ព័ត៌មានក្នុងស្រុក
កម្ពុជាគ្រោងសាងសង់ហ្គ្រីនហៅស៍កសិបច្ចេកវិទ្យា ៤.០ ចំនួន ១០ ០០០ ខ្នង នៅ ១០ឆ្នាំខាងមុខ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយក្រុមហ៊ុនឯកជនធំ ៣ ត្រៀមសាងសង់ហ្គ្រីនហៅស៍កសិបច្ចេកវិទ្យា ៤.០ ឬជាកន្លែងដាំដំណាំបែបទំនើប នៅកម្ពុជា ឱ្យបាន ១០ ០០០ ខ្នង ក្នុងពេល ១០ ឆ្នាំខាងមុន។ ក្រសួងបាន ចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា ឬMoU លើគម្រោងនេះ កាលពីថ្ងៃទី ២១ ខែមករា រវាងក្រុមហ៊ុនទាំង ៣ រួមមាន ក្រុមហ៊ុន Agri-Sambathkhmer Co., Ltd ក្រុមហ៊ុន PLMP Venture Capital Co., Ltd និងក្រុមហ៊ុន ISBP Group-Sun Business Investment Globe Co., Ltd។ គម្រោងសាងសង់ហ្គ្រីនហៅស៍កសិបច្ចេកវិទ្យា ៤.០ នេះ នឹងផលិតបន្លែជាអប្បបរមាចំនួន ៤០០ តោនក្នុងមួយឆ្នាំ ដែលមានសុវត្ថិភាព និងមាននិរន្តរភាពដល់ទីផ្សារក្នុងមូលដ្ឋាន ថែមទាំងផ្តល់នូវការចុះកិច្ចសន្យាផលិតកម្មជាមួយសហគមន៍ និងទីផ្សារអន្តរជាតិ។ ឯកឧត្តម […]
អានបន្ថែមកូរ៉េជួយសាងសង់មន្ទីរពេទ្យតម្លៃ ៧លានដុល្លារ នៅខេត្តរតនគីរី
រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារ KOICA សម្រេចជួយសងសង់មន្ទីរពេទ្យស្ដង់ដាថ្មីមួយកន្លែង តម្លៃ ៧ លានដុល្លារ នៅក្នុងខេត្តរតនគិរី ដែលនឹងក្លាយជាមន្ទីរពេទ្យទំនើបសម្រាប់ផ្ដល់សេវាសុខភាពដល់ខេត្តភូមិភាគឦសានផងដែរ ទៅថ្ងៃអនាគត។ មន្ទីរពេទ្យនេះ ផ្ដោតលើផ្នែក សម្ភព និងថែទាំទារក ដែលត្រូវបាន បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ២១ ខែមករា ក្រោមវត្តមានរបស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ឯកឧត្តម Park Heung-Kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំប្រទេសកម្ពុជា។ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង មានប្រសាសន៍ថា អគារសម្ភព និង ថែទាំទារក នៃគម្រោងពង្រឹងសុខភាព មាតា និងទារកនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការផ្តល់សេវាថែទាំសុខភាព យ៉ាងល្អប្រសើរទៅកាន់ម្តាយនិងទារកនៅក្នុងខេត្តរតនគិរី ក៏ដូចជាក្នុងតំបន់។
អានបន្ថែមក្រសួងដែនដីចេញប្រកាសថ្មី ពន្យល់លម្អិតពីនីតិវិធីសុំលិខិតអនុញ្ញាតសាងសង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញប្រកាសថ្មី ពន្យល់លម្អិតអំពីនីតិវិធីនៃការផ្តល់លិខិត និងលិខិតបន្តសុពលភាពលិខិតអនុញ្ញាតសាងសង់ ចំពោះការងារ ឬសំណង់ ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួង។ ប្រកាសថ្មីលេខ០១៣ ដែលចុះថ្ងៃទី ២០ ខែមករា កន្លងមកនេះ ជាការបំពេញបន្ថែមទៅលើអនុក្រឹត្យលេខ២២៤ ដែលរដ្ឋាភិបាលបានដាក់ចេញ កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០ ទាក់ទិននឹងការសុំលិខិតអនុញ្ញាតមុនសាងសង់ រុះរើ និងជួសជុល។ (អានបន្ថែម) យោងតាមប្រកាសថ្មីនេះ អ្នកដាក់ពាក្យសុំទាំងអស់ ត្រូវភ្ជាប់សំណុំឯកសារស្នើសុំលិខិតអនុញ្ញាតសាងសង់នៅច្រកចេញចូលតែមួយនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ចំពោះគម្រោងអភិវឌ្ឍន៍អចលនវត្ថុវិញ ម្ចាស់គម្រោង ត្រូវបន្ថែមលិខិតអនុញ្ញាតអភិវឌ្ឍដី និងប្លង់អភិវឌ្ឍដី ដោយភ្ជាប់ជាមួយសំណុំឯកសារស្នើសុំលិខិតអនុញ្ញាតសាងសង់ទៅច្រកចេញចូលតែមួយ។ ដោយឡែកចំពោះការស្នើសុំលិខិតបន្តសុពលភាពលិខិតអនុញ្ញាតសាងសង់ ម្ចាស់សំណង់ ត្រូវដាក់ពាក្យស្នើសុំបន្តសុពលភាពនៅច្រកចេញចូលតែមួយ ក្នុងរយៈពេល៣០ ថ្ងៃ មុនថ្ងៃផុតសុពលភាពលិខិតអនុញ្ញាតសាងសង់។
អានបន្ថែមWing វិនិយោគ ២ លានដុល្លារ លើមូលបត្របំណុលរបស់ CAIC ចូលរួមកសាងព្រលានភ្នំពេញថ្មី
ធនាគារវីង (ខេមបូឌា) ម.ក វិនិយោគទឹកប្រាក់ ២លានដុល្លារ លើមូលបត្របំណុលរបស់ក្រុមហ៊ុន CAIC ដើម្បី ចូលរួមគាំទ្រគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបច្ចុប្បន្នសម្រេចការសាងសង់ប្រមាណ ៣០%។ ពិធីចុះហត្ថលេខានេះធ្វើឡើងកាលពីថ្ងៃទី ២០ មករា រវាងអគ្គនាយករងក្រុមហ៊ុន CAIC លោកឆារស៍ វ៉ាន់ និង អគ្គនាយកធនាគារវីង លោក ហាន ប៉េងក្វាង ក្រោមអធិបតីភាពប្រធានក្រុមហ៊ុន OCIC អ្នកឧកញ៉ា ពុង ឃាវសែ និងនាយកប្រតិបត្តិ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អ្នកឧកញ៉ា គិត ម៉េង។ អត្រាការប្រាក់ (Coupon rate) របស់សញ្ញាបណ្ណនេះគឺ ៥,៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល (tenor) ៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។ ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន ៣០% ដោយក្រុមហ៊ុនកន្លងមកបានចំណាយទុនវិនិយោគសរុប […]
អានបន្ថែមការដ្ឋានរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតម្លៃ ១៩០លានដុល្លារ នៅបាក់ខែង សម្រេចបាន ៥០%
គិតមកដល់បច្ចុប្បន្ននេះ ដំណើរការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ សម្រេចលទ្ធផលបានប្រមាណ ៥០% ហើយ។ នេះបើយោងតាមការជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលពីសប្ដាហ៍មុន។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញលើកឡើងថា គម្រោងសាងសង់ជំហានទី១ គ្រោងនឹងបញ្ចប់ហើយដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៣ ដើម្បីបំពេញសេចក្តីត្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ បច្ចុប្បន្នកំណើនប្រជាពលរដ្ឋ ការវិនិយោគវិស័យសំណង់ ដូចជា ខុនដូ បុរី ឃ្លាំង ផ្សារទំនើប វិស័យពាណិជ្ជកម្ម និងវិស័យផ្សេងៗ ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មានការលូតលាស់កើនឡើងឥតឈប់ឈរ ដែលជាហេតុនាំឱ្យតម្រូវការប្រើប្រាស់ទឹកស្អាតកើនលើសពីសមត្ថភាពផលិត។ បើតាមរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងតាខ្មៅ មានតម្រូវការប្រមាណជាង ៧០០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ឯសមត្ថភាពផលិតមានត្រឹម ៦០០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ប៉ុណ្ណោះ។ គួរបញ្ជាក់ថា គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ប្រើទុនវិនិយោគសរុប ១៩០លានដុល្លារ ដែលជាសហហិរញ្ញប្បទានរបស់ភ្នាក់ងារអភិវឌ្ឍន៍បារាំង ធនាគារ European Investment Bank និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ រោងចក្រនេះ ជាការសាងសង់ដ៏ធំមួយដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា និងមាន ២ជំហាន។ ជំហានទី ១ គ្រោងនឹងបញ្ចប់នៅដើម ២០២៣ ដោយនឹងអាចផលិតទឹកបានជិត ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈជំហានទី២ នឹងពង្រីកសមត្ថភាពដល់ទៅជិត ៤០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ […]
អានបន្ថែមអាជ្ញាធររផ្អាកអាជីវកម្មជីករ៉ែខុសច្បាប់លើដីជាង ១៥ហិកតា នៅស្រុកខ្សាច់កណ្ដាល
អាជ្ញាធរខេត្តកណ្តាល បានផ្អាកអាជីវកម្មរណ្ដៅដី មហារដ្ឋា ត្រេដឌីង ទំហំជាង ១៥ ហិកតា ស្ថិតនៅភូមិអញ្ច្រែងក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ក្រោយរកឃើញថាប្រព្រឹត្តនូវបទល្មើសអាជីវកម្មរ៉ែ និងការដឹកជញ្ជូនលើសទម្ងន់ដែលច្បាប់កំណត់។ បើយោងតាមកិច្ចចុះពិនិត្យទីតាំងជាក់ស្ដែងកាលពីថ្ងៃទី ១៩ ខែមករា គណៈកម្មការចម្រុះ រកឃើញថា រថយន្តចំនួន ៤ គ្រឿង ដែលបានដឹកដីចេញពីទីតាំងអាជីវកម្មលើសទម្ងន់ ដែលបណ្ដាលឱ្យខូចខាតផ្លូវមួយចំនួន។ បន្ថែមពីនេះ តំណាងអាជីវកម្ម ពុំមានអាជ្ញាប័ណ្ណគ្រប់គ្រាន់ ទាក់ទងទៅនឹងការជីករណ្ដៅដីទំហំ ១៥ ហិកតា នេះឡើយ។ ក្រោយពិនិត្យ ក្រុមការងារចម្រុះ ក៏បានរឹបអូសបណ្ដោះអាសន្ននូវគ្រឿងចក្រចំនួន ២ និងរថយន្តចំនួន ៤ គ្រឿង ដែលល្មើសអាជីវកម្មរ៉ែ និងរថយន្តចំនួន ៤ គ្រឿង ដែលដឹកលើសទម្ងន់។ ក្រុមការងារចម្រុះ ក៏បានណែនាំ និងទុកពេលឱ្យតំណាងអាជីវកម្ម បង្ហាញឯកសារម្ដងទៀត ក្នុងរយៈពេល១៥ ថ្ងៃ ដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់។
