កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ ធ្លាក់ត្រឹម ២,៥% ខណៈវិស័យអចលនទ្រព្យនៅបន្តរងសម្ពាធ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ដោយសារវិបត្តិកូវីដ ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់កម្ពុជាសម្រាប់ឆ្នាំ ២០២១ នេះ គឺធ្លាក់ចុះពីតួលេខចាស់ ៤% មកត្រឹម ២,៥% ប៉ុណ្ណោះ។ សម្តេច បានបន្តថាកំណើននេះ គឺទ្រទ្រង់ដោយវិស័យកសិកម្ម ពោលគឺដោយសារការនាំចេញផលិតផលកសិកម្មបានកើនឡើងហួសពីការរំពឹងទុក។ បន្ថែមពីលើនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏នៅតែបន្តអនុម័តគម្រោងវិនិយោគថ្មីៗជាច្រើន ខណៈវិស័យទេសចរណ៍ ក៏រំពឹងថានឹងមានកំណើនវិជ្ជមានឡើងវិញ បន្ទាប់ពីយុទ្ធនាការចាក់វ៉ាក់សាំធ្វើឡើងរួចរាល់។ ដោយឡែក ទីផ្សារអចលនទ្រព្យនៅកម្ពុជា នៅតែបន្តរងសម្ពាធ និងមានភាពមិនប្រាកដប្រជាខ្ពស់ បើទោះបីជាមានយុទ្ធនាការចាក់វ៉ាក់សាំងក្ដី។ យោងតាមរបាយការណ៍ ភ្នាក់ងារអចលនទ្រព្យ CBRE ចេញផ្សាយកាលពីខែកក្កដា សម្រាប់ទីផ្សារខុនដូ មានតែ ៥ ក្នុងចំណោម ១៧ គម្រោងប៉ុណ្ណោះ ដែលបានការបញ្ចប់ការដ្ឋានតាមផែនការសម្រាប់ឆ្នាំ ២០២១។ លើសពីនេះ ចំនួនខុនដូដែលគម្រោងនឹងបញ្ចប់នៅឆ្នាំ ២០២១ ត្រូវបានព្យាករថានឹងធ្លាក់ចុះពី ១០.៨២៥ យូនីត មកនៅត្រឹមតែ ៧.៩០៩ យូនីត ប៉ុណ្ណោះ ដោយសារគម្រោងមួយចំនួនផ្អាកការសាងសង់។ ទីផ្សារលក់រាយ ឬទីផ្សារទំនើប នៅតែជួបបញ្ហាធ្ងន់ធ្ងរជាងគេ ដោយអត្រាអ្នកជួលតូបក្នុងផ្សារទំនើបធ្លាក់ចុះ […]

អាន​បន្ថែម

ជប៉ុនបង្ហាញផែនការចង់សាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ធំៗ ៣ទៀត ត្រឹមឆ្នាំ ២០៣៥

