EU នឹងផ្តល់ជំនួយឥតសំណង១៧លានដុល្លារ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទនៅកម្ពុជា

សហភាពអឺរ៉ុប(EU) នឹងផ្តល់ជំនួយឥតសំណងប្រមាណ១៧លានដុល្លា ដល់កម្ពុជា ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមទីជនបទ នៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់EU ចេញផ្សាយកាលពីថ្ងៃទី៤ ខែតុលា។ ជំនួយឥតសំណងនេះ គឺជាផ្នែកមួយនៃផែនការពន្លឿនគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ពន្ធជនបទ SAAMBAT ។ គម្រោងនេះមានទាំងប្រាក់សរុបប្រមាណ១២០ដុល្លារអាម៉េរិក ដែលជាជំនួយរួមរវាងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) ធនាគារវិនិយោគអឹរ៉ុប (EIB) និងរាជរដ្ឋាភិបាលកម្ពុជា។ គម្រោង SAAMBAT នឹងជួយលើកកម្ពស់កម្រិតជីវភាពគ្រួសារនៅជនបទប្រមាណ ២០០ ០០០ គ្រួសារ ដោយនឹងបង្កើតបណ្តាញផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធជនបទឱ្យល្អប្រសើរជាងមុន។ សម្រាប់ផែនការទាំងមូល នឹងរួមមាន ការសាងសង់ផ្លូវក្រាលកៅស៊ូប្រវែង ៦៥០ គីឡូម៉ែត្រ ផ្លូវក្រាលក្រួស ១៥០ គីឡូម៉ែត្រ ការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធតំបន់ទីផ្សារជនបទចំនួន ៥០ និង បង្កើតទីតាំងគាំទ្រខ្សែច្រវាក់ផ្គត់ផ្គង់ចំនួន២៥ កន្លែង ផ្សេងទៀត។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ជំនួយឥតសំណងពីសហភាពនេះ នឹងរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ជនបទនៅកម្ពុជា និងជាកត្តាលីករមួយដើម្បីស្តារសេដ្ឋកិច្ចពីវិបត្តិកូវីដដោយមាននិរន្តរភាព។

អាន​បន្ថែម

សេចក្ដីព្រាងផែនការមេធ្វើទំនើបកម្មវិស័យសាធារណការ និងដឹកជញ្ជូនកម្ពុជា ជិតចេញជារូបរាងហើយ

ផែនការមេធ្វើទំនើបកម្មវិស័យសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជា ជិតចេញជារូបរាងហើយ ខណៈបច្ចុប្បន្នក្រុមការងារពិសេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានកំពុងពន្លឿនពិនិត្យ និងជំរុញលើវឌ្ឍនភាពការងារនេះ។ ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការ ប្រធានគណៈកម្មការរៀបចំផែនការមេបច្ចេកវិទ្យាសម្រាប់វិស័យសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពន្លឿនការងារលើកទី ២ កាលពីថ្ងៃទី ១២ ខែតុលា កន្លងទៅ។ ឯកឧត្តម បានឱ្យដឹងក្នុងកិច្ចប្រជុំថា គិតមកទល់ពេលនេះក្រុមការងារបច្ចេកទេស បានសម្រេចបាននូវការប្រមូលលិខិតបទដ្ឋានគតិយុត្តិនានា និងធាតុចូលសំខាន់ៗពីអង្គភាពពាក់ព័ន្ធរួចរាល់ហើយ។ «ការប្រមូលនូវធាតុចូលសំខាន់ៗទាំងអស់នេះ គឺដើម្បីអាចឈានទៅរៀបចំចេញនូវសេចក្ដីព្រាងផែនការមេបច្ចេកវិទ្យា ព្រមទាំងលើកឡើងពីបញ្ហាប្រឈម និងដំណោះស្រាយមួយចំនួន ដែលកើតមានក្នុងកំឡុងពេលអនុវត្តការងារកន្លងមក» ឯកឧត្តមបានបន្ត។ សូមបញ្ជាក់ថា ផែនការមេបច្ចេកវិទ្យាសម្រាប់វិស័យសាធារណការ និងដឹកជញ្ជូននេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅស្របតាមក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ ដែលរដ្ឋាភិបាល កាលពីខែឧសភា ឆ្នាំ២០២១ កន្លងទៅ បានសម្រេចដាក់ចេញ និងកំពុងរៀបចំបញ្ចប់ក្របខ័ណ្ឌនេះ។ ផែកការនេះជួយកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការធ្វើបដិវត្តកម្មឌីជីថល នៅគ្រប់តួអង្គពាក់ព័ន្ធសំខាន់ៗ។

