ព្រលានខេត្តមណ្ឌលគិរីអាចនឹងចាប់ផ្ដើមសាងសង់ឆ្នាំ ២០២៣ ទោះការសិក្សាបឋមទើបបញ្ចប់ក្ដី

កាលបរិច្ឆេទសាងសង់គម្រោងព្រលានយន្តហោះខេត្តមណ្ឌលគិរី អាចនឹងពន្យារទៅដល់ឆ្នាំ ២០២៣ ព្រោះក្រុមហ៊ុនវិនិយោគ ត្រូវចំណាយពេលយ៉ាងហោចមួយឆ្នាំទៀត ដើម្បីសិក្សាលម្អិតលើរបាយការណ៍សិក្សាបឋមដែលទើបតែបញ្ចប់ថ្មីៗនេះ។ នេះបើយោងតាម អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល។ អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា បានឱ្យដឹងនៅថ្ងៃទី ៣១ មីនា នេះថា ទោះជារបាយការណ៍សិក្សាបឋមបញ្ចប់ក្ដីក៏នៅមានដំណាក់ផ្សេងៗទៀត​ ដូចជាសិក្សាលម្អិត កែសម្រួល និងពិនិត្យ មុននឹងដាក់ឆ្លងទៅកាន់រដ្ឋាភិបាលសម្រេច។ ឯកឧត្តមមានប្រសាន៍ថា៖ «របាយការណ៍សិក្សាបឋមផ្តោតតែទៅលើលក្ខណៈទូទៅនៃគម្រោង និងផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងសង្គម​ ប៉ុណ្ណោះ។ ក្រុមហ៊ុនដែលទទួលបានសិទ្ធិ China Power International Group នឹងធ្វើការសិក្សាលម្អិតទៅលើ Commercial Availability បន្ថែមទៀត»។ «រយៈពេលនៃការសិក្សាលម្អិត ពិភាក្សាលើរបាយការណ៍ និងការដាក់ឆ្លងទៅរាជរដ្ឋាភិបាល អាចនឹងប្រើរយៈពេលយូររហូតដល់ទៅឆ្នាំ២០២៣ ឯណោះ» ឯកឧត្តមបានបន្ត។ ព្រលានយន្តហោះមណ្ឌលគិរីនេះ មានទីតាំងស្ថិតនៅក្នុង ឃុំសែនមនោរម្យ ស្រុកអូររាំង ដែលអាចនឹងត្រូវសាងសង់ លើផ្ទៃដី ៣០០ ទៅ ៦០០ ហិកតា ហើយតាមការប៉ាន់ស្មាន អាចនឹងវិនិយោគប្រមាណជាង៦០លានដុល្លារ។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា […]

អាន​បន្ថែម

ការដ្ឋានជួសជុលកំណាត់​ផ្លូវទាំង ២៩ខ្សែ ដែល​ខូចខាត​ដោយទឹក​ជំនន់ ​សម្រេច​បានជាង​៥០%ហើយ

ការដ្ឋាន​ជួសជុល និងអ៊ុតកៅស៊ូលើកំណាត់ផ្លូវទាំង ២៩ខ្សែ ដែលខូច​ខាត​ដោយសារ​ទឹក​ជំនន់កាលពីខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ គិត​មក​ដល់​បច្ចុប្បន្ន ​សម្រេចបាន ១៦ ខ្សែ ​ហើយ ពោលគឺប្រមាណ ៥០%​។ នេះបើយោងតាមរដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី ២៩ មីនា។ ​មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់​វិទ្យុជាតិ​កម្ពុជា​ថា គិតត្រឹមថ្ងៃទី ២៨ មីនា ក្រុមការងារបានបញ្ចប់​ការ​អ៊ុតកៅស៊ូផ្លូវមួយចំនួនជុំវិញរង្វង់មូលគួចកាណុង (ស្តាតចាស់) រួចហើយ ដោយកំពុងបន្តការអ៊ុតកៅស៊ូផ្លូវលេខ ៤៧ បន្តទៀត ពីរង្វង់មូលស្ដាតចាស់ ដល់វត្តភ្នំ។ ប្រភពដដែល​បាន​ឱ្យដឹងថា គោលដៅបន្ទាប់គឺការជួលជុល និងអ៊ុតកៅស៊ូផ្លូវនៅ​ខណ្ឌទួលគោក។ គួរបញ្ជាក់ផងដែរ ទឹកជំនន់កាលពីឆ្នាំមុន បានធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេសជាង ៣ពាន់គីឡូម៉ែត្រ ដោយថវិកាយ៉ាងហោច ៩១លានដុល្លារអាមេរិក នឹងត្រូវចំណាយដើម្បីជួសជុល។ ក្នុងនោះ ផ្លូវ ២៩ខ្សែ ក្នុងរាជធានីភ្នំពេញ ក៏បាន​ទទួល​រង​ការ​ខូចខាតផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

