ព័ត៌មានក្នុងស្រុក
សំណង់ណាខ្លះមិនចាំបាច់មានលិខិតអនុញ្ញាតសាងសង់?
ច្បាប់ស្តីពីសំណង់២០១៩ បានចែងយ៉ាងច្បាស់ថា រាល់ការងារសាងសង់ ឬ រុះរើ ត្រូវសុំលិខិតអនុញ្ញាតិ ឬមានការអនុម័តពីអាជ្ញាធរមានសមត្ថកិច្ចជាមុនសិន ដើម្បីធានានូវសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។ ប៉ុន្តែ បើតាមអនុក្រឹត្យលេខ២២៤ ស្តីពីលិខិតអនុញ្ញាតសាងសង់ ក៏មានករណីលើកលែងមួយចំនួនដែរ។ សំណង់ដែលមិនទាមទារឱ្យលិខិតអនុញ្ញាតសាងសង់មានដូចជា៖ • សំណង់អគារផ្ទាល់ដីដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបតិចជាង ឬស្មើ១២ម៉ែត្រក្រឡា និងមានកម្ពស់ទាបជាង ឬស្មើ ៥ម៉ែត្រ • លំនៅឋានធ្វើពីឈើ ផ្ទះថ្មក្រោម-ឈើលើ ផ្ទះតៀមធ្វើពីឈើ ឬថ្ម នៅទីជនបទ ឬស្រែចម្ការ ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបតិចជាង ឬស្មើ១០០ ម៉ែត្រក្រឡា និងមាន កម្ពស់ទាបជាង ឬស្មើ៩ម៉ែត្រ (ត្រូវមិននៅក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ តំបន់បេតិកភណ្ឌ តំបន់អភិរក្ស ឬតំបន់ការពារ) • សំណង់មិនមែនបេតុងដែលសាងសង់ផ្ទាល់ដី សម្រាប់ប្រើប្រាស់បណ្តោះអាសន្ន មានជាអាទិ៍ បង្គោល ដងទង់ វេទិកា រោង តូប ឬគ្រឿងផ្គុំដទៃទៀតសម្រាប់ប្រារព្ធពិធីផ្សេងៗ • សំណង់ក្នុងវត្តអារាមដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបតិចជាង ឬស្មើ២០ ម៉ែត្រក្រឡានិងមានកម្ពស់ទាបជាង ឬស្មើ១២ម៉ែត្រ • សំណង់របងដែលមិនធ្វើអំពីថ្ម ឬបេតុង […]
អានបន្ថែមតើអាចសង់អគារខ្ពស់ៗលើដីទំហំតូចបានទេ? ស្វែងយល់ពី សមាមាត្ររវាងកម្ពស់អគារ និងទំហំដី
មនុស្សទូទៅអាចយល់ច្រឡំថា បើពួកគេមានដី១ ដុំ ហើយពួកចង់សង់ផ្ទះ ឬអគារណាមួយនៅលើដីនោះ ពួកគេចង់សង់កម្ពស់ប៉ុន្មានជាន់ក៏បាន កុំឱ្យតែអគារនោះផុតចេញពីព្រំដី។ ប៉ុន្តែជាក់ស្ដែង គឺមិនត្រឹមត្រូវទេ។ ច្បាប់បានកំណត់យ៉ាងច្បាស់អំពីកម្រិតនៃកម្ពស់អគារ សមាមាត្រទៅនឹងទំហំដី ពិសេសនៅក្នុងទីក្រុង។ អនុក្រឹត្យលេខ៤២ អនក្រ.