អាន​បន្ថែម

គម្រោងសាងសង់ទីលានចាក់សំរាម ក្រោមឥណទាន ADB នៅខេត្តកែប សម្រេចបាន ៩០%

ការដ្ឋានសាងសង់ទីលានចាក់សម្រាម លើផ្ទៃដី ៨ហិកតា ក្នុងសង្កាត់ព្រៃធំ នៃក្រុងកែប សម្រេចបាន ៩០% ហើយ បើគិតត្រឹមខែកញ្ញា ឆ្នាំ២០២១ នេះ ខណៈកាលបរិច្ចេទបញ្ចប់ជាស្ថាពរអាចនឹងយឺតជាងផែន ដោយនឹងត្រូវពន្យារពីខែតុលាឆ្នាំនេះ ដើមឆ្នាំក្រោយ។ យោងតាមរបាយការណ៍ពីរដ្ឋបាលខេត្តកែប គម្រោងទីលានចាក់សំរាមនេះ កំពុងសាងសង់ក្រោមឥណទានរបស់របស់ADB លើគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន នៃមហាអនុតំបន់មេគង្គជំហានទី២។ ការសាងសង់បានចាប់ផ្តើមនៅខែឧសភា ឆ្នាំ២០២០ ដោយគ្រោងចំណាយពេលសាងសង់១៧ខែ ពោលគឺនឹងបញ្ចប់នៅខែតុលាឆ្នាំ២០២១នេះ។ ប៉ុន្តែដំណើរការសាងសង់បានរងផលប៉ះពាល់ដោយសារខ្វះកម្លាំងពលកម្ម ក្នុងវិបត្តិកូវិដ១៩ ដូច្នេះគម្រោងទាំងមូលនឹងត្រូវបន្ថែមរយៈពេលសាងសង់ ៤ខែ ទៀត ។ សូមបញ្ជាក់ថា គម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន នៃមហាអនុតំបន់មេគង្គជំហានទី២ របស់ADB មានទឹកប្រាក់អនុវត្តគម្រោង៣០លានដុល្លារ។ ទឹកប្រាក់នេះត្រូវបានប្រើប្រាស់លើគម្រោងផ្សេងៗជាច្រើន ដូចជាទីលានចាក់សំរាម ផ្លូវប្របមាត់ឆ្នេរសមុទ្រតម្លៃ១០,៥លានដុល្លារ និងផែទេសចរណ៍នៅកោះទន្សាយ តម្លៃ១,៦លានដុល្លារជាដើម។

អាន​បន្ថែម

តម្លៃការនាំចូលសម្ភារសំណង់កើនឡើងជាង ២៣% ក្នុងរយៈពេល ៨ ខែ ដំបូងឆ្នាំ២០២១

ក្នុងរយៈពេល ៨ ខែ នៃឆ្នាំ ២០២១ តម្លៃការនាំចូលទំនិញទាំងអស់មកកម្ពុជា លើកលែងមាស មានទំហំដល់ទៅ ១៤,៦ប៊ីលានដុល្លារ ដែលកើនឡើង២៦,៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដោយក្នុងនោះតម្លៃនៃការនាំចូលសម្ភារសំណង់ក៏បានកើនឡើង ២៣,៧%។ យោងតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការកើនឡើងនៃតម្លៃទំនិញនាំចូលនេះ គឺដោយសារកំណើននៃការនាំចូលក្រណាត់ គ្រឿងសំណង់ ប្រេងឥន្ទនៈ និងទំនិញផ្សេងៗ។ ប្រភពដដែលបានបញ្ជាក់ថា សម្ភារសំណង់ សេដ្ឋកិច្ចកម្ពុជានៅតែបន្តរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩ ជាពិសេសព្រឹត្តិការណ៍២០កុម្ភៈ ដែលបានអូសបន្លាយមកទល់ពេលបច្ចុប្បន្ន និងបានដាក់សម្ពាធលើសូចនាករសំខាន់ៗ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច។ សម្រាប់វិស័យសំណង់ក៏នៅតែធ្លាក់ចុះ ឆ្លុះបញ្ជាំងតាមរយៈការធ្លាក់ចុះនៃ សំណើរសុំគម្រោងសាងសង់ដែលទទួលបានការអនុម័តពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ក្នុងរយៈពេល៨ ខែ ដំបូងនៃឆ្នាំ២០២១ នេះ ក្រសួងបានអនុម័តសំណើសុំសាងសង់សរុប ២ ៩០១គម្រោង នៅតែធ្លាក់ចុះ៤៤៩ គម្រោង បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ដោយឡែក គម្រោងទាំងនោះមានតម្លៃវិនិយោគសរុប ៣ ៨៤៣ លានដុល្លារ ដែលបានធ្លាក់ចុះ ២៤,៤% ផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

