អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា (ក្រោមជំនួយវៀតណាម $២៥លាន) សង់បាន ៥៧%

គម្រោងសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា មានតម្លៃ ២៥លានដុល្លារ ដែលជាជំនួយឥតសំណងរបស់ប្រទេសវៀតណាម សម្រេចការសាងសង់បាន ៥៧% ហើយ។ នេះបើតាមកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចគ្រប់គ្រងគម្រោងនេះ ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំខាងលើនេះ ក្រុមហ៊ុនអន្តរជាតិ TCV ដែលទទួលសិទ្ធិសាងសង់បានគូសបញ្ជាក់ថា សំណង់អគារនេះ អាចនឹងបញ្ចប់នៅក្នុងខែសីហាខាងមុខនេះ ប៉ុន្តែដោយសារបញ្ហាកូវីដ​-១៩ ការសាងសង់នេះត្រូវបានអូសបន្លាយ ក្រោយបើកការដ្ឋានកាលពីអំឡុងខែធ្នូ ឆ្នាំ២០២១ កន្លងទៅ។ (អានបន្ថែម) ទន្ទឹមនឹងនេះ ក្រុមហ៊ុនបានស្នើសុំពន្យាពេលសាងសង់ ពីខែសីហា ទៅដល់ខែតុលា ឆ្នាំ២០២៤ នេះវិញ។ គួរបញ្ជាក់ថា គម្រោងសាងសង់នេះ ជាជំនួយឥតសំណងរបស់ប្រទេសវៀតណាម ជូនដល់រដ្ឋសភាកម្ពុជា សម្រាប់សាងសង់អគាររដ្ឋបាលថ្មីមានកម្ពស់ ១២ជាន់។ បើតាមសម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា អគាររដ្ឋបាលថ្មីនេះ ជានិមិត្តរូបនៃចំណងមិត្តភាពកម្ពុជា-វៀតណាម។

អាន​បន្ថែម

ត្រឹមឆមាសទី១-២០២៤ កម្ពុជាមានរោងចក្រកម្មន្តសាលចំនួន ២.១៧៥ កើន១៧៥រោងចក្រ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា​ និងនវានុវត្តន៍ បានចុះបញ្ជីរោងរោងចក្រកម្មន្តសាលសរុបចំនួន ២.១៧៥រោងចក្រ គិតត្រឹមឆមាសទីឆ្នាំ២០២៤ កើនឡើង ពី ១៩៩៧ រោងចក្រ កាលពីឆមាសទី១ ឆ្នាំមុន។​ រោងចក្រដែលបានចុះបញ្ជីទាំងអស់នោះ បានផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណ ១.១លាននាក់​។​ បើតាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជាបានបង្ហាញទៀតថា វិស័យកម្មន្តសាលត្រូវបានប៉ាន់ស្មានថា មានកំណើន ៧,៣ភាគរយ ក្នុងឆ្នាំ២០២៤ ដែលគាំទ្រជាចម្បងដោយផលិតផលកម្មន្តសាលសម្រាប់ការនាំចេញ។ រីឯធនាគារកណ្តាលកម្ពុជា លើកឡើងបន្ថែមទៀតថា ផលិតផលសម្រាប់នាំចេញ កើន ១៧ភាគរយ ខណៈផលិតផលមិនមែនកាត់់ដេរថយចុះ ៨ភាគរយ។ ចំណែកឯផលិតផលកម្មន្តសាលសម្រាប់បម្រើទីផ្សារក្នុងស្រុកមានកំណើន ៦,៤ភាគរយ។​ គួរបញ្ជាក់ថា វិស័យកម្មន្តសាលជាចន្ទុលដ៏ចម្បងនៃកំណើនសេដ្ឋកិច្ចកម្ពុជា និងជាប្រភពចំណូលដ៏ធំបំផុតសម្រាប់ការនាំចេញទំនិញរបស់កម្ពុជាទៅទីផ្សារក្រៅប្រទេស។​

