ព័ត៌មានក្នុងស្រុក
គម្រោងសង់ផ្លូវជាតិលេខ១០ សម្រេចបាន៨៨,៣៨% ខណៈស្ពានខ្ពស់ជាងគេសង់បាន ៤៣,៥០%(គ្រោងបើកសាកល្បងក្នុងខែមីនា ២០២៥)
គិតត្រឹមដំណាច់ខែមិថុនានេះ គម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលតភ្ជាប់ខេត្តចំនួនបីគឺ ខេត្តកោះកុង ពោធិ៍សាត់ និងបាត់ដំបង សម្រេចបាន ៨៨,៣៨% ក្នុងនោះស្ពានដែលខ្ពស់ជាងគេប្រវែង ៥៣០ម៉ែត្រ សម្រេចបាន ៤៣,៥០% (គ្រោងនឹងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ ខាងមុខ)។ នេះបើយោងតាមបច្ចុប្បន្នភាពការងារដែលចេញផ្សាយដោយក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា បច្ចុប្បន្នការងារផ្លូវថ្នល់សម្រេចបាន ៨០,២៦% ការងារស្ពានសម្រេចបាន ៩៣,២៣% ការងារស្ពានខ្ពស់ជាងគេប្រវែង ៥៣០ម៉ែត្រ សម្រេចបាន ៤៣,៥០% (គ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ ខាងមុខ) ការងារលូកាត់ទទឹងថ្នល់សម្រេចបាន ៩៩,៨២% និងការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេរអនុវត្តបាន ៨៩,៨៤%។ ក្នុងរដូវវស្សាបច្ចុប្បន្ន ការធ្វើដំណើរតាមផ្លូវជាតិលេខ១០ នៅតែមានភាពរលូនល្អ ទោះជាយ៉ាងណាក៏ដោយ មានការប្រុងប្រយ័ត្ន ដោយសារផ្នែកខ្លះនៃផ្លូវនៅតែគ្របដណ្ដប់ដោយក្រួសក្រហម ហើយតំបន់ខ្លះអាចរអិលនៅពេលមានភ្លៀងធ្លាក់ខ្លាំង។ គួររំលឹកថា ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប១៩៨,៥១៨គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ ត្រូវបានសាងសង់ឡើងក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលចិន មានទំហំទឹកប្រាក់សរុបប្រមាណជាង […]
អានបន្ថែមកំពង់ផែទេសចរណ៍អន្តរជាតិកំពតនឹងចាប់ផ្តើមដំណើរការសាកល្បងនៅត្រីមាសទី៤ឆ្នាំនេះ
កំពង់ផែទេសចរណ៍ខេត្តកំពត នឹងចាប់ផ្តើមដំណើរការសាកល្បងនៅត្រីមាសទី៣ឆ្នាំនេះ ដោយក្រុមហ៊ុនក្នុងស្រុក អេហ្សេត ប៊ីលឌើរ ឯ.ក ។ កិច្ចព្រមព្រៀងស្តីពីប្រតិបត្តិការ និងកាំថែទាំ នៃកំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ដោយ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងឧកញ៉ា លឹម ប៊ុនសួរ អគ្គនាយកក្រុមហ៊ុនអេហ្សេត ប៊ីលឌើរ ឯ.ក។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងលើកឡើងថា៖ “ក្រុមហ៊ុន ត្រូវរៀបចំដំណើរការធ្វើប្រតិបត្តិការអាជីវកម្មកំពង់ផែ សាកល្បងនៅក្នុងត្រីមាសទី៤ និងអនុវត្តការធ្វើប្រតិបត្តិការអាជីវកម្មកំពង់ផែពេញលេញ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤នេះ”។ ថ្លែងក្នុងពិធីចុះហត្ថលេខា ឯកឧត្តម ប៉េង ពោធិ៍នា បង្ហាញនូវសុទិដ្ឋិនិយមថា តាមរយៈការចុះកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន អេហ្សេត ប៊ីលឌើរ ឯ.