បក ស្តីពីនគរូបនីយកម្មរាជធានី ទីក្រុង និងទីប្រជុំជន ចុះខែមេសា ឆ្នាំ ២០១៥ បានកំណត់សមាមាត្រកម្រិតនៃកម្ពស់អគារ និងទំហំដីដូចក្រោម៖ ១. តំបន់លំនៅឋានមានកម្ពស់ទាប -សម្រាប់លំនៅឋានដាច់ពីគ្នា (ភូមិគ្រឹះ ឬពាក់កណ្តាលភូមិគ្រឹះ) ដីត្រូវមានទំហំយ៉ាងតិច ១០ ម៉ែត្រ គុណនឹង២០ ម៉ែត្រ -សម្រាប់លំនៅឋានជាប់គ្នា (ផ្ទះល្វែង ឬផ្ទះជាប់គ្នា) ត្រូវមានដីទំហំយ៉ាងតិច ៤ម៉ែត្រ គុណនឹង១៥ ម៉ែត្រ ២. តំបន់លំនៅឋានមានកម្ពស់មធ្យម -សម្រាប់អគារកម្ពស់ពី៣ ជាន់ ដល់៨ជាន់ ត្រូវមានដីយ៉ាងតិច ១៥ ម៉ែត្រ គុណនឹង២៥ ម៉ែត្រ -សម្រាប់អគារកម្ពស់ពី ៩ ជាន់ ដល់១១ ជាន់ ទំហំដីត្រូវមានយ៉ាងតិច […]
អានបន្ថែមកិច្ចសន្យាសាងសង់ កិច្ចសន្យាហ៊ុមព័ទ្ធការដ្ឋាន និងកិច្ចសន្យាភ្ជាប់ព្រំជាអ្វី? សំខាន់ដូចម្ដេច?
រាល់ការងារសាងសង់ ត្រូវតែដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់ពីអាជ្ញារធរមានសមត្ថកិច្ចណាមួយ ទៅតាមប្រភេទទំហំនៃគម្រោងសាងសង់ ដោយត្រូវភ្ជាប់ឯកសារចាំបាច់មួយចំនួនមកជាមួយ។ ក្នុងចំណោមនោះ មានកិច្ចសន្យា ៣ ប្រភេទខុសៗគ្នាដែលត្រូវភ្ជាប់មកជាមួយពាក្យសុំជាចំាបាច់។ កិច្ចសន្យាទាំង៣ នេះ មានសារសំខាន់ណាស់ ព្រោះវាជាលិខិតលាយលក្ខណ៍អក្សរ ដែលម្ចាស់សំណង់ ឬអ្នកអភិវឌ្ឍអចលនវត្ថុ ត្រូវទទួលខុសត្រូវជាមួយអាជ្ញាធរសាធារណៈ និងអ្នកពាក់ព័ន្ធ។ កិច្ចសន្យាទាំងនោះរួមមាន៖ ១. កិច្ចសន្យាសាងសង់ កិច្ចសន្យានេះ មិនមែនជាកិច្ចសន្យាម៉ៅការសាងសង់ទេ តែវាជាកិច្ចសន្យា ដែលម្ចាស់សំណង់ត្រូវផ្តិតមេដៃធានាទទួលខុសត្រូវនូវការងារសាងសង់របស់ខ្លួន ចំពោះមុខមេឃុំ ចៅសង្កាត់ និងអភិបាលស្រុក ខណ្ឌ។ នៅក្នុងកិច្ចសន្យានេះ ម្ចាស់សំណង់ត្រូវ៖ -គោរពតាមខ្លឹមសារអនុក្រឹត្យ លេខ ៨៦ អនក្រ.បក បានកំណត់ -ធានាសុវត្ថិភាពអ្នកជិតខាងដែលនៅជិតការដ្ឋានសំណង់ -ធានាមិនឱ្យកាកសំណល់ និងទឹកកខ្វក់ ប៉ះពាល់បរិស្ថាន និងទីសាធារណៈ -ធានាការពារមិនឱ្យមានអគ្គីភ័យកើតមានឡើង។ ប៉ុន្តែ ក្នុងករណីកើតមានជាយថាហេតុណាមួយនេះ ម្ចាស់សំណង់ ត្រូវចេញសងនូវការខូចខាតដល់អ្នកជិតខាង -ក្នុងករណីមានការប៉ះពាល់សោភ័ណ្ឌភាព សណ្ដាប់ធ្នាប់សាធារណៈ បរិស្ថាន ឬការពង្រីកផ្លូវ នៅពេលអនាគត ម្ចាស់សំណង់ ត្រូវគោរពតាមគោលការណ៍កំណត់របស់រដ្ឋ ២. កិច្ចសន្យាហ៊ុមព័ទ្ធការដ្ឋាន កិច្ចសន្យានេះ ទាមទារឱ្យម្ចាស់សំណង់ […]
អានបន្ថែមត្រឹមខែសីហា ការវិនិយោគសាងសង់គម្រោងកសិឧស្សាហកម្មនៅកម្ពុជា មានតម្លៃសរុប៩,៧ប៊ីលាន
