ការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីសម្រេចបានជាង ៣០%

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី សម្រេចបានជាង៣០% ខណៈដំណើរការសាងសង់គម្រោងទាំងមូលស្ថិតតាមផែនការ បើទោះបីជារងផលប៉ះពាល់ដោយការជន់លិចជំនន់ទឹកភ្លៀងកាលពីពេលថ្មីៗនេះក្តី។ ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងនៅថ្ងៃទី២៨ ខែតុលា នេះថា ដំណើរការយឺតយ៉ាវបន្តិចបន្តួច ដោយសារការប៉ះពាល់ដោយជំនន់ទឹកភ្លៀង ប៉ុន្តែក្រុមហ៊ុនបានត្រៀមចាំសម្រាប់ការទប់ស្កាត់ ដែលធ្វើឱ្យដំណើរការសាងសង់នៅបន្តតាមការគ្រោងទុក។ ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា ថ្លែងថា៖ «កាលពីមុននេះ សម្រេចការសាងសង់បាន២៨% ហើយគិតមកទល់ពេលនេះ ប្រហែលសម្រេចជាង៣០%ហើយ។ ក្រុមហ៊ុននឹងបញ្ជូនរបាយការណ៍វឌ្ឍនភាពនេះ មកឆាប់ៗនេះ»។ វិនិយោគដោយក្រុមហ៊ុន OCIC ទឹកប្រាក់ប្រមាណ ១៥០០ លានដុល្លារ ដែលភាគហ៊ុន៩០ភាគរយ កាន់កាប់ដោយ OCIC និង ១០ភាគរយ កាន់កាប់ដោយ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដំណាក់កាលទី២១ នៃគម្រោងនេះ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣ ខាងមុខ។

អាន​បន្ថែម

ចិនកំពុងពន្លឿនព្រលានតារាសាគរទទួលយន្តហោះបានចុងឆ្នាំ ស្របនឹងការបើកប្រទេស

ក្រុមហ៊ុនចិន Union Development Group កំពុងពន្លឿនការសាងសង់អាកាសយានដ្ឋានតារាសាគរក្នុងខេត្តកោះកុង ឱ្យចប់តាមការគ្រោងទុកនៅចុងឆ្នាំ ឬដើមឆ្នាំក្រោយ ស្របពេលនឹងការបើកប្រទេសទទួលភ្ញៀវទេសចរ ខណៈខេត្តកោះកុងក៏ជាខេត្តគោលដៅដំបូងមួយផងដែរ។ ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងនៅថ្ងៃទី២៨ តុលា នេះថា ការសាងសង់នៃអាកាសយានដ្ឋានតារាសាគរ រងផលប៉ះពាល់បន្តិចបន្តួចពីអាកាសធាតុ និងការឆ្លងសហគមន៍នៃជំងឺកូវីដ ប៉ុន្តែក្រុមហ៊ុន អះអាងថា កំពុងពន្លឿនការសាងសង់បញ្ចប់តាមការគ្រោងទុក។ ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា ថ្លែងថា៖ «ឥឡូវនេះ ការសាងសង់ជិតបញ្ចប់ហើយ ប៉ុន្តែការហោះហើរមិនមែនធ្វើឡើងភ្លាមៗទេ។ ជាផែនការ យើងនឹងបើកទទួលទេសចរណ៍ ប៉ុន្តែយើងនៅមានកិច្ចការជាច្រើនទៀត ដែលត្រូវធ្វើបន្តបន្ទាប់»។ បើតាមអ្នកនាំពាក្យដដែល ក្រុមហ៊ុននឹងធ្វើការស្នើសុំការហោះហើរសាកល្បងបន្ទាប់ពីការងារសាងសង់បញ្ចប់ ជាមួយនឹងនិតីវិធីផ្សេងៗទៀត ដែលត្រូវបំពេញមុនធ្វើការហោះហើរជាផ្លូវការ។ វិនិយោគដោយក្រុមហ៊ុនចិន Union Development Group អាកាសយានដ្ឋានតារាសាគរអន្តរជាតិ ត្រូវបានសាងសង់លើផ្ទៃដីសរុប ៤,៥ហិកតា ស្ថិតក្នុងស្រុកបទុមសាគរនៃខេត្តកោះកុង និងបច្ចុប្បន្ន ការសាងសង់សម្រេចបាន ប្រមាណជាង៩០%។ សូមបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានប្រកាសបើកទទួលទេសចរដែលបានចាក់វ៉ាក់សាំងរួច ចាប់ពីចុងខែវិច្ឆិកានេះតទៅ សម្រាប់ទិសដៅទេសចរណ៍ចំនួន៣កន្លែងរួមមាន ក្រុងព្រះសីហនុ កោះរ៉ុងនៃខេត្តព្រះសីហនុ […]

