ព័ត៌មានក្នុងស្រុក
ផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត សាងសង់សម្រេចបានជិត ១០០% ហើយ
គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ពីភ្នំពេញទៅក្រុងកំពត សម្រេចបាន ៩៨,០៤% ហើយ ដោយមកទល់បច្ចុប្បន្ននៅសេសសល់តែការងារមួយចំនួនតូចប៉ុណ្ណោះ។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ។ ក្រសួងសាធារណការ និងដឹកជញ្ជូន បច្ចុប្បន្ននេះកំពុងប្រឹងប្រែងពន្លឿនការងារផ្សេងៗដូចជា បំពាក់កាមេរ៉ាចាប់ល្បឿនយានយន្ត កាមេរ៉ាសុវត្ថិភាព ជញ្ជីងថ្លឹងទម្ងន់ក្រោមដី និងជញ្ជីងថ្លឹងទម្ងន់នៅក្នុងស្ថានីយជាដើម។ ដោយឡែក ស្ពានអាកាសថ្មើរជើងនៅលើកំណាត់ផ្លូវជាតិលេខ៣ ឋិតនៅម្ដុំត្រាំខ្នា ក៏គ្រោងនឹងបញ្ចប់ការងារទាំងស្រុងក្នុងចុងខែមិថុនា ឆ្នាំ២០២១ ខាងមុខផងដែរ។ សូមបញ្ជាក់ថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ដែលមាន ប្រវែងសរុបប្រមាណ ១៣៤ គីឡូម៉ែត្រ ហើយបែងចែកជា ពីរកំណាត់។ កំណាត់ទី១ពីចោមចៅទៅបែកគុស ប្រវែង៧០ គីឡូម៉ែត្រ ដោយពង្រីកទទឹងតួផ្លូវរហូតដល់ ២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូអាស្វាល់ (AC) កម្រាស់ ៩សង់ទីម៉ែត្រ ចែកចេញជា ៤គន្លង ។ កំណាត់ទី២ ពីបែកគុសទៅក្រុងកំពត ប្រវែង៦៤ គីឡូម៉ែត្រ ជាប្រភេទផ្លូវ AC កម្រាស់ ៧សង់ទីម៉ែត្រ ពង្រីកទទឹងតួផ្លូវ រហូតដល់ ១២ម៉ែត្រ ចែកជាពីរគន្លង។ […]
អានបន្ថែមគម្រោងសាងសាង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាដល់ដំណាក់កាលសិក្សាអ្នកទទួលការហើយ ក្រោយចរចារជាច្រើនឆ្នាំ
គម្រោងសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភា ក្រោមជំនួយរបស់ប្រទេសវៀតណាមក្នុងទំហំទឹកប្រាក់ ២៥លានដុល្លារអាមេរិក ដែលបានពិភាក្សាគ្នាតាំងពីឆ្នាំ២០១៧ បានឈានទៅមុខមួយជំហានទៀតហើយ ខណៈរដ្ឋកំពុងពិនិត្យកិច្ចសន្យាអ្នកម៉ៅការសាងសង់។ នេះបើយោងតាមកិច្ចប្រជុំរវាងអគ្គលេខាធិការដ្ឋានរដ្ឋសភា និងក្រុមហ៊ុន Archetype (Cambodia ) Ltd. ដែលជាក្រុមហ៊ុនទីប្រឹក្សា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។ កិច្ចប្រជុំនេះ ផ្ដោតសំខាន់ពិនិត្យលើសេចក្តីព្រាងកិច្ចសន្យាសម្រាប់អ្នកម៉ៅការសាងសង់ និងធ្វើសេចក្តីបញ្ជាក់លើលក្ខខណ្ឌបន្ថែមរបស់ក្រុមហ៊ុន Archetype (Cambodia ) Ltd.