ក្រុមហ៊ុនសិង្ហបុរីបានការអនុញ្ញាតបង្កើតមជ្ឈមណ្ឌលកសិកម្មខ្នាតយក្សលើដី១មុឺនហិកតានៅកំពង់ស្ពឺ

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ប្រទេសសិង្ហបុរី Hong Lai Huat Group ទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលបង្កើតមជ្ឈមណ្ឌលកសិកម្មខ្នាតយក្សមួយនៅលើផ្ទៃដីប្រមាណ ១ម៉ឺនហិកតា នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នេះបើយោងតាមការចុះផ្សាយរបស់របស់ The Business Times កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។ គម្រោងមជ្ឈមណ្ឌលនេះ នឹងសាងសង់ឡើងជាដំណាក់កាលៗ ដោយចាប់ផ្តើមដំបូងនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២១នេះ។ ការសាងសង់ដំណាក់ដំបូង នឹងផ្តោតជាសំខាន់ទៅលើការងារជំរុញហេដ្ឋារចនាសម្ព័ន្ធ ដូចជាសាងសង់បណ្តាញផ្លូវខាងក្នុង តខ្សែបណ្តាញអគ្គិសនី និងបណ្តាញទឹក។ គម្រោងមជ្ឈមណ្ឌលដ៏ធំនេះ ត្រូវរឹពឹងទុកថានឹងសាងសង់ដោយរួមច្របាច់បញ្ចូលដូចជា រោងចក្រកែច្នៃម្ហូបអាហារ ឃ្លាំងបរិក្ខារ កន្លែងផលិតថាមពល កសិដ្ឋានចិញ្ចឹមសត្វ ចំការ សម្ភារសំណង់ ប្រព័ន្ធជលវប្បកម្ម អាងប្រព្រឹត្តកម្មទឹកស្អាត រួមនឹងគំនិតនៃការរស់នៅរបស់សហគមន៍ និងពាណិជ្ជកម្ម។ ក្រុមហ៊ុនអចលនទ្រព្យ Hong Lai Huat Group សង្ឃឹមទុកថាគម្រោងអភិវឌ្ឍនេះនឹងទាក់ទាញអ្នកវិនិយោគផ្ទាល់ពីបរទេស និងបង្កើតការងារសម្រាប់ប្រជាជនក្នុងស្រុក។ មកទល់ពេលនេះ មានក្រុមហ៊ុនចំនួន ០៣មកហើយ ដែលបានចុះបញ្ជីចូលហ៊ុនគ្នា ដែលមានទុនវិនិយោគឡើងទៅដល់ ២២៥លានដុល្លារអាមេរិក ហើយពេលនេះ ក្រុមហ៊ុនក៏កំពុងតែចរចារជាមួយអ្នកពាក់ព័ន្ធផ្សេងទៀតក្នុងស្រុកផងដែរ។ គួរបញ្ជាក់ថា កាលពីខែមិថុនានេះ ក្រុមហ៊ុននេះ […]

អាន​បន្ថែម

ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំសង់បានជាង៥០%ហើយ

ដំណើរការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ  ដែលមានអគារស្នាក់នៅមន្រ្តីរាជការ  ផ្លូវប្រភេទ “ឃ” អគារវេទិកា សួន ការ៉ូឡា ភ្លើងបំភ្លឺសាធារណៈ បណ្តាញបំពង់រត់ខ្សែអគ្គិសនី និងបណ្តាញទូរគមនាគមន៍ក្រោមដី គិតមកដល់ពេល​នេះ សម្រេចបានជាង៥០%ហើយ។ នេះបើតាមកិច្ចប្រជុំត្រួតពិនិត្យ  និងវាយតម្លៃការអនុវត្តកិច្ចសន្យានៃការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ រវាងរដ្ឋបាលខេត្តត្បូងឃ្មុំ ក្រសួងសេដ្ឋកិច្ច  និងហិរញ្ញវត្ថុ  និងក្រុមហ៊ុនសាង​សង់  កាលពីថ្ងៃទី១៧ មិថុនា ២០២១ ដឹកនាំដោយឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។ កិច្ចប្រជុំនេះ បានឲ្យដឹងថា បច្ចុប្បន្នអគារស្នាក់ ៦អគារ សាងសង់សម្រេចបាន ៦០ភាគរយ ផ្លូវប្រភេទ “ឃ” សង់សម្រេចបាន ៣០ភាគរយ ខណៈការដាក់បង្គោលភ្លើង ការ៉ូឡា សួនច្បារ លូ បណ្តាញអគ្គសនី និងបណ្តាញទូរគម​នាគមន៍ ក៏សម្រេចបានតាមការរំពឹងទុក។ នាឱកាសនោះដែរ លោកឧកញ៉ា លី ឈួង តំណាងក្រុមហ៊ុនសាងសង់  លី  ឈួង សំណង់ និងអាហរ័ណ នីហរ័ណ ក៏បានរាយការណ៍ថា ការងារនេះក្រុមហ៊ុនលោកបានអនុវត្តន៍ទៅតាមគម្រោងប្លង់ និងទៅតាមផែនការអភិវឌ្ឍខេត្ត។ […]

