ព័ត៌មានក្នុងស្រុក
ខេត្តកណ្តាល និងតាកែវ គ្រោងស្វាគមន៍គម្រោងវិនិយោគធំៗ ៤ តម្លៃជាង ៥១ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្មីៗនេះ បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រចំនួន ៤កន្លែង តម្លៃសរុប ៥១,១ លានដុល្លារអាមេរិក នៅខេត្តកណ្តាល និងខេត្តតាកែវ។ ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន HONG CEN MAX LEATHER PRODUCTS CO., LTD ដែលនឹងវិនិយោគប្រមាណ ២,៦ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងខ្សែក្រវាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ក្រុមហ៊ុនទី២ គឺក្រុមហ៊ុន REMSTEX FASHION CO., LTD ដែលនឹងវិនិយោគប្រមាណ ៦ លានដុល្លារអាមេរិក បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ ក្រុមហ៊ុនទី៣ គឺក្រុមហ៊ុន TOP FORM (CAMBODIA) MANUFACTURING COMPANY LIMITED ដែលនឹងវិនិយោគប្រមាណ ៩,៥ លានដុល្លារអាមេរិក បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពោធិ៍មង្គល […]
អានបន្ថែមវៀតណាមគ្រោងបង្កើតមជ្ឈមណ្ឌលព័ស្តុភារកម្ម ៦ កន្លែង នៅខេត្តជាប់ព្រំដែនកម្ពុជា
វៀតណាម គ្រោងបង្កើតមជ្ឈមណ្ឌលព័ស្តុភារកម្ម (ឡូជីស្ទីក) ៦ កន្លែងធំៗ នៅក្នុងខេត្តឡុងអាន ដែលជាខេត្តជាប់ព្រំដែនកម្ពុជាភាគអាគ្នេយ៍ ខេត្តស្វាយរៀង និងព្រែវែង ដើម្បីឆ្លើយតបទៅនឹងការដឹកជញ្ជូន ការនាំចេញ និងនាំចូល។ នេះបើយោងតាមមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត។ មជ្ឈមណ្ឌលព័ស្តុភារកម្មទាំងនេះ រំពឹងថានឹងជួយឱ្យក្រុមហ៊ុនក្នុងស្រុកបង្កើនភាពប្រកួតប្រជែងកាន់តែខ្ពស់នៅក្នុងតំបន់។ សារព័ត៌មាន Vietnam News ចេញផ្សាយកាលពីទី១៩ ខែកក្កដា បានឱ្យដឹងថា ក្រៅពីបង្កើតមជ្ឈមណ្ឌលព័ស្តុភារកម្មនេះ ខេត្តឡុងអានក៏មានចក្ខុវិស័យវែងឆ្ងាយផ្សេងៗទៀតដែរ ពោលគឺបង្កើតគោលដៅដឹកជញ្ជូនគំរូពហុបំណង ដែលមានមានភាពប្រកួតប្រជែងខ្ពស់។ គួរបញ្ជាក់ថា មជ្ឈមណ្ឌលចំនួន ២ ក្នុងចំណោមមជ្ឈមណ្ឌលទាំង ៦ នឹងមានទីតាំងនៅជាប់នឹងច្រកព្រំដែនអន្តរជាតិ និងតំបន់សេដ្ឋកិច្ចជាប់ប្រទេសកម្ពុជា។ មជ្ឈមណ្ឌលព័ស្តុភារកម្មទាំងអស់នឹងត្រូវតភ្ជាប់ទៅកាន់ប្រព័ន្ធផ្លូវគោក ផ្លូវទឹក ការដឹកជញ្ជូនតាមសមុទ្រ ដែលផ្តល់សេវាដឹកជញ្ជូន ព័ស្តុភារកម្ម និងចែកចាយទំនិញ។
អានបន្ថែមអ្នកស្រាវជ្រាវបង្ហាញបច្ចេកវិទ្យាថ្មីប្រើកាកសំណល់ប្លាស្ទីក ជំនួសខ្សាច់ក្នុងការដ្ឋានសំណង់
