ព័ត៌មានក្នុងស្រុក
គម្រោងរថភ្លើង Mono Rail សិក្សាចប់សព្វគ្រប់ខណៈគម្រោងរថភ្លើងក្រោមដីត្រូវការពេលមួយខែទៀត
ការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail ត្រូវបានសិក្សាចប់សព្វគ្រប់ហើយ ខណៈការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើងក្រោមដី គ្រោងនឹងបញ្ចប់ក្នុងរយៈពេលមួយខែទៀត។ នេះបើយោងតាមការឱ្យដឹងក្នុងជំនួបពិភាក្សារវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី ៦ មេសានេះ។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ខាងក្រសួងក៏បានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី ជួយពិនិត្យឡើងវិញលើលទ្ធផលនៃគម្រោងសិក្សាទាំងនេះ និងរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ផងដែរ។ បើយោងតាមផែនការ រដ្ឋាភិបាលមានជម្រើស ៣ ពោលគឺ រថភ្លើងលើអាកាសបើកស្វ័យប្រវត្តិ (AGT) រថភ្លើងលើអាកាស Monorail និងរថភ្លើងក្រោមដី។ ការសិក្សា AGT និង Monorail បានបញ្ចប់រួចហើយ រង់ចាំតែការសិក្សាររបស់វថភ្លើងក្រោមដីប៉ុណ្ណោះ។ ក្រោយសិក្សារួច ខាងក្រសួងនឹងយកជម្រើសទាំង ៣ នេះទៅរាយការណ៍ជូនសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយក្នុងអំឡុងពេលនេះរដ្ឋាភិបាលក៏កំពុងស្វែងរកទុនយ៉ាងសកម្ម ហើយសង្ឃឹមថាក្រុមហ៊ុនឯកជនចូលរួមវិនិយោគ។ (អានបន្ថែម) ឯកឧត្តម ស៊ុន ចាន់ថុល ធ្លាប់មានប្រសាសន៍ថា៖ «ប្រសិនបើគម្រោងទាំងនេះធ្វើបានពិតមែន វាមិនត្រឹមតែជួយកាត់បន្ថយការកកស្ទះចរាចរណ៍ប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់មុខមាត់ទីក្រុងភ្នំពេញបានមួយកម្រិតធំថែមទៀតផង»។
អានបន្ថែមរដ្ឋអនុម័តគម្រោងវិនិយោគថ្មីពីរកន្លែងនៅខេត្តព្រះសីហនុ និងកណ្តាល តម្លៃសរុបជាង ១២លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រចំនួន ២កន្លែង តម្លៃសរុប ១២,៦ លានដុល្លារ នៅខេត្តកណ្តាល និងខេត្តព្រះសីហនុ។ ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន MCBAG CO., LTD ដែលនឹងវិនិយោគប្រមាណ ៣,៥ លានដុល្លារ បង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ A-17 ផ្លូវជាតិលេខ៤ ភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកក្រុមហ៊ុនទី២ គឺក្រុមហ៊ុន CAMBODIAN QI MING XING JIA JU YONG PIN CO., LTD ដែលនឹងវិនិយោគ ៩,១ លានដុល្លារ បង្កើតរោងចក្រផលិតស្បែកជើង កាបូប និងខ្សែក្រវាត់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ គួរបញ្ជាក់ថា គម្រោងវិនិយោគទាំងពីរនេះ នឹងផ្តល់ការងារចំនួន ១៨៤០កន្លែង ដល់ប្រជាពលរដ្ឋក្នុងតំបន់។ សម្រាប់ឆ្នាំ ២០២១ នេះ […]
អានបន្ថែមកម្ពុជានាំចូលសម្ភារសំណង់សរុបតម្លៃជាង ១ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ដែលធ្លាក់ចុះ ៧,៣%