អាន​បន្ថែម

ត្រឹមឆ្នាំ២០២៣កម្ពុជានឹងមានរោងចក្រសូឡាសរុបជិត ៥០០MW ឬ២០%នៃថាមពលសរុប

ត្រឹមឆ្នាំ ២០២៣ គម្រោងថាមពលសូឡាចំនួន ៧គម្រោងបន្ថែម អនុភាពសរុប ៤៩៥មេហ្គាវ៉ាត នឹងត្រូវដាក់ដំណើរការបន្ថែម ដោយនឹងរួមចំណែកប្រមាណ២០% នៃការផ្គត់ផ្គង់ថាមពលសរុបនៅកម្ពុជា។ នេះជាការលើកឡើងរបស់ឯកឧត្តម អ៊ិត ប្រាំង រដ្ឋលេខាធិការប្រចាំការនៃក្រសួងរ៉ែ និងថាមពល ក្នុងវេទិកាកម្រិតខ្ពស់រវាងសិង្ហបុរី-ទីភ្នាក់ងារថាមពលកកើតឡើងវិញអន្តរជាតិ កាលពីថ្ងៃទី២៦ ខែតុលា។ ឯកឧត្តម អ៊ិត ប្រាំង បានបន្តថា បច្ចុប្បន្ននេះ រោងចក្រថាមពលសូឡារួមចំណែក ៩% នៃថាមពលរបស់កម្ពុជា។ ដោយឡែក នៅឆ្នាំ ២០២៣ នឹងមានរោងចក្រ ៧ ទៀត ដែលនឹងរួមចំណែកដល់ទៅ ២០%។ គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានស្ថានីយថាមពលពន្លឺព្រះអាទិត្យភ្ជាប់ចូលបណ្តាញជាតិ មានអនុភាពសរុបប្រមាណ ១៦០ មេហ្គាវ៉ាត់ មានទីតាំងនៅក្រុងបាវិត ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។

អាន​បន្ថែម

កម្ពុជានិងប្រទេសធំៗ៣នឹងរួមដៃគ្នាស្រាវជ្រាវរកប្រភពថាមពលដែលមានតម្លៃថោកនិងនិរន្តរភាព

កម្ពុជា ត្រៀមខ្លួនជាស្រេចដើម្បីចូលរួមក្នុងការសិក្សាស្រាវជ្រាវលើប្រភពថាមពល ដែលមានសុវត្ថិភាព និរន្តរភាព និងតម្លៃថោក ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។ នេះជាការលើកឡើងរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។ ឯកឧត្តម សាយ សំអាល់ បានថ្លែងថា ចំពោះកិច្ចការពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ កម្ពុជាមានការប្ដេជ្ញាខ្ពស់ក្នុងការចូលរួមជាមួយសហគមន៍ប្រជាជាតិ ក្នុងការដោះស្រាយបញ្ហាសកលនេះ។ ឯកឧត្តម សាយ សំអាល់ ថ្លែងថា៖ «បន្ថែមលើការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ ការស្វែងរកប្រភព ថាមពលកកើតឡើងវិញ គឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ហើយកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីចូលរួមជាមួយ ដៃគូអភិវឌ្ឍន៍ ជាពិសេសចក្រភពអង់គ្លេស អូស្ត្រាលី និង រុស្ស៊ី ក្នុងការសិក្សាស្រាវជ្រាវលើប្រភពថាមពល ដែលមានសុវត្ថិភាព និរន្តរភាព និងតម្លៃថោក»។

