ព័ត៌មានក្នុងស្រុក
កម្ពុជាកំពុងស្រាវជ្រាវលើករណីដែលថៃសាងសង់ប្រាសាទចម្លងតាមប្រាសាទអង្គរវត្ត
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើឱ្យកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃជួយស្រាវជ្រាវឱ្យបានល្អិតល្អន់លើករណីការសាងសង់ប្រាសាទដូចអង្គរវត្តនៅលើទឹកដីថៃ បន្ទាប់ពីប្រជាជនខ្មែរជាច្រើនក្នុងបណ្តាញសង្គមហ្វេសប៊ុកសំដែងភាពមិនពេញចិត្តលើការចម្លងសំណង់បេតិកភណ្ឌមួយនេះ។ ការផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមនានាបានឱ្យដឹងថា គម្រោងសាងសង់ប្រាសាទដូចអង្គរវត្តនេះ មានឈ្មោះថា សីហនគរ ដែលកំពុងសាងសង់នៅខេត្តបុរីរ៉ាំ ដែលមានចម្ងាយប្រមាណ៣០០គីឡូម៉ែត្រពីទីក្រុងបាងកក ប្រទេសថៃ។ ព័ត៌មាននេះ បានទាក់ទាញការចាប់អារម្មណ៍ជាច្រើនរបស់អ្នកប្រើប្រាស់អិនធើណេត អំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការ។ ជាការឆ្លើយតប លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងប្រាប់ស្ថានីយទូរទស្សន៍ BTV ថា ក្រសួងបានទាក់ទងទៅកុងស៊ុលកម្ពុជាប្រចាំនៅទីនោះឱ្យស្រាវជ្រាវករណីនេះឱ្យបានល្អិតល្អន់ហើយ។ គួរបញ្ជាក់ផងដែរ កាលពីខែតុលា ឆ្នាំមុន ក៏មានករណីស្រដៀងគ្នានេះដែរ ដោយសណ្ឋាគារ Le Palais Hotel នៅលើកោះ Phangan នៃប្រទេសថៃបានប្រើប្រាស់រចនាបទប្រាសាទបុរាណខ្មែរអង្គរ មកតែងលម្អសណ្ឋាគារ និងភោជនីយដ្ឋាន ដែលបង្កឱ្យមានការមិនពេញចិត្តពីប្រជាជនកម្ពុជាជាច្រើន។ (អានបន្ថែម) ក្រោយមក ម្ចាស់សណ្ឋាគារក៏ចេញលិខិតសូមអភ័យទោស ដោយបកស្រាយថាសំណង់គឺធ្វើឡើងដើម្បីកោតសរសើរ គោរពស្រឡាញ់ ចំពោះសិល្បៈអង្គរ មិនមែនជាការចម្លងទេ។
អានបន្ថែមការដ្ឋានកំពង់ផែទេសចរណ៍កោះទន្សាយនៅខេត្តកែប សម្រេចបាន ៧៥% ហើយ
កំពង់ផែសម្រាប់ចំណតទូកទេសចរណ៍កោះទន្សាយ ដែលមានទីតាំងនៅត្រើយប៉ែកដីគោកនៅក្នុងខេត្ដកែប សម្រេចការសាងសង់ប្រមាណ៧៥% ហើយ ដោយគ្រោងនឹងបើកដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។ លោក រស់ សោភ័ណ ប្រធាននាយកដ្ឋានរចនាសម្ព័ន្ធផ្លូវទឹក និងសំណង់កំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ AKP ថា ការសាងសង់កំពង់ផែចំណតកោះទន្សាយនេះ ចំណាយពេល ជាងមួយឆ្នាំទៅហើយ ដែលជាការយឺតយាវបន្តិច។ កំពង់ផែនេះមានទំហំប្រមាណ ៣៤០០ម៉ែត្រការ៉េ ដែលមានជម្រៅពី ៣ម ទៅ ៤,៧០ម នឹងអាចចតនាវាទេសចរណ៍បាន ២ ប្រភេទ។ ប្រភេទនាវាទី១ អាចធ្វើដំណើរចេញពីផែចម្ងាយប្រមាណ ៥៦គ.ម ដែលអាចដឹកមនុស្សបានពី ៣០ ទៅ ១០០នាក់។ ដោយឡែកប្រភេទនាវាទី២ អាចធ្វើដំណើរចេញពីផែប្រមាណ១៩៣គ.ម នឹងអាចផ្ទុកអ្នកដំណើរពី ១០០ ទៅ ៣០០នាក់។ គម្រោងនេះត្រូវបានសាងសង់តាំងពីឆ្នាំ ២០២០ ដោយប្រើប្រាស់ថវិការបស់រដ្ឋ ប្រមាណ ១,២លានដុល្លារ។ (អានបន្ថែម)
អានបន្ថែមអគារមនី្ទរពេទ្យព្រះអង្គឌួងថ្មី តម្លៃជាង ៨លានដុល្លារ គ្រោងនឹងបើកដំណើរការនៅឆ្នាំក្រោយ
គម្រោងសាងសង់អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៅក្នុងមនី្ទរពេទ្យព្រះអង្គឌួង កំពុងដំណើរការដោយរលូន គ្រោងនឹងបើកផ្ដល់សេវាកម្មនៅដើមឆ្នាំ២០២២ ខាងមុខនេះ។ នេះបើយោងតាម ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ក្នុងកិច្ចចុះពិនិត្យគម្រោងសាងសង់ នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១។ អគារថ្មីនេះ កំពុងសាងសង់ក្រោមជំនួយឥតសំណង ៨លានដុល្លារ របស់កូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិកូរ៉េ (KOICA) ហើយបានបើកការដ្ឋានសាងសង់កាលពី ខែមីនា ឆ្នាំ២០២០។ គួរបញ្ជាក់ថា ក្រៅពីអគារនេះ កូរ៉េក៏បានជួយសាងសង់មនី្ទរពេទ្យ នៅខេត្តពោធិ៍សាត់ និង ខេត្តបាត់ដំបង ក៏ដូចជាមនី្ទរពេទ្យនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនៅក្នុងខណ្ឌសែនសុខផងដែរ។
អានបន្ថែមគម្រោងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធធំៗ នៅកោះរ៉ុង ជារួមសម្រេចបានជាង ៨០% ហើយ
គិតមកទល់បច្ចុប្បន្ន គម្រោងសាងសង់ និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធធំៗនានា នៅកោះរ៉ុង នៃខេត្តព្រះសីហនុ ជារួមសម្រេចបានជាង ៨០% ហើយ ដោយគ្រោងនឹងបើកឱ្យសាធារណជនប្រើប្រាស់ ក៏ដូចជាសម្រាប់ស្វាគមន៍ភ្ញៀវទេសចរ ក្នុងពេលឆាប់ៗ ក្រោយវិបត្តិកូវីដស្ងប់ស្ងាត់។ នេះបើយោងតាមកិច្ចចុះពិនិត្យការដ្ឋានរបស់អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន កាលពីថ្ងៃទី៤ ខែកក្កដា កន្លងទៅ។ គម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងនោះរួមមាន អគាររដ្ឋបាលក្រុងកោះរ៉ុងដែលសម្រេចបានជាង ៧៥% អគារផ្នែកប្រតិបត្តិការសឹករងដែលសម្រេចបានប្រមាណជាង ៧៥% និងមណ្ឌលសុខភាពកោះរ៉ុង ដែលសម្រេចបាន ១០០%។ គម្រោងទាំង ៣ សុទ្ធសឹងតែជាអំណោយរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ គួរបញ្ជាក់ផងដែរថា កោះរ៉ុង បាននិងកំពុងរីកចម្រើនជាបន្តបន្ទាប់ ដោយកាលពីឆ្នាំមុនក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក៏បានបោះទុន ៣៥លានដុល្លារ សាងសង់ផ្លូវបេតុងប្រវែង ៧០គីឡូម៉ែត្រ នៅទីនោះផងដែរ ដែលនេះជាជំហានមួយនៃផែនការមេរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍន៍កោះរ៉ុង។ សូមបញ្ជាក់ថា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ទទួលបានកិច្ចសន្យាជួលកោះរ៉ុង ៩៩ឆ្នាំ ពីរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ […]
អានបន្ថែមមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន នៅត្បូងឃ្មុំតម្លៃជាង ៥០លានដុល្លារ សម្រេចបាន ៧០% ហើយ