អ្នកស្រាវជ្រាវអាមេរិក កាលពីថ្មីៗនេះ បានបង្ហាញពីការសិក្សាថ្មីមួយ ដោយប្រើប្រាស់កាកសំណល់ប្លាស្ទីក ជំនួសឱ្យខ្សាច់ក្នុងល្បាយបេតុង ក្នុងគោលបំណងដើម្បីកាត់បន្ថយការប្រើប្រាស់ខ្សាច់ដែលមានតម្លៃថ្លៃ និងប៉ះពាល់ដល់បរិស្ថានខ្ពស់។ សាស្រ្តាចារ្យនៃសកលវិទ្យាល័យ Cambridge Dr John Orr បានឱ្យដឹងថា កាកសំណល់ប្លាស្ទីកគឺអាចបំបែក និងបុកជំនួសខ្សាច់បានក្នុងល្បាយបេតុង។ Dr John Orr បន្តថា៖ «បើជំនួសដីខ្សាច់ ដោយកាកសំណល់ប្លាស្ទីក ១០% នៅក្នុងបេតុង សំណង់គឺនៅតែរឹងមាំ និងធ្ងន់ដូចគ្នា»។ របកគំហើញនេះនឹងជួយដល់បរិស្ថានយ៉ាងខ្លាំង។ ជាក់ស្ដែង បើឥណ្ឌាបើអនុវត្តវិធីសាស្ត្រនេះ គេនឹងអាចកាត់បន្ថយការប្រើប្រាស់ខ្សាច់ប្រមាណ ៨២០លានតោនក្នុងមួយឆ្នាំ។ គួរបញ្ជាក់ថា តម្រូវការប្រើប្រាស់ខ្សាច់ក្នុងវិស័យសំណង់អគារសរុបជំវិញពិភពលោក មានដល់ទៅប្រមាណ ៤០ ទៅ ៥០ពាន់លានតោន ក្នុងមួយឆ្នាំៗ។ ខ្សាច់ទាំងនេះ គឺត្រូវបានជីកពីបាតទន្លេ ដែលប៉ះពាល់ដល់បរិស្ថានក្នុងប្រទេសជាច្រើនដូចជា ឥណ្ឌា កម្ពុជា និងវៀតណាមជាដើម។
អានបន្ថែមUNDP៖ វិបត្តិកូវីដធ្វើឱ្យកម្ពុជាខាតបង់រំហូរហិរញ្ញប្បទានជាង ៣,៦ ពាន់លានដុល្លារ
វិបត្តិជំងឺកូវីដ១៩ បានធ្វើឱ្យកម្ពុជាខាតបង់រំហូរហិរញ្ញប្បទានប្រមាណ ៣,៦ ពាន់លានដុល្លារ ឬស្មើនឹង ១៩,៨% នៃរំហូរហិរញ្ញវត្ថុសរុបសម្រាប់ឆ្នាំ២០២០។ ដូចគ្នានេះ ទំហំរំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងវិស័យសំណង់ និងអចលនទ្រព្យក៏ថមថយប្រមាណជាង ១០% ផងដែរ។ សេចក្តីប្រកាសព័ត៌មានរបស់កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា ចេញផ្សាយកាលពីសប្តាហ៍កន្លងទៅ បញ្ជាក់ថា ប្រភពហិរញ្ញប្បទានដែលកម្ពុជាខាតបង់ខ្លាំងជាងគេ មានចំណូលនៅក្នុងស្រុក ការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) និងការវិនិយោគក្នុងស្រុកពីប្រភពឯកជន។ របាយការណ៍នេះបានធ្វើការវិភាគលើសមាសភាគ និងនិន្នាការនៃរំហូរចូលធនធានហិរញ្ញវត្ថុទាំងអស់របស់កម្ពុជា ដែលមានប្រភពពីវិស័យសាធារណៈ វិស័យឯកជន អន្តរជាតិ និងជាតិ សម្រាប់គាំទ្រដល់ការវិនិយោគលើការងារអភិវឌ្ឍន៍នៅក្នុងប្រទេសនេះ។ ជាក់ស្ដែង បើយោងតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុប្រចាំឆ្នាំ២០២០ របស់ធនាគារជាតិនៃកម្ពុជា រំហូរវិនិយោគផ្ទាល់ពីបរទេសក្នុងឆ្នាំ ២០២០ គឺធ្លាក់ចុះប្រមាណ ១%។ ក្នុងនោះ រំហូរ FDI ក្នុងវិស័យសំណង់ និងអចលនទ្រព្យដែលមានចំណែក ១៧% នៃFDI សរុប គឺថយចុះ ១០,៦%។ របាយការណ៍ដដែលបានបន្ថែមទៀតថា មុនព្រឹត្តិការណ៍សហគមន៍ខែកុម្ភៈ វិស័យសំណង់ និងអចលនទ្រព្យ ត្រូវបានរំពឹងថានឹងងើបឡើងវិញជាបណ្តើរៗ ទន្ទឹមនឹង FDI […]