ក នឹងសហការល្អជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តកិច្ចព្រមព្រៀងឱ្យមានប្រសិទ្ធភាពខ្ពស់ សម្រាប់បម្រើផលប្រយោជន៍របស់ប្រទេសជាតិនិយាយជារួម និងផលប្រយោជន៍របស់ក្រុមហ៊ុននិយាយដោយឡែក។ មានទីតាំងស្ថិតនៅក្នុងខេត្តកំពត កំពង់ផែទេសចរណ៍អន្តរជាតិនេះ នឹងក្លាយជាផ្លូវទឹកអន្តរជាតិដ៏សំខាន់សម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរទៅកាន់កោះភាគខាងត្បូង និងតភ្ជាប់ខេត្តកំពតទៅកាន់ពិភពលោក ចូលរួមជំរុញវិស័យទេសចរណ៍ក្នុងស្រុក។ គួររំលឹកថា ចាប់ផ្តើមសាងសង់ក្នុងឆ្នាំ […]
អានបន្ថែមស្ពានប្រវែងជិត២គីឡូម៉ែត្រ ឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះ សង់បាន៥៥,៨%
គិតត្រឹមដើមខែមិថុនា ឆ្នាំ២០២៤ នេះ គម្រោងសាងសង់ស្ពានប្រវែងជិត ២គីឡូម៉ែត្រ ឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ សម្រេចបាន ៥៥,៨៣ភាគរយ ខណៈផ្លូវតភ្ជាប់សម្រេចបាន ៤១,៨១ភាគរយ។ នេះបើយោងតាមការចុះផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា មកដល់ពេលនេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ដែលមានប្រវែង ១.៧៦១ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ និងផ្លូវតភ្ជាប់និងផ្លូវខ្នែងទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ សម្រេចបាន ៤១,៨១%ហើយ ខណៈដែល ស្ពានឆ្លងកាត់ទន្លេមេគង្គ-ក្រចេះ សម្រេចបាន ៥៥,៨៣%ហើយ ដោយគិតត្រឹមខែមិថុនា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា ស្ពាននេះ មានប្រវែង ១.៧៦១ គីឡូម៉ែត្រ និងទទឹង ១៣.៥5 ម៉ែត្រ រួមជាមួយផ្លូវតភ្ជាប់មានប្រវែង ៣១,៦៩ គីឡូម៉ែត្រ ត្រូវបានសាងសង់ដោយក្រុមហ៊ុន Shanghai Construction Goup ។ គួររំលឹកទៀតថា គម្រោងនេះមានតម្លៃ ១១១លានដុល្លារអាមេរិក […]
អានបន្ថែមរដ្ឋចុះកំទេចសំណង់របងខុសច្បាប់ ដែលកំពុងសង់ព័ទ្ធយកដីចំណីស្ទឹងព្រែកត្នោត
ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារចុះវាយកំទេចសំណង់របងឥដ្ឋខុសច្បាប់ ដែលសង់ហ៊ុមព័ទ្ធយកដីចំណីស្ទឹងព្រែកត្នោត ដែលជាអំពីរំលោភលើទ្រព្យសម្បត្តិរដ្ឋ។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។ ប្រភពដដែលនេះបានឱ្យដឹងថា លោក អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដីចំណីស្ទឹងព្រែកត្នោតដែលរងការរំលោភបំពាន ក្នុងភូមិសាស្ត្រស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល និងខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្នុងនោះ ក្រុមការងារបានចុះពិនិត្យ សង្កេត និងស្រាវជ្រាវ ប្រវត្តិនៃការសាងសង់លំនៅឋាន និងបោះបង្គោលព្រំចាប់យកដី