ការសាងសង់អគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន តម្លៃជាង ៥០លានដុល្លារ នៅខេត្តត្បូងឃ្មុំ បច្ចុប្បន្នសម្រេចបានប្រមាណ៧០% ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅខែតុលា ឆ្នាំ ២០២១ ខាងមុខនេះ។ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឱ្យដឹងដូច្នេះ ក្នុងកិច្ចពិនិត្យការសាងសង់អគារមន្ទីរពេទ្យកាលពីថ្ងៃសៅរ៍ កន្លងមកនេះ។ គម្រោងនេះបើកការដ្ឋានកាលខែមីនា ឆ្នាំ២០១៩ ដែលកំពុងត្រូវបានសាងសង់លើផ្ទៃដី ២៤ ៣០០ ម៉ែត្រក្រឡា ក្រោមជំនួយឥតសំណង ៥០លានដុល្លារអាមេរិក របស់ប្រទេសចិន។ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា ក្រោយបញ្ចប់ការសាងសង់ គម្រោងនេះនឹងក្លាយជាគម្រោងធំបំផុតទី២ បន្ទាប់ពីមន្ទីរពេទ្យកម្ពុជា-ចិន ព្រះកុសមៈ នៅភ្នំពេញ។ គួរបញ្ជាក់ថា មន្ទីរពេទ្យកម្ពុជា-ចិន ព្រះកុសមៈ តម្លៃ ៨០លានដុល្លារ បច្ចុប្បន្នស្ថិតក្នុងការសាងសង់ គ្រោងដាក់ដំណើរការសាកល្បងនៅខែកញ្ញាខាងមុខនេះ និងដាក់នៅដំណើរការផ្លូវការនៅដើមឆ្នាំក្រោយ។ (អានបន្ថែម)
អានបន្ថែមការសិក្សាគម្រោងសាងសង់ព្រលានថ្មីលើដី៤០០ហិកតា នៅកោះកុង ត្រូវផ្អាកសិន ដោយសារវិបត្តិកូវីដ
ការសិក្សាគម្រោងអាកាសយានដ្ឋានថ្មីនៅខេត្តកោះកុងតម្លៃជាង ៤០លានដុល្លារ ដែលកំពុងធ្វើឡើងដោយក្រុមហ៊ុន លី យ៉ុងផាត គ្រុប និងក្រុមហ៊ុនថៃ Bangkok Airways តាំងពី ២ ឆ្នាំមុន ត្រូវបានផ្អាកមួយរយៈធំហើយ ពោលគឺគ្មានលទ្ធផលទៅមុខនោះទេ ដោយសារវិបត្តិកូវីដ។ យ៉ាងណាមិញ អាកាសចរណ៍ស៊ីវិល បញ្ជាក់ថា ទោះបីមានការយឺតយាវដូច្នេះ រដ្ឋនឹងមិនដកអាជ្ញាបណ្ណរបស់ក្រុមហ៊ុនទាំងពីរឡើយ ព្រោះយល់ពីស្ថានភាពបច្ចុប្បន្ន ហើយព្យាយាមជំរុញក្រុមហ៊ុនឱ្យបន្តអភិវឌ្ឍ។ ជាក់ស្ដែង រដ្ឋាភិបាលបានផ្តល់ទីតាំងមួយកន្លែង លើផ្ទៃដីប្រមាណ ៤០០ ទៅ ៦០០ហិកតា ក្នុងឃុំបាក់ឃ្លង ស្រុកមណ្ឌលសី ខេត្តកោះកុង ទៅក្រុមហ៊ុន លី យ៉ុងផាត និង Bangkor Airways កាលពីចុងឆ្នាំ២០១៩ មកម្ល៉េះដើម្បីសិក្សាគម្រោងនេះ ។ ប៉ុន្តែថ្មីនេះ លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានប្រាប់ទស្សនាវដ្ដីនិងសំណង់ថា៖ «រយៈពេលប្រហែលពីរឆ្នាំនេះ អត់មានការអភិវឌ្ឍន៍អ្វីទាំងអស់។ ប៉ុន្តែ យើងអត់ដកអាជ្ញាបណ្ណទេ ព្រោះថាគម្រោងនេះផ្តួចផ្តើមដោយវិស័យឯកជន គឺប្រសិនបើគាត់សង់ គឺល្អ បើគាត់មិនសង់ ក៏អត់អីដែរ […]
អានបន្ថែមស្ពានឆ្លងកាត់ទន្លេបាសាក់ ក្នុងគម្រោងផ្លូវក្រវាត់ក្រុងទី៣ សាងសង់បានជិត១០០%ហើយ