អាន​បន្ថែម

ព្រឹទ្ធសភាអនុម័តច្បាប់ដឹកជញ្ជូនផ្លូវអាកាស ដើម្បីជំរុញនិងពង្រឹងការអភិវឌ្ឍវិស័យអាកាសចរណ៍នៅកម្ពុជា

ព្រឹទ្ធសភាកម្ពុជា បានឯកភាពអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាសជាផ្លូវការ ខណៈច្បាប់នេះ ត្រូវបានរំពឹងថា នឹងជួយជំរុញដល់ការអភិវឌ្ឍវិស័យអាកាសចរណ៍កម្ពុជាកាន់តែប្រសើរ។ ការអនុម័តរបស់ព្រឹទ្ធសភា បានធ្វើឡើងក្នុងសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំខាងលើ បានឱ្យដឹងថា អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ ហើយឱ្យយោបល់ឯកភាព និងអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ ទាំងមូលដោយឥតកែប្រែចំនួន ៥៦សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ ព្រឹទ្ធសភា បានឱ្យដឹងថា កម្ពុជារំពឹងថា បន្ទាប់ពីការចូលជាធរមាន ច្បាប់នេះ នឹងផ្តល់ឱ្យកម្ពុជានូវក្របខ័ណ្ឌ ច្បាប់ដ៏រឹងមាំដែលគាំទ្រដល់ការអភិវឌ្ឍវិស័យអាកាសចរណ៍របស់ខ្លួន ហើយក៏នឹងជំរុញកំណើន សេដ្ឋកិច្ចតាមរយៈទេសចរណ៍ ពាណិជ្ជកម្ម និងធានាការការពារសិទ្ធិអ្នកដំណើរតាមផ្លូវអាកាស ដែលរួមចំណែកដល់វឌ្ឍនភាព និងយុត្តិធម៌សង្គម ព្រមទាំងការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងតំបន់និងពិភពលោកផងដែរ។ គួរបញ្ជាក់ដែរថា ការអនុម័តសេចក្តីព្រាងច្បាប់នេះ ក៏ជាការវិនិយោគដើម្បីអនាគតសំដៅឈានទៅសម្រេចបាននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ ស៊ីវិលស្ថិតនៅក្នុងយុទ្ធសាស្ត្របញ្ចកោណទី២ (ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង) និងមុំទី២ (ការលើកកម្ពស់ការតភ្ជាប់និងការបង្កើនប្រសិទ្ធភាពលើវិស័យដឹកជញ្ជូន ឡូជីស្លឹក វិស័យ ថាមពល វិស័យទឹកស្អាត និងវិស័យឌីជីថល)។ នេះបើយោងតាមការឆ្លើយបំភ្លឺ របស់ឯកឧត្តម […]

អាន​បន្ថែម

ក្រុមហ៊ុន Golden Port SEZ គ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ២៧០ហិកតា តាមបណ្តោយផ្លូវល្បឿនលឿនខេត្តព្រះសីហនុ

ក្រុមហ៊ុនឯកជន Golden Port SEZ Development Co., Ltd បានបង្ហាញអំពីគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស លើផ្ទៃដីទំហំប្រមាណ ២៧០ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងខេត្តព្រះសីហនុនាពេលឆាប់ៗខាងមុខនេះ។ នេះបើតាមជំនួបពិភាក្សារវាង លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ជាមួយលោក កាំង ឡេង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Golden Port SEZ Development Co., Ltd. កាលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។ នាឱកាសនោះ លោក កាំង ឡេង បានថ្លែងអរគុណដល់ CDC ដែលបានផ្តល់ព័ត៌មានសំខាន់ៗ ដើម្បីជាមូលដ្ឋានសម្រាប់ក្រុមហ៊ុនរៀបចំដំណើរការសុំវិនិយោគ ខណៈលោកក៏បានបង្ហាញអំពីគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន ដែលក្នុងដំណាក់កាលដំបូងក្នុងទំហំផ្ទៃដីប្រមាណ ២៧០ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងខេត្តព្រះសីហនុ។ ជាការឆ្លើយតប ឯកឧត្តម ជា វុទ្ធី  បានស្វាគមន៍គណៈប្រតិភូដែលមកស្វែងយល់ពីគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ហើយលោកក៏សាទរចំពោះគម្រោងវិនិយោគបង្កើត តំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុនថា នឹងរួមចំណែកធ្វើពិពិធកម្មឧស្សាហកម្មនៅកម្ពុជា។ តាមរយៈជំនួបនោះដែរ […]

