ព័ត៌មានក្នុងស្រុក
រដ្ឋបាលខេត្តកំពត ប្រកាសរឹតបន្តឹងចរន្តចេញចូលលើដងផ្លូវជាតិលេខ៣
រដ្ឋបាលខេត្តកំពត បានប្រកាសរឹតបន្តឹងចរន្តចេញចូលលើដងផ្លូវជាតិលេខ៣ត្រង់ចំណុចគោលដៅព្រំប្រទល់ស្រុកព្រៃនប់ខេត្តព្រះសីហនុ និងស្រុកទឹកឈូខេត្តកំពត ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត។ នេះបើតាមការឱ្យដឹងពី ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត កាលពីថ្ងៃទី០៤ ខែមីនា។ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានអះអាងថា ដើម្បីចូលរួមទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្តនឹងធ្វើការបិទចរាចរណ៍ ចេញចូលជាបណ្តោះអាសន្នរវាងខេត្តកំពត និងខេត្តព្រះសីហនុ លើកលែងតែរថយន្តដឹកទំនិញ និងរថយន្តសង្រ្គោះបន្ទាន់។ ឯកឧត្តមបានបញ្ជាក់ថា ពាក់ព័ន្ធនឹងការឆ្លងកាត់ចេញចូលនៅទីតាំងចំណុចគោលដៅលើដងផ្លូវជាតិលេខ៣ រវាងព្រំប្រទល់ស្រុកព្រៃនប់ខេត្តព្រះសីហនុ និងស្រុកទឹកឈូខេត្តកំពត ក៏តម្រូវឱ្យមានការត្រួតពិនិត្យវាស់កំដៅ និងធ្វើការសម្ភាសន៍អ្នកឆ្លងកាត់ឱ្យដឹងពីប្រវត្តិគោលដៅចេញនិងចូល ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងស្រាវជ្រាវ និងតាមដានក្នុងករណីសង្ស័យ មានបញ្ហាវិជ្ជមានកូវីដ១៩ កើតឡើង។ អភិបាលខេត្តកំពតរូបនេះ ក៏បានស្នើអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ឱ្យផ្អាកការធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ បើមិនមានការងារចាំបាច់។ គួរបញ្ជាក់ថា ការប្រកាសរឹតបន្តឹងចរន្តចេញចូលរបស់ខេត្តកំពត និងខេត្តព្រះសីហនុ នៅពេលនេះ គឺធ្វើឡើងបន្ទាប់សម្ដេច ហ៊ុន សែន កាលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ បញ្ជាឱ្យបិទចរាចរណ៍មនុស្សចេញពីខេត្តព្រះសីហនុទៅកាន់រាជធានី-ខេត្ត ផ្សេងៗ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩៕
អានបន្ថែមCDC អនុម័តរោងចក្រថ្មីមួយទៀតហើយ ក្រោយអនុម័តជាច្រើនគម្រោងតម្លៃសរុបជាង ៧០០ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬCDC កាលពីពេលថ្មីៗនេះ បានអនុតម័តឱ្យក្រុមហ៊ុនឯកជនសាងសង់រោងចក្រថ្មីមួយកន្លែងទៀតនៅខេត្តកណ្តាល ខណៈគម្រោងរោងចក្រជាច្រើនត្រូវបានអនុម័ត នៅឆ្នាំ ២០២១ នេះ ដោយគិតត្រឹមចុងខែកុម្ភៈ មានទុនសរុបដល់ទៅជាង ៧០០លានដុល្លារ។ ក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគ គឺក្រុមហ៊ុន JIANGYAO (CAMBODIA) GARMENTS CO., LTD. ដោយវិនិយោគប្រមាណ ២,១លានដុល្លារ លើគម្រោងបើករោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងនៅផ្លូវជាតិលេខ២១ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ បើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងនេះនឹងចូលរួមបង្កើតការងារជាង ២,៦០០ កន្លែង។ សម្រាប់ឆ្នាំ ២០២១ នេះ គិតត្រឹមដើមខែមីនា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តគម្រោងធំៗ យ៉ាងហោច ១៥ គម្រោង រួចមកហើយ ដែលរួមទាំងគម្រោងខាងលើនេះផងដែរ។ ក្នុងនោះទុនវិនិយោគសរុបមានប្រមាណជាង ៧០០ លានដុល្លារ។ (អានបន្ថែម និង បន្ថែម និងបន្ថែម)
អានបន្ថែមទំនប់ស្ទាក់ទឹកនៅជាយដែនខ្មែរ-ថៃដំបូងគេបង្អស់ ត្រូវបានបើកការដ្ឋានសាងសង់
ទំនប់សណ្តរ និងសំណង់ស្ទាក់ទឹកលើស្ទឹងមង្គលបូរី នៅជាយដែនខ្មែរ-ថៃ ដំបូងបង្អស់ ត្រូវបានបើកការដ្ឋាសាងសង់ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២១ នេះ ដែលជាសមិទ្ធិផលហេដ្ឋារចនាសម្ព័ន្ធថ្មីមួយទៀតនៅតំបន់ព្រំដែន។ គម្រោងនេះ មានទីតាំងស្ថិតនៅភូមិម្នាស់កាល និងភូមិកំពុងចម្លងក្រោម ស្រុកកំរៀង ខេត្តបាត់ដំបង ដោយពិធីក្រុងពាលីបើកការដ្ឋាន ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពអភិបាលខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ និងតំណាងក្រសួងពាក់ព័ន្ធដទៃទៀត កាលពីថ្ងៃទី ០៤ មីនា នេះ។ គម្រោងនេះ គ្រោងនឹងបញ្ចប់ការដ្ឋានទាំងស្រុងនៅខែកញ្ញា ឆ្នាំ២០២១ ដែលមានសមត្ថភាពអាចស្រោចស្រពលើផ្ទៃដីប្រមាណ ២០០០ ហិកតា។ ឯកឧត្តម អភិបាលខេត្ត បានឱ្យដឹងថា ក្រៅពីគម្រោងនេះ ខេត្តបាត់ដំបង មានទំនប់ស្ទាក់ជាច្រើនទៀត ដែលបានសាងសង់រួច និងកំពុងសាងសង់។ តួយ៉ាងដូចជា ទំនប់ស្ទាក់ទឹកពហុបំណងសេកសក នៅស្រុករតនមណ្ឌល និង ទំនប់ស្ទាក់ទឹកកង្ហត នៅស្រុកបាណន់ ដែលបានសាងសង់ចប់ជាស្ថាពរ។ ដោយឡែកទំនប់ស្ទាក់ទឹកកំពុងដំណើរការសាងសង់រួមមាន ទំនប់ស្ទាក់ទឹកដូនទ្រី ស្រុករុក្ខគីរី និងទំនប់ សាលាតាអន ស្រុកឯកភ្នំ និងទំនប់ស្ទាក់ទឹកសណ្តរ ដែលកំពុងធ្វើការបើកដ្ឋាននាឱកាសនេះផងដែរ។ (អានបន្ថែម និងបន្ថែម)
អានបន្ថែមកម្ពុជា-សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងភ័ស្ដុភារកម្មនៅកម្ពុជាជាផ្លូវការហើយ
ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនYCH និងInfrastructure Asia (IA) របស់ប្រទេសសិង្ហបុរី បានចុះហត្ថលេខាជាផ្លូវការហើយ លើកិច្ចព្រមព្រៀងក្របខណ្ឌលើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ កាលពីថ្ងៃទី ០៤ ខែមីនា នេះ។ ជាលទ្ធផល កម្ពុជាបានសម្រេចជ្រើសរើសក្រុមហ៊ុន YCH និង Infrastructure Asia (IA) របស់ប្រទេសសិង្ហបុរី ជាដៃគូឯកជនដើម្បីសិក្សា និងអភិវឌ្ឍសំណើគម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ ដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងក្លាយជាប្រធានគណៈកម្មាធិការជាតិភ័ស្តុភារកម្មទៀតផង។ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងនេះ នឹងដើរតួនាទីជាចំណុចកណ្តាលសម្រាប់បណ្តាញចែកចាយទំនិញនៅក្នុងប្រទេស និងជាចំណុចតភ្ជាប់នៃការដឹកជញ្ជូនទាំង ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស។ គម្រោងនេះដែរ មានទីស្ថិតនៅចម្ងាយ ប្រមាណ ១០គីឡូម៉ែត្រពីទីក្រុង និងអាចបម្រើជាមណ្ឌលដឹកជញ្ជូន និងភ័ស្តុភារកម្មផងដែរ។ ឯកឧត្ដម ស៊ុន ចាន់ថុល ក៏ធ្លាប់មានប្រសាសន៍ថា៖ «ការអភិវឌ្ឍគម្រោងនេះ គឺស្របតាមផែនការមេភ័ស្តុភារកម្មកម្ពុជា ដែលចង់ប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលភ័ស្តុភារកម្មក្នុងតំបន់ បម្រើឱ្យការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងប្រទេសថៃ […]
អានបន្ថែមគម្រោងបុរីដ៏ធំមួយកំពុងបង្ហាញសក្ដានុពលនៅប៉ូលសេដ្ឋកិច្ចថ្មី ជាមួយនឹងទូតសុច្ឆន្ទៈថ្មី
អត្ថបទផ្សព្វផ្សាយ គម្រោងបុរីដ៏ធំមួយនៅដង្កោ បូរី ទី លាង ដង្កោហ្រ្គីនផាក កាលពីថ្មីៗនេះ ទើបប្រកាសបង្ហាញទូតសុច្ឆន្ទៈតំណាងថ្មី គឺ កញ្ញា រឿន ណាត ដែលជាអតីត Miss Universe 2018។ បន្ទាប់ពីបានទទួលកិច្ចសហការការងារជាមួយ បុរី ទី លាង ដង្កោហ្រ្គីនផាកនេះ កញ្ញាបានបង្ហាញអារម្មណ៍រំភើប និងសប្បាយចិត្តយ៉ាងខ្លាំង ព្រោះថាកញ្ញាធ្លាប់តែថតស្ប៉ត សម្តែងក្នុងរឿងភាគភាពយន្តផ្សេងៗ ហើយឥឡូវនេះបានទទួលបទពិសោធថ្មីមួយទៀតគឺធ្វើជាទូតសុច្ឆន្ទៈតំណាងឲ្យបុរី។ លើសពីនេះ ក៏មានវត្តមានតារាកំប្លែងជើងចាស់អ្នកមីងគ្រតចូលរួមសម្តែងផងដែរ ។ កញ្ញា ពិតជាពេញចិត្តលើបុរីនេះយ៉ាងខ្លាំង ព្រោះជាបុរីដែលធំជាគេនៅក្នុងតំបន់ សាងសង់លើផ្ទៃដី ២០ ហិកតា មានទីតាំងស្ថិតនៅលើផ្លូវព្រៃស 30m ក្នុងបុរីមាននូវផ្សារទំនើបកម្ពស់៣ជាន់ មានរោងកុន មានសួនច្បារ និងសួនកុមារ ពិសេសក្លឹបហាត់ប្រាណយ៉ាងសម្បូរបែប។ លើសពីនេះទៀតកញ្ញាបានប្រាប់ថា បុរីនេះមានតម្លៃសមរម្យហើយផ្តល់ជូននូវការបង់ប្រាក់ងាយស្រួល “កុំភ្លេចណាមកធ្វើជាអ្នកជិតខាងជាមួយខ្ញុំណា!” ដែលនេះជាការសំដែងនូវចំណាប់អារម្មណ៍ និងសេចក្តីរំភើបយ៉ាងខ្លាំងមកលើ បុរី ទី លាង ដង្កោហ្រ្គីនផាកស្របពេលដែលកញ្ញាកំពុងតែស្វែងរកលំនៅបែបនេះតែម្តង! សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖ 060982829 / […]