មកទល់បច្ចុប្បន្ន ស្ពានឆ្លងកាត់ទន្លេបាសាក់ ដែលជាផ្នែកមួយរបស់គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ សម្រេចបាន៩៧,២៥%ហើយ ខណៈការដ្ឋានផ្លូវទាំងមូលក៏ដំណើរទៅដោយរលូនផងដែរ។ នេះបើយោងតាមក្រសួងសារធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី៤ ខែកក្កដា កន្លងទៅ។ ស្ពានឆ្លងកាត់ទន្លេបាសាក់ បែកចែកជា ២ ខ្សែ រួមមានស្ពានផ្នែកខាងកើតប្រវែង ៦៣០ម៉ែត្រ ដែលសម្រេចបាន៩៥,១០% ហើយគ្រោងនឹងបញ្ចប់ នៅខែតុលា ឆ្នាំ២០២១ និងស្ពានផ្នែកខាងលិចប្រវែង ៣៦៦ម៉ែត្រ ដែលសម្រេចបាន ៩៩,៤០% ហើយគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២១។ គួរបញ្ជាក់ផងដែរថា គម្រោងផ្លូវក្រវាត់ក្រុងខ្សែទី៣ មានប្រវែងសរុបជាង ៥ គីឡូម៉ែត្រ ក្នុងនោះផ្លូវមេមានប្រវែង ៤៧គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងអាម៉េរសរសៃដែក ទទឹង ២២ម៉ែត្រ (៤គន្លង)។ ផ្លូវនេះឆ្លងកាត់ភ្នំពេញ ១៥,៤២គីឡូម៉ែត្រ និងខេត្តកណ្តាល ៣៧,៥៦គីឡូម៉ែត្រ ដោយនឹងក្លាយជាផ្លូវក្រវាត់ក្រុងដ៏ធំ បម្រើឱ្យសេវាដឹកជញ្ជូនតភ្ជាប់ពីផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ឆ្លងកាត់ទន្លេបាសាក់។ គម្រោងសាងសង់ផ្លូវនេះ គ្រោងចំណាយថវិកាសរុបប្រមាណ ២៦៧ លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ (អានបន្ថែម)
អានបន្ថែមផែនការផ្លូវល្បឿនលឿនពីព្រលានថ្មីមកក្រុងភ្នំពេញ ប៉ះពាល់តិចតួចពីវិបត្តិកូវីដ តែនៅបន្តទៅមុខ
ផែនការសាងសង់ផ្លូវល្បឿនលឿនលើអាកាស តភ្ជាប់រវាងរាជធានីភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនៅខេត្តកណ្តាល អាចនឹងពន្យារបន្តិចដោយសារវិបត្តិកូវីដ ប៉ុន្តែការសិក្សានៅតែបន្ត ហើយគម្រោងគឺនៅតែមាន។ នេះបើយោងតាម អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា។ អ្នកឧកញ៉ា ពុង ឃាវសែ ដែលជាប្រធានក្រុមហ៊ុន OCIC ធ្លាប់បានឱ្យដឹងកាលពីចុងឆ្នាំមុនថា គម្រោងដំណាក់កាលទី១ អាចនឹងចាប់ផ្ដើមសាងសង់នៅឆ្នាំ ២០២១ នេះ។ ប៉ុន្តែ ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា បានឱ្យដឹងកាលពីម្សិលមិញនេះថា គម្រោងនេះអាចនឹងមិនបើកការដ្ឋានទាន់ក្នុងឆ្នាំនេះទេ ដោយសារវិបត្តិកូវីដ។ លោកបានថ្លែងថា៖ «ផលប៉ះពាល់ហ្នឹង វាប៉ះហើយ ការចាប់ផ្តើម យើងសង្ឃឹមថា ២០២១ ប្រហែលមិនទាន់បានទេ តែក្រុមហ៊ុននឹងចាប់ផ្តើមជំហានបន្តៗទៀត»។ គួរបញ្ជាក់ផងដែរថា អ្នកឧកញ៉ា ពុង ឃាវសែ ធ្លាប់បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខថា គម្រោងផ្លូវល្បឿនលឿននេះ គឺមិនមែនជា Highway ដូចផ្លូវទៅក្រុងព្រះសីហនុទេ តែសាងសង់ជាស្ពានអាកាសផុតពីដី មានប្រវែងសរុបប្រមាណ ២១,៥ គីឡូម៉ែត្រ និងមាន ២ដំណាក់កាល។ ដំណាក់ទី១ ប្រវែង ១០គីឡូម៉ែត្រ […]
អានបន្ថែមសេចក្តីព្រាងច្បាប់វិនិយោគថ្មី គ្រោងដាក់ឆ្លងរាជរដ្ឋាភិបាលពិនិត្យនៅសប្តាហ៍ក្រោយ
