ព័ត៌មានក្នុងស្រុក
រដ្ឋាភិបាលកំពុងពន្លឿនផែនការប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពហុបំណង
ផែនការរៀបចំខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង បានវិវឌ្ឍន៍ទៅមុនមួយជំហានទៀតហើយ ដោយថ្មីៗនេះ រដ្ឋាភិបាលបានសម្រេចឱ្យគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ចូលមកជួយជ្រោមជ្រែងពន្លឿនការងារនេះផងដែរ បន្ថែមពីលើរដ្ឋមន្រ្តីជើងចាស់ ៣រូប។ យោងតាមកិច្ចប្រជុំ កាលពីថ្ងៃទី២២ ខែកក្កដា គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នឹងជួយប្រមូលធាតុចូលមករៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លីនៅខេត្តព្រះសីហនុ បច្ចុប្បន្ន ក្រុមការងារបានចាប់ផ្តើមប្រមូលរូបថតពីលើអាកាសនៅខេត្តព្រះសីហនុហើយ ដើម្បីប្រើប្រាស់ជាឯកសារជំនួយក្នុងពេលរៀបចំផែនការមេ ជាមួយនឹងអន្តរក្រសួង។ ជាក់ស្ដែង កាលពីខែ មិថុនា កន្លងមកនេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្កើតគណៈកម្មធិការបច្ចេកទេសអន្តរក្រសួងមួយរួចមកហើយ ដើម្បីឱ្យមកពន្លឿនការងារប្រែក្លាយខេត្តព្រះសីហុនជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនេះ។ (អានបន្ថែម) គណៈកម្មាធិការនេះ មានរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន និងអនុប្រធាន ២រូប ជារដ្ឋមន្ត្រីក្រសួងសាធារណៈការ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ គួរបញ្ជាក់ថា ការងារនេះកំពុងធ្វើឡើង ស្របពេលដែលខេត្តព្រះសីហនុបាននិងកំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធយ៉ាងសកម្ម ដូចជា ផ្លូវ៣៤ខ្សែ ប្រព័ន្ធលូបង្ហូរទឹក និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទាំង ៣កន្លែងជាដើម។
អានបន្ថែមខេត្តព្រះសីហនុ និងស្វាយវៀង ស្វាគមន៍រោងចក្រធំៗ ២ ទៀតហើយ តម្លៃជិត៨លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃសុក្រនេះ បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រចំនួន ២កន្លែង តម្លៃសរុប ៧,៨ លានដុល្លារអាមេរិក នៅខេត្តព្រះសីហនុ និងខេត្តស្វាយរៀង។ ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន CATHAYA (CAMBODIA) CO., LTD ដែលនឹងវិនិយោគប្រមាណ ២,៨ លានដុល្លារអាមេរិក បង្កើតរោងចក្រវាយនភណ្ឌ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។ ក្រុមហ៊ុនទី២ គឺក្រុមហ៊ុន CK SPORTS CO., LTD ដែលនឹងវិនិយោគប្រមាណ ៥លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតស្បែកជើង គ្រឿងបន្សំស្បែកជើង និងសម្ភារៈកីឡា ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុង តំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង។ គម្រោងវិនិយោគទាំងពីរនឹងបង្កើតការងារសរុប ៣៨០កន្លែង។ បើតាមរបាយការណ៍ នៅក្នុងឆមាសទី១ ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុប ៨៧គម្រោង ឬស្មើនឹងទុនវិនិយោគចំនួនជិត ៣ពាន់លានដុល្លារអាមេរិក ដែលកើនប្រមាណ ១០% ឬ ៣១៥លានដុល្លារអាមេរិក។ (អានបន្ថែម)
