ការដ្ឋានជួសជុលកំណាត់ផ្លូវជាតិលេខ៥ ក្នុងខណ្ឌឬស្សីកែវ នឹងបញ្ចប់នៅចុងខែមីនានេះ

គម្រោងជួសជុលកំណាត់ផ្លូវជាតិលេខ ៥ ក្នុងខណ្ឌឫស្សីកែវ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមកនេះ បច្ចុប្បន្នឈានដល់ការងារចាក់អ៊ុតកៅស៊ូស្រទាប់ទី ២ ហើយ ដោយគ្រោងបញ្ចប់ជាស្ថាពរថ្ងៃទី ២៥ ខែមីនា ខាងមុខ។ នេះបើតាមយោងតាមរដ្ឋបាលរាជធានីភ្នំពេញ កាលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។ កំណាត់ផ្លូវជាតិលេខ៥ ដែលខូចខាតនេះ គឺចាប់ពីចំណុចផ្លូវភ្លោះ មុខរោងចក្រ SKD ដល់ចំណុចមុខមណ្ឌលបែងចែកផលនេសាទ ត្រង់គីឡូម៉ែត្រលេខ៩ ដែលកំពុងត្រូវចាក់អ៊ុតកៅស៊ូ ២ស្រទាប់ កម្រាស់ ៩សង់ទីម៉ែត្រ។ ទីតាំងដែលកំពុងជួសជុលនេះ កន្លងមកតែង ទទួលរងការដក់ទឹកភ្លៀងជាប្រចាំ និងបង្កឱ្យមានការលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ដូច្នេះ ទើបកាលពីពេលថ្មីៗនេះ អាជ្ញាធរខណ្ឌក៏បានបើកមុខទឹកមួយកន្លែង ដើម្បីនាំទឹកភ្លៀងដែលដក់ហូរទៅទន្លេតាមប្រព័ន្ធលូ មុខកាត់ ១ម៉ែត្រ កន្លះ ប្រវែង ២៥០ម៉ែត្រ ។ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអះអាងថា បើទោះបីស្ថិតក្នុងដំណាក់កាលការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈក្តី ក៏ក្រុមការងារនៅតែខិតខំធ្វើការជួសជុលមិនបង្អង់ដៃ។ ដោយឡែក ចំពោះគម្រោងពង្រីកផ្លូវជាតិលេខ៥ ទាំង ៣ កំណាត់ ក្រោមជំនួយជប៉ុនជាង ៥00 លានដុល្លារអាមេរិក សម្រេចបានប្រមាណ ៩០%, […]

អាន​បន្ថែម

ក្រុមហ៊ុនឯកជនគ្រោងវិនិយោគសាងសង់រោងចក្រថ្មី ២០កន្លែង នៅខេត្តកំពង់ស្ពឺ

គម្រោងវិនិយោគថ្មីចំនួន ២០ ដែលភាគច្រើនជារោងចក្រកាត់ដេរសំលៀកបំពាក់ និងស្បែកជើង គ្រោងបើកដំណើរការក្នុងខេត្តកំពង់ស្ពឺ នៅពេលខាងមុខនេះ ខណៈបច្ចុប្បន្នដំណើរការសាងសង់កំពុងរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងកាលពីថ្ងៃទី ១៦ មីនា នេះថា គម្រោងវិនិយោគថ្មីទាំង ២០ នេះ នឹងជួយផ្តល់ការងារដល់ប្រជាពលរដ្ឋប្រមាណ ពី ៥ម៉ឺន ទៅ ៦ម៉ឺនកន្លែង។ ឯកឧត្តម បន្តថា៖ «សម្រាប់ឆ្នាំ ២០២១ នេះ មានក្រុមហ៊ុនមកជួបកាលពីដើមឆ្នាំ ចង់សាងសង់រោងចក្រ ២០ កន្លែង។ ប៉ុន្តែបើសួរថានឹងបើកនៅពេលណា យើងចាំមើលសិន ព្រោះបញ្ហាកូវីដ ក៏បានធ្វើឱ្យដំណើរការគម្រោងទាំងនេះ យឺតយ៉ាវដែរ»។ គួរបញ្ជាក់ផងដែរថា​ បច្ចុប្បន្ន ខេត្តកំពង់ស្ពឺមានគម្រោងវិនិយោគជាង ២០០ គម្រោង ដែលក្នុងនោះ កំពុងដំណើការមាន ១៥៣ រោចចក្រ ហើយរោងចក្រខ្លះទៀតកំបុងស្ថិតក្នុងការសាងសង់ ដែលអាចផ្តល់ការងារដល់ប្រជាជនជាង ១២ម៉ឺននាក់។ (អានបន្ថែម) អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង កាលពីថ្មីៗនេះ […]