អានបន្ថែមខេត្តកំពង់ចាមបើកការដ្ឋានសាងសង់ផ្លូវថ្មីតភ្ជាប់ឃុំសំខាន់ៗ៣ តម្លៃជាង ៣លានដុល្លារ
រដ្ឋបាលខេត្តកំពង់ចាម បានបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ ២ជាន់(DBST) ថ្មី ១ខ្សែ ប្រវែងប្រមាណ ២៧គីឡូម៉ែត្រ ឆ្លងកាត់ឃុំសំខាន់ៗ ៣ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម។ ផ្លូវនេះនឹងត្រូវចំណាយទឹកប្រាក់អស់ជាង ៣លានដុល្លារអាមេរិក ក្រោមជំនួយរបស់ធនាគារពិភពលោក និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការស្ថាបនាផ្លូវនេះ នឹងចាប់ផ្តើមពីចំណុចភូមិបឹងត្រាវ ឃុំសូរគង ឆ្លងកាត់ឃុំរាយប៉ាយ ឆ្ពោះទៅដល់ស្ពានអន្លង់គគីរ ភូមិអន្លង់គគីរ ឃុំព្រែកកុយ នៃស្រុកកងមាស។ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឱ្យដឹងក្នុងពិធីបើកការដ្ឋានកាលពីថ្ងៃទី១៧ ខែកក្កដា ថា ផ្លូវនេះនឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោល ដល់បងប្អូនប្រជាពលរដ្ឋទាំង ៣ឃុំ ដែលចំណេញពេលវេលាដឹកជញ្ជូនផលិតផលកសិផលទៅកាន់ទីផ្សារ។ មិនត្រឹមតែប៉ុណ្ណោះ ផ្លូវនេះ នឹងជួយប្រែក្លាយសហគមន៍ឱ្យមានសោភ័ណភាពល្អ ធ្វើឱ្យប្រជាពលរដ្ឋរស់នៅមានផាសុខភាព និងជីវភាពរស់នៅប្រសើរឡើង។
អានបន្ថែមប្រព័ន្ធលូ និងទីលានកប់សម្រាមតម្លៃជិត ១៣លានដុល្លារ នៅពោធិ៍សាត់សម្រេចជាង ៦៤%ហើយ
គម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ និងទីលានកប់សំណល់រឹង នៅខេត្តពោធិ៍សាត់ ដែលកំពុងសាងសង់ក្រោមកម្ចីហិរញ្ញប្បទានរបស់ ADB ជាង ១២,៩លានដុល្លារ មកទល់បច្ចុប្បន្ន សម្រេចបានជាង ៦៤% ហើយ ។ នេះបើតាមកិច្ចប្រជុំរបស់រដ្ឋបាលខេត្ត កាលពីថ្ងៃទី ១៦ ខែកក្កដា កន្លងទៅនេះ។ ជាក់ស្ដែង សម្រាប់គម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកដែលកំពុងអនុវត្តដោយក្រុមហ៊ុន គីរីដងរ៉ែក សម្រេចបាន ៦២% ហើយ។ មកទល់ពេលនេះ ក្រុមហ៊ុន បានសាងសង់លូថ្មីរួចរាល់ប្រវែង ២៣គីឡូម៉ែត្រ និងស្តារប្រព័ន្ធលូចាស់បានប្រវែង ២៣គីឡូម៉ែត្រ។ ក្រៅពីនេះ ក្រុមហ៊ុនក៏កំពុងសាងសង់អាងប្រតិកម្មទឹកកខ្វក់នៅក្នុងសង្កាត់ផ្ទះព្រៃ លើផ្ទៃដី ៣ហិកតា និងស្តារប្រឡាយសម្រាប់បញ្ចេញទឹកពីអាងប្រតិកម្មនេះបានប្រវែង ២៨០០ម៉ែត្រ ហើយដែរ។ ក្រៅពីសាងសង់ប្រព័ន្ធលូ ក្រុមហ៊ុនក៏នឹងធ្វើផ្លូវកៅស៊ូ DBST បានប្រវែង ១៨គម មួយខ្សែ ធ្វើផ្លូវបេតុង ជុំវិញតំបន់ផ្សារថ្មីពោធិ៍សាត់ប្រវែង ២គម និងស្តារឡើងវិញនូវទំនប់ភូមិកោះប្រវែង ១,៥ គម ផងដែរ។ គម្រោងដែលបានរៀបរាប់ខាងលើនេះ នឹងចំណាយថរិកាសរុបប្រមាណ ១១,៥ លានដុល្លារ ដោយ គ្រោងបញ្ចប់នៅដើមឆ្នាំ២០២២។ […]
