ព័ត៌មានក្នុងស្រុក
ទំហំវិនិយោគសំណង់ឆ្នាំ២០២០ មានសរុបជាង ៧,៧ពាន់លានដុល្លារ ធ្លាក់ចុះ៣២%
របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្មីៗនេះបានបង្ហាញថា ទុនវិនិយោគលើវិស័យសំណង់ដែលត្រូវអនុម័តនៅក្នុងឆ្នាំ ២០២០ មានសរុបប្រមាណ ៧ ៧៥៣ លានដុល្លារអាមេរិក ដែលធ្លាក់ចុះ ៣២% បើធៀបនឹងឆ្នាំ ២០១៩។ របាយការណ៍ដដែលបញ្ជាក់ទៀតថា ផ្ទៃក្រឡាសរុបរបស់គម្រោងដែលត្រូវអនុម័តទាំងអស់នេះ មានប្រមាណ ១៧ លានម៉ែត្រការ៉េ ដែលធ្លាក់ចុះ ២៧%។ យ៉ាងណាមិញ ក្រសួងសេដ្ឋកិច្ចមិនបានបញ្ជាក់ពីចំនួនគម្រោងសរុបដែលអនុម័តនោះទេ ប៉ុន្តែព្យាករថា វិស័យនេះនឹងមានកំណើន ២,៩% នៅឆ្នាំ ២០២១ និងប្រមាណ ៧,៨% នៅឆ្នាំ ២០២២។ ដោយឡែក ទុនវិនិយោគនៃការនាំចូលសម្ភារសំណង់ក្នុងឆ្នាំ ២០២០ វិញ ក៏ថយចុះ ៧,៣% ដែរ បើធៀបនឹងឆ្នាំ ២០១៩ ពោលគឺមានប្រមាណត្រឹម ១.០០៨ លានដុល្លារប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម។ (អានបន្ថែម) ក្នុងចំណោមសម្ភារសំណង់ទាំងអស់ ការនាំចូលដែក ថយចុះ ២៧,៥២% ខណៈស៊ីម៉ង់តិ៍ក៏ធ្លាក់ចុះប្រមាណ ៤៨,៥៩% ផងដែរ។ បើយោងតាមរបាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយកាលពីខែ វិច្ឆិកា កន្លងមកនេះ […]
អានបន្ថែមពហុកីឡដ្ឋានជាតិមរតកតេជោសម្រេចបានជិត ១០០% ហើយគ្រោងបញ្ចប់ជាស្ថាបពរនៅខែក្រោយ
ការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រេចបានប្រមាណជាង ៩៥% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅថ្ងៃទី ៣១ ឧសភា ខាងមុខនេះ។ នេះបើយោងតាម គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។ ពហុកីឡដ្ឋានដ៏ធំមួយនេះ សាងសង់ដោយក្រុមហ៊ុនរបស់ចិន China State Construction Engineering Corporation នៅលើផ្ទៃដីជាង ៩៤ហិកតា ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌប្ញស្សីកែវ។ គម្រោងនេះ បានបើកការដ្ឋានសាងសង់កាលពីខែ មេសា ឆ្នាំ២០១៧ និងអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៦ ម៉ឺននាក់ សម្រាប់ត្រៀមធ្វើជាទីតាំងម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ ២០២៣។ ដោយឡែកសម្រាប់ការងារបំពាក់កៅអីអង្គុយសម្រាប់កីឡដ្ឋានធំ (Main Stadium) ឯកឧត្តម វ៉ាត់ ចំរើន ធ្លាប់បានឱ្យដឹងថាកាលពីចុងខែ មីនា សម្រេចបានជាង ១២.០០០កៅអីហើយ គឺនៅសល់តែជាង ៤០.០០០កៅអីទៀតប៉ុណ្ណោះ។ (អានបន្ថែម) ជាមួយគ្នានេះដែរ គម្រោង «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» ដែលជាគម្រោងអភិវឌ្ឍន៍អគារពាណិជ្ជកម្ម និងលំនៅឋានជាប់ពហុកីឡដ្ឋាន ក៏បានចាប់ផ្តើមសាងសង់កាលពីចុងឆ្នាំ២០២០ នេះហើយដែរ […]
