ព័ត៌មានក្នុងស្រុក
ការដ្ឋានពង្រីកផ្លូវជាតិលេខ៧ ពីស្គន់ដល់ទីរួមខេត្តកំពង់ចាមទៅជា៤គន្លង នឹងចាប់ផ្ដើមឆាប់ៗនេះ
ការដ្ឋានពង្រីកផ្លូវជាតិលេខ៧ ពីស្គន់ទៅដល់គល់ស្ពានគីហ្សូណានៃទីរួមខេត្តកំពង់ចាម ទៅជា ៤គន្លង គ្រោងនឹងចាប់ផ្តើមការដ្ឋានឆាប់ៗខាងមុខនេះ ខណៈក្រុមការងារក្រសួងកំពុងពន្លឿនបញ្ចប់ការសិក្សា។ នេះបើយោងតាមឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាឱកាសចុះពិនិត្យផ្លូវ កាលថ្ងៃទី១២ ខែកក្កដា កន្លងទៅនេះ។ ឯកឧត្តមបានឱ្យដឹងថា៖ «រាជរដ្ឋាភិបាលកម្ពុជានឹងផ្តល់គម្រោងផ្លូវទៅជា ៤គន្លង ប្រវែងជាង ៤៥គ.ម ដល់ខេត្តកំពង់ចាម ដែលគម្រោងមួយនេះនឹងជាចំណងដៃថ្មីស្រឡាងមួយទៀតជូនដល់ប្រជាពលរដ្ឋ»។ «មិនតែប៉ុណ្ណោះ វានឹងជួយតភ្ជាប់ចរាចរណ៍របស់ពលរដ្ឋនៅតាមបណ្តាខេត្ត ខណៈបច្ចុប្បន្នកម្ពុជាមានកំណើនមធ្យោបាយដំណើរពីមួយឆ្នាំទៅមួយឆ្នាំ»។ ឯកឧត្តម បន្តថា គម្រោងពង្រីកផ្លូវនេះនឹងលេចចេញជារូបរាង បន្ទាប់ពីមន្ត្រីបច្ចេកទេសក្រសួងសាធារណការ នឹងដឹកជញ្ជូន បញ្ចប់ការសិក្សាលម្អិត។ គួរបញ្ជាក់ផងដែរថា ក្រសួងបានសិក្សាលើគម្រោងនេះមួយរយៈធំហើយ តាំងពីឆ្នាំ ២០២០ មកម្ល៉េះ។ បើយោងតាមឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ការពង្រីកផ្លូវទៅបួនគន្លង នេះអាចនឹងចំណាយថវិកាសាងសង ពី ១លាន ទៅ២លានដុល្លារ ក្នុងប្រវែង១គីឡូម៉ែត្រ។ (អានបន្ថែម) រូបភាពដោយ៖ Wikimedia Commons
អានបន្ថែមក្រុមហ៊ុនចិនបង្កើតរោងចក្រកែច្នៃកៅស៊ូក្រាលថ្នល់ជាង ៥ ម៉ឺនតោន សម្រាប់គម្រោងផ្លូវល្បឿនលឿន
ក្រុមហ៊ុនចិនបានសម្រេចបង្កើតរោងចក្រដ៏ធំមួយ កែច្នៃកៅស៊ូក្រាលថ្នល់ស្ដង់ដារ (SBS) សម្រាប់ផ្គត់ផ្គង់ឱ្យការដ្ឋានគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុទាំងមូល ដែលនឹងត្រូវប្រើប្រាស់កៅស៊ូសរុបជាង ៥៣ ០០០ តោន។ បើយោងតាមទំព័រ Facebook ផ្លូវការរបស់គម្រោងផ្លូវល្បឿនលឿនដែលថ្ងៃទី ១២ កក្កដានេះ រោងចក្រនេះនឹងកែច្នៃកៅស៊ូតាមស្ដង់ដា និងបច្ចេកវិទ្យាថ្មី ដើម្បីធានាថាផ្លូវល្បឿនលឿនមានភាពរឹងមាំ និងជាប់បានយូរ។ ប្រភពដដែលបានបញ្ជាក់ថា ក្រៅពីការបង្កើតរោងចក្រនេះ ក្រុមហ៊ុនក៏បាននាំចូលសម្ភារៈ និងបច្ចេកវិទ្យាសំណង់ថ្មីៗជាច្រើនមកកម្ពុជា ពោលគឺមិនត្រឹមតែដើម្បីពង្រឹងគុណភាពផ្លូវល្បឿនលឿនទេ តែក៏អាចលើកកម្ពស់ការច្នៃប្រឌិតបច្ចេកវិទ្យាក្នុងឧស្សាហកម្មសាងសង់ហេដ្ឋារចនាសម្ព័ន្ធកម្ពុជាផងដែរ។ គួរបញ្ជាក់ផងដែរថា ការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ គិតត្រឹមខែមិថុនា ឆ្នាំ២០២១ សម្រេចបាន ៥៥% ដោយគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២ ខាងមុន ដែលជាការបញ្ចប់មុនផែនការ។ (អានបន្ថែម)
អានបន្ថែមកូរ៉េកំពុងគូសប្លង់ និងរើសទីតាំងស្ពានអរិយក្សត្រ តែនឹងបញ្ចប់ពេលណាក្រសួងមិនបញ្ជាក់បានទេ
ក្រុមជំនាញប្រទេសកូរ៉េខាងត្បូង កំពុងសិក្សាគូសប្លង់ និងជ្រើសរើសទីតាំងសម្រាប់គម្រោងស្ពានឆ្លងទន្លេរវាងជ្រោយចង្វារ និងតំបន់អរិយក្សត្រ ប៉ុន្តែការសិក្សានឹងបញ្ចប់នៅពេលណា ឬស្ពាននឹងចាប់ផ្ដើមសាងសង់នៅឆ្នាំណា ក្រសួងនៅតែមិនទាន់បញ្ជាក់បាននៅឡើយទេ។ នេះបើយោងតាម ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីសប្ដាហ៍មុននេះ។ ឯកឧត្តម ថ្លែងថា៖ «ក្រុមការងារកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ និងគូសប្លង់។ គេមានគណៈកម្មការគម្រោងរបស់គេហើយ ឥឡូវគេកំពុងតែចរចារឿង Design និងរឿងជ្រើសរើសទីតាំង»។ គួរបញ្ជាក់ផងដែរ គម្រោងនេះជាគម្រោងស្ពានដែលគ្រប់គ្នាទន្ទឹងរង់ចាំជាយូរឆ្នាំមកហើយ ដោយទើបតែមានដំណឹងល្អកាលពីឆ្នាំមុនថា រដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចផ្តល់ជំនួយសាងសង់តាមសំណើរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ (អានបន្ថែម) បើតាម ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណៈ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ បញ្ជាក់ថា នៅពេលការសិក្សាលើគម្រោងនេះត្រូវបានបញ្ចប់ ក្រសួងនឹងបើកការដេញថ្លៃសាងសង់ស្ពានជាសាធារណៈ។
អានបន្ថែមតៃវ៉ាន់គ្រោងសម្រុកចូលទីផ្សារសំណង់កម្ពុជាឆ្នាំនេះ ខណៈបច្ចុប្បន្នកំពុងស្វែងរកដៃគូអាជីវកម្ម