អានបន្ថែមកម្ពុជាសហការនឹងប្រទេស ២ទៀត រួមគ្នាពង្រឹងបច្ចេកទេសវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធដល់មន្រ្តី
កម្ពុជា សហការជាមួយប្រទេសឡាវ និងវៀតណាម រួមគ្នាពង្រឹងបច្ចេកទេសវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធដល់មន្រ្តីជំនាញ ដើម្បីលើកកម្ពស់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាពសម្រាប់ប្រទេសទាំង ៣។ គម្រោងកសាងសមត្ថភាពស្តីពីវិធីសាស្រ្តថែទាំផ្លូវថ្នល់នេះ ត្រូវបានប្រកាសបើកជាផ្លូវការ កាលពីថ្ងៃទី១៧ កន្លងទៅ ដែលរៀបចំឡើងដោយវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន ។ គម្រោងនេះ គឺជាគម្រោងផ្ដោតលើការពង្រឹងសមត្ថភាពផ្នែកបច្ចេកទេស មន្ត្រីពាក់ព័ន្ធ និងកម្មករជំនាញ តាមរយៈកម្មវិធីបណ្ដុះបណ្ដាលថែទាំផ្លូវថ្នល់ ក្នុងន័យលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាដើម្បីផ្សព្វផ្សាយអំពីសារសំខាន់នៃការថែទាំផ្លូវថ្នល់ជូនសាធារណៈជន។ វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ទទួលបានការអនុម័តថវិកា ដើម្បីអនុវត្តគម្រោង ពីមូលនិធិក្នុងក្របខណ្ឌកិច្ចសហប្រតិបត្ដិការមេគង្គ-សាធារណរដ្ឋកូរ៉េ (MKCF) តាមរយៈវិទ្យាស្ថានមេគង្គសម្រាប់រយៈពេល ១៨ខែ ៕
អានបន្ថែមគម្រោងធំៗ របស់ HLH ដំណើរការដោយរលូន ខណៈក្រុមហ៊ុនចង់បោះទុន៤០០លានបន្ថែមទៀត
គម្រោងអចលនទ្រព្យធំៗ ២ របស់ក្រុមហ៊ុន Hong Lai Huat (HLH) នៅប្រទេសកម្ពុជា Royal Platinum និង D’Seaview កំពុងដំណើរការទៅដោយរលូនទាំងការសាងសង់ និងការលក់ ទោះវិបត្តិកូវីដនៅតែបន្ដក្ដី ខណៈក្រុមហ៊ុនយក្សនេះ ក៏គ្រោងនឹងបោះទុន ៤០០លានដុល្លារបន្ថែមទៀតក្នុងគម្រោង២ ថ្មីផ្សេងទៀត។ យោងរបាយការណ៍សរុបស្ថានភាពអាជីវកម្មរបស់ក្រុមហ៊ុន គម្រោង Royal Platinum នៅភ្នំពេញ បានសាងសង់ដល់ជាន់ទី ១០ ហើយ ដែលនៅសល់ ១៨ ជាន់ទៀត ខណៈការលក់បានឈានដល់ប្រមាណ ៩០% ។ ដូចគ្នានេះ គម្រោង D’Seaview ក៏ដំណើរការដោយរលូន ដោយកាលពីឆ្នាំមុន ត្រូវបានលក់ផ្នែកសណ្ឋាគារ ដោយជោគជ័យ។ (អានបន្ថែម) ក្រៅពីនេះ ក្រុមហ៊ុន HLH ក៏បានទិញដី ២ កន្លែងទៀតដែរ ដោយមួយកន្លែងនៅភ្នំពេញ និងមួយទៀតនៅខេត្តព្រះសីហនុ។ យោងតាម Edge Prop គម្រោងទាំង ២ បច្ចុប្បន្នកំពុងស្ថិតក្រោមការសិក្សាពីលទ្ធភាព […]
អានបន្ថែមមជ្ឈមណ្ឌលបច្ចេកវិទ្យាស្តង់ដារអន្តរជាតិថ្មីមួយ បើកដំណើរការជាផ្លូវការ
