ព័ត៌មានក្នុងស្រុក
ជប៉ុនគ្រោងវិនិយោគបង្កើតរោងចក្រអគ្គិសនីឧស្ម័នធម្មជាតិ និងពន្លឺព្រះអាទិត្យនៅកម្ពុជា
ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានឱ្យដឹងថា វិនិយោគិនជប៉ុនមានផែនការចង់បង្កើតគម្រោងជាច្រើនលើគម្រោងថាមពលកកើតឡើងវិញនៅកម្ពុជា។ នេះជាការលើកឡើងរបស់ឯកឧត្ដម ម៉ាសាហ៊ីរ៉ូ មិកាមី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី២៨ ធ្នូ នេះ។ លោកលើកឡើងថា៖ «ជប៉ុនមានក្រុមហ៊ុនមួយចំនួនគ្រោងបង្កើតរោងចក្រផលិតអគ្គិសនីដោយឧស្ម័នធម្មជាតិ និងពន្លឺព្រះអាទិត្យនៅកម្ពុជា»។ ជាមួយគ្នានោះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានជម្រាបជូនសម្ដេចតេជោនូវការគាំទ្ររបស់ជប៉ុន ធ្វើយ៉ាងណាជំរុញកំពង់ផែខេត្តព្រះសីហនុឱ្យក្លាយទៅជាកំពង់ផែស្នូលរបស់ប្រទេសកម្ពុជា។ ជាការឆ្លើយតប សម្ដេចបានស្វាគមន៍ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុននានា និងអរគុណជប៉ុនចំពោះកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួត។
អានបន្ថែមអនុស្ថានីយអគ្គិសនីនៅកោះកុង ឈ្នះជ័យលាភីក្នុងកម្មវិធីប្រកួតសំណង់ឆ្នើមអន្តរជាតិ ២០២១
គម្រោងអនុស្ថានីយអគ្គិសនី នៅខេត្តកោះកុងរបស់ក្រុមហ៊ុន Pestech International Berhad បានជាប់ឈ្មោះជាបេក្ខភាពក្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្តនៃកម្មវិធីប្រកួតសំណង់ឆ្នើមអន្តរជាតិ ឬ Bentley 2021 Going Digital Awards in Infrastructure ថាជាគម្រោងឆ្នើមដែលមានភាពច្នៃប្រឌិតក្នុងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង់សំណង់បែបឌីជីថល បានដោយប្រសិទ្ធភាពបំផុត។ ជ័យលាភីនេះ បានឆ្លុះបញ្ចាំងពីការបោះជំហានរបស់កម្ពុជាឆ្ពោះទៅរកឌីជីថលក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។ តាមរយៈការសម្ភាសន៍ផ្តាច់មុខដោយ ទស្សនាវដ្តីសំណង់និងអចលនទ្រព្យ លោក Afiq Rosli វិស្វករនៅគម្រោង បានលើកឡើងថា ការឈ្នះជាបេក្ខភាពចុងក្រោយចេញពីអ្នកប្រកួតជាង ៣០០គម្រោង ពីទូទាំង ៤៥ ប្រទេស គឺជាជ័យលាភី និងសមិទ្ធិផលដ៏ធំមួយ មិនត្រឹមតែសម្រាប់ Pestech ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាផងដែរ។ លោកបន្តថា នេះគឺជាជំហានតូចៗ ដែលបង្ហាញថា និន្នាការប្រើប្រាស់កម្មវិធីគ្រប់គ្រងសំណង់បែបឌីជីថល កំពុងតែកើនឡើងបន្ដិចម្ដងៗនៅកម្ពុជា។ គម្រោងនេះស្ថិតនៅតាមបណ្តោយព្រំដែនប្រទេសថៃ និងកម្ពុជា ដែលផ្តល់ថាមពលដល់ភូមិតាមជនបទចំនួន ១១ភូមិ។ គម្រោងនេះមានតម្លៃ ២លានដុល្លារអាមេរិក ហើយត្រូវសាងសង់ឡើងក្នុងរយៈពេល ៣៨ ខែ។ លោក Afig បានឱ្យដឹងថា៖ «ជាមួយនឹងកញ្ចប់ថវិកាតូច និងពេលសាងសងសង់ខ្លី […]