អានបន្ថែមISI Steel បន្តផ្ដល់ចំណេះដឹងផ្នែកសំណង់លើប្រព័ន្ធអនឡាញ តាមរយៈកម្មវិធី សំណង់កម្ពុជាថ្ងៃនេះ
ក្រុមហ៊ុនល្បីខាងផ្នែកកែច្នៃ និងចែកចាយផលិតផលដែក ISI Steel បានប្ដេជ្ញានឹងបន្តចែករំលែកចំណេះដឹងផ្នែកសំណង់ដល់សាធារណជនបន្ថែមទៀត តាមរយៈកម្មវិធី «សំណង់កម្ពុជាថ្ងៃនេះ» ក្រោយទទួលបានជោគជ័យ និងការគាំទ្រជាច្រើនពីអ្នកទស្សនា។ កម្មវិធី «សំណង់កម្ពុជាថ្ងៃនេះ» គឺជាការផ្សាយជាវិដេអូផ្ទាល់ (Live) លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន ISI Steel និងសារពត៌មានដៃគូ។ កម្មវិធីបានប្រមូលយកសុទ្ធតែវាគ្មិនល្បីៗ ក៏ដូចជាអ្នកជំនាញផ្នែកសំណង់មកធ្វើការចែករំលែកបទពិសោធន៍ បច្ចេកទេសសំខាន់ៗ និងការវិវឌ្ឍថ្មីៗ ទាក់ទងនឹងវិស័យសំណង់នៅកម្ពុជា។ ដោយឃើញពីការគាំទ្រដ៏សន្ធឹកសន្ធាប់កន្លងមក ក្រុមហ៊ុននឹងបន្តធ្វើកម្មវិធីនេះ ដោយនឹងពង្រឹងគុណភាព ចម្រាញ់វាគ្មិន និងចែករំលែកបទពិសោធន៍ឱ្យធំទូលាយជាងមុន។ ដូចដែលដឹងស្រាប់ អចលនទ្រព្យ និងសំណង់ គឺជាវិស័យដ៏សំខាន់សម្រាប់តំបន់ ឬប្រទេសនីមួយៗ ជាពិសេសប្រទេសដែលកំពុងអភិវឌ្ឍ ជាអាទិដូចជាប្រទេសកម្ពុជាយើងជាដើម ហើយមនុស្សភាគច្រើនតែងតែចង់ដឹងពីការរីកចម្រើន និងការវិវឌ្ឍថ្មីៗរបស់វា ។ សម្រាប់ប្រទេសកម្ពុជាយើង វិស័យនេះជាវិស័យដ៏សំខាន់ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកជំនួញ អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាប្រជាជនទូទៅ ដូច្នេះការស្វែងរកនូវព័ត៌មាន ក៏ដូចជាចំណេះដឹងបន្ថែមទៅលើវិស័យសំណង់គឺជាកត្តាដ៏ចាំបាច់ជាទីបំផុត ហើយលើសពីនេះទៅទៀតក៏អាចទទួលបាននូវចំណេះដឹងក្នុងការជ្រើសរើសសម្ភារសំណង់ដែលមានគុណភាពដើម្បីទទួលបាននូវសំណង់ដែលរឹងមាំ ជាប់ធន់ ។ ដោយមើលឃើញពីភាពចាំបាច់ទាំងនេះ ទើបក្រុមហ៊ុន ISI Steel បានបង្កើតនូវកម្មវិធី «សំណង់កម្ពុជាថ្ងៃនេះ» នេះឡើង។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងលើកស្ទួយវិស័យសំណង់នៅកម្ពុជាឲ្យមានការយល់ដឹងកាន់តែទូលំទូលាយ […]
អានបន្ថែមជប៉ុនគ្រោងជួយសាងសង់មន្ទីរពេទ្យខ្នាតតំបន់ ក្នុងរាជធានីខេត្តគោលដៅចំនួន ៦ ទូទាំងប្រទេស
