ព័ត៌មានក្នុងស្រុក
រដ្ឋបាលខេត្តកណ្ដាលដាក់ទិសដៅសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ៦៣គម្រោងក្នុងឆ្នាំ២០២២នេះ
រដ្ឋបាលខេត្តកណ្ដាល បានដាក់ទិសដៅគ្រោងនឹងអនុវត្តគម្រោងអភិវឌ្ឍសរុបចំនួន ៦៣គម្រោង ក្នុងឆ្នាំ ២០២២ ដោយក្នុងនោះផ្ដោតសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ អគារ ការដាក់ភ្លើងបំភ្លឺផ្លូវ និងការអភិវឌ្ឍនានាជាច្រើនផ្សេងទៀត។ គម្រោងនេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការអភិវឌ្ឍន៍គម្រោងរបស់រដ្ឋបាលខេត្តកណ្ដាលសម្រាប់ឆ្នាំ២០២២ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ដឹកនាំដោយ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។ ដោយនៅក្នុងឆ្នាំ២០២២នេះ បញ្ហាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មានការធូរស្រាល រដ្ឋបាលខេត្តកណ្ដាលបានរៀបចំគម្រោងអភិវឌ្ឍន៍ខេត្ត សម្រាប់ឆ្នាំ២០២២នេះ មានចំនួន ៦៣គម្រោង ដោយក្នុងនោះផ្ដោតសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ អគារ ការដាក់ភ្លើងបំភ្លឺផ្លូវ និងការអភិវឌ្ឍនានា ជាច្រើនផ្សេងទៀត។ ឯកឧត្តមអភិបាលខេត្ត សង្កត់ធ្ងន់ថា រាល់គម្រោងដែលបានលើកឡើង ត្រូវផ្ដោតសំខាន់លើគម្រោងណា ដែលមានអទិភាពខ្ពស់ សំដៅបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ឆ្នាំ២០២១ ដោយវិបត្តិបញ្ហាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ខេត្តកណ្ដាលមានគម្រោងអភិវឌ្ឍត្រឹមតែ ១៨ គម្រោង ប៉ុណ្ណោះ។
អានបន្ថែមក្រុមហ៊ុនចិន គ្រោងវិនិយោគបង្កើតរោងចក្រផលិតស៊ីម៉ងត៍ថ្មីមួយ នៅបាត់ដំបង
គម្រោងវិនិយោគរោងចក្រផលិតស៊ីម៉ង់ត៍ថ្មីមួយ គ្រោងនឹងបង្កើតឡើងនៅខេត្តបាត់ដំបង។ នេះបើយោងតាមសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា។ លោក ពុត ចន្តារិទ្ធ អគ្គលេខាធិការនៃសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា បានឱ្យដឹងថា គម្រោងរោងចក្រផលិតស៊ីម៉ងត៍ថ្មីនេះ មានទីតាំងស្ថិតនៅជិតរោងចក្រផលិតស៊ីម៉ងត៍ដែលកំពុងដំណើរការ គឺរោងចក្រ បាត់ដំបង ខនស៍ ស៊ីមេន។ លោក ពុត ចន្តារិទ្ធ ថ្លែងថា៖ «បច្ចុប្បន្ន យើងមាន ៥ រោងចក្រផលិតស៊ីម៉ង៍ហើយ ប៉ុន្តែតាមដែលខ្ញុំដឹងក្រុមហ៊ុនចិនកំពុងគិតគូរវិនិយោគបង្កើតមួយបន្ថែមទៀត នៅបាត់ដំបង»។ យ៉ាងណាក្ដី លោក មិនបានបញ្ជាក់លម្អិតជុំវិញគម្រោងរោងចក្រថ្មីនេះទេ ដោយបញ្ជាក់ថាក្រសួងរ៉ែ និងថាមពល នឹងប្រកាសជាសាធារណៈនៅពេលគ្រប់យ៉ាងជាក់លាក់។ បច្ចុប្បន្ននេះនៅប្រទេសកម្ពុជា ក្រុមហ៊ុនផលិតស៊ីម៉ងត៍មានចំនួន៥ រួមមាន៖ ក្រុមហ៊ុនកំពត ស៊ីមេន, ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន, ក្រុមហ៊ុនស៊ីម៉ង់ត៍ ចក្រីទីង, ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន និងក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី។ យោងតាមសមាគមដដែល កាលពីឆ្នាំ២០២១ រោងចក្រក្នុងស្រុកទាំង ៥ ផលិតស៊ីម៉ងត៍ បានបរិមាណជិត […]
