ការជួសជុលស៊ីជម្រៅកំណាត់ផ្លូវកំពត-វាលរេញគ្រោងចំណាយ ៦០លានដុល្លារ

ការសិក្សាផែនការជួសជុលបែបទ្រង់ទ្រាយធំ នៃកំណាត់ផ្លូវកំពត-វាលរេញដែលមានស្រទាប់ក្រោមគឺជាដីស្អុយជួសជុលហើយជាប់មិនបានយូរ គ្រោងនឹងបញ្ចប់ចុងឆ្នាំ ២០២១ នេះ ដោយការដ្ឋានស្ដារឡើងវិញទាំងស្រុងនេះ អាចនឹងចំណាយប្រមាណ ៦០ លានដុល្លារ។ នេះបើយោងតាមកិច្ចចុះត្រួតពិនិត្យផ្លូវរបស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ៥ ខែឧសភាកន្លងទៅនេះ។ កំណាត់ផ្លូវនេះ មានប្រវែងសរុប ៥៤,៣គីឡូម៉ែត្រ ដែលត្រូវជួសជុលជាបន្តបន្ទាប់ តាំងពីឆ្នាំ២០១៨ មកម្ល៉េះ ដោយចំណាយប្រមាណ១៥,៨៥ លានដុល្លារអាមេរិក។ ជាក់ស្ដែង ការជួសជុលសម្រេចស្ទើរទាំងស្រុងទៅហើយ ប៉ុន្តែដោយសារតែទឹកជំនន់ កំណាត់ប្រវែង ២០គម ដែលមានគ្រឹះជាដីស្អុយ បែរជាខូចខាតទាំងស្រុងទៅវិញ។ (អានបន្ថែម និង បន្ថែម) ដូច្នេះក្រសួង ក៏បានឱ្យអ្នកជំនាញឯកជនធ្វើការសិក្សាពីផែនការជួសជុលបែបស៊ីជម្រៅលើកំណាត់ផ្លូវ ២០គម នេះ។ លទ្ធផលសិក្សាបានបង្ហាញថា៖ ផ្នែកទី១ ប្រវែង ១៥គីឡូម៉ែត្រ ស្រទាប់គ្រឹះផ្លូវមានលក្ខណៈស្រដៀងទៅនឹងផ្លូវលេខ១៤៦B ដែលកំពុងសាងសង់។ ដូច្នេះ អាចយកវិធីសាស្រ្ដសាងសង់ផ្លូវលេខ១៤៦B មកសិក្សាលម្អិតលើបច្ចេកទេសបាន។ កំណាត់នេះនឹងក្រាលបេតុងកម្រាស់២៦សម និងទទឹង១២ម ដែលអាចនឹងចំណាយថវិកា ៣០លានដុល្លារ។ ផ្នែកទី២ ប្រវែង ៥គីឡូម៉ែត្រ […]

អាន​បន្ថែម

ក្រុមហ៊ុនយក្សសិង្ហបូរីសម្រេចលក់អាជីវកម្មនៅប្រទេសខ្លួន មកផ្ដោតលើការវិនិយោគនៅកម្ពុជា