គិតត្រឹមខែសីហា ឆ្នាំ២០២១នេះ កម្ពុជា មានការវិនិយោគសាងសង់គម្រោងធំៗនានា ក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម សរុបចំនួន ៣៧៦គម្រោង តម្លៃសរុបប្រមាណ៩,៧ប៊ីលានដុល្លារ ។ តួលេខនេះត្រូវបង្ហាញក្នុងជំនួបរវាង ឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយអគ្គរដ្ឋទូតអូស្រ្តាលី PABLO KANG កាលពីថ្ងៃទី២៩ ខែកញ្ញា កន្លងទៅ។ ក្នុងឱកាសនេះ កម្ពុជា និងអូស្រ្តាលី ក៏បានចុះអនុស្សារណយោគយល់លើកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការវិនិយោគ និងលើកកម្ពស់ការអភិវឌ្ឍក្នុងវិស័យកសិ-ចំណីអាហារព្រមទាំងធ្វើឱ្យមានប្រសើរឡើង នូវភាពប្រកួតប្រជែងក្នុងវិស័យកសិកម្ម ផងដែរ។ គួរបញ្ជាក់ថា វិស័យកសិឧស្សាហកម្ម នៅកម្ពុជា កំពុងតែរីកចម្រើន តាមរយៈគម្រោងវិនិយោគនានាដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គម្រោងទាំងនោះមានដូចជា រោចចក្រផលិតកង់រថយន្តប្រើប្រាស់វត្ថុធាតុដើមពីកៅស៊ូក្នុងស្រុក រោងចក្រកែច្នៃផលិតផលកសិកម្ម ចេញពីវត្ថុធាតុដើមប្រមូលពីក្នុងស្រុក ជាដើម។ .
អានបន្ថែមគម្រោងសាងសង់ផ្លូវប្របមាត់ឆ្នេរកែប ប្រវែងជាង១១គីឡូម៉ែត្រ គ្រោងចាប់ផ្តើមនៅខែវិច្ឆិកា
គម្រោងកសាងផ្លូវប្របមាត់ឆ្នេរ ប្រវែងជាង១១ គីឡូម៉ែត្រ ប្របមាត់ឆ្នេរកែប គ្រោងនឹងចាប់ផ្តើមសាងសង់នៅខែវិច្ឆិកា ខាងមុខនេះ ក្រោមមូលនិធិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ នេះបើយោងតាមកិច្ចប្រជុំរបស់រដ្ឋបាលខេត្តកែប និងតំណាងADB កាលពីថ្ងៃទី៣០ ខែកញ្ញា។ យោងតាមរបាយការណ៍ កំណាត់ផ្លូវប្របមាត់ឆ្នេរនេះ នឹងចាប់ពីក្រុងកែប ដល់ឆ្នេរអង្កោល ហើយគ្រោងនឹងចំណាយថវិកាសាងសង់ប្រមាណ១០,៥លានដុល្លារ។ តាមការគ្រោងទុក ការសាងសង់នឹងចាប់ផ្តើមពីវិច្ឆិកា ឆ្នាំ២០២១ ដោយចំណាយពេលសាងសង់ ២២ ខែ ពោលគឺគ្រោងនឹងនៅខែកញ្ញា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា គម្រោងផ្លូវប្របមាត់ឆ្នេរកែបនេះ គឺជាផ្នែកមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន នៃមហាអនុតំបន់មេគង្គជំហានទី២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB។ ក្រោមគម្រោងនេះ ADB ក៏បានសម្រេចផ្ដល់ថវិកា ១,៦ លានដុល្លារអាមេរិក ដើម្បីសាងសង់កំពង់ផែទេសចរណ៍ថ្មីមួយ នៅកោះទន្សាយផ្ទាល់តែម្ដង ខណៈការសាងសង់គ្រោងនឹងចាប់ផ្ដើមនៅពាក់កណ្តាលខែតុលានេះ។ (អានបន្ថែម)
