រដ្ឋបាលខេត្តបាត់ដំបងចុះពន្លឿនការរុះរើសំណង់ប៉ះពាល់គម្រោងកែលម្អផ្លូវជាតិលេខ៥

រដ្ឋបាលខេត្តបាត់ដំបង បានចុះជំរុញឱ្យពលរដ្ឋដែលរស់នៅជាប់ផ្លូវជាតិលេខ៥ ទាំងអ្នកដែលមានអគារ ឬសំណង់ស៊ីចំណីផ្លូវខុសច្បាប់ និងអ្នកដែលមានអគារត្រឹមត្រូវតែទទួលបានសំណងរួចហើយ ឱ្យរុះរើជាបន្ទាន់ ដើម្បីពន្លឿនការដ្ឋានកែលម្អផ្លូវឱ្យសម្រេចបានតាមកាលកំណត់។ នេះបើយោងតាម កិច្ចចុះត្រួតពិនិត្យការដ្ឋានផ្ទាល់របស់ អភិបាលខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ កាលពីថ្ងៃទី ១០ ឧសភា កន្លងមកនេះ។ គម្រោងកែលម្អរផ្លូវជាតិលេខ៥ ជាការពង្រីកកំណាត់ផ្លូវជាតិមានស្រាប់ពី ២ គន្លងទៅ ៤ គន្លង មានទទឹង ២៣ ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូអាស្វាល់ (AC) ដែលត្រូវចំណាយទឹកប្រាក់ប្រមាណ ៥00 លានដុល្លារអាមេរិក ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលជប៉ុន។ ការសាងសង់ផ្លូវមួយខ្សែនេះ ចែកចេញជា ៣ផ្នែក គឺ ១)កំណាត់បាត់ដំបង-សិរីសោភ័ណ ដែលមានប្រវែងសរុបប្រមាណ ៨៤គ.ម ២) កំណាត់ធ្លាម្អម-បាត់ដំបង ដែលមានប្រវែងសរុបប្រមាណ ១៣៤គ.ម និងកំណាត់ព្រែកក្តាម-ធ្លាម្អម ដែលមានប្រវែងសរុបប្រមាណ ១៣៥គ.ម។ ទោះបីជាមានការរីករាលត្បាតជំងឺកូវីដី១៩ក្តី គម្រោងស្ដារ និងស្ថាបនាផ្លូវជាតិលេខ៥ នៅតែបន្តដំណើរការដោយរលូនដូចការគ្រោងទុក។ អាជ្ញាធរមិនបានបញ្ជាក់ពីតួរលេខវិឌ្ឍនភាពបច្ចុប្បន្ននោះទេ តែបើយោងតាមទិន្នន័យចុងក្រោយកាលពីខែកុម្ភៈ គម្រោងទាំងមូលសម្រេចបានជាង ៥០% ហើយ។ […]

អាន​បន្ថែម

ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ចាប់ផ្ដើមក្រាលកៅស៊ូជាផ្លូវការហើយ

គម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ តម្លៃ ២ពាន់លានដុល្លារ បានឈានទៅមុខមួយជំហានទៀតហើយ ដោយការក្រាលកៅស៊ូបេតុងបានចាប់ផ្ដើមជាផ្លូវការ។ នេះបើយោងតាមហ្វេសប៊ុករបស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាលពីថ្ងៃទី ១០ ឧសភា នេះ។ ប្រភពដដែលបានឱ្យដឹងថា កៅស៊ូបេតុងនេះ ជាប្រភេទកៅស៊ូជាប់បានល្អ ឬហៅថា ATB-25 ដោយការងារបានចាប់ផ្ដើមក្រោយវិស្វករបញ្ចប់ការក្រាលផ្នែកសាកល្បងជាស្ថាពរកាលពីខែ មីនា កន្លងទៅ។ ទំព័រហ្វេសប៊ុកមិនបានបញ្ជាក់ពីវឌ្ឍនភាពគម្រោងទេ តែបើយោងតាមតួលេខចុងក្រោយបង្អស់ គម្រោងសម្រេចបានប្រមាណពី ៤០% ទៅ ៥០% ហើយ។ គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះមានប្រវែង ១៩០គីឡូម៉ែត្រ សាងសង់ដោយក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ហើយគ្រោងនឹងប្រើរយៈពេលសាងសង់ ៤៨ខែ។ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម វ៉ាស៊ីម សុរិយា បានឱ្យដឹងកាលពីថ្មីៗនេះ ថា ដំណើរការសាងសង់គម្រោងនេះ នៅតែបន្តដោយរលូន ទោះមានការបិទខ្ទប់ និងវិបត្តិកូវីដក្ដី។ (អានបន្ថែម)

