ធនាគារពិភពលោក សហការនឹងក្រសួងធំៗ ២ ស្ថាបនាផ្លូវសរុប ២៥០ គ.ម ក្នុងខេត្តធំៗ ៦

ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងសហការជាមួយធនាគារពិភពលោក ក្នុងការស្ថាបនាផ្លូវក្រាលកៅស៊ូ DBST និងផ្លូវបេតុង ប្រវែងសរុប ២៥០ គ.ម និងសំណង់សិល្បការមួយចំនួនទៀតក្នុងខេត្តធំៗចំនួន០៦។ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងកិច្ចប្រជុំជាមួយតំណាង WorldBank កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា កន្លងមកនេះថា គម្រោងនេះគឺត្រូវបានអនុវត្តរយៈពេល ៦ឆ្នាំ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២៣។ ឯកឧត្តមបន្ដថា គម្រោងនេះត្រូវបានអនុវត្តដោយប្រើហិរញ្ញប្បទានឥណទានសហប្រតិបត្តិការពីធនាគារពិភពលោក (WB) និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ដោយឡែកខេត្តគោលដៅទាំង ០៦ រួមមាន ខេត្តស្ទឹងត្រែង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តសៀមរាប និងខេត្តកណ្ដាល។ គួរបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ១៩៩៨មក កម្ពុជាកសាងផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទក្រាលកៅស៊ូ ប្រវែងសរុបជាង ១៥ ០០០គីឡូម៉ែត្រ ក៏ដូចជាសាងសង់ស្ពានធំៗសរុបចំនួន ២០កន្លែង ឆ្លងកាត់ទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប។ (អានបន្ថែម) លើសពីនេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន […]

អាន​បន្ថែម

គម្រោងបង្កើតឆ្នេរខ្សាច់កម្រិតខ្ពស់ប្រវែង ២,៧០០ម៉ែត្រ នៅខេត្តកែប បើកការដ្ឋានជាផ្លូវការហើយ

គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ច.ក) បានបើកការដ្ឋានគម្រោងបង្កើតរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ដែលស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ជាផ្លូវការហើយ។ នេះបើយោងតាមរដ្ឋបាលខេត្ត កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។ រដ្ឋបាលខេត្តកែប បានឲ្យដឹងបន្ថែមថា ការអនុវត្តគម្រោងនឹងចាប់ផ្តើមដោយការចាក់បំពេញអាចម៍ដីប្រវែង ២,៧០០ម៉ែត្រ និងមានការប្រើប្រាស់រថយន្តប្រភេទបែនភ្លៅបួនចំនួន២០០គ្រឿង ដើម្បីដឹកជញ្ជូនសម្ភារៈសំណង់គ្រប់ប្រភេទចូលទីតាំង។ ហេតុនេះ រដ្ឋបាលខេត្តកែប បានបង្វែរទិសធ្វើចរាចរណ៍ចំពោះយាន្តយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់ចំណុច គ.ម០០+០០០ ដល់ គ.ម០៦+០០០ ទិសចូលពីរង្វង់មូលសេះស-រង្វង់មូលព្រះវិស្ណុការ នៅលើផ្លូវជាតិលេខ៣៣អា ទិសដៅដើម្បីបញ្ចៀសការកក់ស្ទះចរាចរណ៍។ គួរបញ្ជាក់ថា គម្រោងរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តកម្រិតខ្ពស់នេះ ជាកិច្ចសហការរវាងរដ្ឋនិងឯកជន ដោយនឹងប្ដូរមុខមាត់ឆ្នេរភក់ប្រវែង ២,៧ គីឡូម៉ែត្រ ចាប់ពីផ្សារក្តាម ទៅដល់ព្រៃកោងកាង ដែលស្ថិតក្នុងភូមិថ្មីនៃក្រុងកែប ទៅជាឆ្នេរខ្សាច់ស្ដង់ដា។ គម្រោងត្រូវបានអនុវត្តកាលពីខែសីហា កន្លងទៅ ដោយនឹងរួមមានរៀបចំកែលម្អឆ្នេរដែលមានទទឹងប្រវែងយ៉ាងតិច ៣០ម៉ែត្រ និងបណ្ដោយប្រវែង ២៧០០ម៉ែត្រ ក៏ដូចជារៀបចំសួនច្បារសាធារណៈ និងដាំដើមឈើនៅលើដីចំណីឆ្នេរសមុទ្រជាដើម។ (អានបន្ថែម)

