ក្រសួងបរិស្ថានស្នើឱ្យអូស្ដ្រាលីបង្កើតមជ្ឈមណ្ឌលថាមពលឧស្ម័នអីដ្រូសែននៅកម្ពុជា

ក្រសួងបរិស្ថានស្នើឱ្យអូស្ដ្រាលីបង្កើតមជ្ឈមណ្ឌលថាមពលឧស្ម័នអីដ្រូសែននៅកម្ពុជារដ្ឋាភិបាលកម្ពុជា កាលពីថ្មីៗនេះ បានស្នើឱ្យអូស្ដ្រាលីជួយបង្កើតមជ្ឈមណ្ឌលចែករំលែកចំណេះដឹង ស្ដីពីថាមពលឧស្ម័នអីដ្រូសែននៅកម្ពុជា ទិសដៅចង់ជំរុញការផលិតអគ្គីសនីស្អាត ដើម្បីចូលរួម ដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។ ផែនការនេះ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំអនឡាញមួយ កាលពីថ្ងៃទី៣០ ខែសីហា រវាង រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ ជាមួយលោក ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលីប្រចាំនៅកម្ពុជា ឯកឧត្តម Pablo Kang ។ ក្នុងកិច្ចប្រជុំភាគីអូស្រ្តាលី បានជំរុញឱ្យកម្ពុជា ចូលរួមដោះបញ្ហាបម្រែបម្រួលអាកាសធាតុ ដោយស្នើថា ការងាកមកប្រើថាមពលផលិតចេញពីឧស្ម័នអីដ្រូសែន គួរតែជាជម្រើសមួយព្រោះវាជាថាមពលបៃតងមិនប៉ះពាល់ដល់បរិស្ថាន។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានបានសម្តែងនូវការស្វាគមន៍ចំពោះការលើកឡើងរបស់ភាគីអូស្រ្តាលី ហើយលើកជាសំណើ ២។ សំណើទី១ គឺឱ្យអូស្ដ្រាលីជួយបង្កើតមជ្ឈមណ្ឌលចែករំលែកពត៌មានអំពីថាមពលឧស្ម័នអ៊ីដ្រូសែន ដោយមានការចូលរួមពីក្រសួងបរិស្ថាន គ្រឹះស្ថានសិក្សាស្រាវជ្រាវរបស់ប្រទេសកម្ពុជា និងប្រទេសអូស្រ្តាលី។ ដោយឡែក សំណើទី២ គឺការជួយបង្កើតឱ្យមានផែនទីបង្ហាញផ្លូវក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងកម្ពុជា និងអូស្រ្តាលី។ សូមបញ្ជាក់ថា ឥន្ធនៈអ៊ីដ្រូសែន គឺជាឥន្ធនៈកាបូនសូន្យដែលដុតអុកស៊ីសែន។ វាអាចត្រូវបានប្រើនៅក្នុងទម្រង់ជាប្រេងឥន្ធនៈឬម៉ាស៊ីនចំហេះខាងក្នុង។