អានបន្ថែមISUZU គ្រោងសង់រោងចក្រដំឡើងរថយន្តរបស់ខ្លួន នៅកំពង់ស្ពឺ ចុងឆ្នាំ២០២២ នេះ
ក្រុមហ៊ុន K (Cambodia) Co., Ltd. ដែលក្រុមហ៊ុនទទួលសិទ្ធផ្តាច់មុខនាំចូល និងចែកចាយរថយន្ត ISUZU នៅកម្ពុជា គ្រោងសាងសង់រោងចក្រដំឡើងរថយន្ត ISUZU នៅខេត្តកំពង់ស្ពឺ។ វត្តមានរោងចក្រនេះ នឹងចាប់ផ្តើមនៅចុងឆ្នាំ២០២២ ខណៈបច្ចុប្បន្នគម្រោងកំពុងស្ថិតក្នុងដំណាក់កាលសិក្សា។ នេះបើយោងតាមឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។ ឯកឧត្តមបានឱ្យដឹងកាលពីថ្ងៃទី ៥ ខែមករា ថា ក្រុមហ៊ុនវិនិយោគកំពុងរៀបចំប្លង់រោងចក្រ និងរៀបចំរចនាសម្ព័ន្ធនានា។ ឯកឧត្តម ថា៖ «គេម្ចាស់ដី គេមានហើយ គេមានកន្លែងរួចរាល់ហើយ តែមិនទាន់សង់ឥឡូវទេ ព្រោះគេត្រូវការធ្វើរចនាសម្ព័ន្ធផ្សេងៗសិន»។ «ដោយឡែក ទីតាំងគឺមិនអាចប្រាប់បានទេ ព្រោះបើយើងប្រាប់ទីតាំងទៅ មនុស្សនឹងនាំគ្នាទៅទិញដីនៅម្តុំហ្នឹង ធ្វើឱ្យដីឡើងថ្លៃ ហើយគម្រោងពិបាកដើរទៅមុខ» ឯកឧត្តមបានបន្ដ។ ឯកឧត្តម វ៉ី សំណាង បញ្ជាក់ថា គម្រោងវិនិយោគនានា ប្រកាសបង្កើតឡើងនៅកម្ពុជា ជាពិសេសក្នុងខេត្តកំពង់ស្ពឺ គឺដោយសារវិនិយោគិនមានទំនុកចិត្តមកលើប្រទេសកម្ពុជា និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០២១ កន្លងទៅ ក្រុមហ៊ុន RMA (Cambodia) ដែលជាអ្នកចែកចាយរថយន្ត […]
អានបន្ថែមគម្រោងស្ពានចាក់អង្រែក្រោម-ព្រែកប្រា សិក្សាចប់ហើយ ក្រសួងកំពុងពិនិត្យលម្អិតលើផ្នែកនីមួយៗ
ក្រុមហ៊ុនចិន Shanghai Construction Group Co.,Ltd. (SCG) បានបញ្ចប់ការសិក្សាលើគម្រោងសាងសង់ស្ពានព្រែកតាឡុង (ចាក់អង្រែក្រោម-ព្រែកប្រា) ហើយ ខណៈរដ្ឋាភិបាលកំពុងពិនិត្យលម្អិតលើផ្នែកនីមួយៗ ទិសដៅដើម្បីជំរុញឱ្យបានបើកការដ្ឋានឆាប់ៗ។ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារជំនាញបច្ចេកទេសក្រុមហ៊ុន Shanghai Construction Group Co.,Ltd. (SCG) បានជួបប្រជុំកាលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ដើម្បីពិភាក្សាលើគម្រោងស្ពានឆ្លងទន្លេបាសាក់មួយខ្សែនេះ។ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា៖ «កិច្ចប្រជុំ ផ្តោតជាសំខាន់លើការរចនាប្លង់លម្អិតនៃគម្រោង កំណើនរំហូរចរាចរណ៍បច្ចុប្បន្ន និងអនាគត បណ្តាញផ្លូវតភ្ជាប់សងខាងស្ពានជាមួយនឹងបណ្តាញផ្លូវពាក់ព័ន្ធចំណុចប្រសព្វ តម្លៃប៉ាន់ស្មានសរុបលើជម្រើសការរចនាប្លង់លម្អិត