ទីប្រឹក្សាបច្ចេកទេស នៃអង្គការ JICA មកពីទីក្រុងតូក្យូ ប្រទេសជប៉ុន គ្រោងនឹងជួយលើកកម្ពស់ និងធ្វើទំនើបកម្មមន្ទីរពេទ្យបង្អែកក្នុងរាជធានីខេត្តចំនួន៦ ឱ្យក្លាយទៅជាមន្ទីរពេទ្យស្ដង់ដារខ្នាតតំបន់ ទិសដៅពង្រីកសេវាសុខាភិបាលឱ្យកាន់តែកៀកទៅនឹងប្រជាពលរដ្ឋកម្ពុជា។ ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងក្នុងជំនួបពិភាក្សារវាង ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពតជាមួយ លោកស្រី ហា យុ និងលោក យ៉ូម៉ា ទីប្រឹក្សាបច្ចេកទេស នៃអង្គការ JICA កាលពីថ្ងៃទី២២ ខែកក្កដា កន្លងទៅ។ ខេត្តគោលដៅចំនួន ៦ នោះរួមមាន ខេត្តកំពត កំពង់ចាម ស្វាយរៀង ស្ទឹងត្រែង បាត់ដំបង និងរាជធានីភ្នំពេញ។ ជាក់ស្ដែង គម្រោងនេះ គឺធ្លាប់សាកល្បងធ្វើរួចហើយនៅឆ្នាំ២០១៧ ប៉ុន្តែមិនបានជោគជ័យ ទើបអង្គការ JICA បានរៀបចំយន្តការថ្មី សិក្សាកាន់តែលម្អិត និងស៊ីជម្រៅ ដើម្បីឈានទៅរកការសម្រេចឱ្យជោគជ័យ។ អង្គការ JICA បានឱ្យដឹងថាបេសកកម្មនេះ គឺធ្វើឡើងតាមរយៈការស្នើសុំរបស់ក្រសួងសុខាភិបាល ក្នុងគោលបំណងពង្រីកសេវាសុខាភិបាលឱ្យកាន់តែកៀកទៅនឹងប្រជាពលរដ្ឋ។ ជាការឆ្លើយតប ឯកឧត្តម អភិបាលខេត្តកំពត ក៏បានបង្ហាញកិច្ចគាំទ្រយ៉ាងពេញទំហឹង និងស្នើដល់លោកប្រធានមន្ទីរសុខាភិបាលខេត្តត្រូវចូលរួមសហការ […]
អានបន្ថែមកម្ពុជាចាប់ដៃជាមួយវៀតណាម ធ្វើផែនការមេឌីជីថលសម្រាប់វិស័យសាធារណការនិងដឹកជញ្ជូន
ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចបង្កើតក្រុមការងារបច្ចេកទេស សហការជាមួយក្រុមហ៊ុនទូរគមនាគមន៍ធំជាងគេនៅវៀតណាម Viettel ដើម្បីរៀបចំផែនការមេបច្ចេកវិទ្យាឌីជីផល ធ្វើទំនើបកម្មវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា។ ការបង្កើតក្រុមការងារនេះ គឹយោងតាម MoU ស្តីពីការសហការរៀបចំផែនការមេបច្ចេកវិទ្យាសម្រាប់វិស័យសាធារណការ និងដឹកជញ្ជូន និងគម្រោងផ្គង់ផ្គង់អ៊ីនធើណេត (Fiber Optic DPLC) រវាងភាគីទាំងពីរ កាលពីខែតុលា ឆ្នាំ ២០២០។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងកាលពីថ្មីៗនេះ ក្រុមការងារនេះនឹងត្រូវដឹកនាំដោយប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈលោក ហ៊ាង សុទ្ធាយុត្តិ ហើយមានតួនាទីចងក្រងសេចក្តីព្រាងផែនការមេបច្ចេកវិទ្យា តាមរយៈការប្រមូលធាតុចូល ការស្រាវជា្រវ ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ។ ការបង្កើតក្រុមការងារថ្មីនេះទៀតសោត គឺស្របពេលដែលក្រសួងកំពុងផ្តោតទៅលើការផ្តល់សេវា និងការងារផ្សេងៗ ដោយប្រើព័ត៌មានវិទ្យាដើម្បីជំរុញប្រសិទ្ធភាពការងារ។ ជាក់ស្ដែង ថ្មីៗនេះក្រសួងក៏ទើបតែប្រកាសចង់បង្កើតកម្មវិធី Application សម្រាប់តាមដានការងារសាងសង់ផ្លូវ ក្នុងគោលបំណងដើម្បីធានាគុណភាពសំណង់ និងបញ្ឈប់ការធ្វើឱ្យរួចពីដៃ។ (អានបន្ថែម)
អានបន្ថែមខេត្តព្រះសីហនុនឹងមានស្ថានីយទឹកកខ្វក់ខ្នាតធំទី៣ ខណៈចៅហ្វាយខេត្តកំពុងពិនិត្យទីតាំងផ្ទាល់