អាន​បន្ថែម

រាជធានីខេត្តនីមួយៗទូទាំងប្រទេសកំពុងបន្តសាងសង់កន្លែងបូជាសពអ្នកជំងឺកូវីដ-១៩

រាជធានីខេត្តនីមួយៗទូទាំងប្រទេស បាន និងកំពុងសម្រុកសាងសង់ឈាបនដ្ឋាន ឬកន្លែងបូជាសព ដើម្បីត្រៀមខ្លួនរួចជាស្រេចក្នុងករណីដែលមានអ្នកទទួលមរណភាពពីជំងឺកូវីដ-១៩ ក្នុងខេត្តទាំងនោះ ខណៈចំនួនអ្នកឆ្លងទាក់ទិននឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កើនឡើងជាបន្តបន្ទាប់។ មកទល់បច្ចុប្បន្ន បើយោងតាមព័ត៌មានដែល ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យស្រង់បាន មានខេត្តក្រុងទាំងនោះរួមមាន៖ ១. ខេត្តស្វាយរៀង កាលពីថ្ងៃទី១៥ ខែមីនា នេះ បានរៀបចំពិធីក្រុងពាលី ដើម្បីសាងសង់ឈាបនដ្ឋានសម្រាប់ត្រៀមបូជាសពអ្នកជំងឺកូវីដ-១៩ នៅបរិវេណវត្តកោះជុំ ស្ថិតនៅសង្កាត់គយត្របែក ក្រុងស្វាយរៀង។ ២. ខេត្តក្រចេះ ក៏បានរៀបចំពិធីក្រុងពលីបញ្ចុះបឋមសិលាសាងសង់ឈាបនដ្ឋាន អ្នកស្លាប់ដោយជំងឺកូវីដ-១៩ នៅវត្តកន្រ្ទីង ភូមិកន្រ្ទីង សង្កាត់អូរប្ញស្សី ក្រុងក្រចេះ កាលពី ទី១៥ ខែមីនា។ ៣.ខេត្តកំពង់ចាម៖ ក៏បានត្រៀមសម្រាប់បូជាសព ដែលស្លាប់ដោយសារកូវីដ-១៩ នៅវត្តជោតនារាមបឹងកុក សង្កាត់បឹងកុក ក្រុងកំពង់ចាម។ ៤.ខេត្តបាត់ដំបង៖ កាលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ក៏បានបើកកិច្ចប្រជុំពន្លឿនសម្រាប់ដំណើរការសាងសង់ឈាបនដ្ឋាន សម្រាប់រំលាយសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ឱ្យបានឆាប់រហ័សនាពេលខាងមុខនេះ។ ៥.រាជធានីភ្នំពេញវិញ ក៏បានត្រៀមផ្ទៃដីប្រមាណ១០ហិកតា ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ធ្វើជាទីតាំងឡបូជាសពអ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ខណៈបច្ចុប្បន្នបានកំពុងមមាញឹកឈូសឆាយសាងសង់ទាំងយប់ទាំងថ្ងៃ។ […]

អាន​បន្ថែម

ព្រឹត្តិការណ៍ ២០កម្ភ: មិនបង្កភាពរអាក់រអួលដល់ការដ្ឋានសាងសង់ផ្លូវ ៣៨ខ្សែ នៅសៀមរាបទេ