ទុនវិនិយោគនៃការនាំចូលសម្ភារសំណង់ក្នុងឆ្នាំ ២០២០ មានសរុប ១.០០៨ លានដុល្លារ ដែលថយចុះ ៧,៣% បើធៀបនឹងឆ្នាំ ២០១៩។ នេះបើយោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម ចុះផ្សាយកាលពីថ្មីៗនេះ។ ក្នុងចំណោមសម្ភារសំណង់ទាំងអស់ ការនាំចូលដែក ថយចុះ ២៧,៥២% ពោលគឺពីថមថយពីប្រមាណ ៥៥៦លានដុល្លារ នៅឆ្នាំ ២០១៩ មកត្រឹម ៤០៣លានដុល្លារ ក្នុងឆ្នាំ ២០២០។ យ៉ាងណាមិញ ការនាំចូលស៊ីម៉ង់តិ៍ក៏ធ្លាក់ចុះយ៉ាងគំហុកដែរ ប្រមាណ ៤៨,៥៩% ពី ១២៨លានដុល្លារនៅឆ្នាំ ២០១៩ មកត្រឹម ៦៦លានដុល្លារ នៅឆ្នាំ ២០២០។ បើយោងតាមរបាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយកាលពីខែ វិច្ឆិកា កន្លងមកនេះ ការធ្លាក់ចុះនេះគឺ ដោយសារតែគម្រោងអភិវឌ្ឍន៍ធំៗ មួយចំនួន ជាពិសេសអគារពាណិជ្ជកម្ម និងអគារលំនៅដ្ឋានខ្ពស់ៗ ត្រូវបានផ្អាកការដ្ឋានសាងសង់បណ្តោះអាសន្ន ដោយសារវិបត្តិកូវីដ។ (អានបន្ថែម) របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ភាពនៅទ្រឹងរបស់វិស័យសំណង់ និងអចលនទ្រព្យ អាចធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះបន្ដិច តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ធនាគារពិភពលោកក៏បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងធ្លាក់ចុះ ២% នៅឆ្នាំ ២០២០ […]
អានបន្ថែមក្រុមហ៊ុនស្រាវជ្រាវម៉ាឡេស៊ីព្យាករណ៍ថាទីផ្សារអាកាសចរណ៍នៅកម្ពុជានឹងស្ទុះខ្លាំងជាងមុននៅរង្វង់ពីរឆ្នាំខាងមុខ
ក្រុមហ៊ុនស្រាវជ្រាវម៉ាឡេស៊ី MIDF Research បានព្យាករណ៍ថា ទីផ្សារអាកាសចរណ៍នៅកម្ពុជាអាចនឹងមានសន្ទុះខ្លាំងជាងមុន នៅរង្វង់ពីរឆ្នាំខាងមុខនេះ ក្រោយពីវិបត្តិកូវីដបានធូរស្បើយ។ នេះបើយោងតាមសារព័ត៌មាន The Malaysian Reserve កាលពីថ្ងៃទី ១ មេសា។ ការព្យាករណ៍ធ្វើឡើង ដើម្បីវិភាគចំណូលប្រចាំឆ្នាំ ២០២១ និងឆ្នាំ ២០២២ របស់ក្រុមហ៊ុនម៉ាឡេស៊ី Muhibbah Engineering ដែលមានភាគហ៊ុន ២១% នៅក្នុងព្រលានយន្តយោះធំៗ ទាំង ៣ នៅកម្ពុជា ពោលគឺអាកាសយានដ្ឋានភ្នំពេញ សៀមរាប និងព្រះសីហនុ។ បើយោងតាមប្រភពដដែល សម្រាប់ឆ្នាំ ២០២១ និង ២០២២ ចំណូលពីទីផ្សារអាកាសចរណ៍កម្ពុជានឹងកើនឡើងខ្លាំង ដោយរំពឹងថានឹងរួមចំណែកប្រមាណ ៧០% នៃចំណូលសរុបរបស់ក្រុមហ៊ុន Muhibbah Engineering។ ការស្រាវជ្រាវបានបន្តទៀតថា៖ «ក្រោយវិបត្តិកូវីដ អ្នកហោះហើរដែលច្រើនជាងគេ គឺជនជាតិចិន ហើយកម្ពុជានឹងចាប់យកចំណែកទីផ្សារនេះបានមួយចំណែកធំ ព្រោះ១/៣ នៃជនបរទេសដែលហោះហើរមកកម្ពុជា គឺជាជនជាតិចិន»។ គួរបញ្ជាក់ផងដែរថា មុនវិបត្តិកូវីដ វិស័យអាកាសចរណ៍ នៅកម្ពុជាមានសន្ទុះកើនឡើងជាបន្តបន្ទាប់ ដោយទាំងរដ្ឋាភិបាល […]
អានបន្ថែមហេតុអ្វីរដ្ឋជ្រើសរើសសៀមរាប និងព្រះសីហនុ ជាគោលដៅកែលម្អហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ?
