ព័ត៌មានក្នុងស្រុក
ការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ សម្រេចបាន ៧៥%
គម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅតម្លៃ ២២លានដុល្លារ គិតត្រឹមដើមខែសីហានេះ សម្រេចបាន ៧៥% ហើយ ដោយគ្រោងនឹងបញ្ចប់តាមផែនការនៅពេលឆាប់ៗខាងមុខនេះ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឱ្យដឹងថា ស្ពានអាកាស និងផ្លូវក្រោមដីនេះ ត្រូវបានបើកឱ្យដំណើរការជាបណ្តោះអាសន្ន នៃផ្នែកខ្លះហើយដែរ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតរស្មីកម្ពុជា នៅថ្ងៃទី១២ ខែសីហា។ ស្ពានអាកាស និងផ្លូវក្រោមដីនេះ កំពុងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដែលបានបើកការដ្ឋានតាំងពីខែ មិថុនា ឆ្នាំ ២០១៨ ដោយប្រើពេលសាងសង់ ៣០ខែ។ បច្ចុប្បន្ននេះទីក្រុងភ្នំពេញមានស្ពានអាកាសចំសនួន ៥ រួចមកហើយ ដែលកំពុងដាក់ឱ្យប្រើប្រាស់ដូចជា ស្ពានអាកាសក្បាលថ្នល់ នអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា (តិចណូ) និង ស្ពានអាកាសផ្សារដីហ៊ុយ។
អានបន្ថែមក្រសួងដែនដីបញ្ជាឱ្យរឹតបន្ដឹងសុវត្ថិភាពក្នុងការដ្ឋានសំណង់ទូទាំងប្រទេស ទោះក្នុងវិបត្តិកូវីដក្ដី
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់បញ្ជាឱ្យម្ចាស់សំណង់ទាំងអស់ ត្រូវរឹតបណ្តឹងសុវត្ថិភាពក្នុងការដ្ឋានរបស់ខ្លួន ទោះបីការដ្ឋានផ្អាក ឬបន្ថយការងារក្ដី ដោយហាមដាច់ខាតមិនឱ្យមានការធ្វេសប្រហេសបង្កគ្រោះថ្នាក់ដល់សាធារណជន និងកម្មករ។ នេះបើតាមលិខិតលេខ១០៨ ចុះថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២១។ បទបញ្ជានេះធ្វើឡើងក្រោយពីក្រសួងសង្កេតឃើញថា ការដ្ឋានសំណង់មួយចំនួនបានផ្អាកដំណើរការ ឬបានកាត់បន្ថយសកម្មភាពសាងសង់ខ្លះ ហើយម្ចាស់ការដ្ឋានភ្លេចខ្លួន មិនគិតគូរពីរឿងសុវត្ថិភាព ព្រោះយល់ថាការដ្ឋានមានទ្រង់ទ្រាយតូចជាងមុន។ ប៉ុន្តែ បើទោះបីជាមានការផ្អាកសាងសង់ ឬសង់តិចតួចក៏ដោយ ម្ចាស់សំណង់ និងអ្នកម៉ៅការសាងសង់ ក៏នៅតែមានកាតព្វកិច្ចធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងការដ្ឋានសំណង់របស់ខ្លួន។ តួយ៉ាងដូចជា បើគ្មានការសាងសង់ទេ ម្ចាស់ការដ្ឋានត្រូវហ៊ុំព័ទ្ធសំណាញ់សុវត្ថិភាព ព្រមទាំងទុកដាក់សម្ភារផ្សេងៗឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការបង្កហានិភ័យ និងគ្រោះថ្នាក់ជាយថាហេតុដល់កម្មករសាងសង់ និងសាធារណៈជនដទៃទៀត។
