ព័ត៌មានក្នុងស្រុក
ខ្សែកាបរញ៉េរញៃនៅសៀមរាបបានបង្កប់ក្រោមដីជិត៥០%ហើយ គ្រោងសម្រេច១០០%ឆ្នាំក្រោយ
អាជ្ញាធរខេត្តសៀមរាប អះអាងថា រាល់បណ្ដាញខ្សែកាបរញ៉េរញៃលើអាកាសតាមដងផ្លូវទាំងអស់នៅក្នុងក្រុងសៀមរាប នឹងត្រូវបង្កប់ក្រោមដីឱ្យបាន១០០% ក្រោយបញ្ចប់ការសាងសង់ផ្លូវ៣៨ខ្សែ នៅដើមឆ្នាំក្រោយ។ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានឱ្យដឹងក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋាន កាលពីថ្ងៃទី២៤ ខែឧសភា នេះថា បណ្តាញខ្សែកាបក្រោមដី ជាផ្នែកមួយនៃគម្រោងរៀបចំទីក្រុងស្អាត និងឆ្លាតវៃ ហើយនៅពេលដែលផ្លូវ ៣៨ខ្សែ បញ្ចប់ហើយនោះ សៀមរាប-អង្គរ ពុំមានទៀតឡើយ ខ្សែកាបលើអាកាស។ ជាមួយគ្នានេះ លោក សុខ សីហា ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ដសៀមរាប បានឱ្យដឹងថា គម្រោងរៀបចំខ្សែកាបអ៊ុបទិចនៅក្រោមដីនេះ នឹងត្រូវអនុវត្តនៅលើបណ្តាផ្លូវចំនួន ២៤ខ្សែ ក្នុងក្រុងសៀមរាប ឬស្មើនឹងប្រវែងប្រមាណ ១៥០គីឡូម៉ែត្រ។ លោកបន្តថា៖ «ខណៈនៅក្នុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩ យើងបានអនុវត្តលើដងផ្លូវចំនួន១៤ខ្សែ ហើយ ស្មើនឹងប្រហែលជាង ៧០គីឡូម៉ែត្រ។ យើងរំពឹងថា គម្រោងនេះនឹងត្រូវបានសម្រេចជាលទ្ធផល ១០០% នៅឆ្នាំក្រោយនេះ»។ សូមបញ្ជាក់ថា នៅក្នុងខេត្ដសៀមរាប មានក្រុមហ៊ុនអ៊ិនធឺណិតចំនួន ១១ក្រុមហ៊ុន និងក្រុមហ៊ុនដែលបានទទួលអាជ្ញាប័ណ្ណជីកកប់បំពង់កាបទូរគមនាគមន៍ក្រោមដីចំនួន២ក្រុមហ៊ុន រួមមាន៖ ទូរគមនាគមន៍កម្ពុជារបស់រដ្ឋ និង […]
អានបន្ថែមព្រលានយន្តហោះភ្នំពេញបំពាក់បរិក្ខារបច្ចេកទំនើបថ្មី ដែលជួយកាត់បន្ថយការបញ្ចេញឧស្ម័នពុល
ជាមួយនឹងគោលដៅក្លាយជាអាកាសយានដ្ឋានបៃតង ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្មីៗនេះ បានដំឡើងគ្រឿងបរិក្ខារបច្ចេកវិទ្យាទំនើបថ្មី ២ ប្រព័ន្ធ គឺ ប្រព័ន្ធ Fixed Electrical Ground Power (FEGP) units និង ប្រព័ន្ធ Pre-Conditioned Air (PCA) units។ ជារួម ប្រព័ន្ធទាំង ២ នេះនឹងដើរតួរជាបណ្ដាញផ្គត់ផ្គង់អគ្គិសនីពីព្រលានទៅដល់យន្តហោះពេលកំពុងចតនៅច្រកទ្វារ។ ការធ្វើបែបនេះ គឺជួយកាត់បន្ថយការបញ្ចេញឧស្ម័នពុលបានមួយកម្រិតធំ ព្រោះយន្តហោះមិនចាំបាច់បញ្ឆេះម៉ាស៊ីនទេ ពេលកំពុងចត។ ក្រៅពីការជួយកាត់បន្ថយផ្សែងពុល យន្តហោះមិនចាំបាច់បញ្ឆេះម៉ាស៊ីនពេលកំពុងចត ក៏នឹងជួយកាត់បន្ថយសម្លេងរំខានផងដែរ ទាំងសម្រាប់អ្នកដំណើរ និងបុគ្គលិកធ្វើការដឹកជញ្ជូនសម្ភារៈឡើងលើយន្តហោះ។ ប្រព័ន្ធថ្មីនឹងត្រូវបង្កប់នៅក្រោមស្ពាន ដែលតភ្ជាប់ពីច្រកទា្វ (Gate) ទៅយន្តហោះ ដោយការប្រើអគ្គិសនី និងម៉ាស៊ីនត្រជាក់ គ្រប់យ៉ាង គឺចេញពីព្រលានផ្ទាល់តែម្ដង។ ការបំពាក់បច្ចេកវិទ្យាថ្មីនេះបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់ក្រុមហ៊ុន Vinci ក្នុងការពារបរិស្ថាន ដែលតែងតែជាគោលដៅចម្បងរបស់ក្រុមហ៊ុន។ ជាក់ស្ដែង អាកាសយានដ្ឋានអន្តរជាតិទាំង ៣ នៅប្រទេសកម្ពុជា ពីខែតុលាឆ្នាំមុន បានរំកិលខ្លួនទៅជាព្រលានយន្តហោះបៃតងកម្រិតទី ២ ក្នុងកម្មវិធីចាត់លំដាប់ការកាត់បន្ថយការបំភាយផ្សែងកាបូននៅព្រលានយន្តហោះជុំវិញពិភពលោក ឬ Airport […]
អានបន្ថែមស្ថានីយជញ្ជីងនៅផ្លូវជាតិលេខ ៥ បញ្ចប់ការសាងសង់ និងបើកដំណើរការជាបណ្តោះអាសន្ន
ស្ថានីយជញ្ជីងលង្វែក-ខេត្តកំពង់ឆ្នាំង នៅលើផ្លូវជាតិលេខ៥ ត្រង់គីឡូម៉ែតលេខ ៧០+២០០ ភូមិននាមទទឹង នៃស្រុករលាប្អៀរ ត្រូវបានដាក់ឱ្យដំណើរការជាបណ្តោះអាសន្នហើយ កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ។ ការប្រគល់និងទទួលស្ថានីយជញ្ជីងនេះ បានធ្វើឡើងរវាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង និងមន្រ្តីស្ថានីយជញ្ជីងលង្វែករបស់តំណាង JICA។ ការដាក់ឱ្យប្រើប្រាស់ស្ថានីយជញ្ជីងលង្វែកនេះ គឺដើម្បីថ្លឹងទម្ងន់រថយន្តនៅលើផ្លូវ ក៏ដូចជាត្រួតពិនិត្យលើរថយន្តដែលបើកបរនៅលើផ្លូវនេះ ដើម្បីធានាបាននូវសុវត្ថិភាព និងគុណភាពផ្លូវ។ ជាមួយគ្នានេះ ការដាក់ប្រើប្រាស់ស្ថានីយជញ្ជីងបណ្តោះអាសន្ន គឺធ្វើឡើងរហូតដល់គម្រោងលើកកម្ពស់ផ្លូវជាតិលេខ៥ បានបញ្ចប់រួចរាល់។ គួររម្លឹកថា ផ្លូវជាតិលេខ ៥ បច្ចុប្បន្នកំពុងត្រូវពង្រីកពី ២ គន្លងទៅ ៤ គន្លង ដែលមានទទឹង ២៣ ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូអាស្វាល់ (AC) ហើយបែងចែកជា ៣កំណាត់។ គម្រោងនេះ កំពុងអនុវត្តដោយចំណាយទឹកប្រាក់ប្រមាណ ៥00លានដុល្លារអាមេរិក ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលជប៉ុន។ ទោះបីជាមានការរីករាលត្បាតជំងឺកូវីដី១៩ក្តី គម្រោងស្ដារ និងស្ថាបនាផ្លូវជាតិលេខ៥ នៅតែបន្តដំណើរការដោយរលូនដូចការគ្រោងទុក។ បើយោងតាមទិន្នន័យចុងក្រោយកាលពីខែកុម្ភៈ គម្រោងទាំងមូលសម្រេចបានជាង ៥០% ហើយ៕ (អានបន្ថែម)
អានបន្ថែមចំណូលសួយសារអាករពីវិស័យរ៉ែ មានជាង ២១លានដុល្លារ ឆ្នាំ២០២០
ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថាចំណូលសួយសារអាករ ឬចំណូលមិនមែនពន្ធ ពីវិស័យរ៉ែ មានសរុបជាង ២១លានដុល្លារ ក្នុងឆ្នាំ២០២០ កើនឡើងប្រមាណ៥% បើធៀបនឹងឆ្នាំ ២០១៩។ ឯកឧត្តម យស់ មុន្នីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល មានប្រសាសន៍នៅថ្ងៃទី ២៤ ឧសភា នេះថា ចំណូលនេះបានមកពីអាជ្ញាបណ្ណរ៉ែ ថ្ម ខ្សាច់ គ្រួស និងការជីកដី។ ឯកឧត្តមបន្តថា ទោះបីចំណូលសួយសារអាករពីវិស័យរ៉ែ កើនតិចតួច ប៉ុន្តែកំណើននេះឆ្លុះបញ្ជាំងពីការងារ និងសកម្មភាពអាជីវកម្មរបស់អាជ្ញាបណ្ណប្រភេទរ៉ែនីមួយៗ។ បច្ចុប្បន្ន ក្រសួងរ៉ែ និងថាមពល បានផ្តល់អាជ្ញាប័ណ្ណអាជីវកម្មខ្សាច់គ្រប់ប្រភេទសរុបជាង ១០០អាជ្ញាប័ណ្ណនៅទូទាំងប្រទេស ខណៈក្រសួងក៏បានផ្តល់អាជ្ញាប័ណ្ណសិក្សាស្វែងរករ៉ែលោហៈចំនួន ៤០ នៅទូទាំងប្រទេសផងដែរ៕
អានបន្ថែមការដ្ឋានព្រលានភ្នំពេញថ្មីសម្រចបាន៤០%ហើយ ទោះស្ថិតក្នុងវិបត្តិកូវីដក្ដី
រូបភាពពី៖ Cambodia-SkylineSkyscraper គិតត្រឹមខែឧសភានេះ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី សម្រេចបានប្រមាណ ៤០% ហើយ ដោយការសាងសង់តាមផ្នែកសំខាន់នីមួយៗ អនុវត្តតាមផែនការគ្រោងទុក។ នេះបើយោងតាមតាមមន្រ្តីជំនាញនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី កាលពីថ្ងៃសុក្រ កន្លងមកនេះ។ តាមការគ្រោងទុក អាកាសយានថ្មីនេះនឹងសាងសង់ចប់រួចរាល់ និងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៣ បើទោះប្រទេសកំពុងមានវិបត្តិកូវីដ១៩ ក្ដី។ ប្រភពដដែលបញ្ជាក់ថែមទៀតថា ការសាងសង់មាន ៣ ផ្នែកសំខាន់ៗ គឺ ការសាងសង់ស្ថានីយអ្នកដំណើរ ការសាងសង់អាគារបញ្ជារការគ្រប់គ្រងចរាចរណ៍យន្តហោះ និងការសាងសង់ផ្លូវយន្តហោះ (Airfield)។ សម្រាប់ការសាងសង់ស្ថានីយអ្នកដំណើរ រួមមានការសាងសង់អាគារ Check-in ស្ថានីយចេញដំណើរ ស្ថានីយមកដល់អ្នកដំណើរ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រផ្សេងទៀតដូចជា ចំណតឡាន និងផ្លូវស្ពានចូលស្ថានីយជាដើម។ ចំណែក ផ្នែកផ្លូវរត់របស់យន្តហោះ គឺមានការសាងសង់ដូចជាផ្លូវរត់ (Run way and Taxi Way) និងចំណតយន្តហោះ (Air Prone)។ ដោយឡែក សម្រាប់ការសាងសង់អាគារត្រួតពិនិត្យចរាចរណ៍យន្តហោះ (Traffic Control Center) គឺនឹងសាងសង់ជាអគារកម្ពស់ជាង ១០០ម៉ែត្រ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន OCIC […]
អានបន្ថែមកម្ពុជាបើកដំណើរការអនុស្ថានីយអគ្គិសនី ២កន្លែង និងខ្សែបញ្ជូនតង់ស្យុងខ្ពស់មួយខ្សែភ្ជាប់មណ្ឌលគិរី-ក្រចេះ
