ជប៉ុនដាក់ដំណើរការម៉ាស៊ីនកាយប្រមូលសំរាមស្វ័យប្រវត្តិខ្នាតធំទី ៦ នៅភ្នំពេញ

ម៉ាស៊ីនមេកានិច ដែលមានមុខងារស្ទាក់កាយ និងប្រមូលសំរាមស្វ័យប្រវត្តិទី៦ ដែលស្ថិតខាងមុខស្ថានីយបូមទឹកវត្តភ្នំ ឬសួនច្បារមាត់ទន្លេមុខ CDC ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការហើយ កាលពីថ្ងៃទី ៤ សីហា កន្លងមកនេះ។ ពិធីសម្ពោធនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោក Toshikazu TOKIOKA លេខាទី១ នៃស្ថានទូតជប៉ុន លោកស្រី Aya TOKUMOTO តំណាងអង្គការ JICA និងលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។ លក្ខណៈពិសេសនៃបច្ចេកវិទ្យាថ្មីនេះ គឺថាកាលពីមុន គេតម្រូវឱ្យមនុស្សជ្រមុជទឹកចូលក្នុងរណ្តៅដើម្បីយកសំរាមចេញពីមុខចម្រឹងដែកស្ទាក់សំរាម។ តែក្រោយពីមានម៉ាស៊ីនមេកានិចថ្មីនេះ សំរាមត្រូវបានយកចេញដោយស្វ័យប្រវត្តិ។ ម៉ាស៊ីនត្រងសំរាមស្វ័យប្រវត្តិនេះ ជាផ្នែកមួយនៃគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤ ដែលជាជំនួយរបស់ជប៉ុនក្នុងទំហំទឹកប្រាក់ប្រមាណជាង ៣៦លានដុល្លារអាមេរិក។ (អានបន្ថែម) ប្រភពដដែលបានបញ្ជាក់ថា បើគិតត្រឹមថ្ងៃទី៤ ខែសីហា គម្រោងជំហានទី៤ ទាំងមូល សម្រេចបាន ស្ទើរតែ១០០% ហើយ។ គម្រោងនេះ រួមមាន ការដាក់លូមេជាលូមូល និងលូប្រអប់ខ្នាតធំ ដែលមានទំហំអង្កត់ផ្ចិតចាប់ពី ១.៥ម ដល់ ២.៣ម សាងសង់អាងក្រោមដីដែលស្តុកទឹកបាន […]

អាន​បន្ថែម

គម្រោងថាមពលដើរដោយខ្យល់នៅមណ្ឌលគីរី ស្ថិតក្នុងដំណាក់កាលសិក្សា តែរំពឹងបញ្ចប់ឆាប់ៗ

គម្រោងសិក្សារោងចក្រថាមពលខ្យល់ដើរដោយកម្លាំងខ្យល់អនុភាព ១០០មេហ្គាវ៉ាត នៅខេត្តមណ្ឌលគីរី នៅតែបន្ត ដោយរំពឹងថានឹងបញ្ចប់នៅពេលឆាប់ៗខាងមុខ។ នេះបើយោងតាម ឯកឧត្តម វិកទ័រ ហ្សូណា អគ្គនាយកផ្នែកថាមពលនៃក្រសួងរ៉ែ និងថាមពល។ គម្រោងនេះវិនិយោគដោយក្រុមហ៊ុន Xinglan Maritime Energy Co., Ltd ក្នុងទឹកប្រាក់ ២០០ដុល្លារ ដោយក្រុមហ៊ុនទទួលបានការអនុញ្ញាតពីក្រសួងតាំងពីពាក់កណ្តាលខែឧសភា ឆ្នាំ២០១៩ មកម្ល៉េះ។ ជុំវិញបច្ចុប្បន្នភាពនៃគម្រោងនេះ ឯកឧត្តម វិកទ័រ ហ្សូណា បានឱ្យដឹងថា ក្រុមហ៊ុនកំពុងបន្តការសិក្សា ដោយមិនអាចប្រាប់បានថានឹងបញ្ចប់នៅពេលណាបានទេ តែគិតថាក្នុងពេលឆាប់ៗនេះ។ ឯកឧត្តម ថ្លែងថា៖ «នៅពេលការសិក្សាសមិទ្ធិលទ្ធភាពបញ្ចប់ហើយ ក្រុមហ៊ុននឹងបន្តយកមកចរចាតម្លៃជាមួយរដ្ឋបន្ត»។ គួរបញ្ជាក់ថា ក្រុមហ៊ុន Xinglan Maritime Energy Co., Ltd. គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Maritime Group ជាមួយក្រុមហ៊ុនដ៏ធំលើវិស័យថាមពលកកើតជាថ្មីមកពីប្រទេសចិន Xinglan Group។ ក្រៅពីគម្រោងនេះ កម្ពុជាក៏មានគម្រោងថាមពលដើរដោយកម្លាំងខ្យល់មួយទៀតនៅខេត្តកំពត របស់ក្រុមហ៊ុន The Blue Circle ដែលពេលនេះជាប់គាំងនៅដំណាក់កាលចរចាថ្លៃ មិនទាន់បានសាងសង់នៅហើយ។ […]