រដ្ឋាភិបាល កាលពីថ្ងៃទី៣០ ខែមីនា កន្លងមកនេះ បានសម្រេចអនុម័តផែនទីចង្អុលផ្លូវ ឬ Roadmap ស្តីពីផែនការស្ដារវិស័យទេសចរណ៍កម្ពុជារួចហើយ ដោយក្នុងនោះការលើកកម្ពស់ហេដ្ឋារចនាសម្ព័ននៅក្រុងព្រះសីហនុ និងក្រុងសៀមរាប គឺជាចលករសំខាន់បំផុតមួយក្នុងការទាក់ទាញភ្ញៀវទេសចរ ក្រោយវិបត្តិកូវីដ-១៩។ ផែនទីចង្អុលផ្លូវស្ដីបែងចែកជា ៣ ដំណាក់កាល។ ដំណាក់កាលទី១ គឺការស្តារឡើងវិញវិស័យទេសចរណ៍ តាមរយៈការវិនិយោគសាធារណៈ ដូចជាការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅប៉ូលទេសចរណ៍អាទិភាព រួមមាន ផ្លូវ ៣៤ ខ្សែនៅក្រុងព្រះសីហនុ និងគម្រោងផ្លូវ ៣៨ ខ្សែនៅក្រុងសៀមរាប ជាដើម។ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា គម្រោងធំៗ ទាំង ២ នេះ នឹងធ្វើឱ្យទីក្រុងទាំង ២ កាន់តែមានសោភណភាព និងទាក់ទាញទាក់ទាញទេសចរណ៍ខ្លាំងជាងមុន ចាប់ពីចុងឆ្នាំ២០២១ តទៅ។ សម្ដេចធ្លាប់មានប្រសាសន៍ថា អំឡុងកូវីដដែលគ្មានភ្ញៀវទេសចរនេះ គឺជាពេលល្អសម្រាប់ឱ្យយើងស្ដារហេដ្ឋារចនាសម្ព័ន្ធ និងសោភណភាពទីក្រុងឱ្យស្អាតជាងមុន ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើន ក្រោយវិបត្តិកូវីដចប់។ តាមរយៈផែនទីចង្អុលផ្លូវថ្មីនេះ កម្ពុជារំពឹងថានឹងការទទួលបានភ្ញៀវទេសចរក្នុងស្រុកប្រមាណ ១១ លាននាក់ នៅឆ្នាំ២០២៣ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧ លាននាក់ […]
អានបន្ថែមកាស៊ីណូយក្សហុងកុង Century Entertainment នឹងបើកដំណើរ នៅខេត្តកោះកុង ចុងខែមេសានេះ
ក្រុមហ៊ុនកាស៊ីណូយក្សហុងកុង Century Entertainment International Holdings សង្ឃឹមថានឹងបើកដំណើរកាស៊ីណូនៅទីតាំងថ្មីរបស់ខ្លួនក្នុងតំបន់តារាសាគរខេត្តកោះកុង នៅចុងខែមេសានេះ បន្ទាប់ពីពន្យារច្រើនសារ ដោយសារការរីករាលដាលនៃជំងឺ១៩។ នេះបើយោងតាមសារព័ត៌មាន IAG កាលពីថ្ងៃទី ១ មេសា។ យោងតាមផែនការដំបូង កាស៊ីណូគ្រោងនឹងបើកដំណើរការនៅខែកុម្ភៈ ប៉ុន្ដែដោយសារតែការផ្ទុះឡើងនៃការឆ្លងរីករាលដាលមេរោគកូវីដ១៩ក្នុងសហគមន៍ កាលបរិច្ឆេទបើកត្រូវបានពន្យារទៅខែមីនា