ព័ត៌មានក្នុងស្រុក
ជប៉ុនផ្ដល់កម្ចី ៥៨លានដុល្លារ ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតនៅសៀមរាបឱ្យបាន ៦ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ
ទីភ្នាក់ងារសហប្រតិបត្តិការនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា (JICA) បានសម្រេចផ្តល់ឥណទានសម្បទានដល់កម្ពុជាប្រមាណ ៥៨លានដុល្លារ ដើម្បីពង្រីកសមត្ថភាពការផ្គង់ផ្គង់ទឹកស្អាតនៅខេត្តសៀមរាប។ កិច្ចព្រមព្រៀងឥណទាននេះ ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និងប្រធានទីភ្នាក់ងារ JICA លោកស្រី Kamei Haruko តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី ២១ ខែតុលា នេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គម្រោងនេះ មានទិសដៅសាងសង់រោងចក្រផលិតទឹកស្អាតមួយ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៦ម៉ឺនម៉ែត្រគូប ដោយយកប្រភពទឹកពីបឹងទន្លេសាប។ គម្រោងក៏មានការសាងសង់ប្រព័ន្ធបណ្តាញស្ថានីយបូមទឹក និងសាងសង់ប្រព័ន្ធចែកចាយទឹកផងដែរ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា សមិទ្ធិផលដែលទទួលបានពីគម្រោងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយដល់កម្ពុជាឱ្យសម្រេចបានផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិលើវិស័យផ្គត់ផ្គង់ទឹកស្អាត។
អានបន្ថែមអាជ្ញាធរខេត្តកណ្តាល ព្រមានបិទអាជីវកម្មដឹកខ្សាច់ ដី ថ្ម គ្រួស បើនៅតែបំពានច្បាប់
រដ្ឋបាលខេត្តកណ្តាល បានព្រមានបិទអាជីវកម្មដឹកខ្សាច់ ដី ថ្ម គ្រួស បើនៅតែបំពានច្បាប់។ ការព្រមាននេះ ត្រូវឡើងក្នុងកិច្ចប្រជុំជាមួយអាជីវកម្មដេប៉ូខ្សាច់ ដី ថ្ម នៅក្នុងស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។ នាឱកាសនេះ ឯកឧត្តម ណុប តារ៉ា អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងថា កន្លងមកបញ្ហាអាជីវកម្មដឹកខ្សាច់ ដី ថ្ម គ្រួស បានក្លាយបញ្ហាកង្វល់ដល់សាធារណជន ប៉ះពាល់បរិស្ថាន ខណៈមានប្រជាពលរដ្ឋតែងតែត្អូញត្អែរអំពីបញ្ហាឡានដឹកខ្សាច់ ប៉ះពាល់ដល់ពួកគាត់ ក៏ដូចជា អ្នកធ្វើដំណើរតាមផ្លូវ ដែលបណ្តាលមកពីការកកស្ទះ និងខូចខាតផ្លូវ ដោយសាររថយន្តដឹកខ្សាច់ ដឹកដីទាំងនោះ។ ហេតុនេះ ឯកឧត្តម បានព្រមានធ្ងន់ៗ ដល់ម្ចាស់អាជីវកម្មរកស៊ីដឹកជញ្ជូនខ្សាច់ ដី និងថ្ម ណាដែលមិនគោរពតាមកិច្ចសន្យា និងច្បាប់ពាក់ព័ន្ធនានា ជាពិសេសម្ចាស់អាជីវកម្មដែលកំពុងធ្វើអាជីវកម្មដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ អាចប្រឈមនិងការបិទអាជីវកម្មទាំងស្រុង។ បន្ថែមពីនេះ ឯកឧត្តម ក៏បានស្នើដល់កម្លាំងមានសមត្ថកិច្ចត្រូវកំណត់អត្តសញ្ញាណអ្នកបើករថយន្តដឹកខ្សាច់ ដឹកដីឱ្យបានច្បាស់លាស់ស្របតាមច្បាប់ ហើយចំពោះរថយន្តដឹកទាំងនោះ បើមិនបានគោរពទៅតាមការណែនាំទេ សមត្ថកិច្ចនិងមន្ត្រីជំនាញត្រូវសហការដើម្បីចាប់រថយន្តទាំងនោះយកមកផាកពិន័យទៅតាមផ្លូវច្បាប់៕