អាន​បន្ថែម

កម្ពុជានឹងមានគោលការណ៍ជំរុញ គ្រប់គ្រង និងទទួលស្គាល់អគារបៃតង ជាលើកដំបូង ឆាប់ៗនេះ

ក្រសួងបរិស្ថានកំពុងរៀបចំព្រាងគោលការណ៍ណែនាំស្ដីពីអគារបៃតងជាលើកដំបូងនៅកម្ពុជា ខណៈបច្ចុប្បន្នកំពុងសិក្សាយកធាតុចូលពីប្រព័ន្ធអគារបៃតងរបស់អាល្លឺម៉ង់ (DGNB) និងប្រព័ន្ធរបស់កូរ៉េ (G-SEED)។ គោលការណ៍នេះ រៀបចំឡើងដើម្បីជំរុញការប្រើប្រាស់សំណង់អគារឱ្យមានប្រសិទ្ធភាព និងសន្សំសំចៃថាមពល ចាប់ពីដំណាក់ការរចនាប្លង់ សាងសង់ ប្រើប្រាស់ រហូតដល់អគារក្លាយជាសំណល់។ យោងតាមសិក្ខាសាលាប្រមូលធាតុចូលដែលធ្វើឡើងរវាងមន្ត្រីពាក់ព័ន្ធកាលពីថ្ងៃទី ៣-៥ ខែសីហា នេះ គោលការណ៍ថ្មី នឹងត្រូវរៀបរាងឱ្យស្របនឹងគោលការណ៍មានស្រាប់ដូចជា ការរៀបចំប្រសិទ្ធភាពថាមពលក្នុងអគារ បទបញ្ញាត្តិបច្ចេកទេសសំណង់ និងបទបញ្ញត្តិពាក់ព័ន្ធ ទាំងអគារសាងសង់ថ្មី និងអគារកំពុងប្រើប្រាស់។ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានឱ្យដឹងថា កម្ពុជាមិនទាន់មានគោលការណ៍ណែនាំការប្រតិបត្តិអគារបៃតង និងការទទួលស្គាល់ការសាងសង់អាគារបៃតងនៅឡើយទេ ដូច្នេះការព្រាងគោលការណ៍ថ្មីនេះជារឿងដែលចាំបាច់។ ឯកឧត្តមបន្តថា៖ «គោលគំនិតអគារបៃតង គឺការប្រើប្រាស់ថាមពលដោយមានប្រសិទ្ធភាព កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការបំពុលបរិយាកាស»។ « គោលគំនិតនេះ នឹងជួយឱ្យគម្រោងសំណង់នានា ប្រើប្រាស់ទឹកតិច ប្រើដីដោយមានប្រសិទ្ធភាព ប្រើសំភារៈសំណង់ដែលមិនប៉ះពាល់ដល់បរិស្ថាន ក៏ដូចជា កាត់បន្ថយសំណល់ និងផលប៉ះពាល់លើសហគមន៍ ទាំងអំឡុងពេលសាងសង់ និងពេលប្រើប្រាស់អគារ» ឯកឧត្តមបានបន្ត។