អាន​បន្ថែម

ផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន ៥០% ហើយ គ្រោងបញ្ចប់តាមផែនការនៅខែកញ្ញា ឆ្នាំ២០២២

ការដ្ឋានផ្លូវយុទ្ធសាស្ត្រក្រវាត់ក្រុងទី៣ នៅតែបន្តដោយរលូន ទោះមានកូវីដ-១៩ ក្ដី ខណៈបច្ចុប្បន្នសម្រេចប្រមាណ ៥០% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ កាលពីថ្ងៃទី៩ ខែឧសភា។ ផ្លូវក្រវាត់ក្រុងមួយខ្សែនេះ មានប្រវែងសរុបប្រមាណជា ៥២,៩ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាលប្រវែងជិត ៣៨ គីឡូម៉ែត្រ និងរាជធានីភ្នំពេញប្រមាណ ១៥ គីឡូម៉ែត្រ ដែលនឹងត្រូវចំណាយថវិកាប្រមាណ ២៧៣លានដុល្លារអាមេរិក ដែលជាកម្ចីពីប្រទេសចិន។ (អានបន្ថែម) ផ្លូវក្រវាត់ក្រុងខ្សែទី៣ នេះ បានបើកការដ្ឋានកាលពីថ្ងៃទី ១៤ មករា ២០១៩ កន្លងមក ហើយកំពុងសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. និងត្រួតពិនិត្យបច្ចេកទេសក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd.។ លោក ហ៊ាង សុទ្ធាយុត្តិ […]

អាន​បន្ថែម

អាល្លឺម៉ង់សន្យាផ្តល់ជំនួយឥតសំណងប្រមាណជាង ៦៣លានដុល្លារ ដើម្បីស្តារសេដ្ឋកិច្ចកម្ពុជា

រដ្ឋាភិបាលអាល្លឺម៉ង់ បានសន្យាថានឹងផ្តល់ជំនួយឥតសំណងប្រមាណ ៦៣ លានដុល្លារអាមេរិក ដល់កម្ពុជាក្នុងការស្ដារសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២១ ដល់ ឆ្នាំ២០២២។ នេះបើយោងតាមកិច្ចប្រជុំចរចាររវាងភាគីទាំងពីរ កាលពីថ្ងៃ ៥-៦ ខែឧសភា កន្លងមកនេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងជំនួយសរុបនេះ ទឹកប្រាក់ជាង ៣១លានដុល្លារអាមេរិក នឹងប្រើលើកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ ហើយ ៣២លានដុល្លារទៀត គឺសម្រាប់ផ្នែកបច្ចេកទេស។ គួរបញ្ជាក់ផងដែរ រដ្ឋាភិបាលអាល្លឺម៉ង់កន្លងមកបានចូលរួមជួយអភិវឌ្ឍកម្ពុជា ជាបន្តបន្ទាប់។ ជាក់ស្ដែង កាលពីខែមីនា កន្លងមកនេះ ទើបបានផ្តល់ជំនួយឥតសំណងជាង ៥លានដុល្លារអាមេរិក សម្រាប់អនុវត្តលើកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស។ លើសពីនេះ កាលពីខែធ្នូ ឆ្នាំ២០២០ ធនាគារអភិវឌ្ឍន៍អាឡឺម៉ង់ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងសហភាពអឺរ៉ុប ក៏បានផ្តល់ហិរញ្ញប្បទានសរុប ១១៥លានដុល្លារ ដល់កម្ពុជាដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទតាមបណ្ដាខេត្តនានា នៅភាគកណ្តាលនៃប្រទេសផងដែរ។ (អានបន្ថែម) ទាក់ទិននឹងជំនួយបរទេស ធនាគារអភិវឌ្ឍន៍អាស៊ី ឬ ADB កាលពីថ្មីៗនេះ បានប្រកាសថាខ្លួនបានត្រៀមកម្ចី និងជំនួយដល់កម្ពុជាសរុបជាង ១,៣ពាន់លានដុល្លារ សម្រាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៣ ដើម្បីយកមកគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការស្តារសេដ្ឋកិច្ចជាតិផងដែរ។ […]