រដ្ឋបាលរាជធានីភ្នំពេញ ក្រោមកិច្ចសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានបង្ហាញផែនការមេគ្រោងសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ធំៗ ០៣ បន្ថែមទៀត ក្នុងអំឡុងឆ្នាំ២០២៦ ដល់ឆ្នាំ២០៣៥ បន្ទាប់ពីដំណាក់កាលសាកល្បងនៅបឹងជើងឯកបានចាប់ផ្តើម កាលពីចុងខែឧសភា កន្លងទៅ។ បើតាមផែនការអភិវឌ្ឍទីក្រុងនិរន្តភាពសម្រាប់រាជធានីភ្នំពេញ (២០១៨-២០៣៥) សាលាក្រុង ជ្រើសរើសបឹងត្របែក បឹងទំពុន និងបឹងតាមោក ជាទីតាំងមានសក្តានុពលក្នុងការសិក្សា និងសាងសង់គម្រោងទាំង ៣ ហើយនឹងបែកចែកជា ៣ ដំណាក់កាលផ្សេងគ្នា៖ -គម្រោងដំណាក់កាលទី១ គ្រោងសាងសង់ក្នុងឆ្នាំ២០២៦ ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់បានចំណុះ ៥៨ ០០០ម៉ែត្រគូប ក្នុង១ថ្ងៃ -គម្រោងដំណាក់កាលទី២ គ្រោងសាងសង់ក្នុងឆ្នាំ២០៣១ ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់បានចំណុះ ៣៨ ០០០ម៉ែត្រគូប ក្នុង១ថ្ងៃ -គម្រោងដំណាក់កាលទី៣ គ្រោងសាងសង់ក្នុងឆ្នាំ២០៣៥ ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់បានចំណុះ ១៨១ ០០០ម៉ែត្រគូប ក្នុង១ថ្ងៃ យ៉ាងមិញ គម្រោងទាំង ៣ ដំណាក់កាលខាងលើនេះ អាចអនុវត្តបានទៅតាមការគ្រោងទុក អាស្រ័យលើលទ្ធភាពហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍផងដែរ។ គួរបញ្ជាក់ផងដែរថា បច្ចុបន្នគម្រោងដែលបានចាប់ផ្តើមសាងសង់នៅបឹងជើងឯក កាលពីចុងខែឧសភា កន្លងទៅ គឺជាគម្រោងដំណាក់កាលសាកល្បង។ គម្រោងនេះ មានតម្លៃជាង ២៧លានដុល្លារ […]

អាន​បន្ថែម

ក្រសួងរ៉ែកំពុងទាក់ទាញក្រុមហ៊ុនរុស្ស៊ីឱ្យមកវិនិយោគរុករកប្រេងនៅកម្ពុជា

កម្ពុជាបាននិងកំពុងទាក់ទាញក្រុមហ៊ុនវិនិយោគរុស្ស៊ី ឱ្យមកវិនិយោគលើវិស័យសក្តានុពលជាច្រើននៅកម្ពុជា ជាពិសេសវិស័យអភិវឌ្ឍប្រេងកាត និងវិស័យថាមពលអគ្គិសនី។ ឯកឧត្តម សុខ ខាវ៉ាន់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានលើកឡើងដូច្នេះនៅក្នុងជំនួបពិភាក្សាធុរកិច្ចលើកទី១ រវាងកម្ពុជា និងក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ី កាលពីថ្ងៃទី៣០ ខែកក្កដា កន្លងទៅ។ ឯកឧត្តមបានបញ្ជាក់ថា កន្លងមកក្រុមហ៊ុនរុស្ស៉ីធ្លាប់បានសិក្សាស្រាវជ្រាវភូគព្ភសាស្ត្រ និងគូសផែនទីប្រេងកាតទាំងដែនគោក និងដែនសមុទ្រ នៅកម្ពុជា។ ដូច្នេះ ក្នុងកិច្ចប្រជុំ ឯកឧត្តម សុខ ខាវ៉ាន់ បានស្នើថា ក្រុមហ៊ុនរុស្ស៉ីគួរតែបន្តការងារនេះ ហើយងាកមកបន្តវិនិយោគបន្ថែមលើគម្រោងថាមពលអគ្គិសនី និងគម្រោងអភិវឌ្ឍន៍ប្រេងកាតនៅកម្ពុជា ឱ្យបានច្រើនជាងមុន។ ក្រៅពីវិស័យថាមពល និងប្រេង ជំនួបពិភាក្សានេះ ក៏ត្រូវបានផ្តោតលើប្រធានបទសំខាន់លើការស្វែងយល់ពីសក្តានុពលវិនិយោគលើវិស័យព័ត៌មានវិទ្យា និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត និងវិស័យឧស្សាហកម្មផងដែរ។

អាន​បន្ថែម

រដ្ឋសាងសង់ឡដុតសំរាម ៥០ គ្រឿង ក្នុង ៤៩ ស្រុកទូទាំងប្រទេស ដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រងសំណល់