ទោះបីជាព្រឹត្ដិការណ៍សហគមន៍ ២០កុម្ភ: នៅតែបន្តធ្ងន់ធ្ងរក្ដី ការអនុវត្ដគម្រោងស្ថាបនាផ្លូវ ៣៨ខ្សែ នៅខេត្តសៀមរាប មិនមានភាពរអាក់រអួលនោះឡើយ។ នេះបើយោងតាមលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប កាលពីថ្ងៃទី១៥ ខែមីនា កន្លងមកនេះ។ លោក នួន ពុទ្ធារ៉ា បានឱ្យដឹងបន្តថា មកដល់ពេលនេះក្រុមការងារសម្រេច បានប្រមាណជាង ៣០%ហើយ ដែលក្នុងនោះរួមមានការចាក់បេតុង ការដាក់ប្រព័ន្ធលូទឹក ប្រព័ន្ធអគ្គិសនីក្រោមដី ព្រមទាំងប្រព័ន្ធខ្សែកាបផ្សេងៗទៀតផងដែរ។ លោក បន្ថែមទៀតថា បច្ចុប្បន្នក្រុមការងារសាងសង់គ្រប់អង្គភាព បាននឹងកំពុងធ្វើសកម្មភាពយ៉ាងមមាញឹក ដើម្បីឱ្យសម្រេចគោលដៅតាមការគ្រោងទុក គឺរួចរាល់នៅដើមឆ្នាំ២០២២។ គួររំឭកថា គម្រោងស្ថាបនាផ្លូវ ៣៨ខ្សែ នេះ មានប្រវែងសរុប ១០៨.៧៤គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់កាលពីចុងឆ្នាំ២០២០កន្លងមក ហើយគ្រោងនឹងចំណាយថវិកាជាតិសរុបប្រមាណ១៥០លានដុល្លារអាមេរិក។ (អានបន្ថែម) បន្ថែមពីនេះ ថវិកាប្រមាណ ៩ លានដុល្លារអាមេរិកទៀត ក៏នឹងត្រូវបានចំណាយសម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់។ ក្រៅពីនេះ រដ្ឋាភិបាលក៏បានសម្រេចបង្វែរថវិកា ៥ លានដុល្លារ ដែលសេសសល់ពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅសីហនុមកកែលម្អ ដងស្ទឹងសៀមរាប ដែលមានប្រវែងជាង ៩គីឡូម៉ែត្រ ផងដែរ។ […]

អាន​បន្ថែម

សាលាក្រុងកំពុងបង្កើតឧទ្យានជាតិដ៏ធំមួយលើផ្ទៃដី ៧៥ហិកតា នៅខណ្ឌព្រែកព្នៅ

រដ្ឋបាលរាជធានីភ្នំពេញ កំពុងប្រែមុខមាត់ដី ៧៥ហិកតា នៅបឹងតាមោក ក្នុងខណ្ឌព្រែកព្នៅ ទៅជាឧទ្យាជាតិដ៏ធំមួយ ខណៈបច្ចុប្បន្នដើមឈើជាច្រើនដើមកំពុងត្រូវបានត្រៀមដើម្បីយកទៅដាំនៅទីនោះ។ នេះបើយោងតាមទំព័រ Facebook របស់រដ្ឋបាលរាជធានីភ្នំពេញ និងប្រសាសន៍របស់ ឯកឧត្តម ឃួង ស្រេង កាលពីពេលថ្មីៗនេះ។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ថា ឧទ្យានជាតិនេះគឺជាគំនិតផ្តួតផ្តើម របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្នុងនោះដើមឈើប្រមាណ ១០ម៉ឺនដើម គ្រោងនឹងដាំនៅក្នុងឧទ្យាននោះ។ ឯកឧត្តម បន្តថា៖ «នេះជាការគិតគូរវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ការលើកកម្ពស់សោភ័ណភាព និងគម្របបៃតងក្នុងរាជធានីភ្នំពេញ ដែលជាបេះដូងនៃប្រទេសរបស់យើងសម្រាប់មនុស្សជំនាន់ក្រោយ»។ បើយោងតាមផែនការរយៈពេលវែង ឧទ្យានជាតិនេះមិនមែនមានតែដើមឈើប៉ុណ្ណោះទេ តែនឹងមានកន្លែងផ្សេងៗទៀត ដូចជាអាងហែល ទឹកកន្លែងកម្សាន្ត ភោជនីយដ្ឋាន និងកន្លែងសម្រាកលំហែកាយជាដើម។ យោងតាមកាសែតខ្មែរថាមស៍ គម្រោងនេះត្រូវបានត្រៀមតាំងពីឆ្នាំ ២០២១ មកម្ល៉េះ ហើយគម្រោងបញ្ចប់នៅឆ្នាំ ២០២៣ តែអាចនឹងយឺតយ៉ាវបន្ដិចដោយសារបញ្ហាកូវីដ។ គូរបញ្ជាក់ផងដែរថា […]