។ គួរបញ្ជាក់ផងដែរ គម្រោងនេះនឹងត្រូវសាងសង់ជាងអគារកម្ពស់១១ ជាន់ ។ ប៉ុន្តែ បច្ចុប្បន្ន គម្រោង គឺស្ថិតនៅក្នុងដំណាក់កាលរៀបចំគណៈកម្មការវាយតម្លៃលើគុណភាព គណៈកម្មការហិរញ្ញវត្ថុ និងគណៈកម្មការផ្សេងៗទៀតពាក់ព័ន្ធនៅឡើយទេ។ កាលពីខែមករាកន្លងទៅនេះ ឃើញថា ក្រុមហ៊ុន JEB Surveys and Engineering Co., Ltd. ក៏បានខួងពិសោធន៍ដីចំនួន ០៤ រណ្តៅ នៅលើទីតាំងចំណតរថយន្តខាងមុខ និងជាប់អាហារដ្ឋានរដ្ឋសភា។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២១។ យ៉ាងណាក្ដី ប្រភពដដែលមិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់នៅគម្រោងនេះ ដែលនឹងអាចនឹងចាប់ផ្ដើមសាងសង់ […]
អានបន្ថែមក្រសួងគាំទ្រការបញ្ចូលតម្លៃសេវាប្រើប្រាក់ប្រព័ន្ធលូទៅក្នុងវិក្កយបត្រទឹកស្អាត
ក្រសួងសាធារណការ និងដឹកជញ្ជូន ថាការដាក់បញ្ចូលតម្លៃសេវាប្រើប្រាស់ប្រព័ន្ធលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់ ទៅក្នុងវិក្កយបត្រទឹកស្អាត គឺជាយន្តការមួយដើម្បីជួយឱ្យក្រុមហ៊ុនមានទុនគ្រប់គ្រាន់ដើម្បីលើកកម្ពស់ និងរៀបចំប្រព័ន្ធលូឱ្យមានប្រសិទ្ធភាព និងសោភ័ណភាពជាងមុន។ នេះបើតាមការកិច្ចប្រជុំបូកសរុបលទ្ធផលលើកទី៤ នៃគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្រ្តីពាក់ព័ន្ធ កាលថ្ងៃទី២៦ ខែឧសភា។ ឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថាកិច្ចប្រជុំ បានពិភាក្សាគ្នាយ៉ាងលម្អិត អំពីយុទ្ធសាស្ត្រ និងយន្តការក្នុងការស្រង់ថ្លៃដើម ការកំណត់ និងការប្រមូលថ្លៃសេវាប្រើប្រាស់ប្រព័ន្ធលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់ ក្នុងគោលបំណងដើម្បីធានាទ្រទ្រង់លើការវិនិយោគក្នុងវិស័យនេះ។ មិនតែប៉ុណ្ណោះ ការដាក់បញ្ចូលតម្លៃសេវាទឹកកខ្វក់ទៅក្នុងវិក្កយបត្រទឹកស្អាតនេះ ក៏ជំរុញឱ្យក្រុមហ៊ុនដែលទទួលខុសត្រូវមានទុនគ្រប់គ្រាន់ ដើម្បីយកលើកកម្ពស់ប្រព័ន្ធលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់ ឱ្យមានរបៀបរៀបរយ និងមានសោភ័ណភាពជាងមុន។ កាលពីពេលថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានជំរុញឱ្យក្រុមការងារបច្ចេកទេសជប៉ុន ឱជួយកម្ពុជារៀបចំផែនការមេគ្រប់គ្រងទឹកកខ្វក់នៅរាជធានីភ្នំពេញផងដែរ។ (អានបន្ថែម) លើសពីនេះ ក្រសួងក៏កំពុងពន្លឿនសេចក្ដីសម្រេចលើច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ ដើម្បីឈានទៅដាក់ឱ្យប្រើប្រាស់ជាផ្លូវការឱ្យបានលឿនបំផុត ក្នុងគោលចំណង ដោះស្រាយបញ្ហាប្រព័ន្ធលូគ្មានសណ្ដាប់ធ្នាប់ និងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ឱ្យមានប្រសិទ្ធភាពជាងមុន៕ (អានបន្ថែម)
