ព័ត៌មានក្នុងស្រុក
ពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងបញ្ចប់ជាស្ថាពរ ១០០% នៅខែសីហាខាងមុខនេះ
ការសាងសងពហុកីឡដ្ឋានជាតិមរតកតេជោ មកទល់បច្ចុប្បន្ន សម្រេចជាស្ថាពរគ្រប់លក្ខណៈសម្បត្តិទាំងអស់ហើយ នៅសល់តែការងារតុបតែងសួន និងបរិវេណខាងក្រៅប៉ុណ្ណោះ ដោយគ្រោងនឹងបញ្ចប់១០០% នាខែសីហានេះ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ បានឱ្យដឹងថា ការសាងសង់ទូទៅ ការដំឡើងកៅអី និងការបំពាក់ឧបករណ៍ប្រព័ន្ធភ្លើង ប្រព័ន្ធសំឡេង គឺរួចរាល់ទាំងស្រុងហើយ។ គួររំឭកថា ពហុកីឡដ្ឋានដ៏ធំមួយនេះ សាងសង់ដោយក្រុមហ៊ុនរបស់ចិន China State Construction Engineering Corporation នៅលើផ្ទៃដីជាង ៩៤ហិកតា ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌប្ញស្សីកែវ។ (អានបន្ថែម) ក្រោយពីបញ្ចប់ការសាងសង់ ក្រុមហ៊ុនសាងសង់របស់ភាគីចិននឹងប្រគល់ជូនដល់ CAMSOC។ ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាកន្លែងសម្រាប់ប្រារព្ធពិធីបើក-បិទជាផ្លូវការនៃព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងទទួលរៀបចំធ្វើម្ចាស់ផ្ទះ៕
អានបន្ថែមស្ថានីយថាមពលសូឡា អនុភាព៦០មេហ្គាវ៉ាត នៅកំពង់ឆ្នាំង នឹងចាប់ផ្តើមសាងសង់នៅឆ្នាំក្រោយ
ការដ្ឋានសាងសង់ស្ថានីយថាមពលពន្លឺព្រះអាទិត្យ (សូឡា) តម្លៃ ៣៧លានដុល្លារ អនុភាព៦០មេហ្គាវ៉ាត នៅខេត្តកំពង់ឆ្នាំង គ្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំក្រោយ។ នេះបើយោងតាមក្រសួងរ៉ែ និងថាមពល។ គម្រោងនេះនឹងសាងសង់ក្រោមកម្ចីហិរញ្ញប្បទានតម្លៃជាង ៣៧លានដុល្លារ ពីធនាគារអភិវឌ្ឍន៍អាស៊ី ADB នៅក្រោមគម្រោង Cambodia National Solar Park។ នេះជាដំណាក់កាលទី១ នៃគម្រោង Cambodia National Solar Park ដែលគម្រោងដំណាក់កាលទី២ អានុភាព ៤០មេហ្គាវ៉ាត កំពុងស្ថិតក្នុងការដេញថ្លៃរកក្រុមហ៊ុនវិនិយោគនៅឡើយ។ ប៉ុន្តែ គម្រោងទាំង២ នេះស្ថិតក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដូចគ្នា។ (អានបន្ថែម) ឯកឧត្តម វិកទ័រ ហ្សូណា បានឱ្យដឹងថា ការដ្ឋានគម្រោងរោងចក្រទី ២ នេះ អាចនឹងចាប់ផ្ដើម នៅដើមឆ្នាំក្រោយ ព្រោះADB នៅមាននីតិវិធីវែងឆ្ងាយ។ «ជាទូទៅ បើនីតិវិធីរបស់យើង ឧទាហរណ៍ថា ពេលយើងចរចាថ្លៃគ្នាត្រូវហើយ គឺគេចាប់ផ្តើមសាងសង់ភ្លាម។ ប៉ុន្តែADB ត្រូវធ្វើតាមនីតិវិធីរបស់គេ» ឯកឧត្តមបានបន្ត។ គម្រោងដំណាក់កាលទី១ ដែលមានអនុភាព៦០មេហ្គាវ៉ាត […]
អានបន្ថែមគម្រោងថាមពលដើរដោយខ្យល់ដំបូង នៅជាប់គាំង ព្រោះចរចាថ្លៃលក់អគ្គិសនីមិនទាន់ត្រូវ
គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដើរដោយខ្យល់ដំបូងនៅកម្ពុជា នៅឯបូកគោ ខេត្តកំពត កំពុងជាប់គាំងក្នុងដំណាក់កាលចរចាថ្លៃលក់អគ្គិសនីជាមួយអគ្គិសនីកម្ពុជា ដែលបានអូសបន្លាយចាប់តាំងពីឆ្នាំ២០២០ មកម្ល៉េះ ដោយសាររដ្ឋចង់បានតម្លៃលក់អគ្គិសនីទាប តែក្រុមហ៊ុនថាខ្លួនផ្ដល់តម្លៃទាបបំផុតហើយ។ ឯកឧត្តម វិកទ័រ ហ្សូណា អគ្គនាយកថាមពល នៃក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា គម្រោងសិក្សាថាមពលដើរដោយកម្លាំងខ្យល់បានបញ្ចប់រួចហើយ ពេលនេះក្រុមហ៊ុន និងអគ្គិសនីកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាលការចរចានៅឡើយលើថ្លៃលក់អគ្គិសនី។ ឯកឧត្តម បន្តថា៖ «ការចរចាថ្លៃអគ្គិសនី គិតមកដល់ពេលនេះ គឺមិនទាន់ត្រូវគ្នាទេ ដោយសារគោលនយោបាយរដ្ឋាភិបាល ធ្វើយ៉ាងណា បញ្ចុះថ្លៃអគ្គិសនីឱ្យបានទាបទៅគ្រប់ប្រភេទអ្នកប្រើប្រាស់។ ដូច្នេះ EDC ត្រូវរកប្រភពថាមពលដែលមានថ្លៃទាប»។ ឯកឧត្តម វិកទ័រ ហ្សូណា បញ្ជាក់ថា តម្រូវការថាមពលធ្លាក់ចុះ ក្នុងអំឡុងពេលកូវីដ ក៏ជាមូលហេតុធ្វើឱ្យ EDC មិនទាន់ចង់ពន្លឿនការចរចាជាមួយគម្រោងអ្នកផលិតនៅឡើយទេ។ ក្រុមហ៊ុន The Blue Circle ធ្លាប់បានឱ្យដឹងថាខ្លួនបានផ្តល់ថ្លៃអគ្គិសនីទាបបំផុតហើយ ពោលគឺ ៦,៨៨ សេន ក្នុងមួយគីឡូវ៉ាត់ម៉ោង ទៅដល់អគ្គិសនីកម្ពុជា។ (អានបន្ថែម) សូមបញ្ជាក់ថា គម្រោងនេះមានទីតាំងភ្នំបូកគោ ហើយរោងចក្រនឹងមានអនុភាព ៨០មេហ្គាវ៉ាត។
អានបន្ថែមចំនួនគម្រោងសំណង់ តម្លៃ និងផ្ទៃក្រឡាធ្លាក់ចុះ ១១,៤% ៣៤,៣% និង ២៩,៩% រៀងគ្នាៗ
នៅក្នុងឆមាសទី១ ឆ្នាំ២០២១ នេះ ចំនួនគម្រោងសំណង់ តម្លៃទុនវិនិយោគ និងផ្ទៃក្រឡា បានធ្លាក់ចុះ ១១,៤%-៣៤,៣% និង ២៩,៩% រៀងគ្នាៗ បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២០។ នេះបើតាមរបាយការណ៍របស់ធនាជាតិកម្ពុជា ចេញផ្សាយកាលពីថ្ងទី ២២ កក្កដា កន្លងថ្មីៗនេះ។ របាយការណ៍ដដែលបានបញ្ជាក់ថា ការធ្លាក់ចុះនេះគឺដោយសារ ភាពថមថយនៃការវិនិយោគ ឬការសាងសង់គម្រោងសំណង់ក្នុងវិស័យទេសចរណ៍ និងពាណិជ្ជកម្ម។ យ៉ាងណាក្ដី ការនាំចូលសម្ភារ និងបរិក្ខារសំណង់ បែរជាមានកំណើនប្រមាណ ១៦% បើប្រៀបធៀបនឹងឆមាសទី១ ឆ្នាំ២០២០។ ទោះជាស្ថានភាពកូវីដនៅតែបន្ត តែធនាគារជឿជាក់ថា វិស័យសំណង់នៅតែមានភាពរឹងមាំ សឱ្យឃើញតាមរយៈការបន្តដំណើរដោយរលូននៃគម្រោងសំណង់ ទាំងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងគម្រោងឯកជន។ គួរបញ្ជាក់ផងដែរថា ត្រឹមឆមាសទី១ ឆ្នាំ២០២១ កម្ចីក្នុងវិស័យសំណង់ និងអចលនទ្រព្យកើនដល់ជាង ១០ប៊ីលានដុល្លារ ខណៈការរៀបចំឥណទានឡើងវិញលើវិស័យសំណង់ មានចំនួនជាង ៣,២ម៉ឺនគណនី ឬស្មើនឹងទំហំលុយសរុបជាង ៨៤០លានដុល្លារ។ (អានបន្ថែម និងបន្ថែម)