អាន​បន្ថែម

រដ្ឋាភិបាលអនុម័តគម្រោងសាងសង់រោងចក្រធំៗ ២កន្លែងទៀត តម្លៃប្រមាណ ៥លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រចំនួន ២កន្លែង ទៀត តម្លៃសរុប ៤,៧ លានដុល្លារអាមេរិក នៅខេត្តបាត់ដំបង និងខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន GREEN POWER BIOCHEMICAL CO., LTD ដែលនឹងវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតជីវគីមី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ចំណែកឯ ក្រុមហ៊ុនទី ២ គឺក្រុមហ៊ុន CONTENDER COMPOSITE CO., LTD ដែលនឹងវិនិយោគ ២,៤ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃស្តេច ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគទាំង ២ ខាងលើនេះ នឹងផ្តល់ការងារចំនួន ៦០១ កន្លែង ដល់ប្រជាពលរដ្ឋក្នុងតំបន់។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ៥ ឧសភា កន្លងមក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏ទើបអនុម័តគម្រោងវិនិយោគចំនួន ៦ […]

អាន​បន្ថែម

ខេត្តពោធិ៍សាត់កំពុងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធធំៗ ៤ គម្រោង ជុំវិញបឹងទន្លេសាប

រដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយនឹងមន្ទីរសាធារណការខេត្ត កំពុងធ្វើការយ៉ាងសកម្មលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធធំៗ ចំនួន ៤ ជុំវិញបឹងទន្លេសាប រួមមាន ប្រព័ន្ធលូរំដោះទឹកភ្លៀង អាងប្រព្រឹត្តិកម្មកខ្វក់ ទីលានចាក់សំរាម និងការស្ដារទំនប់ការពារទឹកជំនន់ថ្មី។ លោក ស៊ី វុធ អនុប្រធានមន្ទីរសាធារណការខេត្តបានឱ្យដឹងកាលពីពេលចុះពិនិត្យការដ្ឋាន កាលពីថ្ងៃទី ៦ ខែឧសភា កន្លងមកនេះថា គម្រោងទាំង ៤ បាន និងកំពុងដំណើរការដោយរលូន ទោះមានបញ្ហាកូវីដក្ដី ហើយបច្ចុប្បន្នការងារសម្រេចបានមួយផ្នែកធំហើយ។ លោកមានប្រសាសន៍ថា៖ «ជាក់ស្ដែងសម្រាប់គម្រោងលូរំដោះទឹកភ្លៀង ក្រុមហ៊ុនកំពុងធ្វើការតភ្ជាប់បណ្តាញរឺហ្គ៊ែចាស់ ចូលបណ្ដាញលូថ្មី។ ខណៈគម្រោងអាងប្រព្រឹត្តិកម្ម ក្រុមការងារបានបញ្ចូលទឹកចេញតាមបណ្តាញលូជាបណ្តើរៗ ហើយ»។ «ដោយឡែក សម្រាប់ទីលានចាក់សំរាមវិញ ក្រុមហ៊ុនបានបញ្ចប់ការសាងសង់ផ្លូវចូលទីលាន និងកំពុងពន្លឿនជីករណ្តៅសំរាមក្នុងទីលាន។ សម្រាប់ គម្រោងស្ដារទំនប់ការពារទឹកជំនន់ ក៏បានកាយត្រាសបង្ហាប់ដីរួចហើយដែរ»។ លោក ស៊ី វុធ បានចាត់ទុកថា គម្រោងធំៗទាំង៤នេះ គឺជាសមិទ្ធផលថ្មីបំផុតរបស់ខេត្តពោធិ៍សាត់ បន្ទាប់ពីផ្លូវជាតិ លេខ៥៥ សាងសង់រួច និងផ្លូវជាតិលេខ៥ និង ផ្លូវជាតិលេខ១០ ដែលកំពុងសាងសង់។ រដ្ឋបាលខេត្តរំពឹងថា ក្រោយពេលគម្រោងទាំងនេះសាងសង់រួច ក្រុងពោធិ៍សាត់នឹងមិនមានការលិចលុងដោយទឹកភ្លៀងទៀតទេ។ […]