អាន​បន្ថែម

អគារស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថ្មី គ្រោងនឹងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២២

ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ កាលពីម្សិលមិញនេះ បានបង្ហាញប្លង់ពេញលេញដ៏ស្កឹមស្កៃនៃអគារស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថ្មី ដែលកំពុងសាងសង់ ហើយគ្រោងនឹងបញ្ចប់នៅដើមឆ្នាំក្រោយនេះ។ ក្រៅពីបង្ហាញប្លង់ ឧត្តមសេនីយ៍ ក៏បានបញ្ជាក់ថា អគារថ្មីគឺដើម្បីឆ្លើយតបទៅនឹងកំណើនការងារ និងដើម្បីបង្កើនប្រសិទ្ធការងារផងដែរ។ គួរបញ្ជាក់ថា អគារថ្មីនេះមានកម្ពស់ ៩ជាន់ បំពាក់បច្ចេកវិទ្យាទំនើបៗ សង់លើដីទំហំ៤០ម៉ែត្រ គុណនឹង ៥០ម៉ែត្រ ដែលស្ថិតនៅលើទីតាំងចាស់តាមបណ្តោយផ្លូវ៥៩៨ ខណ្ឌឬស្សីកែវ។ អគាររដ្ឋបាលថ្មីនេះ ត្រូវបានបុកគ្រឹះសាងសង់ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ ហើយបើតាមផែនការ គឺគ្រោងនឹងបញ្ចប់ការសាងសង់នៅខែមីនា ឆ្នាំ២០២២ ខាងមុខ។  

អាន​បន្ថែម

រដ្ឋាភិបាលនឹងសាងសង់មន្ទីរពេទ្យកម្រិតអន្តរជាតិតម្លៃ៨០លានដុល្លារ នៅតំបន់កប់ស្រូវ

រដ្ឋាភិបាលកម្ពុជា សម្រេចសាងសង់មនី្ទរពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាលកម្រិតអន្តរជាតិដំបូងគេ នៅតំបន់កប់ស្រូវ ដែលមានតម្លៃ ៨០លានដុល្លារ សម្រាប់បម្រើការដល់និសិ្សត និងផ្តល់នូវសេវាព្យាបាលដល់ប្រជាពលរដ្ឋ។ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល និងលោក Kim Hoon តំណាង សម្ព័ន្ធក្រុមហ៊ុន Inje Joint Venture បានពិភាក្សាការងារអំពីការអនុវត្តន៍គម្រោងមនី្ទរពេទ្យ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា កន្លងទៅ។ ការសាងសង់មនី្ទរពេទ្យសាកលវិទ្យាល័យធំដំបូងគេក្នុងប្រទេសកម្ពុជានេះ គ្រោងនឹងចំណាយសរុប ៨០ លានដុល្លារ ដោយក្នុងនោះទឹកប្រាក់ ៦៦លានដុល្លារ គឺជាប្រាក់កម្ចីធនាគារកូរ៉េ និង ១៤លានដុល្លារទៀតជាថវិកាបដិភាគរបស់រដ្ឋ។ គម្រោងសាងសង់មន្ទីរពេទ្យនេះទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលរួចរាល់ហើយ ដែលមានទីតាំងស្ថិតលើផ្ទៃដីជាង ២ហិកតា ក្នុងតំបន់កប់ស្រូវ។ នេះបើយោងតាមលោកជំទាវ យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្លែងប្រាប់អ្នកព័ត៌មាននៅក្រោយជំនួប។ ក្រោយជំនួបពិភាក្សាការងារនេះ ភាគីទាំង២ បានពិនិត្យលើឯកសារមួយចំនួនពាក់ព័ន្ធលើការងារបច្ចេកទេស និងការសិក្សាទីតាំងជាក់ស្តែង មុននឹងឈានដល់ដំណាក់កាលសាងសង់។

