រដ្ឋាភិបាលសម្រេចយកទីតាំង ២ បន្ថែមទៀត ក្នុងខេត្តកំពង់ស្ពឺ ធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩

ទីតាំងចំនួន២ ក្នុងខេត្តកំពង់ស្ពឺ រួមមានវិទ្យាស្ថានហ្វឹកហ្វឺន​ និង​សាលា​ហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ត្រូវបានក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ សម្រេចយកមកធ្វើជា​កន្លែង​ព្យាបាលអ្នកជំងឺកូវីដ១៩។ ឯកឧត្តម សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ​សម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាព បានឱ្យដឹងថាក្នុង​កិច្ចចុះ​ពិនិត្យទីតាំងជាក់ស្តែង កាលពីថ្ងៃទី២៤ ខែមីនា នេះថា ទីតាំងទាំង ២ របស់អង្គភាពទ័ពមួកខៀវនេះ គឺទុកសម្រាប់ធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ១៩ ទាំងសម្រាប់កងកំលាំងយោធា និងពលរដ្ឋស៊ីវិល។ ឯកឧត្តមបន្តថា៖ «ការសម្រេចនេះ គឺបានធ្វើឡើងបន្ទាប់ពីសង្កេតឃើញក្រុមគ្រូពេទ្យទ័ពមួកខៀវទាំងអស់មានបទពិសោធន៍ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ បានជាសះស្បើយ។ ឧទាហរណ៍ដូចជា ការព្យាបាលអ្នកជំងឺទ័ពមួកខៀវមកពីសាធារណៈរដ្ឋអាហ្វ្រិកកណ្តាល ៩នាក់ បានជាសះស្បើយជាដើម»។ គួរបញ្ជាក់ផងដែរថា សាលា​ហ្វឹកហ្វឺន​កងកម្លាំងរក្សាសន្តិភាពពហុសាសន៍ មានទីតាំងស្រុកភ្នំស្រួច ចំណែកឯ​វិទ្យាស្ថានហ្វឹកហ្វឺន វិញ មានទីតាំងក្នុងស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ ដោយសារការកើនឡើងយ៉ាងគំហុកនៃអ្នកដែលឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ មួយរយៈចុងក្រោយនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានសម្រេចប្រែក្លាយ សណ្ឋាគារ មន្ទីពេទ្យ និងទីតាំងសំខាន់ៗមួយចំនួនទៀត ធ្វើជាមន្ទីរពេទ្យ ពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ផងដែរ៕

អាន​បន្ថែម

រ៉ែមាសនៅរតនគិរីជិតក្លាយជាការពិតហើយ ក្រោយរកឃើញគ្រាប់មាសក្នុងរណ្ដៅតេស្ដ៨០ កន្លែង

ក្រុមហ៊ុនកាណាដា Angkor Resources Corp កាលពីថ្មីៗនេះ បានបង្ហាញថា ការរុករករ៉ែនៅកម្ពុជាដើរបានមួយជំហានធំទៀតហើយ ក្រោយក្រុមការងាររកឃើញគ្រាប់មាសក្នុងរណ្ដៅ និងបណ្តុំខ្សែក្រោមដីដែលសំបូរទៅដោយរ៉ែច្រើនប្រភេទ។ លទ្ធផលវិជ្ជមាននេះត្រូវបានបង្ហាញ បន្ទាប់ពីក្រុមហ៊ុនបញ្ចប់ការជីករណ្តៅចំនួន៨០ កន្លែង និងបានគូសស្ទង់លើផ្ទៃដីនៅក្នុងតំបន់ Wild Boar ដែលទីតាំងអាជ្ញាបណ្ណអណ្តូងមាសរបស់ខ្លួន ក្នុងខេត្តរតនគិរី។ បើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន កាលពីថ្ងៃទី ២៣ មីនា លទ្ធផលបង្ហាញក៏បានបង្ហាញទៀតថា រណ្តៅមួយចំនួនមានផ្ទុកគ្រាប់មាស។ ដោយឡែក ការគូសស្ទង់លើផ្ទៃដី ក៏បង្ហាញថា មានបណ្តុំខ្សែក្រោមដីជាច្រើន ដែលសំបូរទៅដោយរ៉ែច្រើនប្រភេទ។ លោក Dennis Ouellette អនុប្រធានផ្នែករុករករបស់ក្រុមហ៊ុន ថ្លែងថា៖ “Angkor Resources ទទួលបានអាជ្ញាប័ណ្ណរុករករ៉ែជាច្រើនដែលមានសក្តានុពលក្នុងការធ្វើជាកន្លែងផលិតស្ពាន់ធ័រ រ៉ែមាស និងថ្មមានតម្លៃ។ ហើយយើងជឿជាក់ថា អាជ្ញាប័ណ្ណអណ្តូងមាសនេះ ក៏នឹងបង្ហាញសក្តានុពលសម្រាប់រ៉ែទាំងបីប្រភេទនេះដែរ»។

