ស្ពានបេតុងឫស្សីកែវ-ជ្រោយចង្វារ សង់បានជិត៦០% គ្រោងនឹងបញ្ចប់ខែមីនា ឆ្នាំ២០២៣

នៅខែមីនាឆ្នាំ២០២៣ខាងមុខនេះ រាជធានីភ្នំពេញ នឹងមានវត្តមានស្ពានបេតុងថ្មីមួយទៀត គឺស្ពានឫស្សីកែវ-ជ្រោយចង្វារ ត្រង់ប្រសព្វផ្លូវជាតិលេខ៥ ក្បែរស្ពានបាឡេបច្ចុប្បន្ន ដោយគិតមកទល់ពេលនេះ ការដ្ឋានស្ពានទាំងមូល សម្រេចបានប្រមាណបាន៥៩% ហើយ។ មន្ទីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងកាលពីកាលពីថ្ងៃទី២៤ ខែតុលា កន្លងមកថា ១)៖ «បើត្រឹមថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ការដ្ឋានសាងសង់ស្ពានឫស្សីកែវ ឆ្លងកាត់ទន្លេសាប សម្រេចលទ្ឋផលបាន ៥៩%។ ការដ្ឋាននឹងបញ្ចប់ការសាងសង់នៅខែមីនា ឆ្នាំ២០២៣ខាងមុខ» ។ គួរបញ្ជាក់ថា ស្ពានឫស្សីកែវ ដែលបានសាងសង់ឆ្លងកាត់ទន្លេសាបខាងលើនេះ ត្រូវបានបើកការដ្ឋានកាលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ក្រោមវត្តមានសម្តេច ហ៊ុន សែន។ ស្ពានមួយខ្សែនេះ ប្រវែងជិត១គីឡូម៉ែត្រ ឆ្លងកាត់ទន្លេសាបពីតំបន់អភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារ ទៅកាន់ផ្លូវជាតិលេខ៥ ដោយគ្រោងចំណាយថវិកាប្រមាណ ៣៥លានដុល្លារអាមេរិក។ (អានបន្ថែម) គម្រោងស្ពាននេះ នឹងបង្កើតលំហូរចរាចរថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៥នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦នៃខណ្ឌជ្រោយចង្វារ ហើយក៏ជាការបង្កើតផ្លូវថ្មីតភ្ជាប់ចរាចរក្នុងទីក្រុងទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ២០២៣ ខាងមុខ៕

អាន​បន្ថែម

កម្ពុជាចម្រាញ់មាសបានជាង ៧០០គីឡូហើយ ខណៈជាង ៥០០គីឡូ នាំចេញទៅបន្សុទ្ធហើយ

ក្រុមហ៊ុន Renaissance Minerals ចម្រាញ់មាសបានជាង៧០០គីឡូក្រាម នៅក្នុងរយៈពេលជាង ៣ខែ នៃដំណើរការផលិតកម្មចម្រាញ់មាស នៅខេត្តមណ្ឌលគីរី ខណៈជាង ៥០០ គីឡូ ក៏ត្រូវបាននាំចេញទៅបន្សុទ្ធនៅអូស្រា្តលី រួចមកហើយ។ ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីកាលពីថ្ងៃសុក្រកន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា៖ «ក្នុងរយៈពេល៣ខែកន្លងមកនេះ កម្ពុជាផលិតលោហៈមាសបានជាង ៧០០គីឡូក្រាម»។ ក្រុមហ៊ុន Renaissance Minerals បានចាប់ផ្តើមដំណើរការអាជីវកម្មរ៉ែមាសនៅ ស្ថិតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលចុងខែមិថុនា ឆ្នាំនេះ ។ គួរបញ្ជាក់ថា ក្រៅពីការរុករកនៅខេត្តមណ្ឌលគិរី ក្រុមហ៊ុនក៏ទើបទទួលបានអាជ្ញាប័ណ្ណថ្មីមួយទៀត ដើម្បីរុករករ៉ែមាសប្រមាណជាង ១ម៉ឺនហិកតា នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ (អានបន្ថែម) ដូចគ្នានេះ ក្រុមហ៊ុនឥណ្ឌា Mesco Gold (Cambodia) ដែលទទួលបានអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មរុករករ៉ែ នៅស្រុកអូយ៉ាដាវ ខេត្តរតនគិរី ក៏ទើបប្រកាសថា បរិមាណធនធានរ៉ែនៅក្នុងតំបន់នេះគឺមានរ៉ែមាសគ្រប់គ្រាន់ ដែលអាចឈានទៅដល់ការបង្កើតរោងចក្រចម្រាញ់រ៉ែមាសបាន។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋត្រូវការទុនបម្រុងចំនួន ១៦០០លាន SDR ដើម្បីអភិវឌ្ឍវិស័យអាទិភាព៦ ក្នុងឆ្នាំ២០២២

