ព័ត៌មានក្នុងស្រុក
រដ្ឋបាលខណ្ឌច្បារអំពៅនឹងសាងសង់ផ្លូវថ្មី ១ខ្សែ ទទឹង ៣០ម៉ែត្រក្នុងសង្កាត់ព្រែកប្រា
រដ្ឋបាលខណ្ឌច្បារអំពៅ នឹងស្ថាបនាផ្លូវថ្មី ១ ខ្សែ ដែលមានទទឹងប្រវែង ៣០ម៉ែត្រ តភ្ជាប់ចាប់ពីចុងផ្លូវបេតុងក្នុងភូមិអូរអណ្តូង១ ដល់ប្រឡាយព្រែកប្រា ក្នុងភូមិអូរអណ្តូង នៃសង្កាត់ព្រែកប្រា។ នេះបើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ ក្រុមការងារចម្រុះរបស់រដ្ឋបាលខណ្ឌ នឹងចាប់ផ្តើមចុះបោះបង្គោលកំណត់អ័ក្សផ្លូវនៅទីតាំងជាក់ស្តែងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។ លើសពីនេះ រដ្ឋបាលខណ្ឌច្បារអំពៅ ក៏បានស្នើឱ្យប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតក្នុងគម្រោងស្ថាបនានេះ ឱ្យចូលរួមសហការជាមួយក្រុមការងារក្នុងការបោះបង្គោល និងស្ម័គ្រចិត្តរុះរើរបង ដែលបានសង់លើដីចំណីផ្លូវ។ គួរបញ្ជាក់ថា គម្រោងស្ថាបនានេះ ធ្វើឡើងដើម្បីបម្រើប្រយោជន៍សាធារណៈ ស្របតាមប្លង់គោលប្រើប្រាស់ដីធ្លីថ្នាក់ខណ្ឌ និងប្លង់គោលប្រើប្រាស់ដីធ្លីថ្នាក់រាជធានីភ្នំពេញឆ្នាំ២០៣៥។
អានបន្ថែមការដ្ឋានស្ពានខ្សែកាបធំៗ ២ ខ្សែ នៃគម្រោងអភិវឌ្ឍកោះនរា ជារួមសម្រេចបាន ១៤,៧% ហើយ
ការដ្ឋានសាងសង់ស្ពានខ្សែកាបធំៗ ២ ខ្សែ នៅភ្នំពេញ តភ្ជាប់ពីទីក្រុងកោះនរា ទៅផ្លូវជាតិលេខ ១ និងទៅកោះពេជ្រ ជាមធ្យមបានសម្រេចជាង ១៤,៧% ហើយ បើគិតត្រឹមខែកញ្ញា។ នេះបើយោងតាម អ្នកគ្រប់គ្រងគម្រោង លោក ម៉ែន បូលី។ លោកប៉ូលី បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ នៅថ្ងៃទី ១៥ កញ្ញា នេះថា ស្ពានទី ១ ដែលតភ្ជាប់កោះនរាទៅផ្លូវជាតិលេខ១ សម្រេចបានត្រឹម ២,៥% ប៉ុណ្ណោះ ខណៈស្ពានកោះពេជ្រ-កោះនរា សម្រេចបាន ២៧% ហើយ។ គម្រោងទាំង ២ កំពុងអនុវត្តដោយក្រុមហ៊ុន OCIC ដោយបានបើកការដ្ឋាន កាលពីខែតុលា ឆ្នាំ២០២០។ (អានបន្ថែម) ស្ពានទី១ ជាប្រភេទស្ពានបេតុងយោងកាបដែលមានដែករាងឥន្ធនូ ២សងខាង តភ្ជាប់ពីផ្លូវជាតិលេខ១ ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា មានបណ្តោយប្រវែង ៦០ម៉ែត្រ និងទទឹងប្រវែង ២១ម៉ែត្រ។ ស្ពាននេះគ្រោងចំណាយថវិកាចំនួន ១,៦ លានដុល្លារអាមេរិក។ ដោយឡែក […]
អានបន្ថែមគម្រោងអភិវឌ្ឍកោះនរាសម្រេចបានប្រមាណ ៤៨% គ្រោងបញ្ចប់ដំណាក់កាលទី១ ឆ្នាំ២០២៣