ខ្សែបញ្ជូនតង់ស្យុងខ្ពស់មួយខ្សែតភ្ជាប់ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ព្រមទាំងអនុស្ថានីយអគ្គិសនី ២ កន្លែងទៀត នៅខេត្តមណ្ឌលគិរី ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការហើយ។ នេះបើយោងតាម ឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា កាលពីថ្មីៗនេះ។ ឯកឧត្តម កែវ រតនៈ បានថ្លែងប្រាប់សារព័ត៌មាន Fresh News ថា ខ្សែបញ្ជូននេះ គឺខ្សែ ២៣០គីឡូវ៉ុល មានប្រវែង ១៣៣គីឡូម៉ែត្រ។ ដោយឡែក អនុស្ថានីយទាំង ២ កន្លែង ក៏មានតង់ស្យុង ២៣០គីឡូវ៉ុល ផងដែរ ដោយក្នុងនោះ មួយកន្លែង គឺអនុស្ថានីយអូរខ្វាវ កម្លាំង 33MVA ដែលមានទីតាំងនៅឃុំចុងផ្លាស់ ស្រុកកែវសីមា ដែលជាតំបន់អាជីវកម្មរ៉ែមាស និងមួយកន្លែងទៀត គឺអនុស្ថានីយមណ្ឌលគិរី កម្លាំង 50MVA ដែលស្ថិតនៅក្រុងសែនមនោរម្យ។ ឯកឧត្តមបន្តថា សមិទ្ធផលដ៏ថ្មីនេះ នឹងជួយផ្គត់ផ្គង់អគ្គសនីដល់ខេត្តមណ្ឌលគិរីទាំងមូល ខណៈកន្លងមកខេត្តនេះពឹងផ្អែកស្ទើរទាំងស្រុងលើការនាំចូលអគ្គិសនីពីវៀតណាម និងពីខេត្តរតនគិរី។ គួរបញ្ជាក់ថា គម្រោងធំៗទាំង ៣ ខាងលើនេះ ត្រូវបានសាងសងឡើងក្រោមកម្ចីឥណទានសម្បទានពីប្រទេសចិន។ […]
អានបន្ថែមក្រុមហ៊ុន KRock នាំអត្តសញ្ញាណក្បឿងខ្មែរដំបូងបង្អស់បង្ហាញលើឆាកអន្តរជាតិ
ក្នុងអំឡុងពេលជាង ៧ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន KRock បានខិតខំធ្វើការយ៉ាងស្វិតស្វាញ ក្នុងការរចនា ពង្រឹងគុណភាព និងធ្វើទំនើបកម្មក្បឿងខ្មែរស្រកាលេញ ពីក្បឿងដីដុតធម្មតាគ្មានអ្នកស្គាល់ ឱ្យក្លាយជាក្បឿងខ្មែរខេរ៉កដែលបានចុះបញ្ជីកម្មសិទ្ធិបញ្ញាបង្ហាញអត្តសញ្ញាណខ្មែរជាមួយជាង ១០ ប្រទេសលើសកលលោក។ លោកឧកញ៉ា លី ឈួង ម្ចាស់ក្រុមហ៊ុន ខេរ៉ក បានឱ្យដឹងថា៖ «គោលបំណងរបស់យើងគឺចង់ឱ្យខ្មែរមានមោទនភាពលើផលិតផលខ្មែរ។ ចង់ឱ្យខ្មែរជឿជាក់ថាផលិតផលខ្មែរក៏មានគុណភាព និងការរចនាមិនចាញ់បរទេសដែរ។ ហេតុនេះ ទើបយើងខិតខំប្រឹងប្រែងផលិតក្បឿងដែលល្អបំផុត»។ «ក្រោយពីយើងផលិតក្បឿងល្អហើយ យើងត្រូវឱ្យពិភពលោកទទួលស្គាល់ មានន័យថា ត្រូវតែគ្មានអ្នកចម្លងម៉ូតពីយើង ទើបយើងសម្រេចចិត្តចុះបញ្ជីកម្មសិទ្ធិបញ្ញាជាមួយប្រទេសជាច្រើន។ នេះគឺជាការបង្ហាញអត្តសញ្ញាណ ភាពច្នៃប្រឌិត និងអរិយធម៌របស់ខ្មែរ ទៅលើឆាកអន្តរជាតិ»។ ក្បឿងខ្មែរស្រកាលេញ គឺជាឈ្មោះដែលខ្មែរយើងគ្រប់ជំនាន់តែងតែហៅតៗគ្នា ហើយពាក្យថាស្រកាលេញនេះ ជាឈ្មោះចេញពីស្រកាត្រីលេញ ដែលមានពន្លឺចាំងផ្លេក។ ដោយសម្លឹងឃើញពីគុណសម្បត្តិ និងប្រវត្តិដ៏យូរលង់របស់ក្បឿងខ្មែរបុរាណមួយប្រភេទនេះ ក្រុមហ៊ុនខេរ៉ក់បានសម្រេចចិត្តធ្វើទំនើបកម្ម ដោយរក្សារចនាបទខ្មែរឱ្យនៅដដែល តែប្តូរពីទម្រង់សន្លឹកតូចៗ មកជាទម្រង់សន្លឹកធំ ហើយផលិតចេញពីល្បាយបេតុងដែលមានកម្លាំងសង្កត់ខ្ពស់ជាប់មាំខុសពីក្បឿងបុរាណដែលផលិតពីដីដុត។ លោកឧកញ៉ា លី ឈួង បានបន្តថាការផលិតក្បឿងខេរ៉កគឺផ្ដោតសំខាន់លើអតិថិជនជាចម្បង ពោលគឺក្រុមហ៊ុនបានសិក្សាពីតម្រូវការ និងបញ្ហាដែលអ្នកប្រើប្រាស់ជួបប្រទះ ហើយយកបញ្ហាទាំងនោះមកដោះស្រាយ ហើយបញ្ចូលក្នុងក្បឿងខ្មែរខេរ៉ក់។ ដូច្នេះ គ្រប់សន្លឹកនៃក្បឿង មានចំណុចពិសេស […]