អានបន្ថែមសរុបគម្រោងធំៗ ដែលបើកការដ្ឋានឆ្នាំ ២០២១
ទោះបីវិបត្តិកូវីដបានជះឥទ្ធិពលអវិជ្ជមានជាច្រើនដល់សង្គម និងសេដ្ឋកិច្ចក្ដី រដ្ឋាភិបាលកម្ពុជា ក៏នៅតែបន្តបំពេញភារកិច្ចរបស់ខ្លួនឥតឈប់ឈរ ជាពិសេសក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ ទាំងនេះ គឺជាគម្រោងធំៗ មួយចំនួនដែលបានបើកការដ្ឋានក្នុងឆ្នាំ ២០២១ ៖ អគារមន្ទីរខេត្តសៀមរាប តម្លៃជិត២០លានដុល្លារ ក្រោមជំនួយជប៉ុន_លម្អិត អគារមន្ទីរខេត្តសៀមរាបកម្ពស់៤ជាន់ តម្លៃជិត២០លានដុល្លារអាមេរិក ក្រោមជំនួយរបស់ប្រទេសជប៉ុន ជូនដល់មន្ទីរពេទ្យបង្អែកខេត្ដសៀមរាប បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។ អគារមួយខ្នងមានផ្ទៃក្រឡាសំណង់ទំហំ ៧.២៦០ ម៉ែត្រការ៉េ កំពស់៤ជាន់ ប្រវែង២៥ ម៉ែត្រគុណនឹង ៦៩ ម៉ែត្រ ដែលនឹងត្រូវប្រើប្រាស់សម្រាប់សេវាឯកទេស វះកាត់ សេវាសង្រ្គោះបន្ទាន់ និងសេវាពាក់ព័ន្ធផ្សេងៗទៀត។ អគារមន្ទីរពេទ្យថ្មីនេះមានលក្ខណៈជាស្តង់ដារ ដែលមានចំនួនគ្រែសរុបចំនួន២២០គ្រែ។ អគាររដ្ឋសភាថ្មីតម្លៃ ២៥ លានដុល្លារ ក្រោមជំនួយរបស់វៀតណាម_លម្អិត គម្រោងសាងសង់អគាររដ្ឋបាលថ្មីនៃរដ្ឋសភាជាតិ តម្លៃ ២៥លានដុល្លារ ក្រោមជំនួយរបស់រដ្ឋាភិបាលវៀតណាម ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីថ្ងៃទី២១ ខែធ្នូ កន្លងទៅ។ អគាររដ្ឋបាលថ្មី នៃរដ្ឋសភា ត្រូវសាងសង់លើផ្ទៃដីទទឹង ២៧ម និងបណ្តោយ ៤៩ម កម្ពស់ ១២ជាន់ […]
អានបន្ថែម១១ខែ នៃឆ្នាំ២០២១នេះ កម្ពុជាផលិតស៊ីម៉ងត៍ក្នុងស្រុកបានដល់ ៨លានតោន
ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១នេះ រោងចក្រផលិតស៊ីម៉ងត៍ទាំង ៥ក្នុងស្រុក ផលិតស៊ីម៉ងត៍បានបរិមាណ ៧,៩លានតោន ដែលបរិមាណនេះ គឺប្រហាក់ប្រហែលនឹងផលិតកម្មកាលពីឆ្នាំ២០២០។ លោក ពុត ចន្តារិទ្ធ អគ្គលេខាធិការនៃសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា បានឱ្យដឹងនៅថ្ងៃទី២៧ ខែធ្នូនេះ ថា៖ «ខែ១ ដល់ខែ១១ ឆ្នាំ២០២១នេះ គឺយើងអត់មានចុះទេ គឺយើងនៅដដែល វាមិនកើន តែយើងបានដដែល គឺ ៧.៩៨៩.៨៦៤តោន សម្រាប់ក្រុមហ៊ុនទាំង៥»។ យ៉ាងណាក្ដី លោក ពុត ចន្តារិទ្ធ រំពឹងថា ឆ្នាំ២០២២ កំណើនសេដ្ឋកិច្ចកើនឡើង នឹងជួយជំរុញវិស័យសំណង់កើនឡើងតាមគម្រោងវិនិយោគ ហើយការផលិតស៊ីម៉ងត៍ក៏អាចនឹងកើនឡើងតាមដែរ។ បច្ចុប្បន្ននេះកម្ពុជាមាន ក្រុមហ៊ុនផលិតស៊ីម៉ងត៍ចំនួន៥ រួមមានក្រុមហ៊ុនកំពតស៊ីមេន, ក្រុមហ៊ុនជីបម៉ុង, អ៊ិនស៊ីស៊ីមេន ខបភើរេសិន, ក្រុមហ៊ុនស៊ីម៉ងត ចក្រីទីង, ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន និងក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី៕
អានបន្ថែមរដ្ឋទុកពេល ៣ខែ ចុងក្រោយ ឱ្យម្ចាស់ក្រុមហ៊ុនពង្រឹងសេវាអ៊ីនធេីណិតក្នុងបូរី