និងបទដ្ឋានបច្ចេកទេសនៃការសាងសង់ជាដើម»។ បន្ថែមពីនេះ ឯកឧត្តម ក៏បានជំរុញឱ្យសមាជិកនៃអង្គប្រជុំផ្តល់មតិយោបល់ និងធាតុចូលបន្ថែម សំដៅធ្វើយ៉ាងណាឱ្យរបាយការណ៍នេះកាន់តែមានភាពប្រសើរឡើង ដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យបន្ត។ ឯកឧត្តម ក៏បានស្នើឱ្យក្រុមការងារលើក ៤ ចំណុចធំៗផ្សេងទៀត រួមមាន៖ ១) គិតគូរទុកចន្លោះរវាងសរសរស្ពានរំលងផ្លូវជាតិលេខ២ និងផ្លូវលេខ១១០ ឱ្យបានទូលាយសម្រាប់ចរាចរណ៍ ២) ទុកលំហរគ្រប់គ្រាន់សម្រាប់នាវាចរណ៍ឆ្លងកាត់ពីក្រោមស្ពាន ៣) សិក្សាលម្អិតបន្ថែមពីការងារបច្ចេកទេស […]
អានបន្ថែមអគារ Chip Mong Tower តម្លៃជាង ២៣០ លានដុល្លារ សាងសង់បាន ៦០% ហើយ
អគារកំពស់៤៥ជាន់ ជីប ម៉ុង ថៅវើ របស់ក្រុមហ៊ុន ជីប ម៉ុង ក្រោមការវិនិយោគទុនប្រមាណ ២៣០លានដុល្លារសហរដ្ឋអាមេរិក បានសម្រេចការសាងសង់ ៦០%ហើយ។ ក្រុមហ៊ុន Chip Mong Group បញ្ជាក់ថា អគារនេះ នឹងបញ្ចប់នាចុងឆ្នាំ២០២២នេះ។ ក្រុមហ៊ុន ជីប ម៉ុង បានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារ ជីប ម៉ុង ថៅវើ កាលពីដើមឆ្នាំ២០១៩ ដែលមានផ្ទៃក្រឡាសរុប ១៤ ០៤២ ម៉ែត្រការ៉េ។ (អានបន្ថែម) គួរបញ្ជាក់ផងដែរ អគារ ជីប ម៉ុង ថៅវើ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សី ជិតស្ពានអាកាស៥ មករា ដែលជាតំបន់សេដ្ឋកិច្ចនិងប្រកបទៅដោយការអភិវឌ្ឍ ដែលនឹងអនុញ្ញាតឲ្យ អគារពាណិជ្ជកម្មចម្រុះនេះ រួមចំណែកពង្រីកសក្ដានុពលរាជធានីភ្នំពេញកាន់តែខ្លាំងឡើងមួយកម្រិតទៀត។
អានបន្ថែមចាប់អនុវត្តហើយ! គ្រប់សំណង់ទាំងអស់ត្រូវត្រួតពិនិត្យនិងបញ្ជាក់ ទើបអាចចូលប្រើប្រាស់បាន
ជាក់ស្ដែង ច្បាប់សំណង់ឆ្នាំ ២០១៩ បានកំណត់ថា គ្រប់សំណង់ទាំងអស់ត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងបញ្ជាក់ ទើបអាចចូលប្រើប្រាស់បាន ប៉ុន្តែច្បាប់ក៏បានទុកពេល ២ ឆ្នាំ ឱ្យម្ចាស់សំណង់នានាធ្វើការសម្របខ្លួន។ ដោយឡែក សម្រាប់ឆ្នាំ ២០២២ នេះ រដ្ឋាភិបាលនឹងចាប់ផ្ដើមអនុវត្តការងារនេះយ៉ាងតឹងរឹងហើយ។ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញថ្ងៃទី ៣០ ធ្នូ ២០២១ ចាប់ពីខែ មករា ឆ្នាំ ២០២២ នេះតទៅ គ្រប់សំណង់ទាំងអស់ ត្រូវឆ្លងការការត្រួតពិនិត្យ និងបញ្ជាក់សំណង់ជាដាច់ខាត មុននឹងទទួលបាន ១) លិខិតអនុញ្ញាតសាងសង់ ២) លិខិតអនុញ្ញាតបើកការដ្ឋានសំណង់ និង ៣) វិញ្ញាបនបត្រប្រើប្រាស់សំណង់។ និយាយឱ្យងាយយល់ មុនសាងសង់ និងក្រោយសាងសង់រួច គ្រប់សំណង់ទាំងអស់ដែលតម្រូវឱ្យសុំលិខិតអនុញ្ញាតសាងសង់ ត្រូវឆ្លងការការត្រួតពិនិត្យ និងបញ្ជាក់សំណង់ជាដាច់ខាត ទើបម្ចាស់សំណង់អាចចូលប្រើប្រាស់បាន បើមិនដូច្នោះគឺខុសច្បាប់។ ជាការបញ្ជាក់បន្ថែមលើការងារនេះ ក្រសួងក៏បានចេញប្រកាសថ្មីមួយ លេខ ១២៦ ដនស/ប្រ.ក/នី.ក ចុះថ្ងៃទី ៣០ ខែធ្នូ […]