កន្លែងបូជាសពអ្នកជំងឺកូវីដ-១៩ លើផ្ទៃដី១០ ហិកតា នៅកំពង់ស្ពឺ គ្រោងបញ្ចប់ការសាងសង់នៅ ខែមេសានេះ

សាលារាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកំពង់ស្ពឺ កំពុងធ្វើការយ៉ាងសកម្មសាងសង់ឈាបនដ្ឋានបូជាសពអ្នកជំងឺកូវីដ-១៩ លើផ្ទៃដីប្រមាណ ១០ ហិកតា នៅស្រុកឱរ៉ាល់ ដោយរំពឹងថានឹងបញ្ចប់ការដ្ឋានឱ្យបាន បន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរ នាខែមេសា ខាងមុខនេះ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់កាសែតខ្មែរថាមស៍ កាលពីពេលថ្មីៗនេះថា ដោយសារកន្លែងបូជានៅកំពង់ស្ពឺមិនទាន់សាងសង់រួច សព្វអ្នកជំងឺនៅភ្នំពេញពេលនេះ នឹងត្រូវបូជានៅភ្នំពេញ។ ឯកឧត្តម បន្តថា គម្រោងនេះ រួមមានសាងសង់ឈាបនដ្ឋានស្ដង់ដាចំនួន ៦ ដោយមានទីតាំងស្ថិតនៅ ភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ទីតាំងមូលដ្ឋាននេះ គឺមានសុវត្ថិភាព និងមិនប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋឡើយ។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា ការសាងសង់ឈាបនដ្ឋាន បាន និងកំពុងធ្វើឡើងស្ទើគ្រប់ខេត្តក្រុង ក្រោយសម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យមានការត្រៀមទុកជាមុន។ (អានបន្ថែម)