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទុករយៈពេល ៣ខែ ចុងក្រោយ ដើម្បីឱ្យប្រតិបត្តិករសេវាអិនធើណេត និងសេវាទូរស័ព្ទ ពិនិត្យ និងកែលម្អ គុណភាពសេវាអ៊ីនធេីណិត និងសេវាទូរសព្ទនៅក្នុងបូរីនានាទាំងអស់ បើផុតកំណត់នេះ ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងដូច្នេះ ក្នុងកិច្ចសំណេះសំណាលជាមួយប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តអ៊ីនធេីណិត កាលពីថ្ងៃទី២៥ ខែធ្នូ កន្លងទៅ។ ឯកឧត្តម លើកឡើងថា បញ្ហាគុណភាពសេវាអិនធើណេត និងទូរសព្ទចល័ត អាចប៉ះពាល់ដល់ការធ្វើការ ការប្រកបអាជីវកម្ម ក៏ដូចជាការសិក្សាក្នុងអំឡុងពេលកូវីដ-១៩។ បញ្ហាមានជាច្រើនឆ្នាំមកហើយ ជាពិសេសនៅពេលមានកំណើនលំនៅឋាន និងប្រជាពលរដ្ឋ។ «ដូច្នេះ ក្រសួងបាននិងកំពុងដោះស្រាយជាបន្ដបន្ទាប់។ កន្លងមក ក្រសួងបានបំពាក់ឧបករណ៍វាស់ស្ទង់គុណភាពសេវា និងបានបង្កើតក្រុមការងារដោះស្រាយបញ្ហាផ្ទាល់នៅតាមបុរី និងសហការជាមួយម្ចាស់បុរី ព្រមទាំងប្រតិបត្តិករទូរគមនាគមន៍ជាដើម» ឯកឧត្តមបានបន្ត។ គួរបញ្ជាក់ថា ទាក់ទិននឹងការពង្រឹងសេវានេះ ក្រសួងបានព្រមាន ពីរលើកមកហើយ។ កាលពីខែមេសា ក្រសួងបានស្នើដល់ម្ចាស់បុរី និងអគារខ្ពស់ៗនានាទូទាំងប្រទេស ឱ្យចូលរួមអនុវត្តគោលការណ៍ថ្មី ៤ចំណុចសំខាន់ៗ ដើម្បីពង្រឹងគុណភាពសេវាទូរគមនាគមន៍កម្ពុជា។ (អានបន្ថែម) បន្ទាប់មក កាលពីខែវិច្ឆិកា ទីស្តីការគណៈរដ្ឋមន្ត្រី បានដាក់ចេញវិធានការថ្មី […]
អានបន្ថែមខួប ២៥ឆ្នាំ នៃភាពរីកចម្រើន និងទំនុកចិត្តកាន់តែរឹងមាំ របស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល
អត្ថបទផ្សព្វផ្សាយ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ដែលជាក្រុមហ៊ុនកែច្នៃ និងចែកចាយផលិតផលដែកធំជាងគេ និងឈានមុខគេនៅកម្ពុជា បានប្រារព្ធខួបគម្រប់២៥ឆ្នាំរបស់ខ្លួនជាមួយបុគ្គលិកគ្រប់ជាន់ថ្នាក់ និងអតិថិជនរបស់ខ្លួននៅទូទាំងប្រទេសផងដែរ។ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រុមហ៊ុនបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ។ ក្រុមហ៊ុនក៏បានរៀបចំកម្មវិធីប្រម៉ូសិនពិសេស និងអំណោយអនុស្សាវរីយ៍ជាច្រើនទៀតជូនដល់អតិថិជន និងដៃគូអាជីវកម្មរបស់ខ្លួនដើម្បីជាការថ្លែងអំណរគុណ សម្រាប់កិច្ចសហការល្អ ក៏ដូចជាការជឿជាក់ គាំទ្ររាល់ផលិតផលមានគុណភាពខ្ពស់របស់ក្រុមហ៊ុនកន្លងមក។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏ចង់សបញ្ជាក់ឲ្យឃើញថា ក្រុមហ៊ុនអាចឈរជើងយ៉ាងរឹងមាំនៅលើទីផ្សារជាង ២ ទសវត្សនេះ ព្រោះតែមានការគាំទ្រយ៉ាងពេញទំហឹងពីអតិថិជនគ្រប់មជ្ឈដ្ឋាន និងមានដៃគូអាជីវកម្មល្អផងដែរ។ សូមបញ្ជាក់ថា ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានកកើតឡើងក្នុងឆ្នាំ១៩៩៧ ជាសិប្បកម្មកិនស័ង្កសីលក្ខណៈគ្រួសារ ហើយដោយសារកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ដោយឈរលើគុណតម្លៃស្នូលទាំង ៣ របស់ក្រុមហ៊ុន គឺភាពឧស្សាហ៍ព្យាយាម សុចរិតភាព និងគំនិតច្នៃប្រឌិត បានធ្វើអោយក្រុមហ៊ុន អាយ អេស អាយ […]