សេចក្តីព្រាងច្បាប់ស្តីពីការវិនិយោគថ្មីដែលត្រូវបានគេទន្ទឹងរង់ចាំជាយូរមកហើយ នឹងត្រូវដាក់ឆ្លងឱ្យរដ្ឋាភិបាលពិនិត្យ និងអនុម័តនៅសប្តាហ៍ក្រោយ ខណៈពេលនេះអន្តរក្រសួងកំពុងត្រៀមបញ្ចប់ការចងក្រងធាតុចូលថ្មីៗឱ្យត្រូវនឹងបច្ចុប្បន្នភាពក្នុងស្រុកបច្ចុប្បន្ន។ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគថ្មី នឹងត្រូវដាក់ជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យ និងពិភាក្សានៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ។ ច្បាប់វិនិយោគថ្មីត្រូវបានរំពឹងថា នឹងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាទិសដៅទាក់ទាញសម្រាប់ការវិនិយោគថ្មី ក៏ដូចជារក្សាការវិនិយោគដែលមានស្រាប់នៅក្នុងប្រទេស។ រាជរដ្ឋាភិបាលបានចាប់ផ្តើមធ្វើសេចក្តីព្រាងច្បាប់វិនិយោគថ្មីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយប្រមូលផ្តុំធាតុចូលពីវិស័យឯកជន និងដៃគូអភិវឌ្ឍន៍។ ច្បាប់ថ្មីនេះត្រូវបានព្រាងដោយយកចិត្តទុកដាក់ ដោយថ្លឹងថ្លែងពីគោលដៅអាទិភាពក្នុងការបង្កើនចំណូលរបស់រដ្ឋ និងគោលដៅដើម្បីផ្ដល់អត្ថប្រយោជន៍ និងភាពងាយស្រួលដល់វិនិយោគិនក្នុងរយៈពេលវែង។ ទាក់ទិននឹងផែនការទាក់ទាញអ្នកវិនិយោគនេះ សេដ្ឋកិច្ចវិទូអន្តរជាតិ ធ្លាប់ឱ្យដឹងថាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពដើម្បីធ្វើឱ្យកម្ពុជាមានភាពទាក់ទាញគឺ ការធ្វើឱ្យបទប្បញ្ញត្តិនានាក្នុងស្រុក ឱ្យងាយស្រួលជាងមុន។ (អានបន្ថែម) ស្ថាបនិក និងជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ី អ្នកស្រី Deborah Elms មានប្រសាសន៍ថា បើប្រទេសកម្ពុជាកាត់បន្ថយភាពស្មុគស្មាញនេះបាន ក្រោយវិបត្តិកូវីដ កម្ពុជានឹងកាន់តែមានការប្រកួតប្រជែងនៅក្នុងតំបន់។
អានបន្ថែមរោងចក្រផលិតកង់ឡានដំបូងគេនៅកម្ពុជាកំពុងសាងសង់ គ្រោងទិញកៅស៊ូក្នុងស្រុក ១៥ម៉ឺនតោនក្នុងមួយឆ្នាំ
ដំណើរការសាងសង់រោងចក្រផលិតសំបកកង់រថយន្តដំបូងគេនៅកម្ពុជាស្ថិតក្នុងខេត្តស្វាយរៀង វិនិយោគដោយក្រុមហ៊ុនចិន Cart Tire Co., Ltd តម្លៃជាង ៣៥០លានដុល្លារអាមេរិក កំពុងធ្វើទៅដោយរលូន ខណៈក្រុមហ៊ុនសន្យាថានឹងទិញផលិតផលជ័រកៅស៊ូក្នុងស្រុក១០០% ក្នុងសង្វាក់ការផលិត ពោលគឺប្រមាណ ៥ម៉ឺនតោន នៅឆ្នាំដំបូង និង ១៥ម៉ឺនតោន នៅ៥ ឆ្នាំបន្ទាប់។ នេះបើយោងតាមកិច្ចចុះពិនិត្យទីតាំងការដ្ឋានផ្ទាល់របស់ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី១ ខែកក្កដា កន្លងទៅ។ គម្រោងនេះបច្ចុប្បន្នកំពុងសាងសង់លើផ្ទៃដីទំហំ ៥០ហិកតា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស នៅក្រុងបាវិត ខេត្តស្វាយរៀង ដែលអាចបង្កើតការងាររហូតដល់ជាង ៤ ០០០កន្លែង ជូនដល់កម្មករនិយោជិត។ បើយោងតាមរបាយការណ៍ក្រុមហ៊ុន នៅឆ្នាំដំបូង ការផលិតនឹងត្រូវការកៅស៊ូប្រមាណ ៥០ ០០០តោន ដោយនឹងកើនឡើងរហូតដល់ ១៥០ ០០០តោន នៅ៥ឆ្នាំខាងមុខ ឬស្មើនឹងប្រមាណ ៤៣% នៃផលិតកម្មកៅស៊ូក្នុងស្រុកសរុបឆ្នាំ២០២០។ ឯកឧត្តម សុខ ចិន្តាសោភា បញ្ជាក់ថា រោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា នឹងជួយជំរុញតម្រូវការជ័រកៅស៊ូ […]
អានបន្ថែម