ព័ត៌មានក្នុងស្រុក
ក្រុមហ៊ុនអឺរ៉ុបសហការគ្នា គ្រោងបង្កើតហេដ្ឋារចនាសម្ព័ន្ធ តាក់ស៊ីហោះលើអាកាសប្រើអគ្គិសនី
ក្រុមហ៊ុនមួយក្រុមនៃប្រទេសអ៊ីតាលី និងបារាំង បានបង្កើតក្រុមហ៊ុនរួមមួយឈ្មោះថា Urban Blue ដើម្បីសិក្សា និងបង្កើតគម្រោងតាក់ស៊ីហោះលើអាកាសដោយប្រើថាមពលអគ្គិសនី សម្រាប់ផ្ដល់សេវាដឹកជញ្ជូនអ្នកដំណើរពីព្រលានយន្តហោះចូលក្នុងក្រុង ដោយមិនចាំបាច់ស្ទះចរាចរណ៍។ នេះបើយោងតាម GCR ។ ក្រុមហ៊ុននេះ ត្រូវបង្កើតដោយក្រុមហ៊ុនព្រលានយន្តហោះនៅទីក្រុង Rome, Venice, Bologna និង Nice។ គោលបំណងដំបូងគឺដើម្បីសិក្សាពីលទ្ធភាពប្រតិបត្តិការនៃបណ្តាញ ក៏ដូចជាវិភាគពីបញ្ហាបច្ចេកទេស និងហិរញ្ញវត្ថុជាដើម។ តាក់ស៊ីហោះលើអាកាស ឬ vertical take-off and landing (VTOL) vehicles នេះ គឺស្រដៀងគ្នានឹងឧទ្ធម្ភាគចក្រដូច្នោះដែរ តែប្រើអគ្គិសនី និងមានខ្នាតតូចជាង។ ចំណុចល្អ គឺវាអាចហោះត្រង់ឡើងលើបានភ្លាម ដោយមិនចាំបាច់មានទីលានធំដូចយន្តហោះទេ ហើយដោយសារមានទំហំតូច វាគឺងាយស្រួលចតជាងឧទ្ធម្ភាគចក្រ។ ក្រុមហ៊ុន Urban Blue សង្ឃឹមថាខ្លួននឹងក្លាយជាក្រុមហ៊ុនធំជាងគេតែមួយគត់ ដែលធ្វើអាជីវកម្មនេះនៅអឺរ៉ុប។ គួរបញ្ជាក់ថា តាមផែនការ ទីក្រុង Rome និង Paris គ្រោងនឹងចាប់ផ្តើមផ្តល់សេវាតាក់ស៊ីហោះនេះ នៅឆ្នាំ ២០២៤ ខណៈប្រទេសអ៊ីតាលីទាំងមូល ត្រៀមផ្ដល់សេវាទ្រង់ទ្រាយធំនៅឆ្នាំ […]
អានបន្ថែមរដ្ឋទំលាក់កញ្ចប់ថវិកាថែម សង់ចំណតឡាន និងតបណ្ដាញលូចូលផ្ទះពលរដ្ឋនៅសៀមរាបឥតគិតថ្លៃ
សម្តេច ហ៊ុន សែន បានប្រកាសទំលាក់កញ្ចប់ថវិកាជិត ៤ លានដុល្លារបន្ថែមទៀត លើគម្រោងស្ថាបនាផ្លូវ ៣៨ខ្សែ នៅសៀមរាប ដើម្បីសាងសង់ចំណតឡានស្ដង់ដារតាមបណ្ដោយផ្លូវជាតិ ៦ និងដើម្បីតភ្ជាប់ផ្ទះពលរដ្ឋជិត ២ម៉ឺនខ្នងចូលទៅប្រព័ន្ធលូទឹកកខ្វក់ និងទឹកភ្លៀង ដោយឥតគិតថ្លៃ ។ នេះបើយោងតាមសន្និសីទសារព័ត៌មាន ស្តីពីការវិវឌ្ឍន៍នៃផ្លូវ ៣៨ក្នុងក្រុងសៀមរាប នៅថ្ងៃទី១៤ ខែវិច្ឆិកា ២០២១។ ចំពោះ ការងាររៀបចំចំណត នឹងធ្វើឡើងនៅសងខាងផ្លូវជាតិលេខ៦ ចាប់ពីស្ពានព្រះរាជដំណាក់ទៅ។ ដោយឡែក សម្រាប់ការភ្ជាប់ផ្ទះពលរដ្ឋចូលប្រព័ន្ធលូទឹកកង្វក់ និងទឹកភ្លៀង នឹងត្រូវធ្វើឡើងដោយឥតគិតថ្លៃ។ បើពលរដ្ឋណាបានបង់ថរិកាហើយ ឣាចទៅដកយកថវិកាត្រឡប់មកវិញពីស្ថាប័នណាដែលបងប្អូនបានបង់ជូន។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែវិច្ឆិកា នេះគម្រោងផ្លូវ៣៨ ខ្សែនេះ សម្រេចបានប្រមាណ ៩០% ដោយនឹងរួចរាល់ជាស្ថាពរនៅចុងឆ្នាំនេះ។ គម្រោងផ្លូវនេះ មានប្រវែងសរុប ១០៨ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩លានដុល្លារអាមេរិក ដោយក្នុងនោះ ចំនួន ៩លានដុល្លារអាមេរិក បន្ថែមទៀត នឹងត្រូវចំណាយលើការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់៕