អានបន្ថែមគម្រោងស្តារផ្លូវជាតិលេខ ៤៨ ពីភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅកោះកុង ស្ថិតក្នុងដំណាក់កាលដេញថ្លៃហើយ
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនឯកឧត្តម វ៉ាស៊ីម សុរិយា បានឱ្យដឹងថា គម្រោងស្តារផ្លូវជាតិលេខ៤៨ តភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅខេត្តកោះកុង កំពុងស្ថិតក្នុងដំណាក់កាលដេញថ្លៃហើយ ដោយនីតិវិធីគ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។ ឯកឧត្តម បានឱ្យដឹងថាកាលពីថ្ងៃទី ៣ មីនា កន្លងមកនេះថា គម្រោងស្តារផ្លូវជាតិមួយខ្សែនេះ នឹងត្រូវប្រើប្រាស់កម្ចីកូរ៉េខាងត្បូង។ នៅពេលបញ្ចប់នីតិវិធីដេញថ្លៃ ក្រសួងនឹងបញ្ជូនឯកសារដេញថ្លៃ ទៅភាគីកូរ៉េខាងត្បូងសិន មុននឹងចាប់ផ្ដើមសាងសង់។ ឯកឧត្តមថ្លែងថា៖ «បន្ទាប់ពីការដាក់ដេញថ្លៃ ក៏នៅមានការពិភាក្សាបន្ថែមទៀតជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ មុននឹងបញ្ជូនទៅភាគីកូរ៉េ»។ ឯកឧត្តមបានបន្ថែមទៀតថា៖ «នេះជាគម្រោងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុងប្រទេស ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចរឹងមាំបន្ថែមទៀត តាមរយៈសម្រួលការដឹកជញ្ជូនកសិផលទៅកាន់ច្រកនាំចេញ និង កំពង់ផែសមុទ្រ» ។ គួរបញ្ជាក់ផងដែរថា កំណាត់ដែលនឹងត្រូវជួសជុលមានប្រវែង ១៦០ គីឡូម៉ែត្រ ចាប់ពីស្រុកស្រែអំបិលដល់ទីរួមខេត្តកោះកុង ដែលខូចខាតធ្ងន់ដោយសារទឹកជំនន់កន្លងមកនេះ។ គម្រោងនេះនឹងចំណាយថវិកាប្រមាណ ៧៥ លានដុល្លារ ដោយក្នុងនោះ ៦៧ លានដុល្លារជាកម្ចីពីប្រទេសកូរ៉េខាងត្បូង និងប្រមាណ ៨ លានដុល្លារទៀត ជាថវិកាបដិភាគរដ្ឋាភិបាល។ (អានបន្ថែម) ផ្លូវជាតិមួយខ្សែនេះ គឺនឹងត្រូវកសាងឡើងវិញពីប្រភេទផ្លូវ DBST ទៅជាប្រភេទផ្លូវក្រាលកៅស៊ូ AC […]
អានបន្ថែមមន្ទីរពិសោធន៍ជាតិកម្ពស់៧ ជាន់ ដ៏ថ្មីស្រឡាងមួយរបស់ក្រសួងឧស្សាហកម្ម បានបញ្ចប់ការសាងសង់
អគារមន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដ៏ថ្មីស្រឡាងមួយកន្លែងរបស់ក្រសួងឧស្សាហកម្ម ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ ២ សង្កាត់ចាក់អង្រែលើ បានបញ្ចប់ការសាងសង់ជាស្ថាពរ ដោយពិធីប្រគល់-ទទួលអគារ ត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី៣ ខែមីនា កន្លងមកនេះ។ ពិធីចុះហត្ថលេខាលើលិខិតប្រគល់-ទទួលអគារនេះធ្វើឡើងរវាង ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយក្រុមហ៊ុនសាងសង់ លី ឈួង សំណង់ & អាហរ័ណ នីហរ័ណ។ ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា៖ «អគារមន្ទីរពិសោធន៍ជាតិថ្មីនេះ មានទំហំ ៤.