រដ្ឋបាលខេត្តព្រះសីហនុ គ្រោងនឹងសាងសង់ស្ថានីយចម្រោះទឹកកខ្វក់ខ្នាតធំសទី៣ ដែលមានទីតាំងសង្កាត់លេខ៤ ឆាប់ៗខាងមុខនេះ ខណៈបច្ចុប្បន្នអាជ្ញាធរខត្តបាន និងកំពុងចុះពិនិត្យទីតាំង និងសិក្សាជាបន្តបន្ទាប់។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងក្នុងឱកាសចុះពិនិត្យទីតាំងផ្ទាល់ កាលថ្ងៃទី២១ ខែកក្កដា នេះ ទីតាំងដែលជ្រើសរើសដើម្បីសាងសង់ស្ថានីយទី៣ នេះ គឺភូមិ៤ សង្កាត់៤ ត្រង់ចំណុជាប់ឆ្នេរអូឈើទាល ។ «មូលហេតុនៃការកសាងស្ថានីយបន្ថែម គឺដើម្បីឆ្លើយតបទៅនឹងកំណើនសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ក្នុងខេត្តក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃខាងមុខ។ ដូច្នេះស្ថានីយចម្រោះគឺចាំបាច់ណាស់ ពោលគឺនឹងជួយកាត់បន្ថយការបំពុលឆ្នេរខ្សាច់ សមុទ្រ និងបរិស្ថានជារួម» ឯកឧត្តម បានបន្ត។ បើយោងតាមផែនការ ស្ថានីយទី ៣ នេះ នឹងមានសមត្ថភាពចម្រោះទឹកបានដល់ ២០ ០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ។ គួរបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ចេញថ្ងៃទី ២២ កក្កដា ការងារស្ថាបនាស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ នៅក្នុងខេត្តព្រះសីហនុ សម្រេចបាន ៩៨% ខណៈស្ថានីយទី ២ សម្រេចបាន ១០០%។ ដោយឡែកគម្រោងស្ថានីយទី៣ […]
អានបន្ថែមក្រសួងសាធារណការ គ្រោងពង្រីកផ្លូវជាតិលេខ៦ កំណាត់ស្គន់-សៀមរាប ជា៤ គន្លង
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញគម្រោងសិក្សាពង្រីកផ្លូវជាតិលេខ៦ កំណាត់ស្គន់-សៀមរាប ទៅជា ៤ គន្លង ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងដឹកទំនិញ។ ថ្លែងនៅក្នុងពិធីបើកសម្ពោធមណ្ឌលផ្តល់សេវាសាធារណៈថ្មីនៅសៀមរាប កាលពីថ្ងៃម្សិលមិញ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ក្រសួងកំពុងសិក្សាលទ្ធភាពពង្រីកផ្លូវជាតិលេខ៦ ពីរដំណាក់កាលបន្ថែមទៀត។ ឯកឧត្តម បានប្រសាសន៍ថា៖ «ក្រសួងកំពុងសិក្សា ពីលទ្ធភាពពង្រីកផ្លូវចាប់ពីស្គន់ខេត្តកំពង់ចាម ទៅដល់ខេត្តកំពង់ធំ ពី ២គន្លងទៅ៤គន្លង និងចាប់ពីខេត្តកំពង់ធំទៅខេត្តសៀមរាប ពី២គន្លងទៅ៤គន្លងផងដែរ»។ គួរបញ្ជាក់ផងដែរថា ផ្លូវជាតិលេខ ៦ ពីថ្នល់កែង ខេត្តកំពង់ចាម ដល់អង្រ្គង ខេត្តសៀមរាប ត្រូវបានលើកកម្ពស់ម្ដងរួចមកហើយ ដោយបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកាលពីឆ្នាំ២០១៨ កន្លងមក ក្រោមជំនួយរបស់ប្រទេសចិនប្រមាណ ២៥៥ លានដុល្លារអាមេរិក។ យ៉ាងណាក្ដីក្រៅពីផ្លូវជាតិលេខ ៦ កាលពីថ្មីៗនេះ ក្រសួងក៏ទើបតែបញ្ចប់ការសិក្សាគម្រោងពង្រីកផ្លូវជាតិលេខ៧ ចាប់ពីស្គន់ទៅដល់ទីរួមខេត្តកំពង់ចាម ពី២គន្លង ទៅ៤គន្លងផងដែរ។ (អានបន្ថែម)