អានបន្ថែមអគារថ្មីកម្ពស់ ១៤ជាន់ របស់ក្រសួងព័ត៌មានសាងសង់សម្រេចបានជាង ៧០% ហើយ
ដំណើរការសាង់សង់អគារថ្មី កំពស់១៤ជាន់ របស់ក្រសួងព័ត៌មាន មកដល់ពេលនេះ សម្រេចរួចរាល់បានប្រមាណជាង ៧០%ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅដើមឆ្នាំ ២០២២។ នេះបើយោងតាមកិច្ចចុះពិនិត្យការដ្ឋានរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ កាលពីថ្ងៃទី ២៧ ខែឧសភា។ មានទីតាំងស្ថិតក្នុងបរិវេណក្រសួងព័ត៌មានផ្ទាល់តាមបណ្តោយផ្លូវមុន្នីវង្ស អគារថ្មីនេះ មានកម្ពស់ ១៤ជាន់ បណ្តោយ ៦៥ ម៉ែត្រ ទទឹង ១៤ ម៉ែត្រ មានបន្ទប់បំពេញការងារជាង ៣០០បន្ទប់ ដែលនឹងក្លាយជាអគារធ្វើការថ្មីអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងអគារអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP។ គម្រោងនេះបានបើកការដ្ឋាន កាលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ កំពុងសាងសង់ដោយក្រុមហ៊ុន ឃុនសៀ ឌីវីឡុបមិនគ្រុប សហការជាមួយក្រុមហ៊ុនចិន BELLETONE ហើយគ្រោងនឹងប្រើពេលសរុប ២៤ខែ ពោលគឺនឹងបញ្ចប់នៅដើមឆ្នាំក្រោយ។ ក្នុងឱកាសនេះ ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានជំរុញលើកទឹកចិត្តដល់ក្រុមអ្នកសាងសង់ឱ្យប្រឹងធ្វើការងារឱ្យស្របតាមបទដ្ឋានស្តង់ដា និងបច្ចេកទេស ដើម្បីការប្រើបាស់បានយូរអង្វែង។
អានបន្ថែមផលិតកម្មអណ្តូងរ៉ែមាសគ្រោងនឹងធ្វើឡើងនៅចុងឆ្នាំ២០២១ នេះ
ក្រុមហ៊ុន Renaissance Minerals (Cambodia) គ្រោងនឹងចាប់ផ្តើមជីករ៉ែមាសក្នុងតំបន់អាជ្ញាបណ្ណរបស់ខ្លួន នៅខេត្តមណ្ឌលគីរី ចុងឆ្នាំ២០២១ នេះ ខណៈបច្ចុប្បន្ន ក្រុមហ៊ុនកំពុងពន្លឿនរៀបចំការងារត្រៀមជីក។ ឯកឧត្តម យស់ មុន្នីរ៉ាត់ អគ្គនាយករ៉ែ នៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ការជីករ៉ែមាសនេះ នឹងធ្វើឡើងនៅលើអណ្តូងចំនួនមួយ ដែលមានជម្រៅ ប្រមាណ ១០០ម៉ែត្រ។ ក្រោយជីកបានហើយ ក្រុមហ៊ុននឹងនាំចេញទៅកែច្នៃនៅក្រៅប្រទេស ដោយសារតែកម្ពុជាមិនមានសេវាកម្មធ្វើបន្សុទ្ធមាស នោះទេ។ ឯកឧត្តម យស់ មុន្នីរ៉ាត់ ថ្លែងថា៖ «តាមផែនការ ទន្និផលមាសដែលជីក រំពឹងថានឹងមានបរិមាណ ១០ម៉ឺនសអោន ក្នុងមួយឆ្នាំ ហើយរ៉ែមាសនឹងត្រូវនាំចេញទៅកាន់ប្រទេសទទួលស្គាល់គុណភាពរ៉ែមាស ដូចជាប្រទេសសឹង្ហបុរី និងអូស្រ្តាលី ដើម្បីបន្សុទ្ធមាសទឹក៩៩,៩%»។ បើតាមឯកឧត្តម យស់ មុន្នីរ៉ាត់ ក្នុងមួយតោនដីក្នុងអណ្តូងរ៉ែមាសរបស់ក្រុមហ៊ុន មានបរិមាណរ៉ែមាសជាមធ្យម ២,២ក្រាម។