អាន​បន្ថែម

ចំណតទូកនេសាទចាស់មួយនៅកោះកុងនឹងត្រូវផ្លាស់ប្ដូរមុខមាត់ទៅជាផែទេសចរណ៍ឆាប់ៗនេះ

ក្រសួងសាធារណការនិងដឹកជញ្ជូន កាលពីថ្មីៗនេះ បានបង្ហាញគម្រោងផ្លាស់ប្ដូរមុខមាត់ ជួសជុលលក់កម្ពស់ផែនាវាចាស់មួយកន្លែង នៅលើព្រែកដងទង់ នៃខេត្តកោះកុង ដើម្បីសម្រួលការដឹកជញ្ជូនតាមផ្លូវទឹក ពិសេសសម្រាប់នាវានេសាទ និងនាវាទេសចរណ៍។ គម្រោងកែលំអផែនាវានេះ ត្រូវបានក្រសួងដាក់ស្នើទៅគណកម្មការ ACMECS ដើម្បីស្វែងរកថវិការួចរាល់ហើយ ដោយបច្ចុប្បន្នកំពុងរង់ចាំចម្លើយ។ នេះបើយោងតាមឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៣០ ខែមីនា ។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «គម្រោងកែលំអផែនាវានេះ គឺដើម្បីសម្រួលការដឹកជញ្ជូនតាមផ្លូវទឹក ដូចជាទូកនេសាទ នាវាដឹកទំនិញ និងនាវាដឹកទេសចរជាដើម»។ ទោះយ៉ាងណា ឯកឧត្តម មិនបានបញ្ជាក់ពីថវិកាប៉ាន់ប្រមាណលើការជួសជុល និងសាងសង់ផែថ្មីនេះទេ ប៉ុន្តែបានបង្ហើបថា ថវិកាមួយផ្នែក នឹងជារបស់ក្រសួងផ្ទាល់។ គួរបញ្ជាក់ផងដែរ ចំណតទូកនេះ គឺជាផែចាស់ដែលត្រូវបានកសាងឡើងដំបូងនៅឆ្នាំ១៩៨៤ ដែលមានប្រវែងទទឹង ១១មែ៉ត្រ និងបណ្តោយ ២១មែ៉ត្រ។ កន្លងមក ផែនេះបានរងការខូចខាតបាក់លេចចូលដៃព្រែក ហើយបច្ចុប្បន្នគឺប្រើប្រាស់ត្រឹមចំណតទូកនេសាទតែប៉ុណ្ណោះ៕  

អាន​បន្ថែម

ព្រលានមណ្ឌលគិរីទៅមុខមួយជំហានទៀតហើយ ឯកជនទើបបង្ហើបរបាយការណ៍ការសិក្សាជូនរដ្ឋព្រឹកមិញនេះ

ក្រុមហ៊ុនឯកជន កាលពីព្រឹកថ្ងៃទី ៣០ ខែមីនា នេះ បានធ្វើបទបង្ហាញពីរបាយការណ៍សង្ខេបស្តីពី ការសិក្សាគម្រោងព្រលានយន្តហោះមណ្ឌលគិរីថ្មី និងតំបន់ឧស្សាហកម្មជាប់ព្រលាន ជូនទៅដល់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីពិចារណា។ នេះសឱ្យឃើញពីការបោះជំហានទៅមុខមួយកម្រិតទៀតនៃគម្រោងដ៏ធំនេះ។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងចូលរួមដោយតំណាងក្រុមហ៊ុម ក៏ដូចជាអ្នកពិគ្រោះយោបល់ Consultant។ គោលបំណងនៃកិច្ចប្រជុំគឺដើម្បីស្វែងយល់ និងផ្តល់ធាតុចូលបន្ថែមលើរបាយការណ៍ ដោយឯកឧត្តមហាវណ្ណាល់ បានផ្តល់អនុសាសន៍ ២ ចំណុចធំៗ រួមមាន៖ ១-ត្រូវបញ្ចូលបន្ថែមនូវសកម្មភាពអភិវឌ្ឍន៍ទេសចរណ៍ និង សេដ្ឋកិច្ច ឱ្យស្របតាមគោលនយោបាយរបស់ក្រសួងទេសចរណ៍ ២-ត្រូវរកវិធីសាស្រ្តថ្មីៗដើម្បីទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ឱ្យធ្វើការហោះហើរទៅតំបន់នោះច្រើនជាមុន។ ឧទាហរណ៍ដូចជា ការបង្កើតតំបន់ទេសចរណ៍ ឬសកម្មភាពសេដ្ឋកិច្ចថ្មីៗជាដើម។ ជាការឆ្លើយតប ក្រុមហ៊ុន ក៏ដូចជាអ្នកពិគ្រោះយោបល់ ប្ដេជ្ញាថានឹងខិតខំសិក្សានូវធាតុចូលបន្ថែមទៀតទៅក្នុងរបាយកាណ៍នេះ។ គួរបញ្ជាក់ផងដែរថា គម្រោងព្រលានយន្តហោះនេះ កំពុងសិក្សា ហើយនឹងត្រូវអភិវឌ្ឍដោយក្រុមហ៊ុនចិន China Power International Group ក្នុងលក្ខខណ្ឌសាងសង់-ធ្វើប្រតិបត្តិការ-ផ្ទេរ។ នេះបើយោងតាមសេចក្ដីសម្រេចរបស់រដ្ឋាភិបាលកាលចុងឆ្នាំ ២០២០។ (អានបន្ថែម) បើតាមផែនការ ការសាងសង់អាចនឹងចាប់ផ្ដើមនៅឆ្នាំ ២០២២ […]