អានបន្ថែមរដ្ឋបង្កើតក្រុមការងារពិសេស៤ ដើម្បីត្រួតពិនិត្យគុណភាពផ្លូវ៣៤ខ្សែ មុនប្រគល់ទទួលជាផ្លូវការ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្កើតក្រុមការងារពិសេសចំនួន៤ក្រុម ដើម្បីចុះពិនិត្យគុណភាព និងកង្វះខាតនានាៗនៃការងារស្ថាបនាផ្លូវទាំង ៣៤ខ្សែ នៅក្នុងក្រុងព្រះសីហនុ មុនធ្វើការប្រគល់ទទួលជាផ្លូវការ។ ឯកឧត្តម លី រស្មី អនុរដ្ឋលេខាធិការក្រសួង បានឱ្យដឹងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៩ ខែតុលា កន្លងទៅថា ផ្លូវ ៣៤ខ្សែ នឹងត្រៀមរៀបចំការប្រគល់ទទួលជូនរដ្ឋបាលខេត្តព្រះសីហនុ ជាអ្នកគ្រប់គ្រងបន្តនាពេលឆាប់ៗនេះ។ «ហេតុនេះ ដើម្បីធានានិរន្តរភាព ក្រសួងបានបង្កើតក្រុមការងារពិសេសចំនួន៤ក្រុម រួមមាន ក្រុមការងាររបស់រដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធចូលរួម និងក្រុមការងាររបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីជួយគ្នាពិនិត្យ» ឯកឧត្តមបានបន្ត។ ក្រុមការងារទាំង៤នេះ មានភារកិច្ច ចុះពិនិត្យការងារស្ថាបនាផ្លូវដោយផ្តោតសំខាន់លើចំណុចជាច្រើនដូចជា៖ កម្រាលផ្លូវ ប្រព័ន្ធលូទឹកភ្លៀង លូទឹកកខ្វក់ ចិញ្ចើមផ្លូវ ការងារក្រាលថ្មក្រានីត បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ ជញ្ជាំងថ្មនៅតាមបណ្តោយឆ្នេរ លូចំហរ បេតុងអ៊ុតកៅស៊ូ គំនូសចរាចរណ៍ និងការងារដាំដើមឈើលម្អផ្លូវជាដើម។ ជាមួយគ្នានេះដែរ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ ក៏បានស្នើឱ្យក្រុមការងារចុះពិនិត្យ វាយតម្លៃ ការខូចខាត និងចន្លោះខ្វះខាតដែលនៅសេសសល់ ដើម្បីឱ្យក្រុមហ៊ុនធ្វើការជួសជុល។ […]
អានបន្ថែមអំឡុងពេល៩ខែ នៃឆ្នាំ ២០២១ ក្រសួងចុះបញ្ជីគម្រោងវិនិយោគឧស្សាហកម្មថ្មីសរុប ១២៤ គម្រោង
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះបញ្ជីគម្រោងវិនិយោគឧស្សាហកម្មថ្មីចំនួន ១២៤ នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២១នេះ។ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង បានឱ្យដឹងថា នៅថ្ងៃទី ១៨ ខែតុលានេះថា ចំនួនរោងចក្រឧស្សាហកម្មដំណើរការនាពេលបច្ចុប្បន្នមានសរុប ១ ៨៤៣រោងចក្រ ដែលមានទុនវិនិយោគសរុប ១៣ ៣៤១លានដុល្លារ។ ឯកឧត្តមបន្តថា បរិមាណនាំចេញរបស់រោងចក្រឧស្សាហកម្ម ទៅក្រៅប្រទេស មានទឹកប្រាក់សរុប ៣ ០៥៧ លានដុល្លារ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក មានតម្លៃសរុប ១ ១២៣ លានដុល្លារ។ ទោះយ៉ាងណា ឯកឧត្តម មិនបានបញ្ជាក់ពីចំនួនរោងចក្របិទទ្វារក្នុងរយៈពេល៩ខែឆ្នាំទេ។ ឯកឧត្តម លើកឡើងថា ការចុះបញ្ជីរោងចក្រឧស្សាហកម្មថ្មីៗ គឺឆ្លុះបញ្ជាំងពីទំនុកវិនិយោគិននៅកម្ពុជា ជាពិសេសភាពស៊ាំក្នុងសង្គមនឹងជំងឺកូវីដ១៩ ដែលកម្ពុជាចាប់ផ្តើមបើកដំណើរការសេដ្ឋកិច្ច និងសង្គមឡើងវិញ។