ក្រុមហ៊ុនអចលនទ្រព្យសិង្ហបូរីខ្នាតយក្ស ហុងឡៃហួត គ្រុប (HLH Group) សម្រេចលក់ភាគហ៊ុនទាំងអស់របស់ខ្លួនក្នុងអាជីវកម្មកសិដ្ឋានបែបរីសតនៅសិង្ហបូរី ក្នុងតម្លៃប្រមាណ ៣.៦ លានដុល្លារអាមេរិក ដើម្បីយកទុនមកផ្តោតលើអាជីវកម្មនៅកម្ពុជាឱ្យបានច្រើនជាងមុន។ ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងលក់ទិញជាមួយក្រុមហ៊ុន Gallop Green ដែលជាក្រុមហ៊ុនផលិតគ្រឿងសមុទ្រ ដោយនេះជាការលក់ភាគហ៊ុនសរុបចំនួន ១២,៦លានហ៊ុន។ ក្រុមហ៊ុន Gallop Green បានបង់ប្រាក់កក់ប្រមាណ ៧៥.០០០ ដុល្លារអាមេរិក ហើយនឹងបង់ប្រាក់ទាំងអស់តាមការការសន្យានៅពេលអនាគត។ ការលក់នេះបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនមានបំណងផ្តោតទាំងស្រុងលើអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ហើយក៏ដើម្បីពង្រឹងជំហរហិរញ្ញវត្ថុរបស់ខ្លួនផងដែរ។ ក្រុមហ៊ុន បានឱ្យដឹងទៀតថា ការលក់នេះនឹងបង្កើតអត្ថប្រយោជន៍រយៈពេលវែងដល់ក្រុមហ៊ុន។ បច្ចុប្បន្នជាង ៩៥% នៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននេះផ្តោតសំខាន់នៅក្នុងប្រទេសកម្ពុជាក្នុងវិស័យអចលនទ្រព្យ និងកសិកម្ម ខណៈដែល ៥% ទៀត បានពីអាជីវកម្មកសិដ្ឋានបែបរីសតនៅសិង្ហបូរី។ គួរបញ្ជាក់ផងដែរថា នៅកម្ពុជា គម្រោងចុងក្រោយបំផុតរបស់ក្រុមហ៊ុន HLH Group គឺសំណើរួម ជាមួយក្រុមហ៊ុនចិន ចង់វិនិយោគសាងសង់រោងចក្រសូឡាខ្នាតយក្សតម្លៃ ២០០ ដុល្លារអាមេរិកនៅខេត្ដកំពង់ស្ពឺ។ (អានបន្ថែម) នៅក្នុងខែមីនាឆ្នាំនេះ ក្រុមហ៊ុនក៏ទើបទទួលបានការយល់ព្រមពីរដ្ឋាភិបាលកម្ពុជា លើគម្រោងអភិវឌ្ឍចម្រុះឱរ៉ាលអេកូស៊ីធី ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ផងដែរ ដែលរំពឹងថា នឹងទាក់ទាញបានទឹកប្រាក់វិនិយោគប្រមាណ […]

អាន​បន្ថែម

កម្ពុជាផលិតអគ្គិសនីបាន ២៧០០មេហ្គាវ៉ាត់ គ្រោងបង្កើនដល់ ១ម៉ឺនមេហ្គាវ៉ាតនៅឆ្នាំ២០៣០

កម្ពុជាអាចផលិតថាមពលអនុភាពអតិប្បរមា ២ ៧៣១មេហ្គាវ៉ាត់ គិតត្រឹមពេលបច្ចុប្បន្ន ខណៈរាជរដ្ឋាភិបាលកំពុងជំរុញការវិនិយោគលើរោងចក្រផលិតអគ្គិសនីបន្ថែមទៀត ដើម្បីបង្កើនអនុភាពរហូតដល់ទៅ ១០ ០០០ មេហ្គាវ៉ាត់ ត្រឹមឆ្នាំ២០៣០។ យោងតាមក្រសួងរ៉ែ និងថាមពល បច្ចុប្បន្នប្រភពថាមពលបានមកពីរោងចក្រដុតប្រេងខ្មៅមានអានុភាពសរុប ២៣៦មេហ្គាវ៉ាត់ រោងចក្រជីវម៉ាស ១១១ មេហ្គាវ៉ាត ស្ថានីយថាមពលពន្លឺព្រះអាទិត្យ ៣៦០មេហ្គាវ៉ាត់ រោងចក្រថាមពលដុតធ្យូងថ្ម ៦៧៥ មេហ្គាវ៉ាត់ និងវារីអគ្គិសនី អនុភាពសរុប ១ ៣២៩ មេហ្គាវ៉ាត់។ ឯកឧត្តម វិចទ័រ ហ្សូណា អគ្គនាយកថាមពល នៃក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា ការផលិតថាមពលចេញពីប្រភពថាមពលចម្រុះ កំពុងត្រូវបានជំរុញ និងពន្លឿន ដើម្បីបានថាមពលផ្គត់ផ្គង់មានស្ថិរភាព។ ឯកឧត្តម បន្តថា កម្ពុជាអាចនឹងមានប្រភពថាមពលកកើតឡើងវិញបន្ថែមទៀត ពោលគឺថាមពលដើរដោយកម្លាំងខ្យល់ ខណៈក្រុមហ៊ុនចំនួន ២ បានកំពុងសិក្សា និងចចារថ្លៃលក់អគ្គិសនី។ (អានបន្ថែម និងបន្ថែម)។ តាមផែនការ ក្រសួងរ៉ែ និងថាមពល បានកំណត់បង្កើនថាមពលផ្គត់ផ្គង់រហូតដល់ ១០ ០០០ មេហ្គាវ៉ាត […]