អាន​បន្ថែម

សាលាខណ្ឌច្បារអំពៅនឹងចាត់វិធានការក្ដៅលើសំណង់ខុសច្បាប់អមប្រឡាយព្រែកប្រា

រដ្ឋបាលខណ្ឌច្បារអំពៅ ព្រមានចាត់វិធានការតាមផ្លូវច្បាប់លើជនណាដែលរំលោភដីរដ្ឋសាងសង់សំណង់ផ្សេងៗ នៅអមសងខាងប្រឡាយព្រែកប្រា ដែលស្ថិតនៅក្នុងសង្កាត់ព្រែកប្រា និងសង្កាត់ព្រែកថ្មី។ បើយោងតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី២៤ ខែមីនា របស់រដ្ឋបាលខណ្ឌច្បារអំពៅ ការទប់ស្កាត់ និងបញ្ឈប់សំណង់ខុសច្បាប់នេះ គឺដើម្បីឱ្យប្រឡាយងាយស្រួលរំដោះទឹក ពោលគឺដើម្បីបញ្ចៀសទឹកជំនន់នៅរដូវវស្សា។ កន្លងមក រដ្ឋបាលខណ្ឌបានចុះស្រង់ស្ថិតិចំនួនផ្ទះដែលបានសាងសង់រំលោភដីប្រឡាយរួចហើយ ក៏ដូចជាចុះហាមឃាត់ម្ដងហើយម្ដងទៀត មិនឱ្យមានការសាងសង់សំណង់ថ្មីៗទៀតទេ។ ប៉ុន្តែ រដ្ឋបាលខណ្ឌនៅតែសង្កេតឃើញថា មានបុគ្គលមួយចំនួនតូចមិនគោរពតាមការណែនាំ ហើយបន្តសាងសង់រំលោភលើដីព្រែក។ ដូច្នេះសេចក្ដីជូនដំណឹងលើកនេះ ជាការព្រមានចាត់វិធានការតាមផ្លូវច្បាប់ ដោយគ្មានករណីលើកលែងឡើយ។

អាន​បន្ថែម

NagaCorp កំពុងប្ដូរផែនការថ្មី ដើម្បីសាងសង់រីសតនៅសៀមរាបឱ្យបាន ទោះក្រសួងទើបសម្រេចមិនអនុញ្ញាត