អាន​បន្ថែម

កម្ពុជាគាំទ្រគម្រោងកែច្នៃសំណល់រឹងទៅជាថាមពល និងឥន្ទនៈចំហេះ

ក្រសួងបរិស្ថាន បានគាំទ្រដល់វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) លើគម្រោងសិក្សាលទ្ធភាពបឋម នៃការកែច្នៃសំណល់រឹង ទៅជាថាមពលឥន្ទនៈចំហេះ ក្នុងទម្រង់ជា Refuse-derived fuel នៅកម្ពុជា។ ការប្រកាសគាំទ្រនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក Frank Rijsberman អគ្គនាយកវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។ ឯកឧត្តម សាយ សំអាល់ លើកឡើងពីវឌ្ឍនភាពរបស់កម្ពុជា ក្នុងវិស័យបរិស្ថាន ដូចជាការធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងសំណល់រឹង ការបង្កើនថាមពលពន្លឺព្រះអាទិត្យក្នុងថាមពលចម្រុះ ដោយបង្កើនការគិតគូរពីប្រភពថាមពលស្អាតនិងថាមពលកកើតឡើងវិញ ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងលទ្ធភាពនៃការទាញយកសំណល់ទៅជាថាមពល។ ក្នុងកិច្ចប្រជុំនេះ កម្ពុជា និង GGGI ក៏បានឯកភាពគ្នាលើការរៀបចំក្រុងឱ្យកាន់តែមានភាពបៃតង ស្របតាមបរិបថថ្មីរបស់កម្ពុជា ក៏ដូចជាកាត់បន្ថយការប្រើប្រាស់ថាមពល ក្នុងវិស័យផលិតកម្មនានាដូចជាកាត់ដេរជាដើម ដែលសុទ្ធសឹងតែជានិន្នការរបស់វិនិយោគិនជុំវិញពិភពលោក។

អាន​បន្ថែម

ក្រុងសៀមរាបនឹងក្លាយជាក្រុងឆ្លាតវៃនៅឆ្នាំ ២០២២ នេះ ក្រោយJICA សិក្សាផែនការចប់

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នឹងបញ្ចប់ផែនការដែលត្រៀមរៀបចំទីក្រុងសៀមរាបជាទីក្រុងឆ្លាតវៃ ដំណាក់កាលទី១ នៅក្នុងដើមឆ្នាំ២០២២ខាងមុខនេះ។ នេះបើតាមកិច្ចប្រជុំ និងពិធីចុះហត្ថលេខាលើឯកសារកំណត់ហេតុកិច្ចប្រជុំរវាងរដ្ឋបាលខេត្ត និងភាគីជប៉ុន កាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅ។ លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា រដ្ឋបាលខេត្តធ្លាប់ស្នើឱ្យ JICA ជួយសិក្សាតាំងពីឆ្នាំ ២០១៩ មកម្ល៉េះ។ ហើយឆ្នាំ ២០២០ កន្លងទៅ JICA ក៏បានបញ្ជូនក្រុមការងារសិក្សារបស់ខ្លួនមកធ្វើការសិក្សាបឋម និងប្រមូលព័ត៌មានសម្រាប់ដំណាក់កាលទី១ រួចហើយដែរ។ លោកបន្តថា ក្រោយJICA សិក្សារួច ខេត្តសៀមរាបនឹងក្លាយជាទីក្រុងឆ្លាតវៃអាស៊ាន។ គួរបញ្ជាក់ថា ជាក់ស្ដែងផែនការទីក្រុងឆ្លាតវៃសៀមរាប គឺកំពុងអនុវត្តដោយក្រុមការងារ JICA និង ក្រសួងដែនដីជប៉ុន ដែលនឹងធ្វើការលើគម្រោងផ្សេងគ្នា។ (អានបន្ថែម) ទីភ្នាក់ងារ JICA នឹងអនវុត្ត ២ គម្រោង រួមមាន គម្រោងចំណតយានយន្តឆ្លាតវៃ (Smart Parking System In Siem Reap) និង គម្រោងសាកល្បងប្រើប្រាស់ទោចក្រយានយន្តប្រើឋាមពលអាគុយ […]

អាន​បន្ថែម

ក្រុមហ៊ុនម៉ាកសំលៀកបំពាក់ H&M នឹងបំពាក់បច្ចេកវិទ្យាកែច្នៃឡើងវិញក្នុងរោងចក្រនៅកម្ពុជា