អានបន្ថែមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគធំៗ ចំនួន ៣ តម្លៃជាង ៨ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ថ្មីៗនេះ បានសម្រេចអនុម័តឱ្យឯកជនបោះទុនសរុបជាង ៨ លានដុល្លារ សាងសង់រោងចក្រ ៣ កន្លែង នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុនទី ១ គឺក្រុមហ៊ុន VANZEL PRINTING & PACKAGING (CAMBODIA) CO., LTD គ្រោងបោះទុនប្រមាណ ២,១ លានដុល្លារអាមេរិក សាងសង់រោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ និងបោះពុម្ព នៅផ្លូវជាតិលេខ៣ ភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ក្រុមហ៊ុនទី ២ គឺក្រុមហ៊ុន WINDMILL-FY (CAMBODIA) GARMENTS CO., LTD ដែលនឹងបោះទុន ២,៥ លានដុល្លារអាមេរិក បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅភូមិព្រៃខ្លា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុនទី ៣ គឺក្រុមហ៊ុន SPARKBAGS (CAMBODIA) CO., LTD […]
អានបន្ថែមលិខិតអនុញ្ញាតអាជីវកម្មអចលនវត្ថុ មាន ២ប្រភេទធំៗ ពេលទិញត្រូវសុំមើលលិខិតអនុញ្ញាតប្រភេទមួយណា?
រាល់ការធ្វើអាជីវកម្មអភិវឌ្ឍដីឡូតី៍ ខុនដូ អគារការិយាល័យ អគារផ្សារ និងលំនៅឋាននានា ក្នុងគោលបំណងសម្រាប់ការលក់ ឬជួលរយៈពេលវែង ត្រូវមានអាជ្ញាបណ្ណពីក្រសួង ឬលិខិតអនុញ្ញាតពីមន្ទីរជាមុនសិន។ បើយោងតាមប្រកាសលេខ ០៨៩ សហវ.ប្រក ចុះថ្ងៃទី ២០ ខែមករា ឆ្នាំ២០២០ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មនេះទៀតសោត ចែកចេញជា ២ ប្រភេទធំៗគឺ៖ ១) អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតប្រភេទទី១ សម្រាប់ផ្តល់ជូនបុគ្គល ឬក្រុមហ៊ុនណា ដែលសាងសង់គម្រោងចប់ជាស្ថាពរ ទើបប្រកាសលក់តាមក្រោយ។ ២) អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតប្រភេទទី២ សម្រាប់ផ្តល់ជូនបុគ្គល ឬក្រុមហ៊ុនណា ដែលសាងសង់គម្រោងបណ្តើរ និងប្រកាសលក់បណ្តើរ។ សម្រាប់ប្រភេទទី ១ ច្បាប់មិនសូវគ្រប់គ្រងតឹងរឹងប៉ុន្មានទេ ព្រោះមានហានិភ័យទាប ដោយសារច្បាប់ៗបានហាមដាច់ខាតមិនឱ្យដាក់លក់មុនសំណង់ចប់នោះឡើយ។ ភាគច្រើន គម្រោងប្រភេទនេះ ការសាងសង់អាចធ្វើឡើងដោយប្រើទុនរបស់អ្នកអភិវឌ្ឍផ្ទាល់ ឬកម្ចីពីធនាគារ ។ ដោយឡែក សម្រាប់ប្រភេទទី ២ ច្បាប់តម្រូវឱ្យមានលក្ខខណ្ឌ និងបទបញ្ញត្តិតឹងរឹង ព្រោះសាងសង់បណ្ដើរលក់បណ្ដើរ។ គម្រោងទាំងនេះ ភាគច្រើនប្រើទុនដែលជាកម្ចី និងចំណូលពីការលក់មកសាងសង់។ […]
អានបន្ថែមក្រុមហ៊ុនជប៉ុនឈ្នះការដេញថ្លៃការងារសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក
ក្រុមហ៊ុនឯកជនជប៉ុន Kubota Metawater Joint Venture កាលពីថ្មីៗនេះ បានឈ្នះការដេញថ្លៃ ទទួលបានការងារសាងសង់រោងចក្រប្រពឹត្តិកម្មទឹកកខ្វក់នៅបឹងជើងឯក ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់ ៥០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ កម្មវិធីដាក់ឱ្យដេញថ្លៃនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ឋទឹកខ្វក់នៅរាជធានីភ្នំពេញ ត្រូវបានធ្វើឡើងនៅទីក្រុង តូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២១ កន្លងមក។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្លាប់លើកឡើងថា តំបន់អភិវឌ្ឍន៍ភាគខាងត្បូងរាជធានីភ្នំពេញ មានទំហំដី ៥២០ ហិកតា ដោយក្នុងនោះ ១៨១ ហិកតាជាដីរបស់រដ្ឋ ដែលនឹងប្រើធ្វើអាងស្តុកទឹក អាងប្រព្រឹត្តកម្មទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។ គួរបញ្ជាក់ផងដែរថា គម្រោងនេះស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ មានតម្លៃ ២៧លានដុល្លារអាមេរិក ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ JICA។ បើតាមផែនការ គឺគួរតែបើកការដ្ឋានតាំងពីឆ្នាំ ២០២០ មកម្ល៉េះ តែត្រូវពន្យារពេលដើម្បីដោះស្រាយផលប៉ះពាល់។ (អានបន្ថែម)
អានបន្ថែមស្ថានទូតចិន៖ កម្ចី និងជំនួយស្ដារស្ពានថ្នល់រាប់ពាន់គីឡូម៉ែត្រ មិនមែនជាអន្ទាក់បំណុលទេ តែជាការសហការស្អាតស្អំ