អាន​បន្ថែម

កម្ពុជានឹងមានរោងចក្រផលិតបេតុងកៅស៊ូសម្រាប់យកធ្វើផ្លូវជាលើកដំបូងបង្អស់ក្នុងឆ្នាំនេះ

ប្រទេសកម្ពុជា នឹងមានរោងចក្រផលិតបេតុងកៅស៊ូ‌អាស្វាល់ ឬ Asphalt Concrete សម្រាប់យកធ្វើផ្លូវដោយខ្លួនឯងជាលើកដំបូងបង្អស់ ក្នុងឆ្នាំនេះ ខណៈក្រសួងសាធារណការ និងដឹកជញ្ជូន ទើបតែចុះពិនិត្យទីតាំងផ្ទាល់នៅឯព្រំប្រទល់ខេត្តកំពត-ខេត្តកែប កាលព្រឹកមិញនេះ។ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ ក្នុងកិច្ចចុះពិនិត្យទីតាំងថា៖ «យើងមិនដែលមានរោងចក្រផលិតបេតុងកៅស៊ូខ្លួនយើងទេ នេះជាលើកដំបូង។ ហើយរោងចក្រនេះនឹងមានសមត្ថភាពផលិតបេតុងកៅស៊ូបាន ១២០ តោនក្នុង១ម៉ោង សម្រាប់យកមកធ្វើផ្លូវ ដោយប្រើវត្ថុធាតុដើមដូចជា ថ្ម ខ្សាច់ និងកៅស៊ូ»។ «ចំពោះគ្រឿងចក្រ យើងសុំពីក្រុមហ៊ុនសៀងហៃឱ្យជួយផ្ញើមកឱ្យយើង តម្លៃសរុបប្រមាណ ១,១ លានដុល្លារ ប៉ុន្តែការងារសាងសង់ផ្សេងៗ យើងត្រូវធ្វើខ្លួនឯង ដែលមិនទាន់បាន់ប្រមាណបានថានឹងចំណាយប៉ុន្មានទេ»។ បើយោងតាមឯកឧត្តម បច្ចុប្បន្នក្រុមការងារកំពុងចាក់គ្រឹះ ហើយនៅរយៈពល ៣ ខែក្រោយ នឹងអាចតម្លើងគ្រឿងចក្របាន។ ការដាក់រោងចក្រនៅទីតាំងកំពត-កែប គឺដោយសារ នៅពេលដ៏ខ្លីខាងមុននេះ រដ្ឋាភិបាលនឹងចាប់ផ្ដើមស្ដារផ្លូវជាតិលេខ ៣១ លេខ ៣៣ និងលេខ ៤១ ដូច្នេះទីតាំងនេះគឺសាកសម្យបំផុត។ លើសពីនេះ នៅឆ្នាំក្រោយ ក្រសួងក៏គ្រោងនឹងបង្កើតរោងចក្រមួយទៀតនឹងបាត់ដំបងផងដែរ។ […]