ភ្នំពេញ និងកំពង់ស្ពឺ ត្រៀមស្វាគមន៍គម្រោងវិនិយោគធំៗ ៣ គម្រោង តម្លៃសរុបជាង ១២ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្មីៗនេះ ទើបតែបានអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគរហូត ១២,៦ លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន៣ កន្លែង នៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។ ក្រុមហ៊ុនទី ១ គឺ LASTINGWINNER GARMENT (CAMBODIA) CO., LTD ដែលនឹងបោះទុនប្រមាណ ៤,២លានដុល្លារ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅផ្លូវជាតិលេខ៣ ភូមិល្វា ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុនទី ២ គឺ KAMPKEEPER (CAMBODIA) CO., LTD ដែលវិនិយោគ៣,១លានដុល្លារ បង្កើតរោងចក្រផលិតតង់ និងសម្ភារបោះជំរំគ្រប់ប្រភេទ (កាបូប តុ កៅអី គ្រែ ស៊ុមគ្រែ ទូក្រណាត់ ធ្នើរ ទោង និងសម្ភារផ្សេងទៀត) នៅភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រុមហ៊ុនទី ២ គឺ SUNICON (CAMBODIA) APPAREL […]

អាន​បន្ថែម

ជប៉ុនផ្តល់ជំនួយឥតសំណងជាង៧២ លានដុល្លារ ដើម្បីអនុវត្តគម្រោងធំៗ ៦ នៅកម្ពុជា

រដ្ឋាភិបាលជប៉ុន សម្រេចផ្តល់ជំនួយដល់កម្ពុជាជាង ៧២,១ លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងធំៗចំនួន ៦ ដែលក្នុងនោះទឹកប្រាក់ចំនួន ៥៧,៦ លានដុល្លារគឺសម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាតនៅខេត្តសៀមរាប ខណៈទឹកប្រាក់ ១៤,៥ លានដុល្លារទៀត សម្រាប់គម្រោងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ចំនួន៥ គម្រោងផ្សេងទៀត។ លិខិតប្តូរសារនៃជំនួយនេះ ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ កន្លងទៅ រវាងរដ្ឋមន្រ្តីក្រសួងការបរទេសឯកឧត្ដម ប្រាក់ សុខុន និង ឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។ ចំពោះ គម្រោងផ្គត់ផ្អង់ទឹកស្អាតនៅខេត្តសៀមរាបដំណាក់កាលទី ២ ជាគម្រោងពង្រីករោងចក្រផលិតទឹកស្អាត ដែលមានសមត្ថភាពផលិតបាន ៦០ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ និងបណ្តាញចែកចាយទឹកមានប្រវែងលើសពី ២០០ គីឡូម៉ែត្រ បន្ទាប់ពីដំណាក់កាលទី ១។ ដោយគម្រោងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ចំនួន៥ រួមមាន៖ -គម្រោងបោសម្អាតមីន និងត្រួតពិនិត្យគុណភាពដី ដែលទទួលបានជំនួយប្រមាណ ១,៨ លានដុល្លារ -គម្រោងផ្តល់សម្ភារបច្ចេកទេស សម្រាប់មន្ទីរពិសោធន៍ជាតិសំណង់ ដែលទទួលបានជំនួយប្រមាណ […]