ហាងលក់សំលៀកបំពាក់ស៊ុយអែត Hennes & Mauritz (H&M) គ្រោងនឹងប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើប ដើម្បីកែច្នៃឡើងវិញនូវសំណល់វាយនភ័ណ្ឌនៅតាមរោងចក្ររបស់ខ្លួនក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ H&M Foundation ចេញផ្សាយកាលពីថ្ងៃទី១២ ខែតុលា។ បច្ចេកវិទ្យានេះមានឈ្មោះថា Green Machine ដែលជាបច្ចេកវិទ្យាចុងក្រោយបង្អស់ និងទី១ លើពិភពលោក។ វាត្រូវបានអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុន The Hong Kong Research Institute of Textiles and Apparel Limited (HKRITA) និងក្រុមហ៊ុន H&M Foundation ដែលអាចកែច្នៃឡើងវិញសំណល់វាយនភ័ណ្ឌ ក្នុងទំហំទ្រង់ទ្រាយធំ។ ក្រុមហ៊ុនបញ្ជាក់ថា ការសិក្សាកំពុងចាប់ផ្តើមធ្វើឡើង ដោយគ្រោងដាក់ដំណើរការបច្ចេកវិទ្យានេះនៅកម្ពុជា ក្នុងឆ្នាំ២០២២។ Green Machine នឹងរួមចំណែកដល់អនាគតដ៏ល្អប្រសើរសម្រាប់ប្រជាជនកម្ពុជា និងភពផែនដី។ លោក Edwin Keh នាយកប្រតិបត្តិរបស់ HKRITA លើកឡើងថា គោលបំណងរបស់ក្រុមហ៊ុន គឺដើម្បីអភិវឌ្ឍបច្ចេកវិទ្យា និងដំណោះស្រាយដែលផ្តល់ផលវិជ្ជមានលើភពផែនដី ហើយ Green Machine […]

អាន​បន្ថែម

ស្ពានអរិយក្សត្រអាចសង់ឆ្នាំក្រោយ ព្រោះរដ្ឋដាក់គម្រោងនេះក្នុងផែនការចំណាយ២០២២ ហើយ

គម្រោងស្ពានជ្រោយចង្វារ-ស្វាយជ្រុំ (អរិយក្សត្រ) អាចនឹងចាប់ផ្ដើមការសាងសង់នៅឆ្នាំក្រោយ ព្រោះរដ្ឋាភិបាលបានដាក់គម្រោងនេះជាគម្រោងអាទិភាពសម្រាប់ផែនការចំណាយឆ្នាំ ២០២២ ហើយ។ នេះបើយោងខ្លឹមសារសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សេចក្ដីព្រៀងច្បាប់បញ្ជាក់ថា មានគម្រោងចំនួន៧ ត្រូវបានចាត់ជាគម្រោងអាទិភាព ដែលរដ្ឋាភិបាលគ្រោងនឹងអនុវត្តនៅឆ្នាំក្រោយ តាមរយៈប្រភពហិរញ្ញប្បទានពីក្រៅប្រទេស និងក្នុងស្រុកតាមរយៈការបោះផ្សាយលក់មូលបត្ររដ្ឋ ដោយគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ក៏ស្ថិតនៅក្នុងបញ្ជីដែរ។ ស្ពាននេះដែល នឹងភ្ជាប់តំបន់ជ្រោយចង្វារនៃរាជរាជធានីភ្នំពេញ ទៅកាន់ស្រុកល្វាឯមនៃខេត្តកណ្តាល កាត់ទន្លេមេគង្គត្រង់ចំណុចទន្លេចតុមុខ។ ជាក់ស្ដែង គម្រោងត្រូវបានប្រកាសកាលពីឆ្នាំមុន ដោយថវិកាសម្រាប់អនុវត្តគម្រោងនេះ នឹងជាហិរញ្ញប្បទានពីសាធារណរដ្ឋកូរ៉េ។ បើយោងតាមឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីខែកក្កដា ក្រុមជំនាញប្រទេសកូរ៉េខាងត្បូង កំពុងសិក្សាគូសប្លង់ និងជ្រើសរើសទីតាំង។ (អានបន្ថែម)  