ស្ថានទូតចិននៅកម្ពុជា កាលពីថ្ងៃទី ១១ មេសា កន្លងមកនេះ ចេញលិខិតមួយបញ្ជាក់ថា ប្រទេសចិនគ្មានគោលបំណងចង់ដាក់អន្ទាក់បំណុល ឬចង់រឹបអូសអធិបតេយ្យភាពពីកម្ពុជាឡើយ តែផ្ទុយទៅវិញកម្ចីនានាពីប្រទេសចិន គឺដើម្បីជំរុញការអភិវឌ្ឍន៍នៅកម្ពុជា តួយ៉ាងដូចជាហេដ្ឋារចនាសម្ព័ន្ធរាប់ពាន់គីឡូម៉ែត្រទូទាំងប្រទេសដូចដែលបានឃើញស្រាប់។ ការចេញលិខិតនេះគឺដើម្បីឆ្លើយទៅនឹងវិទ្យុអាស៊ីសេរី ដែលបានលើកឡើងកាលពីថ្មីៗនេះថា កម្ចីចិនដែលផ្ដល់ឱ្យកម្ពុជា គឺល្មើសសិទ្ធិមនុស្ស ហើយនឹងធ្វើឱ្យកម្ពុជាធ្លាក់ក្នុងអន្ទាក់បំណុល។ ជាការឆ្លើយតបក្នុងលិខិតស្ថានទូតចិន បានបកស្រាយដោយហេតុផល ៣ ចំណុចសំខាន់ៗ ដូចខាងក្រោម៖ ទី១ ជំនួយ និងកម្ចីរបស់ចិន ល្មើសសិទ្ធិមនុស្សត្រង់ណា? តែផ្ទុយទៅវិញ កម្ចីទាំងនេះ បានជួយស្ដារសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពប្រជាជនក្នុងស្រុកបានមួយចំណែកធំ។ កន្លងមក ចិនបានជួយស្ថាបនាផ្លូវជាង ៣០០០ គីឡូម៉ែត្រ ស្ពាន ៨ខ្សែ ផ្លូវជនបទ ២៥ខ្សែ ប្រវែងសរុបជាង ១៥៥ គីឡូម៉ែត្រ ជីកអណ្ដូង ១៨១០ កន្លែង និងស្រះទឹក ១២៧កន្លែង ផងដែរ។ ទាំងនេះសុទ្ធសឹងតែជួយដល់ការអភិវឌ្ឍន៍។ ទី ២ ប្រាក់កម្ចីរបស់ចិនដល់កម្ពុជាមិនមែនជាអន្ទាក់បំណុលទេ។ កន្លងមកចិន មិនធ្លាប់ប្រើកម្ចីជាលេសក្នុងការជ្រៀតជ្រែកការងារផ្ទៃក្នុង ឬគាបសង្កត់ប្រទេសណាមួយឡើយ។ ហើយមកទល់ពេលនេះ […]
អានបន្ថែមThe Diplomat៖ ហេតុផល ៤ ចំណុចធំៗ ដែលបញ្ជាក់ថាផែរាម មិនមែនសាងសង់ដើម្បីជាមូលដ្ឋានយោធាចិននោះទេ
អត្ថបទវិភាគរបស់សារព័ត៌មានបរទេស The Diplomat កាលពីថ្មីៗនេះ បានលើកឡើងថា ឆ្នេររាមនៃក្រុងព្រះសីហនុ មិនមែនជាទីតាំងយុទ្ធសាស្រ្តរបស់ចិនក្នុងការដាក់មូលដ្ឋានយោធាជើងទឹក ដូចពាក្យចចាមអារាមនោះទេ។ អត្ថបទនេះសរសរដោយអ្នកវិភាគ និងស្រាវជ្រាវក្នុងស្រុកម្នាក់ឈ្មោះ Chen Heang ដោយលោកបានលើកហេតុផលធំៗ ៤ចំណុច មកបកស្រាយបញ្ហានេះ។ ១) ឆ្នេររាមនៃក្រុងព្រះសីហនុ មានជម្រៅទឹកមិនជ្រៅគ្រប់គ្រាន់សម្រាប់នាវាចម្បាំងទេ ជាទូទៅនាវាយោធាធំៗ ត្រូវការជម្រៅទឹកជ្រៅដើម្បីធ្វើប្រតិបត្តិការ ប៉ុន្តែឆកកំពង់សោម ឬឆ្នេររាមផ្ទាល់មានជម្រៅត្រឹមតែ ៥ ទៅ ១០ម៉ែត្រប៉ុណ្ណោះ ដែលរាក់ខ្លាំងបើធៀបនឹងចំណុចផ្សេងទៀតនៃឈូងសមុទ្រថៃ ដែលមានជម្រៅជាមធ្យមប្រមាណ ៥០ ម៉ែត្រ។ ២) ឆ្នេររាមនៅកម្ពុជា មិនមែនជាទីតាំងយុទ្ធសាស្រ្តដើម្បីគ្រប់គ្រងចរាចរណ៍ផ្លូវទឹកទេ មតិខ្លះលើកឡើងថា មូលហេតុចម្បងដែលចិនចង់ដាក់មូលដ្ឋានទ័ពជើងទឹកនៅកម្ពុជា គឺដើម្បីគ្រប់គ្រង និងឃ្លាំមើលនាវាពាណិជ្ជកម្ម និងសកម្មភាពសេដ្ឋកិច្ចនយោបាយផ្លូវទឹកនានា