ព័ត៌មានក្នុងស្រុក
សម្ដេចថា កម្ពុជាទទួលបានសិទ្ធិផលិតពី Sinovac ហើយគ្រោងសង់រោងចក្រក្នុងស្រុកឆាប់ៗ
កម្ពុជាបានទទួលសិទ្ធពីក្រុមហ៊ុនរបស់ប្រទេសចិនរួចមកហើយ ក្នុងការបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ១៩ ប្រភេទ Sinovac ដោយខ្លួនឯងក្នុងស្រុក ដោយមានការគាំទ្រពីរដ្ឋាភិបាលចិន និងរដ្ឋាភិបាលកម្ពុជា។ នេះជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងពិធីសម្ពោធផ្លូវ៣៧ខ្សែ និងអាងប្រព្រឹត្តិកម្មទឹកកខ្វល់នៅខេត្តព្រះសីហនុ នៅថ្ងៃទី២ ខែធ្នូ។ សម្តេចលើកឡើងថា ក្រុមហ៊ុនឯកជនក្នុងស្រុកមួយ ទទួលបានសិទ្ធិក្នុងការផលិតវ៉ាក់សាំង Sinovac នេះហើយ។ សម្តេចតេជោ ថ្លែងថា៖ «យើងបានទទួលសិទ្ធក្នុងការផលិតវ៉ាក់សាំងក្នុងប្រទេសយើង ដែលអាចផ្តល់លទ្ធភាពអាចឱ្យយើងទិញយកវ៉ាក់សាំងដែលជាផលិតផលសម្រេចយកមកប្រើប្រាស់ក្នងស្រុកយើង ហើយក៏អាចឱ្យក្រុមហ៊ុននាំចេញ ព្រោះយើងអត់ដឹងថាពេលណាកូវីដត្រូវចប់ទេ បានជាយើងស្វះស្វែង មិនត្រឹមតែដើររកទិញទេ យើងស្នើសុំការចែករំលែកពីមិត្តចិនចំពោះការផលិតវ៉ាក់សាំងទៅជាផលិតផលសម្រេច»។ គិតត្រឹមដើមខែធ្នូ កម្ពុជា បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានប្រមាណ ៨៨% ធៀបនឹងប្រជាជនសរុប បច្ចុប្បន្នកម្ពុជាមានសល់វ៉ាក់សាំងកូវីដ១៩ក្នុងឃ្លាំង ប្រមាណ១០លានដុសទៀត។
អានបន្ថែមគម្រោងពង្រីកកំពង់ផែព្រះសីហនុបើកដេញថ្លៃរកអ្នកសាងសង់ហើយ ការដ្ឋានគ្រោងបើកឆ្នាំ ២០២២
គម្រោងពង្រីកកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុដំណាក់កាលទី ១ ក្រោមជំនួយ ២០០លានដុល្លាររបស់ជប៉ុន បានបញ្ចប់ការគូរប្លង់ហើយ បច្ចុប្បន្នស្ថិតក្នុងដំណាក់កាលដាក់ដេញថ្លៃ ជ្រើសរើសអ្នកសាងសង ខណៈការដ្ឋានគ្រោងនឹងចាប់ផ្ដើមនៅឆ្នាំ ២០២២ ខាងមុខនេះ។ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា អគ្គនាយកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ មានប្រសាសន៍ថា គម្រោងពង្រីកជំហានទី១ នឹងធ្វើនៅឆ្នាំ២០២២ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៥។ ជាក់ស្ដែង តាមផែនការដំបូង ការដ្ឋានត្រៀមបើតាំងពី២០២១ នេះមកម្ល៉េះ តែក្រុមការងារបានធ្វើកែសម្រួលគំរូប្លង់ខ្លះ ទើបពន្យារទៅឆ្នាំ ២០២២។ បើយោងតាមផែនការឆ្នាំ ២០២០-២០៣០ គម្រោងពង្រីកកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុមានសរុប ៥ជំហាន។ សម្រាប់ជំហានទី១នេះ ជប៉ុនផ្ដល់កម្ចីជាង ២០០លានដុល្លារ ដើម្បីពង្រីកកំពង់ផែទៅជម្រៅ ១៤,៥ម៉ែត្រ និងប្រវែង ៣៥០ម៉ែត្រ។ (អានបន្ថែម) ក្រោយជំហានទី ១ សាងសង់រួច កំពង់ផែនៅកម្ពុជានឹងធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ ៦ម៉ឺនតោន ឬ ស្មើនឹង ៩៣% នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ដោយឡែករដ្ឋាភិបាលកំពុងបើកឱ្យដៃគូអភិវឌ្ឍសិក្សាជំហានទី ២ និងទី ៣ ដែលមានជម្រៅ ១៦ម៉ែត្រ […]
អានបន្ថែមកូរ៉េបង្ហាញរបកគំហើញថ្មី ធ្វើឱ្យបេតុងអាចបង្កើត និងស្ដុកអគ្គិសនីខ្លួនឯងបាន
ក្រុមវិស្វករមកពីសាកលវិទ្យាល័យធំៗ៣ របស់កូរ៉េខាងត្បូង ( Incheon National University , Kyung Hee University និង Korea University) ថ្មីៗនេះ បានបង្ហាញរបកគំហើញថ្មី គឺស៊ីម៉ង់ត៍ពិសេស ឬ cement-based composite ដែលនឹងធ្វើឱ្យផ្ទៃបេតុងនៃអគារនានា អាចបង្កើត និងផ្ទុកថាមពលអគ្គិសនីបាន។ បើតាមការរចុះផ្សាយរបស់ Global Construction Review ការបង្កើតថាមពលនេះ នឹងធ្វើឡើងតាមរយៈប្រភពថាមពលមេកានិចខាងក្រៅដូចជា ការដើរជាន់ ខ្យល់ ភ្លៀង និងកំលាំងរលក ជាដើម។ ខណៈ សមាសធាតុសរសៃកាបូននៅក្នុងស៊ីម៉ង់ត៍នឹងដើរតួជា triboelectric nanogenerator (TENG) ឬជាកន្លែងស្ដុកថាមពល។ ក្រុមវិស្វករជឿជាក់ថា របកគំហើញថ្មីនេះនឹងជួយកាត់បន្ថយបញ្ហាបរិស្ថានបង្កើតចេញពីការដ្ឋានសាងសង់បានមួយចំណែកធំ។ ដោយឡែក វិស្វករបានបញ្ជាក់ទៀតថា ទោះផ្ទៃបេតុងផ្ទុកអគ្គិសីនីក្ដី អ្នកសាងសង់ និងអ្នកប្រើប្រាស់ នឹងមិនមានគ្រោះថ្នាក់ពីការឆក់ចរន្តអគ្គិសនីទេ ព្រោះផ្ទៃ carbon fibre ដែលប្រើហ៊ុនព័ន្ធចរន្តគឺក្រាស់ល្មម ខណៈចរន្តក្នុងបេតុងក៏មានកម្រិតហ្វ្រេកង់ទាប ដែលមិនអាចឆកមនុស្សបានទេ។
អានបន្ថែមសមិទ្ធផលនានាក្នុងក្រុងព្រះសីហនុ សរុបជាង៣០០លានដុល្លារ ត្រូវដាក់ប្រើប្រាស់ក្រោមវត្តមានសម្តេចតេជោ
សមិទ្ធផលនានាក្នុងក្រុងព្រះសីហនុតម្លៃសាងសង់សរុបប្រមាណ ៣០០លានដុល្លារអាមេរិក ដែលជាថវិការបស់រដ្ឋផ្ទាល់ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។ នាឱកាសនោះ សម្តេចតេជោ បានថ្លែងថា សម្រាប់ខេត្តព្រះសីហនុ គឺរដ្ឋាភិបាលមានគោលបំណងកែប្រែឱ្យក្លាយជាខេត្តពហុបំណង ដូច្នេះទើបមានការចាំបាច់កសាងហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវ ប្រព័ន្ធរំដោះទឹកកខ្វក់ជាដើម។ សមិទ្ធផលសំខាន់ៗក្នុងក្រុងព្រះសីហនុ ដែលត្រូវសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងនោះរួមមាន៖ ផ្លូវចំនួន ៣៧ខ្សែ អាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន២ និងសមិទ្ធផលនានាផ្សេងទៀត។ សម្តេចបានបញ្ជាក់ថា ការខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធទាំងនេះ គឺសម្រាប់មនុស្សបច្ចុប្បន្ន និងក្មេងជំនាន់ក្រោយផងដែរ។ សម្ដេចក៏បានប្រកាសទៀតថា ខ្មែរនឹងព្យាយាមឱ្យអស់ពីលទ្ធភាព ធ្វើយ៉ាងណាសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដោយថវិកា និងស្នាដៃខ្លួនឯងផ្ទាល់ ដោយនឹងពឹងបរទេស ឬដៃគូអភិវឌ្ឍឱ្យតិចតួចបំផុត បើអាចទៅរួច ព្រោះសម្ដេចថា «ខ្មែរអាចធ្វើបាន»។ (អានបន្ថែម)
អានបន្ថែមឆ្នាំ ២០២២ រដ្ឋបង្កើតទីលានចាក់សំរាមស្តង់ដារយ៉ាងហោច ៦ កន្លែងទៀតតាមបណ្តាខេត្តនានា
រដ្ឋាភិបាលកម្ពុជាគ្រោងបង្កើតទីលានចាក់សំរាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ នៅតាមបណ្តាខេត្តសំខាន់ៗមួយចំនួនទៀត ដោយយ៉ាងហោចគ្រោងនឹងបង្កើត ៦ កន្លែងនៅឆ្នាំ ២០២២ ខាងមុខនេះ ដើម្បីរួមចំណែក លើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងកាកសំណល់។ នេះជាការបញ្ជាក់របស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងអំឡុងពេលទស្សនកិច្ច ទីលានចាក់សំរាមនៅខេត្តព្រះសីហនុ ដែលទើបតែនឹងដាក់ឱ្យដំណើរការកាលពីពេលថ្មីៗនេះ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ឯកឧត្តម នេត្រ ភក្រ្តា បញ្ជាក់ថា ទីលានខេត្តព្រះសីហនុ គឺជាទីលានចាក់សំរាមលើកដំបូងនៅកម្ពុជា ដែលបង្កើតឡើងដោយមានលក្ខណៈស្តង់ដារត្រឹមត្រូវតាមបច្ចេកទេស។ នៅក្នុងឆ្នាំ២០២២ខាង មុខនេះ រដ្ឋាភិបាល គ្រោងបង្កើតឱ្យមាននៅតាមបណ្តាខេត្តឯទៀតដូចជាខេត្តកែប កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ ស្វាយរៀង ជាដើម ដោយយកទីលាននៅខេត្តព្រះសីហនុជាគំរូ។ គួរបញ្ជាក់ថា ទីលានចាក់សំរាមក្នុងខេត្តព្រះសីហនុ ត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំ ៥១ហិកតា ក្នុងក្របខណ្ឌបន្ទុកចំណាយថវិកាជាតិសរុបជាង ៥,៣១លានដុល្លារអាមេរិក។