អាន​បន្ថែម

ផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម នៅមណ្ឌលគីរី ប្រវែង៣១៤គីឡូម៉ែត្រ សង់រួចរាល់ ៨០% ហើយ

មកទល់បច្ចុប្បន្ន ផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម នៅខេត្តមណ្ឌលគីរី ដែលមានប្រវែង៣១៤គីឡូម៉ែត្រ បានស្ថាបនារួចរាល់ប្រមាណ ៨០% ហើយ។ នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៣ ខែមីនា។ ឯកឧត្តម បានឱ្យដឹងថា ផ្លូវប្រវត្តិសាស្ត្រក្រវ៉ាត់ព្រំដែនមួយខ្សែនេះ ជាប់នឹងខេត្តបីរបស់ប្រទេសវៀតណាម ហើយនឹងដើរតួរជាផ្លូវយុទ្ធសាស្ត្រក៏សំខាន់មួយ។ ឯកឧត្តម បន្តថា៖ «ផ្លូវនេះនឹងជួយសម្រួលដល់កងកម្លាំងឈរជើងការពារព្រំដែនឱ្យងាយស្រួលចូលទៅគ្រប់គ្រងជាងមុន និងជាផ្លូវសេដ្ឋកិច្ចថ្មីសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ផងដែរ»។ គួរជម្រាប់ថា កន្លងទៅនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា ផ្លូវក្រវ៉ាត់ស្របព្រំដែន កម្ពុជា-វៀតណាមនេះ គឺជាចក្ខុវិស័យក្នុងយុទ្ធសាស្រ្តបម្រើប្រជាពលរដ្ឋ ក្នុងរយៈពេលយូរអង្វែង។ រដ្ឋាភិបាល ក៏រំពឹងថា តាមរយៈផ្លូវនេះ ខេត្តមណ្ឌលគិរី នឹងកាន់តែកែប្រែមុខមាត់ថ្មី ទាំងវិស័យសេដ្ឋកិច្ច ទេសចរណ៍ វិស័យសិក្សាធិការ និងវប្បធម៌ជាដើម។