អាន​បន្ថែម

រដ្ឋបាលខេត្តកែប បើកឱ្យឯកជនកសាងសង់ផែទេសចរណ៍មួយកន្លែងទៀត តភ្ជាប់នឹងគម្រោងឆ្នេរថ្មី

រដ្ឋបាលខេត្តកែប សម្រេចអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់ផែទេសចរណ៍ថ្មីមួយកន្លែង ឬស្គាល់ទូទៅថាជាផែសេះស ដើម្បីសម្រួលដល់ការធ្វើដំណើរភ្ញៀវទេសចរ និងប្រជានេសាទ។ គម្រោងនេះត្រូវបានចុះហត្ថលេខា នៅថ្ងៃទី៣ ខែសីហា ក្រោមវត្តមានរបស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប។ មុននឹងឈានដល់ដំណាក់ការចុះហត្ថលេខាសាងសង់នេះ គម្រោងត្រូវបានសិក្សាពីផលប៉ះពាល់យ៉ាងល្អិតល្អន់ពីគ្រប់ភាគីពាក់ព័ន្ធ អស់រយៈពេលជាងមួយឆ្នាំមកហើយ។ ឯកឧត្តម សោម ពិសិដ្ឋ មានប្រសាសន៍ថា៖ «គម្រោងផែសេះស នឹងជាមុខព្រួញថ្មីនៃការអភិវឌ្ឍវិស័យទេសចរណ៍ ឆ្ពោះមកភាគខាងលិចនៃខេត្តកែប និងជាទីតាំងតភ្ជាប់គម្រោងពង្រីកឆ្នេរខ្សាច់កំសាន្តថ្មីក្នុងសង្កាត់ព្រៃធំ និងសង្កាត់អូរក្រសារ ផងដែរ»។ «គម្រោងនេះ នឹងផ្តល់នូវផលប្រយោជន៍ និងឱកាសការងារជាច្រើន សម្រាប់ប្រជាជនមូលដ្ឋាន ដែលភាគច្រើនពឹងផ្អែកលើមុខរបរនេសាទសមុទ្រ និងសេវាកម្មទេសចរណ៍។ ដូច្នេះ វាក៏ជាផ្នែកមួយនៃការកាត់បន្ថយភាពក្រីក្រផងដែរ»។ គួរបញ្ជាក់ថា ការសាងសង់ផែនេះគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងអំឡុងចុងឆ្នាំ២០២៣ ដោយប្រើរយៈពេលសាងសង់ប្រមាណ ២ឆ្នាំ។ ផែសេះសនេះ គឺខុសពីផែកោះទន្សាយដែលមកទល់បច្ចុប្បន្នសម្រេចបានប្រមាណ ៧៥% ហើយ។ (អានបន្ថែម)