ការដ្ឋាននៃហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាននៃគម្រោងអភិវឌ្ឍន៍ទីក្រុងកោះនរាតម្លៃ ២,៥ពាន់លានដុល្លារ នៅតែដំណើរការដោយរលូន ទោះស្ថិតក្នុងវិបត្តិកូវីដក្ដី ដោយគិតត្រឹមខែកញ្ញានេះ សម្រេចបានប្រមាណ ៤៨% ហើយ ដោយគ្រោងនឹងបញ្ចប់ដំណាក់កាលទី១ នៅឆ្នាំ២០២៣។ លោក ម៉ែន ប៉ូលី អ្នកគ្រប់គ្រង់ទូទៅនៃផ្នែកមួយរបស់គម្រោងអភិវឌ្ឍកោះនរា បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី ១៥ កញ្ញា នេះថា ការងារធំៗនៃគម្រោងនេះ មាន ៥ ផ្នែក ដោយផ្នែកនីមួយៗសម្រេចបានខុសៗគ្នា។ លោក បានឱ្យដឹងថា៖ «ផ្នែកទី១ គឺការសាងសង់ច្រាំងទន្លេធំដែលសម្រេចបាន ៧៨% ទី២ គឺការសាងសង់ច្រាំងទន្លេតូចសម្រេចបាន ៥០% ទី ៣ ការបូមខ្សាច់ដើម្បីចាក់បំពេញសម្រេចបាន ៨៥% ទី៤ ការដ្ឋានស្ពានភ្ជាប់ពីកោះនរាទៅផ្លូវជាតិលេខ ១ សម្រេចបាន ២,៥% និងទី ៥ គឺការដ្ឋានស្ពានភ្ជាប់កោះនរា ភ្ជាប់ទៅកោះពេជ្រសម្រេចបាន ២៧%»។ លោកបន្តថា៖ «ការងារទាំងអស់ធ្វើទៅដោយរលូន និងទាន់ពេលតាមផែនការ។ ការងារធ្វើច្រាំងអាចនឹងបញ្ចប់នៅឆ្នាំ ២០២២ ខណៈការៀបចំហេដ្ឋារចនាសម្ព័ន្ធជារួម ដំណាក់កាលទី១ គ្រោងនឹងបញ្ចប់នៅខែមិថុនា […]
អានបន្ថែមពិព័រណ៍សំណង់ធំបំផុតនៅកម្ពុជាប្រចាំឆ្នាំ ២០២១ នឹងត្រូវធ្វើឡើងតាមប្រព័ន្ធអនឡាញនៅខែធ្នូ
សមាគមអ្នកសាងសង់កម្ពុជា ឬ CCA សម្រេចរៀបចំការតាំងពិព័រណ៍សំណង់ដ៏ធំបំផុតនៅកម្ពុជាប្រចាំ ២០២១ តាមប្រព័ន្ធអនឡាញ ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ។ នេះគឺជាការឆ្លុះបញ្ចាំងពីចក្ខុវិស័យ និងការបោះជំហានថ្មីមួយរបស់សមាគម ឆ្ពោះទៅរកនិន្នការប្រព័ន្ធឌីជីថល ឆ្លើយតបទៅនឹងវិបត្តិកូវីដ ១៩ ។ យោងតាមលោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋានរបស់សមាគម ការតាំងពិព័រណ៌និម្មិត ឬតាមប្រព័ន្ធអនឡាញនេះ គឺជាលើកទីមួយ និងជារបកគំហើញថ្មីនៅក្នុងប្រវត្តិសាស្ត្ររបស់សមាគម ហើយលោកក៏រំពឹងថានឹងទទួលបាននូវលទ្ធផលវិជ្ជមានពីក្រុមហ៊ុនតាំងពិព័រណ៍ និងភ្ញៀវទស្សនាទាំងក្នុងស្រុក និងអន្តរជាតិ។ លោក ស៊ីវផេង បានមានប្រសាសន៍ថា៖ «ដោយសារការរាតត្បាតនៃជំងៃកូវីដ -១៩ យើងមិនបានរៀបចំពិព័រណ៍សំណង់ឆ្នាំ ២០២០ បានទេ។ ការផ្អាកនេះ បានក្លាយជាមេរៀនសំខាន់មួយសម្រាប់សមាគម ហើយយើងក៏មិនចុះចាញ់នោះដែរ។ កន្លងមក យើងបានគិតគូរ សិក្សា និងពិភាក្សាជាមួយអ្នកជំនាញ ដើម្បីធ្វើយ៉ាងណាដើម្បីឱ្យយើងរៀបចំពិព័រណ៍នេះឱ្យបាន រហូតសម្រេចចេញជាផ្លែផ្កានៃកម្មវិធីអនឡាញនេះ»។ «ជាមួយនឹងគេហទំព័រដែលយើងបង្កើតឡើងថ្មី កុ្រមហ៊ុនអ្នកតាំងពិព័រណ៍ទាំងអស់ អាចដាក់តាំងបង្ហាញផលិតផលរាប់ពាន់មុខរបស់ពួកគេយ៉ាងរលូន ស្រដៀងគ្នានឹងស្តង់ពិតៗដូច្នោះដែរ។ ទន្ទឹមនឹងនេះ អ្នកទស្សនាក៏អាចជ្រើសរើស ចុចចូលទៅមើលស្ដង់ណាមួយក៏បាន […]
អានបន្ថែមស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់នៅភ្នំពេញតម្លៃជាង ៣,៧លានដុល្លារនឹងបើកការដ្ឋានឆាប់ៗ