ក្នុងឆ្នាំ២០២២ ខាងមុខនេះ រដ្ឋាភិបាលកម្ពុជាត្រូវការកម្ចីហិរញ្ញប្បទានចំនួន ១៦០០លាន SDR (ជាទុនបម្រុងអន្តរជាតិរបស់IMF ដែលអាចប្ដូរទៅជាលុយសុទ្ធបានតាមតម្រូវការ*) ដើម្បីអភិវឌ្ឍវិស័យអាទិភាពធំៗចំនួន ៦ ឬស្មើនឹង ៣៥គម្រោង។ នេះបើតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២២។ វិស័យអាទិភាពទាំង ៦ នោះ រួមមាន វិស័យថាមពល ៨ គម្រោង វិស័យធារាសាស្ត្រ ៥ គម្រោង ហេដ្ឋរចនាសម្ព័ន្ធរូបវ័ន្ត ៧ គម្រោង សុខាភិបាល ៣ គម្រោង វិស័យអប់រំ ២ គម្រោង វិស័យកសិកម្ម ៣គម្រោង និងវិស័យអាទិភាពផ្សេងទៀត ៦ គម្រោង។ បើពិនិត្យដោយឡែកទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត គម្រោងទាំង ៧ នោះរួមមាន៖ ១) គម្រោងសាងសង់ស្ពានទន្លេមេគង្គ និងផ្លូវតភ្ជាប់ខេត្តក្រចេះ ២) គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម)។ គម្រោងនេះ នឹងចាប់ផ្តើមការដ្ឋានសាងសាង់ឆាប់នេះៗ ខណៈក្រុមការងារក្រសួងកំពុងពន្លឿនបញ្ចប់ការសិក្សា។ (អានបន្ថែម) ៣) រៀបបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ជំហានទី២។ បើគិតត្រឹមចុងខែមិថុនា […]

អាន​បន្ថែម

អង្គការអន្តរជាតិ EngeryLab រៀបចំសិក្ខាសិលាពិសេស ជួយកម្ពុជាឱ្យងាកទៅប្រើថាមពលស្អាត

វេទិកាពិភាក្សាធំបំផុតស្តីពីថាមពលស្អាតនៅកម្ពុជា Clean Energy Week បានចាប់ផ្ដើមហើយ កាលពីថ្ងៃទី ២១ តុលា កន្លងទៅ ដោយមានគោលបំណងចង់ជួយកម្ពុជាចេះទាញយកប្រយោជន៍ពីថាមពលស្អាត ក៏ដូចជាដើម្បីជំរុញការវិនិយោគលើគម្រោងថាមពលស្អាតនៅកម្ពុជាឱ្យច្រើនជាងមុន។ កម្មវីធីមានរយៈពេល៨ថ្ងៃ ពីថ្ងៃទី២១ ដល់ ២៨ ខែតុលា ដែលរៀបចំឡើងដោយអង្គការ EngeryLab តាមប្រព័ន្ធអនឡាញ។ វាគ្មិនក្នុងកម្មវិធី នឹងបង្ហាញពីការនាំយកថាមពលស្អាតមកប្រើ ការទាញយកអត្ថប្រយោជន៍ ការបង្កើតការងារ ការធានាសន្តិសុខថាមពល ឯករាជ្យភាពថាមពល និងវិធីជួយកាត់បន្ថយថ្លៃអគ្គិសនីនៅកម្ពុជា។ EngeryLab បានឱ្យដឹងថា កម្ពុជានឹងអាចសន្សំប្រាក់បាន ១៦,៤ ពាន់លានដុល្លារ ក្នុងការទិញថាមពលពីរោងចក្រធ្យូងថ្មក្នុងប្រទេសឡាវ ដោយងាកមកប្រើថាមពលព្រះអាទិត្យ និងខ្យល់ក្នុងស្រុកវិញ។ លើសពីនេះ ការវិនិយោគថាមពលពន្លឺព្រះអាទិត្យ និងខ្យល់ ១១,៦GW នឹងផ្តល់ផលទុនវិនិយោគចំនួន ៦,៨ ពាន់លានដុល្លារដល់កម្ពុជា និងដែលបង្កើតការងារបានជាង ៥១ ០០០ នាក់។ ដូចគ្នានេះ EngeryLab បន្ថែមថា ការប្រើថាមពលស្អាត ក៏នឹងជួយទាក់ទាញវិនិយោគិនប្រេនធំៗមកកម្ពុជាបន្ថែមផងដែរ ដូចជា H&M, Adidas, Gap, Puma, […]

