ស្ពានស្ទឹងត្រង់-ក្រូចឆ្មារសង់រួចមុនពេលកំណត់ ២ខែ ដោយបើកឱ្យប្រើប្រាស់ពីថ្ងៃនេះតទៅ

ស្ពានតភ្ជាប់ពីស្រុកស្ទឹងត្រង់ ក្នុងទឹកដីខេត្តកំពង់ចាម ទៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានប្រកាសដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្នហើយ ចាប់ពីថ្ងៃនេះតទៅ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខ។ រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានប្រកាសដូច្នេះក្នុងដំណើរចុះត្រួតពិនិត្យស្ពានកាលពីព្រឹកថ្ងៃទី២៣ ខែមីនា។ ឯកឧត្តមបានថ្លែងថា បច្ចុប្បន្ន ការស្ថាបនាស្ពាននេះ សម្រេចបានរួចរាល់មុនពេលកំណត់រហូតដល់ ២ខែឯណោះ ហើយយើងប្រកាសបើកប្រើប្រាស់បណ្តោះអាសន្នហើយ ចាប់ពីថ្ងៃនេះតទៅ ក្រោមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន។ «ដោយឡែក សម្រាប់ការសម្ពោធជាផ្លូវការ នឹងធ្វើឡើងនាពេលខាងមុខបន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ ស្ងប់ស្ងាត់ ដែលនៅពេលនោះក៏នឹងបើកសម្ពោធការដ្ឋានផ្លូវ ៧១ C ផងដែរ»។ គួរបញ្ជាក់ថា ស្ពាននេះមានប្រវែងសរុប១.១៣១ម៉ែត្រ និងទទឹង១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក ហើយត្រូវបានបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ នឹងប្រើប្រាស់រយៈពេលក្នុងសាងសង់ចំនួន៤២ខែ។ ។ ការស្ថាបនាស្ពាននេះ ចំណាយថវិកាអស់ជិត ៥៧លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន៕ (អានបន្ថែម និងបន្ថែម)

អាន​បន្ថែម

បច្ចេកវិទ្យាថ្មីវាស់កម្រិតទឹកទន្លេមេគង្គដោយមានសុក្រឹតភាព នឹងជួយដោះស្រាយបញ្ហាសំណង់វារីអគ្គិសនីលើសលប់

ក្រុមអ្នកស្រាវជ្រាវអន្ដរជាតិ កាលពីថ្មីៗនេះ បានបង្កើតបច្ចេកវិទ្យាថ្មីមួយ ដោយប្រើទិន្នន័យពីផ្កាយរណប Remote Sensing និងប្រព័ន្ធភូមិសាស្ត្រវិទ្យា ដើម្បីតាមដានកម្រិតទឹកទន្លេមេគង្គកាន់តែសុក្រឹតជាមុន ក្នុងគោលបំណងជួយដោះស្រាយរបបទឹកមិនប្រក្រតី និងការរាំងស្ងួតដែលបណ្ដាលមកពីសំណង់ទំនប់វារីអគ្គីសនីច្រើនលើសលុប និងបម្រែបម្រួលអាកាសធាតុ។ បើយោងតាមសារព័ត៌មាន The Third Pole  កាលពីសប្ដាហ៍មុន ប្រព័ន្ធអនឡាញថ្មីមួយនេះ ត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌល Stimson Center’s Southeast Asia Program និងអង្គការ Eyes on Earth ដោយអ្នកស្រាវជ្រាវសង្ឃឹមថា ប្រព័ន្ធនេះជួយដោះស្រាយបញ្ហាបានមួយចំណែកធំ។ ដោយប្រើការច្របាច់បញ្ចូលគ្នានៃផ្កាយរណប ប្រព័ន្ធ Remote Sensing និងប្រព័ន្ធភូមិសាស្ត្រវិទ្យា កម្មវិធីថ្មីនេះ នឹងផ្ដល់ទិន្នន័យដែលមិនធ្លាប់មានពីមុន ពិសេសនៅតាមចំណុចដាច់ស្រយាលនានា។ លើសពីនេះ កម្មវិធីថ្មីនេះក៏បានបើកឱ្យអ្នកស្រាវជ្រាវទូទៅអាចចូលនៅយក ឬផ្ដល់ទិន្នន័យបន្ថែមផងដែរ។ ដោយឡែក ទិន្នន័យដែលទទួលបាន នឹងបង្ហាញពីកម្រិតនៃសំណើមលើផ្ទៃដី ឬភាពស្ងួតនៅគ្រប់ផ្នែកទាំងអស់នៃសំណង់វារីអគ្គសនីនីមួយៗ។ ហើយទិន្នន័យទាំងអស់នេះ នឹងក្លាយជាភស្តុតាងបង្ហាញឱ្យដឹងថា តើទំនប់ទាំងនោះប៉ះពាល់ដល់លំហូរទឹកទន្លេយ៉ាងដូចណាខ្លះ។ លោក Brian Eyler នាយកកម្មវិធីអាស៊ីអាគ្នេយ៍របស់មជ្ឈមណ្ឌល Stimson បាននិយាយថា៖ «ភាពមិនប្រក្រតីនៃលំហូរទឹក និងដីល្បាប់តាមដងទន្លេមេគង្គ […]