អានបន្ថែមផែទេសចរណ៍ថ្មីមួយនៅលើកោះទន្សាយផ្ទាល់ នឹងចាប់ផ្តើមការដ្ឋានសាងសង់នៅពាក់កណ្តាលខែតុលា
គម្រោងផែទេសចរណ៍ថ្មីមួយ ដែលស្ថិតនៅលើកោះទន្សាយផ្ទាល់តែម្ដង នឹងចាប់បើកដ្ឋានសាងសង់នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២១ នេះ ដោយគ្រោងចំណាយពេល ១៥ខែ សម្រាប់ការសាងសង់។ នេះបើយោងតាមកិច្ចប្រជុំរវាងរដ្ឋបាលខេត្តកែប ក្រសួងសេដ្ឋកិច្ច ក្រសួងសាធារណការ ក្រសួងទេសចរណ៍ តំណាង ADB និងក្រុមហ៊ុនម៉ៅការសាងសង់ កាលពីថ្ងៃទី៣០ ខែកញ្ញា កន្លងទៅ។ កំពង់ផែនេះគឺខុសពី កំពង់ផែកោះទន្សាយដែលស្ថិតនៅត្រើយដីគោកខាងប៉ែកខេត្តកែប ដែលបច្ចុប្បន្នសាង់សង់ជិតរួចរាល់ហើយ។ (អានបន្ថែម) ដោយឡែក គម្រោងផែទេសចរណ៍កោះទន្សាយថ្មីដែលស្ថិតនៅកោះផ្ទាល់នេះ ជាគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ក្នុងទឹកប្រាក់ ១,៦លានដុល្លារអាមេរិក។ លទ្ធកម្មដេញថ្លៃនៃគម្រោងផែទេសចរណ៍កោះទន្សាយ ត្រូវបានបញ្ចប់នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ដោយសម្រេចប្រគល់សិទ្ធម៉ៅសំណង់ជូនក្រុមហ៊ុនវិមានជ័យគ្រុប។
អានបន្ថែមរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ស្នើអាមេរិកឱ្យជួយលើ ៣ ចំណុចធំៗ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើទៅកាន់សហរដ្ឋអាមេរិកឱ្យជួយលើ ៣ ចំណុចធំៗ ទិសដៅរួមគ្នាជួយលើកកម្ពស់វិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ ការស្នើនេះ ធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល និងឯកឧត្ដម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ សំណើទី ១ ឯកឧត្តម ស៊ុន ចាន់ថុល ចង់ឃើញក្រុមហ៊ុនអាមេរិកមកវិនិយោគនៅកម្ពុជាបន្ថែមក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ តួយ៉ាងដូចជាគម្រោងផ្លូវជាតិលេខ៤ ដែលសាងសង់ឡើងដោយសហរដ្ឋអាមេរិកនាពេលកន្លងមក។ លើសពីនេះ ឯកឧត្តមក៏បានស្នើឱ្យភាគីអាមេរិក ជួយផ្ដល់សម្ភារៈបច្ចេកទេសបរិក្ខារទំនើបៗផ្សេងៗ ដើម្បីពង្រឹងគុណភាពផ្លូវនៅកម្ពុជា ពិសេសឧបករណ៍សម្រាប់ខួងពិនិត្យមើលគុណភាពផ្លូវជាដើម។ លើសនេះ ឯកឧត្តមក៏បានស្នើឱ្យភាគីអាមេរិក ជួយផ្ដល់គ្រូបង្រៀន និងសហការគ្នាលើការពង្រឹងសមត្ថភាពវិស្វករ ដើម្បីកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់អាចកសាងផ្លូវថ្នល់ស្ពាន ដោយខ្លួនឯងបានថែមទៀត។ទាក់ទិន និងសំណើខាងលើ ឯកឧត្ដម Patrick Murphy ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រឹង និងពង្រីកកិច្ចសហការថែមទៀត ដើម្បីអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន។
អានបន្ថែមតំបន់៤ ធំៗ នៅកែបត្រូវជ្រើសជាទិសដៅអភិវឌ្ឍគោល ក្នុងផែនការមេ ២០២១-២០៣៥
សេចក្តីព្រាងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប សម្រាប់ឆ្នាំ២០២១-២០៣៥ កំពុងស្ថិតក្នុងដំណាក់កាលពិភាក្សា ក្នុងនោះតំបន់ធំៗចំនួន ៤ ត្រូវបានជ្រើសរើស មុំយុទ្ធសាស្ត្រអភិវឌ្ឍប៉ូល រួមមាន ប៉ូលក្រុងកែបចាស់ ប៉ូលតំបន់អង្កោល ប៉ូលតំបន់ភ្នំវល្លិ និងប៉ូលតំបន់ប្រជុំកោះ។ សេចក្តីព្រាងផែនការមេនេះត្រូវបានពិភាក្សា នៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី២៩ ខែកញ្ញា ក្រោមការដឹកនាំ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្ដម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នមួយចំនួនទៀត។ ក្រោយដាក់ឱ្យប្រើប្រាស់ ផែនការមេនេះ មានគោលដៅប្រែក្លាយខេត្តកែប ជាទិសដៅទាក់ទាញភ្ញៀវទេសចរ និងជំរុញការវិនិយោគដើម្បីបម្រើក្នុងវិស័យទេសចរណ៍។ ក្រៅពីមុំយុទ្ធសាស្ត្រអភិវឌ្ឍប៉ូលទេសចរណ៍ទាំង ៤ ផែនការមេនេះក៏គ្រោងនឹង បង្កើតមណ្ឌលនវានុវត្តទេសចរណ៍មួយបន្ថែមទៀតងដែរ។ សូមជម្រាបថា សេចក្ដីព្រាងផែនការមេនេះ ត្រូវបានបែងចែកជា ១២ ជំពូក ដោយមានទិសដៅគោលប្រែក្លាយកែបទៅជាគោលដៅទេសចរណ៍ធម្មជាតិប្រណីតកម្រិតខ្ពស់ ដើម្បីប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក៕
អានបន្ថែមក្រសួងរ៉ែអះអាងថាប្រេងឆៅទាំងអស់នៅលើកប៉ាល់ MT Strovolos ជាទ្រព្យសម្បត្តិរបស់កម្ពុជា
ក្រសួងរ៉ែ និងថាមពល បានអះអាងថាប្រេងឆៅទាំងអស់នៅលើកប៉ាល់ MT Strovolos ជាទ្រព្យសម្បត្តិរបស់ព្រះរាជាណាចក្រកម្ពុជាគ្រប់ពេលវេលាទាំងអស់ មិនមែនជាកម្មសិទ្ធិរបស់ភាគីណាមួយទេ ដោយបញ្ជាក់ថាគ្រប់ភាគីត្រូវឈប់ទាមទារចង់បាន ហើយបញ្ជូនប្រេងមកកម្ពុជាវិញតាមច្បាប់។ ការអះអាងនេះគឺជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន World Tankers Management (WTM) ដែលជាក្រុមហ៊ុនគ្រប់គ្រងកប៉ាល់ដឹកប្រេងរត់ចេញពីកម្ពុជា