អាន​បន្ថែម

រដ្ឋអនុម័តគម្រោងវិនិយោគថ្មីៗ ៧ គម្រោង តម្លៃសរុបប្រមាណ ៩៥ លានដុល្លារ នៅខេត្តធំៗ៤

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ចំនួន ៩៤,៩ លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន ០៧កន្លែង នៅរាជធានីភ្នំពេញ កំពង់ស្ពឺ ព្រះសីហនុ និងស្វាយរៀង។ យោងតាមប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២២ ខែតុលា កន្លងមកនេះ ក្រុមហ៊ុនដែលទទួលបានការអនុម័តគម្រោងទាំង ៧ រួមមាន៖ ១. ក្រុមហ៊ុន TREND APPAREL CO., LTD វិនិយោគប្រមាណ ២លានដុល្លារអាមេរិក បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅដីឡូតិ៍លេខ ៣២៣ និងលេខ ៣២៤ ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ២. ក្រុមហ៊ុន BLINGTEX (CAMBODIA) CO., LTD វិនិយោគប្រមាណ ២,៣ លានដុល្លារអាមេរិក បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅភូមិកាន់តម្រា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ៣. ក្រុមហ៊ុន EPIC INTERNATIONAL CO., […]

អាន​បន្ថែម

សម្តេច ហ៊ុន សែន នឹងសម្ពោធក្រសួងដែនដីថ្មីនៅខែវិច្ឆិកានេះ និងបន្តសម្ពោធសមិទ្ធិផលនានា

សម្តេច ហ៊ុន សែន បានប្រកាសថានឹងចាប់ផ្ដើមចូលរួមធ្វើជាអធិបតីភាពនៃពិធីសម្ពោធសមិទ្ធិផលនានា ចាប់ពីពេលនេះតទៅ ក្រោយវិបត្តិកូវីដធូរស្បើយមួយកម្រិតធំ ដោយនឹងអញ្ជើញទៅសម្ពោធអគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី នាថ្ងៃទី៨ ខែវិច្ឆិកា ខាងមុខនេះ។ ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១។ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ដោយសារការត្រៀមបម្រុងរបស់យើង រៀនរស់នៅជាមួយនឹងជំងឺកូវីដ១៩ ការងារចាប់ផ្ដើមដំបូងរបស់ខ្ញុំ គឺសម្ពោធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី ដែលកំណត់យកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។ បន្ទាប់មកទៀត យើងត្រូវពិនិត្យមើលកម្មវិធីមួយចំនួន ដែលបានលុបនាពេលកន្លងមក ដូចជា ស្ពានមិត្តភាពចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងសម្ពោធសមិទ្ធផលខេត្តព្រះសីហនុ និងកម្មវិធីផ្សេងៗទៀតជាដើម»។ សម្តេច ហ៊ុន សែន ក៏បានបញ្ជាក់ថា ចាប់ពីពេលនេះទៅ មិនមានការបិទសាលារៀន ផ្សារ រោងចក្រ នឹងកន្លែងផ្សេងៗទៀតទេ ទោះបីមានការឆ្លងជំងឺកូវីដ-១៩ ក្នុងសាលារៀន ផ្សារ រោងចក្រ និងកន្លែងផ្សេងៗ ក៏ដោយ។ […]

អាន​បន្ថែម

ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ គ្រោងបញ្ចប់ចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ

អភិបាលខេត្តពោធិ៍សាត់ថ្មី ឯកឧត្តម ជាវ តាយ កាលពីថ្មីៗនេះ បានស្នើទៅកាន់ ក្រុមការងារអន្តរក្រសួង ឱ្យជួយពន្លឿនបញ្ចប់ការស្ថាបនាផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ឱ្យបានត្រឹមចុងឆ្នាំនេះ ឬដើមឆ្នាំ ២០២២ ខាងមុខ ទិសដៅដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ឯកឧត្តម ស្នើដូច្នេះ កិច្ចប្រជុំជាមួយក្រុមការងារពាក់ព័ន្ធដើម្បីដោះស្រាយផលប៉ះពាល់នានានៃគម្រោង កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ កន្លងទៅ ។ ឯកឧត្តមបានឱ្យដឹងថា បច្ចុប្បន្ន ទាំងរដ្ឋបាលខេត្ត និងក្រុមការងារសាងសង់ កំពុងជួយគ្នាដោះស្រាយបញ្ហារាំងស្ទះ និងធ្វើយ៉ាងណាឱ្យការសាងសង់ទៅមុខដោយរលូន។ គួរបញ្ជាក់ថា ផ្លូវជាតិលេខ៥នេះ ត្រូវបានសាងសង់បែងចែកជាកំណាត់ៗ។ កំណាត់បាត់ដំបង-សិរីសោភ័ណ្ឌសាងសង់រួចហើយ ខណៈឯកំណាត់ពីព្រែកក្តាម-ពោធិ៍សាត់ និងពោធិ៍សាត់-បាត់ដំបង កំពុងសាងសង់ ដោយគ្រោងបញ្ចប់នៅឆ្នាំ២០២២ និង២០២៣ ខាងមុខ។ (អានបន្ថែម) បើគិតត្រឹមខែមិថុនា ការដ្ឋានផ្លូវជាតិលេខ៥ ជារួមសម្រេចបានប្រមាណ ៦០% ហើយ ដោយកំណាត់ព្រែកក្តាម-ធ្លាម្អម សម្រេច ៤៦,០៥% និងកំណាត់ភាគកណ្តាលធ្លាម្អម-បាត់ដំបងសម្រេច ៣៨,០៨%។ គម្រោងទាំងមូល មានប្រវែងសរុបចំនួន ៣៦៦គីឡូម៉ែត្រ ដែលជាការពង្រីកផ្លូវពី ២ ទៅ […]

អាន​បន្ថែម

ជប៉ុនផ្ដល់កម្ចី ៥៨លានដុល្លារ ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតនៅសៀមរាបឱ្យបាន ៦ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ

ទីភ្នាក់ងារសហប្រតិបត្តិការនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា (JICA) បានសម្រេចផ្តល់ឥណទានសម្បទានដល់កម្ពុជាប្រមាណ ៥៨លានដុល្លារ ដើម្បីពង្រីកសមត្ថភាពការផ្គង់ផ្គង់ទឹកស្អាតនៅខេត្តសៀមរាប។ កិច្ចព្រមព្រៀងឥណទាននេះ ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និងប្រធានទីភ្នាក់ងារ JICA លោកស្រី Kamei Haruko តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី ២១ ខែតុលា នេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គម្រោងនេះ មានទិសដៅសាងសង់រោងចក្រផលិតទឹកស្អាតមួយ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៦ម៉ឺនម៉ែត្រគូប ដោយយកប្រភពទឹកពីបឹងទន្លេសាប។ គម្រោងក៏មានការសាងសង់ប្រព័ន្ធបណ្តាញស្ថានីយបូមទឹក និងសាងសង់ប្រព័ន្ធចែកចាយទឹកផងដែរ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា សមិទ្ធិផលដែលទទួលបានពីគម្រោងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយដល់កម្ពុជាឱ្យសម្រេចបានផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិលើវិស័យផ្គត់ផ្គង់ទឹកស្អាត។