អាន​បន្ថែម

ការដ្ឋានផ្លូវថ្មីទទឹង ៣០ម៉ែត្រពីម្ដុំ Aeon សែនសុខទៅមហាវិថីឈ្នះឈ្នះ សម្រេចបាន ៩០% ហើយ

ផ្លូវថ្មីទទឹង ៣០ ម៉ែត្រពីម្ដុំ Aeon សែនសុខទៅមហាវិថីឈ្នះឈ្នះ សម្រេចបាន ៩០% ហើយ ខណៈបច្ចុប្បន្ន ក្រុមការងារសាងសង់កំពុងតម្លើងបង្គោលភ្លើង និងដាំផ្កាលើសួនច្បារចំកណ្តាល។ លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រាប់វិទ្យុជាតិកម្ពុជាថា៖ «សម្រាប់ពេលនេះក្រុមការងារកំពុងតម្លើងបង្គោលភ្លើងលើមហាវិថីថ្មីទទឹង ៣០ ម៉ែត្រ ចាប់បុរីអង្គរ ដល់ផ្លូវមុខហ្រ្គេនភ្នំពេញ ចំនួន១០០បង្គោលសិន»។ ដោយឡែក សម្រាប់សួនច្បារនៅចំកណ្តាលផ្លូវ ក៏ក្រុមការងារបាន និងកំពុងដាំផ្កាយ៉ាងសស្រាក់សស្រាំផងដែរ»។ គួរបញ្ជាក់ផងដែថា ផ្លូវមួយខ្សែរនេះ ត្រូវបានបើកការដ្ឋាន កាលពីដើមខែ កញ្ញា ឆ្នាំមុន។ ផ្លូវនេះមានប្រវែងជិត ៦គីឡូម៉ែត្រ មានទទឹង ៣០ម៉ែត្រ និងជាប្រភេទផ្លូវបេតុង មានសួនច្បារកណ្តាល ២ម៉ែត្រ។ ផ្លូវនេះមាន ៣គន្លងទៅ ៣គន្លងមក ១គន្លងទៅ មកសម្រាប់ម៉ូតូ ចិញ្ចើមផ្លូវសងខាង ២ម៉ែត្រសម្រាប់អ្នកថ្មើរជើង និងលូនៅសងខាងផ្លូវទំហំ ៨ តឹកផងដែរ។ (អានបន្ថែម) ជាមួយគ្នានេះដែរ ក្រុមហ៊ុន ជីប ម៉ុង […]

អាន​បន្ថែម

ជប៉ុនផ្តល់ជំនួយជិត៦០ម៉ឺនដុល្លារបន្ថែមទៀតជួយលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តចំនួន៣