មជ្ឈមណ្ឌលបច្ចេកវិទ្យាស្ដង់ដាអន្តរជាតិ នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (ATC) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធិបតីភាពឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី ១៧ ខែមករា កន្លងទៅនេះ។ មជ្ឈមណ្ឌលថ្មីនេះ នឹងក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវផ្នែកបច្ចេកវិទ្យាក៏ធំមួយ បន្ទាប់ពីមជ្ឈមណ្ឌលនវានុវត្តន៍នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដែលទើបតែបើកសម្ពោធថ្មីៗនេះដែរ។ មជ្ឈមណ្ឌលនេះ នឹងចូលរួមចំណែកអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា តាមរយៈការស្រាវជ្រាវនានា។ ក្រៅពីនេះ មជ្ឈមណ្ឌលនេះក៏នឹងជួយពង្រីកអាជីវកម្មតាមរយៈការប្រឹក្សាយោបល់ពីអ្នកជំនាញ ការធ្វើទីផ្សារ ការលក់ផលិតផល និងការស្វែងរកប្រភពហិរញ្ញប្បទាន ផងដែរ។
អានបន្ថែមសៀមរាបចេញវិធានការក្ដៅពង្រឹងសណ្ដាប់ធ្នាប់ក្រុង ផាកពិន័យធ្ងន់លើការចោលសំរាមគ្មានរបៀប
អាជ្ញាធរខេត្តសៀមរាប ដាក់ចេញវិធានការក្ដៅ ដើម្បីពង្រឹងសណ្ដាប់ធ្នាប់ និងសោភ័ណភាពក្រុង ដោយនឹងផាកពិន័យធ្ងន់លើការចោលសំរាមគ្មានរបៀប ខណៈក្នុងក្រុងបច្ចុប្បន្នមានសំរាមជាង៥០០តោនក្នុងមួយថ្ងៃៗ។ ការចេញវិធានការនេះ គឺដើម្បីលើកមុខមាត់ក្រុងសៀមរាបបន្ថែមពីលើ ផ្លូវ៣៨ ខ្សែ ប្រព័ន្ធលូ និងសួនច្បារថ្មី ដែលទើបតែសម្រេចរួចរាល់កាលពីចុងឆ្នាំ ២០២១ កន្លងទៅ។ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ចាប់ពីឆ្នាំថ្មីនេះតទៅ រដ្ឋបាលខេត្តនឹងផាកពិន័យ ចំពោះបុគ្គលដែលយកសំរាមទៅចោលខុសធុងសំរាម ឬបោះចោលផ្តេសផ្តាលមិនមានការវេចខ្ចប់ត្រឹមត្រូវ និងខុសគោលដៅប្រមូលផ្តុំទុកសំរាម។ «ដើម្បីធានាការគ្រប់គ្រង អាជ្ញាធរខេត្តនឹងប្រើសេវាកម្មក្រុមហ៊ុន ៣ ដើម្បីប្រមូលនិងទុកដាក់សំរាម រួមមាន៖ ក្រុមហ៊ុនវីហ្គ្រីន ក្រុមហ៊ុហ្គាអ៊ែរ និងក្រុមហ៊ុនអាកហ្សិនហ្គ្រីន» លោកបានបន្ដ។ គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២១នេះ អាជ្ញាធរខេត្ត ក៏បានសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)ដើម្បីសិក្សានិងកំណត់គោលដៅសម្រាប់ទីលានចាក់សំរាមថ្មីមួយទៀត លើផ្ទៃដីប្រមាណ១០ហិកតា ស្ថិតក្នុងភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ដើម្បីរៀបចំជាទីលាន ចាក់សំរាមដែលមានលក្ខណៈបច្ចេកទេសស្តងដារត្រឹមត្រូវ។ ដោយសារតែកិច្ចខិតខំទាំងនេះហើយ ទើបធ្វើឱ្យក្រុងសៀមរាបបានជាប់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣។ (អានបន្ថែម)
អានបន្ថែម