អានបន្ថែមវិទ្យាស្ថាននគរូបនីយកម្មចិន ជួយកម្ពុជាអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពហុបំណង
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិទ្យាស្ថាននគរូបនីយកម្ម និង គំនូសប្លង់នៃទីក្រុងស៊ិនជិន (Urban Planning and Design Institute of Shenzhen) ប្រទេសចិន បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ សេវាកម្មរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅថ្ងៃទី ១៨ ខែតុលា តាមប្រព័ន្ធអនឡាញ រវាងឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Sima Xiao ប្រធានវិទ្យាស្ថាននគរូបនីយកម្ម និង គំនូសប្លង់នៃទីក្រុងស៊ិនជិន ក្រោមអធិបតីយភាពឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គោលដៅនៃការរៀបចំផែនការមេ សម្រាប់អភិវឌ្ឍខេត្តព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនេះ ដើម្បីទាញយកសក្កានុពលអភិវឌ្ឍន៍ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ ផែនការមេនេះ កំណត់គោលដៅអភិវឌ្ឍប្រែក្លាយ ខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចមួយដ៏សំខាន់ នៅអាស៊ីអាគ្នេយ៍ ដោយប្រើប្រាស់នូវបច្ចេកវិទ្យា និងបំពាក់បរិក្ខាវ័យឆ្លាត ហើយជាតំបន់ឧស្សាហកម្មកម្រិតខ្ពស់ដែលចូលរួមបម្រើឱ្យខ្សែច្រវ៉ាក់ផលិតកម្មក្នុងតំបន់ និងសាកលលោក ។ ទាក់ទិននឹងផែនការនេះ សម្ដេចនាយករដ្ឋមន្រ្តី […]
អានបន្ថែមផែទេសចរណ៍លើកោះទន្សាយ ពន្យារពេលបើកការដ្ឋានពីខែតុលា ទៅវិច្ឆិកា ដោយសារភ្លៀងធំ
កាលបរិច្ឆេទបើកការដ្ឋានផែទេសចរណ៍ថ្មីដែលស្ថិតនៅត្រើយខាងកោះទន្សាយផ្ទាល់ ត្រូវបានពន្យារពេលពីខែតុលា ទៅដើមខែវិច្ឆិកា ឆ្នាំ២០២១ នេះវិញ ដោយសារបញ្ហាអាកាសធាតុ មានភ្លៀងធ្លាក់ខ្លាំង។ លិខិតរបស់ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ទៅកាន់អភិបាលខេត្តកែប ចុះថ្ងៃទី ១៨ ខែតុលា បញ្ជាក់ថា ក្រុមហ៊ុន វិមានជ័យ គ្រុប ខូលអិលធីឌី នឹងចាប់ផ្តើមអនុវត្តការងារ សម្រាប់អនុគម្រោងសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ។ គម្រោងផែនេះ នឹងប្រើប្រាស់ថវិកាសម្រាប់សាងសង់ ១,៦លានដុល្លារ ដែលជាជំនួយរបស់ ADB ដោយនឹងប្រើពេលសាងសង់ ១៥ខែ ពោលគឺគ្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០២៣។ (អានបន្ថែម) គួរបញ្ជាក់ថា កំពង់ផែនេះគឺខុសពីកំពង់ផែកោះទន្សាយ ដែលស្ថិតនៅត្រើយដីគោកខាងប៉ែកខេត្តកែប ដែលបច្ចុប្បន្នសាង់សង់ជិតរួចរាល់ហើយ។ (អានបន្ថែម)