អាន​បន្ថែម

រដ្ឋសភាបញ្ចប់សេចក្តីព្រាងច្បាប់លើរោងចក្រអគ្គិសនីនិងខ្សែបញ្ជូនធំៗ ៤កន្លែង

គណៈកម្មការជំនាញរដ្ឋសភា បានបញ្ចប់ការពិនិត្យ និងសិក្សារួចហើយ លើសេចក្តីព្រាងច្បាប់ ៤ ដែលធានាថារដ្ឋាភិបាលនឹងធានាទូទាត់ថ្លៃអគ្គិសនីឱ្យទៅក្រុមហ៊ុនឯកជន ៣ ដែលមកវិនិយោគបង្កើតគម្រោងរោងចក្រអគ្គិសនីចំនួន ៤កន្លែង នៅកម្ពុជា។ សេចក្តីព្រាងច្បាប់ទាំង៤នេះ នឹងត្រូវបញ្ចូលទៅក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នាពេលខាងមុខ។ នេះបើតាមកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា កាលពី ៤ ខែមិថុនា តាមប្រព័ន្ធវីដេអូ។ ច្បាប់ស្តីពីការធានាការទូទាត់នេះ បើនិយាយឱ្យងាយយល់ គឺស្រដៀងគ្នានឹងកិច្ចសន្យារវាងរដ្ឋ និងឯកជនលើគម្រោងវិនិយោគទឹកប្រាក់ធំៗ។ មូលហេតុសំខាន់ដែលត្រូវតែបង្កើតច្បាប់នេះ គឺដើម្បីធានាថាគម្រោងមិនប៉ះពាល់ដល់សម្បត្តិរដ្ឋ ហើយក៏ដើម្បីធានាថារដ្ឋនឹងបង់ថ្លៃសេវា ឬទូទាត់ចំណាយផ្សេងៗដែលបានព្រមព្រៀងគ្នាឱ្យទៅឯកជន ទោះទៅអនាគតមានបញ្ហាដោយមិនបានព្រៀងទុកក្ដី។ ច្បាប់នេះគឺមានខ្លឹមសារលម្អិតជាងនេះ ដែលខុសគ្នាទៅតាមគម្រោងនីមួយៗ។ ត្រឡប់មកសេចក្តីព្រាងច្បាប់ទាំង ៤វិញ សេចក្តីព្រាងច្បាប់ទី១ និងទី២ គឺសម្រាប់ក្រុមហ៊ុន ស្មេថេក ខូ អិលធីឌី ដែលវិនិយោគលើគម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនតង់ស្យុង ៥០០គីឡូវ៉ុល ពីខេត្តបាត់ដំបងទៅកាន់ព្រំដែនកម្ពុជា-ថៃ និងគម្រោងខ្សែបណ្តាញបញ្ជូនតង់ស្យុង ៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ។ ដោយឡែក សេចក្តីព្រាងច្បាប់ទី៣ គឺសម្រាប់ក្រុមហ៊ុនអគ្គិសនីវៀតណាម ដែលជាការធានាទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម។ ចំណែកឯសេចក្តីព្រាងច្បាប់ចុងក្រោយ គឺជាការធានាទូទាត់ទិញអគ្គសនីពីក្រុមហ៊ុន ឆាយណា ណេសិនណល ហេវី ម៉ាស៊ីនណឺរី ខបភើរេសិន […]