អាន​បន្ថែម

ក្រសួងសាធារណការពិភាក្សាឱកាសវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជាមួយសភាពាណិជ្ជកម្មអាមេរិក

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលព្រឹកមិញនេះ បានជួបជាមួយសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកនៅកម្ពុជា (AmCham) ដើម្បីពិភាក្សាសក្ដានុពល និងជំរុញឱកាសវិនិយោគពីអាមេរិកលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យបានច្រើនជាងមុន។ កិច្ចប្រជុំគ្នានេះ ត្រូវបានចូលរួមពីក្រុមហ៊ុនមួយចំនួននៃ AmCham ដែលដឹកនាំដោយលោក Anthony Galliano ប្រធាន AmCham និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Cambodia Investment Management។ ក្រៅពីជំរុញ និងលើកទឹកចិត្តឱ្យអាមេរិកមកវិនិយោគបន្ថែមនៅកម្ពុជា ឯកឧត្ដម ស៊ុន ចាន់ថុល ក៏បានបង្ហាញនូវសមិទ្ធិផល ការអភិវឌ្ឍស្ពានថ្នល់ជាច្រើន ដែលសុទ្ធសឹងតែជាកត្តាទាក់ទាញការវិនិយោគ។ គម្រោងទាំងនោះរួមមាន ការស្ដារផ្លូវពីស្រទាប់ស្តើង (DBST) ទៅផ្លូវបេតុងកៅស៊ូ(AC) រួមមានដូចជាផ្លូវវជាតិលេខ១ លេខ២ លេខ២២ លេខ៣ លេខ៤ លេខ៥ ផ្លូវជាតិលេខ៦ លេខ៧ លេខ៨ លេខ៤៨ លេខ១០ លេខ១១ លេខ៥៦ លេខ៥៨ និងផ្លូវជាតិលេខ៧៦ ដែលត្រូវបានបញ្ចប់ការសាងសង់រួចរាល់។ លើសពីនេះ ក៏នៅមានគម្រោងដែលកំពុង និងត្រៀមសាងសង់ដូចជា គម្រោងសាងសង់ផ្លូវល្បឿនលឿន […]

អាន​បន្ថែម

កម្ពុជា និងអូស្ត្រាលី នឹងធ្វើការរួមគ្នាជំរុញឱ្យពលរដ្ឋកម្ពុជា១០០% មានទឹកស្អាតប្រើប្រាស់ត្រឹមឆ្នាំ ២០៣០