អាន​បន្ថែម

រាជរដ្ឋាភិបាលសម្រេចបង្កើតឃុំ-សង្កាត់ថ្មីចំនួន ៦ និងកែប្រែព្រំប្រទល់ឃុំចំនួន ២

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតឃុំ-សង្កាត់ថ្មី ចំនួន៦ និងកែប្រែព្រំប្រទល់រដ្ឋបាលឃុំចំនួន០២ នៅក្នុងខេត្តចំនួន ៦ ។ នេះបើតាមអនុក្រឹត្យ ៨ច្បាប់ លេខ១៥០ ដល់ ១៥៧ ចុះថ្ងៃទី ២០ ខែសីហា ដូចៗគ្នា។ ឃុំ-សង្កាត់ថ្មីចំនួន០៦ នោះ រួមមាន ឃុំបួរវិល ឃុំអូរកណ្តៀរសែនជ័យ ឃុំភ្នំក្រាំងដីមាស ឃុំយាយម៉ៅពេជ្រនិល សង្កាត់អូរជ្រៅ និងសង្កាត់អូរឫស្សី។ ឃុំសង្កាត់ទាំងនោះ មានទីតាំងស្ថិតនៅក្នុងខេត្តបាត់ដំបង ក្រចេះ កំពង់ឆ្នាំង កំពង់ស្ពឺ និងបន្ទាយមានជ័យរៀងៗគ្នា។ (២ សង្កាត់ចុងក្រោយស្ថិតក្នុងខេត្តបន្ទាយមានជ័យ)។ ចំណែក ការកែប្រែព្រំប្រទល់ឃុំថ្មី ចំនួន០២ រួមមាន ព្រំប្រទល់ឃុំសំបូរ ជាមួយនឹងឃុំវឌ្ឍនៈ សម្រាប់ខេត្តក្រចេះ និង ព្រំប្រទល់ឃុំបឹងល្វា ជាមួយនឹងឃុំកំពង់ថ្ម និងឃុំប្រាសាទ សម្រាប់ខេត្តកំពង់ធំ។ គួរបញ្ជាក់ថា ការបង្កើត និងការកែប្រែថ្មីនេះ ធ្វើឡើងក្រោយពេល ក្រសួងមហាផ្ទៃ បានបង្កើតក្រុមការងារសិក្សា រៀបចំផែនទី និងរបាយការណ៍អំពីការស្នើសុំរបស់រដ្ឋបាលខេត្តទាំង០៦ នេះ។ (អានបន្ថែម)

អាន​បន្ថែម

ទុនវិនិយោគសំណង់ និងអចលនទ្រព្យ ចុះបញ្ជីតាមប្រព័ន្ធអនឡាញថ្មីរបស់រដ្ឋមានដល់ ១,២ ពាន់លាន

គិតត្រឹមថ្ងៃទី ២៤ ខែសីហា មានក្រុមហ៊ុនសរុប ៧ ៧១៥ ដែលបានចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មានថ្មីរបស់រដ្ឋ ឬស្មើនឹងទុនវិនិយោគសរុបជិត ៣ប៊ីលានដុល្លារ ដែលក្នុងនោះ ទុនវិនិយោគពីក្រុមហ៊ុនសំណង់ និងអចលនទ្រព្យមានដល់ទៅ ១,២ ប៊ីលានដុល្លារ។ យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី0១ កញ្ញា នេះ ក្នុងចំណោម ក្រុមហ៊ុនសំណង់ទាំងអស់បានចុះបញ្ចីច្រើនជាងគេ គឺមានដល់ទៅ ២៥% ឬស្មើនឹងទុន ៧៥០លានដុល្លារ ខណៈក្រុមហ៊ុនអចលនទ្រព្យមាន ១៦% ឬស្មើនឹងជាង ៤៥០ លានដុល្លារ។ ក្រៅពីវិស័យទាំងពីរ ក៏នៅមានវិស័យដែលមានទំហំដើមទុនធំៗ ផ្សេងទៀត រួមមាន អាហរ័ណ នីហរ័ណ ទិញលក់ ជួសជុលយានយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទមានជាង ១៦% កម្មន្តសាលជាង ១៤% និង សកម្មភាពហិរញ្ញវត្ថុ និងធានារ៉ាប់រងមានចំនួនជាង ៨% ផងដែរ។ គួរបញ្ជាក់ផងដែរថា ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ គឺជាវិធានការសំដៅលើកស្ទួយភាពប្រកួតប្រជែងរបស់កម្ពុជា និងបង្កើតបរិយាកាសវិនិយោគដែលទាក់ទាញជាងមុន។ ការធ្វើទំនើបកម្មនេះ រួមមានការកែសម្រួលដំណើរការ និងនីតិវិធីនៃការចុះបញ្ជីអាជីវកម្មនៅកម្ពុជា […]

