ព័ត៌មានក្នុងស្រុក
ចំណតទូកនេសាទចាស់មួយនៅកោះកុងនឹងត្រូវផ្លាស់ប្ដូរមុខមាត់ទៅជាផែទេសចរណ៍ឆាប់ៗនេះ
ក្រសួងសាធារណការនិងដឹកជញ្ជូន កាលពីថ្មីៗនេះ បានបង្ហាញគម្រោងផ្លាស់ប្ដូរមុខមាត់ ជួសជុលលក់កម្ពស់ផែនាវាចាស់មួយកន្លែង នៅលើព្រែកដងទង់ នៃខេត្តកោះកុង ដើម្បីសម្រួលការដឹកជញ្ជូនតាមផ្លូវទឹក ពិសេសសម្រាប់នាវានេសាទ និងនាវាទេសចរណ៍។ គម្រោងកែលំអផែនាវានេះ ត្រូវបានក្រសួងដាក់ស្នើទៅគណកម្មការ ACMECS ដើម្បីស្វែងរកថវិការួចរាល់ហើយ ដោយបច្ចុប្បន្នកំពុងរង់ចាំចម្លើយ។ នេះបើយោងតាមឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៣០ ខែមីនា ។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «គម្រោងកែលំអផែនាវានេះ គឺដើម្បីសម្រួលការដឹកជញ្ជូនតាមផ្លូវទឹក ដូចជាទូកនេសាទ នាវាដឹកទំនិញ និងនាវាដឹកទេសចរជាដើម»។ ទោះយ៉ាងណា ឯកឧត្តម មិនបានបញ្ជាក់ពីថវិកាប៉ាន់ប្រមាណលើការជួសជុល និងសាងសង់ផែថ្មីនេះទេ ប៉ុន្តែបានបង្ហើបថា ថវិកាមួយផ្នែក នឹងជារបស់ក្រសួងផ្ទាល់។ គួរបញ្ជាក់ផងដែរ ចំណតទូកនេះ គឺជាផែចាស់ដែលត្រូវបានកសាងឡើងដំបូងនៅឆ្នាំ១៩៨៤ ដែលមានប្រវែងទទឹង ១១មែ៉ត្រ និងបណ្តោយ ២១មែ៉ត្រ។ កន្លងមក ផែនេះបានរងការខូចខាតបាក់លេចចូលដៃព្រែក ហើយបច្ចុប្បន្នគឺប្រើប្រាស់ត្រឹមចំណតទូកនេសាទតែប៉ុណ្ណោះ៕
អានបន្ថែមព្រលានមណ្ឌលគិរីទៅមុខមួយជំហានទៀតហើយ ឯកជនទើបបង្ហើបរបាយការណ៍ការសិក្សាជូនរដ្ឋព្រឹកមិញនេះ
ក្រុមហ៊ុនឯកជន កាលពីព្រឹកថ្ងៃទី ៣០ ខែមីនា នេះ បានធ្វើបទបង្ហាញពីរបាយការណ៍សង្ខេបស្តីពី ការសិក្សាគម្រោងព្រលានយន្តហោះមណ្ឌលគិរីថ្មី និងតំបន់ឧស្សាហកម្មជាប់ព្រលាន ជូនទៅដល់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីពិចារណា។ នេះសឱ្យឃើញពីការបោះជំហានទៅមុខមួយកម្រិតទៀតនៃគម្រោងដ៏ធំនេះ។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងចូលរួមដោយតំណាងក្រុមហ៊ុម ក៏ដូចជាអ្នកពិគ្រោះយោបល់ Consultant។ គោលបំណងនៃកិច្ចប្រជុំគឺដើម្បីស្វែងយល់ និងផ្តល់ធាតុចូលបន្ថែមលើរបាយការណ៍ ដោយឯកឧត្តមហាវណ្ណាល់ បានផ្តល់អនុសាសន៍ ២ ចំណុចធំៗ រួមមាន៖ ១-ត្រូវបញ្ចូលបន្ថែមនូវសកម្មភាពអភិវឌ្ឍន៍ទេសចរណ៍ និង សេដ្ឋកិច្ច ឱ្យស្របតាមគោលនយោបាយរបស់ក្រសួងទេសចរណ៍ ២-ត្រូវរកវិធីសាស្រ្តថ្មីៗដើម្បីទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ឱ្យធ្វើការហោះហើរទៅតំបន់នោះច្រើនជាមុន។ ឧទាហរណ៍ដូចជា ការបង្កើតតំបន់ទេសចរណ៍ ឬសកម្មភាពសេដ្ឋកិច្ចថ្មីៗជាដើម។ ជាការឆ្លើយតប ក្រុមហ៊ុន ក៏ដូចជាអ្នកពិគ្រោះយោបល់ ប្ដេជ្ញាថានឹងខិតខំសិក្សានូវធាតុចូលបន្ថែមទៀតទៅក្នុងរបាយកាណ៍នេះ។ គួរបញ្ជាក់ផងដែរថា គម្រោងព្រលានយន្តហោះនេះ កំពុងសិក្សា ហើយនឹងត្រូវអភិវឌ្ឍដោយក្រុមហ៊ុនចិន China Power International Group ក្នុងលក្ខខណ្ឌសាងសង់-ធ្វើប្រតិបត្តិការ-ផ្ទេរ។ នេះបើយោងតាមសេចក្ដីសម្រេចរបស់រដ្ឋាភិបាលកាលចុងឆ្នាំ ២០២០។ (អានបន្ថែម) បើតាមផែនការ ការសាងសង់អាចនឹងចាប់ផ្ដើមនៅឆ្នាំ ២០២២ […]