អានបន្ថែមរដ្ឋាភិបាលចង់បង្កើតមជ្ឈមណ្ឌលនុយក្លេអ៊ែរ ខណៈបច្ចុប្បន្នកំពុងសិក្សាពីចិន និងរុស្ស៊ី
រដ្ឋាភិបាលកម្ពុជា មានផែនការចង់បង្កើតមជ្ឈមណ្ឌលព័ត៌មាននុយក្លេអ៊ែរ ដើម្បីលើកកម្ពស់ការយល់ដឹង និងទាញយកប្រយោជន៍ពីនុយក្លេអ៊ែរមកបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ខណៈបច្ចុប្បន្នកំពុងសិក្សាបន្ថែមពីប្រទេសចិន និងរុស្សី។ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានឱ្យដឹងកាលពីថ្ងៃទី១៨ កក្កដា នេះថា កម្ពុជាបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ (MoU) ជាមួយសាជីវកម្មថាមពលបរមាណូរដ្ឋរុស្ស៊ី (Rosatom) និងសាជីវកម្មនុយក្លេអ៊ែរជាតិចិន (CNNC) រួចហើយ។ «MoU សំដៅជំរុញសហប្រតិបត្តិការលើការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស និងការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរក្នុងវិស័យអាទិភាព ដូចជា ឧស្សហកម្ម កសិកម្ម វេជ្ជសាស្ត្រ សុវត្ថិភាពចំណីអាហារ ថាមពល សំណង់ បរិស្ថានជាដើម»។ ក្រៅពីជួយជ្រោមជ្រែងកម្ពុជាក្នុងការបង្កើតមជ្ឈមណ្ឌលព័ត៌មាននុយក្លេអ៊ែរ ភាគីចិនក៏នឹងជួយអភិវឌ្ឍធនធានមនុស្សផ្នែកបច្ចេកវិទ្យានុយក្លេអ៊ែរ សម្រាប់បម្រើឱ្យគោលបំណងសន្តិភាពក្នុងវិស័យឧស្សាហកម្ម វេជ្ជសាស្ត្រ និងសុខភាពផងដែរ។ គួរបញ្ជាក់ថា ក្នុងក្របខណ្ឌការងាររបស់ប្រទេសកម្ពុជាឆ្នាំ២០១៧-២០២៣ ជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) កម្ពុជាសន្យានឹងយកចិត្តទុកដាក់ការងារជាច្រើន ដោយក្នុងនោះ ការបង្កើតនេះត្រូវស្ថិតក្នុងក្របខណ្ឌច្បាប់សុវត្ថិភាពនុយក្លេអ៊ែរ និងការសាយភាយកាំរស្មី កិច្ចការពារបរិស្ថាន និងការត្រួតពិនិត្យ គ្រប់គ្រងសំណល់វិទ្យុសកម្ម ក៏ជាការងារអាទិភាពចម្បងដែរ។
អានបន្ថែមអគារមន្ទីរពិសោធន៍ជាតិសំណង់ នៃក្រសួងរៀបចំដែនដី បើកការដ្ឋានសាងសង់ជាផ្លូវការហើយ
ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីព្រឹកថ្ងៃទី ១៧ កក្កដា បានបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារមន្ទីរពិសោធន៍ជាតិសំណង់ ជាផ្លូវការហើយ។ យោងតាមក្រសួង អគារនេះនឹងត្រូវសាងសង់ក្នុងបរិវេណទីស្ដីការក្រសួងដែនដីថ្មីនៅ ផ្លូវលេខ៣០៧ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គម្រោងនេះ នឹងត្រូវសាងសង់លើផ្ទៃដី ១ហិកតា មានអគារកម្ពស់ ២ ជាន់ និងត្រូវបែកចែកជា ៣ ផ្នែកផ្សេងៗគ្នា។ អគារទាំងនេះនឹងប្រើជាទីតាំងពិសោធន៍ទូទៅ ពិសោធន៍សំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់ជាដើម។ បើតាមផែនការ អគារនេះនឹងប្រើពេល ៨ ខែ ដើម្បីបញ្ចប់ការសាងសង់។