អាន​បន្ថែម

អ្នកជំនាញ៖ កម្លាំងសេដ្ឋកិច្ចកម្ពុជា ២០២៤ វាស់ដោយសូចនាករ០២៖ កម្រិតកំណើនឥណទានធ្លាក់ចុះ ខណៈអត្រាកម្ចីមិនដំណើរការ NPLRs កើនខ្លាំង

ក្នុងការវិភាគពីសេដ្ឋកិច្ចរបស់ប្រទេសមួយ មានសូចនាករបច្ចេកទេសសំខាន់យ៉ាងហោចណាស់ចំនួន ០២ សម្រាប់វាស់កម្រិតភាពរស់រវើកនៃសកម្មភាពសេដ្ឋកិច្ច និងកម្លាំងទ្រនៅពីក្រោយកំណើនសេដ្ឋកិច្ចណាមួយ។ សូចនាករទំាងពីរនោះ គឺកំណើនឥណទាន (Credit Growth) និងអត្រាកម្ចីមិនដំណើរការ (Non-performing loan ratio = NPLRs)។ កាលណាកំណើនឥណទានខ្ពស់ ក្នុងន័យម្យ៉ាង វាបង្ហាញពីកម្រិតសកម្មភាពសេដ្ឋកិច្ចក្នុងប្រទេសមួយខ្ពស់ដែរ ពោលគឺជាសញ្ញាវិជ្ជមាន។ ផ្ទុយទៅវិញ បើកាលណាកម្រិតអត្រាឥណទានគ្មានគុណផល NPLRs ឡើងកាន់តែខ្ពស់ ជាសញ្ញាបញ្ជាក់ថាមានភាពមិនគាប់ប្រសើរក្នុងសកម្មភាពសេដ្ឋកិច្ចដោយសារអ្នកខ្ចីពីធនាគារគ្មានលទ្ធភាពសងត្រឡប់វិញទាន់ពេលវេលានិងទៀងទាត់ ដែលបង្ហាញអំពីស្ថានភាពជាប់គាំងលំហូរសាច់ប្រាក់ក្នុងចរន្តសេដ្ឋកិច្ចនិងសង្គម និងការធ្លាក់ចុះនៃសកម្មភាពអាជីវកម្មក្នុងគ្រប់វិស័យសំខាន់ៗនៃសេដ្ឋកិច្ចប្រទេស។ សម្រាប់ករណីសេដ្ឋកិច្ចប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៤ នេះ តារាងកំណើនឥណទានបង្ហាញពីតួលេខមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ និងកម្រិតអត្រាប្រាក់កម្ចីមិនដំណើរការ (NPLRs) មានការកើនឡើងយ៉ាងខ្ពស់ នៅគ្រប់វិស័យសេដ្ឋកិច្ចធំៗទាំងអស់ រួមទាំងធនាគារពាណិជ្ជ កម្ចីទិញផ្ទះ សំណង់ និងសកម្មភាពអចលនទ្រព្យ នេះបើយោងតាមទិន្នន័យថ្មីៗរបស់ធនាគារជាតិនៃកម្ពុជាសម្រាប់ត្រីមាសទី១ ឆ្នាំ ២០២៤​ និងធ្វើបច្ចុប្បន្នភាពដោ​យ CBRE Cambodia ក្នុងបទបង្ហាញកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៤។ កំណើនឥណទានធ្លាក់ចុះគួរឱ្យកត់សម្គាល់ កំណើនឥណទាន ដែលជាសូចនាករសំខាន់សម្រាប់វាស់សុខភាពសេដ្ឋកិច្ច និងទំនុកចិត្តក្នុងការធ្វើអាជីវកម្មរបស់ប្រជាពលរដ្ឋ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅក្នុងត្រីមាសទី ១ ឆ្នាំ […]