អាន​បន្ថែម

ស្ថាប័នវិភាគសេដ្ឋកិច្ចសិង្ហបូរីថា មានវិធីសាស្រ្ត ២ ដែលកម្ពុជាគួរអនុវត្តដើម្បីស្ដារសេដ្ឋកិច្ចពីវិបត្តិកូវីដ

ស្ថាប័នស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន +៣ ឬ AMRO បានផ្តល់អនុសាសន៍ដល់ប្រទេសកម្ពុជាថា ការពន្លឿនការចាក់វ៉ាក់សាំង និងការបន្តផ្តល់កញ្ចប់ថវិកាជំនួយឱ្យចំទិសដៅ គឺជាគន្លឹះសំខាន់ ២ធំៗ ដែលរដ្ឋាភិបាលកម្ពុជាត្រូវតែអនុវត្តដើម្បីរក្សាលំនឹង និងកំណើនសេដ្ឋកិច្ច។ ការណែនាំធ្វើឡើងតាមរយៈរបាយការណ៍រវាយតំលៃបឋម ក្នុងពិធីពិគ្រោះប្រជុំរវាង AMRO និងអាជ្ញាធរកម្ពុជា កាលពីថ្ងៃទី ១៩ ខែមេសា ដល់ថ្ងៃទី ៤ ខែឧសភា កន្លងមកនេះ។ ជាបឋម AMRO បានព្យាករថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៤% នៅឆ្នាំ ២០២១ ដែលភាគច្រើនគឺបណ្ដាលមកពីការស្ទុះងើបឡើងវិញនៃសង្វាក់ផលិតកម្ម និងកំណើនសកម្មភាពសេដ្ឋកិច្ច (ការចាយវាយ) ចេញពីកញ្ចប់ថវិកាជំនួយរបស់រដ្ឋ។ ប៉ុន្តែនេះគ្រាន់តែជាការព្យាករណ៍ប៉ុណ្ណោះ ព្រោះប្រទេសកម្ពុជាក៏កំពុងមានហានិភ័យផ្សេងៗផងដែរ រួមមានការកើនឡើងនៃការឆ្លងក្នុងសហគមន៍ ការបិទខ្ទប់ និងហានិភ័យហិរញ្ញវត្ថុផ្សេងទៀត។ AMRO បាននិយាយថា៖ «ដោយសារតែប្រព័ន្ធសុខភាពសាធារណៈកម្ពុជានៅមានកម្រិត កម្ពុជាងាយរងគ្រោះនឹងការឆ្លងទ្រង់ទ្រាយធំ ពិសេសក្នុងវិស័យការងារដែលត្រូវប្រាស្រ័យទាក់ទងគ្នា ដូចជារោងចក្រជាដើម»។ ដោយឡែក សម្រាប់វិស័យហិរញ្ញវត្ថុវិញ ក៏អាចនឹងរងហានិភ័យផងដែរ។ ការរៀបចំឥណទានឡើងវិញក្នុងវិស័យធនាគារ [ឬស្គាល់ទូទៅថាការអនុគ្រោះឱ្យបង់តែការប្រាក់ ដោយមិនយកប្រាក់ដើម] ជាវិធីសាស្រ្តល្អ។ ប៉ុន្តែ បើវិធានការណ៍នេះអូសបន្លាយ វានឹងធ្វើឱ្យស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារធ្លាក់ចុះ។ ជាមួយនឹងហានិភ័យទាំងនេះ AMRO […]