ហើយពេលនេះពន្យារទៅចុងខែមេសា។ ប្រភពដដែលបានឱ្យដឹងទៀតថា ក្រុមហ៊ុនបានតម្លើងឧបករណ៍ តុលេងល្បែង និងគ្រឿងតុបតែងផ្សេងៗរួចហើយ នៅក្នុងទីតាំងថ្មីនេះ ពោលគឺនៅតែរង់ចាំតែស្ថានភាពប្រសើរឡើងប៉ុណ្ណោះ មុននឹងបើកទ្វារ។ គួរបញ្ជាក់ផងដែរថា កាស៊ីណូ Century Entertainment ពីមុន ទីតាំងស្ថិតនៅក្នុងសណ្ឋាគារ Sunshine Bay Hotel ខេត្តព្រះសីហនុ ប៉ុន្ដែត្រូវប្ដូរទៅទីតាំងថ្មីវិញ ដោយសារតែកិច្ចព្រមព្រៀងចាស់ បានបញ្ចប់កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ។ (អានបន្ថែម) ទីតាំងថ្មីនៃកាស៊ីណូនេះ នឹងស្ថិតនៅក្នុងអគារលេខ ៨៩ នៃគម្រោង Long Bay ដែលក្រោមកិច្ចព្រមព្រៀងជួលជាមួយនឹង Long Bay Entertainment រយៈពេល […]
អានបន្ថែមបរិមាណប្រេងបូមពីតំបន់អប្សរាទាបជាងក្ដីរំពឹងខ្លាំង ទោះអណ្តូងទាំង ៥ ដំណើរការហើយក្ដី
បរិមាណប្រេងឆៅបូមចេញពីអណ្តូងប្រេងទាំង ៥ នៅតំបន់ Apsara ទាបជាងការរំពឹងទុក និងផ្ដល់ចំណូលទាប ដែលប៉ះពាល់ខ្លាំងដល់ផែនការហិរញ្ញវត្ថុរបស់ក្រុមហ៊ុនវិនិយោគមួយកម្រិតធំ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន KrisEnergy កាលពីថ្ងៃទី ៣១ មីនា កន្លងមកនេះ។ បើយោងតាមប្រភពដដែល ក្រុមហ៊ុន KrisEnergy កំពុងសើរើ និងពិនិត្យពីផែនការចង្វាក់ផលិតកម្មឡើងវិញ ដើម្បីធ្វើយ៉ាងណាបង្កើតបរិមាណប្រេងឱ្យបានច្រើនជាងមុន។ ក្រុមហ៊ុនបានចាប់ផ្តើមផលិតកម្មប្រេងឆៅចេញពីអណ្តូងទី១ A-01D កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២០ កន្លងមកនេះ ហើយអណ្តូងប្រេងចំនួន ៤ ទៀត ក៏បានបើកដំណើរការផលិតកម្មជាបន្តបន្ទាប់ផងដែរ។ ទោះបីអណ្ដូងទាំង ៥ ដំណើរការហើយក្ដី គិតចាប់ពីថ្ងៃបញ្ចេញដំណក់ប្រេងដំបូង ដល់ថ្ងៃទី៣០ ខែមីនា ជាមធ្យម ក្រុមហ៊ុនបូមប្រេងបានត្រឹម ២ ៤៩៣ ប៉ារ៉ែលក្នុងមួយថ្ងៃប៉ុណ្ណោះ ដែលទាបជាងផែនការដែលចង់បានខ្លាំង ពោលគឺប្រមាណ ៧ ៥០០ ប៉ារែលក្នុងមួយថ្ងៃ។ ក្រុមហ៊ុនបញ្ជាក់ទៀតថា បរិមាណប្រេងខ្ពស់បំផុតដែលធ្លាប់បូមបានគឺត្រឹមតែ ៣ ៥៣៤ ប៉ារ៉ែលក្នងមួយថ្ងៃ (កាលពីថ្ងៃទី២៧ ខែមីនា)។ បញ្ហានេះបានធ្វើឱ្យចំណូលរបស់ក្រុមហ៊ុនធ្លាក់ចុះ ហើយក៏កំពុងប្រឈមនឹងបញ្ហាបំណុលទៀត។ […]