អាន​បន្ថែម

ស្រុកអង្គស្នួល និងខណ្ឌពោធិ៍សែនជ័យ គ្រោងស្វាគមន៍រោងចក្រថ្មីពីរទៀតហើយ តម្លៃជាង១០លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ថ្មីៗនេះ បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនសរុបជាង ១០លានដុល្លារ សាងសង់រោងចក្រ ២កន្លែង នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ នេះបើតាមការទំព័រ Facebook របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី៤ ខែមិថុនា នេះ។ ក្រុមហ៊ុនទី ១ គឺ IMPAK (CAMBODIA) CO., LTD ដែលនឹងវិនិយោគ ៥លានដុល្លារអាមេរិក សាងសង់រោងចក្រផលិតវ៉ាលិស និងកាបូបគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅភូមិដំណាក់កោះ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ដោយឡែក ក្រុមហ៊ុនទី ២ គឺក្រុមហ៊ុន WING CHENG PACKAGING CO., LTD ដែលនឹងវិនិយោគ ៥,៦លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតកេសកាតុង ប្រអប់ក្រដាស ថង់ក្រដាស និងបោះពុម្ព ដែលមានទីតាំងនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងទៀតថា គម្រោងទាំង ៣ នេះនឹងជួយបង្កើតការងារបានចំនួនជាង ៨៤០ […]

អាន​បន្ថែម

ធនាគារជាតិ៖ ដង្ហើមវិស័យសំណង់និងអចលនទ្រព្យ អាស្រ័យថាតើរដ្ឋគ្រប់គ្រងកូរីដបានកម្រិតណា

វិស័យសំណង់ និងអចលនទ្រព្យ ធ្លាប់ត្រូវបានព្យាករណ៍ថានឹងងើបឡើងវិញជាបណ្តើរៗ ក្នុងឆ្នាំ ២០២១ នេះ ទន្ទឹមនឹងលំហូរការវិនិយោគពីបរទេស។ ប៉ុន្តែ ក្រោយព្រឹត្តិការណ៍សហគមន៍ខែកុម្ភៈ ការព្យាករណ៍បានប្រែប្រួល ហើយកំណើនគឺអាស្រ័យទាំងស្រុងថាតើរដ្ឋាភិបាលទប់ទល់នឹងជំងឺកូវីដបានល្អកម្រិតណា ហើយតើសកម្មភាពសេដ្ឋកិច្ចពិភពលោក និងក្នុងតំបន់នឹងរីកចម្រើនកម្រិតណា។ នេះបើយោងតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុប្រចាំឆ្នាំ២០២០ របស់ធនាគារជាតិនៃកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី ៣១ ឧសភា។ របាយការណ៍ដដែលបានឱ្យដឹងទៀតថា គម្រោងសំណង់ដែលត្រូវបានអនុម័តនៅឆ្នាំ ២០២០ បានកើនឡើងត្រឹមតែ ១% ប៉ុណ្ណោះ តម្លៃទុនវិនិយោគវិញ គឺធ្លាក់ចុះដល់ទៅ ៣២,១%។ លើសពីនេះ ផ្ទៃគម្រោងសាងសង់សរុបដែលបានអនុម័តក្នុងឆ្នាំ ២០២០ ក៏បានធ្លាក់ចុះ ២៦,៩% ផងដែរ (សល់ត្រឹម១៧ លានម៉ែត្រការ៉េ)។ កត្តានេះ បានធ្វើឱ្យវិស័យសំណង់ បង្អាក់កំណើនសេដ្ឋកិច្ច -០,២% នៅឆ្នាំ ២០២០។ របាយការណ៍ដដែល បានបន្ថែមទៀតថា ការធ្លាក់ចុះនៅក្នុងវិស័យទាំង ២ នេះ គឺដោយសារតែចំនួនការផ្អាកគម្រោង ការវិនិយោគថយចុះ និងការធ្លាក់ចុះនូវការនាំចូលសម្ភារៈសំណង់ ដែលភាគច្រើនបណ្ដាលមកពីវិបត្តិកូវីដ។ ដូច្នេះ សង្ឈឹមធំបំផុតរបស់វិស័យទាំង ២ នេះ គឺស្ថិតក្នុងដៃរបស់រដ្ឋាភិបាលថាអាចគ្រប់គ្រងស្ថានភាពកូវីដបានកម្រិតណា។ […]