អាន​បន្ថែម

រដ្ឋបាលខេត្តសៀមរាប ចេញគោលការណ៍ថ្មី ៤ ចំណុច ដើម្បីពង្រឹងគុណភាពការដ្ឋានផ្លូវទាំង ៣៨ខ្សែ

រដ្ឋបាលខេត្តសៀមរាប បានចេញគោលការណ៍ថ្មី ៤ ចំណុចធំៗ ដាក់ឱ្យដល់អាជ្ញាធរមូលដ្ឋាន ក្រុមការងារស្ថាបនា និងម្ចាស់សំណង់ អនុវត្តក្នុងគោលបំណងដើម្បីពង្រឹងគុណភាពការដ្ឋានផ្លូវ ៣៨ខ្សែនៅសៀមរាប។ នេះបើយោងតាមការចុះពិនិត្យការដ្ឋាន កាលពីថ្ងៃទី ៤ ខែឧសភា។ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារទី៦ បានឱ្យដឹងថា គោលការណ៍ទាំង ៤ចំណុច នោះ រួមមាន៖ ១-ក្រុមការងារទាំងអស់ត្រូវពិនិត្យ តាមដាន និងវាយតម្លៃបញ្ហាបច្ចេកទេសសាងសង់ជាប្រចាំ។ លើសពីនេះ គ្រប់អង្គភាពសាងសង់ទាំងអស់ ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស ដើម្បីចូលរួមកាត់បន្ថយភាពខ្ជះខ្ជាយថវិកាជាតិ និងពេលវេលា ។ ២-រដ្ឋបាលសង្កាត់ត្រូវជួយសម្របសម្រួលលើការងារដាក់ពាក្យស្នើសុំភ្ជាប់បណ្តាញលូទឹកស្អុយរបស់ប្រជាពលរដ្ឋ ដោយបើកឱ្យអង្គភាពលូបានចូលទៅផ្សព្វផ្សាយ និងចែកពាក្យស្នើសុំ។ ៣-ត្រូវពិនិត្យលើលក្ខណៈបច្ចេកទេសសាងសង់ និងអនុវត្តតាមស្តង់ដាបច្ចេកទេស ធ្វើយ៉ាងណាឱ្យការងារសម្រេចបានទាន់ពេលវេលា។ ៤-ពន្លឿនដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់។ កន្លងមក ៤ ទីតាំង បានដោះស្រាយរួចរាល់ និង ១ ទីតាំងទៀត ត្រូវស្នើសុំគោលការណ៍បន្តពីថ្នាក់ដឹកនាំ។ គួរបញ្ជាក់ផងដែរ គម្រោងស្ថាបនារផ្លូវ ៣៨ខ្សែ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ ផ្លូវទាំង៣៨ខ្សែនេះ […]