អានបន្ថែមច្បាប់ការធានាទូទាត់លើរោងចក្រអគ្គិសនី និងខ្សែបញ្ជូនធំៗ ៤កន្លែង ប្រកាសឱ្យប្រើជាផ្លូវការហើយ
ព្រះមហាក្សត្រកម្ពុជា កាលពីថ្ងៃទី២២ ខែកក្កដា កន្លងទៅ បានឡាយព្រះហស្តលេខាប្រកាសឱ្យប្រើច្បាប់ថ្មី ៤ ដើម្បីធានាថា រដ្ឋាភិបាលនឹងទូទាត់ថ្លៃអគ្គិសនីឱ្យទៅក្រុមហ៊ុនឯកជន៣ ដែលមកវិនិយោគបង្កើតគម្រោងរោងចក្រអគ្គិសនីចំនួន ៤កន្លែង នៅកម្ពុជា។ ច្បាប់ទី១ និងទី២ គឺសម្រាប់ក្រុមហ៊ុន ស្មេថេក ខូ អិលធីឌី ដែលវិនិយោគលើគម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនតង់ស្យុង ៥០០គីឡូវ៉ុល ពីខេត្តបាត់ដំបងទៅកាន់ព្រំដែនកម្ពុជា-ថៃ និងគម្រោងខ្សែបណ្តាញបញ្ជូនតង់ស្យុង ៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ។ ដោយឡែក ច្បាប់ទី៣ គឺសម្រាប់ក្រុមហ៊ុនអគ្គិសនីវៀតណាម ដែលជាការធានាទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម។ ចំណែកឯច្បាប់ចុងក្រោយ គឺជាការធានាទូទាត់ទិញអគ្គិសនីពីក្រុមហ៊ុន ឆាយណា ណេសិនណល ហេវី ម៉ាស៊ីនណឺរី ខបភើរេសិន ចេញពីគម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃ អានុភាព ១៥០មេហ្កាវ៉ាត់ ក្នុងខេត្តកោះកុង។ គួរបញ្ជាក់ថា ច្បាប់ស្តីពីការធានាការទូទាត់នេះ បើនិយាយឱ្យងាយយល់ គឺស្រដៀងគ្នានឹងកិច្ចសន្យាធានាទិញរវាងរដ្ឋ និងឯកជនលើគម្រោងវិនិយោគទឹកប្រាក់ធំៗ។ មូលហេតុសំខាន់ដែលត្រូវតែបង្កើតច្បាប់នេះ គឺដើម្បីធានាថាគម្រោងមិនប៉ះពាល់ដល់សម្បត្តិរដ្ឋ ហើយក៏ដើម្បីធានាថារដ្ឋនឹងបង់ថ្លៃសេវា ឬទូទាត់ចំណាយផ្សេងៗដែលបានព្រមព្រៀងគ្នាឱ្យទៅឯកជន ទោះទៅអនាគតមានបញ្ហាដោយមិនបានព្រៀងទុកក្ដី។ ឧទាហរណ៍ តាមរយៈច្បាប់នេះ បើប្រទេសបញ្ហានយោបាយប្ដូរអ្នកដឹកនាំ រដ្ឋាភិបាលថ្មីក៏ត្រូវមានកាតព្វកិច្ចបង់ថ្លៃសេវា ឬទូទាត់ឱ្យក្រុមហ៊ុនដែរ មិនអាចទុកជាមោឃៈបានទេ ដែលខុសពីកិច្ចសន្យាទូទៅ។ […]
អានបន្ថែមការសាងសង់រោងចក្រថាមពលធ្យូងថ្មអនុភាព ៧០០មេហ្គាវ៉ាត់ នៅខេត្តកោះកុងសម្រេចបាន ១០%
មកទល់បច្ចុប្បន្ន គម្រោងសាងសង់រោងចក្រថាមពលដើរដោយដុតធ្យូងថ្ម តម្លៃជាង ១ពាន់លានដុល្លារ អានុភាព ៧០០មេហ្គាវ៉ាត់ នៅកោះកុង សម្រេចបានក្នុងរង្វង់ ១០% ហើយ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល។ ឯកឧត្តម វិកទ័រ ហ្សូណា អគ្គនាយកផ្នែកថាមពល នៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅថ្ងៃពុធនេះថា គម្រោងសាងសង់ហាក់មានភាពយឺតយ៉ាវបន្តិច ប៉ុន្តែក្រុមហ៊ុននៅមានរយៈពេលយូរទៀតសម្រាប់អភិវឌ្ឍន៍គម្រោង។ ឯកឧត្តម ថ្លែងថា៖ «បច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការឈូសឆាយ នៅឡើយ។ ក្រុមហ៊ុនមានពេលយូរទៀត លើការងារនេះ»។ តាមផែនការ គម្រោងថាមពលនេះ គ្រោងនឹងដាក់ដំណើរការនៅឆ្នាំ២០២៥ ។ គួរបញ្ជាក់ថា គម្រោងតម្លៃ ១,១ពាន់លានដុល្លារ ត្រូវបានក្រុមហ៊ុនប្រឹក្សាអភិវឌ្ឍកម្ពុជាអនុម័តជាផ្លូវការកាលពីចុងឆ្នាំមុន។ លាតសន្ទឹងនៅលើផ្ទៃដី១៦៨ ហិកតា ក្នុងភូមិថ្មស និងភូមិចម្លងគោ ស្រុកបុទុមសាគរ គម្រោងយក្សមួយនេះ ត្រូវបានវិនិយោគ និងកំពុងអនុវត្តដោយក្រុមហ៊ុន Botum Sakor Energy Co Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន Royal Group។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Botum Sakor […]
អានបន្ថែមខេត្តកណ្ដាល និងកំពង់ឆ្នាំង ស្វាគមន៍គម្រោងវិនិយោគធំៗ ២ តម្លៃ១២,៥ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ២៨ កក្កដា នេះ បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រចំនួន ២កន្លែង តម្លៃសរុប ១២,៥ លានដុល្លារអាមេរិក នៅខេត្តកណ្ដាល និងកំពង់ឆ្នាំង។ ក្រុមហ៊ុនទី ១ គឺ ក្រុមហ៊ុន GENERAL ENTERPRISES GARMENT (CAMBODIA) CO., LTD ដែលនឹងវិនិយោគ ៧,៣លានដុល្លារ បង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ នៅភូមិត្រពាំងបាគូ ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ក្រុមហ៊ុនទី ២ គឺក្រុមហ៊ុន SORTICS ALLIANCE CO., LTD ដែលវិនិយោគ៥,២លានដុល្លារ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលស្ថិតនៅភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ គម្រោងវិនិយោគទាំងពីរនឹងបង្កើតការងារសរុបជាង ១៩០០ កន្លែង។ បើតាមរបាយការណ៍ នៅក្នុងឆមាសទី១ ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុប ៨៧គម្រោង ឬស្មើនឹងទុនវិនិយោគចំនួនជិត […]
អានបន្ថែមត្រឹមឆមាសទី១ ឆ្នាំ២០២១ កម្ចីសំណង់ និងអចលនទ្រព្យកើនដល់ជាង ១០ប៊ីលានដុល្លារ
ត្រឹមឆមាសទី ១ ឆ្នាំ២០២១ កម្ចីអតិថិជនពីគ្រឹះស្ថានធនាគារ បានកើនដល់ជាង ៣៣,៩ ប៊ីលានដុល្លារ ដែលក្នុងនោះវិស័យសំណង់ និងអចលនទ្រព្យ បានរួមចំណែក ៣១% ស្មើនឹងជាង ១០ ប៊ីលានដុល្លារ។ នេះបើតាមរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២១ របស់ធនាជាតិកម្ពុជា ចេញផ្សាយកាលពីថ្ងទី ២២ កក្កដា ទៅ។ ការរួមចំណែក ៣១% នេះ ត្រូវបានបែងចែក ៣ ប្រភេទ គឺកម្ចីទិញផ្ទះ ដែលរួមចំណែក១៣,១% ឬស្មើនឹង៤,៤៤ ប៊ីលានដុល្លារ កម្ចីក្នុងសកម្មភាពសំណង់ ៩,៥% ស្មើនឹង ៣,២២ ប៊ីលានដុល្លារ និងកម្ចីដើម្បីជួញដូរអចលនទ្រព្យ ៨,៤% ឬស្មើនឹង២,៨៥ ប៊ីលានដុល្លារ។ ដោយឡែក ចំពោះវិស័យមីក្រូហិរញ្ញវត្ថុវិញ ឥណទានអតិថិជនបានកើនឡើងដល់ ៧,៦ ប៊ីលានដុល្លារ ដោយក្នុងនោះវិស័យសំណង់ រួមចំណែក ៣,៧% ឬស្មើនឹងប្រមាណ ៣០០ លានដុល្លារ។ គួរបញ្ជាក់ថា គិតត្រឹមឆមាសឆ្នាំ ២០២១ នេះ […]