អានបន្ថែមសម្ដេច៖ កោះកុង កំពត កែប និងខេត្តតាមដងទន្លេចាំបាច់ត្រូវមានប្រព័ន្ធចម្រោះទឹក និងលូស្ដង់ដា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានលើកឡើងថា កម្ពុជាគ្រោងនឹងកសាង ប្រព័ន្ធលូស្ដង់ដា និងរោងចក្រចម្រោះទឹកកខ្វក់បន្ថែមទៀត នៅតាមច្រើនកន្លែង នៅតាមបណ្ដាខេត្តជាប់មាត់សមុទ្រ និងដងទន្លេនានា ដើម្បីលើកកម្ពស់កម្ពុជាឱ្យក្លាយជាប្រទេសស្រលាញ់បរិស្ថាន និងមាននិរន្តរភាព។ សម្ដេចបានមានប្រសាសន៍ដូច្នេះ ក្នុងកិច្ចចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានា នៅខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី ១ ធ្នូនេះ។ សម្តេច មានប្រសាសន៍ថា៖ «ទីក្រុងទំនើប មិនមែនមានតែផ្លូវស្អាត និងអគារខ្ពស់ៗនោះទេ ចាំបាច់ត្រូវមានប្រព័ន្ធការពារទឹកកខ្វក់ផងដែរ»។ «ហេតុនេះ ទៅថ្ងៃខាងមុខ កម្ពុជាគ្រោងកសាងរោងចក្រ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់បន្ថែមទៀត នៅខេត្តជាប់មាត់សមុទ្រ ដូចជា កោះកុង កំពត កែប ខេត្តតាមដងទន្លេមេគង្គ និងទន្លេសាប ក្នុងគោលបំណងដើម្បីការពារបរិស្ថានទឹក មុននឹងបញ្ចេញទឹកកខ្វក់ចោលទៅក្នុងសមុទ្រ និងទន្លេជាដើម» សម្ដេចបានបន្ដ។ គួរបញ្ជាក់ដែរថា បច្ចុប្បន្នខេត្តព្រះសីហនុ បាននិងកំពុងសាងសង់ មានស្ថានីយប្រព្រឹត្តកម្មដល់ទៅ ៣ កន្លែង ដែលសុទ្ធសឹងតែប្រើបចេ្ចកវិទ្យាទំនើបចុងក្រោយ MABR ដែលអាចចម្រោះទឹកបានស្អាត គ្មានក្លិន និងគ្មានជាតិពុលដល់បរិស្ថាន។ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ ៥ ២00 […]
អានបន្ថែមសម្ដេច៖ បើទៅរួច ខ្មែរចង់ធ្វើហេដ្ឋារចនាសម្ព័ន្ធដោយថវិកា និងដៃខ្លួនឯងផ្ទាល់ ព្រោះខ្មែរអាចធ្វើបាន
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា ខ្មែរនឹងព្យាយាមឱ្យអស់លទ្ធភាព ធ្វើយ៉ាងណាសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដោយថវិកា និងស្នាដៃខ្លួនឯងផ្ទាល់ ដោយនឹងពឹងបរទេស ឬដៃគូអភិវឌ្ឍឱ្យតិចតួចបំផុត បើទៅរួច ព្រោះសម្ដេចថា «ខ្មែរអាចធ្វើបាន»។ សម្ដេចបានមានប្រសាសន៍ដូច្នេះ ក្នុងកិច្ចចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានា នៅខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី ១ ធ្នូ នេះ។ សម្ដេចថា៖ «ជាក់ស្ដែង កម្ពុជាតែងតែសន្សំថវិកាជាបន្ដបន្ទាប់ ទិសដៅដើម្បីទុកកសាងហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់នានា ដោយខ្លួនឯង។ លុយខ្លួនឯង ចង់ធ្វើកន្លែងណា ពេលណា ក៏បាន។ តួយ៉ាងដូចជា ផ្លូវ ៣៤ ខ្សែ នៅខេត្តព្រះសីហនុ និង ៣៨ខ្សែ នៅសៀមរាប គឺជាថវិការបស់រដ្ឋផ្ទាល់តែម្ដង»។ «ប៉ុន្តែកូវីដ បានមកឆកយកថវិកាជាង ២៣០០ លានដុល្លារ។ ដូច្នេះ យើងត្រូវបន្ដសុំជំនួយពីដៃគូបរទេសសិន» សម្ដេចបានបន្ដ។ លើសពីនេះ សម្ដេចបញ្ជាក់ទៀតថា រាល់ឧបករណ៍ សម្ភារៈ និងបច្ចេកវិទ្យាដែលយកមកសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជា ត្រូវតែប្រើរបស់ទំនើប មិនប្រើរបស់ចាស់សល់ពីគេទេ ជាក់ស្ដែងដូចជាប្រព័ន្ធចម្រោះទឹកកខ្វក់នៅខេត្តព្រះសីហនុគឺប្រើបច្ចេកវិទ្យាថ្មីបំផុតពីអ៊ីស្រាអែល ព្រោះទឹកដែលចម្រោះរួចហើយអាចចិញ្ចឹមត្រីបាន។ «យើងធ្លាប់មានបទពិសោធន៍ហើយ […]
អានបន្ថែមការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ Port EDI សម្រេចជិត ១០០% ហើយ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ វឌ្ឍនភាពការងារអភិវឌ្ឍប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែ (Port EDI) សម្រេចបានជិត ១០០%ហើយ នៅសល់តែការងារបច្ចេកទេសមួយចំនួនតូចប៉ុណ្ណោះ។ ឯកឧត្ដម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងដូច្នេះ ក្នុងកិច្ចប្រជុំប្រចាំខែស្ដីពីវឌ្ឍនភាពគម្រោងប្រព័ន្ធ (Port EDI) កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា នេះ។ ក្នុងកិច្ចប្រជុំ ក្រុមការងារក៏បានពិភាក្សាលើការពិនិត្យលទ្ធភាពដោះស្រាយបញ្ហានៃការផ្គត់ផ្គង់អគ្គិសនីឱ្យមានស្ថិរភាព ដើម្បីសម្រួលដល់ដំណើរការអភិវឌ្ឍប្រព័ន្ធ និងការបណ្ដុះបណ្ដាលពីក្រុមជំនាញការ JICA ដោយផ្ទាល់អំពីការប្រើប្រាស់ប្រព័ន្ធនេះនៅកំពង់ផែក្រុងព្រះសីហនុផងដែរ ដែលគ្រោងនឹងធ្វើឡើងនៅមករា ឆ្នាំ២០២២ខាងមុខ។ ទាក់ទិននឹងសំណើរសុំអគ្គិសនី ឯកឧត្តមបន្តថា បច្ចុប្បន្នក្រុមការងារបច្ចេកទេស កំពុងរៀបចំសំណើដាក់ជូនថ្នាក់ដឹកនាំក្រសួងសុំគោលការណ៍ឯកភាព។ គួរបញ្ជាក់ថា ប្រព័ន្ធ Port EDI គឺជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅកម្ពុជា ដោយប្តូរការធ្វើការដោយដៃ មកធ្វើការលើប្រព័ន្ធអនឡាញវិញ។ បច្ចុប្បន្នរាល់ការធ្វើបែបបទនាវាចរណ៍ ចេញ-ចូល គឺត្រូវចំណាយពេលរង់ចាំយូរ មានការលំបាក និងនីតិវិធីស្មុគស្មាញ។ ប៉ុន្តែនៅពេលប្រព័ន្ធ Port EDI នេះដំណើរការ វានឹងជួយសម្រួលដល់ការធ្វើបែបបទឱ្យងាយស្រួលជាងមុន ចំណេញពេលវេលា […]
អានបន្ថែមUNDP សន្យាជួយកៀងគរជំនួយហិរញ្ញវត្ថុសម្រាប់គម្រោងរោងចក្រថាមពលនានានៅកម្ពុជា