អានបន្ថែមមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ តម្លៃជាង៥០លានដុល្លារ នឹងសង់រួចចុងខែវិច្ឆិកានេះ
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ តម្លៃជាង៥០លានដុល្លារ គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម វង្ស សូត្រ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំនេះ នឹងក្លាយជាកន្លែងបំរើសេវាសុខាភិបាលប្រកបដោយបរិក្ខារទំនើបស្តង់ដារខ្ពស់។ មន្ទីរពេទ្យនេះ មានអគារចំនួន៨ខ្នង ៥ជាន់ កម្ពស់២៤ម៉ែត្រ ដែលតភ្ជាប់គ្នាទៅវិញទៅមក។ ក្នុងនោះមានបែងចែកសម្រាប់អគារសម្រាកពេទ្យមានចំនួន៥ជាន់ អគារសម្ភពរោគស្ត្រី និងកុមារចំនួន៥ជាន់ អគារវេជ្ជសាស្រ្ត អគាររដ្ឋបាល និងស្នាក់នៅចំនួន២ជាន់ និងអគារផ្សេងៗទៀត១ជាន់។ អគារទាំងមូល សាងសង់លើផ្ទៃដី ២៤.៣០០ម៉ែត្រការ៉េ ដែលនឹងមានទំហំផ្ទៃក្រឡាសរុប ៥៥.៨១៥ម៉ែត្រការ៉េ។ គួរបញ្ជាក់ថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ស្ថិតនៅភូមិនិគមន៍លើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ០១ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ។ (អានបន្ថែម) មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ មន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន គឺជាគម្រោងទី២ ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន បន្ទាប់ពីគម្រោងទី១ […]
អានបន្ថែមពីឆ្នាំ១៩៩៨ ទល់បច្ចុប្បន្ន កម្ពុជាសង់ផ្លូវកៅស៊ូសរុបជាង ១៥ ០០០គម និងស្ពានធំ ២០កន្លែង
ចាប់តាំងពីឆ្នាំ១៩៩៨មក កម្ពុជាកសាងផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទក្រាលកៅស៊ូ ប្រវែងសរុបជាង ១៥ ០០០គីឡូម៉ែត្រ ក៏ដូចជាសាងសង់ស្ពានធំៗសរុបចំនួន ២០កន្លែង ឆ្លងកាត់ទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប។ នេះជាការលើកឡើងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹក នាឱកាសធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ «ចាប់តាំងពីកម្ពុជាទទួល បានសន្តិភាព និងស្ថិរភាពពេញលេញ នៅក្នុងឆ្នាំ១៩៩៨ កម្ពុជាបានកសាងផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទ ក្រាលកៅស៊ូបានប្រវែង ១៥ ០០០គីឡូម៉ែត្រ បានសាងសង់ស្ពាន ចំនួន២០កន្លែង ឆ្លងកាត់ទន្លេមេគង្គ ទន្លេ បាសាក់ និងទន្លេសាប។ «លើសពីនេះ កម្ពុជាក៏បានលើកកម្ពស់ព្រលានយន្តហោះ ចំនួន៣ តាមស្តង់ដាអន្តរជាតិនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ និងបន្តអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិ ចំនួន៣កន្លែង ដោយឈរលើគោលការណ៍ កសាង-ប្រតិបត្តិ-ផ្ទេរ (BOT) នៅភ្នំពេញ ខេត្តសៀមរាប […]
អានបន្ថែមរដ្ឋសភាបង្ហាញប្លង់ស្ថាបត្យកម្មអគារថ្មីតម្លៃ ២៥ លានដុល្លារ រចនាបថទំនើប និងគិតគូរពីបរិស្ថាន
រដ្ឋសភាជាតិនៃកម្ពុជា កាលពីព្រឹកមិញនេះ បានបង្ហាញនូវគំរូប្លង់ស្ថាបត្យកម្មអគាររដ្ឋបាលថ្មីរបស់ខ្លួន តម្លៃជាង ២៥លានដុល្លារ ដែលបច្ចុប្បន្នកំពុងបើកដេញថ្លៃរកអ្នកម៉ៅការសាងសង់។ (អានបន្ថែម) បើយោងតាមរូបភាព អគាររដ្ឋបាលថ្មីនេះ មានរចនាបថទំនើបទាន់សម័យ ពិសេសគិតគូរពីបរិស្ថានខ្ពស់ ដែលស្គាល់ជាទូទៅថា Green Building។ អគារថ្មីនេះ នឹងក្លាយជាអគារគូនឹងអគារចាស់ដែលមានរចនាបថខ្មែរបូរាណ ទិសដៅដើម្បីបង្ហាញនូវតុល្យភាពនៃការច្របាច់បញ្ចូលគ្នារវាងសិល្បៈបុរាណ និងសម័យ បានយ៉ាងល្អឥតខ្ចោះ។ គួរបញ្ជាក់ថា គម្រោងសាងសង់អគាររដ្ឋបាលថ្មីនេះ នឹងធ្វើឡើងក្រោមជំនួយឥតសំណងចំនួន២៥លានដុល្លារ របស់សាធារណរដ្ឋសង្គមនិយមវៀតណាម ដោយភាគីទាំងពីរ បានចុះហត្ថលេខតាំងពីឆ្នាំ ២០១៩ មកម្ល៉េះ។ បើតាមផែនការ អគាររដ្ឋបាលថ្មីនឹងត្រូវសាងសង់ជាងអគារកម្ពស់១១ ជាន់ ដែលស្ថិតនៅក្នុងទីតាំងរបស់រដ្ឋសភាជាតិផ្ទាល់។
អានបន្ថែមត្រឹមខែតុលា ការវិនិយោគជប៉ុននៅកម្ពុជាមានជាង ១៤៦គម្រោង ឬស្មើនឹង ២,៨ពាន់លានដុល្លារ
គិតត្រឹមខែតុលា ឆ្នាំ២០២១ នេះ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ជប៉ុនសរុប ១៤៦គម្រោង ឬស្មើនឹងទុន ២ ៨៥៣ លានដុល្លារអាមេរិក។ តួលេខនេះត្រូវបានប្រកាសនៅក្នុងវេទិកាផ្សព្វផ្សាយច្បាប់វិនិយោគថ្មីនៃកម្ពុជា ទៅកាន់វិនិយោគិនជប៉ុន ដែលរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ជប៉ុនសរុប មានគម្រោងវិនិយោគ៦៦គម្រោង វិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ គម្រោងទាំងនេះ មានទុនវិនិយោគសរុប ៣៤០លានដុល្លារ។ គួរបញ្ជាក់ថា នៅក្នុងឆមាសទី១ ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុប ៨៧គម្រោង ឬស្មើនឹងទុនវិនិយោគចំនួនជិត ៣ពាន់លានដុល្លារ ដែលកើនប្រមាណ ១០% បើធៀបនឹងពេលដូចគ្នាឆ្នាំមុន។
អានបន្ថែមខណ្ឌចំនួន៣ ទទួលបានកំណាត់ផ្លូវថ្មីជាចំណងដៃរបស់សម្ដេច ហ៊ុន សែន
ប្រជាពលរដ្ឋក្នុងខណ្ឌចំនួន៣ គឺខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល និងខណ្ឌព្រែកព្នៅ នឹងទទួលបានកំណាត់ផ្លូវប្រវែងជាង៦គីឡូម៉ែត ដែលជាចំណងដៃរបស់សម្ដេច ហ៊ុន សែន ដោយកំណាត់ផ្លូវទាំងនេះ បានបើកការដ្ឋានសាងសង់នៅទី១២ ខែវិច្ឆិកា នេះ។ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា គម្រោងនេះជាការជួសជុលឡើងវិញក្រោយពីកំណាត់ផ្លូវនេះបានទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមក។ កំណាត់ផ្លូវនេះ មានទីតាំងក្នុងភូមិសាស្ត្រនៅ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ សង្កាត់ស្ងោរ ខណ្ឌកំបូល និង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។ ផ្លូវនេះមានប្រវែង ៦គីឡូម៉ែត ទទឹង ១២ម៉ែត្រ និងមានប្រព័ន្ធលូសងខាងផ្លូវ ដោយគិតចាប់ពីមហាវិថី ឈ្នះឈ្នះ ភូមិស្រែរាជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដល់ផ្លូវលេខ៤២ ភូមិន្នំ សង្កាត់ពន្សំាង ខណ្ឌព្រែកព្នៅ។ គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ ជំនន់ទឹកភ្លៀង បានធ្វើឱ្យកំណាត់ផ្លូវនេះទទួលរងការខូចខាតធ្ងន់ ហេតុនេះ ទើបសម្រាប់ឆ្នាំ២០២១នេះ រដ្ឋបាលរាធានីភ្នំពេញបានសម្រេចជាគោលការណ៍ បើកការរដ្ឋានជួសជុល។
អានបន្ថែមរដ្ឋបាលខេត្តព្រះសីហនុ នឹងសាងសង់អគាររដ្ឋបាលថ្មី តម្លៃជាង ៣លានដុល្លារ
រដ្ឋបាលខេត្តព្រះសីហនុ គ្រោងសាងសង់អគាររដ្ឋបាលថ្មីតម្លៃជាង ៣លានដុល្លារ ដើម្បីឆ្លើយតប និងសម្រួលដល់ការប្រព្រឹត្តិទៅនៃការងាររបស់ខេត្ត ខណៈខេត្តនេះ គឺជាទិសដៅមួយនៃការវិនិយោគ និងទេសចរណ៍។ ថ្លែងនៅក្នុងពិធីបើកសម្ពោធអាគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីដើមសប្តាហ៍នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ថវិកាប្រមាណជាង ៣លានដុល្លារ ត្រូវបានអនុម័តសម្រាប់គម្រោងសាងសង់អគារដ្ឋបាលថ្មីនៃសាលាខេត្តព្រះសីហនុ។ គួរបញ្ជាក់ថា ក្រោយសម្ដេចបើកប្រទេស អគាររដ្ឋបាលរបស់ក្រសួងនានា ចាប់ផ្ដើមបើកសម្ពោធ និងបើកដំណើរការជាផ្លូវការ។ ជាក់ស្ដែងដូចជា អគាររដ្ឋបាលទីស្តីការក្រសួងមហាផ្ទៃតម្លៃ ៦០លានដុល្លារ ទើបតែបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ វិច្ឆិកានេះ ខណៈគម្រោងសាងសង់អគារររដ្ឋបាលវិមានរដ្ឋសភា តម្លៃ ២៥លានដុល្លារ ក៏កំពុងដាក់ដេញថ្លៃក្រុមហ៊ុនសាងសង់។ (អានបន្ថែម និងបន្ថែម) លើសពីនេះ កម្ពុជាក៏នឹងប្រកាសបើកសម្ពោធសមិទ្ធិផលជាប្រវត្តិសាស្រ្តថ្មីមួយទៀត គឺក្រសួងការពារជាតិនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។ (អានបន្ថែម)
អានបន្ថែមម៉ុងឫទ្ធីគ្រុប សាងសង់រោងចក្រផលិតចំណីសត្វខា្នតធំថ្មីមួយនៅស្រុកព្រៃនប់
ក្រុមហ៊ុន M’s Pig ACMC Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប បានបើកការដា្ឋនសាងសង់រោងចក្រផលិតចំណីសត្វខ្នាតយក្សមួយកន្លែងនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយរោងចក្រនេះនឹងមានសមត្ថភាពផលិត ប្រមាណ ១៨ ០០០ តោន ក្នុងមួយខែ ឬ២១ ម៉ឺនតោនក្នុងមួយឆ្នាំ។ ពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រ ធ្វើឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា នៅក្រោមវត្តមានប្រធានក្រុមហ៊ុនម៉ុង ឫទ្ធីគ្រុប ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី។ រោងចក្រផលិតចំណីសត្វថ្មីនេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រុមហ៊ុនបញ្ជាក់ថា រោងចក្រថ្មីនេះ នឹងប្រមូលទិញកសិផលរបស់កសិករប្រហែល ៤២លានដុល្លារ ក្នុងមួយឆ្នាំ ខណៈបច្ចុប្បន្ន រោងចក្រចាស់ក៏បានប្រមូលទិញកសិផលក្នុងស្រុកប្រហែល២១លានដុល្លារក្នុងមួយឆ្នាំផងដែរ។ គួរបញ្ជាក់ថា រោងចក្រថ្មីនេះនឹងសាងសង់រួចរាល់នៅដើមឆ្នាំ ២០២៣ខាងមុខនេះ ដូច្នេះ បើបូកសរុបរោងចក្រទាំង ២ ក្រោយឆ្នាំ ២០២២ ក្រុមហ៊ុននឹងប្រមូលទិញកសិផលរបស់កសិករជាមធ្យមប្រហែល ៦៣ លានដុល្លារក្នុងមួយឆ្នាំ។
អានបន្ថែមកម្ពុជាត្រូវការថវិកាជិត៥០ពាន់លានដុល្លារ ដើម្បីអនុវត្តគម្រោងដឹកជញ្ជូន៣៣០ នៅ១០ឆ្នាំខាងមុខ
កម្ពុជានឹងត្រូវការថវិកាប្រមាណ ៤៨ប៊ីលានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងប្រព័ន្ធដឹកជញ្ជូនចំនួន៣៣០គម្រោង ក្នុងរយៈពេល១០ឆ្នាំខាងមុខ។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងដូច្នេះ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ (ATM) ជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (US-ABC) កាលពីថ្ងៃទី១១ ខែវិច្ឆិកា កន្លងទៅ។ ឯកឧត្តម បានបន្ដថា មិនមែនតែប្រទេសកម្ពុជាទេ បើតាមការប៉ាន់ប្រមាណ អាស៊ានទាំងមូលក៏នឹងត្រូវការថវិកាប្រមាណ ២១០ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ រហូតដល់ឆ្នាំ២០៣០ សម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូន ភស្តុភារកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ។ ក្រៅពីបញ្ជាក់ពីតម្រូវការទុន ឯកឧត្តមក៏បានបង្ហាញអំពីលទ្ធផលសំខាន់ៗ និងបញ្ហាអាទិភាពសំខាន់ៗផ្សេងៗរួមមាន៖ -ការបញ្ចប់ពិធីសារដើម្បីអនុវត្តកញ្ចប់សន្យាទី១២ ស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសក្រោមកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្តីពីសេវាកម្ម -ការបញ្ចប់ការចរចាកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសគ្រប់ជ្រុងជ្រោយអាស៊ាន-សហភាព អឺរ៉ុប – ការអនុវត្តពិធីសារទី៧ ស្តីពីប្រព័ន្ធដឹកជញ្ជូនឆ្លងកាត់គយអាស៊ាននៃកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្តីពីកិច្ចសម្រួលដឹកជញ្ជូនទំនិញឆ្លងកាត់ -ការអនុម័តសេចក្តីប្រកាសភ្នំពេញ ស្តីពីការដឹកជញ្ជូនក្នុងទីក្រុងប្រកបដោយនិរន្តរភាព និងការធ្វើផែនការប្រើប្រាស់ដីក្នុងតំបន់អាស៊ានជាដើម៕
អានបន្ថែម