អាន​បន្ថែម

រដ្ឋត្រូវការទុនជាង ៩,២ ពាន់លានដុល្លារសម្រាប់ការវិនិយោគសាធារណៈ ២០២២-២០២៤

រដ្ឋាភិបាលកម្ពុជា ត្រូវការកញ្ចប់ថវិកាប្រមាណ ៩ ២០១ លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងវិនិយោគសាធារណៈសរុប ៦៧៣គម្រោង សម្រាប់ឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៤ ដែលក្នុងនោះ ៤៤,២% គឺសម្រាប់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ ក្នុងគម្រោងសរុបទាំងអស់ មាន១៨៥ គម្រោង ជាគម្រោងកំពុងដំណើរការ ដែលត្រូវការទុនវិនិយោគប្រមាណ ៥ ៨១៧ លានដុល្លារអាមេរិក និង ៤៨៨ គម្រោងទៀត ជាគម្រោងថ្មី ដែលត្រូវការទុនវិនិយោគប្រមាណ ៣៣៨៤ លានដុល្លារអាមេរិក។ មកទល់ពេលនេះ រដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ បានសន្យាផ្តល់ទុនវិនិយោគរួចមកហើយចំនួន ៧ ៧១៣,៣ លានដុល្លារអាមេរិក ដែលក្នុងនោះពីរដ្ឋាភិបាលកម្ពុជាមានចំនួន ៤៧៧,១ លានដុល្លារអាមេរិក និងពីដៃគូអភិវឌ្ឍន៍ចំនួន ៧ ២៣៦,២ លានដុល្លារអាមេរិក។ ដូច្នេះ បច្ចុប្បន្ន រដ្ឋកំពុងរកទុនបន្ថែមចំនួន ១ ៤៨៧,៧ លានដុល្លារអាមេរិក។ គួរបញ្ជាក់ថា កម្មវិធីវិនិយោគសាធារណៈ […]

អាន​បន្ថែម

ចង់សង់សំណង់ជាប់ផ្លូវល្បឿនលឿន ផ្លូវជាតិ ឬផ្លូវខេត្ត ត្រូវឃ្លាតពីផ្លូវចម្ងាយប៉ុន្មានទើបស្របច្បាប់?

មានផ្ទះ ឬសំណង់ជាប់ផ្លូវល្បឿនលឿន ផ្លូវជាតិ ឬផ្លូវខេត្ត ត្រូវអនុវត្តគោលការណ៍ទាំងនេះ តាមច្បាប់ រាល់ការសាងសង់សំណង់ដែលមានច្រកផ្លូវចេញចូលជាប់នឹងផ្លូវល្បឿនលឿន ផ្លូវជាតិ ឬផ្លូវខេត្ត គឺតម្រូវឱ្យទុកគម្លាតពីសំណង់ទៅព្រំដីចំណីផ្លូវ ក្នុងកម្រិតណាមួយជាក់លាក់ អាស្រ័យទៅលើទំហំ និងប្រភេទនៃសំណង់នោះ។ បើតាមច្បាប់ស្តីពីផ្លូវថ្នល់ ឆ្នាំ២០១៤ គម្លាតទាំងនោះត្រូវបែងចែង ដូចខាងក្រោម៖ ១. ការសាងសង់សំណង់ដូចជា ស្ថានីយប្រេងឥន្ធនៈ ស្ថានីយហ្គាស កន្លែងលាងយានយន្ត យានដ្ឋាន ឬសំណង់ប្រហាក់ប្រហែលផ្សេងៗទៀត ដែលមានមនុស្សជួបជុំគ្នាមធ្យម ត្រូវស្ថិតក្នុងចម្ងាយយ៉ាងតិច ១៥ម៉ែត្រ ពីខ្សែបន្ទាត់ព្រំដីចំណីផ្លូវ ២. ការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម ពហុកីឡដ្ឋាន ទីលានប្រកួត រោងមហោស្រពមន្ទីរ ពេទ្យ គ្រឹះស្ថានសិក្សា ការរៀបចំផ្សារ ផ្សារណាត់ ពិព័រណ៍ទំនិញ ឬកិច្ចការផ្សេងទៀតដែល មានមនុស្សជួបជុំគ្នាច្រើន ត្រូវស្ថិតក្នុងចម្ងាយយ៉ាងតិចបំផុត៥០ម៉ែត្រ ពីខ្សែបន្ទាត់ព្រំដីចំណីផ្លូវ។ ក្រៅពី ២ ចំណុចខាង រាល់ការចាក់ដី ឬធ្វើអ្វីមួយលើដីចំណីផ្លូវ ដើម្បីធ្វើផ្លូវចេញចូលគេហដ្ឋាន ក្រុមហ៊ុន រោងចក្រ សហគ្រាស ឬកន្លែងផ្សេងៗជាប់ផ្លូវថ្នល់ ម្ចាស់គម្រោងត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាត ទៅសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ជាមុនសិន។ លើសពីនេះ […]