អានបន្ថែមកម្ពុជានឹងនាំចេញប្រេងឆៅជាលើកដំបូងទៅទីផ្សារអន្តរជាតិ ៣០ម៉ឺនបារែល នៅខែឧសភានេះ
ក្រុមហ៊ុន KrisEnergy គ្រោងនឹងនាំចេញប្រេងឆៅដែលផលិតចេញពីអណ្ដូងអប្សារាទឹកដីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិជាលើកដំបូងប្រមាណ ៣០ម៉ឺនបារែល នៅក្នុងខែឧសភា នេះហើយ។ នេះបើយោងតាម ឯកឧត្តម ជៀប សួរ អគ្គនាយកប្រេងកាត នៃក្រសួងរ៉ែ និងថាមពល កាលពីថ្មីៗនេះ។ ឯកឧត្តម ថ្លែងថា ការនាំចេញលើកដំបូងនេះ គឺក្រុមហ៊ុន KrisEnergy គ្រោងនាំចេញបរិមាណ ចន្លោះពី ២៧៥ ០០០ ប៉ារ៉ែល ទៅ ៣០០ ០០០ ប៉ារ៉ែល អាស្រ័យលើស្ថានភាពជាក់ស្ដែង។ «ដោយឡែក បច្ចុប្បន្នក្រសួងកំពុងពិនិត្យជាមួយក្រុមហ៊ុន KrisEnergy អំពីការស្នើសុំទិញប្រេងលើកទី១ ពីកម្ពុជា» ឯកឧត្តមបានបន្ត។ បច្ចុប្បន្ន អណ្តូងប្រេងចំនួន៥ ក្នុងប្លុក A នៃតំបន់អប្សរា ត្រូវបានដំណើរការបូមប្រេងចេញជាបន្តបន្ទាប់ ដោយទទួលបានប្រមាណ ២០០០ បារ៉ែលប៉ុណ្ណោះក្នុង១ថ្ងៃ ដែលទាបជាងការរំពឹងទុក ប្រមាណ ៧ ៥០០បារ៉ែល ក្នុងមួយថ្ងៃ។ ទាក់ទិននឹងបញ្ហានេះ ក្រសួងក៏បានអំពាវនាវកុំឱ្យប្រជាពលរដ្ឋយល់ច្រឡំថា ហេតុអ្វីតិចខ្លាំង ព្រោះក្រុមហ៊ុនក៏ដូចជារដ្ឋាភិបាលធ្លាប់បានបញ្ជាក់ច្បាស់ហើយថា ប្រេងដំណាក់កាលដំបូង […]
អានបន្ថែមគម្រោងស្ថាបនាផ្លូវជាតិលេខ១០ ពីបាត់ដំបងទៅកោះកុងសម្រេចបានជិត៥០% ហើយ
គិតត្រឹមពាក់កណ្តាល ខែឧសភា គម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលតភ្ជាប់ខេត្តបាត់ដំបង ពោធិ៍សាត់ និងកោះកុង បច្ចុប្បន្នសម្រេចបាន ៤៨,៧៧% ហើយ។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីម្សិលមិញនេះ។ ឯកឧត្តម បុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងផ្លូវជាតិលេខ១០ បានបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនសាងសង់កំពុងបន្តការងារសាងសង់យ៉ាងសស្រាក់សស្រាំ ទោះកម្ពុជាកំពុងជួបប្រទះនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩យ៉ាងណាក្តី។ ឯកឧត្តម ក៏បានជំរុញឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស បន្តយកចិត្តទុកដាក់លើកិច្ចការងារសាងសង់ឱ្យស្របតាមស្តង់ដារបច្ចេកទេស ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង។ សូមបញ្ជាក់ថា ផ្លូវជាតិលេខ ១០ នេះ មានប្រវែងសរុបប្រមាណ ១៩៩ គីឡូម៉ែត្រ តភ្ជាប់ពីស្រុកសំឡូតក្នុងខេត្តបាត់ដំបង កាត់ចុះតាមស្រុកវាលវែងនៃខេត្តពោធិ៍សាត់ និងខេត្តកោះកុង ដែលសាងសង់ឡើងក្រោមទំហំវិនិយោគប្រមាណ ១៨៨លានដុល្លារ ជាជំនួយពីប្រទេសចិន និងថវិកាបដិភាគពីរាជរដ្ឋាភិបាល។ ផ្លូវមួយខ្សែនេះ បានប្រកាសបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ កន្លងមកនេះ ហើយគ្រោងបញ្ចប់ជាស្ថាពរ នៅឆ្នាំ២០២៣ (ចំណាយពេល ៤៨ខែ)។ (អានបន្ថែម និងបន្ថែម)
អានបន្ថែមកម្ពុជា និងអាស៊ាន ប្តេជ្ញាលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមព្រំដែននានា
កម្ពុជា និងរដ្ឋជាសមាជិកអាស៊ានផ្សេងទៀត បានប្តេជ្ញាថានឹងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ និងតាមច្រកទ្វារព្រំដែន ឱ្យកាន់តែប្រសើរឡើង ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ ខណៈវិស័យនេះ ទទួលរងផលប៉ះពាល់ខ្លាំងពីវិបត្តិកូវីដ-១៩។ នេះបើយោងតាមកិច្ចប្រជុំសម្របសម្រួលការដឹកជញ្ជូនអាស៊ានលើកទី៤០ តាមប្រព័ន្ធវីដេអូពីចម្ងាយ ជាមួយប្រទេសជាសមាជិកអាស៊ានកាលពេលថ្មីៗនេះ។ ក្នុងកិច្ចប្រជុំនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ភាគីកម្ពុជាបាននឹងកំពុងធ្វើការយ៉ាងសកម្មជាមួយភាគីថៃ និងវៀតណាម។ បច្ចុប្បន្ន ក្រុមការងារកំពុងរិះរកនីតិវិធីដើម្បីបើកច្រកទ្វារព្រំដែនកម្ពុជាថៃ ស្ទឹងបត់-បានណងអៀន ជាបណ្ដោះអាសន្ន ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ។ លើសពីនេះ ក៏ព្យាយាមបើកច្រកទ្វារព្រំដែនវៀតណាម ព្រៃវល្លិ៍-ព្រែកចាក ផងដែរ។ ប្រសិនបើច្រកទ្វារទាំងនេះបើកដំណើរការ គឺវានឹងជួយជំរុញកំណើនពាណិជ្ជកម្ម ទេសចរណ៍ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងដែន និងការបង្កើតការងារផងដែរ។ គួរបញ្ជាក់ផងដែរ ការអភិវឌ្ឍច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន នៃខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋកម្ពុជានិងថៃ ចំណាយទុនប្រមាណ ២៦លានដុល្លារអាមេរិក ជាថវិកាកម្ចីរបស់ប្រទេសថៃដល់កម្ពុជា។ (អានបន្ថែម) ជាងនេះទៅទៀត កម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងពង្រីក និងបង្កើនចំនួនគន្លងផ្លូវដឹកជញ្ជូននៅច្រកទ្វារព្រំដែនបាវិត ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។ យោងតាមរបាយការណ៍ពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដោយសារវិបត្តិកូវីដ ប្រទេសនីមួយៗ បានរឹតបន្ដឹងការឆ្លងកាត់ ដូច្នេះការដឹកទំនិញត្រូវបានចំណាយពេលយូរជាងមុនមួយកម្រិតធំ។
អានបន្ថែម