ដែលកើតឡើងនៅច្រកម៉ាឡាកា។ ប៉ុន្តែបើយោងតាមការវិភាគរបស់លោក Chen Heang ទីតាំងឆ្នេររាមនៅកម្ពុជា ដូចជាមិនសូវសាកសម្យ ព្រោះស្ថិតនៅឆ្ងាយ និងក្នុងពេកពីច្រកម៉ាឡាកា។ បើមើលបានផែនទី ចរាចរណ៍ភាគច្រើនមិនចូលមកដល់ក្នុងឆកកំពង់សោមច្រើននោះទេ។ លើសពីនេះ បើចិនចង់ឃ្លាំមើលសកម្មភាពផ្លូវទឹកនៅឈូងសមុទ្រថៃ ឬសមុទ្រចិនខាងត្បូងពិតមែន ចិនអាចធ្វើបានដោយងាយស្រួល នៅមូលដ្ឋានដែលមានស្រាប់នៅ Fiery Cross Reef […]
អានបន្ថែមវិនិយោគិនឯកជនជាង ៥០ក្រុមហ៊ុន ចាប់អារម្មណ៍ចង់វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា
ក្រុមហ៊ុនជាតិ និងអន្តរជាតិសរុបជាង ៥០ ក្រុមហ៊ុន កាលពីថ្មីៗនេះ បានចាប់អារម្មណ៍ចង់វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា។ នេះបើយោងតាម ជំនួបអនឡាញរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនឯកជន កាលពីថ្ងៃទី៧ ខែមេសា កន្លងមកនេះ។ ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនឯកឧត្តម ស៊ុន ចាន់ថុល បានគាំទ្រយ៉ាងពេញទំហឹង និងជំរុញឱ្យមានការវិនិយោគលើវិស័យហេដ្ឋារចនាឱ្យកាន់ពីវិស័យឯកជនឱ្យកាន់តែច្រើន។ ឯកឧត្តម ក៏បានប្តេជ្ងាថានឹងសហការជាមួយឯកជនបន្តកសាង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស។ ឯកឧត្តម មានប្រសាសន៍ថា កន្លងមករដ្ឋាភិបាលបានធ្វើការយ៉ាងសកម្មលើការងារជាច្រើនដូចជា តភ្ជាប់បណ្តាញផ្លូវថ្នល់ទូទាំងប្រទេស ពង្រីកផ្លូវជាតិ និងផ្លូវខេត្តនានា ក៏ដូចជាលើកកម្ពស់ផ្លូវពីស្រទាប់ស្តើង (DBST) ទៅជាផ្លូវបេតុងកៅស៊ូ (AC) ជាដើម។ ជាក់ស្ដែង ក្នុងឆ្នាំ ២០២០ នេះ មានគម្រោងជាច្រើនដូចជា គម្រោងផ្លូវ៣៤ខ្សែនៅខេត្តព្រះសីហនុ គម្រោងផ្លូវ៣៨ខ្សែនៅខេត្តសៀមរាប គម្រោងសាងសង់ផ្លូវពីបាត់ដំបងទៅខេត្តកោះកុង គម្រោងផ្លូវក្រវាត់ក្រុងទី ៤ គម្រោងសាងសង់ផ្លូវកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និងគម្រោងសាងសង់ផ្លូវពីកំពង់ឆ្នាំងទៅកំពង់ធំ ជាដើម។ (អានបន្ថែម) លើសពីនេះ ថ្មីៗនេះ រដ្ឋាភិបាលក៏ទើបបានដាក់ដំណើរការផ្លូវជាតិលេខ១១ ប្រវែង៩៦ គីឡូម៉ែត្រ និងប្រកាសដាក់ដំណើរការស្ពានងត្រង់-ក្រូចឆ្មា ប្រវែង១ […]
អានបន្ថែមកម្ពុជាផលិតអគ្គិសនីបានសរុបជាង៨,៥ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងឆ្នាំ២០២០