អានបន្ថែមត្រឹមឆមាសទី១ កម្ចីរៀបចំឡើងវិញសរុបមាន ៥,៥ ប៊ីលានដុល្លារ វិស័យសំណង់ទាញយក ១៥%
គិតត្រឹមឆមាសទី១ ឆ្នាំ២០២១ នេះ ប្រព័ន្ធធនាគារបានអនុញ្ញាតឱ្យអ្នកខ្ចីប្រាក់រៀបចំឥណទានឡើងវិញ (សុំសងតែការប្រាក់ មិនសងប្រាក់ដើម ឬបន្ថយការបង់ប្រចាំខែ) សរុបជាង ៣៦ម៉ឺនគណនី ឬស្មើនឹងទំហំលុយ ៥,៥ពាន់លានដុល្លារ ក្នុងនោះកូនបំណុលក្នុងវិស័យសំណង់មាន១៥%។ យោងតាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជា ការរៀបចំឥណទានលើវិស័យសំណង់ មានចំនួនជាង ៣,២ម៉ឺនគណនី ឬស្មើនឹងទំហំលុយសរុបជាង ៨៤០លានដុល្លារ។ ក្នុងនោះ ឥណទានសំណង់ដែលរៀបចំឡើងវិញដោយគ្រឹះស្ថានធនាគារ មាន ៧៣៩ លានដុល្លារ តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១០៦ លានដុល្លារ និងភតិសន្យាហិរញ្ញវត្ថុចំនួន ១លានដុលា្លរ។
អានបន្ថែមខណ្ឌចំនួន ៥ នៅភ្នំពេញ លែងលិចលង់ទៀតហើយ ព្រោះប្រឡាយបឹងទំពន់ស្ដារចប់ ១០០%
ការស្តារប្រឡាយបឹងទំពន់ ដែលមានប្រវែងជិត ៤គីឡូម៉ែត្រ ដើម្បីរំដោះការលិចលង់ ដោយជំនន់ទឹកភ្លៀងក្នុងខណ្ឌចំនួន៥ នៅរាជធានីភ្នំពេញ បានបញ្ចប់ ១០០% ហើយ ក្រោយអនុវត្តការងារអស់រយៈពេល៤ខែ រួចមក។ ក្នុងប្រតិបត្តិការអនុវត្តការស្តារប្រឡាយនេះ សំរាម និងស្មៅបណ្តែតទឹក ត្រូវបានប្រមូលបានប្រមាណជាង ២ ៥០០រថយន្ត ឬស្មើ១២០៥០ម៉ែត្រគូប។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅថ្ងៃទី២៧ ខែកក្កដា។ លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹក នៃមន្ទីរសាធារណការ និងដឹក ជញ្ជូនរាជធានីភ្នំពេញ បញ្ជាក់ថា ប្រឡាយបឹងទំពន់ មានប្រវែង៣៧១០ម៉ែត្រ ទទឹង៣០ម៉ែត្រ ដែលតភ្ជាប់ពីប្រឡាយស្ទឹងមានជ័យ ដល់ស្ថានីយបឹងទំពន់។ លោកបន្តថា ប្រឡាយនេះ មានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីប្រឡាយដើមស្លែង ប្រឡាយបារាំង ពិសេសរំដោះទឹកពីក្នុងខណ្ឌពោធិសែនជ័យ ខណ្ឌសែនសុខ ខណ្ឌទួលគោក និងមួយផ្នែកខ្លះក្នុង ខណ្ឌចំការមន និងខណ្ឌ៧មករា។ ទន្ទឹមនឹងនេះ អាជ្ញាធរក៏អំពាវនាវប្រជាពលរដ្ឋចូលរួមទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ទៅតាមទីតាំងដែលក្រុមហ៊ុនប្រមូលសំរាមបានកំណត់ និងកុំបោះសំរាមចូលក្នុងប្រឡាយទឹក ដែលនាំបិទបាំងផ្លូវទឹកមិនអាចហូរដល់ស្ថានីយ។
អានបន្ថែម