នៅលើដីចំណីស្ទឹងព្រែកត្នោត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ មួយវិញទៀត ក្រុមការងារ បានវាយកំទេចសំណង់របងឥដ្ឋខុសច្បាប់ដែលសង់ហ៊ុមព័ទ្ធយកដីចំណីស្ទឹងព្រែកត្នោតដែលជាដីសាធារណ:របស់រដ្ឋ និងដែលត្រូវរក្សាទុកជាប្រយោជន៍សាធារណ:។ ទន្ទឹមនឹងនេះដែរ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានចេញសេចក្តីជូនដំណឹងអំពីសកម្មភាពរំលោភយកដីចំណីស្ទឹងព្រែកត្នោត និងទំនប់អាងទឹក ៧មករា ដោយបានបញ្ជាក់ថា ដីចំណីស្ទឹង និងដីអាងទឹក គឺជាទ្រព្យសម្បត្តិរដ្ឋ ដែលពុំមានបុគ្គលណាមួយអាចរំលោភបំពានបានឡើយ ទោះក្នុងរូបភាពណាក៏ដោយ។ បន្ថែមពីនេះ ក្រសួងបានបន្ថែមថា រាល់អំពើរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ជាអចលនទ្រព្យដោយខុសច្បាប់ដូចមានចែងក្នុងមាត្រា៧១ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០រៀល […]
អានបន្ថែមក្រុមហ៊ុន CFOCN ស្នើជីកខួងដាក់ខ្សែកាប្លិ៍អុបទិកកាត់ផ្លូវក្នុងខេត្តចំនួន៩ នៅកម្ពុជា
ក្រុមហ៊ុន Cambodia Fiber Optic Communication Networks Co., Ltd (CFOCN) ស្នើសុំក្រសួងសាធារណការ និងដឹកជញ្ជូន ជីក និងខួងកាត់ទទឹងផ្លូវរាយបណ្ដាញខ្សែកាប្លិ៍អុបទិកក្នុងភូមិសាស្ត្រខេត្តសំខាន់ៗចំនួន៩។ នេះបើតាមកិច្ចប្រជុំដឹកនាំដោយលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ បើតាមកិច្ចប្រជុំនេះ ក្រុមហ៊ុន គ្រោងនឹងជីក និងខួងកាត់ទទឹងផ្លូវរាយបណ្ដាញខ្សែកាប្លិ៍អុបទិក ក្នុងខេត្តកណ្ដាល កំពត កំពង់ស្ពឺ កំពង់ធំ កែប ព្រះសីហនុ កោះកុង តាកែវ និងខេត្តស្វាយរៀង។ កិច្ចប្រជុំខាងលើ បានពិនិត្យលើសំណើសុំនេះ ដោយផ្តោតទៅលើផែនការលម្អិត បច្ចេកទេស និងផលប៉ះពាល់ ដោយត្រូវអនុវត្តតាមបទបញ្ញត្តិបច្ចេកទេសស្ដីពីការរចនា និងដំឡើងប្រព័ន្ធបរិក្ខារសាធារណៈនៅតាមដងផ្លូវ ដើម្បីធានាបាននូវសុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាព នៃប្រព័ន្ធខ្សែកាប្លិ៍ ជាពិសេសការរៀបចំប្រព័ន្ធបរិក្ខារក្រោមដីឱ្យមានសណ្ដាប់ធ្នាប់។ ទន្ទឹមនឹងនេះ លោក លឹម ស៊ីដេនីន បានណែនាំដល់ភាគីក្រុមហ៊ុន និងមន្ទីរសាធារណការ ដឹកជញ្ជូនខេត្តទាំង៩ រួមទាំងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការគ្នា […]
អានបន្ថែមក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំរបស់ចិន គ្រោងបើករោងចក្រនៅកម្ពុជា