អានបន្ថែមសាលាខណ្ឌច្បារអំពៅនឹងចាត់វិធានការក្ដៅលើសំណង់ខុសច្បាប់អមប្រឡាយព្រែកប្រា
រដ្ឋបាលខណ្ឌច្បារអំពៅ ព្រមានចាត់វិធានការតាមផ្លូវច្បាប់លើជនណាដែលរំលោភដីរដ្ឋសាងសង់សំណង់ផ្សេងៗ នៅអមសងខាងប្រឡាយព្រែកប្រា ដែលស្ថិតនៅក្នុងសង្កាត់ព្រែកប្រា និងសង្កាត់ព្រែកថ្មី។ បើយោងតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី២៤ ខែមីនា របស់រដ្ឋបាលខណ្ឌច្បារអំពៅ ការទប់ស្កាត់ និងបញ្ឈប់សំណង់ខុសច្បាប់នេះ គឺដើម្បីឱ្យប្រឡាយងាយស្រួលរំដោះទឹក ពោលគឺដើម្បីបញ្ចៀសទឹកជំនន់នៅរដូវវស្សា។ កន្លងមក រដ្ឋបាលខណ្ឌបានចុះស្រង់ស្ថិតិចំនួនផ្ទះដែលបានសាងសង់រំលោភដីប្រឡាយរួចហើយ ក៏ដូចជាចុះហាមឃាត់ម្ដងហើយម្ដងទៀត មិនឱ្យមានការសាងសង់សំណង់ថ្មីៗទៀតទេ។ ប៉ុន្តែ រដ្ឋបាលខណ្ឌនៅតែសង្កេតឃើញថា មានបុគ្គលមួយចំនួនតូចមិនគោរពតាមការណែនាំ ហើយបន្តសាងសង់រំលោភលើដីព្រែក។ ដូច្នេះសេចក្ដីជូនដំណឹងលើកនេះ ជាការព្រមានចាត់វិធានការតាមផ្លូវច្បាប់ ដោយគ្មានករណីលើកលែងឡើយ។
អានបន្ថែមNagaCorp កំពុងប្ដូរផែនការថ្មី ដើម្បីសាងសង់រីសតនៅសៀមរាបឱ្យបាន ទោះក្រសួងទើបសម្រេចមិនអនុញ្ញាត
ឆ្លើយតបទៅនឹងសេចក្ដីសម្រេចមិនអនុញ្ញាតឱ្យសាងសង់គម្រោងរីសតតម្លៃ ៣៥០ លានដុល្លារ នៅខេត្តសៀមរាម លោក Tim McNally ប្រធានក្រុមហ៊ុន NagaCorp បានឱ្យដឹងថា ក្រុមហ៊ុនកំពុងសិក្សាផ្លាស់ប្ដូរផែនការថ្មី ក្នុងគោលបំណងធ្វើយ៉ាងឱ្យគម្រោងរីសតនៅសៀមរាបនេះ ក្លាយជាការពិតឱ្យបាន។ នេះបើយោងតាមសារព័ត៌មាន GGR Asia កាលពីថ្ងៃទី ២៦ មីនា។ ការច្រានចោលត្រូវបានធ្វើឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី ២៣ ខែមីនា កន្លងមកនេះ ដោយក្រសួងបញ្ជាក់ថា គម្រោងអាចជះឥទ្ធិពលអវិជ្ជមានដល់ឧទ្យានអង្គរ ដូច្នេះវាមិនអាចអនុវត្តបាននៅក្នុងបរិបទនេះទេ។ (អានបន្ថែម) សេចក្ដីសម្រេចនេះ ធ្វើឡើងបន្ទាប់ពីមានការប្រជុំជាច្រើនសារជាមួយប្រជុំគណៈកម្មាធិការអន្តរជាតិសម្រាប់រមណីយដ្ឋានអង្គរ (ICC) រួមផ្សំជាមួយនឹងការព្រួយបារម្ភរបស់យូណេស្កូ។ (អានបន្ថែម) ជាការឆ្លើយតប លោក McNally បានប្រាប់សារព័ត៌មាន GGRAsia ថា ក្រុមហ៊ុនទទួលយករាល់កង្វល់ និងបញ្ហាទាំងអស់ពីគ្រប់ភាគី ហើយក៏បាន និងកំពុងរៀបចំផែនការថ្មីមួយ។ លោកមានប្រសាសន៍ថា៖ «ផែនការថ្មីៗនេះ នឹងគិតគូរក៏ដូចជាគោរពដល់ទីតាំងអច្ឆរិយៈប្រវត្តិសាស្រ្តអង្គរខ្លាំងបំផុត ហើយក្រុមហ៊ុននឹងបន្តបើកចំហរទទួលយករាល់មតិយោបល់ និងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋាភិបាលកម្ពុជា»។ យ៉ាងណាក្ដី លោកបញ្ជាក់ថា ក្រុមហ៊ុនមិនទាន់កំណត់ពេលវេលាថានឹងការសិក្សាចប់នៅពេលណាទេ ប៉ុន្ដែលោកអាចធានាថានឹងព្យាយាមធ្វើឱ្យគម្រោងនេះធ្វើទៅរួច ដើម្បីជួយជំរុញ […]
អានបន្ថែមគម្រោងទីលានចាក់សំរាមទំហំ ៨ ហិកតា នៅខេត្តកែបសម្រេចបាន ៧៥% ហើយ គ្រោងបញ្ចប់ខែតុលា
គម្រោងទីលានចាក់សំរាមទំហំ ៨ ហិកតា នៅខេត្តកែប ដែលបានបើកការដ្ឋានកាលពីចុងខែ ឧសភា កន្លងទៅនេះ សម្រេចបាន ៧៥% ហើយ ដោយគ្រោងនឹងបញ្ចប់ខែតុលា ឆ្នាំនេះ។ ប្រធានគ្រប់គ្រងគម្រោង លោក ទិត្យ ទីគា បានឱ្យដឹងថា គម្រោងនេះមានទីតាំងស្ថិតនៅក្នុង សង្កាត់ព្រៃធំ ក្រុងកែប ដែលកំពុងសសាងសង់ឡើងក្រោមឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ សម្រាប់ជំហានទី ១ នៃគម្រោង ក្រុមការងារបានសាងសង់ផ្លូវបេតុង ប្រវែង ៣៥០០ ម៉ែត ទទឹង ៧ ម៉ែត្រ រួមទាំងសំណង់សិល្បការ្យមួយចំនួនផងដែរ។ ដោយឡែក សម្រាប់ជំហានទី២ រួមមានការសាងសង់ អាងស្ទុកសំរាម ចំនួន ៣ កន្លង ដែលមកដល់បច្ចុប្បន្នសម្រេចបានទាំងស្រុងហើយដែរ។ ក្រៅពីនេះ ក្រុមការងារ ក៏កំពុងសាងសង់អាគារញែកសំរាម អគារបុគ្គលិក និងការអ៊ុតកៅស៊ូបាតអាងស្តុកសំរាមផងដែរ ។ គួរបញ្ជក់ផងដែរថា ទីលានចាក់សំរាមនេះគ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី១១ ខែតុលា ខាងមុខ ដែលនឹងមានសមត្ថភាពអាចស្ទុកសំរាមបានរយៈពេល២០ឆ្នាំ។
អានបន្ថែមឯកជនកំពុងពន្លឿនការសិក្សាគម្រោងអគ្គិសនីដើរដោយខ្យល់អានុភាព១០០ មេហ្កាវ៉ាត់ នៅមណ្ឌលគីរី
ក្រុមហ៊ុន Xinglan Maritime Energy Co., Ltd កំពុងពន្លឿនបញ្ចប់ការសិក្សាទាំងរបាយការណ៍បច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់គម្រោងផលិតថាមពលអគ្គិសនីដើរដោយខ្យល់អានុភាព ១០០ មេហ្កាវ៉ាត់ នៅខេត្តមណ្ឌលគីរី។ ឯកឧត្តម វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅថ្ងៃទី ២៦ មីនានេះថា ក្រុមហ៊ុន Xinglan Maritime Energy Co., Ltd បានទទួលលិខិតអនុញ្ញាតសិក្សាគម្រោងតាំងពីឆ្នាំ ២០១៩ មកម្លេះ។ ឯកឧត្តមបន្តថា៖ «មកទល់ពេលនេះ ក្រុមហ៊ុនកំពុងព្យាយាមបញ្ចប់ការសិក្សា។ បើសិក្សាចប់ គាត់នឹងយកមកដាក់ឱ្យមកក្រសួងដើម្បីពិនិត្យសម្រេច។ ប៉ុន្តែវាមិនទាន់ដល់ដំណាក់កាលវិនិយោគនៅឡើយទេ»។ «កន្លងមក ក្រុមហ៊ុនបានដំឡើងប៉មវាស់ខ្យល់ដែលមានកម្ពស់ ១០០ ម៉ែត្រ ចំនួន ២ កន្លែងរួចមកហើយ ដោយប៉មទី១ ស្ថិតក្នុងសង្កាត់សុខដុម នៃក្រុងសែនមនោរម្យ និង ប៉មទី២ ស្ថិតនៅឃុំដាក់ដាំ ស្រុកអូររាំង»។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Xinglan Maritime Energy Co., […]