ដែលថាកម្មសិទ្ធិនៃប្រេងគឺនៅមានភាពមិនច្បាស់លាស់ ដូច្នេះបើតាមច្បាប់ កប៉ាល់របស់ខ្លួនគ្មានកាតព្វកិច្ចត្រូវវិលត្រឡប់មកកម្ពុជាវិញទេ ហើយប្រគល់ប្រេងឱ្យកម្ពុជាឡើយ។ ក្រមហ៊ុនក៏បញ្ជាក់ទៀតថា រដ្ឋាភិបាលកម្ពុជា ក៏មិនបានផ្តល់ភស្តុតាងណាមួយ ដែលបញ្ជាក់ថាខ្លួនជាម្ចាស់ប្រេង លើកប៉ាល់នេះដែរ។ ដូច្នេះហើយទើប MT Strovolos សម្រេចចេញពីកម្ពុជាព្រមនឹងប្រេងជិត ៣០ ម៉ឺនបារ៉ែល។ (អានបន្ថែម) ដើម្បីឆ្លើយតបនឹងរឿងនេះ ក្រសួងបានចេញសេក្តីប្រកាសព័ត៌មាន ៤ ទំព័រ កាលពីថ្ងៃទី៣០ ខែកញ្ញា លើកឡើងថា កម្ពុជាបានជូនដំណឹងអំពីកម្មសិទ្ធលើប្រេងឆៅ និងការបំពានច្បាប់កម្ពុជា ទៅដល់ WTM តាំងពីប៉ុន្មានខែមុនមកម្ល៉េះ។ «ប៉ុន្តែ MT Strovolos មិនព្រមបង្វិលសងប្រេងមកកម្ពុជាវិញទេ ហើយថែមទាំងធ្វើដំណើរទៅកាន់កំពង់ផែជាច្រើននៅក្នុងប្រទេសថៃ និងប្រទេសឥណ្ឌូនេស៊ីជាដើម» ក្រសួងបានបញ្ជាក់ ។ ក្រសួងបន្តថា ពួកគេក៏បានបន្តបិទប្រព័ន្ធកំណត់អត្តសញ្ញាណស្វ័យប្រវត្តិរបស់នាវា ក្នុងរយៈពេលយូរ នឹងចាកចេញពីដែនទឹកកម្ពុជាដោយគ្មានការអនុញ្ញាត […]
អានបន្ថែមរដ្ឋអនុម័តគម្រោងវិនិយោគថ្មី ២ តម្លៃជាង ៣៣ លានដុល្លារ នៅភ្នំពេញ និងកំពង់ស្ពឺ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែបានអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគរហូត ៣៣,១ លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន២កន្លែង នៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។ យោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុនដែលទទួលបានការអនុម័តទាំង ២ រួមមាន៖ ក្រុមហ៊ុន XIN XINGLE LEATHER PRODUCTS CO., LTD ដែលនឹងវិនិយោគ ៣,១ លានដុល្លារ បង្កើតរោងចក្រផលិតកាបូប នៅភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុន SOLAR LONG PV-TECH (CAMBODIA) CO., LTD. ដែលនឹងបោះទុន ៣០ លានដុល្លារ បង្កើតរោងចក្រផលិត និងផ្គុំតម្លើងងបន្ទះសូឡា និងគ្រឿងបង្គុំ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ គម្រោងវិនិយោគរោងចក្រថ្មីទាំង២ កន្លែងនេះ នឹងជួយបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា រហូតដល់ ១១១៨ កន្លែង ។
អានបន្ថែម