ព័ត៌មានក្នុងស្រុក
សំណង់នានានៅកម្ពុជានឹងមានស្ដង់ដារជាងមុន ខណៈរដ្ឋកំពុងត្រៀមចេញច្បាប់ក្រមសីលធម៌វិស្វករ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគណៈវិស្វករកម្ពុជា កំពុងធ្វើការរួមគ្នា ពន្លឿនរៀបចំសេចក្តីព្រាងអនុក្រឹត្យក្រមសីលធ៌មវិស្វករ ដើម្បីឈានទៅរកការអនុម័តឱ្យអនុវត្តឆាប់ៗនេះ។ ការចេញអនុក្រឹត្យនេះ ចាត់ទុកជាចលករសំខាន់មួយជួយពង្រឹងគុណភាពវិស្វករក្នុងស្រុក ក៏ដូចជា ជួយឱ្យវិស័យសំណង់នៅកម្ពុជាមានស្ដង់ដារជាងមុនផងដែរ។ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំពិភាក្សារកធាតុចូល កាលពីថ្ងៃ ២១ ខែមិថុនា ថា អនុក្រឹតនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់សីលធម៌របស់វិស្វករ និងភាពសុច្ចរិតក្នុងការប្រកបវិជ្ជាជីវៈដោយ គុណភាព និងប្រសិទ្ធភាព។ «បច្ចុប្បន្ន ការរៀបរៀងគឺជិតបញ្ចប់ហើយ នៅសល់តែរកធាតុចូលបន្ថែម និងបន្តពិនិត្យកែសម្រួល មុននឹងស្នើសុំការសម្រេចចុះហត្ថលេខាពីសម្តេច ហ៊ុន សែន»។ គួរបញ្ជាក់ផងដែរថា របាយការណ៍របស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ បានបង្ហាញថា វិស្វករក្នុងវិស័យសំណង់ដែលចុះបញ្ជីមាននាពេលបច្ចុបន្នមានសរុប ៤ ៦២៣ នាក់។ (អានបន្ថែម)
អានបន្ថែមសាកលវិទ្យាល័យធំមួយចំនួននៅចិន ចង់មកជួយបង្រៀនវិស្វករខ្មែរឱ្យចេះសង់ហេដ្ឋារចនាសម្ព័ន្ធខ្នាតធំ
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើសុំឱ្យចិនជួយបង្ហាត់បង្រៀនវិស្វករកម្ពុជាឱ្យចេះកសាងហេដ្ឋារចនាសម្ព័ន្ធធំៗ ដោយខ្លួនឯង ខណៈបច្ចុប្បន្នកម្ពុជានៅខ្វះធនធានមនុស្សផ្នែកនេះច្រើនណាស់។ ការស្នើនេះ ធ្វើឡើងក្នុងកិច្ចពិភាក្សាការងារទ្វេភាគីរវាង ឯកឧត្តម ស៊ុន ចាន់ថុល និងឯកឧត្តម Li Xiaopeng រដ្ឋមន្ត្រីដឹកជញ្ជូននៃប្រទេសចិន កាលថ្ងៃទី២២ ខែមិថុនា នេះ។ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា៖ «បច្ចុប្បន្ន ទោះកម្ពុជាមានវិទ្យាស្ថាន តេជោសែន សាធារណការហើយក្ដី យើងក៏នៅចង់ឱ្យចិនផ្តល់សាស្ត្រាចារ្យ និងអ្នកបច្ចេកទេស មកជួយបង្ហាត់បង្រៀនវិស្វករកម្ពុជាបន្ថែមទៀត ពោលគឺឱ្យចេះកសាងផ្លូវ ស្ពាន កំពង់ផែ ផ្លូវរថភ្លើង និងផ្លូវក្រោមដីជាដើម ដោយខ្លួនឯង»។ ជាការឆ្លើយតប ឯកឧត្តម Li Xiaopeng បានឱ្យដឹងថា វិទ្យាស្ថានបច្ចេកទេស និងសាកលវិទ្យាល័យមួយចំនួននៅប្រទេសចិន គឺមានបំណងចង់សហការជាមួយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីធ្វើឱ្យប្រសើរឡើងដល់ការកសាងសមត្ថភាពវិស្វករបច្ចេកទេសកម្ពុជា។ គួរជម្រាប់ថា យោងតាមទិន្នន័យរបស់គណៈវិស្វករកម្ពុជា កម្ពុជាកំពុងត្រូវធនធានមនុស្សផ្នែកជំនាញវិស្វករបន្ថែមទៀត ខណៈសព្វថ្ងៃនេះមាននិស្សិតកម្ពុជាតែ ៣,៤ %ប៉ុណ្ណោះ ដែលសិក្សាជំនាញវិស្វកម្មសំណង់ […]
អានបន្ថែមឯកឧត្តម ស៊ុន ចាន់ថុល សន្យានឹងពន្លឿនការដ្ឋានផ្លូវជាតិលេខ២ ក្រោយប្រជាពលរដ្ឋថាយឺតយាវខ្លាំង