អាន​បន្ថែម

អាជ្ញាធរខេត្តកណ្តាល ព្រមានបិទអាជីវកម្មដឹកខ្សាច់ ដី ថ្ម គ្រួស បើនៅតែបំពានច្បាប់

រដ្ឋបាលខេត្តកណ្តាល បានព្រមានបិទអាជីវកម្មដឹកខ្សាច់ ដី ថ្ម គ្រួស បើនៅតែបំពានច្បាប់។ ការព្រមាននេះ ត្រូវឡើងក្នុងកិច្ចប្រជុំជាមួយអាជីវកម្មដេប៉ូខ្សាច់ ដី ថ្ម នៅក្នុងស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។ នាឱកាសនេះ ឯកឧត្តម ណុប តារ៉ា អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងថា កន្លងមកបញ្ហាអាជីវកម្មដឹកខ្សាច់ ដី ថ្ម គ្រួស បានក្លាយបញ្ហាកង្វល់ដល់សាធារណជន ប៉ះពាល់បរិស្ថាន ខណៈមានប្រជាពលរដ្ឋតែងតែត្អូញត្អែរអំពីបញ្ហាឡានដឹកខ្សាច់ ប៉ះពាល់ដល់ពួកគាត់ ក៏ដូចជា អ្នកធ្វើដំណើរតាមផ្លូវ ដែលបណ្តាលមកពីការកកស្ទះ និងខូចខាតផ្លូវ ដោយសាររថយន្តដឹកខ្សាច់ ដឹកដីទាំងនោះ។ ហេតុនេះ ឯកឧត្តម បានព្រមានធ្ងន់ៗ ដល់ម្ចាស់អាជីវកម្មរកស៊ីដឹកជញ្ជូនខ្សាច់ ដី និងថ្ម ណាដែលមិនគោរពតាមកិច្ចសន្យា និងច្បាប់ពាក់ព័ន្ធនានា ជាពិសេសម្ចាស់អាជីវកម្មដែលកំពុងធ្វើអាជីវកម្មដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ អាចប្រឈមនិងការបិទអាជីវកម្មទាំងស្រុង។ បន្ថែមពីនេះ ឯកឧត្តម ក៏បានស្នើដល់កម្លាំងមានសមត្ថកិច្ចត្រូវកំណត់អត្តសញ្ញាណអ្នកបើករថយន្តដឹកខ្សាច់ ដឹកដីឱ្យបានច្បាស់លាស់ស្របតាមច្បាប់ ហើយចំពោះរថយន្តដឹកទាំងនោះ បើមិនបានគោរពទៅតាមការណែនាំទេ សមត្ថកិច្ចនិងមន្ត្រីជំនាញត្រូវសហការដើម្បីចាប់រថយន្តទាំងនោះយកមកផាកពិន័យទៅតាមផ្លូវច្បាប់៕

អាន​បន្ថែម

រដ្ឋបង្កើតក្រុមការងារពិសេស៤ ដើម្បីត្រួតពិនិត្យគុណភាពផ្លូវ៣៤ខ្សែ មុនប្រគល់ទទួលជាផ្លូវការ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្កើតក្រុមការងារពិសេសចំនួន៤ក្រុម ដើម្បីចុះពិនិត្យគុណភាព និងកង្វះខាតនានាៗនៃការងារស្ថាបនាផ្លូវទាំង ៣៤ខ្សែ នៅក្នុងក្រុងព្រះសីហនុ មុនធ្វើការប្រគល់ទទួលជាផ្លូវការ។ ឯកឧត្តម លី រស្មី អនុរដ្ឋលេខាធិការក្រសួង បានឱ្យដឹងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៩ ខែតុលា កន្លងទៅថា ផ្លូវ ៣៤ខ្សែ នឹងត្រៀមរៀបចំការប្រគល់ទទួលជូនរដ្ឋបាលខេត្តព្រះសីហនុ ជាអ្នកគ្រប់គ្រងបន្តនាពេលឆាប់ៗនេះ។ «ហេតុនេះ ដើម្បីធានានិរន្តរភាព ក្រសួងបានបង្កើតក្រុមការងារពិសេសចំនួន៤ក្រុម រួមមាន ក្រុមការងាររបស់រដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធចូលរួម និងក្រុមការងាររបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីជួយគ្នាពិនិត្យ» ឯកឧត្តមបានបន្ត។ ក្រុមការងារទាំង៤នេះ មានភារកិច្ច ចុះពិនិត្យការងារស្ថាបនាផ្លូវដោយផ្តោតសំខាន់លើចំណុចជាច្រើនដូចជា៖ កម្រាលផ្លូវ ប្រព័ន្ធលូទឹកភ្លៀង លូទឹកកខ្វក់ ចិញ្ចើមផ្លូវ ការងារក្រាលថ្មក្រានីត បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ ជញ្ជាំងថ្មនៅតាមបណ្តោយឆ្នេរ លូចំហរ បេតុងអ៊ុតកៅស៊ូ គំនូសចរាចរណ៍ និងការងារដាំដើមឈើលម្អផ្លូវជាដើម។ ជាមួយគ្នានេះដែរ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ ក៏បានស្នើឱ្យក្រុមការងារចុះពិនិត្យ វាយតម្លៃ ការខូចខាត និងចន្លោះខ្វះខាតដែលនៅសេសសល់ ដើម្បីឱ្យក្រុមហ៊ុនធ្វើការជួសជុល។ […]

អាន​បន្ថែម