អានបន្ថែមផ្លូវជាតិលេខ១១ អ្នកលឿង-ត្បូងឃ្មុំ ជាប់ការតេស្តគុណភាពហើយ ក្រោយប្រើជាក់ស្ដែងមួយរយៈ
បន្ទាប់ពីបើកឱ្យសាធារណជនបើកបរមួយរយៈរួចមក កំណាត់ផ្លូវជាតិលេខ១១ ប្រវែង ៩៦គម តភ្ជាប់ពីអ្នកលឿងទៅត្បូងឃ្មុំ កាលពីថ្មីៗនេះ ត្រូវបានទទួលស្គាល់គុណភាព និងបានធ្វើការប្រគល់ពីក្រុមហ៊ុនសាងសង់ឱ្យរដ្ឋដោយជោគជ័យហើយ។ នេះបើយោងតាមស្ថានទូតចិនប្រចាំនៅកម្ពុជា កាលថ្ងៃទី១៥ ខែកក្កដា កន្លងទៅ។ ស្ថានទូតចិនប្រចាំនៅកម្ពុជា អះអាងថា ក្នុងអំឡុងពេលសាងសង់ផ្លូវខាងលើនេះ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ដែលជាភាគីទទួលសាងសង់ បានប្រើប្រាស់កម្មករប្រមាណ ១១០០នាក់ ដើម្បីបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។ គម្រោងពង្រីកផ្លូវជាតិលេខ១១ មានប្រវែងសរុប ៩៦,៤៨ គីឡូម៉ែត្រ តភ្ជាប់ចាប់ពីអ្នកលឿងចំណុចប្រសព្វផ្លូវជាតិលេខ១ ភូមិលេខ៤ ឃុំព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង ចំណុចប្រសព្វផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិស្លាបក្តោង ខេត្តត្បូងឃ្មុំ ។ គម្រោងនេះ បើកការដ្ឋានតាំងពីខែមីនា ឆ្នាំ ២០១៨ មកម្ល៉េះ ដែលសាងសង់ដោយ ក្រុមហ៊ុន China Road and Bridge Corporation ក្រោមថវិកា ៩៤លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីប្រទេសចិន និងថវិកាបដិភាគរបស់រដ្ឋ។ ជាក់ស្ដែងគម្រោងទើបតែបញ្ចប់ និងដាក់ឱ្យសាធារណជនបើកបរកាលពីនៅដើមឆ្នាំ២០២១ នេះ។
អានបន្ថែមឆមាសទី១ ចំណូលគយសរុបមានជាង ១,១ពាន់លានដុល្លារ សម្ភារៈសំណង់រួមចំណែក ៧០លាន
ក្នុងឆមាសទី១ ឆ្នាំ២០២១ នេះ រដ្ឋាភិបាលបានចំណូលគយ និងរដ្ឋាករសរុបទឹកប្រាក់ ១ ១៥៩ លានដុល្លារ ដោយក្នុងនោះចំណូលគយដែលបានមកពីការនាំចូលសម្ភារៈសំណង់រួមចំណែក ៦,២% ឬស្មើនឹង ៧១,៧ លានដុល្លារ។ បើយោងតាមរបាយការណ៍នៃអគ្គនាយដ្ឋានគយនិងរដ្ឋាករ ចំណូលគយនិងរដ្ឋាករសរុប ក្នុងឆមាសទី ១ នេះ គឺឆ្លាក់ចុះ ៩% ធៀបនឹងឆមាសទី១ ឆ្នាំ២០២០។ យ៉ាងណាក្ដី លទ្ធផលនេះ ចាត់ទុកថាគឺសម្រេចបាន ៤៩% នៃផែនការឆ្នាំដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។ គួរបញ្ជាក់ផងដែរ បើយោងតាមទិន្នន័យចាស់ ការនាំចូលសម្ភារៈសំណង់ក្នុងឆ្នាំ ២០២០ មានសរុប ១ ០០៨ លានដុល្លារ ដែលថយចុះ ៧,៣% បើធៀបនឹងឆ្នាំ ២០១៩។
អានបន្ថែម