា នឹងជួយរៀបចំស្ដង់ដារ និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្រ្តនៅកម្ពុជា ដើម្បីពង្រីកប្រព័ន្ធស្រោចស្រប និងបង្កើនផលិតកម្មកសិផល។ កំណត់ហេតុនៃកិច្ចពិភាក្សារបស់គម្រោងធ្វើទំនើបកម្មស្តង់ដារប្រព័ន្ធធារាសាស្រ្តនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងលោកស្រី កាមេ ហារុកូ ប្រធានតំណាងការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃទី៥ ខែមករា ២០២២។ គម្រោងនេះនឹងចាប់ផ្តើមដំណើរការអនុវត្តសកម្មភាពនៅក្នុងត្រីមាសទី២ ឆ្នាំ ២០២២។ នៅក្រោមគម្រោងនេះ JICA នឹងជួយរៀបចំស្តង់ដារសម្រាប់សំណង់ធំៗចំនួន ២ប្រភេទ គឺសំណង់ក្បាលហុងទឹក និងប្រព័ន្ធប្រឡាយ ក៏ដូចជាសំណង់នានា ដោយយោងតាមលក្ខណវិនិច្ឆ័យរបស់ប្រទេសជប៉ុន។
អានបន្ថែមរដ្ឋបាលខេត្តកណ្ដាលដាក់ទិសដៅសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ៦៣គម្រោងក្នុងឆ្នាំ២០២២នេះ
រដ្ឋបាលខេត្តកណ្ដាល បានដាក់ទិសដៅគ្រោងនឹងអនុវត្តគម្រោងអភិវឌ្ឍសរុបចំនួន ៦៣គម្រោង ក្នុងឆ្នាំ ២០២២ ដោយក្នុងនោះផ្ដោតសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ អគារ ការដាក់ភ្លើងបំភ្លឺផ្លូវ និងការអភិវឌ្ឍនានាជាច្រើនផ្សេងទៀត។ គម្រោងនេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការអភិវឌ្ឍន៍គម្រោងរបស់រដ្ឋបាលខេត្តកណ្ដាលសម្រាប់ឆ្នាំ២០២២ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ដឹកនាំដោយ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។ ដោយនៅក្នុងឆ្នាំ២០២២នេះ បញ្ហាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មានការធូរស្រាល រដ្ឋបាលខេត្តកណ្ដាលបានរៀបចំគម្រោងអភិវឌ្ឍន៍ខេត្ត សម្រាប់ឆ្នាំ២០២២នេះ មានចំនួន ៦៣គម្រោង ដោយក្នុងនោះផ្ដោតសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ អគារ ការដាក់ភ្លើងបំភ្លឺផ្លូវ និងការអភិវឌ្ឍនានា ជាច្រើនផ្សេងទៀត។ ឯកឧត្តមអភិបាលខេត្ត សង្កត់ធ្ងន់ថា រាល់គម្រោងដែលបានលើកឡើង ត្រូវផ្ដោតសំខាន់លើគម្រោងណា ដែលមានអទិភាពខ្ពស់ សំដៅបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ឆ្នាំ២០២១ ដោយវិបត្តិបញ្ហាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ខេត្តកណ្ដាលមានគម្រោងអភិវឌ្ឍត្រឹមតែ ១៨ គម្រោង ប៉ុណ្ណោះ។
អានបន្ថែមក្រុមហ៊ុនចិន គ្រោងវិនិយោគបង្កើតរោងចក្រផលិតស៊ីម៉ងត៍ថ្មីមួយ នៅបាត់ដំបង
គម្រោងវិនិយោគរោងចក្រផលិតស៊ីម៉ង់ត៍ថ្មីមួយ គ្រោងនឹងបង្កើតឡើងនៅខេត្តបាត់ដំបង។ នេះបើយោងតាមសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា។ លោក ពុត ចន្តារិទ្ធ អគ្គលេខាធិការនៃសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា បានឱ្យដឹងថា គម្រោងរោងចក្រផលិតស៊ីម៉ងត៍ថ្មីនេះ មានទីតាំងស្ថិតនៅជិតរោងចក្រផលិតស៊ីម៉ងត៍ដែលកំពុងដំណើរការ គឺរោងចក្រ បាត់ដំបង ខនស៍ ស៊ីមេន។ លោក ពុត ចន្តារិទ្ធ ថ្លែងថា៖ «បច្ចុប្បន្ន យើងមាន ៥ រោងចក្រផលិតស៊ីម៉ង៍ហើយ ប៉ុន្តែតាមដែលខ្ញុំដឹងក្រុមហ៊ុនចិនកំពុងគិតគូរវិនិយោគបង្កើតមួយបន្ថែមទៀត នៅបាត់ដំបង»។ យ៉ាងណាក្ដី លោក មិនបានបញ្ជាក់លម្អិតជុំវិញគម្រោងរោងចក្រថ្មីនេះទេ ដោយបញ្ជាក់ថាក្រសួងរ៉ែ និងថាមពល នឹងប្រកាសជាសាធារណៈនៅពេលគ្រប់យ៉ាងជាក់លាក់។ បច្ចុប្បន្ននេះនៅប្រទេសកម្ពុជា ក្រុមហ៊ុនផលិតស៊ីម៉ងត៍មានចំនួន៥ រួមមាន៖ ក្រុមហ៊ុនកំពត ស៊ីមេន, ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន, ក្រុមហ៊ុនស៊ីម៉ង់ត៍ ចក្រីទីង, ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន និងក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី។ យោងតាមសមាគមដដែល កាលពីឆ្នាំ២០២១ រោងចក្រក្នុងស្រុកទាំង ៥ ផលិតស៊ីម៉ងត៍ បានបរិមាណជិត […]
អានបន្ថែម