អានបន្ថែម៩ ខែ ឆ្នាំនេះ រដ្ឋអនុម័តគម្រោងសំណង់សរុបជាង ៣២០០ គម្រោង តម្លៃសរុប ៤,៦ពាន់លានដុល្លារ
គម្រោងស្នើសុំសាងសង់ចំនួន ៣ ២៦៣ គម្រោង ទទួលបានការអនុញ្ញាតសាងសង់ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២១ នេះ ដែលធ្លាក់ចុះ ចំនួន៤៧៦គម្រោង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយកាលពីពេលថ្មីៗនេះ ទុនវិនិយោគវិស័យសំណង់កម្ពុជា រយៈពេល ៣ ត្រីមាស ឆ្នាំ ២០២១ នេះ សម្រេចបានជាង ៤,៦ ពាន់លានដុល្លារ ធ្លាក់ចុះជាង ២០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។ ក្នុងចំណោមគម្រោងសាងសង់ដែលទទួលការអនុញ្ញាតទាំង មានគម្រោងសាងសង់ប្រភេទលំនៅឋានមាន ២ ៩០៩ គម្រោង ឬស្មើនឹង ៨៦% នៃគម្រោងសរុប ដែលធ្លាក់ចុះ ៣៤៤ គម្រោង។
អានបន្ថែមអគារព្យាបាលមួយខ្នង តម្លៃជិត២០លានដុល្លារ ក្រោមជំនួយជប៉ុន ចាប់ផ្តើមសង់ហើយ
អគារព្យាបាលអ្នកជំងឺមួយខ្នង កម្ពស់៤ជាន់ តម្លៃជិត២០លានដុល្លារអាមេរិក ក្រោមជំនួយរបស់ប្រទេសជប៉ុន ជូនដល់មន្ទីរពេទ្យបង្អែកខេត្ដសៀមរាប បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។ អគារមួយខ្នងមានផ្ទៃក្រឡាសំណង់ទំហំ ៧.២៦០ ម៉ែត្រការ៉េ កំពស់៤ជាន់ ប្រវែង២៥ ម៉ែត្រគុណនឹង ៦៩ ម៉ែត្រ ដែលនឹងត្រូវប្រើប្រាស់សម្រាប់សេវាឯកទេស វះកាត់ សេវាសង្រ្គោះបន្ទាន់ និងសេវាពាក់ព័ន្ធផ្សេងៗទៀត។ អគារមន្ទីរពេទ្យថ្មីនេះមានលក្ខណៈជាស្តង់ដារ ដែលមានចំនួនគ្រែសរុបចំនួន២២០គ្រែ ដែលទទួលអ្នកជំងឺទៅតាមជាន់នីមួយៗ។ នៅជាន់ផ្ទាល់ដី មានផ្នែកទទួលជំងឺ និងពិគ្រោះជំងឺក្រៅ , ផ្នែកសង្រ្គោះបន្ទាន់ (Emergency) , ផ្នែករូបភាពវេជ្ជសាស្រ្ត (ថតដោយកាំរស្មីអ៊ិច ឆ្លុះអេកូសាស្រ្ត ថតដោយម៉ាស៊ីនស៊ីធីស្កេន) , ផ្តល់ឱសថ និងបញ្ជរបង់ប្រាក់។ជាន់ទី១ ជាផ្នែកសល្យាសាស្រ្ត និងដាក់ថ្នាំសណ្តំដែលមានបន្ទប់វះកាត់សរុប ៦ បន្ទប់ មានផ្នែកថែទាំក្រោយវះកាត់ ផ្នែកប្រពោធនកម្មវះកាត់ និងមជ្ឈមណ្ឌលស្តេរីលរួម។ ជាន់ទី២ និងទី៣ ខាងលើជាផ្នែកសម្រាកពេទ្យនៃជំងឺវះកាត់ដែលមានបែងចែកតាមឯកទេស ដែលក្នុងនោះផ្នែកវះកាត់ឆ្អឺងសន្លាក់និងរបួសគ្រាំគ្រា (Trauma and Orthopedic surgery) , ផ្នែកវះកាត់ប្រព័ន្ធប្រសាទ(Neurology […]
អានបន្ថែមក្នុងចំណោមអាស៊ាន វៀតណាមបោះទុននៅកម្ពុជាច្រើនជាងគេ មានដល់ជាង ២,៨ ប៊ីលានដុល្លារ