អាន​បន្ថែម

សម្តេចតេជោ ជំរុញរដ្ឋាភិបាលថ្មីសង់ផ្លូវជាតិលេខ៧៨.៥ (ក្រុងបានលុង-កន្ទុយនាគ) ឱ្យបានឆាប់ៗ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា រាជរដ្ឋាភិបាល អាចសាងសង់ផ្លូវភ្ជាប់ពីខេត្តរតនគិរី ក្រុងបានលុង ទៅដល់កន្ទុយនាគ(មុំ៣) ប្រវែងជាង១៦៦គីឡូម៉ែត្រ ឱ្យបានឆាប់។ នេះបើយោងតាមការថ្លែងសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ CLV (កម្ពុជា ឡាវ វៀតណាម) កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។ នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចពិតជាចង់ទៅឈរនៅត្រង់តំបន់កន្ទុយនាគ (មុំ៣) ដែលជាចំណុចប្រសព្វគ្នា នៃព្រំដែនកម្ពុជា ឡាវ និងវៀតណាម ហើយសង្ឃឹមថា រាជរដ្ឋាភិបាល អាចសាងសង់ផ្លូវតភ្ជាប់ពីខេត្តរតនគិរី ក្រុងបានលុង រហូតដល់តំបន់កន្ទុយនាគឱ្យបានឆាប់ៗ។ សម្តេចតេជោ បានបញ្ជាក់ថា ផ្លូវនេះ ហៅថា ផ្លូវលេខ៧៨.៥ ពីក្រុងបានលុង ឆ្លងកាត់ស្រុកតាវែង ទៅដល់កន្ទុយនាគ មានប្រវែងជាង ១៦៦គីឡូម៉ែត្រ ហើយមានទទឹង៩ម៉ែត្រ ខណៈបច្ចុប្បន្នរដ្ឋាភិបាលកំពុងប្រឹងប្រែងរកថវិកា ដើម្បីធ្វើផ្លូវនេះឱ្យបានឆាប់។ សម្តេចតេជោ បានថ្លែងដូច្នេះថា៖«ខ្ញុំព្រះករុណាខ្ញុំ ពិតជាចង់ណាស់ […]

អាន​បន្ថែម

វៀតណាមពេញចិត្តនឹងផ្គត់ផ្គង់អគ្គិសនីបន្ថែមដល់កម្ពុជាឱ្យបានលើសពី ៤០០មេហ្គាវ៉ាត់ ដើម្បីបំពេញតម្រូវការអភិវឌ្ឍ