អានបន្ថែមកំពង់ស្ពឺស្វាគមន៍គម្រោងវិនិយោគថ្មីមួយទៀត តម្លៃជាង ៤ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្មីៗនេះ ទើបតែបានអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ៤ លានដុល្លារអាមេរិក បង្កើតរោងចក្រថ្មីមួយកន្លែង នៅខេត្តកំពង់ស្ពឺ ។ ក្រុមហ៊ុនដែលទទួលបានវិញ្ញាបនបត្រចុះបញ្ជី គឺក្រុមហ៊ុន GARMENT (CAMBODIA) CO., LTD ដែលនឹងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅភូមិសេរីភត្ត ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ គម្រោងនេះ អាចបង្កើតការងារបានចំនួន ១.០៣៤កន្លែង ដល់ប្រជាជនក្នុងតំបន់។ គួរបញ្ជាក់ថា ក្នុងរយៈពេល ៩ខែ នៃឆ្នាំ ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគទាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស និងក្រៅតំបន់សេដ្ឋកិច្ចពិសេស សរុបចំនួន ១៣៤ កម្រោង ឬស្មើនឹងទុនវិនិយោគសរុប ៣,៣ប៊ីលានដុល្លារ។ (អានបន្ថែម)
អានបន្ថែមស្ថានីយប្រព្រឹតិ្តទឹកកខ្វក់ទី៣ នៅក្រុងព្រះសីហនុនឹងប្រើបច្ចេកវិទ្យាចម្រោះទឹកស្ដង់ដាអាមេរិក
ក្រុមហ៊ុន Fluence Corporation ទទួលបានសិទ្ធលើការបំពាក់បច្ចេកវិទ្យាបំលែងទឹកកខ្វក់ នៅស្ថានីយប្រព្រឹតិ្តទឹកកខ្វក់ទី ៣ នៅក្រុងព្រះសីហនុ។ ក្រុមហ៊ុនបានចុះកិច្ចសន្យាជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើការងារនេះក្នុងតម្លៃ៨,៥លានដុល្លារ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនចេញផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈកិច្ចសន្យានេះ ក្រុមហ៊ុន Fluence Corporation នឹងបំពាក់ម៉ាស៊ីន MABR ចំនួន៣ ដែលជាប្រព័ន្ធបំលែងទឹកកខ្វក់តាមប្រព័ន្ធបន្សុទ្ធរ៉េអាក់ទ័រ មុនបង្ហូរចូលចេញទៅក្រៅ ឬសម្រាប់ប្រើប្រាស់ឡើងវិញ។ បើតាមក្រុមហ៊ុនបច្ចេកវិទ្យា MABR នេះ នឹងត្រូវបំពាក់នៅស្ថានីយប្រព្រឹត្តិទឹកកខ្វក់ទី ៣ នៅក្រុងព្រះសីហនុ។ តាមការគ្រោងទុក ប្រព័ន្ធប្រព្រិត្តិកម្មទឹកកខ្វក់ MABR នឹងដាក់ដំណើរការនៅឆមាសទី១ ឆ្នាំក្រោយនេះ ដែលមានវិសាលភាពបំលែងទឹកកខ្វក់របស់ប្រជាពលរដ្ឋប្រមាណ ១៦ម៉ឺននាក់។
អានបន្ថែមក្រុមហ៊ុនចិនសិក្សាគម្រោងអាកាសយានដ្ឋានមណ្ឌលគីរី យឺតជាងការផែនការ ដោយសារកូវីដ១៩