អាន​បន្ថែម

ជប៉ុនដាក់ដំណើរការម៉ាស៊ីនកាយប្រមូលសំរាមស្វ័យប្រវត្តិខ្នាតធំទី៤នៅភ្នំពេញ

ម៉ាស៊ីនមេកានិច ដែលមានមុខងារស្ទាក់កាយ និងប្រមូលសំរាមស្វ័យប្រវត្តិទី៤ ដែលសាងសង់ឡើងក្រោមជំនួយពីប្រទេសជប៉ុន ត្រូវបានប្រកាសដាក់ឱ្យដំណើរការនៅរាជធានីភ្នំពេញជាផ្លូវការហើយ កាលពីថ្ងៃទី៣ ខែមិថុនា កន្លងមកនេះ។ ពិធីសម្ពោធដាក់ឱ្យដំណើរការម៉ាស៊ីននេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោក Toshikazu TOKIOKA លេខាទី១ នៃស្ថានទូតជប៉ុន លោកស្រី Aya TOKUMOTO តំណាងអង្គការ JICA និងលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។ ម៉ាស៊ីនកាយប្រមូលសំរាមស្វ័យប្រវត្តិនេះ មានទីតាំងនៅមុខស្ថានីយបូមទឹកផ្សារចាស់ និងស្ថានីយបូមទឹកចតុមុខ ដែលនឹងអាចជួយប្រមូលសំរាមនៅមុខប្រឡាយលូនៅស្ថានីយបូមទឹកចំនួន ៤ ដែលបានសាងសង់នៅក្នុងគម្រោងការពារទឹកជំនន់ ដំណាក់កាលទី២។ អង្គការ JICA បានឱ្យដឹងថា មុនមានម៉ាស៊ីនស្វ័យប្រវត្តិនេះ នៅពេលស្ទះលូ មនុស្សត្រូវជ្រមុជទឹកចូលក្នុងរណ្តៅដើម្បីយកសម្រាមចេញពីមុខចម្រឹងដែកស្ទាក់សម្រាម។ ប៉ុន្តែ ជាមួយនឹងម៉ាស៊ីនមេកានិចថ្មីនេះ សំរាមត្រូវបានយកចេញដោយស្វ័យប្រវត្តិ ហើយផ្ទេរចេញក្រៅដោយឧបករណ៍មេកានិចផងដែរ។ លើសពីនេះ ម៉ាស៊ីនថ្មីនេះនឹងជួយធ្វើឱ្យប្រព័ន្ធលូនៅក្នុងទីក្រុងល្អប្រសើរជាងមុន ផ្តល់សុវត្ថិភាពដល់ក្រុមការងារ ព្រមទាំងការពារបរិស្ថានទឹក ដោយការយកសំរាមចេញពីប្រព័ន្ធលូ។ គិតមកដល់ពេលនេះ ម៉ាស៊ីនប្រមូលសម្រាមចំនួន ៤កន្លែង ក្នុងចំណោម ៥កន្លែង ត្រូវបានដាក់ឱ្យដំណើរការហើយ ដែលអាចជួយកាត់បន្ថយទឹកជន់លិចនៅតំបន់មុខព្រះបរមរាជវាំង ផ្សារកណ្តាល ផ្សារថ្មី […]

អាន​បន្ថែម

ទំហំលំហូរវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យសំណង់និងអចលនទ្រព្យក្នុងឆ្នាំ ២០២០ ថយចុះ ១០,៦%