អាន​បន្ថែម

គម្រោងផ្លូវ ៣៨ខ្សែ នៅសៀមរាបសម្រេចបាន៨៤%ហើយ លឿនជាងផែនការ ២%

គម្រោងស្ថាបនាផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប បច្ចុប្បន្នសម្រេចបាន ៨៤% ហើយ លឿនជាងផែនការ២% ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០២១។ ដោយឡែក គម្រោងស្ថាបនាផ្លូវជាតិលេខ៦ ប្រវែងជាង ៥គម នៅក្នុងភូមិសាស្រ្តក្រុងសៀមរាប ក៏នឹងបញ្ចប់ដំណើរគ្នានេះផងដែរ។ នេះបើយោងតាមការចុះត្រួតពិនិត្យដំណើរការសាងសង់របស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទៅ២៥ ខែតុលានេះ។ ក្នុងឱកាសនេះ ឯកឧត្តមក៏បានជំរុញក្រុមហ៊ុនម៉ៅការសាងសង់ឱ្យបន្ថែមក្រុមការងារសាងសង់ ដើម្បីធ្វើយ៉ាងណាឱ្យការងារសាងសង់បញ្ចប់តាមផែនការ ឬលឿនជាផែនការបើអាចទៅរួច។ ជាមួយគ្នានេះ ឯកឧត្តមក៏បានស្នើឱ្យប្រជាពលរដ្ឋយោគយល់លើបញ្ហាផ្លូវលំបាក ដីហុយ និងការកកស្ទះនានា ដោយអះអាងថាការងារគឺមិនយឺតយ៉ាវទេ បច្ចុប្បន្នអាចលំបាកបន្ដិចមែន តែចុងឆ្នាំនឹងថ្មីប្លែកភ្នែក មានផ្លូវថ្មីស្រឡាង។

អាន​បន្ថែម

រដ្ឋាភិបាលគ្រោងលក់មូលបត្របំណុលរដ្ឋក្នុងទំហំ ៣០០លានដុល្លារ នៅឆ្នាំក្រោយ

នៅឆ្នាំ២០២២ រាជរដ្ឋាភិបាល គ្រោងនឹងបោះផ្សាយលក់មូលបត្របំណុលរដ្ឋ (government bond) ជាលើកដំបូងក្នុងទំហំទឹកប្រាក់សរុប ៣០០លានដុល្លារ ដើម្បីរកថវិកាមកគាំទ្រគម្រោងវិនិយោគសាធារណៈ សំដៅលើស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច។ នេះបើយោងតាម ខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលប្រកាសកាលពីថ្ងៃទី២២ ខែតុលា កន្លងទៅ។ ការលក់មូលប័ត្របំណុលរបស់រដ្ឋាភិបាលនេះ បើពន្យល់និយាយឱ្យងាយយល់ គឺស្រដៀងគ្នានឹងរដ្ឋខ្ចីលុយពីអ្នកវិនិយោគដូច្នោះដែរ តែធ្វើឡើងក្នុងទ្រង់ទ្រាយជាការវិនិយោគ។ ពោលគឺ រដ្ឋខ្ចីលុយពីអ្នកវិនិយោគ ហើយសន្យាថានឹងសងក្នុងអត្រាការប្រាក់ណាមួយ។ អ្នកវិនិយោគភាគច្រើនចូលចិត្តទិញមូលប័ត្រ ដោយសារតែហានិភ័យទាបជាងទិញភាគហ៊ុន ហើយការប្រាក់ខ្ពស់ជាងដាក់លុយនៅធនាគារ។ ជាក់ស្ដែង ការលក់មូលបត្របំណុលរបស់រដ្ឋាភិបាល គឺវិធីសាស្រ្តពេញនិយមមួយ ដែលប្រទេសផ្សេងៗប្រើប្រាស់ដើម្បីរកថវិកាមកអភិវឌ្ឍប្រទេសជាតិ ប៉ុន្តែកម្ពុជានៅមិនទាន់ធ្វើនៅឡើយ។ UNDP ក៏ធ្លាប់បានណែនាំថា កម្ពុជាគួរបោះពុម្ពមូលបត្របំណុលរដ្ឋជាប្រាក់រៀលផងដែរ ដើម្បីពង្រីកប្រភពហិរញ្ញវត្ថុ។ (អានបន្ថែម) យោងតាមក្រសួងសេដ្ឋកិច្ច ការលក់មូលបត្របំណុលរដ្ឋលើកដំបូងនេះ គឺជាការសាកល្បង ហើយសង្ឈឹមថាវានឹងជាការចូលរួមកាត់បន្ថយកម្ចីឥណទានពីក្រៅប្រទេស ដោយរាជរដ្ឋាភិបាលនឹងផ្តោតលើការគៀងគរប្រភពហិរញ្ញប្បទានពីខាងក្នុងប្រទេសវិញ។ ហិរញ្ញប្បទានពីការបោះផ្សាយមូលបត្ររដ្ឋ នឹងយកទៅប្រើបន្ថែមលើផែនការកម្ចីពីដៃគូឆ្នាំ២០២២ ក្នុងកម្រិត ១ ៦០០លាន SDR (កញ្ចប់ថវិកាអន្តរជាតិរបស់IMF) ឬប្រមាណ ២.២ ០០លានដុល្លារ ដើម្បីគាំទ្រគម្រោងវិនិយោគសាធារណៈ ប្រមាណ […]

អាន​បន្ថែម