ប្រទេសវៀតណាម នឹងបើកទូលាយលើការផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជា រហូតដល់លើស ៤០០មេហ្គាវ៉ាត់ ដើម្បីបំពេញតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ខណៈជំហានដំបូងនឹងបន្តកិច្ចសន្យាចាប់ពីឆ្នាំ២០២៥ ដែលមានទំហំថាមពលអគ្គិសនី ២៥០មេហ្គាវ៉ាត់។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាមួយ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម នៅទីក្រុងហាណូយ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។ នៅក្នុងជំនួបពិភាក្សានោះ ភាគីទាំងពីរ បានយល់ស្របចំពោះសំណើលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ផ្នែកអគ្គិសនី ដោយខាងភាគីវៀតណាម ទទួលយកសំណើររបស់សម្ដេចកតេជោ ដើម្បីធ្វើយ៉ាងណាបន្តផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជាចំនួន ២៥០មេហ្គាវ៉ាត់ ដែលនឹងបន្តកិច្ចសន្យាចាប់ពីឆ្នាំ២០២៥ បន្តទៀត។ រីឯ ភាគីវៀតណាមក៏បានបង្ហាញនូវការពេញចិត្តក្នុងការផ្គត់ផ្គង់អគ្កិសនីបន្ថែមទៀតដល់កម្ពុជា ដោយបានប្រកាសបើកទូលាយលើការផ្គត់ផ្គង់អគ្គិសនីរហូតដល់ទៅ ៤០០មេហ្គាវ៉ាត់ ឬ ច្រើនជាងនេះនាពេលអនាគត ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងឧស្សាហកម្ម ៤.០។ គួរបញ្ជាក់ថា កិច្ចសហការនេះលើសពីការផ្គត់ផ្គង់អគ្គិសនី និងមានគោលបំណងបង្កើតទំនាក់ទំនងសេដ្ឋកិច្ចដែលមានអត្ថប្រយោជន៍ទៅវិញទៅមក។ ប្រទេសទាំងពីរក៏បានសន្យាពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច និងទេសចរណ៍ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរផងដែរ។

អាន​បន្ថែម

ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ បើកដំណើរការសាកល្បងខ្សែរថភ្លើង(ភ្នំពេញ-ប៉ោយប៉ែត)   ប្រកបដោយជោគជ័យ

ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ (Royal Railway Cambodia-RRC)) បានដំណើរការបើកសាកល្បងខ្សែរថភ្លើង Kiha183-182​ លើផ្លូវដែកទិសខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) ចំនួន ៤ទូ​ ប្រកបដោយភាពជោគជ័យ ត្រៀមដាក់ឱ្យដំណើរការផ្លូវ​ការឆាប់ៗនេះ។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូ​ន។ លោកបានឱ្យដឹងថា ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ (Royal Railway Cambodia-RRC)) បានដំណើរការបើកសាកល្បងខ្សែរថភ្លើង Kiha183-182 លើផ្លូវដែកទិសខាងជើង(ភ្នំពេញ-ប៉ោយប៉ែត) ចំនួន ៤ទូ នេះគឺ Kiha183-4559, Kiha182-7561, Kiha182-7552 និងKiha182-4558 កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។ លោកបានបន្ថែមថា ដំណើរការបើកសាកល្បងរថភ្លើង ៤ទូនេះ គឺដើម្បីពិនិត្យមើលផ្លូវដែកសម្រាប់អ្នកដំណើរ និងជាសារប្រាប់ទៅដល់អ្នកដំណើរ ពីការដំណើរការឡើងវិញ ខ្សែរថភ្លើងសម្រាប់អ្នកដំណើរ (ភ្នំពេញ-ប៉ោយប៉ែត) បន្ទាប់ពីផ្អាកអស់រយៈពេលវែង ដោយសារវិបត្តិកូវីដ១៩។ ជាមួយនឹងដំណើរការសាកល្បងនេះដែរ ក្រុមការងារបច្ចេកបានត្រួតពិនិត្យ និងសិក្សាលម្អិតរួមគ្នា លើដំណើរការកែប្រព័ន្ធជើងក្រោម ទ្វារចេញ-ចូល ម៉ាស៊ីនត្រជាក់ ច្រកទ្វារសុវត្ថិភាព សម្ភារៈបរិក្ខា និងការងារផ្សេងៗទៀត ដើម្បីប្រាកដថាមានសុវត្ថិភាពខ្ពស់ […]

អាន​បន្ថែម

ត្រឹមឆមាសទី១-២០២៤ កម្ពុជាភ្ជាប់បណ្តាញទឹកស្អាតបានជាង ១លាន៣៧ម៉ឺន(តំណ) នៅទូទាំងប្រទេស

គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ រដ្ឋាភិបាលកម្ពុជាបានតភ្ជាប់បណ្តាញផ្តត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ​​សម្រេចបានជាង ១លាន៣៧ម៉ឺន(តំណ) នៃចំនួនសរុបមានប្រមាណ ៣លាន៥៥ម៉ឺនខ្នងផ្ទះ នៅទូទាំងប្រទេស ដោយសន្មតថា ១តំណ ស្មើនឹង១ខ្នងផ្ទះ។ នេះបើតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ របាយការណ៍ដដែលនេះ បានឱ្យដឹងដែរថា ការផ្គង់ផ្គង់ទឹកស្អាតទូទាំងប្រទេសបានកើនឡើង ៣២ភាគរយ ពោលគឺ ពីប្រមាណ ៣០៩លានម៉ែត្រគូប ក្នុងឆ្នាំ២០១៨ រហូតដល់ប្រមាណ ៤៦០លានម៉ែត្រគូប ក្នុងឆ្នាំ២០២៣។ ជាងនេះទៅទៀត ឃើញថាមានចំនួនគ្រួសារដែលបានទទួលទឹកស្អាតប្រើប្រាស់តាមប្រព័ន្ធបណ្តាញ ក្រោមដែនសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកើនឡើង ៦៦ភាគរយ ពីប្រមាណជាង ៧៨ម៉ឺនគ្រួសារ ក្នុងឆ្នាំ​២០១៨ រហូតដល់ជាង ១,៣លានគ្រួសារ ក្នុងឆ្នាំ២០២៣។ គួរបញ្ជាក់ថា ក្រសួងឧស្សាហកម្ម ក៏បានដាក់ចេញនូវផែនការមេស្តីពីការផ្តត់ផ្គង់ទឹកស្អាត ដើម្បីសម្រេចបានគោលដៅផ្តត់ផ្គង់ទឹកស្អាត១០០ភាគរយ នៅឆ្នាំ២០៣០ ដែលជាការរួមចំណែកជំរុញការផ្តល់សេវាទឹកស្អាត ត្រូវប្រកបដោយគុណភាព ត្រូវមានសុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ និងជាកត្តាគន្លឹះមួយក្នុងការទាក់ទាញការវិនិយោគពីវិស័យឯកជន ទាំងជាតិ និងអន្តរជាតិ សម្រាប់បង្កើតគុណភាពផលិតកម្ម អាជីវកម្មនៅកម្ពុជា។

អាន​បន្ថែម

ក្នុងឆមាសទី១ ឆ្នាំ២០២៤ ការផ្តល់ឥណទានក្នុងវិស័យសំណង់ និងអចលនទ្រព្យ នៅកម្ពុជានៅតែបន្តកើនឡើង

ការផ្តល់ឥណទានពីគ្រឹះស្ថានធនាគារ ដល់វិស័យសំណង់ និងសកម្មភាពជួញដូរអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នៅតែបន្តមានកំណើនគួរឱ្យកត់សម្គាល់ បើទោះបីជាមានការប៉ាន់ស្មានថា ក្នុងឆ្នាំ២០២៤នេះ វិស័យសំណង់ និងអចលនទ្រព្យមានកំណើនទាបក៏ដោយ។ នេះបើយោងតាមរបាយការណ៍ឆមាសទី១ របស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយកាលពីពេលថ្មីៗនេះ។ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ ការផ្តល់ឥណទានពីគ្រឹះស្ថានធនាគារ ដល់សកម្មភាពនៃជួញដូរអចលនទ្រព្យ មានប្រមាណ ៥.៩៩៦​ លានដុល្លារ ឬស្នើនឹង ១១.៣ភាគរយនៃទំហំឥណទានសរុបប្រមាណ ៥២.៨ពាន់លានដុល្លារ និងមានកំណើន ២៥.១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍ដដែល បានបង្ហាញទៀតថា ការផ្តល់ឥណទានពីគ្រឹះស្ថានធនាគារ ក្នុងវិស័យសំណង់ មានចំនួនសរុប ៥.១២១ លានដុល្លារ ស្មើនឹង៩,៧ភាគរយ​ នៃទំហំឥណទានសរុប និងមានកំណើន ១៤,៨ភាគរយ។

អាន​បន្ថែម