លំហូរវិនិយោគផ្ទាល់ពីបរទេស ឬ FDI សរុបក្នុងឆ្នាំ ២០២០ មានទំហំប្រមាណ ៣,៥ ពាន់លានដុល្លារនៅឆ្នាំ ២០២០ ដែលធ្លាក់ចុះ ១%។ ដោយឡែក លំហូរ FDI ក្នុងវិស័យសំណង់ និងអចលនទ្រព្យដែលមានចំណែក ១៧% នៃFDI សរុប បានថយចុះដល់ទៅ ១០,៦% ។ នេះបើយោងតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុប្រចាំឆ្នាំ២០២០ របស់ធនាគារជាតិនៃកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី ៣១ ឧសភា។ ប្រទេសចិននៅតែជាប្រភពលំហូរ FDI ទី១ សម្រាប់កម្ពុជា។ នៅឆ្នាំ ២០២០ FDI ពីប្រទេសចិនមានដល់ទៅ ៥១% នៃ FDI សរុប បន្ទាប់មកគឺសិង្ហបុរី (៨,២%) កូរ៉េ (៧,៩%) ជប៉ុន (៥,៨%) អង់គ្លេស (៤,៤%) ម៉ាឡេស៊ី (៤,២%) និងថៃ (៣.៣%) ។ លំហូរ FDI ពីប្រទេសចិនភាគច្រើន […]

អាន​បន្ថែម

ធនាគារជាតិ៖ កំណើនឥណទានវិស័យសំណង់ និងអចលនទ្រព្យថមថយមកត្រឹម ២៣% ក្នុងឆ្នាំ ២០២០

កំណើននៃកម្ចីសម្រាប់វិស័យសំណង់ និងអចលនទ្រព្យក្នុងឆ្នាំ ២០២០ ថមថយមកត្រឹមប្រមាណ ២៣% ដោយសារតែគម្រោងសំណង់មួយចំនួនត្រូវបានផ្អាកដោយសារវិបត្តិកូវីដ។ ប៉ុន្តែ ធនាគារជាតិវិភាគថា ការថយចុះនៃឥណទាននេះ ជាកត្តាវិជ្ជមានពោលគឺ ជាការជួយកាត់បន្ថយហានិភ័យកំណើនទីផ្សារអចលនទ្រព្យហួសកំណត់។ នេះ បើយោងតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុរបស់ធនាគារជាតិនៃកម្ពុជាចេញផ្សាយនៅថ្ងៃទី ៣១ ឧសភា។ របាយការណ៍បានបន្តថា ក្នុងចំណោមកំណើនមធ្យម ២៣% នោះ វិស័យសំណង់មានអត្រាកំណើន ២៦,៣% ដែលជាការធ្លាក់ចុះបន្តិចបន្តួចបើធៀបនឹងកំណើនប្រមាណ ២៩,១% ក្នុងឆ្នាំ ២០១៩ ។ ដោយឡែក ឥណទានក្នុងវិស័យអចលនទ្រព្យវិញ មានអត្រាកំណើនត្រឹមតែ ២០,១% ដែលធ្លាក់ចុះខ្លាំងបើធៀបកំណើនប្រមាណ ៤០,៣% ក្នុងឆ្នាំ ២០១៩ ។ យោងតាមធនាគារជាតិ ការធ្លាក់ចុះនៃកំណើននេះ គឺជាការជួយកាត់បន្ថយហានិភ័យកំណើនទីផ្សារអចលនទ្រព្យហួសកំណត់ ដែលតែងតែជាកង្វល់របស់អ្នកវិភាគអន្តរជាតិដូចជា ADB, IMF, និង WorldBank ជាដើម។ (អានបន្ថែម) គួរបញ្ជាក់ផងដែរ ក្នុងឆ្នាំ ២០២០ ឥណទានដែលផ្ដល់ឱ្យវិស័យសំណង់ និងអចលនទ្រព្យ នៅតែមានចំណែកច្រើនក្នុងកម្ចីសរុបទាំងអស់ ពោលគឺមានចំណែកប្រមាណ ៣២% នៃកម្ចីសរុប។ ក្នុងនោះ […]

អាន​បន្ថែម