រដ្ឋាភិបាលជប៉ុន បានប្រកាសផ្តល់ជំនួយរហូតជិត ៦០ម៉ឺនដុល្លារ ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធធំៗមួយចំនួន នៅខេត្តប៉ៃលិន កំពង់ធំ និងស្វាយរៀង ខណៈកាលពីសប្ដាហ៍មុនក៏ទើបតែផ្ដលជំនួយជិត ៥០ម៉ឺនដុល្លារដើម្បីស្ដារហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ៥ ផ្សេងទៀត។ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា បានឱ្យដឹងក្នុងពិធីចុះហត្ថលេខាផ្ដល់ជំនួយ កាលពីថ្ងៃទី១៩ ខែមីនា នេះថា ជំនួយឥតសំណងនេះ នឹងប្រើអនុវត្តគម្រោង ៣ រួមមាន៖ – គម្រោងទី១ នឹងប្រើថវិកាចំនួន ២១៧.៨៤៥ ដុល្លារអាមេរិក សម្រាប់ការសាងសង់ស្ថានីយបូមទឹកមួយកន្លែង សំណង់បង្ហូរទឹកមួយខ្សែ លូប្រអប់ ២កន្លែង និងការស្តារប្រឡាយទឹកមួយកន្លែង នៅខេត្តប៉ៃលិន ។ -គម្រោងទី២ នឹងប្រើថវិកាចំនួន ១៦៩.៧២០ ដុល្លារអាមេរិក សម្រាប់សាងសង់ឃ្លាំងស្តុកស្វាយចន្ទី ចំនួន ៣ កន្លែង រោងចក្រសម្ងួតចំនួន ៤កន្លែង និងការដំឡើងឧបករណ៍វាស់សំណើមគ្រាប់ស្វាយចន្ទីចំនួន៤ គ្រឿង នៅខេត្តកំពង់ធំ។ – គម្រោងទី៣ នឹងប្រើថវិកាចំនួន ១៨៦.៦៦៥ ដុល្លារអាមេរិក សម្រាប់ការក្រាលផ្លូវមួយខ្សែប្រវែង ៦ […]

អាន​បន្ថែម

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគធំៗ ៧តម្លៃសរុបជាង៦០ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រ ៦ និងវារីវប្បកម្ម ១ កន្លែង តម្លៃសរុបជាង ៦០ លានដុល្លារ នៅខេត្តតាកែវ ពោធិ៍សាត់ ស្វាយរៀង កណ្តាល ព្រះសីហនុ និងរាជធានីភ្នំពេញ។ ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន YUAN SHUO (CAMBODIA) CO., LTD ដែលនឹងវិនិយោគ ២,២ លានដុល្លារអាមេរិក បង្កើតរោងចក្រផ្គុំដំទ្បើងសម្ភារអេទ្បិចត្រូនិក និងគ្រឿងបន្លាស់អេទ្បិចត្រូនិកគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ ក្រុមទី២ គឺក្រុមហ៊ុន SCHNEITIC CHINT CO., LTD ដែលនឹងវិនិយោគ ២,៥ លានដុល្លារអាមេរិក បង្កើតរោងចក្រផ្គុំដំទ្បើងគ្រឿងសម្ភារអគ្គិសនី ដែលមានទីតាំងស្ថិតនៅភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ក្រុមហ៊ុនទី៣ គឺក្រុមហ៊ុន XIN WEI JIE CO., LTD ដែលនឹងវិនិយោគ ២,៩ […]

អាន​បន្ថែម

ជប៉ុនផ្ដល់ជំនួយឥតសំណងជាង ៥២លានយេន សាង់សងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តចំនួន៥

រដ្ឋាភិបាលជប៉ុន សម្រេចផ្ដល់ជំនួយឥតសំណង់ជាង ៥២លានយេន ឬស្មើនឹងជាង ៤៨ ម៉ឺនដុល្លារអាមេរិក ដើម្បីសាងសង់អគារសុខាភិបាល និងផ្តល់ឧបករណ៍បច្ចេកទេសមួយចំនួន ក្នុងខេត្តមណ្ឌលគិរី ព្រះវិហារ សៀមរាប ព្រះសីហនុ និងខេត្តកំពង់ឆ្នាំង។ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា បានឱ្យដឹងក្នុងពិធីចុះហត្ថលេខាផ្ដល់ជំនួយ កាលពីថ្ងៃទី១៧ ខែមីនា នេះថា ថវិកាជាង៤៨ ម៉ឺនដុល្លារនេះនឹងត្រូវប្រើប្រាស់សម្រាប់គម្រោង ៥ រួមមាន៖ គម្រោងទី១ គឺការតម្លើងឧបករណ៍កែច្នៃកំប្លោកធ្វើជាជីវអេតាណុល ដែលនឹងប្រើថវិកាប្រមាណ ១៦ ដុល្លារ គម្រោងទី២ នឹងប្រើថវិកាជិត ៩ ម៉ឺនដុល្លារ សម្រាប់ការសាងសង់អគារសម្ភពមួយកន្លែងនៅក្នុងមណ្ឌលសុខភាពទួលក្នុងខេត្តមណ្ឌលគិរី គម្រោងទី៣ គឺការសាងសង់អគារផ្នែកអ្នកជំងឺសម្រាកពេទ្យមួយកន្លែង នៅខេត្តព្រះវិហារ ក្រោមទឹកប្រាក់ជិត ៩ ម៉ឺនដុល្លារ គម្រោងទី៤ មានទឹកប្រាក់៤ ម៉ឺនដុល្លារ ដែលនឹងផ្តល់ដល់អង្គការសេហ្វហេវិន ដើម្បីតម្លើងរថយន្តសម្រាប់គ្លីនិកស្តារនីតិសម្បទាចល័ត នៅតំបន់ដាច់ស្រយាលនានា ក្នុងខេត្តសៀមរាប គម្រោងទី៥ គឺការបំពាក់ឧបករណ៍វេជ្ជសាស្ត្រ ក្នុងគិលានដ្ឋានមិត្តភាពកម្ពុជា-វៀតណាមក្នុងខេត្តព្រះសីហនុ ក្រោមថវិកាចំនួនជិត ៩ ម៉ឺនដុល្លារ គួរបញ្ជាក់ផងដែរថា […]