កម្ពុជា និងអូស្ត្រាលី ប្ដេជ្ញានឹងបន្តធ្វើការរួមគ្នា ពង្រីក ពង្រឹង និងលើកកម្ពស់ប្រព័ន្ធហេដ្ឋារចនាទឹកស្អាតទូទាំងប្រទេស ក្នុងគោលបំណងជំរុញឱ្យពលរដ្ឋកម្ពុជាទាំងអស់ មានទឹកស្អាតប្រើប្រាស់ត្រឹមឆ្នាំ ២០៣០។ នេះបើយោងតាមជំនួបរបស់ឯកឧត្តម ចម ប្រសិទ្ធិ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង លោក Luke Arnold ភារធារីស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា កាលពីថ្ងៃទី ១៥ ខែមិថុនា កន្លងមកនេះ។ តាមការស្រាវជ្រាវរបស់អូស្រ្តាលី គិតត្រឹមឆ្នាំ២០២០ មានត្រឹមតែ ៤៧% នៃភូមិទាំងអស់នៅកម្ពុជាប៉ុណ្ណោះ ដែលមានបណ្តាញទឹកស្អាតប្រើប្រាស់។ ដូច្នេះ លោក Luke Arnold សង្ឍឹមថា តាមរយៈកម្មវិធីវិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធ(3i) និងការគៀងគរអ្នកវិនិយោគពីវិស័យរដ្ឋ និងឯកជនរបស់អូស្រ្តាលី តួលេខនេះនឹងកើនឡើងឆាប់រហ័ស។ ឯកឧត្តមរដ្ឋមន្ត្រី ចម ប្រសិទ្ធិ បានថ្លែងថា ៖ «រដ្ឋាភិបាលគ្រោងនឹងផ្តល់ទឹកស្អាត ១០០% ដល់ពលរដ្ឋនៅទីប្រជុំជននៅត្រឹមឆ្នាំ ២០២៥ ហើយផ្តល់ទឹកស្អាតដល់ប្រជាជនកម្ពុជាទាំងអស់នៅត្រឹមឆ្នាំ ២០៣០ ហើយប្រព័ន្ធទិន្នន័យរបស់កម្មវិធី (3i) នឹងជួយឱ្យរដ្ឋភិបាលសម្រេចនូវការគ្រោងទុកនេះ»។ […]

អាន​បន្ថែម

គម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ខ្នាតធំ ថ្មីមួយទៀត នៅបាត់ដំបង នឹងចាប់ផ្ដើមសាងសង់ក្នុងឆ្នាំនេះ

ក្រុងបាត់ដំបងប៉ែកខាងលិច នឹងមានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ខ្នាតធំថ្មីមួយទៀត ដែលមានសមត្ថភាពចម្រោះទឹកដល់ទៅ ១២ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ដោយការដ្ឋានគ្រោងនឹងចាប់ផ្តើមដំណើរការអនុវត្តក្នុងឆ្នាំ២០២១នេះ។ ជាមួយគ្នានេះដែរ ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៅត្រើយខាងកើត ដែលបច្ចុប្បន្នកំពុងសាងសង់ មកទល់ពេលនេះ សម្រេចបានប្រមាណ ៥% ហើយ។ នេះបើយោងតាមមន្រ្តីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង កាលថ្ងៃទី១៥ ខែមិថុនា។ លោកស្រី កឹម សុគន្ធារី អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានឱ្យដឹងថា គម្រោងត្រើយខាងកើតដែលកំពុងសាងសង់នេះ គ្របដណ្តប់លើផ្ទៃដីជិត១០ហិកតា ត្រើយខាងកើតស្ទឹងសង្កែ ហើយមានសមត្ថភាពអាចសម្អាតទឹកកខ្វក់ជាង ៨ពាន់ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ ហើយទឹកនេះអាចយកទឹកទៅប្រើប្រាស់លើការស្រោចស្រពដំណាំបានផងដែរ ។ តាមផែនការគម្រោងនេះនឹងត្រូវអនុវត្តរយៈពេល ៣ឆ្នាំ ដោយបានចាប់ផ្តើមអនុវត្តតាំងពីអំឡុងខែធ្នូ ឆ្នាំ២០២០ កន្លងមកម្លេះ។

អាន​បន្ថែម

ខ្សែបញ្ជូនអគ្គីសនីតង់ស្យុងខ្ពស់ ក្នុងតំបន់អភិវឌ្ឍន៍អូរត្រេះ នឹងបើកការដ្ឋាន ថ្ងៃទី ២១ មិថុនានេះ