អាន​បន្ថែម

កម្ពុជាត្រៀមរៀបចំបទបញ្ញត្តិថ្មីគ្រប់គ្រងនិងរឹតបន្ដឹងការប្រើសម្ភារសំណង់ដែលមានធាតុអាសបេស្តុស

អង្គការពលកម្មអន្តរជាតិ ILO និងក្រសួងការងារ បានក្រើនឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់លើការប្រើសម្ភារសំណង់ដែលមានធាតុអាសបេស្តុស ព្រោះវាជាឃាតករលាក់មុខគ្រោះថ្នាក់ខ្លាំងដល់សួត ខណៈកំពុងត្រៀមចេញបទបញ្ញត្តិថ្មីគ្រប់គ្រង និងរឹតបន្ដឹងសម្ភារៈសំណង់ប្រភេទនេះ។ ថ្លែងក្នុងកិច្ចប្រជុំ រវាងភាគីពាក់ព័ន្ធ កាលថ្ងៃទី៣១ ខែសីហា កន្លងទៅ។ ឯកឧត្តម អិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កន្លងមកសារធាតុអាសបេស្តុស ត្រូវបានគេប្រើទៅលើក្បឿងហ្វ៊ីប្រូ ដើម្បីធ្វើឱ្យក្បឿងក្រាស់ ហើយកម្លាំងសង្កត់មិនឆាប់បាក់ផុយ។ ប៉ុន្តែជាក់ស្ដែង សារធាតុនេះបាននិងកំពុងបង្កើតហានិភ័យសម្រាប់មនុស្ស ទាំងកម្មករ អ្នកផលិត អ្នកប្រើប្រាស់ និងនៅអ្នកជុំវិញ ព្រោះវាអាចវិវឌ្ឍយឺតជាច្រើនឆ្នាំ តែបង្កគ្រោះថ្នាក់ធ្ងន់ដល់សួត និងផ្នែកផ្សេងទៀតនៃរាងកាយ។ ដូច្នេះ ក្រុមការងារក្រសួង កំពុងពន្លឿនបន្តចងក្រងប្រមូលព័ត៌មាន ដើម្បីរៀបចំជាលិខិតបទដ្ឋានគតិយុត្តថ្មីមួយ សម្រាប់គ្រប់គ្រងប្រើប្រាស់ដោយប្រុងប្រយ័ត្ន។ សូមជម្រាបដែរថា សារធាតុអាសបេស្តុស គេឃើញមាននៅក្នុងវិស័យឧស្សាហកម្មខុសៗគ្នា រួមមាន៖ សន្លឹកសម្ភារហ្វីប្រូស៊ីម៉ង់ត៍ និងសម្ភារសំណង់ផ្សេងទៀត ប្រព័ន្ធការពារកំដៅ និងប្រព័ន្ធការពារស្រូបសំឡេង ឧបករណ៍ពន្លត់អគ្គីភ័យ អ៊ីសូឡង់(Insulation) កម្រាលឥដ្ឋជាតិផ្លាស្ទិក វិស័យវាយនភណ្ឌ សម្ភារដែលងាយរងការកកិត (ហ្វ្រាំងរថយន្ត) ទ្រនាប់ (ឡចំហាយ) និងសម្ភារសម្រាប់វេចខ្ចប់ ជាដើម៕

អាន​បន្ថែម

ផ្លូវជាតិធំៗ ១០ខ្សែ និងស្ពាន ៦ បានដាក់សម្ពោធឱ្យប្រើប្រាស់ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ

ផ្លូវជាតិធំៗ ចំនួន១០ខ្សែ និងស្ពានចំនួន៦ ត្រូវបានដាក់ឱ្យប្រើប្រាស់ នៅក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ហើយគិតត្រឹមខែសីហា ឆ្នាំ២០២១ គម្រោងកសាងផ្លូវ និងស្ពានជាច្រើនទៀត កំពុងស្ថិតក្នុងការសាងសង់។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញវឌ្ឍនភាពនៃវិស័យសាធារណការរបស់ខ្លួន នៅក្នុងកម្មវិធីផ្សាយបន្តផ្ទាល់តាមរយៈហ្វេសប៊ុក កាលថ្ងៃទី ៣០ សីហា កន្លងទៅ ដោយមាន ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជាវាគ្មិន។ ចំពោះផ្លូវធំៗ ដែលសង់រួច ហើយបើកដំណើរការរួមមាន ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៦ និង៦A ផ្លូវជាតិលេខ៥៥ ផ្លូវជាតិលេខ៥៨ ផ្លូវខេត្តលេខ១៥៧៧ និង ផ្លូវក្រវ៉ាត់ក្រុងទី២ ជាដើម។ ដោយឡែក ស្ពានដែលបានដាក់ឱ្យប្រើប្រាស់រួមមាន ស្ពានអាកាសមិត្តភាពចិនសែនសុខ ស្ពានមិត្តភាពកម្ពុជាថៃ ស្ទឹងបត់បាណុងអៀន និងការធ្វើឱ្យប្រសើរឡើងស្ពានមិត្តភាពកម្ពុជា ជប៉ុន (ស្ពានជ្រោយចង្វារទី១)ជាដើម។ ក្រៅពីការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្ពាន ក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានយកចិត្តទុកដាក់ លើការពង្រឹងគុណភាព និងការចុះត្រួតពិនិត្យជាប្រចាំលើការសាងសង់ ជួសជុល និងថែទាំផ្លូវ ដើម្បីធានាបានគុណភាព […]

អាន​បន្ថែម

CDC អនុម័តគម្រោងវិនិយោគជប៉ុនជាង ២១០គម្រោង តម្លៃ ៣ពាន់លាន ត្រឹមខែកក្កដា ឆ្នាំ២០២១

គិតត្រឹមខែកក្កដា ឆ្នាំ២០២១ នេះ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានសម្រេចអនុម័តឱ្យក្រុមហ៊ុនជប៉ុនវិនិយោគលើគម្រោងសរុបចំនួនប្រមាណ ២១១ គម្រោង ក្នុងទំហំទឹកប្រាក់សរុបប្រមាណជាង ៣ ពាន់លានដុល្លារអាមេរិក ដែលភាគច្រើនជាគម្រោងវិនិយោគក្នុងវិស័យកម្មន្តសាល មិនមែនវាយនភ័ណ្ឌ។ នេះបើយោងតាមកិច្ចប្រជុំលើកទី២២ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២១។ ក្នុងនោះ គម្រោងវិនិយោគជប៉ុននៅក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៤៥ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២.៨ ពាន់លានដុល្លារអាមេរិក។ ចំណែកក្នុងតំបន់សេដ្ឋកិច្ចពិសេសវិញ មានចំនួន៦៦ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣៤០លានដុល្លារអាមេរិក។ គួរបញ្ជាក់ថា នៅក្នុងឆមាសទី១ ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុប ៨៧គម្រោង ឬស្មើនឹងទុនវិនិយោគចំនួនជិត ៣ពាន់លានដុល្លារ ដែលកើនប្រមាណ ១០% ឬ ៣១៥លានដុល្លារអាមេរិក។ (អានបន្ថែម)

អាន​បន្ថែម

ក្រសួងនឹងពង្រីកផ្នែកខ្លះនៃផ្លូវលេខ៨ ទៅជា ៤ គន្លង គ្រោងបើកការដ្ឋានឆ្នាំ ២០២៤ ក្រោមកម្ចីពីចិន

ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងចាក់កៅស៊ូមួយស្រទាប់បន្ថែមទៀត និងពង្រីកផ្នែកខ្លះនៃផ្លូវជាតិលេខ ៨ ជា ៤គន្លង ដោយការដ្ឋានរំពឹងថានឹងចាប់ផ្ដើមនៅឆ្នាំ ២០២៤ ខាងមុខ ខណៈគម្រោងត្រូវបានបញ្ចូលក្នុងផែនការ ៥ ឆ្នាំរំកិល ត្រៀមសុំកម្ចីពីចិន រួចរាល់ហើយ។ នេះបើយោងតាម ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងវេទិកាផ្សាយបន្តផ្ទាល់កាលពីថ្ងៃចន្ទកន្លងទៅ។ ឯកឧត្តម មានប្រសាសន៍ថា៖ «គម្រោងកែលម្អផ្លូវជាតិលេខ៨នេះ ដំបូងត្រៀមធ្វើឡើងដោយប្រើថវិកាជាតិ ប៉ុន្តែដោយសារកូវីដ១៩ រដ្ឋាភិបាលបានផ្តោតលើចំណាយអាទិភាព។ ដូច្នេះក្រសួងសម្រេចដាក់គម្រោងនេះ ទៅក្នុងផែនការគម្រោងអាទិភាពប្រើប្រាស់កម្ចីពីប្រទេសចិន»។ ឯកឧត្តម បន្តថា៖ «ពីឆ្នាំ២០២៣ ឬ២០២៤ ទើបយើងលើកគុណភាព គឺចាក់មួយស្រទាប់ថែមទៀត ហើយអាចពង្រីកកន្លែងមួយចំនួន ដែលមានកកស្ទះ ពី ២ គន្លងទៅ ៤គន្លង»។ គួរបញ្ជាក់ថា ផ្លូវជាតិលេខ៨ តភ្ជាប់រវាងផ្លូវជាតិលេខ៦ ត្រង់ចំណុចស្ពានព្រែកតាម៉ាក់ ទៅផ្លូវជាតិលេខ៧ ត្រង់ស្រុកពញាក្រែក ដោយឆ្លងកាត់ខេត្តព្រៃវែង និងមានប្រវែងសរុប ៩០គីឡូម៉ែត្រ។

អាន​បន្ថែម

ក្រសួងដែនដីជប៉ុន និង JICA សម្រេចចាប់ផ្ដើមអនុវត្តគម្រោង ៤ ធំៗ ជំរុញសៀមរាបជាក្រុងឆ្លាតវៃ

ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន ក៏ដូចជាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) សម្រេចព្រមព្រៀងចាប់ផ្ដើមអនុវត្តគម្រោងធំៗ ៤ នៅក្នុងក្រុងសៀមរាប ទិសដៅជំរុញប្រែក្លាយក្រុងនេះជាក្រុងឆ្លាតវៃឆាប់ៗ។ នេះបើយោងតាមកិច្ចប្រជុំ និងការចុះហត្ថលេខាលើកំណត់ហេតុប្រជុំ រវាងភាគីទាំងពីរខាងលើ ជាមួយនឹងរដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី ៣០ ខែសីហា កន្លងទៅ។ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បញ្ជាក់ថា JICA និង ក្រសួងដែនដីជប៉ុន នឹងធ្វើការលើគម្រោងផ្សេងគ្នា។ ទីភ្នាក់ងារ JICA នឹងអនវុត្តពីរគម្រោង រួមមាន គម្រោងចំណតយានយន្តឆ្លាតវៃ (Smart Parking System In Siem Reap) ដែលនឹងប្រតិបត្តិការដោយប្រើទិន្នន័យរូបភាពពី CCTV និង គម្រោងសាកល្បងប្រើប្រាស់ទោចក្រយានយន្តប្រើឋាមពលអាគុយ ( Smart Scooter )។ គម្រោងទាំង ២ នេះ នឹងត្រូវបានសាកល្បងអនុវត្តនៅក្នុងអំឡុងខែតុលាខាងមុខនេះ ។ ដោយឡែក ក្រសួងដែនដីជប៉ុន នឹងជួយអនុវត្ត ២ […]

អាន​បន្ថែម

កម្ពុជា វៀតណាម ព្រមព្រៀងគ្នាលើចំណុចតភ្ជាប់ផ្លូវល្បឿនលឿនហើយ ខណៈការសិក្សានឹងបញ្ចប់ចុងឆ្នាំ