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឱ្យដឹងថាកាលពីថ្មីៗនេះថា ក្នុងឆ្នាំ២០២០ កម្ពុជាបានផលិតអគ្គិសនីតាមរយៈរោងច្រកថាមពលនានា ដូចជារោងចក្រធ្យូងថ្ម និងវារីអគ្គសនី បានដល់ជាង ៨ ៥១២លានគីឡូវ៉ាត់ម៉ោង ដែលថយចុះតិចតួចប្រមាណ ១,៨៧% បើធៀបនឹងឆ្នាំ ២០១៩។ សម្តេចបន្តទៀតថា ការតភ្ជាប់ខ្សែបណ្តាញចរន្តឱ្យដល់ប្រជាពលរដ្ឋតាមគេហដ្ឋាន បានកើនដល់ប្រមាណ ២,៩១លានខ្នងផ្ទះ ឬស្មើនឹងប្រមាណ ៨១,០៦% នៃចំនួនផ្ទះសរុប។ ដោយឡែក សម្រាប់បណ្តាញអគ្គិសនីដែលភ្ជាប់ទៅតាមភូមិវិញ គឺបានប្រមាណ ៩៧,៣៩% នៃចំនួនភូមិសរុបជាង ១៤ ៤៩៨ នៅទូទាំងប្រទេសកម្ពុជា។ យ៉ាងណាមិញ សម្តេចក៏បានអះអាងថា រដ្ឋាភិបាលកម្ពុជានឹងបន្តខិតខំតភ្ជាប់ខ្សែបណ្តាញចរន្តអគ្គិសនីឱ្យកាន់ទូលំទូលាយបន្ថែមទៀត ដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិផងដែរ។ (អានបន្ថែម បន្ថែម និងបន្ថែម) គួរបញ្ជាក់ផងដែរថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានអនុម័តគម្រោងវិនិយោគថាមពលអគ្គសនីជាច្រើនប្រភេទ និងច្រើនកន្លែង។ ជាក់ស្ដែងដូចជា រោងចក្រថាមពលធ្បូងថ្មនៅខេត្តព្រះសីហនុតម្លៃជាង ១,២ ពាន់លានដុល្លារដែល CDC ទើបអនុម័ត រោងចក្រសូឡាយ៉ាងហោចជាង ៥កន្លែង វារីអគ្គសនីនៅខេត្តនានា និងថ្មីៗនេះ ក៏មានគម្រោងថាមពលដើរដោយខ្យល់ផងដែរ។ (អានបន្ថែម បន្ថែម […]
អានបន្ថែមសាលាក្រុងប្រកាសបិទចរាចរណ៍ស្ពានព្រះមុនីវង្សចាស់ ៣ ថ្ងៃ ដើម្បីធ្វើការជួសជុល
ស្ពានព្រះមុនីវង្សចាស់ នឹងត្រូវបិទចរាចរណ៍បណ្ដោះអាសន្នរយៈពេល៣ថ្ងៃ ដើម្បីជួសជុលកម្រាលស្ពាន ដោយត្រូវកាយបកកៅស៊ូចាស់ចេញ រួចអ៊ុតកៅស៊ូថ្មីវិញ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ។ ការបិទចរាចរណ៍ គឺចាប់ពីម៉ោង ៨ ព្រឹកថ្ងៃនេះ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ។ ដូច្នេះ ចរាចរណ៍ នឹងត្រូវពង្វាងមកស្ពានព្រះមុនីវង្សថ្មី ពោលគឺបើឱ្យជិះទៅមកទាំង ២ ទិស ជាបណ្តោះអាសន្ន។ គួរបញ្ជាក់ថា ការជួសជុលស្ពានព្រះមុនីវង្សចាស់ កន្លងមកបានបញ្ចប់ការជួសជុលកម្រាលថ្មើរជើង និងបង្កាន់ដៃស្ពានហើយ ហើយបច្ចុប្បន្នកំពុងរៀបចំផ្លាស់ប្តូរបង្គោលភ្លើងបំភ្លឺផ្លូវចាស់ចេញ ដោយដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវថ្មីជំនួសវិញ។
អានបន្ថែម