អាន​បន្ថែម

ដី ១០ហិកតា នៅស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ នឹងក្លាយជាទីតាំងបូជាសពអ្នកជំងឺកូវីដ-១៩

ផ្ទៃដីប្រមាណ១០ហិកតា ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នឹងក្លាយជាទីតាំងបូជាសពអ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ខណៈបច្ចុប្បន្នរដ្ឋាភិបាលកំពុងមមាញឹកឈូសឆាយសាងសង់។ នេះបើតាមការឱ្យដឹងពីមន្រ្តីនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ។ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ថ្លែងប្រាប់សារព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែមីនា នេះថា ទីតាំងមូលដ្ឋានក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ គឺមានសុវត្ថិភាព និងជាជម្រើសល្អ ដោយសារទីនោះមិនប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋឡើយ។ លោក ក៏បានបន្ថែមថា បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំផ្ទៃដីទំហំប្រមាណ១០ហិកតា និងឡជាបច្ឆាបច្ចេកទេសស្តង់ដារចំនួន៦ ដោយបាននិងកំពុងសម្រុកធ្វើទាំងយប់ទាំងថ្ងៃផងដែរ ។ គួរបញ្ជាក់ថា ការសម្រេចជ្រើសរើសទីតាំងនេះ ធ្វើឡើងក្រោយទទួលបានបទបញ្ជារបស់ សម្ដេច ហ៊ុន សែន មកកាន់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីពេលថ្មីនេះៗ។

អាន​បន្ថែម

កម្ពុជា ឡាវ និងវៀតណាម ឯកភាពគ្នាពន្លឿនការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឆ្លងប្រទេសធំៗ ៣

នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម បានសម្រេចឯកភាពគ្នាគៀងគរធនធានពីដៃគូអភិវឌ្ឍន៍ ដើម្បីពន្លឿនការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឆ្លងប្រទេសធំៗ ៣ រួមមាន ផ្លូវរថភ្លើងភ្នំពេញ-ហូជីមិញ ផ្លូវល្បឿនលឿនហាណូយ-វៀងចន្ទន៍ និងផ្លូវរថភ្លើងវៀងចន្ទន៍-វង្សអាន ។ នេះបើយោងតាមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាងប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងបី កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នេះ។ ការពន្លឿនការស្ថាបនាផ្លូវល្បឿនលឿន និងផ្លូវរថភ្លើងទាំងនេះ គឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្របខណ្ឌក្នុងតំបន់ ដែលជាការអនុវត្តតាមផែនការតភ្ជាប់សេដ្ឋកិច្ច CLV ដល់ឆ្នាំ ២០៣០។ ក្នុងកិច្ចប្រជុំដដែលនេះ ថ្នាក់ដឹកនាំប្រទេសបី ក៏បានពិចារណាដំណើរការឡើងវិញនូវជើងហោះហើរអន្តរជាតិរវាងកម្ពុជា ឡាវ និងវៀតណាម ផងដែរ ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ។ ដោយឡែក ទាក់ទិននឹងគម្រោង ផ្លូវរថភ្លើងភ្នំពេញ-ហូជីមិញ មកទល់បច្ចុប្បន្ន នៅមិនទាន់ចាប់ផ្ដើមនៅឡើយទេ។ បើយោងតាម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម វ៉ាស៊ីម សុរិយា កាលពីថ្មីៗនេះ គម្រោងនេះគ្រាន់តែជាការឯកភាពគ្នាដោយផ្ទាល់មាត់ ដោយមិនទាន់មានការចុះហត្ថលេខាអ្វីនៅឡើយទេ។ (អានបន្ថែម) ប៉ុន្តែឯកឧត្តម បានបន្ថែមថា គម្រោងផ្លូវរថភ្លើងឆ្លងប្រទេសមួយខ្សែនេះនៅតែស្ថិតក្នុងបញ្ជីគម្រោងអាទិភាពរបស់រដ្ឋ ដោយកាលពីខែ តុលា ឆ្នាំ ២០២០ កន្លងមក មានក្រុមហ៊ុនចិនមួយបានបញ្ចប់ការសិក្សា […]

អាន​បន្ថែម

គម្រោងសាងសង់ Naga 3 តម្លៃ ៤ពាន់លានដុល្លារដំណើរការ​ជាធម្មតា​គ្រោង​បញ្ចប់​ក្នុង​ឆ្នាំ២០២៥

ការដ្ឋានសាងសង់​គម្រោងមជ្ឈមណ្ឌលកម្សាន្តចម្រុះ Naga 3 តម្លៃជាង ៤ ពាន់លានដុល្លារ ដំណើរ​ការ​ទៅ​យ៉ាងរលូន​ ហើយគ្រោង​នឹងបញ្ចប់​នៅ​ឆ្នាំ ២០២៥ ខាងមុខនេះ បើទោះបី​ជាមាន​វិបត្តិកូវីដយ៉ាងណាក្ដី។ នេះ​បើតាមឱ្យ​ដឹង​ពី​របាយ​ការណ៍​​របស់​ក្រុមហ៊ុន NagaCorp កាលពីថ្ងៃទី ៨ មីនា កន្លងទៅ។ គិតត្រឹមខែមីនា ការដ្ឋានស្ថិតនៅដំណាក់បុកគ្រឹះ ដែលកំពុងអនុវត្តដោយក្រុមហ៊ុនម៉ាឡេស៊ី Econpile។ ការងាររបស់ក្រុមហ៊ុន Econpile នេះ រួមមានការងារបុកគ្រឹះ និងផ្នែកខ្លះនៃគ្រឿងបង្គុំ ដែលជាកិច្ចសន្យារងពីក្រុមហ៊ុនចិន MCC International Incorporation Ltd។ ក្រុមហ៊ុនម៉ាឡេស៊ី Econpile ​ទ​ទួ​ល​​កិ​ច្ច​ស​ន្យា​រងនេះក្នុងត​ម្លៃ​ ​៨​៥,៧ លានដុល្លារ តាំងពីខែធ្នូ ឆ្នាំ ២០២០ មកម្លេះ។ (អានបន្ថែម) បើយោងតាមសេចក្ដីប្រកាសរបស់ NagaCorp កាលពីឆ្នាំ ២០១៩ គម្រោង Naga 3 នេះ នឹង​ត្រូវ​សាងសង់​លើ​ទឹកដី​អតីត​អគារប៊ូលឌីងចាស់​ ដែលរួមបញ្ចូល អគារកម្ពស់ ៦៥ ជាន់ ចំនួន […]

អាន​បន្ថែម

ក្រសួងកំពុងលើកកម្ពស់ផ្លូវជាតិ និងផ្លូវខេត្តសំខាន់ៗ ៨ខ្សែ នៅខេត្តរតនគីរី និងត្បូងឃ្មុំ