អាន​បន្ថែម

សម្ដេច ហ៊ុន សែន៖ ការបើកលើកនេះ នឹងមិនថយក្រោយទេ សេដ្ឋកិច្ចឆ្នាំក្រោយអាចកើនជាង៥%

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានព្យាករថា សេដ្ឋកិច្ចកម្ពុជាអាចនឹងមានកំណើនជាង ៥% នៅឆ្នាំ២០២២ ដោយសារសកម្មភាពសេដ្ឋកិច្ចចាប់ផ្តើមងើបឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលបានសម្រេចបើកប្រទេស ខណៈរដ្ឋក៏នៅតែបន្ដផ្ដោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធនានា។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧១C នៅថ្ងៃទី២៣ ខែវិច្ឆិកា។ (អានបន្ថែម) សម្តេចតេជោ មានប្រសាស៍ថា៖ «ឆ្នាំក្រោយ តាមច្បាប់ថវិកា កំណើនសេដ្ឋកិច្ច ៤,២% តែខ្ញុំថា អាចលើស៥%»។ «ការបើកប្រទេសលើកនេះ យើងនឹងមិនថយក្រោយវិញនោះទេ គឺដឹងតែឡើង ឃើញជាក់ច្បាស់តាមរយៈកំណើន សកម្មភាពសេដ្ឋកិច្ច និងសង្គម នានា ស្របពេលដែលការរីករាលជំងឺកូវីដ១៩ ស្ថិតក្រោមការគ្រប់គ្រងបាន» សម្ដេចបានបន្ដ។ គួរបញ្ជាក់ថា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា កម្ពុជាចង់ចំណាយថវិកាជាតិផ្ទាល់យ៉ាងហោច ២,៣ ពាន់លានដុល្លារ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស ក្នុងនោះយ៉ាងហោច ១០០ លានដុល្លារសង់ស្ពានតាមទន្លេតូច និងស្ទឹងទូទាំងប្រទេស ខណៈនៅសល់នឹងសាងសង់ផ្លូវ និងស្ពានធំៗឆ្លងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់បន្ថែមទៀត។ (អានបន្ថែម)

អាន​បន្ថែម

សម្ដេចហ៊ុន សែន គ្រោងចំណាយ ១០០ លានដុល្លារសង់ស្ពានតាម ទន្លេតូច និងស្ទឹងទូទាំងប្រទេស

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា កម្ពុជាចង់ចំណាយថវិកាជាតិផ្ទាល់យ៉ាងហោច ២,៣ ពាន់លានដុល្លារ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស ក្នុងនោះយ៉ាងហោច ១០០ លានដុល្លារ សង់ស្ពានតាមទន្លេតូច និងស្ទឹងទូទាំងប្រទេស ខណៈនៅសល់នឹងសាងសង់ផ្លូវ និងស្ពានធំៗឆ្លងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់បន្ថែមទៀត។ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងដូច្នេះ ក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧១C នៅថ្ងៃទី២៣ ខែវិច្ឆិកា នេះ។ (អានបន្ថែម) សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ជាក់ស្ដែង មុនវិបត្តិកូវីដ-១៩ រដ្ឋាភិបាលបានសន្សំសាច់ប្រាក់បានមួយចំនួនធំ។ កន្លងមក ទឹកប្រាក់ជិត ១លានដុល្លារ របស់រដ្ឋផ្ទាល់ត្រូវបានប្រើលើគម្រោងរោងចក្រអគ្គិសនីនៅភ្នំពេញ គម្រោងផ្លូវ ៣៤ខ្សែនៅព្រះសីហនុ និងផ្លូវ៣៨ ខ្សែនៅសៀមរាប ។ សម្ដេចបន្ដថា ពេលនោះយើងនៅសល់ជិត ៣,៥ ពាន់លានទៀត ដែល ២/៣ គឺគ្រោងនឹងចំណាយលើការកសាងហេដ្ឋារចនាសម្ព័ន្ធនានា។ ក្នុងនោះសម្ដេចក៏ចង់ចំណាយយ៉ាងហោច ១០០ លានដុល្លារ សាងសង់ស្ពាន។ […]