អានបន្ថែម១៧គ្រួសារ ដែលរងផលប៉ះពាល់ពីនៃគម្រោងផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប ព្រមទទួលយកប្លង់ដីថ្មី
ប្រជាពលរដ្ឋ១៧គ្រួសារ ក្នុងភូមិធ្លកអណ្ដូង ដែលរងផលប៉ះពាល់ពីគម្រោងផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប បានស្ម័គ្រចិត្តចាប់ឆ្នោតយកទីតាំងដីឡូតិ៍ថ្មី ដែលស្ថិតនៅតំបន់អភិវឌ្ឍន៍ថ្មីនៅស្រុកបន្ទាយស្រី។ នេះបើយោងតាមរដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី២៦ ខែឧសភា។ មន្រ្តីជំនាញនៃក្រុមការងារដោះស្រាយគោលនយោបាយដីធ្លីផ្លូវ៣៨ខ្សែ បានបញ្ជាក់ថា មានពលរដ្ឋចំនួន១៧គ្រួសារ នៃ១៩គ្រួសារ ដែលមានទីលំនៅលើចំណុចចន្លោះកណ្តាលនៃសំណង់ផ្លូវភ្លោះ ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម។ ពេលនេះ ពួកគេបានព្រមទទួលយកការសម្របសម្រួលរបស់រដ្ឋបាលខេត្តសៀមរាបហើយ ដោយចាប់ឆ្នោតទទួលយកប្លង់ដីថ្មី និងរុះរើផ្ទះសម្បែងរបស់ខ្លួនចេញដោយស្ម័គ្រចិត្ត។ ទីតាំងថ្មីនេះ គឺស្ថិតនៅតំបន់អភិវឌ្ឍរុនតាឯក ភូមិតានី ឃុំរុនតាឯក នៃស្រុកបន្ទាយស្រី។ តំបន់នេះ រដ្ឋបាលខេត្តអះអាងថា នឹងរៀបចំឱ្យមានអគ្គិសនី ទឹកស្អាត ប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធផងដែរ។ គួររម្លឹកថា កាលពីថ្ងៃទី ១១ ខែឧសភា កន្លងទៅនេះ ប្រជាពលរដ្ឋប្រមាណ ៤៣១គ្រួសារ ដែលរស់នៅលើដីចំណីស្ទឹងតាមបណ្តោយស្ទឹងសៀមរាបចាប់ពីស្ពាននាគរហូតដល់ស្ពានអង្គរដែលស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ក៏បានយល់ព្រមរុះរើសំណង់របស់ខ្លួន ហើយប្តូរទៅរស់នៅទីតាំងថ្មីស្ថិតក្នុងភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ផងដែរ។ (អានបន្ថែម) អាជ្ញាធរខេត្តបានចាត់ទុកការស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋនេះ ជាគំរូមួយក្នុងការចូលរួមដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ៣៨ខ្សែ និងអភិវឌ្ឍន៍ខេត្តសៀមរាប។ ពាក់ព័ន្ធគម្រោងស្ថាបនាផ្លូវ ៣៨ខ្សែ នៅខេត្តសៀមរាបនេះដែរ គិតត្រឹមខែមីនា សម្រេចបានប្រមាណជាង […]
អានបន្ថែមផ្លូវថ្មីមួយខ្សែលាតសន្ធឹងតាមបណ្តោយឆ្នេរសមុទ្រខេត្តកោះកុង សាងសង់បាន ៧០% ហើយ