ឆ្លើយតបទៅនឹងសេចក្ដីសម្រេចមិនអនុញ្ញាតឱ្យសាងសង់គម្រោងរីសតតម្លៃ ៣៥០ លានដុល្លារ នៅខេត្តសៀមរាម លោក Tim McNally ប្រធានក្រុមហ៊ុន NagaCorp បានឱ្យដឹងថា ក្រុមហ៊ុនកំពុងសិក្សាផ្លាស់ប្ដូរផែនការថ្មី ក្នុងគោលបំណងធ្វើយ៉ាងឱ្យគម្រោងរីសតនៅសៀមរាបនេះ ក្លាយជាការពិតឱ្យបាន។ នេះបើយោងតាមសារព័ត៌មាន GGR Asia កាលពីថ្ងៃទី ២៦ មីនា។ ការច្រានចោលត្រូវបានធ្វើឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី ២៣ ខែមីនា កន្លងមកនេះ ដោយក្រសួងបញ្ជាក់ថា គម្រោងអាចជះឥទ្ធិពលអវិជ្ជមានដល់ឧទ្យានអង្គរ ដូច្នេះវាមិនអាចអនុវត្តបាននៅក្នុងបរិបទនេះទេ។ (អានបន្ថែម) សេចក្ដីសម្រេចនេះ ធ្វើឡើងបន្ទាប់ពីមានការប្រជុំជាច្រើនសារជាមួយប្រជុំគណៈកម្មាធិការអន្តរជាតិសម្រាប់រមណីយដ្ឋានអង្គរ (ICC) រួមផ្សំជាមួយនឹងការព្រួយបារម្ភរបស់យូណេស្កូ។ (អានបន្ថែម) ជាការឆ្លើយតប លោក McNally បានប្រាប់សារព័ត៌មាន GGRAsia ថា ក្រុមហ៊ុនទទួលយករាល់កង្វល់ និងបញ្ហាទាំងអស់ពីគ្រប់ភាគី ហើយក៏បាន និងកំពុងរៀបចំផែនការថ្មីមួយ។ លោកមានប្រសាសន៍ថា៖ «ផែនការថ្មីៗនេះ នឹងគិតគូរក៏ដូចជាគោរពដល់ទីតាំងអច្ឆរិយៈប្រវត្តិសាស្រ្តអង្គរខ្លាំងបំផុត ហើយក្រុមហ៊ុននឹងបន្តបើកចំហរទទួលយករាល់មតិយោបល់ និងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋាភិបាលកម្ពុជា»។ យ៉ាងណាក្ដី លោកបញ្ជាក់ថា ក្រុមហ៊ុនមិនទាន់កំណត់ពេលវេលាថានឹងការសិក្សាចប់នៅពេលណាទេ ប៉ុន្ដែលោកអាចធានាថានឹងព្យាយាមធ្វើឱ្យគម្រោងនេះធ្វើទៅរួច ដើម្បីជួយជំរុញ […]

អាន​បន្ថែម

គម្រោងទីលានចាក់សំរាមទំហំ ៨ ហិកតា នៅខេត្តកែបសម្រេចបាន ៧៥% ហើយ គ្រោងបញ្ចប់ខែតុលា

គម្រោងទីលានចាក់សំរាមទំហំ ៨ ហិកតា នៅខេត្តកែប ដែល​បានបើកការដ្ឋានកាលពីចុងខែ​ ឧសភា កន្លងទៅនេះ​ សម្រេចបាន ៧៥% ហើយ ដោយគ្រោងនឹងបញ្ចប់ខែតុលា ឆ្នាំនេះ។ ប្រធានគ្រប់គ្រងគម្រោង លោក ទិត្យ ទីគា បានឱ្យដឹងថា គម្រោ​ង​នេះមានទីតាំងស្ថិតនៅ​ក្នុង​ សង្កាត់ព្រៃធំ​ ក្រុងកែប ដែលកំពុងសសាងសង់​ឡើង​ក្រោម​ឥណទាន​របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ សម្រាប់​ជំហាន​​ទី​ ១ ​នៃគម្រោង​ ក្រុមការងារបាន​​សាងសង់ផ្លូវបេតុង ប្រវែង ៣៥០០ ម៉ែត ទទឹង ៧ ម៉ែត្រ រួម​ទាំង​សំណង់​សិល្ប​ការ្យ​មួយ​ចំនួនផងដែរ។ ដោយឡែក សម្រាប់​ជំហានទី២ រួមមានការ​​សាងសង់ អាង​ស្ទុក​សំរាម ចំនួន ៣ កន្លង ដែល​មក​ដល់​បច្ចុប្បន្ន​សម្រេច​បាន​ទាំង​ស្រុង​ហើយ​ដែរ​។ ក្រៅពីនេះ ក្រុមការងារ ក៏កំពុង​សាងសង់អាគារញែកសំរាម​ អគារបុគ្គលិក និង​ការអ៊ុតកៅស៊ូ​បាតអាងស្តុក​សំរាម​ផងដែរ ។​ គួរបញ្ជក់ផងដែរថា ទីលានចាក់សំរាមនេះគ្រោង​នឹងបញ្ចប់ការសាងសង់នៅថ្ងៃទី១១ ខែតុលា ខាងមុខ ដែលនឹង​មាន​សមត្ថភាព​អាច​ស្ទុក​សំរាម​បានរយៈពេល២០ឆ្នាំ។