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំផុតរបស់ប្រទេសចិនដែលមានឈ្មោះថា BYD មានគម្រោងចូលមកបណ្តាក់ទុន ដើម្បីបង្កើតរោងចក្រផលិតរថយន្តនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជាប្រមាណជា ៥.០០០នាក់ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រៅពីក្រុមហ៊ុន BYD កម្ពុជានៅមានក្រុមហ៊ុនចំនួន ២ទៀតដែលបានស្នើសុំមកបើករោងចក្រនៅកម្ពុជា ខណៈបច្ចុប្បន្នកម្ពុជាមានរួចហើយនូវក្រុមហ៊ុនរថយន្តហ្វត (Ford) របស់សហរដ្ឋអាមេរិក ក្រុមហ៊ុនតូយ៉ូតា (Toyota) របស់ប្រទេសជប៉ុន និងក្រុមហ៊ុនហ៊ីយ៉ាន់ដាយ (Hyundai) របស់ប្រទេសកូរ៉េខាងត្បូង ដែលកំពុងដំណើរការសកម្មភាពការងាររបស់ខ្លួននៅក្នុងប្រទេសកម្ពុជានោះ។ សម្ដេចបានបញ្ជាក់ទៀតថា នេះគឺជាការពង្រីកទំហំសេដ្ឋកិច្ចរបស់កម្ពុជា ដោយសម្តេចសង្ឃឹមថា នៅថ្ងៃខាងមុខ ក្រុមហ៊ុនធំៗមកពីខាងក្រៅប្រទេសទាំងឡាយនឹងអាចភ្ជាប់ខ្លួនជាបណ្តាក្រុមហ៊ុនតូច និងមធ្យម នៅកម្ពុជាសម្រាប់ការផ្គត់ផ្គង់គ្រឿងផ្សំជាក់ជាមិនខានឡើយ។ គួរបញ្ជាក់ថា ក្រុមហ៊ុនផលិតយានយន្តអគ្គិសនី BYD កំពុងស្ថាបនាមណ្ឌលផ្ដល់សេវាចំនួន ០២ទីតាំង និងមានផែនការក្នុងការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន ២០០ទីតាំងផ្សេងៗគ្នានៅទូទាំងប្រទេសកម្ពុជាផងដែរ។ (អានបន្ថែម និងបន្ថែម)
អានបន្ថែមស្ពានឆ្លងទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) សាងសង់បានជិត ១២%ហើយ
គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបានជិត ១២ភាគរយហើយ បើគិតត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២៤។ នេះបើតាមការឱ្យដឹងពី អ្នកនាំពាក្យក្រសួងសារធារណការ និងដឹកជញ្ជូន លោក ផន រឹម កាលរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ លោក ផន រឹម បានឱ្យដឹងថា ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សាងសង់បាន ១១,៦៣ភាគរយហើយ ដែលវឌ្ឍនភាពការងារទាំងរួមមាន៖ ក្នុងចំណោមសរសរគ្រឹះចំនួន ១៥៦ដើម មានសរសរគ្រឹះចំនួន ៣៦ដើម ត្រូវបានចាក់បេតុងរួចរាល់ហើយ, ការងារដំឡើងពុម្ពជើងតាងកំពុងបន្តរៀបចំយ៉ាងមមាញឹក ដោយបច្ចុប្បន្នសម្រេចបាន ៦ ក្នុងចំណោម ២០ ជើងតាង ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។ លោកបានបន្តថា បច្ចុប្បន្នឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តែងជំរុញដល់ក្រុមការងារការដ្ឋានស្ថាបនាស្ពានប្រឹងប្រែងឱ្យសម្រេចសមិទ្ធផលតាមការគម្រោងទុកផងដែរ។ គួររំលឹកថា ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា ត្រូវបានបើកការដ្ឋានសាងសង់កាលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ (អានបន្ថែម) ស្ពាននេះមានប្រវែងសរុប […]
អានបន្ថែម៤ឆ្នាំនេះ, កម្ពុជាមានក្រុមហ៊ុនជាង ៣ម៉ឺន បានចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ក្នុងនោះសំណង់អចលនទ្រព្យមានច្រើនជាងគេ