ការសិក្សាគម្រោងអាកាសយានដ្ឋានមណ្ឌលគីរី ដោយក្រុមហ៊ុនចិន បានរងផលប៉ះពាល់មិនអាចដំណើរការសិក្សាតាមការគ្រោងទុក។ ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បានឱ្យដឹងនៅថ្ងៃទី១៤ តុលា នេះថា ក្រុមជំនាញក្រុមហ៊ុនចិន មិនអាចចុះសិក្សា និងវាយតម្លៃទីតាំងផ្ទាល់ ដោយសារវិធានការតម្រូវ ទាក់ទងនឹងជំងឺកូវីដ១៩។ ឯកឧត្តម ថ្លែងថា៖ «មានការយឺតយ៉ាវ ដោយសារបញ្ហាកូវីដ មនុស្សអត់ទាន់ចេញចូលបានដោយសារវិធានការ ហើយវាប៉ះពាល់លើក្រុមហ៊ុន…»។ ក្រុមហ៊ុន PowerChina International Group Ltd (PIG) ទទួលបានសិទ្ធជាគោលការណ៍ពីរាជរដ្ឋាភិបាល សិក្សាលើគម្រោងអាកាសយានដ្ឋាននៅមណ្ឌលគិរី។ ក្រុមការងាររបស់ក្រុមហ៊ុន បានចុះត្រួតពិនិត្យទីតាំងនៃអាកាសយានដ្ឋានស្ថិតនៅស្រុកអូរាំង ច្រើនដងរួចមកហើយ។ បើតាមឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា ការសិក្សាជាទូទៅ មានរយៈពេល ២ ឆ្នាំ។ តាមការវាយតម្លៃលើការសិក្សាបឋម គម្រោងអាកាសយានដ្ឋានមណ្ឌលគិរី គឺប្រមាណ ៦០លានដុល្លារ និងបន្ទាប់មកត្រូវបានវាយតម្លៃថា ៨០លានដុល្លារ។ ទោះយ៉ាងណា ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា រំពឹងថា ក្រុមហ៊ុននឹងពន្លឿនការសិក្សានេះ នៅពេលស្ថានភាពនៃជំងឺកូវីដប្រសើរឡើង។ គួរបញ្ជាក់ថា ក្រុមហ៊ុនចិន China […]
អានបន្ថែមហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅសៀមរាប បច្ចុប្បន្នសាងសង់សម្រេចជាង ៨០%ហើយ
ទោះបញ្ហាកូវីដមិនទាន់ស្ងប់ស្ងាត់ក្ដី គម្រោងសាងសង់ផ្លូវទាំង ៣៨ខ្សែ នៅក្រុងសៀមរាបនៅតែដំណើរការដោយរលូន ខណៈបច្ចុប្បន្នការដ្ឋានសាងសង់ទាំងមូលសម្រេចបានប្រមាណ ៨០% ហើយ។ នេះបើយោងតាមកិច្ចប្រជុំ ពិភាក្សារៀបចំសណ្ដាប់ធ្នាប់លើកំណាត់ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប កាលថ្ងៃទី១៣ ខែតុលាេ។ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា គម្រោងទាំងមូលអាចនឹងបិទការដ្ឋាននៅចុងឆ្នាំ ហើយគ្រោងនឹងបើកសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅដើមឆ្នាំក្រោយ។ យ៉ាងណា លោកបន្តថា៖ «នៅលើដងផ្លូវ ៣៨ខ្សែ ដែលកំពុងសាងសង់នេះ ត្រូវបានប្រជាពលរដ្ឋមួយចំនួន យកធ្វើកន្លែងលក់ដូរអនាធិបតេយ្យ និងចតយានយន្ដគ្មានសណ្ដាប់ធ្នាប់»។ ហេតុនេះ រដ្ឋបាលខេត្តបានព្រមានម្ដងហើយម្ដងទៀត ឱ្យពលរដ្ឋកុំបំពានដីចំណីផ្លូវ និងចិញ្ចើមផ្លូវ ពោលគឺដើម្បីសម្រួលដល់ដំណើរការសាងសង់។ (អានបន្ថែម) អាជ្ញាធរសៀមរាប៖ ហាមដាច់ខាតមិនឱ្យចតយានជំនិះ លក់ដូរ និងរំលោភចិញ្ចើមផ្លូវទៀតទេ គួរជម្រាបថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែក្នុងក្រុងសៀមរាប មានប្រវែងសរុប ១០៨ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩លានដុល្លារអាមេរិក ដោយក្នុងនោះ ចំនួន ៩លានដុល្លារអាមេរិក បន្ថែមទៀត នឹងត្រូវចំណាយលើការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ផងដែរ។ ការដ្ឋានសាងសង់ផ្លូវនេះ បានបើកការដ្ឋានកាលពីថ្ងៃទី៣០ […]
អានបន្ថែម