មកទល់បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន បានបំពាក់ឡដុតសំរាមចំនួន ៥០គ្រឿងទៅដល់ ២១ រាជធានី-ខេត្ត ឬសរុប ៤៩ ស្រុក រួចទៅហើយ ទិសដៅដើម្បីផ្ដោតពង្រឹងប្រព័ន្ធគ្រប់គ្រងសំណល់ទូទាំងប្រទេសឱ្យមានប្រសិទ្ធភាពជាងមុន។ ក្រសួងបរិស្ថាន ក៏បានប្ដេជ្ញាថានឹងបន្តរឹតបន្ដឹង និងបង្កើនសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យប្រសើរជាងមុន ពោលគឺជំរុញឱ្យមន្រ្តីធ្វើការងារតាមលក្ខណបច្ចេកទេស និងតាមគោលនយោបាយស្តីពីការគ្រប់គ្រងសំរាមរបស់ក្រសួង។ គួរបញ្ជាក់ដែរថា កន្លងមក ឃើញថាមានរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន៤ ដែលបាននិងកំពុងអនុវត្តការងារនេះ បានល្អប្រសើរ រួមមាន ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រុងព្រៃវែង និង ស្រុកស្វាយអន្ទរនៃខេត្តព្រៃវែង និងស្រុកអូររាំងឪ នៃខេត្តត្បូងឃ្មុំ។ ទន្ទឹមនឹងនេះ ក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ស្រុកអន្លង់វែង ស្រុកស្នួល និងស្រុកពេជ្រាដា ក៏កំពុងឆ្ពោះទៅរកការ គ្រប់គ្រងសំរាមសំណល់រឹង ប្រកបដោយប្រសិទ្ធភាពផងដែរ៕

អាន​បន្ថែម

រដ្ឋពិចារណាចង់កាត់បន្ថយការវិនិយោគសាធារណៈ ដើម្បីត្រៀមថវិកាប្រឆាំងជំងឺកូវីដ១៩

រដ្ឋាភិបាលកម្ពុជាកំពុងពិចារណាចង់កាត់បន្ថយការវិនិយោគសាធារណៈ ដើម្បីត្រៀមថវិកាសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ សម្តេចមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាល ត្រៀមកាត់បន្ថយការវិនិយោគសាធារណៈបន្ថែមទៀត។ កន្លងទៅ រដ្ឋាភិបាលបានកាត់បន្ថយការចំណាយតាមស្ថាប័ន ទាំងថ្នាក់ជាតិ និងទាំងថ្នាក់ក្រោមជាតិ»។ «ប៉ុន្តែ បើចាំបាច់ ចំណាយលើគម្រោងធ្វើហេដ្ឋារចនាសម្ព័ន្ធ ក៏អាចនឹងកាត់បន្ថយដែរ»។ ទោះយ៉ាងណា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ថា ក្នុងវិបត្តិកូវីដ១៩ កន្លងទៅ រដ្ឋាភិបាលមិនទាន់បានកាត់បន្ថយវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅឡើយទេ។ ជាក់ស្តែងក្នុងពេលកូវីដឆ្លងរាលដាលក្ដី រដ្ឋាភិបាលក៏នៅតែចំណាយធ្វើផ្លូវ តួយ៉ាងដូចជា ផ្លូវ ៣៤ ខ្សែក្រុងព្រះសីហនុ ផ្លូវ ៣៨ខ្សែ នៅសៀមរាប និងការតបណ្តាញអគ្គិសនីជាដើម។