អាន​បន្ថែម

ឯកជនកំពុងពន្លឿនការសិក្សាគម្រោងអគ្គិសនីដើរដោយខ្យល់អានុភាព១០០ មេហ្កាវ៉ាត់ នៅមណ្ឌលគីរី

ក្រុមហ៊ុន Xinglan Maritime Energy Co., Ltd កំពុងពន្លឿនបញ្ចប់ការសិក្សាទាំងរបាយការណ៍បច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់គម្រោងផលិតថាមពលអគ្គិសនីដើរដោយខ្យល់អានុភាព ១០០ មេហ្កាវ៉ាត់ នៅខេត្តមណ្ឌលគីរី។ ឯកឧត្តម វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅថ្ងៃទី ២៦ មីនានេះថា ក្រុមហ៊ុន Xinglan Maritime Energy Co., Ltd បានទទួលលិខិតអនុញ្ញាតសិក្សាគម្រោងតាំងពីឆ្នាំ ២០១៩ មកម្លេះ។ ឯកឧត្តមបន្តថា៖ «មកទល់ពេលនេះ ក្រុមហ៊ុនកំពុងព្យាយាមបញ្ចប់ការសិក្សា។ បើសិក្សាចប់ គាត់នឹងយកមកដាក់ឱ្យមកក្រសួងដើម្បីពិនិត្យសម្រេច។ ប៉ុន្តែវាមិនទាន់ដល់ដំណាក់កាលវិនិយោគនៅឡើយទេ»។ «កន្លងមក ក្រុមហ៊ុនបានដំឡើងប៉មវាស់ខ្យល់ដែលមានកម្ពស់ ១០០ ម៉ែត្រ ចំនួន ២ កន្លែងរួចមកហើយ ដោយប៉មទី១ ស្ថិតក្នុងសង្កាត់សុខដុម នៃក្រុងសែនមនោរម្យ និង ប៉មទី២ ស្ថិតនៅឃុំដាក់ដាំ ស្រុកអូររាំង»។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Xinglan Maritime Energy Co., […]

អាន​បន្ថែម

ភ្នំពេញនឹងមានផ្លូវជាប់ដងទន្លេថ្មីមួយខ្សែនៅត្រើយខាងកើតពីគល់ស្ពានច្បារអំពៅដល់កោះនរា

សាលាខណ្ឌច្បារអំពៅ កំពុងចុះបោះបង្គោលកំណត់ទីតាំងគម្រោងស្ថាបនាផ្លូវ និងច្រាំងទន្លេបាសាក់ត្រើយខាងកើត ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ រហូតដល់កោះនរា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់សាលាខណ្ឌកាលពីថ្ងៃទី ២២ ខែមីនា។ ការចុះបោះបង្គោលកំណត់ទីតាំងនេះធ្វើឡើងចាប់ពីថ្ងៃទី២៤ ខែមីនា រហូតដល់ការងារបោះបង្គោលព្រំនៃគម្រោងស្ថាបនាចប់ជាស្ថាពរ។ ក្នុងអំឡុងពេលនេះ រដ្ឋបាលខណ្ឌបានស្នើឱ្យប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធ ឬរំលោភដីចំណីទន្លេបាសាក់ត្រើយខាងកើត សហការជាមួយក្រុមការងារក្នុងការបោះបង្គោល និងចូលរួមថែរក្សាបង្គោលព្រំពេលបោះរួច។ លើសពីនេះ សាលាខណ្ឌក៏នឹងចាត់វិធានការតាមច្បាប់ ក្នុងករណីជនណាម្នាក់បំពានដក ឬបំផ្លិតបំផ្លាញបង្គោលដែលបោះរួចនោះផងដែរ។

អាន​បន្ថែម