អានបន្ថែមការស្ថាបនាផ្លូវជាតិលេខ១០ បាត់ដំបង-កោះកុង សម្រេចបាន ៥៥% ហើយ
គិតត្រឹមចុងឆ្នាំ ២០២១ នេះ ការស្ថាបនាផ្លូវជាតិលេខ១០ ប្រវែងជាង ១៩៨ គម តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់ កោះកុង សម្រេចបាន ៥៤,៨៩% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ ២០២៣។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្រុមការងាររបស់ក្រសួងបានចុះត្រួតពិនិត្យការងារសាងសង់កាលពីពេលថ្មីៗនេះ។ ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណង ដើម្បីធានាឱ្យការសាងសង់ស្របតាមស្តង់ដារបច្ចេកទេស ប្រកបដោយគុណភាពបានរឹងមាំ និងអាចប្រើប្រាស់បានយូរអង្វែង។ គម្រោងសាងសង់ផ្លូវជាតិលេខ១០ សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣របស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុបចំនួន៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់(DBST)។ គម្រោងនេះបានប្រើប្រាស់ថវិកាសាងសង់ ១៨៨ លានដុល្លារ ដោយរួមមានការសាងសង់ស្ពានចំនួន ២៨កន្លែងប្រវែងសរុប២ ៩២៤,៤៦ម៉ែត្រ។ គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០ គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏មានសក្តានុពលរបស់កម្ពុជា ដែលជួយលើកកម្ពស់ប្រសិទ្ធភាពនៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និងទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច ជាពិសេសជាមួយប្រទេសជិតខាង៕
អានបន្ថែមLSCG និង SINOMACH បោះទុនបន្ថែម ១៨ លានដុល្លារ បន្តសហការលើគម្រោងព្រលានថ្មី
ក្រុមហ៊ុនក្នុងស្រុក LSCG (Main Contractor) និង ក្រុមហ៊ុននចិន SINOMACH – CHMC (Sub-Contractor) កាលពីថ្មីៗនេះ បានសម្រេចបោះទុនបន្ថែម ១៨ លានដុល្លារ ដើម្បីពង្រឹងការងារអភិវឌ្ឍបឹង ៥០០ ដែលជាផ្នែកមួយនៃគម្រោងព្រលានយន្តហោះភ្នំពេញថ្មី។ នេះការបន្ថែមទុនទៅលើកិច្ចសន្យាសហប្រតិបត្តិការមានស្រាប់រវាងក្រុមហ៊ុន LSCG និងក្រុមហ៊ុន OCIC កាលពីថ្ងៃទី៤ ខែមេសា ២០២១ កន្លងទៅ។ អគ្គនាយកក្រុមហ៊ុន LSCG លោកលី សុខឆាយបានឱ្យដឹងថា៖ «បច្ចុប្បន្ន ឡានដឹកខ្នាតធំចំនួន ៣០០ គ្រឿង ក្បាលឡាន និងឡានខ្នាតយក្ស ពី សិង្ហបុរី និង វៀតណាត (Muliti – Hydrolic Trailor & Prime Mover) បានត្រៀមរៀបចំរួចជាស្រេច សម្រាប់ប្រត្តិការខែប្រាំងខាងមុខនេះ»។ លើសពីនេះ លោកផ្ទាល់ក៏បានហោះទៅប៉េកាំង សៀងហៃ សិង្ហបុរី និងវៀតណាម ចុះកុងត្រា ដើម្បីនាំយកបច្ចេវិទ្យា […]