អាន​បន្ថែម

សម្ដេច៖ ចំណាយលើវិបត្តិកូវីដ បើធៀបទៅចង់ស្មើនឹងចំណាយសង់ស្ពានឆ្លងទន្លេមេគង្គ ១០ ហើយ

រាជរដ្ឋាភិបាលកម្ពុជា កាលពីចុងសប្ដាហ៍នេះ បានបង្ហាញថា ខ្ទង់ចំណាយលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កើនឡើងជិតដល់ខ្ទង់ពាន់លានដុល្លារហើយ ឬប្រដូចទៅនឹងការសាងសង់ឆ្លងកាត់ទន្លេមេគង្គយ៉ាងហោច ១០ស្ពាន ឯណោះ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងថា៖ «អ្វីដែលយើងបានចាយ យើងអាចធ្វើស្ពានឆ្លងទន្លេមេគង្គ បានប្រហែលជាមិនតិចជាង ១០ទេ ដែលយើងចាយកន្លងទៅ។ «ស្ពានខ្លះ ធ្វើអស់តែ ៥០លានដុល្លារ ទៅ ៦០លានដុល្លារ ទេ ប៉ុន្តែដើម្បីទប់ទល់នឹងកូវីដ យើងបានចាយអស់ច្រើនលានហើយ»។ ទោះជាយ៉ាងណាក្ដី សម្តេច ហ៊ុន សែន ក៏បានបញ្ជាក់ថា កម្ពុជាមិនក្ស័យធុននោះទេ ដោយនៅតែអាចគ្រប់គ្រងស្ថានភាពបាន ក៏ដូចជានៅតែបន្តអភិវឌ្ឍជាតិ និងហេដ្ឋារចនាសម្ព័ន្ធបានដូចមុន។ គួរបញ្ជាក់ថា ក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំនេះ កម្ពុជារកចំណូលបានជាង ៣ប៊ីលានដុល្លារ ក្នុងនោះ ១,៧ ប៊ីលានដុល្លារជាចំណូលពន្ធ និង ១,៣ប៊ីលានដុល្លារជាចំណូលគយ។ សម្រាប់រយៈពេល ៥ខែទៀត កម្ពុជាក៏គ្រោងនឹងបង្កើតចំណូលប្រមាណ ២ប៊ីលានដុល្លារ បន្ថែមទៀត។

អាន​បន្ថែម

នាយករដ្ឋមន្រ្តីប្រកាសការដួលរលំឧស្សាហកម្មបូមប្រេងដំបូងបង្អស់

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃអាទិត្យនេះ បានប្រកាសដួលរលំ អាជីវកម្មបូមប្រេងឆៅ ដំបូងបង្អស់នៅកម្ពុជា។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនទទួលខុសត្រូវ KrisEngery បានប្រកាសរំលាយក្រុមហ៊ុនកាលពីខែមិថុនា កន្លងទៅនេះ ដោយសារវិបត្តិបំណុលវណ្ឌក។ (អានបន្ថែម) ថ្លែងនៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដល់មនុស្សវ័យជំទង់អាយុចាប់ពី១២ឆ្នាំ ដល់ ១៧ឆ្នាំ សម្តេចតេជោ មានប្រសាសន៍ថា ៖ «ឥឡូវនឹងក្រុមហ៊ុនក្ស័យធន  វាបូកថែមទាំងទៅដោយកប៉ាល់ដែលយើងបូមដាក់ វារត់ចេញទៅបាត់ទៅ»។ «យើងទប់វាមិនទាន់ ចូលដល់ដីថៃ រួចហើយ គេមានមេធាវីរបស់គេ គេជួលកប៉ាល់មកទុក។ ឥឡូវវាយកទៅទាំងអាប្រេងទៅបាត់អស់រលីង» សម្ដេចបានបន្តដែលមានសក្ដានុពល។ ទោះយ៉ាងណា ប្រមុខរាជរដ្ឋាភិបាល បញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបន្តជំរុញការរុករ និងធ្វើអាជីវកម្មប្រេងកាត ដោយសារកម្ពុជា មានប្លុកប្រេងនៅច្រើន។ កម្ពុជា ប្រកាសដំណក់ប្រេងលើកដំបូង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។  តាមផែនការ ក្រុមហ៊ុន គ្រោងក្នុងមួយថ្ងៃបាន ៧ ៥០០បារ៉ែល ប៉ុន្តែជាក់ស្ដែង បរិមាណនៃការបូមប្រេង មួយថ្ងៃបានតែប្រមាណ ១ ពាន់បារ៉ែលប៉ុណ្ណោះ។ […]