អាន​បន្ថែម

សម្ដេចហ៊ុន សែន ជំរុញឱ្យប្រទេស G7 មកកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាតាមគម្រោង B3W

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសស្វាគមន៍ និងជំរុញក្រុមប្រទេសអភិវឌ្ឍG7 ឱ្យមកជួយវិនិយោគកសាងហេដ្ឋារចនាសម្ព័នស្ពានថ្នល់នៅកម្ពុជាឱ្យបានច្រើនជាងមុន ពិសេសតាមរយៈផែនការថ្មី Build Back Better World (B3W) ដែលទើបតែដាក់ចេញដោយរដ្ឋាភិបាលអាមេរិក។ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងដូច្នេះ ក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧១C នៅថ្ងៃទី២៣ ខែវិច្ឆិកា នេះ។ ការប្រកាសស្វាគមន៍របស់កម្ពុជានាពេលនេះ គឺឆ្លើយតបទៅនឹងការលើកឡើងថា កម្ពុជាពឹងផ្អែកលើតែចិនលើការកសាងហេដ្ឋារចនាសម្ព័ន្ធថ្នល់ និងស្ពាន នាពេលកន្លងមក។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «ខ្ញុំទន្ទឹមរង់ចាំជំនួយពី B3W ហើយសង្ឃឹមថារដ្ឋមន្រ្តីការបរទេសអាស៊ាន និងរដ្ឋមន្រ្តីការបរទេសនៃប្រទេសអ្នកមានទាំង៧ (G7) នឹងផ្តល់ឱកាសឱ្យកម្ពុជាទទួលបានគម្រោងមួយចំនួន»។ សម្តេចតេជោ បន្តថា៖ «យើងមិនបានបដិសេធជាមួយគម្រោងដទៃទៀតដូចជា Build Back Better World នោះទេ ដូច្នេះយើងសូមជូនសារស្វាគមន៍ជានិច្ច កុំឱ្យថាយើងលម្អៀងទៅរកតែចិន»។ សូមបញ្ជាក់ថា ផែនការ Build Back Better World (B3W) […]

អាន​បន្ថែម

រដ្ឋនឹងបើកសម្ពោធស្ពានថ្នល់ធំៗ ៥ គម្រោង ខណៈគម្រោងជាង ១០ ទៀតគ្រោងបើកការដ្ឋានឆាប់ៗ

បន្ទាប់ពីការបើកប្រទេសឡើងវិញនៅថ្ងៃទី ១ ខែវិច្ឆិកា រដ្ឋាភិបាលកម្ពុជាបានធ្វើការយ៉ាងសកម្មដើម្បីជំរុញសេដ្ឋកិច្ចឡើងវិញ ដោយសម្រុកការងារលើគ្រប់វិស័យ ពិសេសការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាទូទាំងប្រទេស។ នៅក្នុងខែវិច្ឆិកា ទីស្ដីការក្រសួងធំៗ មួយចំនួនត្រូវបានសម្ពោធ និងបើកការដ្ឋាន ។ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកានេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអញ្ជើញបើកសម្ពោធស្ពានស្ទឹងត្រង់-ក្រូចឆ្មារ និងបានបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ 71C ផងដែរ។ យោងតាមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមស៊ុន ចាន់ថុល នៅក្នុងឆ្នាំ ២០២២ ខាងមុខ គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ និងបើកការដ្ឋានមានដូចខាងក្រោម៖ គម្រោងដែលត្រូវសម្ពោធ -៦ ធ្នូ៖ សម្ដេចនឹងអញ្ជើញបើកសម្ពោធ ផ្លូវជាតិលេខ ១១ តភ្អាប់ពីអ្នកលឿងទៅផ្លូវជាតិលេខ ៧ -១០ មករា ២០២២៖ បើកសម្ពោធផ្លូវជាតិលេខ ៥ កំណាត់បាត់ដំបង-សិរីសោភ័ណ ដែលពង្រីកពី២ គន្លងទៅ ៤ គន្លង -៧ កុម្ភៈ៖ បើកសម្ពោធផ្លូវក្រចេះ-ស្ទឹងត្រែង ប្រវែង ៩៣គម -១៤ កុម្ភៈ៖ បើកសម្ពោធស្ពាន […]

អាន​បន្ថែម

សម្ដេច ហ៊ុន សែន សម្ពោធប្រើស្ពានស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសង់ផ្លូវ ៧១C ជាផ្លូវការ

សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី ២៣ វិច្ឆិកា នេះបានអញ្ជើញជាអធិបតីភាពបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ក៏ដូចជាបើកការដ្ឋានផ្លូវជាតិលេខ ៧១C ផងដែរ។ នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានដាក់ឈ្មោះមួយទៀតឱ្យស្ពាននេះថា «ស្ពានភ្ជាប់និស្ស័យ» ពោលគឺភ្ជាប់ចំណងមិត្តភាពកម្ពុជា-ចិន ក៏ដូចជាខេត្តត្បូងឃ្មុំ-កំពង់ចាម។ ស្ពានភ្ជាប់និស្ស័យស្ទឹងត្រង់-ក្រូចឆ្មារ មានប្រវែងសរុប ១១៣១ម៉ែត្រ និង ទទឹង ១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងអាម៉េ តភ្ជាប់ភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គទៅត្រើយខាងកើតស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ គម្រោងនេះបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអានដោយប្រើរយៈពេលសាងសង់ចំនួន ៤២ខែ និងបានចំណាយថវិកាសរុបជាង ៥៦លានដុល្លារអាមេរិក ជាជំនួយរបស់ចិន និងថវិកាបដិភាគរបស់រដ្ឋ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍៖ «ស្ពាននេះនឹងរួមចំណែកកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋនៅពេលធ្វើដំណើរ ខណៈកាលពីមុនប្រជាពលរដ្ឋនៅតំបន់ត្រូវទៅណាមកណាត្រូវចំណាយថវិកាឆ្លងសាឡាង»។ ដោយឡែក សម្រាប់ផ្លូវ ៧១C វិញ ក៏ត្រូវបានបើកការដ្ឋានជាផ្លូវការហើយដែរ។ […]

អាន​បន្ថែម

ក្រុមហ៊ុន៤ធំៗ ចុះMoUជាមួយរដ្ឋសម្រុកជំរុញសក្ដានុពលនិងប្ដូរមុខមាត់ខេត្តព្រះសីហនុ

ក្រុមហ៊ុនឯកជនធំៗចំនួន ៤ សម្រេចសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ទិសដៅជំរុញកៀរគរអ្នកវិនិយោគបន្ថែម និងរួមគ្នាអភិវឌ្ឍខេត្តព្រះសីហនុឱ្យរីកចម្រើនទៅមុខមួយកម្រិតទៀត។ អនុស្សារណៈយោគយល់គ្នា រវាងភាគីទាំង៥ លើកិច្ចការខាងលើ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៧ ខែវិច្ឆិកា កន្លងទៅ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ ក្រុមហ៊ុនទាំង៤ រួមមាន ក្រុមហ៊ុន Continent Assets Management Co., Ltd ក្រុមហ៊ុន PLMP Venture Capital Co., Ltd ក្រុមហ៊ុន PropNex Cambodia Co., Ltd និងក្រុមហ៊ុន Ly Ly Kampong Seila Special Economic Zone Co., Ltd ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ក្នុងពិធីចុះហត្ថលេខាថា ការសហការនេះ នឹងដាក់ចេញនូវគម្រោងនវានុវត្តន៍ថ្មីៗ ដើម្បីចូលរួមជំរុញការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត។ ឯកឧត្តមបានបន្ដថា ការសហការនេះ ក៏ស្របទៅនឹងផែនការមេរបស់រដ្ឋាភិបាលដើម្បីប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង […]

អាន​បន្ថែម