៨០០ ម៉ែត្រ ការ៉េ កំពស់៧ជាន់ ដោយបានសាងសង់ចប់ត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស និងគំនូសប្លង់ស្របតាមកិច្ចសន្យា»។ គួរបញ្ជា្កក់ផងដែរថា អគារមន្ទីរពិសោធន៍ជាតិមួយនេះត្រូវបានសាងសង់តាំងពីឆ្នាំ ២០១៨ មកម្លេះ។ ហើយនេះគឺជាសមិទ្ធិផលថ្មីមួយក្នុងការជួយជួយលើកកម្ពស់និងជួយអភិវឌ្ឍគុណភាពសមត្ថភាពរបស់ហគ្រាសធុនតូច និងមធ្យមក្នុងវិស័យឧស្សាហកម្ម ឲ្យមានភាពរីកចម្រើនជាងមុន។ (អានបន្ថែម)
អានបន្ថែមផ្សារព្រំដែនតម្លៃជាង២ លានដុល្លារ ថ្មីមួយទៀតគ្រោងសាងសង់នៅទល់ដែនវៀតណាមខេត្តកំពត
ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្តកំពតបានកំណត់ទីតាំងសម្រាប់សាងសង់ផ្សារព្រំដែនថ្មីមួយទៀត នៅខេត្តស្រុកកំពង់ត្រាច ខេត្តកំពត ដោយការសាងសង់នឹងចាប់ផ្ដើមឆាប់ៗនេះ ហើយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២២ ខាងមុខ។ មានឈ្មោះថាផ្សារព្រែកចាក ផ្សារព្រំដែននេះនឹងត្រូវសាងសង់លើផ្ទៃដី ២ហិកតា ស្ថិតនៅក្នុងភូមិថ្ងូវ ឃុំឬស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច។ ទីតាំងនេះ ស្ថិតនៅជិតច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ជាប់នឹងខេត្តកៀនយ៉ាង របស់ប្រទេសវៀតណាម។ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន់ សូរស័ក្តិ និងអភិបាលខេត្តកំពត ឯកឧត្តមជាវ តាយ បានដឹកនាំមន្រ្តីប្រតិភូ ចុះពិនិត្យទីតាំងសម្រាប់សាងសង់ផ្សារ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ។ តាមការគ្រោងទុក ផ្សារព្រំដែនព្រែកចាកនេះ នឹងត្រូវសាងសង់ដោយប្រើប្រាស់ថវិកាប្រមាណ ២លានដុល្លារ ដែលជាថវិការបស់រដ្ឋាភិបាល។ ឯកឧត្តម ប៉ាន់ សូរស័ក្តិ ជំរុញឱ្យអាជ្ញាធរមូលដ្ឋានខេត្តកំពត សម្រួលដល់ក្រុមហ៊ុនសាងសង់ ដើម្បីឱ្យដំណើរការសាងសង់បញ្ចប់តាមការគ្រោងទុក។ ក្រោយសាងសង់ចប់ និងដាក់ឱ្យដំណើរការ ផ្សារនេះនឹងក្លាយជាផ្សារព្រំដែនទី២ បន្ទាប់ពីផ្សារពំ្រដែនទី១ ដែលស្ថិតនៅខេត្តត្បូងឃ្មុំ ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅដើមឆ្នាំ២០១៩។ ឯកឧត្តម ប៉ាន់ សូរស័ក្តិ បានមានប្រសាសន៍ថា ផ្សារព្រំដែនទី៣ នឹងត្រូវសាងសង់ឡើងនៅខេត្តស្វាយរៀង៕
អានបន្ថែមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងចាប់ផ្តើមក្រាលកៅស៊ូឆាប់ៗនេះខណៈបច្ចុប្បន្នសម្រេចបាន៤០% ហើយ