អានបន្ថែមភ្នំពេញនឹងមានផ្លូវជាប់ដងទន្លេថ្មីមួយខ្សែនៅត្រើយខាងកើតពីគល់ស្ពានច្បារអំពៅដល់កោះនរា
សាលាខណ្ឌច្បារអំពៅ កំពុងចុះបោះបង្គោលកំណត់ទីតាំងគម្រោងស្ថាបនាផ្លូវ និងច្រាំងទន្លេបាសាក់ត្រើយខាងកើត ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ រហូតដល់កោះនរា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់សាលាខណ្ឌកាលពីថ្ងៃទី ២២ ខែមីនា។ ការចុះបោះបង្គោលកំណត់ទីតាំងនេះធ្វើឡើងចាប់ពីថ្ងៃទី២៤ ខែមីនា រហូតដល់ការងារបោះបង្គោលព្រំនៃគម្រោងស្ថាបនាចប់ជាស្ថាពរ។ ក្នុងអំឡុងពេលនេះ រដ្ឋបាលខណ្ឌបានស្នើឱ្យប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធ ឬរំលោភដីចំណីទន្លេបាសាក់ត្រើយខាងកើត សហការជាមួយក្រុមការងារក្នុងការបោះបង្គោល និងចូលរួមថែរក្សាបង្គោលព្រំពេលបោះរួច។ លើសពីនេះ សាលាខណ្ឌក៏នឹងចាត់វិធានការតាមច្បាប់ ក្នុងករណីជនណាម្នាក់បំពានដក ឬបំផ្លិតបំផ្លាញបង្គោលដែលបោះរួចនោះផងដែរ។
អានបន្ថែមស្ថានីយថាមពលសូឡា ៦០មេហ្គាវ៉ាត នៅខេត្តបាត់ដំបង ចាប់ផ្តើមបញ្ចេញថាមពលចូលបណ្តាញជាតិ
ស្ថានីយសូឡាអនុភាព ៦០មេហ្កាវ៉ាត់ តម្លៃជាង៥០ លានដុល្លារ របស់ក្រុមហ៊ុន Risen Energy Co Ltd ដែលស្ថិតនៅក្នុងឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវបានដាក់ឱ្យដំណើរការ នឹងតភ្ជាប់ចូលបណ្តាញជាតិហើយ។ យោងតាមឯកឧត្តម វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពល នៃក្រសួងរ៉ែ និងថាមពល ស្ថានីយសូឡានេះ មិនត្រឹមតែជួយផលិតថាមពលប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយផ្គត់ផ្គង់ថាមពេលទៅតំបន់ជិតៗនោះផងដែរ រួមមានស្រុកថ្មគោល ស្រុកបវេល និងបណ្តាទីប្រជុំជនផ្សេងៗទៀត។ ឯកឧត្តមបន្តថា៖ «នេះជាការបង្កើនល្បាយថាមពលកកើតឡើងវិញ ឬថាមពលស្អាត ដ៏សំខាន់មួយ សម្រាប់ប្រទេសកម្ពុជា»។ គួរបញ្ជាក់ផងដែរថា ស្ថានីយនេះ ជាគម្រោងមួយក្នុងចំណោមគម្រោងផ្សេងៗ ដែលត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តសម្រេចឱ្យសាងសង់ កាលពីខែកក្កដា ឆ្នាំ២០១៩។ លើសនេះពី គម្រោងនេះក៏ជាផ្នែកមួយនៃផែនការមេ ក្នុងការផលិតថាមពលស្អាតចេញពីពន្លឺព្រះអាទិត្យសរុបឱ្យបាន ៤៥០មេហ្កាវ៉ាត់ ត្រឹមឆ្នាំ២០២២។ ដោយលែក មកទល់ពេលនេះ មានរោងចក្រសូឡាជាច្រើន បានដាក់ដំណើរការ សរុបថាមពលប្រមាណជាង ៣២០មេហ្គាវ៉ាត់ រួចហើយ។
អានបន្ថែមអគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រថ្មីមួយខ្នងនៅខេត្តព្រះសីហនុនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងខែមីនានេះ
អគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រថ្មីមួយខ្នង ដែលមានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងខែមីនា ឆ្នាំ២០២១នេះ។ នេះយោងបើតាមការឱ្យដឹងពីរដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទៅ ២៥ មីនានេះ។ ប្រភពដដែលបានឱ្យដឹងថា បរិក្ខារតេស្តវិភាគវីរុសកូវីដ-១៩ ដែល ជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ក៏នឹងរៀបចំដំឡើងនៅក្នុងដើមខែមេសា ផងដែរ។ ដោយឡែក អគារទាំងមូល នឹងដាក់ឱ្យដំណើរការជាផ្លូវការនៅចុងខែមេសា នេះ។ ជាមួយគ្នានេះដែរ ភាគីចិន ក៏នឹងបញ្ជូនក្រុមអ្នកជំនាញមកកាន់ប្រទេសកម្ពុជា ដើម្បីសម្រួលដល់ការដំឡើងបរិក្ខារតេស្តវិភាគវីរុសកូវីដ-១៩ និងបណ្ដុះបណ្ដាលជូនបុគ្គលិកសុខាភិបាល ដែលពាក់ព័ន្ធផងដែរ។
អានបន្ថែមរដ្ឋផ្ដល់សិទ្ធិពិសេសដល់មន្ត្រីក្រសួងដែនដី៣៦១រូប ដើម្បីចាត់វិធានការធ្ងន់លើបទលើ្មសសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងយុត្តិធម៌ បានចេញប្រកាសអន្តរក្រសួងសម្រេច ផ្តល់នីតិសម្បទាជានគរបាលយុត្តិធម៌ ដល់មន្ត្រីក្រសួងដែនដីចំនួន ៣៦១ រូប ក្នុងគោលបំណងដើម្បីរឹតបន្ដឹងការអនុវត្តច្បាប់ក្នុងវិស័យសំណង់ឱ្យកាន់តែមានប្រសិទ្ធភាព។ បើបកស្រាយជាភាសាសាមញ្ញ ការទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌មានន័យថា មន្ត្រីទាំង៣៦១ រូប នឹងមានសិទ្ធិច្រើនជាងមុនក្នុងការអនុវត្ដការងារ ពោលគឺមានសិទ្ធិចាប់ ផាកពិន័យ និងប្ដឹងភ្លាមៗ ក្នុងករណីរកឃើញបទល្មើសក្នុងវិស័យសំណង់ ដូចជាប៉ូលិសនគរបាលដូច្នោះដែរ។ ជារួម មន្ត្រីទាំងនោះ មានភារកិច្ចត្រួតពិនិត្យ បញ្ឈប់ ចាត់វិធានការបណ្តោះអាសន្ន ចាប់ភស្តុតាង កសាងសំណុំរឿង និងពិន័យចំពោះបទល្មើសសំណង់។ លើសពីនេះ មន្ត្រីទាំងនេះ ក៏មានសិទ្ធិដកហូតជាបណ្តោះអាសន្ននូវលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាក់ព័ន្ធនានា ក្នុងករណីដែលអ្នកកាន់កាប់បានប្រព្រឹត្តបទល្មើសដែលច្បាប់សំណង់មានចែង។ ប៉ុន្ដែ សិទ្ធិរបស់មន្រ្តីទាំងនេះក៏មានដែនកំណត់ដែរ។ បើតាមប្រកាសអន្តរក្រសួងលេខ ០៥៤ កយ.ដនស.ប្រក/២១ ចុះថ្ងៃ១៨ ខែកុម្ភៈ ឆ្នាំ២០២១ មន្ត្រីទាំង៣៦១ រូប ត្រូវអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន ស្របតាមច្បាប់ស្តីពីសំណង់ ក្រមនីតិវិធីព្រហ្មទណ្ឌ និងបទប្បញ្ញត្តិជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ផងដែរថា មន្ត្រីទាំង ៣៦១ រូបនោះ ជាមន្ត្រីអធិការកិច្ចថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ […]
អានបន្ថែម