អាន​បន្ថែម

កម្ពុជាចម្រាញ់មាសបាន ១៣៧គីឡូ ជាមធ្យម ក្នុងមួយខែ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា មានប្រសាសន៍ថា កម្ពុជាអាចចំរ៉ាញ់មាស ១៣៧គីឡូ ជាមធ្យម ក្នុង១ខែ។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន អូស្រ្តាលី បានបើកដំណើរការ អាជីវកម្មរ៉ែមាសជាលក្ខណៈឧស្សាហកម្ម នៅខេត្តមណ្ឌលគីរី កាលពីខែមិថុនាកន្លងទៅ។ ថ្លែងនៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់មនុស្សវ័យជំទង់ អាយុ១២ឆ្នាំដល់១៧ឆ្នាំ សម្តេចតេជោ បញ្ជាក់ថា៖ «មាសដែលកម្ពុជាចម្រាញ់បាន នេះគេហៅថាមាសមិនទាន់បានបន្សុទ្ធ ១០០% ទេ»។ យោងតាម ឯកឧត្តម យស់ មុន្នីរ៉ាត់ អគ្គនាយកផ្នែករ៉ែ នៃក្រសួងរ៉ែ និងថាមពល ក្រុមហ៊ុនខាងលើនេះ នឹងនាំចេញមាសទៅបន្សុទ្ធនៅប្រទេសអូស្រ្តាលី ខណៈបច្ចុប្បន្ន ក្រុមហ៊ុនកំពុងត្រៀមឯកសារពាក់ព័ន្ធសម្រាប់នាំចេញ។ សូមជម្រាបថា ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ដែលជាក្រុមហ៊ុនមួយរបស់អូស្ត្រាលី ទទួលបានអាជ្ញាប័ណ្ណរុករករ៉ែមាស ពីក្រសួងរ៉ែ និងថាមពល កំពុងដំណើរការអភិវឌ្ឍន៍រ៉ែមាស ស្ថិតនៅក្នុងតំបន់អូខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ (អានបន្ថែម) តាមផែនការ អាជីវកម្មរ៉ែមាសនេះ នឹងអាចចម្រាញ់មាសបានប្រមាណ ៣តោន […]

អាន​បន្ថែម

ក្រុមប្រទេសអ្នកមានថា កម្ពុជាគួរបញ្ចុះតម្លៃ និងកែទម្រង់ច្បាប់ប្រព័ន្ធដឹកជញ្ជូន ដើម្បីជំរុញសេដ្ឋកិច្ច

ប្រព័ន្ធដឹកជញ្ជូននៅប្រទេសកម្ពុជាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មានការរីកចម្រើនយ៉ាងខ្លាំង ប៉ុន្តែនៅតែមិនគ្រប់គ្រាន់ ព្រោះតម្លៃនៅថ្លៃ ហើយច្បាប់ទម្លាប់ ការសុំលិខិតអនុញ្ញាតនានានៅស្មុគស្មាញ ដូច្នេះរដ្ឋគួរតែកែទម្រង់ ដើម្បីបង្កើនភាពប្រកួតប្រជែង។ នេះបើយោងតាមការវិភាគ និងណែនាំរបស់ក្រុមប្រទេសអភិវឌ្ឍទាំង ៣៨ប្រទេស ឬហៅថា OECD។ របាយការណ៍សិក្សារបស់ Organisation for Economic Cooperation and Development (OECD) ដែលចេញផ្សាយកាលពីថ្ងៃទី២៨ ខែកក្កដា បានរកឃើញថា តម្លៃឡូជីស្ទីកនៅកម្ពុជាថ្លៃខ្លាំង បើធៀបនឹងតម្លៃនៅតាមបណ្តាប្រទេសអាស៊ានផ្សេងទៀតដូចជាថៃ និងវៀតណាម ក៏ដូចជាតម្លៃមធ្យមរបស់ពិភពលោក។ លើសពីនេះ ក្នុងឆ្នាំ ២០១៨ នេះ ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់ទី៩៨ ក្នុងចំណោម ១៦០ប្រទេស នៅក្នុងសន្ទស្សន៍លទ្ធផលការងារដឹកជញ្ចូន (LPI) ដែលធ្លាក់ចុះពី ៧៣ ក្នុងឆ្នាំ ២០១៦។ ជុំវិញការរកឃើញនេះ OECD បានផ្តល់យោបល់ថា រដ្ឋាភិបាលត្រូវកែទម្រង់បទប្បញ្ញត្តិដែលមានស្រាប់ សម្រួលនីតិវិធីស្នើលិខិតស្នាមរដ្ឋបាលនានា ប្រើប្រាស់បច្ចេកវិទ្យាក្នុងប្រព័ន្ធគ្រប់គ្រង និងបើកដំណើរការច្រកចេញចូលតែមួយសម្រាប់ផ្ដល់សេវាជាដើម។ ការធ្វើបែបនេះ នឹងជួយឱ្យប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា មានប្រសិទ្ធភាព តម្លាភាព និងតម្លៃទាបជាងមុន ដែលជាការទាក់ទាញអ្នកវិនិយោគ។ គួរបញ្ជាក់ផងដែរថា […]