អាន​បន្ថែម

ផ្លូវមួយចំនួននៅម្ដុំទួលគោកបិទចរាចរ ២៩ថ្ងៃ ដើម្បីសាងសង់ប្រព័ន្ធការពារទឹកជំនន់

មន្ទីសារធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រកាសបិទចរាចរផ្លូវលេខ ៦០៨ ត្រង់ទីតាំងប្រសព្វផ្លូវលេខ ៣១៥ ចំនួន ២៩ ថ្ងៃ ចាប់ពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១។ ការបិទផ្លូវនេះគឺដោយសារតែ ក្រុមការនឹងសាងសង់លូប្រអប់ទំហំ ២ម x ២ម តាមបណ្តោយផ្លូវលេខ ៣១៥ ដល់ចំណុចផ្លូវលេខ ៦០៨ ប្រសព្វនៃផ្លូវលេខ ៣១៥ និងផ្លូវលេខ ៥៩៨។ ការតំឡើងប្រព័ន្ធលូប្រអប់នេះទៀតសោត គឺដើម្បីភ្ជាប់ទៅស្ថានីយ៍បូមទឹកទួលគោកទី១ (ត្រឡោកបែក) ដែលជាផ្នែកមួយនៃគម្រោងប្រព័ន្ធការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤ របស់ជប៉ុន។ គួរបញ្ជាក់ផងដែរថា គម្រោងជំហានទី៤ នឹងចំណាយទឹកប្រាក់សរុបប្រមាណ ៣៦លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដោយរួមមាន ការសាងសង់អាងស្តុបទឹកក្រោមដី ស្ថានីយបូមទឹក របារត្រងសម្រាមមេកានិចស្វ័យប្រវត្តិ និងរថយន្តបំពាក់ម៉ាស៊ីនបូមទឹកជាដើម។ (អានបន្ថែម) គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន។

អាន​បន្ថែម

ក្រុមហ៊ុនសិង្ហបុរី សហការជាមួយ​ WorldBridge Group គ្រោងបង្កើតស្ថានីយចែក​ចាយ​ហ្គាសតាមគម្រោងលំនៅដ្ឋាននានា ​