អានបន្ថែមក្រសួងពិនិត្យគុណភាពផ្លូវជាតិលេខ៣ ម្ដងទៀត មុននឹងដាក់ឱ្យប្រើប្រាស់ឆាប់ៗនេះ
ក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យកំណាត់ផ្លូវជាតិលេខ៣ ចោមចៅ-កំពត ជាថ្មីម្ដងទៀត មុនធ្វើការប្រគល់-ទទួល និងប្រកាសដាក់ឱ្យពលរដ្ឋប្រើប្រាស់បណ្តោះអាសន្នឆាប់ៗនេះ។ ឯកឧត្ដម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២១ ខែកក្កដា បានឲ្យដឹងថា ការចុះពិនិត្យនេះ គឺដើម្បីធានាថាគុណភាពរឹងមាំស្របតាមបទដ្ឋានបច្ចេកទេស និងលក្ខខណ្ឌកិច្ចសន្យាសាងសង់។ បន្ទាប់ពីការពិនិត្យ ឯកឧត្តមក៏បានណែនាំឱ្យក្រុមហ៊ុនសាងសង់កែសម្រួល និងបំពេញបន្ថែមចំណុចខ្វះខាតដែលនៅសេសសល់មួយចំនួនតូច មុននឹងក្រសួងទទួលយកជាផ្លូវការពីក្រុមហ៊ុនសាងសង់។ សូមជម្រាបដែរថា គម្រោងលើកកម្ពស់ផ្លូវជាតិលេខ៣ (ចោមចៅ-បែកគូស-កំពត) មានប្រវែងសរុប ១៣៤គីឡូម៉ែត្រ ប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ ក្នុងការសាងសង់។ គម្រោងទាំងមូលចំណាយថវិកាសរុបប្រមាណ ២១៩ ដុល្លារអាម៉េរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន ដែលសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd)។ (អានបន្ថែម) គួររំឮកថា គម្រោងពង្រីក និងលើកកម្ពស់ផ្លូវជាតិលេខ៣ បានចាប់បើកការដ្ឋានសាងសង់ នៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០១៨ […]
អានបន្ថែមអាកាសយានដ្ឋានអន្តរជាតិតារាសាគរ នឹងចាប់ផ្តើមដំណើរការចុងឆ្នាំ ២០២១
ការងារសាងសង់នៃអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតក្នុងខេត្តកោះកុងបានបញ្ចប់រួចរាល់ ១០០% ហើយ ខណៈក្រុមហ៊ុនគ្រោងដាក់ដំណើរការនៅចុងឆ្នាំ២០២១នេះ។ ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការនៃអាកាសចរណ៍ស៊ីវិល បានបញ្ជាក់នៅថ្ងៃទីពុធនេះថា ការងារសាងសង់ផ្នែកសំខាន់ៗនៃអាកាសយានដ្ឋាន បានបញ្ចប់កាលពីចុងឆ្នាំ ២០២០ មកម្ល៉េះ។ លោកបន្តថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុងស្ថិតក្នុងដំណាក់កាលរៀបចំ និងការងារបច្ចេកទេសមួយចំនួន។ «ចប់អស់ហើយ ពេលនេះ នៅសល់តែលើការងារសំអាត និងការធ្វើតេស្ដបច្ចេកទេសមួយចំនួន ដែលត្រូវការពេលវេលាប្រមាណ៥-៦ខែទៀត នឹងអាចដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២១នេះ»។ គម្រោងអាកាសយានដ្ឋានអន្តរជាតិតារាសាគរ វិនិយោគសាងសង់ដោយក្រុមហ៊ុន Tianjin Union Development Group ប្រទេសចិន ក្នុងទឹកប្រាក់ប្រមាណ ៣៥០លានដុល្លារ។ ពេលដាក់ដំណើរការ អាកាសយានដ្ឋានខ្នាតអន្តរជាតិនេះនឹងអាចទទួលការចុះចត និងហោះចេញយន្តហោះប្រភេទ Boeing 777 និង Airbus A340 ជាដើម។ (អានបន្ថែម)
អានបន្ថែមឥណទានកាបូនជាអ្វី? មានន័យដូចម្ដេចសម្រាប់កម្ពុជា និងមានសារៈសំខាន់យ៉ាងណា?