រដ្ឋបាលរាជធានីភ្នំពេញ គ្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្ម «សំណល់ភក់បង្គន់» ថ្មីមួយកន្លែង តម្លៃជាង ៣,៧លានដុល្លារអាមេរិក ដើម្បីលើកកម្ពស់សុខមាលភាពជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។ នេះបើយោងតាមលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំថ្ងៃទី៨ ខែកញ្ញា កន្លងទៅ។ លោក នួន ផារ័ត្ន បានឱ្យដឹងថា គម្រោងនេះ ស្ថិតក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និង សមាគមអន្តរជាតិនៃប្រទេសនិយាយភាសាបារាំង (AIMF)។ លោកបន្តថា ការដ្ឋានស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ នឹងចាប់ផ្ដើមនៅក្នុងពេលឆាប់ៗខាងមុខនេះ ។ យ៉ាងណាក្ដី រដ្ឋបាលរាជធានីភ្នំពេញនៅមិនទាន់បញ្ជាក់នូវផែនការលម្អិតទាក់ទងគម្រោង ដូចជាទីតាំងសាងសង់ ក៏ដូចជារយៈពេលនៃការបញ្ចប់ការសាងសង់នៅឡើយទេ។
អានបន្ថែមក្រុមហ៊ុនឥណ្ឌាមួយចំនួនចង់មកប្រឡូកក្នុងវិស័យរុករករ៉ែនៅកម្ពុជា ពិសេសរ៉ែមាស និងដែក
អគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជាបានឱ្យដឹងថា ក្រុមហ៊ុនឥណ្ឌាមួយចំនួនកំពុងសំឡឹងឃើញសក្ដានុពល និងស្វែករកឱកាសមកវិនិយោគលើវិស័យរុករកធនធានរ៉ែនៅកម្ពុជាបន្ថែមទៀត ពិសេសរ៉ែមាស និងរ៉ែដែក។ លោកជំទាវអគ្គរដ្ឋទូត Devyani Uttam Khobragade បានលើកឡើងដូច្នេះ នៅក្នុងជំនួបជាមួយ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល កាលពីពេលថ្មីៗនេះ។ យោងតាមក្រសួងរ៉ែ និងថាមពល ជំនួបពិភាក្សាការងារនេះ ផ្តោតលើសក្តានុពល និងឱកាសនៃការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មរបស់ក្រុមហ៊ុនឥណ្ឌា ក្នុងនោះរួមមាន គម្រោងអភិវឌ្ឍន៍រ៉ែមាស រ៉ែដែក និងធនធានរ៉ែដទៃទៀត។ បន្ថែមពីលើនេះ ភាគីទាំង ២ ក៏បានពិភាក្សាលើគម្រោងអភិវឌ្ឍន៍វិស័យថាមពល ដោយផ្តោតលើការអភិវឌ្ឍខ្សែបណ្តាញបញ្ជូន និងខ្សែបណ្តាញចែកចាយថាមពលអគ្គិសនី គម្រោងអភិវឌ្ឍន៍វិស័យប្រេង និងឧស្ម័ន។ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍និងគាំទ្រយ៉ាងពេញទំហឹងក្នុងការសម្របសម្រួលលើកិច្ចសហប្រតិបត្តិការ និងជំរុញឱ្យមានក្រុមហ៊ុនវិយោគរបស់ឥណ្ឌានៅកម្ពុជាឱ្យកាន់តែច្រើន។ សូមបញ្ជាក់ថា បច្ចុប្បន្ន មានក្រុមហ៊ុនរ៉ែមាស Mesco Gold របស់ឥណ្ឌា ដែលទទួលបានអាជ្ញាបណ្ណរុករករ៉ែមាសនៅខេត្តរតនគីរី។
អានបន្ថែមរោងចក្រផលិតរថយន្តម៉ាកល្បី Ford តម្លៃ ២១លានដុល្លារ នឹងបង្ហាញខ្លួនក្នុងខេត្តពោធិ៍សាត់