គម្រោងស្ថាបនាផ្លូវថ្មីមួយខ្សែ ឈ្មោះ «ផ្លូវលំជនបទភ្ជាប់និស្ស័យសម័យកូវីដ មរតកតេជោ ហ៊ុន សែន» ដែលមានប្រវែងជិត ៣៩គម ស្ថិតក្នុងខេត្តកោះកុង សម្រេចការសាងសង់បាន ៧០% ហើយ ។ នេះបើយោងតាមកងវិស្វកម្មតេជោ ហ៊ុន សែន កាលពីពេលថ្មីៗនេះ។ ផ្លូវលំជនបទនេះ មានទទឹង ៩ម៉ែត្រ ប្រវែងជិត ៣៩ គីឡូម៉ែត្រ មានស្ពានឆ្លងកាត់ដៃសមុទ្រចំនួន ៥ប្រវែងសរុបជាង ៤០០០ ម៉ែត្រ ព្រមជាមួយនឹងប្រព័ន្ធលូប្រអប់ និង លូមូលនៅតាមអូរជាច្រើនកន្លែងទៀត។ ប្រភពដដែលបានឱ្យដឹងទៀតថា ផ្លូវនេះតភ្ជាប់ពីផ្លូវលំអភិវឌ្ឍន៍ជនបទនៅភូមិទួលតាចាប ស្រុកមណ្ឌលសីមា ឆ្លងកាត់ព្រៃភ្នំ ដងអូរ ដៃសមុទ្រ ឆ្ពោះទៅកាន់ស្រុកគីរីសាគរ និងក្រុងខេមរភូមិន នៃខេត្តកោះកុង។ គម្រោងនេះបានចាប់ផ្តើមស្ថាបនាឡើងកាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងមកនេះ ដោយបានប្រើប្រាស់កងកម្លាំងប្រមាណ ១០០ នាក់ និងគ្រឿងចក្រជាង ៩០គ្រឿង ស្ថាបនាទាំងយប់ទាំងថ្ងៃដើម្បីសម្រេចទៅតាមផែនការកំណត់ ពោលគឺនៅខែមិថុនា ២០២១ នេះ។ លោកឧត្តមសេនីយ៍ទោ វង្ស […]
អានបន្ថែមក្រសួងជំរុញរៀបចំនិងគ្រប់គ្រងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទឹកក្រោមដីមានសណ្ដាប់ធ្នាប់ជាងមុន
ក្រសួងបរិស្ថាន បានប្ដេជ្ញាថានឹងបន្តលើកកម្ពស់ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធទឹកក្រោមដីឆ្លងដែន ពិសេសទឹកក្រោមដីឆ្លងដែននៅដែនដីសណ្តរនៃទន្លេមេគង្គរវាងវៀតណាម និងកម្ពុជា។ នេះបើតាមកិច្ចប្រជុំប្រព័ន្ធអនឡាញរបស់មន្រ្តីពាក់ព័ន្ធកាលពីថ្ងៃទី ២៥ ខែឧសភា។ ការប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងប្រមូលធាតុចូល ដើម្បីធ្វើឱ្យការអនុវត្តមានលក្ខណៈពេញលេញគ្រប់ជ្រុងជ្រោយ។ ឯកឧត្តម ជួប ប៉ារីស៍ ដែលជាប្រធានគម្រោង បានឱ្យដឹងថាគម្រោងលើកកម្ពស់ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធទឹកក្រោមដីនេះ បង្កើតឡើងដើម្បីពង្រឹងនិរន្តរភាពបរិស្ថាន និងសន្តិសុខទឹកក្នុងអាងទន្លេមេគង្គក្រោម។ គម្រោងនឹងរួមបញ្ចូលនូវសមាសធាតុសំខាន់ៗចំនួន ៥ រួមមាន៖ _ ការវិភាគនិងវាយតម្លៃដោយផ្អែកលើវិទ្យាសាស្ត្រ នៃការហូរចូល និងទាញយកមកប្រើប្រាស់ទឹកក្រោមដី ក៏ដូចជាផលប៉ះពាល់លើប្រព័ន្ធអេកូឡូស៊ី និងជីវភាពរបស់ប្រជាជន _ ស្វែងរកដំណោះស្រាយតាមរយៈការអនុវត្តគម្រោងសាកល្បង _ រៀបចំយន្តការសហប្រតិបត្តិការគ្រប់គ្រងនិងសហប្រតិបត្តិការឆ្លងដែន _ រៀបចំផែនការយុទ្ធសាស្ត្ររួមរវាងកម្ពុជា-វៀតណាម _ ការពង្រឹងសមត្ថភាពស្ថាប័ន និងការងារសម្របសម្រួលនានា។
អានបន្ថែមក្រសួងស្នើអ្នកបច្ចេកទេសជប៉ុនជួយរៀបចំផែនការមេគ្រប់គ្រងទឹកកខ្វក់នៅភ្នំពេញបន្ថែមទៀត
មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញដល់ក្រុមការងារបច្ចេកទេសជប៉ុនឱ្យជួយកម្ពុជារៀបចំផែនការមេគ្រប់គ្រងទឹកកខ្វក់នៅរាជធានីភ្នំពេញឱ្យមានប្រសិទ្ធភាពជាងមុន។ នេះបើយោងតាមកិច្ចប្រជុំក្រុមការងារ «Working Group» លើកទី២៤ ស្ដីពីគម្រោងអភិវឌ្ឍន៍សមត្ថភាពសម្រាប់ការងារគ្រប់គ្រងទឹកកខ្វក់ក្នុងរដ្ឋបាលរាជធានីភ្នំពេញ ក្រោមជំនួយបច្ចេកទេសពីជប៉ុន កាលពីថ្ងៃទី ២៥ ខែឧសភា។ លោក កឹម បូរី អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រង និងសម្របសម្រួលគម្រោង បានថ្លែងថា រដ្ឋាភិបាលបាន និងកំពុងធ្វើការយ៉ាងស្អិតរមួតជាមួយជប៉ុន សិក្សាស៊ីជម្រៅមុនដាក់ចេញផែនការមេ ដើម្បីគ្រប់គ្រងទឹកកខ្វក់ឱ្យមានប្រសិទ្ធភាព។ គួរជម្រាបផងដែរថា ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ធ្លាប់អះអាងថា កំពុងពន្លឿនសេចក្ដីសម្រេចលើច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ ដើម្បីឈានទៅដាក់ឱ្យប្រើប្រាស់ជាផ្លូវការឱ្យបានលឿនបំផុត ក្នុងគោលចំណងដោះស្រាយបញ្ហាប្រព័ន្ធលូគ្មានសណ្ដាប់ធ្នាប់ និងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ឱ្យមានប្រសិទ្ធភាពជាងមុន៕ (អានបន្ថែម)
អានបន្ថែមសាឡាងឆ្លងនៅទន្លេមេគង្គស្ទឹងត្រង់- ក្រូចឆ្មារ នឹងបង្វែយកទៅប្រើប្រាស់នៅខេត្តកំពង់ឆ្នាំងវិញ
សាឡាងដែលដឹកជញ្ជូនអ្នកដំណើរ ឆ្លងទន្លេមេគង្គស្ទឹងត្រង់- ក្រូចឆ្មារ នឹងត្រូវបង្វែរទៅខេត្តកំពង់ឆ្នាំងវិញ សម្រាប់ដឹកអ្នកដំណើរឆ្លងទន្លេចំនួន៣ ពីក្រុងកំពង់ឆ្នាំងទៅស្រុកកំពង់លែង។ នេះបើយោងតាមមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង។ មន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានទៅយកពីសាឡាងនេះពីខេត្តកំពង់ចាមកាលពីថ្ងៃទី ២៤ ខែឧសភា កន្លងទៅនេះ ដោយសាឡាងនឹងទៅដល់ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៦ ខែឧសភា នេះ។ ក្រោយពីបានស្ថាបនាផ្លូវលេខ50C ភ្ជាប់ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៦ ក្នុងខេត្តកំពង់ធំ ឃើញថាមានអ្នកដំណើរធ្វើដំណើរឆ្លងកាត់ទន្លេច្រើន ដែលធ្វើឱ្យសាឡាងនៅទីនោះមានភាពមមាញឹកខ្លាំង។ ដូច្នេះ សាឡាងបន្ថែមនេះ នឹងជួយសម្រួលដល់ការឆ្លងកាត់កាន់តែងាយស្រួល និងបញ្ជៀសការកកស្ទះថែមទៀត។ គួរបញ្ជាក់ថា កន្លងមកក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញគម្រោងសាងសង់ស្ពានវែងជាងគេនៅកម្ពុជាឆ្លងកាត់ទន្លេសាប តភ្ជាប់ខេត្តកំពង់ឆ្នាំងទៅកាន់ខេត្តកំពង់ធំ នឹងត្រូវសាងសង់បន្ទាប់ពីគម្រោងសាងសង់ស្ពានក្រចេះ-កំពង់ធំបញ្ចប់។ (អានបន្ថែម)
អានបន្ថែម