ឥណទានកាបូន គឺប្រៀបដូចនឹងលិខិតអនុញ្ញាតដែលក្រុមហ៊ុននីមួយៗមានសិទ្ធិបញ្ចេញឧស្ម័នពុល (ឬកាបូនឌីអុកស៊ីត) ទៅក្នុងបរិស្ថាន។ ជាទូទៅ ឥណទានចំនួន១ គឺស្មើនឹងសិទ្ធិបញ្ចេញឧស្ម័នពុលចំនួន ១តោន ទៅក្នុងបរិស្ថាន។ ចំនួនលិខិតអនុញ្ញាតដែលក្រុមហ៊ុននីមួយៗទទួលបាន គឺត្រូវកំណត់ដោយរដ្ឋាភិបាលនៃប្រទេសនីមួយៗ ដោយពីមួយឆ្នាំទៅមួយឆ្នាំ រដ្ឋាភិបាលនឹងកាត់បន្ថយចំនួនឥណទានកាន់តែតិចទៅៗ ក្នុងគោលបំណងដើម្បីការពារបរិស្ថាន។ លក្ខខណ្ឌនេះត្រូវបង្កើតឡើង ក្រោយប្រទេសជាច្រើនលើសកលលោក ដោយយល់ឃើញថាបញ្ហាឧស្ម័នពុលបាននឹងកំពុងគម្រាមកំហែងបរិស្ថាន ដូច្នេះប្រទេសនីមួយៗត្រូវតែប្ដេជ្ញាកាត់បន្ថយការបញ្ចេញឧស្ម័នពុលរៀងៗខ្លួន។ ជាក់ស្ដែង កម្ពុជាបានប្ដេជ្ញាថានឹងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ចំនួន ៤២% ត្រឹមឆ្នាំ២០៣០។ ការកាត់បន្ថយ ឧស្ម័នពុលនេះទៀតសោត អាចធ្វើបានតាម ២វិធី គឺទី ១ កាត់បន្ថយចំនួនឥណទាន ឬសិទ្ធិបញ្ចេញឧស្ម័នពុលរបស់ក្រុមហ៊ុនឯកជននានា ឬទី ២ បន្ថែមចំនួនព្រៃឈើដែលអាចស្រូបយកឧស្ម័នពុលបាន។ ដូច្នេះ និយមន័យមួយទៀតនៃឥណទានកាបូន គឺចំនួនព្រៃឈើដែលដាំថ្មី ឬព្រៃឈើចាស់មានស្រាប់ដែលរក្សាទុក ហើយអាចស្រូបយកឧស្ម័នពុលពីបរិស្ថានបាន ១តោន។ ឧទាហរណ៍ ប្រទេស ឬក្រុមហ៊ុន A បានដាំព្រៃឈើបន្ថែមក្នុង ១ឆ្នាំ ១០ ម៉ឺនហិកតា ដែលអាចជួយស្រូបយកឧស្ម័នពុលពីបរិស្ថានបាន ១០ តោន បានន័យថា ប្រទេស ឬក្រុមហ៊ុន A នឹងមានឥណទានកាបូន […]
អានបន្ថែម