អាន​បន្ថែម

ក្រសួងវប្បធម៌ច្រានចោលគម្រោងរីសតតម្លៃ ៣៥០លានដុល្លាររបស់ Naga នៅសៀមរាប

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសម្រេចច្រានចោលគម្រោងវិនិយោគបង្កើតរីសតតម្លៃ៣៥០ដុល្លារ នៅសៀមរាបរបស់ក្រុមហ៊ុន Naga Corp ក្រោយប្រជុំជាច្រើនលើកច្រើនសារហើយរកឃើញថាគម្រោងនេះនឹងប៉ះពាល់ខ្លាំងដល់ការងារអភិរក្សតំបន់រមណីយដ្ឋានអង្គរ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃ ២៣ មីនា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើកឡើងថា គម្រោងបឹងអច្ឆរិយអង្គរ ឬ Angkor Lake of Wonder របស់ក្រុមហ៊ុន Naga Corp “មិនអាចអនុវត្តបានទេក្នុងបរិបទនេះ”។ ក្រសួងលើកឡើងថា ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអន្តរជាតិសម្រាប់រមណីយដ្ឋានអង្គរ (ICC) លើកទី២៧ និងក្រោយពីកិច្ចប្រជុំពិសេសចំនួន ២លើក ផ្សេងទៀត កាលពីថ្ងៃទី ២២ កុម្ភៈ និងថ្ងៃទី ៤ មីនាកន្លងមកនេះ។ លើសពីនេះ សេចក្ដីសម្រេចនេះ ក៏ដោយសារតែមានមតិយោបល់ពី UNESCO បានសម្ដែងក្ដីព្រួយបារម្ភថា គម្រោងរបស់ក្រុមហ៊ុន NagaCorp អាចនឹងជះឥទ្ធិពលអវិជ្ជមានដល់ទឹកដីប្រាសាទអង្គរវត្ត ទោះបីក្រុមហ៊ុនអះអាងថាទីតាំងគម្រោងគឺនៅក្រៅតំបន់អភិរក្សក្ដី។ (អានបន្ថែម) អង្គការ UNESCO បានបន្តទៀតថា គម្លាតពីគម្រោងទៅតំបន់អភិរក្ស ក៏ដូចជាសកម្មភាពដែលក្រុមហ៊ុនគ្រោងនឹងធ្វើ ពិតជាអាចជះឥទ្ធិពលដល់ប្រាសាទអង្គរ ពោលគឺអាចប៉ះពាល់ដល់ការរៀបចំជុំវិញតំបន់អភិរក្ស បញ្ហាបរិស្ថាន និងវត្ថុបុរាណ […]

អាន​បន្ថែម

កីឡដ្ឋានតម្លៃ១៦០ លានដុល្លារ បំពាក់កៅអីបានជាង ១ម៉ឺនកន្លែងហើយ គ្រោងបញ្ចប់ទាំងស្រុងខែឧសភា

កីឡដ្ឋានមរតកតេជោដែលកំពុងសាងសង់ឡើងក្រោមថវិកាជំនួយឥតសំណងរបស់ចិនជាង ១៦០លានដុល្លារ បច្ចុប្បន្នត្រូវបានបំពាក់កៅអីបានជាង ១២.០០០ កន្លែងហើយ ដោយគ្រោងនឹងបញ្ចប់ការងារសាងសង់ទាំងស្រុងនៅខែឧសភានេះ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគ.ជ.ប.អ (CAMSOC) បានឱ្យដឹងកាលពីថ្ងៃទី២៣ ខែមីនា នេះថា៖ « ការបំពាក់កៅអីអង្គុយសម្រាប់កីឡដ្ឋានធំ (Main Stadium) សម្រេចបានជាង ១២.០០០កៅអី ហើយ គឺនៅសល់តែជាង ៤០.០០០កៅអីទៀតប៉ុណ្ណោះ។ លោកបន្តថា៖ «ក្នុង១ថ្ងៃៗ ការបំពាក់កៅអី សម្រេចបានប្រមាណ៨០០កៅអី ដូច្នេះ ការងារបំពាក់កៅអីអង្គុយនឹងអាចរួចរាល់ជាស្ថាពរនៅក្នុងខែមេសា ឆ្នាំ២០២១»។ ពហុកីឡដ្ឋានដ៏ធំមួយនេះ កំពុងសាងសង់ដោយក្រុមហ៊ុនរបស់ចិន China State Construction Engineering Corporation នៅលើផ្ទៃដីជាង ៩៤ហិកតា ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌប្ញស្សីកែវ។ គម្រោងនេះ បានបើកការដ្ឋានសាងសង់កាលពីខែ មេសា ឆ្នាំ២០១៧ ក្រោមវត្តមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រោយបញ្ចប់ការសាងសង់ កីឡដ្ឋាននេះ នឹងអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៦ម៉ឺននាក់ ពោលគឺដើម្បីធ្វើជាទីតាំងម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣៕​ (អានបន្ថែម)