អាន​បន្ថែម

កម្ពុជា និងថៃ នឹងបើកច្រកទ្វារព្រំដែនថ្មីមួយនៅពេលឆាប់ៗនេះ

កម្ពុជា និងថៃ កាលពីថ្មីៗនេះ បានព្រមព្រៀងគ្នាថានឹងបើកច្រកទ្វារព្រំដែនស្ទឹងបត់ ភ្ជាប់ខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជា និងខេត្តស្រះកែវនៃប្រទេសថៃ ជាបណ្តោះអាសន្ន សម្រាប់ការដឹកជញ្ជូនទំនិញ ក្នុងពេលឆាប់ៗនេះ នេះបើយោងតាមឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានបញ្ជាក់នៅថ្ងៃទី១១ ខែតុលានេះ។ ឯកឧត្តម វ៉ាស៊ីម សុរិយា ថ្លែងថា៖ «ខាងយើង បានត្រៀមខ្លួនហើយ នៅស្ទឹងបត់ យើងបានបង្កើតអន្តោប្រវេសន៍ផ្លូវការហើយ ខាងគយ យើងក៏បានរៀបចំជាមន្រ្តីគយពីច្រកទ្វារព្រំដែនប៉ោយប៉ែតឱ្យមកជួយការងារសិន ព្រោះយើងបើកបណ្តោះអាសន្នទេ»។ បើតាមឯកឧត្តម គឺនៅមានហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដូចជា ផ្លូវាង ទីលានចតរថយន្ត និងកន្លែងត្រួតពិនិត្យ និងស្នាក់នៅរបស់មន្រ្តី ដែលកំពុងសាងសង់នៅឡើយ។ ទោះយ៉ាងណា ឯកឧត្តម វ៉ាស៊ីម សុរិយា មិនបានបញ្ជាក់ពីការបរិច្ឆេទនៃការបើកដំណើរការបណ្តោះអាសន្នច្រកទ្វារព្រំដែនស្ទឹងបត់ ជាមួយនឹងច្រកទ្វារព្រំដែន បាណងអៀន នៅខាងប្រទេសថៃនោះទេ។ ប៉ុន្តែយោងតាមសារព័ត៌មាននៅប្រទេសថៃNNT ចេញផ្សាយកាលពីថ្ងៃទី១ ខែតុលា ក្រសួងពាណិជ្ជកម្មថៃ បានយល់ព្រមបើកច្រកទ្វាររួចហើយ ដោយរំពឹងនឹងបើកឆាប់ៗ។ គួរបញ្ជាក់ថា បើគិតត្រឹមចុងខែមិថុនា ឆ្នាំ២០២១ នេះ គម្រោងសាងសង់ច្រកទ្វារព្រំដែនខ្មែរ-ថៃថ្មី ស្ទឹងបត់-បានណងអៀន តម្លៃជាង […]

អាន​បន្ថែម

៨ខែដំបូង ឆ្នាំ២០២១ រដ្ឋអនុម័តគម្រោងសំណង់ជិត៣ពាន់គម្រោង តម្លៃសរុប ៣,៨ប៊ីលានដុល្លារ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុម័តសំណើសុំសាងសង់សរុប ២ ៩០១គម្រោង នៅក្នុងរយៈពេល៨ ខែ ដំបូងនៃឆ្នាំ២០២១ នេះ ដែលធ្លាក់ចុះ៤៤៩ គម្រោង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមរបាយការណ៍ “និន្នាការសេដ្ឋកិច្ច សង្គម” របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គម្រោងទាំងអស់នេះ មានតម្លៃគម្រោងសរុប ៣ ៨៤៣ លានដុល្លារ ដែលក៏បានធ្លាក់ចុះ ២៤,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រភពដដែលបញ្ជាក់ថា ក្នុងចំណោមគម្រោងទាំងអស់ ប្រភេទសំណង់លំនៅដ្ឋាន មាន ២ ៥៣០គម្រោង ឬស្មើនឹង៨៧,២% នៃសំណើសុំសាងសង់សរុប ដែលបានធ្លាក់ចុះ១៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០២០កន្លងទៅ តម្លៃគម្រោងស្នើសុំសាងសង់សរុបមានដល់ទៅ ៧,៧៥ប៊ីលានដុល្លារ ធ្លាក់ចុះ ៣២% បើធៀបនឹងឆ្នាំ២០១៩៕

អាន​បន្ថែម