អាន​បន្ថែម

ទីលានចាក់សំរាមទំហំជាង១០ហិកតានៅកំពង់ឆ្នាំង គ្រោងបញ្ចប់សាងសង់នាចុងឆ្នាំនេះ

ទីលានចាក់សំរាមទំហំជាង ១០ហិកតា នៅក្រុងកំពង់ឆ្នាំង នៅតែដំណើរការសាងសង់រលូនទៅមុខ ដោយគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំ២០២១នេះ តាមផែនការ។ នេះបើយោងតាមឯកឧត្ដមអភិបាលខេត្តកំពង់ឆ្នាំង ស៊ុន សុវណ្ណារិទ្ធិ ក្នុងកិច្ចចុះពិនិត្យការដ្ឋានកាលពីថ្ងៃទី ៣ ខែសីហា កន្លងទៅ។ គម្រោងទាំងមូលរួមមាន ការសាងសង់កន្លែងចាក់សំរាម ស្រះសម្អាតទឹកកខ្វក់ ស្រះត្រង់សំរាម អគាររដ្ឋបាល អណ្ដូងត្រួតពិនិត្យគុណភាពទឹក ផ្លូវចូល បន្ទប់ម៉ាស៊ីនភ្លើង ប្រព័ន្ធលូបង្ហូរទឹក របង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ មានប្រសាសន៍ថា ទីលានចាក់សំរាមនេះ មានសារៈសំខាន់ណាស់ដល់ខេត្តកំពង់ឆ្នាំង ពោលគឺដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថានទីក្រុង ធានាសុខុមាលភាពល្អជូនប្រជាពលរដ្ឋ និងឆ្លើយតបទៅនឹងតម្រូវការចាំបាច់ប្រចាំថ្ងៃ។ សូមជម្រាបដែរថា ទីលានចាក់សំរាមនេះ កំពុងសង់លើដីជាង ១០ហិកតា ដែលស្ថិតនៅក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ។ គម្រោងនេះសាងសង់ឡើង ក្រោមគម្រោងកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយការដ្ឋានបានចាប់ផ្ដើមតាំងពីខែមេសា ឆ្នាំ២០២០ ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ នេះ៕

អាន​បន្ថែម

អាជ្ញាធរកំពុងពន្លឿនការងារលើកកម្ពស់ផ្លូវវង់តូចទាំង៣កំណាត់នៃរមណីយដ្ឋានអង្គរ

អាជ្ញាធរជាតិអប្សរា កំពុងពន្លឿនការងារលើកម្ពស់ផ្លូវវង់តូចក្នុងរមណីយអង្គរ ចាប់ពីមុខព្រះលានជល់ដំរី រហូតមុខប្រាសាទបន្ទាយក្តី ដែលមានប្រវែងសរុបចំនួនជាង ៦ ៣០០ម៉ែត្រ។ បើតាមសេចក្តីប្រកាសរបស់អាជ្ញាធរជាតិអប្សរា កាលថ្ងៃទី ៤ ខែសីហា នេះ ការជួសជុលបែងចែកជា៣ កំណាត់នេះរួមមាន៖ -កំណាត់ទី១ ចាប់ពីមុខលានជល់ដំរី ទៅដល់ស្ពានប្រាសាទតាកែវ មានប្រវែង ២១២២ម៉ែត្រ -កំណាត់ទី២ ចាប់ពីស្ពានប្រាសាទតាកែវ ទៅដល់ខាងលិចប្រាសាទតាព្រហ្មប្រវែង ២១២៣ម៉ែត្រ -កំណាត់ទី៣ ចាប់ពីខាងលិចប្រាសាទតាព្រហ្ម ទៅដល់មុខប្រាសាទបន្ទាយក្តី មានប្រវែង២១២៣ម៉ែត្រ ដោយឡែកការងាររួមមាន ការពង្រីកស្មាផ្លូវសងខាង និងអ៊ុតបេតុងកៅស៊ូ (AC) ដែលមានទំហំ ៦ម៉ែត្រ ដើម្បីលើកកម្ពស់សោភ័ណភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ គួរបញ្ជាក់ដែរថា អាជ្ញាធរជាតិអប្សរា បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ការស្ដារ និងកែលម្អកំណាត់ផ្លូវទាំង ៣កំណាត់នេះ គឺប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល ខណៈផ្លូវសំខាន់ៗទាំងនេះ នឹងល្អប្រសើរទាំងស្រុងនៅចុងឆ្នាំ២០២១ ដើម្បីត្រៀមទទួលភ្ញៀវជាតិ និងអន្ដរជាតិក្រោយបញ្ចប់កូវីដ-១៩ ៕