រយៈពេល ៤ឆ្នាំ ដែលកម្ពុជាបានបើកដំណើរការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មានក្រុមហ៊ុនចំនួន ៣៦.៥០៩ បានធ្វើការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធថ្មីនេះ ក្នុងនោះឃើញថាមានអាជីវកម្មលើវិស័យសំណង់ និងអចលនទ្រព្យមានចំនួនច្រើនជាងគេ។ នេះបើយោងតាមរបាយការណ៍វឌ្ឍនភាពរបស់ Online Business Registration Service។ គួរបញ្ជាក់ថា អាជីវកម្មទាំងអស់ដែលបានចុះបញ្ជីតាមប្រព័ន្ធថ្មីខាងលើ មានទុនវិនិយោគសរុប ចំនួន ១១.១៣ ប៊ីលានដុល្លារ បើគិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤នេះ។ ក្នុងនោះ អ្វីដែលជាការកត់សម្គាល់គឺ វិស័យសាងសង់ និងសកម្មភាពអចលនទ្រព្យ មានការវិនិយោគច្រើនជាងគេ គឺប្រមាណ ១.១៨ ប៊ីលានដុល្លារ និង១.១៣ ប៊ីលានដុល្លារ រៀងគ្នា។ ចំណែកវិស័យ ដែលត្រូវបានជ្រើសរើសច្រើនជាងគេ គឺវិស័យដែលទាក់ទងនឹងសកម្មភាពភោជនីដ្ឋាន និងសេវាកម្មផ្គត់ផ្គង់អាហារចល័ត មានចំនួន ៣.១៤០ អាជីវកម្ម។ បើតាមរបាយការណ៍ដដែល ចំនួនម្ចាស់ក្រុមហ៊ុនសហគ្រាសដែលបានចុះបញ្ជីភាគច្រើនគឺជាស្រ្តី មានរហូតដល់ ៣៨ភាគរយ។ គួររំលឹកថា ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ ត្រូវបានដាក់ដំណើរការជាលើកដំបូងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ក្នុងគោលបំណងបង្កើនបរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែសម្បូរបែប ជាមួយនឹងភាពងាយស្រួលនិងរហ័ស ដល់ធុរជនគ្រប់វិស័យក្នុងបង្កើតអាជីវកម្មនានានៅកម្ពុជា។ បន្ទាប់ពីជោគជ័យនូវដំណាក់កាលទីមួយ […]
អានបន្ថែមអាជ្ញាធរខេត្តកំពត កំពុងសង់នាឡិការខ្នាតយក្ស ដើម្បីជំរុញសក្តានុពលទេសចរណ៍ឱ្យរិតតែខ្លាំង
នាពេលឆាប់ខាងមុខនេះ នាឡិការយក្សដែលមានកម្ពស់រហូត ៣៥ម៉ែត្រ និងមុខនាឡិការមានអង្កត់ផ្ចិតជិត ១០ម៉ែត្រផងនោះ នឹងមានវត្តមាននៅលើទឹកដីខេត្តកំពត ខណៈបច្ចុប្បន្នរដ្ឋបាលខេត្ត កំពុងចាប់ផ្តើមបុកគ្រឹះសាងសង់ជាផ្លូវការហើយ។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៤ នៅថ្ងៃទី២៥ មិថុនា ២០២៤។ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានថ្លែងថា ការអភិវឌ្ឍលើវិស័យទេសចរណ៍គឺជាគោលដៅចំបងទី១ របស់ខេត្តកំពត ក្នុងចំណោមវិស័យផ្សេងៗទៀតដែលមានសក្តានុពលក្នុងខេត្ត ដោយសារតែខេត្តកំពតមានទីតាំងជាច្រើនដែលពោរពេញទៅដោយសក្តានុពលទេសចរណ៍ ដែលមិនទាន់បានកែច្នៃដើម្បីស្រូបទាញភ្ញៀវទេសចរ និងផលប្រយោជន៍ជូនពលរដ្ឋបានពេញលេញនៅឡើយ។ ហេតុនេះ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត និងទូទាំងប្រទេស ឯកឧត្តមបញ្ជាក់ថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្តកំពុងចាប់ផ្តើមសាងសង់នាឡិការខ្នាតយក្សមួយបន្ថែមទៀត បន្ទាប់ពីរូបសំណាកត្រីសេះសមុទ្របាញ់ទឹក ដែលនាឡិការយក្សនេះមានកម្ពស់រហូតដល់ ៣៥ម៉ែត្រ មុខនាឡិការមានអង្កត់ផ្ចិតជិត ១០ម៉ែត្រ ហើយត្រូវបានរចនាឡើងទៅតាមរចនាបថរបស់ខ្មែរសុទ្ធសាធ ដោយលេខម៉ោងគឺប្រើប្រាស់ជាលេខខ្មែរទាំងអស់ រួមនឹងក្បាច់ផ្កាភ្ញីផ្សេងៗទៀតជារចនាបទខ្មែរ។ លើសពីនេះ រដ្ឋបាលខេត្តក៏នឹងចាប់ផ្តើមដំណើរការរៀបចំឆ្នេរសមុទ្រកម្សាន្តជាបណ្តើរៗនៅចុងខែមិថុនានេះផងដែរ។ បើតាមរដ្ឋបាលខេត្តកំពត ការបន្តសាងសង់នាឡិការយក្សមួយបន្ថែមទៀតបែបនេះ គឺធ្វើឡើងក្រោយពីសមិទ្ធផលទេសចរណ៍ជាច្រើនមានដូចជា ឆ្នេរខ្សាច់កម្សាន្ត រូបសំណាកត្រីសេះសមុទ្របាញ់ទឹក និងទីតាំងសម្រាកលំហែរជាច្រើនកន្លែងត្រូវបានរៀបចំ ធ្វើឱ្យមានភាពទាក់ទាញ លំហូរភ្ញៀវទេសចរដែលមកសម្រាកកម្សាន្តក្នុងខេត្តកំពតមានការកើនឡើងគួរឱ្យកត់សម្គាល់៕
អានបន្ថែមរដ្ឋបើកការដ្ឋានសង់រោងចក្រទឹកស្អាតបាក់ខែងជំហាន៣ ខណៈជំហាន២សម្ពោធបើកដំណើរការជាផ្លូវការ
រោងចក្រទឹកស្អាតបាក់ខែងជំហានទី៣ ត្រូវបានបើកការដ្ឋានសាងសង់ ខណៈជំហានទី២ ត្រូវបានសម្ពោធបើកដំណើរការជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅថ្ងៃទី២៥ មិថុនា ២០២៤។ នាឱកាសនោះ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន មានប្រសាសន៍ថា “ការដាក់ឱ្យដំណើរការនូវរោងចក្រប្រព្រឹត្តកម្មទឹកស្អាតជំហានទី២នាពេលនេះ គឺជាការបិទបញ្ចប់ទាំងស្រុងនៃបញ្ហាកង្វះទឹកស្អាតនៃផ្ទៃសេវាគ្របដណ្តប់របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដែលធ្លាប់បានកើតមានដោយអន្លើនាពេលកន្លងទៅនៅក្នុងភូមិសាស្រ្តខ្លះនៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល”។ គួរបញ្ជាក់ថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី២ មានសមត្ថភាពផលិតទឹកស្អាត១៩៥.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ចូលរួមបង្កើនការផលិតទឹកស្អាតរបស់រដ្ឋាករស្វយ័តក្រុងភ្នំពេញឡើងដល់ ប្រមាណជាង៩៨ម៉ឺនគូបក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គត់ទឹកស្អាតដល់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។ ជាមួយគ្នានេះដែរ រដ្ឋក៏បានបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣ ដែលនឹងបន្ថែមសមត្ថភាពផលិតទឹកស្អាតប្រមាណ ១៩៥.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ បន្ទាប់ពីការដា្ឋនសាងសង់រួចរាល់នៅត្រីមាសទី៣ ឆ្នាំ២០២៧ខាងមុខ។ គួររំលឹកថា រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ មានសមត្ថភាពផលិត ១៩៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ត្រូវបានបើកដំណើរការជាផ្លូវការ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី១៩ មិថុនា ២០២៤។ (អានបន្ថែម) បើតាមការបញ្ជាក់របស់ […]
អានបន្ថែម