រោងចក្រផលិតរថយន្តម៉ាកល្បី Ford តម្លៃជាង ២១ លានដុល្លារ នឹងបង្ហាញខ្លួននៅលើទឹកដីខេត្តពោធិ៍សាត់ឆាប់ៗនេះ ខណៈភាគីរដ្ឋ និងឯកជនបានសម្រេចព្រមព្រៀងគ្នារួចរាល់ហើយលើការវិនិយោគដ៏ធំនេះ។ នេះបើយោងតាមកិច្ចប្រជុំ កាលពីថ្ងៃទី១៤ ខែកញ្ញា រវាងអភិបាលខេត្តពោធិ៍សាត់ គណៈកម្មការអន្តរក្រសួង ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា និងតំណាងក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO., LTD ដែលជាម្ចាស់ទុនវិនិយោគម្រោងនេះ។ អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន បានឱ្យដឹងថា រោងចក្រផលិតរថយន្ត Ford នេះ នឹងត្រូវសាងសង់ឡើងនៅលើដីដែលមានទំហំប្រមាណជាង ៤ ហិកតា ស្ថិតក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានចម្ងាយពីភ្នំពេញ១៥៩គីឡូម៉ែត។ រោងចក្រនេះ នឹងផ្គុំ និងតម្លើងរថយន្ត Ford Ranger និងរថយន្ត Ford Everest ដោយជាជំហានដំបូង ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD នឹងនិយោគ ២១លានដុល្លារអាមេរិក។ ក្នុងជំហាននេះ ក្រុមហ៊ុន […]
អានបន្ថែមក្រសួងសេដ្ឋកិច្ចស្នើឱ្យ WorldBank ផ្ដល់កម្ចីទំហំធំជាងមុន សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើឱ្យធនាគារពិភពលោក (WorldBank) ជួយផ្តល់ឥណទានដែលមានទំហំធំជាងមុនដល់កម្ពុជា សម្រាប់ការវិនិយោគសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាទូទាំងប្រទេស។ នេះជាការលើកឡើងរបស់ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងជំនួបជាមួយលោកជំទាវ Victoria Kwakwa អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក តាមរយៈ Video Conference នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ឯកឧត្តមបានស្នើឱ្យធនាគារពិភពលោក ពិចារណាឡើងវិញលើលក្ខខណ្ឌឥណទានដែលមានកម្រិតសម្បទានខ្ពស់ដល់កម្ពុជា ដូចបណ្តាដៃគូអភិវឌ្ឍន៍ផ្សេងទៀតដែរ។ លើសពីនេះ ឯកឧត្តមក៏សុំឱ្យ WorldBank ពិចារណាពន្យារពេលការអនុវត្តលក្ខខណ្ឌថ្មី នៃការសុំឥណទាន [ដែលអាចនឹងតឹងរឹងជាងមុន] ដើម្បីទុកពេលឱ្យកម្ពុជាមានលទ្ធភាពអាចសុំកម្ចីបានងាយស្រួលសម្រាប់វិនិយោគអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗ ដើម្បីគាំទ្រការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។ លោកជំទាវ ក៏បានថ្លែងជំហរគាំទ្រចំពោះសំណើ ព្រមទាំងបានសន្យាថានឹងពាំនាំយកទៅពិភាក្សាឡើងវិញ ជាមួយថ្នាក់ដឹកនាំរបស់ធនាគារពិភពលោក ដើម្បីដោះស្រាយឱ្យកម្ពុជាមានលទ្ធភាពទទួលបាននូវហិរញ្ញប្បទានឥតសំណង ឬកម្ចីដែលមានកម្រិតសម្បទាខ្ពស់ ៕
អានបន្ថែមអ្នកជំនាញ៤រូប ពី EuroCham និង CBRE នឹងមកផ្ដល់ចំណេះដឹងអំពីនិន្ននាស្តង់ដារអចលនទ្រព្យ
សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ឬ EuroCham នឹងរៀបចំសន្និសីទអនឡាញមួយ ដើម្បីចែករំលែកចំណេះដឹងដល់សាធារណជនអំពីនិយមន័យ និងសារៈសំខាន់នៃស្ដង់ដារ RICS ដែលគេនិយមប្រើទូទៅនៅក្នុងទីផ្សារសំណង់ និងអចលនទ្រព្យ ទាំងក្នុងស្រុក និងអន្តរជាតិ។ កម្មវិធីនេះនឹងធ្វើឡើង នៅថ្ងៃទី ១៦ កញ្ញា ក្រោមប្រធានបទ៖ « សារៈសំខាន់នៃស្តង់ដារនៅក្នុងឧស្សាហកម្មអចលនទ្រព្យ – ករណីសិក្សា៖ ស្តង់ដារ RICS»។ វគ្គសិក្ខាសាលាអនឡាញនេះ នឹងប្រមូលផ្តុំសុទ្ធសឹងតែអ្នកជំនាញ ផ្នែកសំណង់ និងអចលនទ្រព្យ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍នៅក្នុងវិស័យនេះ។ វាគ្មិនទាំងនោះរួមមាន អនុប្រធានគណៈកម្មាធិការអចលនទ្រព្យ និងសំណង់របស់ EuroCham និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន WB Sport Village លោក Simon VANCLIFF នាយកគ្រប់គ្រង CBRE Cambodia លោក James HODGE នាយករង CBRE Cambodia លោក Lawrence LENNON និងអ្នកនាង CHIN Daluch អ្នកជំនាញជាន់ខ្ពស់ផ្នែក […]
អានបន្ថែមសម្ដេច៖ បើប្រទេសណាចង់ផ្ដល់ជំនួយដល់កម្ពុជាសង់ហេដ្ឋារចនាសម្ព័ន្ធ កម្ពុជានឹងស្វាគមន៍ទាំងអស់
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា ចិនជាដៃគូ និងប្រភពហិរញ្ញវត្ថុលំដាប់ទី១ សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ធំៗជាច្រើននៅកម្ពុជា ដោយសង្កត់ធ្ងន់ថា កម្ពុជាមិនមែនមានទំនោរងាកទៅរកចិននោះទេ តែសួរថា៖ «បើមិនឱ្យខ្ញុំពឹងចិន តើឱ្យខ្ញុំទៅពឹងនរណា? ហើយបើចិនមិនជួយកម្ពុជា តើនរណាមកជួយជំនួស?»។ ប៉ុន្តែ សម្ដេចបន្តទៀត នេះមិនមែនថាកម្ពុជារើសអើងជំនួយនោះ បើប្រទេសណាចង់បោះទុន ផ្ដល់ជំនួយដល់កម្ពុជាសាងសង់ហេដ្ឋារចនាសម្ព័ន្ធ កម្ពុជានឹងស្វាគមន៍ទាំងអស់។ សម្ដេចបានមានប្រសាសន៍ដូច្នេះ ក្នុងកម្មវិធីទទួលយកពហុកីឡដ្ឋានមរតកតេជោ កាលនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ នេះ។ សម្តេច ហ៊ុន សែន ចោទសួរបន្តថា៖ «តើខ្ញុំមានកំហុសទេ នៅពេលដែលខ្ញុំទៅទំនាក់ទំនងនឹងមិត្តចិន ហើយបានមកនូវសមិទ្ធផលយ៉ាងច្រើន សម្រាប់ជាតិដូចសព្វថ្ងៃនេះ?» «ពហុកីឡដ្ឋានមរកតតេជោ នេះគ្រាន់តែជាសមិទ្ធផលមួយ ក្នុងចំណោមសមិទ្ធផលរាប់រយដែលជាការដ្ឋានធំៗ។ ខ្ញុំបូកសរុបគ្រាន់តែផ្លូវជាង ២ពាន់គីឡូម៉ែត្រ ស្ពានឆ្លងកាត់ទន្លេមេគង្គ ស្ពានឆ្លងកាត់ទន្លេសាប ស្ពានឆ្លងកាត់ទន្លេបាសាក់ បើសិនជាគ្មានចិនជួយ តើបាននរណាជួយ?» សម្ដេចបានបន្ត។ គួរបញ្ជាក់ថា មកទល់បច្ចុប្បន្ន ចិនបានផ្ដល់កម្ចីសរុបជាង ៣ពាន់លានដុល្លារ ហើយមកកម្ពុជាដើម្បីកសាងហេដ្ឋចរនាសម្ព័ន្ធនានារាប់ពាន់គីឡូម៉ែត្រ ក៏ដូចជាប្រព័ន្ធធានារាស្ត្រ អគ្គិសនី និងការជួយផ្នែកផ្សេងៗទៀតផងដែរ។ (អានបន្ថែម)
អានបន្ថែម