អានបន្ថែមការដ្ឋានលើកកម្ពស់អាងទំនប់ទឹកធំៗ ៣កន្លែង នៅមណ្ឌលគិរីសម្រេចបាន ២០%ហើយ
ការដ្ឋានសាងសង់ទំនប់អូរទេ និងការដ្ឋានស្តារកែលម្អអាងទំនប់លើ និងទំនប់ក្រោម ក្នុងក្រុងសែនមនោរម្យ និងស្រុកអូររាំង នៃខេត្តមណ្ឌលគិរី ប្រព្រឹត្តទៅយ៉ាងរលូន ដោយសម្រេចបានលទ្ធផល២០% ហើយ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្ដម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២។ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបានលឿនរហ័សទាន់សភាពការណ៍ និងបានណែនាំក្រុមការងារបច្ចេកទេសឲ្យបន្តសហការដើម្បីគម្រោងសម្រេចបានឆាប់រហ័ស ឆ្លើយតបនឹងតម្រូវការផ្គត់ផ្គង់ទឹក។ គម្រោងសាងសង់ និងស្តារទំនប់ទាំង៣នេះ ជាជំនួយរាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមអនុវត្តពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ដែលនឹងគ្រោងបញ្ចប់នៅបំណាច់ឆ្នាំ២០២២។ គួរបញ្ជាក់ថា ក្រោយសាងសង់រួច ទំនប់ទាំង៣ នេះ នឹងផ្គត់ផ្គង់ទឹកស្អាតដល់ជីវភាពប្រជាពលរដ្ឋចំនួន ៣៤០០គ្រួសារ ក្នុងក្រុងសែនមនោរម្យ និង ២០០០គ្រួសារ ក្នុងស្រុកអូររាំងនៃខេត្តមណ្ឌលគិរី។ លើសពីនេះទៅទៀត អាងទឹកទាំង ៣ ខាងលើ នឹងដើរតួជាប្រភពទឹកសំខាន់បំផុតសម្រាប់ការស្រោចស្រពដំណាំកសិ-ឧស្សាហកម្មដូចជាដំណាំលើផ្ទៃដីចំនួន ១៥០០ហិកតា ព្រមទាំងចូលរួមចំណែកក្នុងអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរីផងដែរ។
អានបន្ថែមរដ្ឋគ្រោងសាងសង់ ស្តារ និងកែលម្អព្រលានយន្តហោះនៅខេត្តចំនួន ៤
រដ្ឋាភិបាលបានបង្ហាញផែនការចង់សាងសង់អាកាសយានដ្ឋានថ្មី ២ កន្លែង និងស្តារកែលម្អអាកាសយានដ្ឋានមានស្រាប់ ២ កន្លែងទៀត។ នេះបើយោងតាមរបាយការណ៍ការគ្រប់គ្រងឆ្នាំ២០២២ នៃច្បាប់ស្តីពីហិរញ្ញវត្ថុ។ គម្រោងទាំង ៤ នេះ ស្ថិតក្នុងផែនការរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ដោយរួមមាន គម្រោងសាងសង់អាកាសយានដ្ឋានព្រះវិហារថ្មី (សម្រាប់ទីតាំងថ្មី កម្រិត៣C) គម្រោងសាងសង់អាកាសយានដ្ឋានរតនគីរីថ្មី (កម្រិត៣C) គម្រោងស្តារ និងកែលម្អអាកាសយានដ្ឋានបាត់ដំបង (កម្រិត៣C) និងគម្រោងស្តារ និងកែលម្អអាកាសយានដ្ឋានស្ទឹងត្រែង (កម្រិត៤C)។ បើតាមរបាយការណ៍ដដែល គម្រោងទាំង ៤ ខាងលើនេះ មិនទាន់មានថវិកាសម្រាប់អនុវត្តនៅឡើយទេ ដោយបញ្ជាក់ថានឹងត្រូវចំណាយមូលធនដោយហិរញ្ញប្បទានពីក្រៅប្រទេស។ គួរបញ្ជាក់ថា អាកាសយានដ្ឋាន កម្រិត៣C គឺជាអាកាសយានដ្ឋានដែលបម្រើតែប្រតិបត្តិការ (Scheduled flight) នៃយន្តហោះខ្នាតតូចប៉ុណ្ណោះ ហើយ កម្រិង ៤C គឺមានផ្លូវរត់ មានប្រវែង ១៨០០ ម៉ែត្រ ឬលើសពីនេះ ហើយទទួលយន្តហោះដែលមានស្លាបរហូតដល់ ៣៦ ម៉ែត្រប៉ុណ្ណោះ ។
អានបន្ថែម