អគ្គិសនីកម្ពុជា នឹងចាប់ផ្ដើមសាងសង់បណ្តាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់នៅតាមបណ្ដោយផ្លូវថ្មី ក្នុងតំបន់អភិវឌ្ឍន៍អូរត្រេះ នៅថ្ងៃទី២១ ខែមិថុនា ខាងមុខនេះ ខណៈរដ្ឋបាលខេត្តព្រះសីហនុបាននឹងកំពុងប្រកាសឱ្យម្ចាស់អចលនទ្រព្យ និងម្ចាស់ដីដែលស្ថិតនៅភូមិ៦ និងភូមិគគីរទាំងអស់ត្រូវចូលរួមសហការ។ បណ្តាញបញ្ជូនអគ្គីសនីតង់ស្យុងខ្ពស់នេះ នឹងមានទទឹងប្រវែង ៤០ម៉ែត្រ ដែលស្ថិតក្នុងតំបន់អភិវឌ្ឍន៍អូរត្រេះ នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ដែលតភ្ជាប់ពីភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ដូច្នេះ ដើម្បីសម្រួលដល់ដំណើរការសាងសង់ អ្នកដែលកំពុងរស់នៅលើទីតាំងដីខាងលើ ត្រូវបង្កភាពងាយស្រួលដល់ក្រុមការងារក្នុងការចុះវាស់វែងកំណត់ទទឹងផ្លូវ។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ការសាងសង់បណ្តាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់នេះ គឺដើម្បីបង្កើតមានស្ថិរភាព និងគុណភាពអគ្គសនី ក៏ដូចជាដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុឱ្យកាន់តែមានការរីកចំរើនបន្ថែមទៀត។

អាន​បន្ថែម

ខណ្ឌឫស្សីកែវ ក្រុងតាខ្មៅ និងស្រុកបាទី ទាក់ទាញរោងចក្រថ្មី៣ តម្លៃជិត១៥លានដុល្លារ

ខណ្ឌឫស្សីកែវ ក្រុងតាខ្មៅ និងស្រុកបាទី កំពុងតែមានសក្ដានុពលខ្លាំង ដោយថ្មីៗនេះទើបតែទាក់ទាញគម្រោងវិនិយោគរោងចក្រថ្មី ៣ធំៗ ដែលអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) តម្លៃសរុបប្រមាណជិត ១៥លានដុល្លារអាមេរិក។ គម្រោងទី១ គឺជាការវិនិយោគ ២,៤ លានដុល្លាររបស់ក្រុមហ៊ុន J.A.K GARMENT CO., LTD បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ដោយឡែក គម្រោងទី២ គឺរោងចក្រកាត់ដេរសម្លៀកបំពាក់តម្លៃ ៤,៣លានដុល្លារ វិនិយោគដោយ PREMIER TECH GARMENT (CAMBODIA) CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។ ចុងក្រោយ រដ្ឋាភិបាលក៏បានអនុញ្ញាតឱ្យក្រុមហ៊ុន CHANCO TEXTILES (CAMBODIA) CO., LTD បោះទុន ៨,២លានដុល្លារ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ភួយ ស្រោមពូក និងស្រោមខ្នើយ ដែលមានទីតាំងស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ […]

អាន​បន្ថែម

KrisEnergy នឹងឡើងតុលាការនៅខែក្រោយ ខណៈស្ថានភាពបូមប្រេងនៅមិនច្បាស់លាស់

ក្រុមហ៊ុន KrisEnergy ប្រកាសថា សំណុំរឿងស្នើរំលាយក្រុមហ៊ុន នឹងឡើងសាវនាការសម្រេចក្តី នៅថ្ងៃទី១២ ខែកក្កដា ខាងមុខនេះ ខណៈប្រតិបត្តិការបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ KrisEnergy (Cambodia) នៅកម្ពុជា បានផ្អាកបណ្តោះអាសន្ន។ កាលបរិច្ឆេទសវនាការនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុនមេ បានប្រកាសរំលាយក្រុមហ៊ុនកាលពីថ្ងៃទី ៤ មិថុនា កន្លងមក ក្រោមហេតុផលជាប់បំណុលធ្ងន់ធ្ងរ មិនមានលទ្ធភាពសងត្រឡប់។ (អានបន្ថែម និងបន្ថែម) ទាក់ទិននឹងបញ្ហានេះដែរ ឯកឧត្តម ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា នៅក្នុងកាលរង់ចាំការចាត់ចែងរបស់តុលាការ និងការចរចារវាងភាគីថ្មីដែលទទួលបានសិទ្ធបន្ត ជាមួយរាជរដ្ឋាភិបាល ប្រតិបត្តិការប្រេងកាតនៅប្លុក A នៅកម្ពុជា នឹងត្រូវជួបបញ្ហាប្រឈម ដោយសារក្រុមហ៊ុនបុត្រសម្ព័ន្ធ KrisEnergy (Cambodia) បានបាត់បង់ការផ្តល់ទុនហិរញ្ញវត្ថុសម្រាប់ប្រតិបត្តិការរបស់ខ្លួន។ ឯកឧត្តម ម៉េង សក្តិធារ៉ា បញ្ជាក់បន្ថែមថា ប្រតិបត្តិការធំៗ និងគម្រោងអភិវឌ្ឍន៍ជំហានបន្ត ដែលបានគ្រោងទុក នឹងត្រូវផ្អាកជាបណ្តោះអាសន្ន រង់ចាំដំណោះស្រាយឯកភាពគ្នាណាមួយរវាងរាជរដ្ឋាភិបាល និងម្ចាស់បំណុលដែលទទួលបានសិទ្ធបន្តពីតុលាការ។