គម្រោងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សីហនុសម្រេចបានមួយដំណាក់កាលទៀតហើយ ដោយនឹងចាប់ផ្តើមដំណើរការការក្រាលកៅស៊ូ នៅពេលឆាប់ៗនេះ ខណៈមកទល់បច្ចុប្បន្នគម្រោងនេះសម្រេចបានប្រមាណជិត ៤០% ហើយ។ បើយោងតាមទំព័រហ្វេសប៊ុកផ្លូវការណ៍របស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាលពីថ្ងៃទី២ ខែមីនាការចាក់ក្រាលស្រទាប់ក្រោមកៅស៊ូក្រាលថ្នល់ asphalt (ATB-25)ផ្នែកសាកល្បងនៃគម្រោងត្រូវបានបញ្ចប់ជាស្ថាពរហើយ។ ដូច្នេះ ក្នុងពេលឆាប់ៗនេះ វិស្វករនឹងចាប់ផ្តើមដំណើរការការក្រាលកៅស៊ូជារួម ដែលសឱ្យឃើញពីសមិទ្ធិផលមួយជំហានទៀត។ ប្រភពដដែលបានឱ្យដឹងថាវិបត្តិកូវីដ-១៩ មិនបានប៉ះពាល់ដំណើរការសាងសង់គម្រោងទេហើយគិតត្រឹមចុងឆ្នាំ២០២០ ការដ្ឋានសម្រេចបានប្រមាណ៣៩.៩៨% ហើយ។ សូមបញ្ជាក់ថាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះមានប្រវែង ១៩០គីឡូម៉ែត្រ សាងសង់ដោយក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ក្រោមថវិកាប្រមាណ ២ពាន់លានដុល្លារ និងប្រើរយៈពេលសាងសង់ ៤៨ខែ៕
អានបន្ថែមតើម៉ាស៊ីនព្រីន 3D នឹងជួយផ្លាស់ប្តូរឧស្សាហកម្មសំណង់បានយ៉ាងណាខ្លះ នាពេលអនាគត?
អ្នកប្រហែលជាធ្លាប់ដឹងរួចមកហើយថា ម៉ាស៊ីនព្រីន 3D គឺម៉ាស៊ីនដែលអាចព្រីន ឬផលិតវត្ថុពិតៗណាមួយបាន ដោយគ្រាន់តែឌីស៉ាញគំរូ 3D ក្នុងកុំព្យូទ័រ ដាក់បញ្ចូលវត្ថុធាតុដើម ហើយចុចព្រីន។ បច្ចេកវិទ្យានេះត្រូវបានគេប្រើជាទូទៅក្នុងការផលិតវត្ថុគំរូគ្រប់ប្រភេទដូចជាង តុ ទូ កៅអី ឬអនុស្សារីយ៍ជាដើម។ ដោយឡែក ក្នុងវិស័យសំណង់វិញ តើម៉ាស៊ីនព្រីន 3D អាចជួយអ្វីបានខ្លះ? អ្នកអាចសាងសង់អគារពាណិជ្ជកម្មនានាបានដោយគ្រាន់តែចុចព្រីន នៅថ្ងៃអនាគត អគារពាណិជ្ជកម្មនានាដូចជា ការិយាល័យ បណ្ណាល័យ ឬហាងកាហ្វេ គឺសុទ្ធតែអាចព្រីនបានដោយម៉ាស៊ីនព្រីន 3D។ តួរយ៉ាង អគារពាណិជ្ជកម្មមួយនៅទីក្រុងឌូបៃគឺ Dubai Future Foundation មានកម្ពស់ ៦ ម៉ែត្រ បានបំបែកឯកទកម្មជាការអគារពាណិជ្ជកម្មដំបូងគេ ដែលសាងសង់ដោយម៉ាស៊ីនព្រីន 3D។ វិស្វករបានប្រើប្រាស់ពេល ១៧ ថ្ងៃ ដើម្បីព្រីនគ្រោងឆ្អឹងអគារ និងរយៈពេល ៣ ខែ ដើម្បីបញ្ចប់ការដ្ឋានទាំងមូល ដោយក្នុងនោះបានកាត់បន្ថយកម្លាំងពលកម្មបានទៅដល់ ៥០% និងសំណល់ពីការដ្ឋានបានដល់ ៦០% ដែលនេះជាគំរូដ៏ល្អមួយក្នុងការអភិវឌ្ឍន៍ ដោយមិនធ្វើឱ្យប៉ះពាល់បរិស្ថានខ្លាំង និងចំណាយថវិការសមរម្យ។ វិធីសាស្ត្រសាងសង់ងាយស្រួលជាងមុន […]
អានបន្ថែម