វិទ្យាស្ថានស្រាវជ្រាវការអភិវឌ្ឍពាណិជ្ជកម្ម នៃក្រសួងសេដ្ឋកិច្ចតៃវ៉ាន់ (CDRI) កាលពីថ្មីៗនេះ បានឱ្យដឹងថា ខ្លួននឹងមកផ្ដោតលើទីផ្សារសំណង់នៅកម្ពុជា ក្នុងឆ្នាំនេះ ដោយបច្ចុប្បន្នកំពុងប្រកាសស្វែករកដៃគូអាជីវកម្មក្នុងស្រុក។ កម្មវិធីនេះមានឈ្មោះថា ASEAN Market Development Project ដែលជាយុទ្ធនាការរបស់តៃវ៉ាន់ក្នុងការស្វែងរកឱកាសអាជីវកម្មជាមួយប្រទេសអាស៊ាន ដោយឆ្នាំនេះ កម្មវិធីនឹងមកផ្ដោតលើទីផ្សារកម្ពុជា។ យោងតាមប្រធានផ្នែកទីផ្សាររបស់ CDRI លោក Yu-Bin Chang កម្មវិធីនេះ មានគោលបំណងចង់ភ្ជាប់ទំនាក់ទំនងរវាងអ្នកជំនាញ និងអ្នកជំនួញក្នុងវិស័យសំណង់នៃប្រទេសកម្ពុជា និងដែនកោះតៃវ៉ាន់ ក៏ដូចជាផ្លាស់ប្តូរព័ត៌មានទីផ្សារ និងកំណត់ឱកាសអាជីវកម្មថ្មីៗផងដែរ។ លោកបន្តថា៖ «តាមរយៈកម្មវិធីនេះ យើងនឹងបើកឱ្យក្រុមហ៊ុនានានៅតៃវ៉ាន់ណែនាំអំពីសម្ភារៈសំណង់ និងផលិតផលរបស់ខ្លួនទៅឱ្យភាគីកម្ពុជា។ ដូចគ្នានេះដែរ ភាគីកម្ពុជាក៏អាចណែនាំផលិតផលរបស់ខ្លួនទៅខាងតៃវ៉ាន់ផងដែរ»។ «ប្រសិនបើភាគីណាមួយមានចំណាប់អារម្មណ៍ យើងនឹងបន្តធ្វើការសម្របសម្រួលដើម្បីឱ្យក្រុមហ៊ុនទាំងនោះ ពិភាក្សាគ្នាបន្ថែមទៀត ពោលគឺដើម្បីឈានទៅរកឱកាសវិនិយោគរួមនៅកម្ពុជា»។ លោក Yu-Bin Chang សង្ឈឹមថា កម្មវិធីនេះនឹងជួយជំរុញ និងបង្កើនការវិនិយោគថ្មីៗ ក្នុងវិស័យសំណង់នៅកម្ពុជា ក៏ដូចជាពង្រីកវិសាលភាពសេដ្ឋកិច្ចរបស់ប្រទេសទាំង ២ ផងដែរ។ ក្នុងដំណាក់កាលនេះ CDRI បានបើកចំហសម្រាប់ក្រុមហ៊ុនដែលពាក់ព័ន្ធនឹងវិស័យសំណង់នៅកម្ពុជាទាំងអស់ ដែលចាប់អារម្មណ៍ អាចចុះឈ្មោះចូលរួមបាន។ CDRI មិនទាន់បានផ្តល់ព័ត៌មានលម្អិតថាតើគម្រោងនេះនឹងត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញ ឬដោយផ្ទាល់នោះទេ […]
អានបន្ថែមផ្លូវថ្មីភ្ជាប់ទៅច្រកព្រំដែនកម្ពុជា-ថៃ សំពៅលូន នឹងបញ្ចប់ការសាងសង់ ចុងខែកក្កដា នេះ
មន្ទីរសាធារណការខេត្តបាត់ដំបង កំពុងពន្លឿនការស្ថាបនាផ្លូវកៅស៊ូថ្មីមួយខ្សែតភ្ជាប់ទៅច្រកព្រំប្រទល់កម្ពុជា-ថៃ ភ្នំដី នៅស្រុកសំពៅលូន ដើម្បីធ្វើយ៉ាងណាឱ្យបញ្ចប់បាននៅចុង ខែកក្កដា ឆ្នាំ២០២១ នេះ។ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានឱ្យដឹងក្នុងឱកាសចុះពិនិត្យការដ្ឋានថា ផ្លូវខេត្តលេខ ១៥៩២ នេះ មានប្រវែង ៣៦០ម៉ែត្រ និងទទឹង ៩ម៉ែត្រ ដោយបច្ចុប្បន្នក្រាលកៅស៊ូប្រភេទ DBST បានធ្វើទូទាំងស្រុកហើយ។ លោក បន្តថា «ក្រៅពីចាក់ក្រាលកៅស៊ូ ក្រុមការងារក៏នឹងដាក់ប្រព័ន្ធលូរំដោះទឹកភ្លៀងនៅតាមផ្លូវ ហើយក៏កំណត់ឱ្យប្រជាជននៅទីនោះចូលរួមដាក់លូ តាមមុខផ្ទះរបស់ខ្លួនផងដែរ»។ ផ្លូវនេះគឺមានទីតាំងស្ថិតនៅ ឃុំ សន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលបច្ចុប្បន្នកំពុងសាងសង់ឡើងក្រោមកញ្ចប់ថវិការបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានលើកឡើងដែរថា ផ្លូវមួយខ្សែនេះ វាពិតជាមានសារៈសំខាន់ណាស់ ពិសេសសម្រាប់យានយន្តដឹកទំនិញចេញចូលទៅច្រកទ្វារព្រំដែន។
អានបន្ថែមគម្រោងស្ដារផ្លូវជាតិលេខ ៣៣ ជិតចាប់ផ្ដើមហើយ ខណៈក្រសួងកំពុងចុះពិនិត្យស្ថានភាពផ្លូវផ្ទាល់
គម្រោងលើកកម្ពស់ផ្លូវជាតិលេខ៣៣ ពីចំណុចបំបែកពីផ្លូវជាតិលេខ៣ នៃទីរួមខេត្តកំពត ទៅព្រំដែនកម្ពុជាវៀតណាមព្រែកចាក គ្រោងនឹងចាប់ផ្ដើមឆាប់ៗនេះ ខណៈបច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងចុះពិនិត្យស្ថានភាពផ្លូវផ្ទាល់។ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងកាលពីថ្ងៃទី ៨ ខែកក្កដា ថា ក្រៅពីពិនិត្យផ្លូវ ក្រុមការងារបច្ចេកទេសក៏បានពិនិត្យមើលលទ្ធភាពសាងសង់ស្ពានឆ្លងកាត់ផ្លូវដែលស្ថិតនៅក្រៅកិច្ចសន្យាគម្រោងផងដែរ។ ស្ពាននេះមានទីតាំងឋិតនៅមុខសាកលវិទ្យាល័យខេត្តកែប ដែលក្រុមការងារកំពុងសិក្សាផលប៉ះពាល់ទីតាំងជាក់ស្តែង និងជជែកពិភាក្សាលម្អិត។ គួរបញ្ជាក់ថា ការសិក្សាបឋមសម្រាប់គម្រោងលើកកម្ពស់ផ្លូវជាតិលេខ៣៣នេះ បានបញ្ចប់ និងបានដាក់ជូនអន្តរក្រសួងពិនិត្យ និងវាយតម្លៃហើយ។ តាមផែនការ គម្រោងនេះ មានប្រវែងសរុប ៥២ គីឡូម៉ែត្រ ចាប់ពីចំណុចម្ដុំផ្សារកំពត ទៅព្រំដែនលក (ឬព្រំដែនកម្ពុជាវៀតណាមព្រែកចាក)។ ក្រុមហ៊ុនទទួលសិទ្ធិសិក្សាគម្រោងនេះ គឺ China Road and Bridge Corporation ហើយក្រុមហ៊ុនផ្តល់ប្រឹក្សាគឺ Sawac Consultants (Cambodia) Co Ltd។ ចំណែកឯថវិកាប៉ាន់ស្មានសម្រាប់អនុវត្តគម្រោង មិនទាន់ត្រូវបានបញ្ជាក់ច្បាស់នៅឡើយ ប៉ុន្តែនឹងសាងសង់ឡើងក្រោមកម្ចីពីប្រទេសចិន ព្រមជាមួយនឹងផ្លូវជាតិ ២ខ្សែទៀត។ (អានបន្ថែម)