អាន​បន្ថែម

កំណាត់ផ្លូវជាតិលេខ៤៨ ត្រង់ឃុំប៉ាក់ខ្លងខេត្តកោះកុង បិទជួសជុលចាប់ពីថ្ងៃនេះទៅ

ផ្នែកខាងឆ្វេងនៃកំណាត់ផ្លូវជាតិលេខ៤៨ ត្រង់គីឡូម៉ែត្រលេខ ១៥៤+៣៥០ ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នឹងត្រូវបិទជួសជុលជាបណ្តោះអាសន្ន ដោយចរាចរនឹងត្រូវពង្វាងទៅខាងស្តាំទាំងអស់ ចាប់ពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១ នេះតទៅ។ ការផ្អាកចរាចរណ៍ គឺដោយសារតែផ្លូវរងការខូចខាតដោយជំនន់ទឹកភ្លៀង និងបានហូរច្រោះស្រុត ដូច្នេះក្រុមការងារត្រូវធ្វើការជួសជុល។ អាស្រ័យហេតុខាងលើនេះ ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះ មេត្តាប្រុងប្រយ័ត្ន និងយោគយល់អធ្យាស្រ័យ ក៏ដូចជាចូលរួមសហការ ដើម្បីឱ្យដំណើរជួសជុលកំណាត់ផ្លូវនេះបានទាន់ពេលវេលា៕  

អាន​បន្ថែម

ការព្រាងអនុក្រឹត្យដើម្បីចាត់ការធ្ងន់លើបទល្មើសស៊ីចំណីផ្លូវឈានទៅមុខមួយជំហានទៀតហើយ

ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំជាថ្មីម្ដងទៀត ពន្លឿនរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ និងផ្លូវរថភ្លើង ឱ្យបញ្ចប់តាមការគ្រោងទុក។ នេះសឱ្យឃើញពីវិវឌ្ឍនភាពទៅមុនមួយជំហានទៀតហើយ សម្រាប់វិធានការណ៍បង្ក្រាបបទល្មើសរំលោភសម្បត្តិរដ្ឋ។ កិច្ចប្រជុំត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១១ ខែមិថុនា ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋលេខាធិការ លឹម ស៊ីដេនីន ដោយផ្ដោតលើការពិភាក្សា និងផ្តល់ធាតុចូល ដើម្បីឱ្យសេចក្តីព្រាងមានលក្ខណៈគ្រប់ជ្រុងជ្រោយ។ លើសពីនេះ កិច្ចប្រជុំក៏ពិចារណាចង់បង្កើត ក្រុមការងារអន្តរក្រសួងមកពន្លឿននិងអនុវត្តការងារនេះផងដែរ។ គួរបញ្ជាក់ផងដែរថា អនុក្រឹត្យនេះមានគោលបំណង ដើម្បីលុបបំបាត់ការទន្ទ្រានយកដីចំណីផ្លូវទៅធ្វើសំណង់ផ្ទាល់ខ្លួន ក៏ដូចជាជួយកាត់បន្ថយឧបសគ្គនានាដែលរាំងស្ទះដល់ការអភិវឌ្ឍផ្លូវ។ អនុក្រឹត្យនេះ នឹងជួយឱ្យសមត្ថកិច្ចពាក់ព័ន្ធងាយស្រួលក្នុងការដោះស្រាយផលប៉ះពាល់ដល់ប្រជាជន ក្នុងករណីរដ្ឋមានគម្រោងស្ដារហេដ្ឋារចនាសម្ព័ន្ធណាមួយផងដែរ។ (អានបន្ថែម)

អាន​បន្ថែម