ក្រុមហ៊ុន​សិង្ហបុរី Union Gas Holdings បានសហការគ្នាជាមួយ​ក្រុមហ៊ុន Worldbridge Industrial Development (WBID) ​គ្រោងបណ្តាក់ទុនរួមគ្នា​ បង្កើត​ស្ថានីយកណ្ដាលសម្រាប់​​ផ្គត់ផ្គង់ និងចែកចាយហ្គាស នៅតាមគម្រោងលំនៅដ្ឋាន ពាណិជ្ជកម្ម និងឧស្សាហកម្មនានាទូទាំងប្រទេស។ វិធីចុះហត្ថលេខានៃក្រុមហ៊ុន​ទាំង​ ២​ ​ត្រូវបាន​ធ្វើ​ឡើង​ កាលពីថ្ងៃទី ១០ មីនាកន្លងទៅ ដោយឡែក​ សម្រាប់​សកម្មភាពអាជីវកម្ម និងប្រតិបត្តិការ​ផ្គត់ផ្គង់ជាផ្លូវការ​ គឺគ្រោង​នឹង​ចាប់​ផ្ដើម​នៅ​ចុង​ឆ្នាំ​ ២០២១ នេះ​។ បើយោងតាមសារព័ត៌មាន The Edge ក្រមហ៊ុនទាំង ២ គ្រោងបង្កើតជាស្ថានីយផ្គត់ផ្គង់កណ្ដាល ដោយគម្រោងគេហដ្ឋាន ឬអគារពាណិជ្ជកម្មនីមួយៗរបស់ក្រុមហ៊ុន Worldbridge នឹងត្រូវតភ្ជាប់ចូលស្ថានីយនេះ។ ដូច្នេះ លំនៅដ្ឋាននីមួយៗនឹងអាចប្រើប្រាស់ហ្គាស ដូចជាការប្រើប្រាស់សេវាកម្មទឹកភ្លើងដូច្នោះដែរ។ យោង​តាមកិច្ចព្រមព្រៀង ក្រុមហ៊ុនសិង្ហបុរី នឹងកាន់កាប់ភាគហ៊ុនចំនួន ៥៥% ដោយនឹងបញ្ជូន​បុគ្គលិក​ ដែល​មានបទពិសោធ​ពីប្រទេសសឹង្ហបូរី​ ដើម្បី​ជួយ​បង្ហាត់​បង្រៀន​បុគ្គលិក​ក្នុង​ស្រុក​នៅ​កម្ពុជា។ ដោយឡែក ភាគហ៊ុនចំនួន ៤៥% នឹង​ត្រូវ​កាន់កាប់​ដោយ​ក្រុមហ៊ុន WorldBridge កម្ពុជា ដោយនឹងដើរតួរជាអ្នក​ទទួលផ្គត់​ផ្គង់​ និង​បង្កើត​បណ្តាញអាជីវកម្មក្នុងស្រុក។ […]

អាន​បន្ថែម

ក្រុមហ៊ុនឯកជន កំពុងសិក្សាបង្កើតរោងចក្រស៊ីម៉ង់ត៍មួយកន្លែង នៅខេត្តកំពង់ស្ពឺ

ក្រុមហ៊ុនផលិតស៊ីម៉ង់ត៍មួយ កំពុងសិក្សាលើគម្រោងវិនិយោគរោងចក្របង្កើតស៊ីម៉ង់ត៍នៅខេត្តកំពង់ស្ពឺ ដែលនឹងធ្វើឱ្យខេត្តមួយនេះក្លាយជាខេត្តផលិតស៊ីម៉ង់ត៍មួយបន្ថែមទៀតនៅកម្ពុជា។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅថ្ងៃទី១៦ មីនា នេះ ថា ការសិក្សាគម្រោងរោងចក្រផលិតស៊ីម៉ង់នេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងវិស័យសំណង់ និងការប្រើប្រាស់ធនធានធម្មជាតិមាននៅក្នុងខេត្តកំពង់ស្ពឺឱ្យមានប្រសិទ្ធភាព។ ឯកឧត្តម បានថ្លែងថា៖ «យើងឱ្យអ្នកសិក្សាខាងស៊ីម៉ង់ត៍មកសិក្សាខេត្តកំពង់ស្ពឺ។ យើងចង់បានរោងចក្រស៊ីម៉ង់ត៍ ក៏វាល្អដែរ ដោយសារប្រទេសយើង កំពុងតែមានការអភិវឌ្ឍ រីកចម្រើន ដូច្នេះវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ ក៏វាមានការកើនឡើងខ្លាំង»។ ឯកឧត្តមអភិបាលខេត្ត បញ្ជាក់ថា បើសិនបង្កើតរោងចក្រនេះបានពិតមែន វានឹងកាត់បន្ថយការនាំចូលស៊ីម៉ង់ត៍មកផ្គត់ផ្គង់តម្រូវការក្នុងស្រុកបានមួយកម្រិត និងពិសេសជាងទៀតវានឹងជួយបង្កើតការងារច្រើនកន្លែង។ ឯកឧត្តម បន្តថា៖ «គាត់ [ក្រុមហ៊ុន] សិក្សាយូរដែរហើយ តែមិនទាន់បានបញ្ចប់នៅឡើយទេ ដោយសារតែក្រុមហ៊ុន កំពុង Process ឯកសារសុំការអនុម័តពីរាជរដ្ឋាភិបាល ពីក្រសួងរ៉ែ និងក្រសួងពាក់ព័ន្ធ។ ខ្ញុំរំពឹងថា រោងចក្រនេះ នឹងមាននៅកំពង់ស្ពឹក្នុងពេលឆាប់ៗនេះ»។ គួរបញ្ជាក់ផងដែរ បច្ចុបន្ន នៅកម្ពុជាមានរោងចក្រផលិតស៊ីម៉ង់ត៍ចំនួន៥ ដែលមានទីតាំងនៅខេត្តកំពត់ និងបាត់ដំបង ហើយមានសមត្ថភាពផលិតស៊ីម៉ង់ត៍សរុបប្រមាណ ៨លានតោន ក្នុងមួយឆ្នាំ។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋ​ប្រកាសចាត់វិធានការធ្ងន់លើអ្នកលុបសមុទ្រយកដី នៅខេត្តចំនួន ២ នៅកម្ពុជា​