អាន​បន្ថែម

ស្ពានស្ទឹងត្រង់-ក្រូចឆ្មារសង់រួចមុនពេលកំណត់ ២ខែ ដោយបើកឱ្យប្រើប្រាស់ពីថ្ងៃនេះតទៅ

ស្ពានតភ្ជាប់ពីស្រុកស្ទឹងត្រង់ ក្នុងទឹកដីខេត្តកំពង់ចាម ទៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានប្រកាសដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្នហើយ ចាប់ពីថ្ងៃនេះតទៅ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខ។ រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានប្រកាសដូច្នេះក្នុងដំណើរចុះត្រួតពិនិត្យស្ពានកាលពីព្រឹកថ្ងៃទី២៣ ខែមីនា។ ឯកឧត្តមបានថ្លែងថា បច្ចុប្បន្ន ការស្ថាបនាស្ពាននេះ សម្រេចបានរួចរាល់មុនពេលកំណត់រហូតដល់ ២ខែឯណោះ ហើយយើងប្រកាសបើកប្រើប្រាស់បណ្តោះអាសន្នហើយ ចាប់ពីថ្ងៃនេះតទៅ ក្រោមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន។ «ដោយឡែក សម្រាប់ការសម្ពោធជាផ្លូវការ នឹងធ្វើឡើងនាពេលខាងមុខបន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ ស្ងប់ស្ងាត់ ដែលនៅពេលនោះក៏នឹងបើកសម្ពោធការដ្ឋានផ្លូវ ៧១ C ផងដែរ»។ គួរបញ្ជាក់ថា ស្ពាននេះមានប្រវែងសរុប១.១៣១ម៉ែត្រ និងទទឹង១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក ហើយត្រូវបានបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ នឹងប្រើប្រាស់រយៈពេលក្នុងសាងសង់ចំនួន៤២ខែ។ ។ ការស្ថាបនាស្ពាននេះ ចំណាយថវិកាអស់ជិត ៥៧លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន៕ (អានបន្ថែម និងបន្ថែម)

អាន​បន្ថែម

បច្ចេកវិទ្យាថ្មីវាស់កម្រិតទឹកទន្លេមេគង្គដោយមានសុក្រឹតភាព នឹងជួយដោះស្រាយបញ្ហាសំណង់វារីអគ្គិសនីលើសលប់