អាន​បន្ថែម

ការដ្ឋានជួសជុលកំណាត់ផ្លូវជាតិលេខ ៧៦A ក្នុងខេត្តមណ្ឌលគិរី ចាប់ផ្តើមដំណើរការហើយ

កំណាត់ផ្លូវជាតិលេខ៧៦A ក្នុងភូមិសាស្រ្តស្រុកកែវសីមាដែលរងការខូចខាតខ្លាំង ត្រូវបានអាជ្ញាធរខេត្តមណ្ឌលគីរី បើកការដ្ឋានជួសជុលជាផ្លូវការហើយ កាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។ ការដ្ឋានជួសជុលនេះមានប្រវែង ៤ ៣៨០ ម៉ែត្រ គឺពីចន្លោះគីឡូម៉ែត្រលេខ ៦៧+៥០០ ដល់ ៧១+៨៨០។ ដោយសារតែផ្លូវមានការខូចខាតធ្ងន់ធ្ងរ ទើបមន្ទីរសម្រេចជួសជុលឡើងវិញ១០០% ព្រោះស្ថានភាពផ្លូវចាស់មានសភាពប៉ោងស្រុតរមួល ដែលមិនអាចថែទាំជាប្រចាំបាន។ បើយោងតាម លោក រស់ គីមធន ប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ការជួសជុលនេះទៀតសោត នឹងប្រើថវិកាថែទាំប្រចាំឆ្នាំ ២០២១។ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា ការជួសជុលកំណាត់ផ្លូវជាតិលេខ៧៦Aនេះ គឺដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗ។ គួរបញ្ជាក់ផងដែរថា ផ្លូវជាតិលេខ ៧៦Aនេះ គឺជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់ខេត្តមណ្ឌលគិរី ដែលបានដាក់ឱ្យប្រើប្រាស់តាំងេពីឆ្នាំ ២០១២ មកម្ល៉េះ។ កន្លងមក កំណាត់ផ្លូវនេះបានរងការខូចខាតជាច្រើន ប៉ុន្តែមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្ត ក៏បានធ្វើការជួសជុលជាបន្តបន្ទាប់ផងដែរ។

អាន​បន្ថែម

ក្រសួងដែនដី៖ ធនធានមនុស្សជំនាញក្នុងវិស័យសំណង់ដែលបានចុះបញ្ជី កើនឡើងជាង ៧១%

ចំនួនធនធានមនុស្សមានវិជ្ជាជីវៈក្នុងវិស័យសំណង់ ដែលបានទៅចុះបញ្ជីមានការកើនឡើងជាមធ្យមប្រមាណ ៧១,៥% ក្រោយមានវត្តមានច្បាប់សំណង់។ នេះបើយោងតាម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ជា សុផារ៉ា ។ ឯកឧត្តម ជា សុផារ៉ា បានថ្លែងដូច្នេះ ក្នុងជំនួបអនឡាញជាមួយនឹង ឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។ ឯកឧត្តមបានមានប្រសាសន៍ថា៖ «បច្ចុប្បន្ន កម្ពុជាមានស្ថាបត្យករចុះបញ្ជីសរុប ១ ១៨១នាក់ ខណៈមុនមានច្បាប់សំណង់មានតែ ៨៣៨នាក់ ប៉ុណ្ណោះ។ ចំនួននេះបានកើនដល់ ៣៤៣នាក់ ឬស្មើ៤០,៩% ថែមទៀត»។ ដោយឡែក វិស្វករក្នុងវិស័យសំណង់ដែលចុះបញ្ជីមាននាពេលបច្ចុបន្នមានសរុប ៤ ៦២៣ នាក់។ តែមុនច្បាប់សំណង់មានត្រឹមតែ ២ ២៧៤ នាក់ ប៉ុណ្ណោះ ដែលកើនឡើងប្រមាណ ១០៣,២%។ ទាំង ២ ជំនាញនេះបានកើនឡើងប្រមាណ ៧១,៥%។ ទន្ទឹមគ្នានេះដែរ មន្រ្តីរាជការ អ្នកវិជ្ជាជីវៈ […]

អាន​បន្ថែម