អានបន្ថែមIMF នឹងចាក់លុយ២៤០លានដុល្លារ ចូលសេដ្ឋកិច្ចកម្ពុជា ដោយមិនបាច់សងវិញសូម្បីតែ ១សេន
ស្ថាប័នរូបីយវត្ថុអន្តរជាតិ IMF បានសម្រេចផ្តល់ជំនួយឥតសំណង ២៤០លានដុល្លារ ដល់កម្ពុជា ដើម្បីដោះស្រាយផលប៉ះពាល់ពីវិបត្តិកូវីដ១៩ និងស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ក្នុងលក្ខខណ្ឌដោយមិនតម្រូវឱ្យកម្ពុជាសងវិញនោះទេ។ នេះបើតាមប្រកាសព័ត៌មានរបស់អង្គការអុកស្វាម( OXFAM)។ IMF កាលពីដើមខែសីហា បានអនុម័តថវិកាសម្រាប់ស្រោចស្រង់សេដ្ឋកិច្ចពិភពលោកសរុប ៦៥០ពាន់លានដុល្លារ ពីគណនីមូលនិធិពិសេស ឬ Special Drawing Rights (SDRs) ដែលជាថវិកាធំបំផុតមិនធ្លាប់អនុម័តក្នុងប្រវត្តិសាស្រ្ត។ កម្មវិធី SDR នេះនឹងចាប់ផ្ដើមអនុវត្តនៅថ្ងៃទី២៣ ខែសីហា ខាងមុខនេះ ដោយកម្ពុជានឹងទទួលបាន ២៤០លានដុល្លារ ពីកញ្ចប់ទឹកប្រាក់ទាំងមូល។ នាយិកាប្រចាំប្រទេសនៃអង្គការអុកស្វាម(Oxfam) លោកស្រី លីម សូលីន មានប្រសាសន៍ថា កញ្ចប់ជំនួយនេះ គឺផ្តល់អាទិភាពលើការថែទាំសុខភាពជាសកល និងការវិនិយោគលើកិច្ចគាំពារសង្គម ដែលអាចកាត់បន្ថយវិសមភាព ដើម្បីសម្រេចបានការងើបឡើងវិញរួចផុតពីជំងឺរាតត្បាត។ យោងតាមរបាយការណ៍ ILO បច្ចុប្បន្ន វិស័យសេដ្ចកិច្ចក្រៅប្រព័ន្ធ តំណាងឱ្ យ៨៧,៥% នៃសេដ្ឋកិច្ចកម្ពុជា ហើយកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួនជាង ៦លាននាក់ កំពុងប្រឈមនឹងការបាត់បង់មុខរបរ ក្នុងអំឡុងកូវីដនេះ។ ដូច្នេះ ទាមទារឱ្យរដ្ឋាភិបាលកម្ពុជា ត្រូវផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការគាំទ្រកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអាជីវកម្មធុនតូច និងមធ្យម […]
អានបន្ថែមមណ្ឌលព្យាបាលកូវីដ-១៩ ថ្មីទាំង ២អគារ ក្នុងមន្ទីរពេទ្យជ័យជំនះ សាងសង់រួចរាល់ជាស្ថាពរ
អគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ទាំង២អគារ ដែលស្ថិតនៅក្នុងមន្ទីរពេទ្យជ័យជំនះ នៃក្រុងតាខ្មៅ ខេត្តកណ្តាល សាងសង់សម្រេចបាន១០០% ហើយ ដោយនឹងចាប់ផ្តើមទទួលព្យាបាលអ្នកជំងឺក្នុងពេលឆាប់ៗនេះ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងឱកាសចុះពិនិត្យការដ្ឋន កាលព្រឹកថ្ងៃទី១១ ខែសីហា។ អគារទាំង ២ នៃមន្ទីរពេទ្យជ័យជំនះ គឺជាអំណោយរបស់លោកជំទាវ សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ជូនដល់រដ្ឋបាលខេត្តកណ្ដាល ដែលបានសាងសង់កាលពីខែ ខែមេសា កន្លងទៅ។ អគារទី១ មានកំពស់ ៥ ជាន់ និង ៧០ បន្ទប់ ខណៈអគារទី២ មានកម្ពស់ ៤ជាន់ និង ៦០បន្ទប់។ អគារទាំង២ នឹងអាចទទួលព្យាបាលអ្នកជំងឺបានប្រមាណជាង ៣០០នាក់។ ក្នុងឱកាសនេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏ស្នើឱ្យក្រុមវិស្វករសាងសង់អគារ បន្ថែមនូវប្រព័ន្ធពន្លត់អគ្គីភ័យស្វ័យប្រវត្តិបន្ថែមទៀតដើម្បីការពារសុវត្ថិភាពដល់អ្នកជំងឺ ក៏ដូចជាក្រុមមគ្រូពេទ្យផងដែរ។
អានបន្ថែមក្រសួងបរិស្ថានកំពុងព្រាងអនុក្រឹត្យថ្មី បង្កើតសហគ្រាសគ្រប់គ្រងសំរាមដោយខ្លួនឯងនៅភ្នំពេញ
ក្រសួងបរិស្ថានកំពុងរៀបចំសេចក្តីព្រាងអនុក្រឹត្យថ្មី ដើម្បីបង្កើតសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹង នៅទីប្រជុំជនក្នុងរាជធានីភ្នំពេញ។ នេះបើតាមកិច្ចប្រជុំតាមរយៈ Zoom Meeting កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១។ សេចក្តីព្រាងអនុក្រឹត្យនេះ មានគោលបំណងដើម្បី ពង្រឹងឱ្យការងារនានា ដូចជាការញែក ការទុកដាក់ ការសម្អាត ការប្រមូល ការដឹកជញ្ជូន ការកែច្នៃ និងការគ្រប់គ្រងទីលានទុកដាក់សំរាម ធ្វើទៅដោយមានប្រសិទ្ធភាពខ្ពស់ជាងមុន។ ក្រោមសេចក្តីព្រាងអនុក្រឹត្យថ្មីនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងមានសិទ្ធិ បង្កើតអង្គភាព ឬការិយាល័យគ្រប់គ្រង និងចាត់ចែងសេវាសម្អាត ប្រមូល ដឹកជញ្ជូនសំណល់រឹង ដោយខ្លួនឯង។ សិទ្ធនេះ គឺខុសពីមុន ដែលមានរដ្ឋមានត្រឹមតែរដ្ឋាករស្វយ័តគ្រប់គ្រងសំរាមសំណល់រឹងតែប៉ុណ្ណោះ។
អានបន្ថែមរដ្ឋ និងក្រុមហ៊ុនចិន កំពុងពន្លឿនបញ្ចប់ការចងក្រងកិច្ចព្រមព្រៀងក្របខណ្ឌព្រលានមណ្ឌលគីរី
ក្រុមហ៊ុនចិន China Power International Group ដែលទទួលបានសិទ្ធអភិវឌ្ឍព្រលានមណ្ឌលគិរី និងរដ្ឋាភិបាលកម្ពុជា កំពុងធ្វើការរួមគ្នាពន្លឿនបញ្ចប់ការចងក្រងកិច្ចព្រមព្រៀងក្របខណ្ឌ ដើម្បីឈានទៅរកការវិនិយោគសាងសង់ក្នុងពេលឆាប់ៗ។ ការពិភាក្សានេះ បានដំណើរការអស់រយៈពេល ៣ខែហើយ ប៉ុន្តែមិនទាន់បានសម្រេចនៅឡើយទេ។ នេះបើយោងតាម ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ ឯកឧត្តមថ្លែងថា៖ «កិច្ចព្រមព្រៀងក្របខណ្ឌមានសារៈសំខាន់ណាស់ ហើយបច្ចុប្បន្ន មិនទាន់បញ្ចប់ការពិភាក្សាគ្នាលើកិច្ចព្រមព្រៀងក្របខណ្ឌនេះនៅឡើយទេ»។ ជាទូទៅ កិច្ចព្រមព្រៀងក្របខណ្ឌ គឺផ្តោតសំខាន់ថាតើក្រុមហ៊ុនទាមទារអ្វីខ្លះពីការវិនិយោគ ហើយរដ្ឋអាចសម្រួល និងផ្តល់អ្វីបានឱ្យទៅក្រុមហ៊ុនខ្លះ និងទទួលបានប្រយោជន៍អ្វី។ បន្ទាប់ពីភាគីទាំង២ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ ដំណាក់កាលបន្ទាប់គឺក្រុមហ៊ុននឹងសិក្សាបន្ថែមលើរបាយការណ៍ដែលអាកាសចរណ៍ស៊ីវិលបានសិក្សាចប់កាលពីដើមឆ្នាំនេះ ដើម្បីសិក្សាពីលទ្ធភាពវិនិយោគ ។ (អានបន្ថែម) ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា ធ្លាប់ឱ្យដឹងថា កាលបរិច្ឆេទសាងសង់នៃគម្រោង អាចនឹងពន្យារទៅដល់ឆ្នាំ ២០២៣ ព្រោះក្រុមហ៊ុនវិនិយោគ ត្រូវចំណាយពេលយ៉ាងហោចជាងមួយឆ្នាំ ដើម្បីសិក្សាលម្អិតលើរបាយការណ៍សិក្សាបឋម។ (អានបន្ថែម) គួរបញ្ជាក់ថា ព្រលានយន្តហោះមណ្ឌលគិរីនេះ មានទីតាំងស្ថិតនៅក្នុង ឃុំសែនមនោរម្យ ស្រុកអូររាំង ដែលអាចនឹងត្រូវសាងសង់ លើផ្ទៃដី ៣០០ ទៅ ៦០០ […]
អានបន្ថែមរដ្ឋច្រានចោលរបាយការណ៍ដែលថាទំនប់វារីអគ្គិសនីសេសានប៉ះពាល់ខ្លាំងដល់ពលរដ្ឋក្នុងតំបន់
រដ្ឋាភិបាលកម្ពុជា បានច្រានចោលរបាយការណ៍របស់អង្គការសិទ្ធមនុស្ស Human Rights Watch ដែលថាទំនប់វារីអគ្គិសនីសេសាន២ ប៉ះពាល់ខ្លាំងដល់ជីវភាពពលរដ្ឋក្នុងតំបន់ ដោយបញ្ជាក់ថាវារីអគ្គិសនីនេះ ផ្ទុយទៅវិញបានផ្តល់ការរីកចម្រើន ស្ដារជីវភាពពលរដ្ឋ បង្កើតការងារ និងពិសេសផ្ដល់ថាមពលអគ្គិសនីក្នុងតំបន់។ ការច្រានចោលនេះគឺធ្វើឡើងបន្ទាប់ពី Human Rights Watch បានចេញរបាយការណ៍កម្រាស់ ១៣៧ទំព័រ កាលពីថ្ងៃទី១០ ខែសីហា ដោយប្រកាសថាទំនប់វារីអគ្គិសនីបង្កផលអវិជ្ជមានយ៉ាងខ្លាំងដល់សេដ្ឋកិច្ច ជីវភាព បរិស្ថាន ទិន្នផលត្រី និងការបន្លាស់ទីរបស់ពលរដ្ឋក្នុងតំបន់។ របាយការណ៍នេះបានសង្កត់ធ្ងន់ទៅលើការគៀបសង្កត់ បង្ខិតបង្ខំប្រជាជនក្នុងតំបន់ ដោយថាជនជាតិដើមភាគតិចជាង ៥ ០០០នាក់ ត្រូវបានបញ្ជាឱ្យប្តូរទីលំនៅដោយអយុត្តិធម៌។ លើសពីនេះ ជីវិតមនុស្សរាប់ម៉ឺននាក់ទៀត ក៏ប៉ះពាល់ដោយសារការផ្លាស់ប្ដូររំហូរទឹកទន្លេ ដែលកន្លែងខ្លះជន់ខ្លាំង និងកន្លែងខ្លះទៀតរាំងស្ងួត។ ជាការឆ្លើយតប ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលលើកឡើងថា របាយការណ៍នេះមិនឆ្លុះបញ្ជាំងពីទិដ្ឋភាពជាក់ស្តែងនោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ខ្មែរថាមស៍ ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា។ ឯកឧត្តម ផៃ ស៊ីផាន ថ្លែងថា៖ «ការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីសេសាន២ ផ្តល់ចំណូលដល់ប្រជាពលរដ្ឋ។ បន្ទាប់ពីដូរទីលំនៅចេញ ប្រជាពលរដ្ឋទទួលបានផ្ទះថ្មី និងដីចម្ការ […]
អានបន្ថែមអាកាសចរណ៍ស៊ីវិលប្រគល់សិទ្ធិឱ្យរដ្ឋបាលខេត្តបាត់ដំបងសម្រេចនិងជំរុញគម្រោងសង់ព្រលានថ្មី
រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល កាលពីថ្មីៗនេះ បានប្រគល់សិទ្ធិឱ្យទៅរដ្ឋបាលខេត្តបាត់ដំបងក្នុងការសម្រេចលើគម្រោងស្ដារព្រលានថ្មីនៅដីចាស់ ដោយបានបញ្ជាក់ថាក្រុមហ៊ុនវិនិយោគណាដែលចង់ស្នើសុំវិនិយោគ ឬសិក្សា ត្រូវទាក់ទងដោយផ្ទាល់ជាមួយរដ្ឋបាលខេត្ត។ លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល លើកឡើងថា បច្ចុប្បន្ន មានក្រុមហ៊ុនមួយចំនួន បានស្នើសុំវិនិយោគលើគម្រោងអាកាសយានដ្ឋាននេះ ដោយពិភាក្សាផ្ទាល់ជាមួយរដ្ឋបាលខេត្តបាត់ដំបង។ លោកបន្តថ្លែងថា៖ «ខាងខេត្ត គេមានគណៈកម្មការរបស់គេ ហើយអាកាសចរណ៍ស៊ីវិលគ្រាន់តែ ជាសមាជិកមួយ ដូច្នេះការសម្រេចចិត្ត យើងផ្តល់ឆន្ទានុសិទ្ធិឱ្យគាត់ច្រើនជាង និងចាំតែផ្តល់ការគាំទ្រទេ»។ គួរបញ្ជាក់ថា កាលពីដើមឆ្នាំមកនេះ អាជ្ញាធរមូលដ្ឋានខេត្តបាត់ដំបង បានចាប់ផ្តើមដាំបង្គោល កំណត់ព្រំដី និងចុះបញ្ជីកម្មសិទ្ធិដីធ្លីទីតាំងស្ថាបនាព្រលានយន្តហោះនេះហើយ។ (អានបន្ថែម) យោងតាមអភិបាលរងខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ កាលពីពេលថ្មីនេះ បានបញ្ជាក់ថា ការរងារលម្អិតទាក់ទិននឹងគម្រោង រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកំពុងសិក្សាបន្ថែមជាមួយអ្នកបច្ចេកទេស និងវិនិយោគិន។ គួរបញ្ជាក់ផងដែរ ព្រលានយន្តហោះខេត្តបាត់ដំបង បានបើកដំណើរការដំបូង កាលពីឆ្នាំ១៩៦៧ ហើយត្រូវបានបិទដំណើរការទាំងស្រុងត្រឹម ឆ្នាំ១៩៧៥។ ដោយឡែក ហេដ្ឋារចនាសម្ព័ន្ធចាស់ដែលនៅសល់មានផ្លូវរត់ ប្រវែង ១ ៦០០ ម៉ែត្រ និងទទឹង ៣៤ម៉ែត្រ និងស្ថានីយអ្នកដំណើរ។
អានបន្ថែមកិច្ចសន្យាលទ្ធកម្មសាធារណៈគឺជាអ្វី? ធ្វើដូចម្តេចទើបអាចដេញថ្លៃគម្រោងធំៗរបស់រដ្ឋបាន?
ធ្លាប់ឆ្ងល់ទេថា ហេតុអ្វីក្រុមហ៊ុនឯកជនខ្លះទទួលបានការងារសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗរបស់រដ្ឋរហូត ឯខ្លះទៀតមិនទទួលបានសោះ។ ហើយឆ្ងល់ទេ ថាក្រុមហ៊ុនទាំងនោះត្រូវធ្វើដូចម្ដេចខ្លះទើបអាចទទួលការងារពីរដ្ឋបាន។ ការងារទាំងនេះហៅថា លទ្ធកម្មសាធារណៈ។ តើកិច្ចសន្យាលទ្ធកម្មសាធារណៈគឺជាអ្វី? ហើយដូចម្តេចទើបអាចដេញថ្លៃគម្រោងធំៗរបស់រដ្ឋបាន? ដំបូងត្រូវយល់ពាក្យថា លទ្ធកម្ម សិន។ លទ្ធកម្ម មានន័យថា នីតិវិធី ឬរបៀប ដែលរដ្ឋ (ឬឯកជន) ស្វែងរកអ្នកមកធ្វើការងារណាមួយឱ្យ។ ការងារនោះអាចជា ការទិញ ឬជួលផលិតផល និងការផ្ដល់សេវាកម្មជាដើម។ ឧទាហរណ៍ រដ្ឋចង់រកក្រុមហ៊ុនមកសាងសង់ផ្លូវជាតិ វិធីដែលរដ្ឋស្វែងរកក្រុមហ៊ុនហៅថា រដ្ឋធ្វើលទ្ធកម្ម។ ដូច្នេះ សរុបពាក្យថា កិច្ចសន្យាលទ្ធកម្មសាធារណៈ គឺជាកិច្ចព្រមព្រៀងមួយធ្វើឡើងដែលមានដៃគូម្ខាងជារដ្ឋ និងម្ខាងទៀតជារដ្ឋ ឬឯកជន ក្នុងធ្វើការងារណាមួយ ដែលអាចជាការទិញទំនិញ ឬផ្ដល់សេវាកម្ម។ កិច្ចសន្យាលទ្ធកម្មសាធារណៈ អាចធ្វើបានតាមច្រើនវិធី តែភាគច្រើនគឺធ្វើតាមរយៈការដេញថ្លៃ ដោយរដ្ឋអាចបើកដេញថ្លៃជាសាធារណៈ ឬដេញថ្លៃមិនមែនជាសាធារណៈ។ ប៉ុន្តែសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ភាគច្រើនគឺបើកឱ្យដេញថ្លៃប្រកួតប្រជែងជាសាធារណៈ ព្រោះមានតម្លាភាពខ្ពស់។ ដូច្នេះ សម្រាប់ក្រុមហ៊ុនសាងសង់ទាំងអស់ដែលចាប់អារម្មណ៍ចង់ដេញថ្លៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ ក្រុមហ៊ុននោះត្រូវទៅសុំចុះបញ្ជីបញ្ជាក់អ្នកទទួលការសាងសង់ នៅអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមុនសិន។ ទាក់ទិននឹងការចុះបញ្ជីនេះទៀតសោត ក្រុមហ៊ុនអាចចុះបញ្ជីបាន ៣ប្រភេទ អាស្រ័យលើលក្ខណៈសម្បត្តិរបស់ក្រុមហ៊ុនផ្ទាល់។ […]
អានបន្ថែមក្រុមហ៊ុនចិនបង្ហាញបច្ចេកវិទ្យាសំណង់វៃឆ្លាត ២ ប្រភេទ ដែលប្រើក្នុងការដ្ឋានផ្លូវល្បឿនលឿន
ក្រុមហ៊ុនចិន បានឱ្យដឹងថា ការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បាននិងកំពុងប្រើបច្ចេកវិទ្យាសំណង់វៃឆ្លាតចំនួនពីរប្រភេទ រួមមាន ម៉ាស៊ីនឈូសផ្ទៃថ្នល់ដោយប្រព័ន្ធ GCS និងម៉ាស៊ីនស្វ័យប្រវត្តិក្រាលផ្លូវផ្នល់ 3D ។ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន លក្ខណៈពិសេសនៃម៉ាស៊ីនឈូសផ្ទៃថ្នល់ GCS (ឬ Impressive Motor Grader GCS System) អាចធ្វើការជំនួសមនុស្សដល់ទៅ ៣នាក់ គឺអ្នកវាស់ស្ទង់១នាក់ អ្នកកត់ត្រា១នាក់ និងអ្នកដាំបង្គោលទាញខ្សែ ១នាក់។ លើសពីនេះ ម៉ាស៊ីននេះអាចឈូសផ្ទៃ និងក្រាលតួថ្នល់បានត្រឹមត្រូវ និងស្តង់ដារខ្ពស់ជាងធ្វើដោយដៃ។ ដោយឡែក ម៉ាស៊ីនស្វ័យប្រវត្តិក្រាលផ្លូវផ្នល់3D (ឬ Automatic & Precise 3D Paving) វិញ គឺត្រូវបានប្រើសម្រាប់រក្សាស្ថិរភាពស្រទាប់ស៊ីម៉ង់ក្រោមគ្រឹះតួថ្នល់ (cement stabilized sub-base) និងស្រទាប់កៅស៊ូអាស្វាល់ (asphalt pavement)។ ម៉ាស៊ីននេះធ្វើការដោយស្វ័យប្រវត្តិ ដែលអាចជួយសន្សំកម្លាំង និងពេលវេលា។ គួររម្លឹកថា ការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ គិតត្រឹមខែមិថុនា ឆ្នាំ២០២១ សម្រេចបាន ៥៥% […]
អានបន្ថែម