UNDP បានសន្យាថា នឹងជួយស្វែងរកជំនួយផ្សេងៗ និងកៀងគរថវិកាពីដៃគូអភិវឌ្ឍន៍នានា ដើម្បីអភិវឌ្ឍវិស័យថាមពលរបស់កម្ពុជា ជាពិសេសលើគម្រោងប្រសិទិ្ធភាពថាមពល និងការប្រយុទ្ធប្រឆាំងបញ្ហាប្រែប្រួលអាកាសធាតុ។ នេះជាការលើកឡើងរបស់លោកស្រី Alissar Chaker ប្រធានUNDP ប្រចាំកម្ពុជាក្នុងជំនួបរវាងឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ ក្នុងជំនួបខាងលើនេះ ភាគីទាំងពីរ បានស្វែងយល់បន្ថែមអំពីទស្សន:វិស័យរបស់ក្រសួង និងគម្រោងអាទិភាពនានាពាក់ព័ន្ធទៅនឹងការអភិវឌ្ឍប្រសិទិ្ធភាពថាមពល ក៏ដូចជាឱកាស និងគំនិតផ្តួចផ្តើមថ្មីៗបន្ថែមទៀត ដើម្បីបន្តនិងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល។ លើសពីនេះ ភាគីទាំងពីរ ក៏បេ្តជ្ញាពង្រឹងការអនុវត្តស្របតាមអនុស្សារណៈយោគយល់គ្នា និងពង្រឹងភាពជាដៃគូ ក្នុងវិស័យថាមពលបន្តទៀត។ ឯកឧត្តមរដ្ឋមន្ត្រី ស៊ុយ សែម បានបង្ហាញនូវគោលដៅនៃការអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា លទ្ធផលការងារ ក៏ដូចជាការរៀបចំគោលនយោបាយជាតិស្តីពីប្រសិទ្ធិភាពថាមពលពាក់ព័ន្ធទៅនឹងបញ្ហាអាកាសធាតុផងដែរ។
អានបន្ថែមអភិបាលក្រុងភ្នំពេញ ជម្រុញឱ្យសាងសង់មន្ទីរពេទ្យទំនើបៗ ព្យាបាលជំងឺមហារីកបន្ថែម
អភិបាលក្រុងភ្នំពេញ ចង់ឱ្យមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមន្ទីរពេទ្យផ្នែកមហារីកបន្ថែម ខណៈមន្ទីរពេទ្យរដ្ឋ និងឯកជននានាដែលមានស្រាប់ គួរតែបំពាក់បរិក្ខារទំនើបៗបន្ថែម ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកជំងឺ ពិសេសមហារីក។ ឯកឧត្តម ឃួង ស្រេង បានលើកឡើងដូច្នេះក្នុងពិធីសម្ពោធបើកដំណើរការមន្ទីរសម្រាកព្យាបាល អូរ៉េនឃែនស័រ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា នេះ។ ឯកឧត្តម មានប្រសាសន៍ថា៖ «ចង់ឱ្យមន្ទីរពេទ្ររដ្ឋ និងឯកជននានា មានបំពាក់សម្ភារៈបរិក្ខារពេទ្យ និងម៉ាស៊ីនទំនើបៗ ដើម្បីបម្រើក្នុងវិស័យសុខាភិបាល ពិសេសសម្រាប់អ្នកជំងឺសម្រាកព្យាបាលមហារីកឱ្យកាន់តែសម្បូរបែប»។ គួរបញ្ជាក់ថា មន្ទីរសម្រាកព្យាបាល អូរ៉េនឃែនស័រ មានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ០៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ មន្ទីពេទ្យនេះ ផ្តោតលើឯកទេសមហារីក និងឈាម ដោយបាននាំយកបច្ចេកវិទ្យាចុងក្រោយគេបង្អស់ពីអឺរ៉ុប និងអាមេរិក ដើម្បីរួមចំណែកផ្តល់សេវាព្យាបាលជំងឺនេះ និងជួយសម្រាលបន្ទុកអ្នកជំងឺដែលទៅទទួលសេវានៅក្រៅប្រទេស ដែលត្រូវចំណាយច្រើន និងពិបាកទំនាក់ទំនង៕
អានបន្ថែម