អានបន្ថែមរដ្ឋនឹងអនុម័តបន្ទាន់គម្រោងធំៗ ៩ តាមផែនការមេអភិវឌ្ឍក្រុងភ្នំពេញឆ្នាំ ២០៣៥
តាមផែនការមេអភិវឌ្ឍក្រុងដល់ឆ្នាំ ២០៣៥ រដ្ឋាភិបាលសម្រេចយកគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ៩ គម្រោង ជាគម្រោងដែលត្រូវអនុម័តបន្ទាន់។ មកស្វែកយល់ទាំងអស់គ្នាថាមានគម្រោងអ្វីខ្លះ ហើយតាំងពីឆ្នាំ ២០១៥ ដែលចេញផែនការមេ មកទល់បច្ចុប្បន្ន មានគម្រោងណាខ្លះចាប់ផ្ដើមហើយ និងគម្រោងណាខ្លះនៅមិនទាន់អនុវត្ត។ ១) ការអនុម័តបទប្បញ្ញត្តិ និងប្លង់នៃការបម្រុងទុកធំៗនៃវិស័យសាធារណៈ ផ្លូវធំៗ ផ្លូវដែក និងការបង្ហូរទឹកនៅតំបន់ជាយក្រុងនានា ផែនការនេះត្រូវបានអនុវត្តខ្លះៗហើយ ជាក់ស្ដែងដូចជា សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ និងផ្លូវរថភ្លើង ដែលកំពុងត្រៀមរៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ច្បាប់ថ្មីនេះគឺដើម្បីជួយឱ្យសមត្ថកិច្ចពាក់ព័ន្ធងាយស្រួលក្នុងការដោះស្រាយផលប៉ះពាល់ដល់ប្រជាជន ក្នុងករណីរដ្ឋមានគម្រោងស្ដារហេដ្ឋារចនាសម្ព័ន្ធណាមួយ។ (អានបន្ថែម) លើសពីនេះ ក្រសួងក៏កំពុងបន្តពិនិត្យលើសេចក្ដីសម្រេចលើច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ ឡើងវិញ ពោលគឺនឹងពន្លឿនឱ្យច្បាប់នេះដាក់ឱ្យប្រើប្រាស់ជាផ្លូវការឱ្យបានលឿនបំផុតផងដែរ។ (អានបន្ថែម) ២) ការអនុម័តកំណត់ទីតាំងស្ថានីយរថភ្លើងសម្រាប់ទំនិញ និងទីតាំងផែស្ងួតធំ នៅសំរោង ខណ្ឌពោធិ៍សែនជ័យ មិនទាន់មានប្រភពព័ត៌មាន ដែលបញ្ជាក់ពីវិវឌ្ឍនភាពនៃគម្រោងនេះនៅឡើយទេ បើយោងតាមប្រភពព័ត៌មានដែល ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ ទទួលបានត្រឹមថ្ងៃទី ៩ កក្កដា ២០២១។ ៣) ការអនុម័តជាគោលការណ៍នូវគម្រោងផ្លូវដែកភ្នំពេញ-ហូជីមិញ តាមផែនការនៃគម្រោងនេះនឹងមានការសាងសង់ស្ពានមួយឆ្លងទន្លេមេគង្គនៅភ្នំពេញ និងផ្លូវដែកដែលតភ្ជាប់ពីស្ថានីយសំរោង ទៅតំបន់ជាយក្រុងខាងត្បូងឆ្លងកាត់ទន្លេបាសាក់ផងដែរ។ មកទល់បច្ចុប្បន្ន គម្រោងនៅមិនទាន់អនុវត្ត […]
អានបន្ថែមគណៈរដ្ឋមន្រ្តីសម្រេចអនុម័តសេចក្តីព្រាងច្បាប់វិនិយោគថ្មីហើយ
គណៈរដ្ឋមន្រ្តី បានសម្រេចអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់វិនិយោគថ្មីហើយ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធអនឡាញ (Zoom) កាលពីព្រឹកមិញនេះ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងក្នុងកិច្ចប្រជុំនោះថា សំណើច្បាប់នេះ ជាមូលដ្ឋានគតិយុត្តិសម្រាប់ទាក់ទាញ និងផ្តល់វិសាលភាពដល់វិនិយោគិនងាយស្រួលក្នុងកិច្ចវិនិយោគមកកម្ពុជា។ សេចក្តីព្រាងច្បាប់វិនិយោគថ្មីនេះ ត្រូវបានចងក្រងដោយអន្តរក្រសួង ដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ ដោយបានចងក្រងលើសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគចាស់ ដែលត្រូវបានអនុម័តដាក់ឱ្យប្រើប្រាស់តាំងពីឆ្នាំ ១៩៩៤។ ច្បាប់ថ្មីនេះ រំពឹងថានឹងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាទិសដៅទាក់ទាញសម្រាប់ការវិនិយោគថ្មី និងកែលម្អបរិយាកាសវិនិយោគដើម្បីរក្សាការវិនិយោគដែលមានស្រាប់នៅក្នុងប្រទេស។ គួរបញ្ជាក់ផងដែរថា ក្រោយគណៈរដ្ឋមន្រ្តីអនុម័តរួចហើយ សេចក្ដីព្រាងច្បាប់វិនិយោគនឹងត្រូវបញ្ជូនទៅរដ្ឋសភា និងព្រឹទ្ធសភា តាមដំណាក់កាលផ្លូវច្បាប់ជាបន្តបន្ទាប់ មុននឹងសម្រេចឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ។
អានបន្ថែមគម្រោងស្ថាបនាកំពង់ផែថ្មីតម្លៃជាង ៨លានដុល្លារនៅកំពត ដើរយឺតជាងផែនការទៀតហើយ
កំពង់ផែទេសចរណ៍តម្លៃ ៨លានដុល្លារ នៅខេត្តកំពត ទំនងជាត្រូវពន្យារពេលបញ្ចប់ការសាងសង់ម្តងទៀតហើយ ដោយសារបញ្ហាកង្វះពលករ និងសម្ភារៈសំណង់ ដែលបណ្ដាលមកពីវិបត្តិកូវីដ១៩ ទោះ ក្រោយយឺតយ៉ាវជាច្រើនលើកច្រើនសារ។ ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រុមការងារក្រសួងទទួលបន្ទុក បានចុះពិនិត្យការវិត្តន៍នៃការសាងសង់កាលពីដើមសប្តាហ៍នេះ ប៉ុន្តែមិនទាន់មានរបាយការណ៍ស្តីពីការត្រួតពិនិត្យនេះនៅឡើយទេ។ ឯកឧត្តម ថ្លែងថា៖ «ក្នុងការបរិបទកូវិដ១៩ បែបនេះ ដំណើរការត្រូវអាក់ខាន កាត់បន្ថយកម្មករ ដូច្នេះ ប្រហែលជាត្រូវពន្យាពេលបញ្ចប់គម្រោង»។ ប្រភពដដែលបានឱ្យដឹងថា បច្ចុបន្នគម្រោងសម្រេចបានត្រឹមប្រមាណ ៧៥% ប៉ុណ្ណោះ ដែលយឺតជាផែនការ។ ជាក់ស្ដែងគម្រោងនេះ គួរតែបញ្ចប់តាំងពីចុងឆ្នាំ ២០២០ មកម្ល៉េះ ប៉ុន្តែយឺតយាវដោយសារវិបត្តិកូវីដ។ ដូច្នេះ កាលពីខែមករា កន្លងទៅ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យការដ្ឋានដោយផ្ទាល់ ហើយជំរុញឱ្យក្រុមហ៊ុនសាងសង់ពន្លឿនបញ្ចប់ឱ្យបានក្នុងខែមិថុនា នេះ។ (អានបន្ថែម) យ៉ាងណាក្ដី ក្រុមហ៊ុននៅតែមិនទាន់បញ្ចប់ ដោយនឹងពន្យារដល់ទៅចុងឆ្នាំ ២០២១ ឬយឺតយ៉ាវជាងនេះ។ គួរបញ្ជាក់ថា កំពង់ផែនេះកំពុងសាងសង់នៅលើផ្ទៃដីទំហំ […]
អានបន្ថែមក្រសួងចរចាតម្លៃសង់ផ្លូវ ៣៨ខ្សែ នៅសៀមរាបឡើងវិញ ទោះផ្លូវសង់បានជាង ៦៣% ហើយក្ដី
ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងចរចាតម្លៃសាងសង់ផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាបឡើងវិញ ជាមួយក្រុមហ៊ុនដែលទទួលខុសត្រូវសាងសង់ ទោះបីបច្ចុប្បន្នការសាងសង់សម្រេចបានជាង ៦៣% ហើយក្ដី។ នេះបើយោងតាមកិច្ចប្រជុំរវាង ឯកឧត្តម សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន ជាមួយនឹងភាគីពាក់ព័ន្ធ កាលពីថ្ងៃទី ៧ កក្កដា កន្លងទៅ។ អ្នកនាំពាក្យក្រសួង ឯកឧត្តម វ៉ាស៊ីម សុរិយា បានពន្យល់ថា មូលហេតុដែលទើបតែចរចាតម្លៃពេលផ្លូវសង់ជិតរួចហើយដូច្នេះ គឺដោយសារតែមូលហេតុ ២។ ទី១ ការចរចាគឺសម្រាប់ផ្នែកដែលមិនទាន់បានចាប់ផ្ដើមសាងសង់ ឬសម្រាប់ថ្លៃសេវាដែលមិនទាន់បានគិតគូរ។ នេះគឺដោយសារតែគម្រោងត្រូវធ្វើជាដំណាក់កាលៗ ដូច្នេះការបង់ថ្លៃសេវាក៏ធ្វើឡើងជាដំណាក់កាលៗដែរ។ ទី២ ការសាងសង់ដែលសម្រេចបាន គឺធ្វើឡើងដោយប្រើថវិកាបុរេប្រទាន (ថរិកាត្រៀមបម្រុង) សិន ដោយមិនទាន់មានការចរចាតម្លៃជាមួយនឹងក្រុមហ៊ុនឡើយទេ។ ការធ្វើដូច្នេះ គឺដើម្បីកុំឱ្យខាតពេល ដោយរដ្ឋអាចបើកការដ្ឋានបានឆាប់ៗ ហើយរឿងតម្លៃគឺមកចរចាពេលក្រោយបាន។ ក្រៅពីការចរចាថ្លៃសាងសង់ កិច្ចប្រជុំក៏បានពិភាក្សាអំពីការងារបច្ចេកទេសដើម្បីរិះរកនីតិវិធីធ្វើឱ្យផ្លូវទាំង ៣៨ខ្សែ នេះ មានគុណភាពរឹងមាំ ប្រើប្រាស់បានយូរ ចំណាយថវិកាចំគោលដៅ និងអាចបញ្ចប់តាមផែនការ។ សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២១ […]
អានបន្ថែម