អាន​បន្ថែម

ក្រុមហ៊ុនសំណង់ និងអចលនទ្រព្យកម្ពុជា ចាប់ផ្ដើមឈានជើងចូលទីផ្សារហ៊ុនជាបន្តបន្ទាប់

ក្រុមហ៊ុនសំណង់ និងអចលនទ្រព្យកម្ពុជា ចាប់ផ្ដើមឈានជើងចូលទីផ្សារហ៊ុនជាបន្តបន្ទាប់ហើយ ដោយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានសម្រេចលើពាក្យស្នើសុំចុះបញ្ជីលក់មូលបត្រកម្មសិទ្ធនៅលើទីផ្សាររបស់ក្រុមហ៊ុន JS Land Plc ដែលជាក្រុមហ៊ុនសំណង់ និងអចលនទ្រព្យទី២ ក្នុងទីផ្សារហ៊ុនកម្ពុជា។ ក្នុងសេចក្តីជូនដំណឹង ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ CSX លើកឡើងថា ដើម្បីអាចចុះបញ្ជី និងជួញដូរជាផ្លូវការបាន ក្រុមហ៊ុនខាងលើត្រូវតែទទួលបានការអនុញ្ញាតឱ្យបោះផ្សាយលក់មូលបត្រកម្មពីនិយ័តករមូលបត្រកម្ពុជាសិន និងត្រូវបំពេញនូវលក្ខខណ្ឌផ្សេងៗមួយចំនួនទៀត។ យោងតាម CSX ក្រុមហ៊ុននេះ ជាក្រុមហ៊ុនអភិវឌ្ឍគម្រោងខុនដូ ដែលក្រុមហ៊ុនកំពុងតែដំណើរការសាងសង់គម្រោងថ្មីមួយទៀត ស្ថិតនៅខណ្ឌសែនសុខ ដែលជាតំបន់មានសក្តានុពលខ្ពស់។ ប្រភពដដែលបានឱ្យដឹងថា សម្រាប់ផ្នែកសំណង់ និងអចលនទ្រព្យ ក្រុមហ៊ុន JS Land Plc គឺជាក្រុមហ៊ុនទី ២ ដែលបានស្នើសុំចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៃផ្សារមូលបត្រកម្ពុជា បន្ទាប់ពីក្រុមហ៊ុន DBD Engineering Plc។ យោងតាមតួលេខចុងក្រោយរបស់ CSX គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២១ ផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីចំនួន ១៣ ដែលរួមមានក្រុមហ៊ុនចំនួន៧ បានចុះបញ្ជីជាភាគហ៊ុន និង ៦ […]

អាន​បន្ថែម

ក្រសួងរ៉ែ កំពុងសួរដេញដោលក្រុមហ៊ុន KrisEnergy លើករណីបាត់ប្រេងឆៅ១ កប៉ាល់

ក្រសួងរ៉ែ និងថាមពល កំពុងជជែកជាមួយក្រុមហ៊ុន KrisEnergy លើករណីបាត់ប្រេងឆៅមួយកប៉ាល់ប្រមាណ ៣០ម៉ឺនបារ៉ែល ក្រោយក្រុមហ៊ុនប្រកាសក្ស័យធន។ ឯកឧត្តម ជៀបសួរ អគ្គនាយកប្រេងកាត នៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅថ្ងៃអង្គារ៍នេះថា បច្ចុប្បន្ន ក្រសួងកំពុងបន្តជជែកជាមួយក្រុមហ៊ុន KrisEnergy ចំពោះបញ្ហាដែលកើតឡើង។ ករណីបាត់ប្រេងឆៅមួយកប៉ាល់ដែលបានដឹកចេញពីកម្ពុជាស្ងាត់ៗចូលដែនសមុទ្រប្រទេសថៃនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន លើកឡើងកាលពីថ្ងៃទី ១ ខែសីហា កន្លងទៅ ដោយបញ្ជាក់ជាផ្លូវការថា អាជីវកម្មបូមប្រេងដំបូងនៅប្រទេសកម្ពុជាបរាជ័យហើយ។ (អានបន្ថែម) ជុំរិញរឿងនេះ ឯកឧត្តម ជៀបសួរ បានបញ្ជាក់ថា៖ «បន្ទាប់ពីក្រុមហ៊ុនមេនៅប្រទេសសិង្ហបុរី ប្រកាសក្ស័យធន ការអភិវឌ្ឍន៍តំបន់ប្លុក A មកដល់ពេលនេះ មិនទាន់មានក្រុមហ៊ុនណាមួយចុះសិក្សាស្រាវជ្រាវ ឬស្នើសុំវិនិយោគបន្តនៅឡើយ»។ កម្ពុជាប្រកាសបូមប្រេងជាលើកដំបូង នៅក្នុងប្លុក A កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២០។ តាមផែនការ ផលិតកម្មបូមប្រេងឆៅគឺក្នុងរង្វង់ ៧ ៥០០បារ៉ែល ក្នុងមួយថ្ងៃ ប៉ុន្តែផលិតកម្មបូមប្រេង ធ្លាក់ចុះខុសពីការរំពឹងទុក មកត្រឹមតែជា ១០០០ […]