អាន​បន្ថែម

ជប៉ុនកំពុងពន្លឿនរៀបចំផែនការមេ Smart City និងប្រព័ន្ធអនាម័យស្ដង់ដារនៅសៀមរាបខាងកើត

ប្រទេសជប៉ុនតាមរយៈទីភ្នាក់ងារ JICA កំពុងជួយកម្ពុជាពន្លឿនរៀបចំផែនការមេទីក្រុងវៃឆ្លាត (Smart City) និងសិក្សាគម្រោងសាងសងប្រព័ន្ធចម្រោះទឹកកខ្វក់ និងប្រព័ន្ធគ្រប់គ្រងអនាម័យស្ដង់ដារ នៅភូមិសាស្រ្តក្រុងសៀមរាបប៉ែកខាងកើត។ ជាក់ស្ដែងភាគីជប៉ុនបានជួយជ្រោមជ្រែងលើការងារនេះមួយរយៈហើយ ដោយកាលពីថ្ងៃ ២៨ ខែកក្កដា កន្លងទៅនេះ ភាគីទាំង២ ទើបបានជួយពិភាក្សាគ្នាម្ដងទៀត ដើម្បីតាមដាន និងពន្លឿនការងារ។ ឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ជារួមកិច្ចអង្គប្រជុំបានពិភាក្សាបន្ថែម អំពីវិធីសាស្ត្រ និងស្ថានភាពនៃការគ្រប់គ្រងទឹកកខ្វក់ និងអនាម័យ ដែលមានភាពចាំបាច់ណាស់មុននឹងឈានទៅរកការបង្កើតទីក្រុងឆ្លាតវៃ។ បើយោងតាមផែនការដែលក្រសួងធ្លាប់បានបង្ហើបពីមុន តំបន់ ៣ រួមមាន ក្រុងសៀមរាប តំបន់បេតិកភណ្ឌ និងតំបន់ទន្លេសាប នឹងត្រូវជ្រើសដើម្បីអភិវឌ្ឍជាទីក្រុងឆ្លាតវៃ ដោយរួមបញ្ចូលទាំងការងារលើកកម្ពស់សន្តិសុខ ការដឹកជញ្ជូន ការគ្រប់គ្រងសំរាម និងទេសចរណ៍ ផងដែរ។ តាមផែនការ ការងារទាំងនេះគ្រោងនឹងសម្រេចឱ្យបានទាំងស្រុងនៅឆ្នាំ ២០៣១។ គួរបញ្ជាក់ផងដែរ ទោះបីខេត្តសៀមរាបកំពុងរងសម្ពាធយ៉ាងខ្លាំងពីការធ្លាក់ចុះនៃវិស័យទេសចរណ៍ក្ដី រដ្ឋាភិបាលនៅតែបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តនេះ តួយ៉ាងដូចជា គម្រោងផ្លូវ ៣៨ខ្សែ ដែលសម្រេចបានប្រមាណ ៦៣,៨៧% ហើយត្រឹមខែមិថុនា នេះ។ […]

អាន​បន្ថែម