រដ្ឋបាលខេត្តព្រះសីហនុ និងរដ្ឋបាលខេត្តកោះ​កុង ប្រកាសចាត់​វិធាន​ការក្ដៅ ក្រោយ​មាន​ករណី​​លុប​សមុទ្រ និង​ដី​ព្រែ​ក ដើម្បី​យក​ដីមកប្រើប្រាស់ផ្ទាល់ខ្លួន ​ដោយគ្មានការអនុញ្ញាត កាល​ពីពេល​ថ្មីៗនេះ។ រដ្ឋបាលខេត្តព្រះសីហ​នុ កាលពីថ្ងៃទី ១៥ មីនា កន្លងទៅ បាន​ចេញ​លិខិត​ស្ដីអំពីការចាក់​ដីចូលឆ្នេរ​សមុទ្រ​ នៅ​ចំណុច​ទីតាំង​មុខ​ក្រុមហ៊ុន​កម្ពុជា​តេលា ​ស្ថិតនៅភូមិ ៤ ឃុំអូរត្រេះ ស្រុក​ស្ទឹងហាវ ដោយ​គ្មាន​ការអនុញ្ញាត។ លិខិតដដែល​នេះ ក៏​បាន​ស្នើឱ្យបុគ្គល​ ដែល​ជា​អ្នក​ចាក់​ដី​ចូល​សមុទ្រ នៅ​ទីតាំងខាង​លើ​ កាយ​ចេញ​វិញ​ជា​បន្ទាន់​ និង​ចេញ​មុខ​មក​ដោះ​ស្រាយ​ជា​មួយ​រដ្ឋបាលស្រុក ពុំនោះទេ រដ្ឋបាលស្រុកនឹង​ចាត់​វិធានការកាយ​ដីនេះចេញ និង​បន្ត​ស្វែងរក​អ្នក​ដែល​បាន​ចាក់​ដីចូល​ឆ្នេរ​សមុទ្រនេះ មក​ទទួលទោស​តាម​ផ្លូវ​ច្បាប់​។ ដោយឡែក នៅថ្ងៃដដែលនេះ ឣភិបាលស្រុកមណ្ឌលសីមា លោក ប្រាក់ វិចិត្រ ក៏បាន​ដឹកនាំ​ក្រុមការងារ​ និង​មន្ត្រីពាក់​ព័ន្ធ​ ដើម្បីចុះពិនិត្យ​ការចាក់អាចម៍ដីចូលចំណីព្រែកសាធារណ: ដែលស្ថិតនៅភូមិទួលគគីរក្រោម ស្រុកមណ្ឌលសីមា ផងដែរ​។ លោក​ សុខ សុធី អភិបាលរងខេត្តកោះកុង បាន​ប្រាប់​កាសែតភ្នំពេញប៉ុស្ដិ៍ថា លោក​កំពុង​ចាត់​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ស្វែង​រក​បុគ្គល​ ដែល​បាន​លុប​ដីព្រែក​ និង​កំពុងវាស់​វែង​ទំហំ​នៃការ​លុប​យក​ចំណី​ព្រែក​ ដើម្បី​ធ្វើ​របាយ​ការណ៍​ ឬ​អនុវត្តទៅតាម​បទ​ប្ប​ញ្ញត្តិជា​ធរមានផងដែរ។ ប្រភពដដែល​បានឱ្យ​ដឹងទៀត​ថា បច្ចុប្បន្ន​រដ្ឋ​បាល​ខេត្ត ​បាន​បញ្ចប់​សកម្ម​ភាព​លុប​យក​ដីហើយ […]

អាន​បន្ថែម