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសន្យាថានឹងពន្លឿនការដ្ឋានគម្រោងលើកកម្ពស់ផ្លូវជាតិលេខ២ ឱ្យលឿនជាងមុន ពោលគឺធ្វើយ៉ាងឱ្យចប់តាមផែនការដែលបានកំណត់ ក្រោយពលរដ្ឋជាច្រើនរិះគន់ថាការដ្ឋានយឺតយ៉ាវខ្លាំង។ ឯកឧត្តម ថ្លែងដូច្នេះ ក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាពសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-កាលពីថ្ងៃទី២១ ខែមិថុនា នេះ។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា៖ «បច្ចុប្បន្នក្រសួងកំពុងតាមដានជំរុញទៅកាន់ក្រុមសាងសង់ ថាត្រូវសង់ផ្លូវប្រកបដោយគុណភាព តាមបទដ្ឋានបច្ចេកទេស សំដៅធានាដល់ការប្រើប្រាស់យូរអង្វែង។ ជាមួយគ្នានោះ រដ្ឋមន្ត្រីរូបនេះ ក៏បានជំរុញឱ្យក្រុមហ៊ុនត្រូវបញ្ចប់ការសាងសង់តាមកិច្ចសន្យា និងការព្រមព្រៀងកន្លងមកផងដែរ។ ឯកឧត្តមធ្លាប់បានឱ្យដឹងថា៖ «ក្នុងដែលមានករណីយឺតយ៉ាវ ដោយសារវិបត្តិកូវីដ គ្រឿងចក្រជាប់នៅប្រទេសវៀតណាម រឿងហ្នឹងអាចពិភាក្សាគ្នាបាន ដោយឡែកចំពោះគុណភាពមិនអាចចរចាគ្នាបានជាដាច់ខាត់»។ លើសពីនេះ ក្រសួងក៏បានបង្កើតក្រុមការងារបច្ចេកទេសចំនួនពីរក្រុម ដែលមានភារកិច្ចចុះត្រួតពិនិត្យឆ្មក់មិនឱ្យក្រុមហ៊ុនសាងសង់ដឹងជាមុន ដើម្បីធានាការសាងសង់ផ្លូវមានគុណភាពរឹងមាំ។ គួររម្លឹកផងដែរថា ផ្លូវជាតិលេខ២ ត្រូវបានបើកការដ្ឋានស្ថាបនាឡើងវិញ ដំណាល់គ្នានឹងផ្លូវជាតិលេខ២២ កាលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ដោយគ្រោងនឹងបញ្ចប់ក្នុងរយៈពេល ៣០ខែ។ គម្រោងទាំងនេះទៀតសោត កំពុងសាងសង់ដោយប្រើប្រាស់ថវិកាប្រមាណ ៥៦លានដុល្លារ ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជាផងដែរ។ ផ្លូវទាំង ២ខ្សែនេះ បានបើកការដ្ឋានតាំងពីដើមឆ្នាំ ២០២០ […]
អានបន្ថែមស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ស្វាគមន៍រោងចក្រថ្មីមួយទៀងតម្លៃជាង ៥ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ២១ មិថុនានេះ បានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រថ្មីមួយកន្លែងទៀត តម្លៃ ៥លានដុល្លារអាមេរិក នៅខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុននោះមានឈ្មោះថា SOKI BAG & ACCESSORIES (CAMBODIA) CO., LTD ដែលវិនិយោគ ៥លានដុល្លារ សាងសង់រោងចក្រផលិតកាបូប និងចង់យួរគ្រប់ប្រភេទ នៅភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ជាមួយនឹងទុនវិនិយោគដ៏ធំនេះ គម្រោងនឹងជួយអាចបង្កើតការងារបានចំនួន ១.៣៨៣កន្លែង ផងដែរ។ គួររម្លឹកដែរថា សម្រាប់ឆ្នាំ ២០២១ នេះ គិតត្រឹមដើមខែមិថុនានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តគម្រោងធំៗ ជាច្រើនដែលមានទុនវិនិយោគសរុបមានប្រមាណជាង ២,២ពាន់លានដុល្លារអាមេរិក៕
អានបន្ថែមផលិតកម្មរ៉ែមាសខ្នាតឧស្សាហកម្មដំបូងនៅកម្ពុជា បើកដំណើរជាផ្លូវការថ្ងៃនេះ
ក្រុមហ៊ុន Renaissance Minerals (Cambodia) ចាប់ផ្តើមផលិតកម្មចម្រាញ់រ៉ែមាសនៅតំបន់អូរខ្វាង ខេត្តមណ្ឌលគិរី ជាផ្លូវការការពីព្រឹកថ្ងៃចន្ទ ទី២១ មិថុនា នេះហើយ ដែលនេះជាការសឱ្យឃើញពីសមិទ្ធិផលដ៏ធំធេងមួយទៀតរបស់ប្រទេសកម្ពុជា។ ពិធីបើកដំណើរការនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល។ ការចាប់ដំណើរការចម្រាញ់មាសនេះ ធ្វើឡើងដោយក្រុមហ៊ុន Renaissance Minerals Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអូស្រ្តាលី Emerald Renaissance ក្រោយក្រុមហ៊ុនចំណាយពេលជាង១៤ឆ្នាំដើម្បីសិក្សា និងស្វែងរករ៉ែមាសនៅដែនអាជ្ញាបណ្ណរបស់ខ្លួន។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់ឱ្យដឹងថា ក្រុមហ៊ុនរំពឹងថានឹងអាចផលិតមាសសុទ្ធបានប្រមាណ ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។ យ៉ាងណាក្ដី ដោយសារតែកម្ពុជាមិនទាន់មានរោងចក្របន្សុទ្ធមាស ដូច្នេះរ៉ែមាសដែលចម្រាញ់ដោយក្រុមហ៊ុន Renaissance Minerals (Cambodia) Limited គឺនឹងត្រូវនាំចេញទៅបន្សុទ្ធនៅក្រៅប្រទេស ដូចជាប្រទេសសឹង្ហបុរី និងអូស្ត្រាលី ជាដើម។ ផលិតផលមាសពីជម្រករ៉ែអូរខ្វាវនេះ នឹងផ្ដល់ចំណូលដុលជាមធ្យមប្រមាណ១៨៥ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើសពន្ធផ្សេងៗជាមធ្យមនឹងមានប្រមាណ ៤០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។
អានបន្ថែមឯកឧត្តម ស៊ុន ចាន់ថុល៖ ស្ពានស្វាយជ្រុំ កូរ៉េនៅសិក្សានៅឡើយ មិនទាន់មានផែនការអ្វីជាក់លាក់ទេ
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសិក្សាលទ្ធភាពសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ពីតំបន់ជ្រោយចង្វារទៅកាន់ស្វាយជ្រុំ បច្ចុប្បន្នសាធារណរដ្ឋកូរ៉េខាងត្បូង បានឯកភាពសំណើកម្ពុជាហើយ តែស្ថិតក្នុងការសិក្សានៅឡើយទេ។ ថ្លែងក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាពសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ កាលថ្ងៃទី២១ ខែមិថុនា នេះ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា តបតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន ពេលនេះភាគីកូរ៉េបានយល់ព្រមឯកភាពជួយសង់ស្ពាននេះហើយ។ យ៉ាងណា ឯកឧត្តមបន្តដូច្នេះថា៖ «បច្ចុប្បន្នមិនទានមានផែនការអ្វីជាក់លាក់ទេ ព្រោះភាគីកូរ៉េកំពុងសិក្សានៅឡើយ ដោយក្រុមហ៊ុនកូរ៉េកំពុងសិក្សាថាតើសាងសង់ស្ពានប្រភេទណា? អស់ថវិកាប៉ុន្មាន? ហើយនៅពេលសិក្សាចប់សព្វគ្រប់នឹងដាក់ដេញថ្លៃដើម្បីជ្រើសរើសក្រុមហ៊ុនមកសាងសង់ស្ពានស្វាយជ្រុំរបស់យើង»។ យ៉ាងណាក្ដី រដ្ឋមន្រ្តីរូបនេះ មិនបានបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់ថា ការសិក្សានឹងបញ្ចប់នៅពេលណានោះទេ។ ក្នុងថ្ងៃជាមួយគ្នានេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ថា ផែនការ និងការសិក្សាស្ពានក្រចេះ-កំពង់ធំ ត្រូវបានត្រៀមរួចរាល់ ខណៈការសាងសង់គ្រោងនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ ក្រោយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចអនុម័តជាផ្លូវការ។ (អានបន្ថែម)
អានបន្ថែមផ្លូវល្បឿនលឿន នឹងបញ្ចប់ខែកញ្ញា ២០២២ ខណៈរដ្ឋកំពុងស្នើឯកជនយកសេវាទាបជាង ១០សេនក្នុងមួយគីឡូម៉ែត្រ
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គ្រោងនឹងបញ្ចប់មុនផែនការ ពោលគឺប្ដូរពីខែមីនា ឆ្នាំ ២០២៣ មកត្រឹមខែកញ្ញា ឆ្នាំ ២០២២ វិញ ព្រមជាមួយនឹងការបើកឱ្យជិះសាកល្បងឥតគិតថ្លៃ ១អាទិត្យ ឬ ១ខែដំបូង ខណៈបច្ចុប្បន្នដំណើរការសាងសង់សម្រេចបានប្រមាណ ៥៥% ហើយ។ នេះបើយោងតាមប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងកិច្ចចុះត្រួតពិនិត្យផ្លូវល្បឿនលឿនកាលពីព្រឹកទី២១ ខែមិថុនា។ ឯកឧត្តម បានឱ្យដឹងថា៖ «បច្ចុប្បន្នក្រសួងកំពុងពន្លឿនក្រុមហ៊ុនសាងសង់ឱ្យចប់នៅខែកញ្ញាឆ្នាំក្រោយនេះ។ ក្រោយបញ្ចប់យើងនឹងសុំឱ្យឯកជន បើកឱ្យប្រជាពលរដ្ឋបើកបរសាកល្បងដោយឥតគិតថ្លៃ អាច១អាទិត្យ ឬ១ខែ ដើម្បីឱ្យពួកគាត់ស្គាល់ផ្លូវសិន»។ យ៉ាងណាមិញទាន់ទិននឹងតម្លៃវិញ ក្រសួងកំពុងចរចាឱ្យក្រុមហ៊ុនយកតម្លៃសេវាបើកបរលើផ្លូវនេះទាប។ «ជាទូទៅ នៅប្រទេសក្រៅគេយកតម្លៃ ១០សេន ទៅ ១៥សេន ក្នុង១គម។ ប៉ុន្តែយើងចង់ឱ្យក្រុមហ៊ុនកុំយកថ្លៃស្មើនឹងប្រទេសជឿនលឿនទាំងនោះអី។ កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍ ដូច្នេះដំបូងៗ គួរយកតម្លៃទាបសិនទៅ ចាំប្រជាពលរដ្ឋយើងមានចំណូលខ្ពស់ ចាំយកថ្លៃជាងមុន» ឯកឧត្តមបានបន្ត។ គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ ភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ […]
អានបន្ថែមក្រសួងដាក់កំហិតឱ្យឯកជនបញ្ចប់ការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-បាវិតត្រឹមនៅចុងឆ្នាំនេះ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញក្រុមហ៊ុនឯកជនឱ្យបញ្ចប់ការសិក្សា និងផែនការលម្អិតនៃការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ឱ្យចប់សព្វគ្រប់ត្រឹមនៅចុងឆ្នាំ២០២១នេះ គោលបំណងដើម្បីឱ្យកម្ពុជាមានផ្លូវល្បឿនលឿនខ្សែទី២ ក្នុងពេលឆាប់ៗខាងមុខ។ នេះបើយោងតាមប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងកិច្ចចុះត្រួតពិនិត្យផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាលពីព្រឹកមិញនេះ។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានចុះហត្ថលេខា framework រួចហើយ។ ឥឡូវក្រុមហ៊ុនឯកជនមួយចំនួនកំពុងសិក្សា ហើយយើងទុកពេលឱ្យគាត់ត្រឹមចុងឆ្នាំនេះ»។ «ដូច្នេះ ចុងឆ្នាំនេះគាត់នឹងបញ្ជូនឯកសារគ្រប់យ៉ាងមកឱ្យយើងពិនិត្យ ពេលនោះយើងនឹងដឹងថា ផ្លូវនេះតម្លៃប៉ុន្មាន សង់ពីណាទៅណា ហើយសង់បានឬមិនបាន។ ដូច្នេះ គម្រោងគឺទៅមុខហើយ មិនថយក្រោយនោះទេ»។ ឯកឧត្តម បន្តថា បើមានផ្លូវល្បឿនលឿនទី១ ហើយគឺត្រូវតែមាន ទី២ និងទី៣ ព្រោះ ផ្លូវភ្នំពេញ-បាវិត គឺផ្លូវដ៏ចាំបាច់បំផុត។ គួរបញ្ជាក់ផងដែរថា ផ្លូវនេះកំពុងសិក្សាដោយចិន និងជប៉ុន។ កាលពីខែកញ្ញា ឆ្នាំ២០២០ ក្រុមហ៊ុន China Railway International Group Co., Ltd ធ្លាប់បានបង្ហាញគំរូប្លង់ចំនួន៣។ ដូចគ្នានេះ JICA […]