ក្រុមអ្នកស្រាវជ្រាវអន្ដរជាតិ កាលពីថ្មីៗនេះ បានបង្កើតបច្ចេកវិទ្យាថ្មីមួយ ដោយប្រើទិន្នន័យពីផ្កាយរណប Remote Sensing និងប្រព័ន្ធភូមិសាស្ត្រវិទ្យា ដើម្បីតាមដានកម្រិតទឹកទន្លេមេគង្គកាន់តែសុក្រឹតជាមុន ក្នុងគោលបំណងជួយដោះស្រាយរបបទឹកមិនប្រក្រតី និងការរាំងស្ងួតដែលបណ្ដាលមកពីសំណង់ទំនប់វារីអគ្គីសនីច្រើនលើសលុប និងបម្រែបម្រួលអាកាសធាតុ។ បើយោងតាមសារព័ត៌មាន The Third Pole  កាលពីសប្ដាហ៍មុន ប្រព័ន្ធអនឡាញថ្មីមួយនេះ ត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌល Stimson Center’s Southeast Asia Program និងអង្គការ Eyes on Earth ដោយអ្នកស្រាវជ្រាវសង្ឃឹមថា ប្រព័ន្ធនេះជួយដោះស្រាយបញ្ហាបានមួយចំណែកធំ។ ដោយប្រើការច្របាច់បញ្ចូលគ្នានៃផ្កាយរណប ប្រព័ន្ធ Remote Sensing និងប្រព័ន្ធភូមិសាស្ត្រវិទ្យា កម្មវិធីថ្មីនេះ នឹងផ្ដល់ទិន្នន័យដែលមិនធ្លាប់មានពីមុន ពិសេសនៅតាមចំណុចដាច់ស្រយាលនានា។ លើសពីនេះ កម្មវិធីថ្មីនេះក៏បានបើកឱ្យអ្នកស្រាវជ្រាវទូទៅអាចចូលនៅយក ឬផ្ដល់ទិន្នន័យបន្ថែមផងដែរ។ ដោយឡែក ទិន្នន័យដែលទទួលបាន នឹងបង្ហាញពីកម្រិតនៃសំណើមលើផ្ទៃដី ឬភាពស្ងួតនៅគ្រប់ផ្នែកទាំងអស់នៃសំណង់វារីអគ្គសនីនីមួយៗ។ ហើយទិន្នន័យទាំងអស់នេះ នឹងក្លាយជាភស្តុតាងបង្ហាញឱ្យដឹងថា តើទំនប់ទាំងនោះប៉ះពាល់ដល់លំហូរទឹកទន្លេយ៉ាងដូចណាខ្លះ។ លោក Brian Eyler នាយកកម្មវិធីអាស៊ីអាគ្នេយ៍របស់មជ្ឈមណ្ឌល Stimson បាននិយាយថា៖ «ភាពមិនប្រក្រតីនៃលំហូរទឹក និងដីល្បាប់តាមដងទន្លេមេគង្គ […]

អាន​បន្ថែម

ការដ្ឋានផ្លូវថ្មីទទឹង ៣០ម៉ែត្រពីម្ដុំ Aeon សែនសុខទៅមហាវិថីឈ្នះឈ្នះ សម្រេចបាន ៩០% ហើយ

ផ្លូវថ្មីទទឹង ៣០ ម៉ែត្រពីម្ដុំ Aeon សែនសុខទៅមហាវិថីឈ្នះឈ្នះ សម្រេចបាន ៩០% ហើយ ខណៈបច្ចុប្បន្ន ក្រុមការងារសាងសង់កំពុងតម្លើងបង្គោលភ្លើង និងដាំផ្កាលើសួនច្បារចំកណ្តាល។ លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រាប់វិទ្យុជាតិកម្ពុជាថា៖ «សម្រាប់ពេលនេះក្រុមការងារកំពុងតម្លើងបង្គោលភ្លើងលើមហាវិថីថ្មីទទឹង ៣០ ម៉ែត្រ ចាប់បុរីអង្គរ ដល់ផ្លូវមុខហ្រ្គេនភ្នំពេញ ចំនួន១០០បង្គោលសិន»។ ដោយឡែក សម្រាប់សួនច្បារនៅចំកណ្តាលផ្លូវ ក៏ក្រុមការងារបាន និងកំពុងដាំផ្កាយ៉ាងសស្រាក់សស្រាំផងដែរ»។ គួរបញ្ជាក់ផងដែថា ផ្លូវមួយខ្សែរនេះ ត្រូវបានបើកការដ្ឋាន កាលពីដើមខែ កញ្ញា ឆ្នាំមុន។ ផ្លូវនេះមានប្រវែងជិត ៦គីឡូម៉ែត្រ មានទទឹង ៣០ម៉ែត្រ និងជាប្រភេទផ្លូវបេតុង មានសួនច្បារកណ្តាល ២ម៉ែត្រ។ ផ្លូវនេះមាន ៣គន្លងទៅ ៣គន្លងមក ១គន្លងទៅ មកសម្រាប់ម៉ូតូ ចិញ្ចើមផ្លូវសងខាង ២ម៉ែត្រសម្រាប់អ្នកថ្មើរជើង និងលូនៅសងខាងផ្លូវទំហំ ៨ តឹកផងដែរ។ (អានបន្ថែម) ជាមួយគ្នានេះដែរ ក្រុមហ៊ុន ជីប ម៉ុង […]