ក្រសួងសាធារណការនិងដឹកជញ្ជូនកំពុងពង្រឹង និងពន្លឿនការងារជួសជុល និងថែទាំកំណាត់ផ្លូវជាតិ និងផ្លូវខេត្តសំខាន់ៗចំនួន៨ខ្សែ នៅខេត្តរតនគីរី និងត្បូងឃ្មុំ ដើម្បីសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូន។ បើយោងតាមមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តរតនគីរី និងត្បូងឃ្មុំ កាលពីថ្ងៃទី៦ ខែមីនា ផ្លូវទាំង៨ខ្សែ នោះ រួមមាន កំណាត់ផ្លូវជាតិលេខ 7 , 8 , 73 , 76 , 78 , 78-5 ផ្លូវខេត្តលេខ 373C និងផ្លូវខេត្តលេខ 3789។ ប្រភពដដែលបានឱ្យដឹងថា ការងារដែលកំពុងអនុវត្ដមានដូចជា ការគូសគំនូសចរាចរណ៍ និងស្រោចកៅស៊ូការពារស្រទាប់លើ ការកៀរសម្រួល កិនបង្ហាប់បន្ថែម និងដាក់លូជាដើម​។ ការងារជួសជុល និងថែទាំនេះ គឺដើម្បីរក្សាគុណភាពផ្លូវតាមស្តង់ដារ ក៏ដូចជាការបន្ថែមអាយុកាលប្រើប្រាស់ផ្លូវ។ លើសពីនេះ ការលើកកម្ពស់ផ្លូវទាំងនេះ ក៏នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនផងដែរ។ គួរបញ្ជាក់ផងដែរថា ក្រសួងក៏បានស្នើឱ្យប្រជាជនជួយថតរាយការណ៍ពីស្ថានភាពផ្លូវខូចខាត ដោយប្រើប្រាស់កម្មវិធីថែទាំផ្លូវ (Road Care Mobile App) […]

អាន​បន្ថែម

គម្រោងពង្រីកកំពង់ផែខេត្តព្រះសីហនុនឹងពន្យារការបើកការដ្ឋានសាងសង់ទៅពាក់កណ្តាលឆ្នាំ២០២២

គម្រោងពង្រីកកំពង់ផែខេត្តព្រះសីហនុជំហានទី១ ដែលគ្រោងនឹងសាងសង់ឡើងក្នុងឆ្នាំ២០២១នេះ នឹងត្រូវពន្យារទៅពាក់កណ្តាលឆ្នាំ២០២២ វិញ ដោយសារវិបត្តិជំងឺកូវីដ-១៩។ នេះ​បើតាម​ការឱ្យដឹងពីមន្រ្តីជាន់ខ្ពស់នៃកំពង់ផែស្វ័យតក្រុងព្រះសីហនុ។ លោក សុខគល់ ចិន្តា ប្រធានរដ្ឋបាលនៃអង្គភាពគ្រប់គ្រងគម្រោងកំពង់ផែស្វយ័តក្រុងព្រះសីហនុបានប្រាប់សារព័ត៌មាន cambonomist កាលពីថ្មីៗនេះថា ការពន្យារពេលនេះ ទី១គឺដោយសារតែជំងឺកូវីដ-១៩ ផង និងទី២ ក្រុមការងារនឹងកែសម្រួលគំរូប្លង់លម្អិតមួយចំនួនបន្ថែមទៀតផងដែរ។ សម្រាប់ជំហានទី១នេះ ក្រុមការងារនឹងពង្រីកកំពង់ផែទៅជម្រៅ១៤,៥ម៉ែត្រ ជាមួយនឹងការសាងសង់ស្ថានីយកុងតឺន័រថ្មី ដោយការសិក្សាគំរូប្លង់បានបញ្ចប់រួចរាល់តាំងពីឆ្នាំ ២០២០​ មកម្ល៉េះ។ គម្រោងនេះទៀតសោត នឹងត្រូវសាងសង់ក្រោមកម្ចីជាង ២០០លានដុល្លារ ពីប្រទេសជប៉ុន។ (អានបន្ថែម) បើយោងតាមផែនការឆ្នាំ ២០២០-២០៣០ គម្រោងពង្រីកកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុមានសរុប ៥ ជំហាន។ ក្រោយជំហានទី ១ (ជម្រៅ១៤,៥ម៉ែត្រ) សាងសង់រួច កំពង់ផែនៅកម្ពុជានឹងធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ ៦ម៉ឺនតោន ឬ ស្មើនឹង ៩៣% នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ដោយឡែក រដ្ឋាភិបាលកំពុងបើកឱ្យដៃគូអភិវឌ្ឍសិក្សាជំហានទី ២ និងទី៣ ដែលមានជម្រៅ ១៦ម៉ែត្រ និង ១៧,៥០ម៉ែត្រ។ ហើយបើតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល […]

អាន​បន្ថែម