ក្នុងចំណោមប្រទេសអាស៊ានទាំង ១០ប្រទេស វៀតណាម គឺជាអ្នកវិនិយោគផ្ទាល់ពីបរទេស ធំជាងគេនៅកម្ពុជា ដែលមានគម្រោងវិនិយោគសរុបជាង ១៨៨គម្រោង និងទុនវិនិយោគប្រមាណ ២,៨៥ ប៊ីលានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express កាលពីថ្ងៃទី ២២ ខែធ្នូ។ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ នេះ ប្រទេសវៀតណាម បានវិនិយោគគម្រោងចំនួន៤ នៅកម្ពុជា ដែលមានទុនវិនិយោគសរុប ៩០លានដុល្លារ កើនឡើង៤,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួលេខវិនិយោគនេះ ត្រូវបានបង្ហាញឡើងក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាម Nguyen Xuan Phuc នៅកម្ពុជា កាលពីដើមសប្តាហ៍នេះ។ ក្នុងរយៈពេល ១១ខែ ដូចគ្នានេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម មានទឹកប្រាក់ ៨,៦ប៊ីលានដុល្លារ កើនឡើង ៨៤%។ ការវិនិយោគដ៏ធំបំផុតមួយរបស់វៀតណាមនៅកម្ពុជាគឺ ក្រុមហ៊ុន Metfone ដែលជាបុត្រសម្ព័ន្ធរបស់ Viettel។ Metfone បច្ចុបន្នមានទុនវិនិយោគសរុបជាង ១ពាន់លានដុល្លារ ហើយជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនជាង ៦០% នៃចំនួនប្រជាជនកម្ពុជាសរុប។ ក្រុមហ៊ុនធំមួយទៀតគឺ Thagrico […]
អានបន្ថែមស្ពានវែងជាងគេនៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សាងសង់រួចរាល់
ស្ពានវែងជាងគេនៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានបញ្ចប់ការដំឡើងគ្រោងស្ពានជាស្ថាពរ និងត្រៀមរួចរាល់សម្រាប់ការតភ្ជាប់ស្ពាននេះទៅនឹងផ្លូវកៅស៊ូសងខាងឆាប់ៗ។ នេះយោងតាមទំព័រ Facebook របស់ Phnom Penh-Sihanoukville Expressway កាលពីថ្ងៃទី ២២ ខែធ្នូ។ ស្ពានវែងជាងគេនេះ មានទីតាំងស្ថិតនៅចន្លោះគីឡូម៉ែតលេខ ១៧៨ (K178+267.5) ដែលជាស្ពានកាត់ទទឹងទឹកជ្រោះក្បាលឆាយ។ គួរបញ្ជាក់ថា គិតត្រឹមចុងខែវិច្ឆិកានេះ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចការសាងសង់បានប្រមាណ ៧០% ហើយ។ ផ្លូវនេះជាក់ស្ដែងធ្វើទៅលឿនជាងផែនការ ដែលប្ដូរពីការបញ្ចប់នៅឆ្នាំ២០២៣ មកចុងឆ្នាំ ២០២២ វិញ។ បច្ចុប្បន្ន រដ្ឋាភិបាលក៏កំពុងចរចាជាមួយក្រុមហ៊ុនចិន ដើម្បីបើកឱ្យប្រជាពលរដ្ឋបើកបរសាកល្បងដោយឥតគិតថ្លៃ ក្នុងរយៈពេលដំបូងសិន ក្រោយផ្លូវនេះសាងសង់រួច។ ហើយបន្ទាប់មក គឺនឹងសុំឱ្យក្រុមហ៊ុនយកតម្លៃសេវាបើកបរលើផ្លូវនេះទាប ពោលគឺក្រោម ១០សេន ក្នុង ១គម។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ កំពុងសាងសង់ក្រោមទុន ២ពាន់លានដុល្លារ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ ភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
អានបន្ថែម