អាន​បន្ថែម

ជប៉ុនផ្តល់ជំនួយជិត៦០ម៉ឺនដុល្លារបន្ថែមទៀតជួយលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តចំនួន៣

រដ្ឋាភិបាលជប៉ុន បានប្រកាសផ្តល់ជំនួយរហូតជិត ៦០ម៉ឺនដុល្លារ ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធធំៗមួយចំនួន នៅខេត្តប៉ៃលិន កំពង់ធំ និងស្វាយរៀង ខណៈកាលពីសប្ដាហ៍មុនក៏ទើបតែផ្ដលជំនួយជិត ៥០ម៉ឺនដុល្លារដើម្បីស្ដារហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ៥ ផ្សេងទៀត។ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា បានឱ្យដឹងក្នុងពិធីចុះហត្ថលេខាផ្ដល់ជំនួយ កាលពីថ្ងៃទី១៩ ខែមីនា នេះថា ជំនួយឥតសំណងនេះ នឹងប្រើអនុវត្តគម្រោង ៣ រួមមាន៖ – គម្រោងទី១ នឹងប្រើថវិកាចំនួន ២១៧.៨៤៥ ដុល្លារអាមេរិក សម្រាប់ការសាងសង់ស្ថានីយបូមទឹកមួយកន្លែង សំណង់បង្ហូរទឹកមួយខ្សែ លូប្រអប់ ២កន្លែង និងការស្តារប្រឡាយទឹកមួយកន្លែង នៅខេត្តប៉ៃលិន ។ -គម្រោងទី២ នឹងប្រើថវិកាចំនួន ១៦៩.៧២០ ដុល្លារអាមេរិក សម្រាប់សាងសង់ឃ្លាំងស្តុកស្វាយចន្ទី ចំនួន ៣ កន្លែង រោងចក្រសម្ងួតចំនួន ៤កន្លែង និងការដំឡើងឧបករណ៍វាស់សំណើមគ្រាប់ស្វាយចន្ទីចំនួន៤ គ្រឿង នៅខេត្តកំពង់ធំ។ – គម្រោងទី៣ នឹងប្រើថវិកាចំនួន ១៨៦.៦៦៥ ដុល្លារអាមេរិក សម្រាប់ការក្រាលផ្លូវមួយខ្សែប្រវែង ៦ […]

អាន​បន្ថែម

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគធំៗ ៧តម្លៃសរុបជាង៦០ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រ ៦ និងវារីវប្បកម្ម ១ កន្លែង តម្លៃសរុបជាង ៦០ លានដុល្លារ នៅខេត្តតាកែវ ពោធិ៍សាត់ ស្វាយរៀង កណ្តាល ព្រះសីហនុ និងរាជធានីភ្នំពេញ។ ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន YUAN SHUO (CAMBODIA) CO., LTD ដែលនឹងវិនិយោគ ២,២ លានដុល្លារអាមេរិក បង្កើតរោងចក្រផ្គុំដំទ្បើងសម្ភារអេទ្បិចត្រូនិក និងគ្រឿងបន្លាស់អេទ្បិចត្រូនិកគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ ក្រុមទី២ គឺក្រុមហ៊ុន SCHNEITIC CHINT CO., LTD ដែលនឹងវិនិយោគ ២,៥ លានដុល្លារអាមេរិក បង្កើតរោងចក្រផ្គុំដំទ្បើងគ្រឿងសម្ភារអគ្គិសនី ដែលមានទីតាំងស្ថិតនៅភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ក្រុមហ៊ុនទី៣ គឺក្រុមហ៊ុន XIN WEI JIE CO., LTD ដែលនឹងវិនិយោគ ២,៩ […]

អាន​បន្ថែម