អានបន្ថែមព្រលានខេត្តមណ្ឌលគិរីអាចនឹងចាប់ផ្ដើមសាងសង់ឆ្នាំ ២០២៣ ទោះការសិក្សាបឋមទើបបញ្ចប់ក្ដី
កាលបរិច្ឆេទសាងសង់គម្រោងព្រលានយន្តហោះខេត្តមណ្ឌលគិរី អាចនឹងពន្យារទៅដល់ឆ្នាំ ២០២៣ ព្រោះក្រុមហ៊ុនវិនិយោគ ត្រូវចំណាយពេលយ៉ាងហោចមួយឆ្នាំទៀត ដើម្បីសិក្សាលម្អិតលើរបាយការណ៍សិក្សាបឋមដែលទើបតែបញ្ចប់ថ្មីៗនេះ។ នេះបើយោងតាម អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល។ អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា បានឱ្យដឹងនៅថ្ងៃទី ៣១ មីនា នេះថា ទោះជារបាយការណ៍សិក្សាបឋមបញ្ចប់ក្ដីក៏នៅមានដំណាក់ផ្សេងៗទៀត ដូចជាសិក្សាលម្អិត កែសម្រួល និងពិនិត្យ មុននឹងដាក់ឆ្លងទៅកាន់រដ្ឋាភិបាលសម្រេច។ ឯកឧត្តមមានប្រសាន៍ថា៖ «របាយការណ៍សិក្សាបឋមផ្តោតតែទៅលើលក្ខណៈទូទៅនៃគម្រោង និងផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងសង្គម ប៉ុណ្ណោះ។ ក្រុមហ៊ុនដែលទទួលបានសិទ្ធិ China Power International Group នឹងធ្វើការសិក្សាលម្អិតទៅលើ Commercial Availability បន្ថែមទៀត»។ «រយៈពេលនៃការសិក្សាលម្អិត ពិភាក្សាលើរបាយការណ៍ និងការដាក់ឆ្លងទៅរាជរដ្ឋាភិបាល អាចនឹងប្រើរយៈពេលយូររហូតដល់ទៅឆ្នាំ២០២៣ ឯណោះ» ឯកឧត្តមបានបន្ត។ ព្រលានយន្តហោះមណ្ឌលគិរីនេះ មានទីតាំងស្ថិតនៅក្នុង ឃុំសែនមនោរម្យ ស្រុកអូររាំង ដែលអាចនឹងត្រូវសាងសង់ លើផ្ទៃដី ៣០០ ទៅ ៦០០ ហិកតា ហើយតាមការប៉ាន់ស្មាន អាចនឹងវិនិយោគប្រមាណជាង៦០លានដុល្លារ។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា […]
អានបន្ថែមការដ្ឋានជួសជុលកំណាត់ផ្លូវទាំង ២៩ខ្សែ ដែលខូចខាតដោយទឹកជំនន់ សម្រេចបានជាង៥០%ហើយ
ការដ្ឋានជួសជុល និងអ៊ុតកៅស៊ូលើកំណាត់ផ្លូវទាំង ២៩ខ្សែ ដែលខូចខាតដោយសារទឹកជំនន់កាលពីខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ គិតមកដល់បច្ចុប្បន្ន សម្រេចបាន ១៦ ខ្សែ ហើយ ពោលគឺប្រមាណ ៥០%។ នេះបើយោងតាមរដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី ២៩ មីនា។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់វិទ្យុជាតិកម្ពុជាថា គិតត្រឹមថ្ងៃទី ២៨ មីនា ក្រុមការងារបានបញ្ចប់ការអ៊ុតកៅស៊ូផ្លូវមួយចំនួនជុំវិញរង្វង់មូលគួចកាណុង (ស្តាតចាស់) រួចហើយ ដោយកំពុងបន្តការអ៊ុតកៅស៊ូផ្លូវលេខ ៤៧ បន្តទៀត ពីរង្វង់មូលស្ដាតចាស់ ដល់វត្តភ្នំ។ ប្រភពដដែលបានឱ្យដឹងថា គោលដៅបន្ទាប់គឺការជួលជុល និងអ៊ុតកៅស៊ូផ្លូវនៅខណ្ឌទួលគោក។ គួរបញ្ជាក់ផងដែរ ទឹកជំនន់កាលពីឆ្នាំមុន បានធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេសជាង ៣ពាន់គីឡូម៉ែត្រ ដោយថវិកាយ៉ាងហោច ៩១លានដុល្លារអាមេរិក នឹងត្រូវចំណាយដើម្បីជួសជុល។ ក្នុងនោះ ផ្លូវ ២៩ខ្សែ ក្នុងរាជធានីភ្នំពេញ ក៏បានទទួលរងការខូចខាតផងដែរ។ (អានបន្ថែម)
អានបន្ថែមកន្លែងបូជាសពអ្នកជំងឺកូវីដ-១៩ លើផ្ទៃដី១០ ហិកតា នៅកំពង់ស្ពឺ គ្រោងបញ្ចប់ការសាងសង់នៅ ខែមេសានេះ
សាលារាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកំពង់ស្ពឺ កំពុងធ្វើការយ៉ាងសកម្មសាងសង់ឈាបនដ្ឋានបូជាសពអ្នកជំងឺកូវីដ-១៩ លើផ្ទៃដីប្រមាណ ១០ ហិកតា នៅស្រុកឱរ៉ាល់ ដោយរំពឹងថានឹងបញ្ចប់ការដ្ឋានឱ្យបាន បន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរ នាខែមេសា ខាងមុខនេះ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់កាសែតខ្មែរថាមស៍ កាលពីពេលថ្មីៗនេះថា ដោយសារកន្លែងបូជានៅកំពង់ស្ពឺមិនទាន់សាងសង់រួច សព្វអ្នកជំងឺនៅភ្នំពេញពេលនេះ នឹងត្រូវបូជានៅភ្នំពេញ។ ឯកឧត្តម បន្តថា គម្រោងនេះ រួមមានសាងសង់ឈាបនដ្ឋានស្ដង់ដាចំនួន ៦ ដោយមានទីតាំងស្ថិតនៅ ភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ទីតាំងមូលដ្ឋាននេះ គឺមានសុវត្ថិភាព និងមិនប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋឡើយ។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា ការសាងសង់ឈាបនដ្ឋាន បាន និងកំពុងធ្វើឡើងស្ទើគ្រប់ខេត្តក្រុង ក្រោយសម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យមានការត្រៀមទុកជាមុន។ (អានបន្ថែម)
អានបន្ថែម