កម្ពុជា និងវៀតណាមបានចុះហត្ថលេខាព្រមព្រៀងគ្នារួចរាល់ហើយ លើចំណុចតភ្ជាប់ និងលើកិច្ចសហការ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត-ម៉ុកបៃ សម្រាប់ប៉ែកកម្ពុជា និងហូជីមិញ-ម៉ុកបៃ-បាវិត សម្រាប់ប៉ែកវៀតណាម។ បើយោងតាម ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ៣០ សីហា រដ្ឋាភិបាលនៃប្រទេសទាំង ២ ក៏បាននិងកំពុងពន្លឿនការងាររៀងៗខ្លួនដើម្បីឱ្យគម្រោងនេះក្លាយជាការពិតឆាប់ៗ។ ឯកឧត្តម ថ្លែងថា ៖ «យើងបានឯកភាពគ្នារួចហើយ លើចំណុចតភ្ជាប់រវាងផ្លូវល្បឿនលឿនកម្ពុជា ភ្នំពេញទៅបាវិត និងបាវិតម៉ុកបៃ ទៅហូជីមិញ ឥឡូវភាគីទាំងពីរកំពុងធ្វើការងាររៀងៗខ្លួន។ ខាងវៀតណាមគេនឹងចាប់ផ្ដើមសាងសង់ផ្លូវរបស់គេឆាប់ៗ ហើយនឹងតភ្ជាប់មកផ្លូវខាងយើង»។ ឯកឧត្តម ក៏បានបញ្ជាក់ទៀតថា ការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១នេះ ដើម្បីពិនិត្យ និងសម្រេចរកថវិកាសម្រាប់ការសាងសង់។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ «ដាច់ឆ្នាំនេះ លទ្ធផលនឹងយកមកដាក់ជូនក្រសួងសាធារណការ និងដឹកជញ្ជូន រួមគ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអន្តរក្រសួងដើម្បីពិនិត្យអំពីលទ្ធភាពនៃការសាងសង់» ។ គួរបញ្ជាក់ថា ការសិក្សាគម្រោង ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត-ម៉ុកបៃនេះ ត្រូវបានធ្វើឡើងមួយរយៈធំមកហើយ ដោយមានភាគីសិក្សាច្រើន ដូចជា JICA […]

អាន​បន្ថែម

ស្នងការនគរបាលជាតិបង្កើតក្រុមការងារថ្មីទប់ស្កាត់ជម្លោះដីធ្លី និងការកាន់កាប់ដីរដ្ឋខុសច្បាប់

អគ្គស្នងការនគរបាលជាតិ បានបង្កើតក្រុមការងារពិសេសមួយ សម្រាប់ការប្រមូលព័ត៌មាន ស្រាវជា្រវស៊ើបអង្កេត លើករណីជម្លោះដីធ្លី និងបង្ការទប់ស្កាត់ ព្រមទាំងបង្ក្រាបការទន្ទ្រានការកាន់កាប់ដីរដ្ឋខុសច្បាប់ទូទាំងប្រទេស។ នេះបើតាមសេចក្តីសម្រេចលេខ ៤៣៨ សសរ ចុះថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១។ ក្រុមការងារនេះ មានសមាជិកសរុបចំនួន ២១រូប ដែលមាន ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិជាប្រធាន។ ក្រុមការងារនេះ អាចប្រើប្រាស់កម្លាំងជំនាញ ចុះប្រមូលព័ត៌មានពាក់ព័ន្ធនឹងជម្លោះដីធ្លី និងការកាន់កាប់ដីរដ្ឋខុសច្បាប់ ដោយត្រូវចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសឱ្យទាន់ពេលវេលា។ លើសពីនេះ ក្រុមការងារនេះ ក៏មានសិទ្ធិកំណត់មុខសញ្ញាបទល្មើស កសាងសំណុំរឿងលើករណីជម្លោះដីធ្លី និងការទន្ទា្រនកាន់កាប់ដីរដ្ឋ រួចបញ្ជូនទៅតុលាការដោះស្រាយបន្តតាមនីតិវិធីផងដែរ។

អាន​បន្ថែម