អាន​បន្ថែម

រោងចក្រអគ្គិសនីដុតធ្យូងថ្មតម្លៃ១,២ពាន់លានដុល្លារនៅខេត្តព្រះសីហនុសាងសង់បាន ៤០% ហើយ

រោងចក្រថាមពលដុតធ្យូងថ្មអនុភាព ៧០០មេហ្គាវ៉ាត់ នៅខេត្តព្រះសីហនុ គិតត្រឹមខែកក្កដា នេះ សាងសង់សម្រេចបាន ៤០% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅឆ្នាំ ២០២៣ ខាងមុខនេះ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល។ ឯកឧត្តម វ៉ិកទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងការព្រឹកថ្ងៃទី ៣ សីហា នេះថា ដំណើរការសាងសង់នៅតែបន្ត បើទោះបីជាមានការរំខានខ្លះពីវិបត្តិកូវីដ-១៩ ក៏ដោយ។ «មកទល់ពេលបច្ចុប្បន្ន ក្រុមហ៊ុនកំពុងឈូសឆាយដី ដំឡើងគ្រឹះរោងចក្រ។ ការសាងសង់សម្រេចបានពីប្រមាណ ៤០%ហើយ» ឯកឧត្តមបានបន្ត។ គួរបញ្ជាក់ថា គម្រោងនេះកំពុងសាងសង់នៅលើផ្ទៃដីប្រមាណ ៥៥ហិកតា ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក្រោមទុនវិនិយោគប្រមាណ១,២ពាន់លានដុល្លារ ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Cambodia International Investment and Development Group (CIIDG) និងក្រុមហ៊ុន China Huadian Hong Kong Co Ltd (CHDHK)។ គម្រោងនេះត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) […]

អាន​បន្ថែម

រដ្ឋអនុម័តគម្រោងវិនិយោគថ្មី ២ តម្លៃជាង ៨លានដុល្លារនៅស្រុកសំរោងទង និងអង្គស្នួល

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ០២ ខែសីហា នេះ បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រចំនួន ២កន្លែង តម្លៃសរុប ៨,៥ លានដុល្លារអាមេរិក នៅខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។ ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន SEN WANG YING NEW MATERIAL CO., LTD ដែលនឹងវិនិយោគ ៤,១ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចំបក់ផ្អែម ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុនទី២ គឺក្រុមហ៊ុន GIANNI VINCE BAGS (CAMBODIA) CO., LTD ដែលវិនិយោគ៤,៤ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងគ្រឿងបន្ទាប់បន្សំកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍(CDC) គម្រោងវិនិយោគទាំងពីរខាងលើ នឹងបង្កើតការងារសរុបជាង ១៥៧៤ កន្លែង។ បើតាមរបាយការណ៍ នៅក្នុងឆមាសទី១ ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា […]

អាន​បន្ថែម