អានបន្ថែមស្ពានក្រចេះ-កំពង់ធំជិតបើកការដ្ឋានហើយ គ្រប់យ៉ាងរួចរាល់រង់ចាំតែសម្ដេចតេជោ ហ៊ុន សែន អនុម័តប៉ុណ្ណោះ
ផែនការ និងការសិក្សាស្ពានក្រចេះ-កំពង់ធំ ត្រូវបានត្រៀមរួចរាល់ ខណៈការសាងសង់គ្រោងនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ ក្រោយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចអនុម័តជាផ្លូវការ។ នេះបើយោងតាមប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងកិច្ចចុះត្រួតពិនិត្យផ្លូវល្បឿនលឿនកាលពីព្រឹកមិញនេះ។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «ស្ពាននេះ មិត្តចិនបានព្រមព្រៀងផ្ដល់ថវិកាកម្ចីហើយ ការសិក្សា និងផែនការក៏សម្រេចហើយដែរ ដោយក៏បានដាក់ទៅឱ្យសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រួតពិនិត្យ»។ «ក្រោយសម្ដេចអនុម័តហើយ យើងនឹងឈានទៅរកការចុះកិច្ចសន្យាសាងសង់ ក្នុងពេលឆាប់ៗខាងមុននេះ» ឯកឧត្តម បានបន្ដ។ គួរបញ្ជាក់ផងដែរថា បើយោងតាមការសិក្សារបស់ក្រសួង ស្ពានមួយខ្សែនេះនឹងមានប្រវែង ១.៧៦១ ម៉ែត្រដែលអាចនឹងប្រើប្រាស់រយៈពេលចន្លោះពី ២ ទៅ ៣ ឆ្នាំ ក្នុងការសាងសង់។ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានធ្លាប់បានឱ្យដឹងថា ការដ្ឋានគ្រោងនឹងធ្វើឡើងនៅក្នុងឆ្នាំនេះ។ (អានបន្ថែម)
អានបន្ថែមក្រសួងពាណិជ្ជកម្មជំរុញឱ្យស៊ុយអែតមកបើកផ្សារទំនើបលក់គ្រឿងសង្ហារិមខ្នាតយក្ស IKEA នៅកម្ពុជា
ក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យប្រទេសស៊ុយអែតពិចារណាមកបើកផ្សារទំនើបលក់គ្រឿងសង្ហារិម ដែលមានឈ្មោះល្បីល្បាញហៅថា IKEA នៅកម្ពុជា ខណៈទីផ្សារមួយនេះកំពុងតែមានសន្ទុះខ្លាំងនាពេលបច្ចុប្បន្ន។ នេះបើយោងតាមជំនួបរបស់ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម BJÖRN HÄGGMARK ឯកអគ្គរាជទូតនៃប្រទេសុយអែតនៅកម្ពុជា កាលពីថ្ងៃទី ១៥ ខែមិថុនា កន្លងមកនេះ។ ឯកឧត្តម ប៉ាន សូរស័ក្ដិ បានមានប្រសាសន៍ថា៖ «ភាគីកម្ពុជាចង់ឱ្យអ្នកធុរជន និងវិនិយោគិនស៊ុយអែតសំខាន់ៗ ចូលមកកម្ពុជាបន្ថែម»។ «ឧទាហរណ៍ដូចជា ក្រុមហ៊ុនគ្រឿងសង្ហារឹម IKEA និងក្រុមហ៊ុនផលិតរថយន្ត Volvo គួរចូលមកស្វែងរកឱកាសធុរកិច្ច ខណៈដែលការកែច្នៃគ្រឿងសង្ហារឹម និងការផលិតគ្រឿងបង្គំនិងបន្លាស់យានយន្តកំពុងមានកំណើនខ្លាំងនៅកម្ពុជា»។ ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត នឹងពិចារណាលើរឿងនេះ ដោយនឹងបន្តពង្រឹងទំនាក់ទំនងល្អរវាងប្រទេសទាំង ២ លើគ្រប់វិស័យពិសេសវិស័យពាណិជ្ជកម្ម។ គួរបញ្ជាក់ផងដែរថា ទំហំពាណិជ្ជកម្មកម្ពុជា-ស៊ុយអែត នៅឆ្នាំ២០២០ មានចំនួន ៦៤ លានដុល្លារអាមេរិក ខណៈដែលរយៈពេល៥ខែ នៅឆ្នាំ២០២១ មានចំនួន ២៣ លានដុល្លារអាមេរិក៕
អានបន្ថែម