សម្ដេច ហ៊ុន សែន៖ រាល់គម្រោងអភិវឌ្ឍន៍ទាំងអស់ មិនមែនសុទ្ធតែជាកម្ចីពីបរទេសទាំងស្រុងទេ

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា រាល់គម្រោងវិនិយោគក្នុងស្រុកទាំងអស់ សុទ្ធតែមានការរួមចំណែកពីថវិកាបដិភាគរបស់រដ្ឋាភិបាល ពោលគឺមិនមែនអាស្រ័យតែលើការវិនិយោគ ឬកម្ចីពីបរទេសទាំងស្រុងទេ។ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង កាលព្រឹកថ្ងៃទី ១ កុម្ភៈ នេះ សម្ដេចបានមានប្រសាសន៍ថា រដ្ឋាភិបាលតែងតែសន្សំ និងប្រមូលបដិភាគសម្រាប់ត្រៀមអភិវឌ្ឍន៍លើគម្រោងចាំបាច់នានាក្នុងស្រុក។ សម្ដេច មានប្រសាសន៍ថា៖ «រាល់គម្រោងទាំងអស់ទាមទារឱ្យមានគម្រោងបដិភាគរបស់យើង តួរយ៉ាងដូចគម្រោងនេះ [រោងចក្រទឹកស្អាតបាក់ខែង] ជាថវិកាបដិភាគចេញមកពីរដ្ឋាករទឹកភ្នំពេញ។ រីឯ គម្រោងរោងចក្រនៅចំការមន ជាថវិកាបដិភាគក៏ចេញមកពីរដ្ឋាភិបាល»។ សម្ដេចបន្តថា៖ «ជារៀងរាល់ឆ្នាំ យើងមានត្រៀមថវិកាសម្រាប់ជួសជុលផ្លូវ ធ្វើប្រឡាយទឹក ធ្វើសាលារៀន ធ្វើមន្ទីពេទ្យ គឺយើងមានថវិការសម្រាប់វិនិយោគផ្ទាល់»។ គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ ២០២១ នេះ រដ្ឋាភិបាលគ្រោងនឹងវិនិយោគផ្ទាល់ចំនួន ១៤០០ លានដុល្លារ ដោយក្នុងនោះថវិកាបដិភាគពីរដ្ឋាភិបាល មានចំនួន ២១១ លានដុល្លារ។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋគ្រោងវិនិយោគផ្ទាល់សរុប ១៤០០លានដុល្លារ នៅឆ្នាំ២០២១ ភាគច្រើនជាគម្រោងហេដ្ឋារចនាសម្ព័ន្ធ

ក្នុងឆ្នាំ ២០២១ នេះ រដ្ឋាភិបាលគ្រោងនឹងវិនិយោគលើគម្រោងអភិវឌ្ឍន៍នានាសរុបជាង ១៤០០ លានដុល្លារអាមេរិក ដែលនេះគឺរួមបញ្ចូលទាំងថវិកាវិនិយោគផ្ទាល់ក្នុងស្រុក និងថវិកាបដិភាគរបស់រដ្ឋាភិបាលផងដែរ ហើយការវិនិយោគនេះទៀតសោតភាគច្រើនជាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ នេះបើតាមប្រសាសន៍របស់ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង កាលព្រឹកថ្ងៃទី ១ កុម្ភៈ នេះ។ សម្ដេចបានឱ្យដឹងថា៖ «ឆ្នាំ ២០២១ នេះ យើងគ្រោងវិនិយោគផ្ទាល់ចំនួន ១ ៤០០ លានដុល្លារ ក្នុងនោះ ថវិកាបដិភាគគ្រោងនឹងត្រូវចំណាយគឺ ២១១ លានដុល្លារ»។ សម្ដេច ក៏បានសង្កត់ធ្ងន់ថា ទឹកប្រាក់នេះគឺជាការវិនិយោគផ្ទាល់ក្នុងស្រុក ដោយមិនទាន់រាប់បញ្ចូលការវិនិយោគពីក្រៅប្រទេសឡើយ។ សម្ដេចបានបន្តថា៖ «រៀងរាល់ឆ្នាំ រដ្ឋាភិបាលតែងតែត្រៀមថវិកាដើម្បីវិនិយោគលើគម្រោងនានា ឧទាហរណ៍ គម្រោងសាងសង់ផ្លូវ ជួសជុលផ្លូវ ធ្វើប្រឡាយទឹក អណ្ដូងទឹក សាលារៀន និងមន្ទីរពេទ្យជាដើម យើងត្រូវវិនិយោគផ្ទាល់ខ្លួនផងដែរ។ បើយើងមានលុយច្រើនគឺយើងធ្វើច្រើន»។ បើយោងតាមសម្ដេច ហ៊ុន សែន នៅក្នុងឆ្នាំ ២០១៩ កម្ពុជាបានវិនិយោគផ្ទាល់ ៥៩៤ លានដុល្លារ ដែលក្នុងនោះ […]

អាន​បន្ថែម

សម្តេច ហ៊ុន សែន បើកការដ្ឋានរោងចក្រទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រទឹកស្អាតចំការមន

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី ០១ ខែកុម្ភៈ នេះ បានអញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតម្លៃជាង ១៩០ លានដុល្លារនៅបាក់ខែង ក៏ដូចជាបើកសម្ពោធរោងចក្រទឹកស្អាតនៅចំការមនផងដែរ ដែលរោងចក្រទាំង២ នឹងអាចផ្គត់ផ្គង់ទឹកស្អាតសរុបជាង ៤៥ ម៉ឺន ម៉ែត្រគូប ក្នុងមួយថ្ងៃ នៅឆ្នាំ ២០២៤។ រោងចក្រទឹកស្អាតបាក់ខែង នឹងត្រូវសាងសង់ដោយប្រើថវិកាប្រមាណ ១៩០លានដុល្លារ ដែលជាសហហិរញ្ញប្បទានរបស់ភ្នាក់ងារអភិវឌ្ឍន៍បារាំង French Development Agency ធនាគារ European Investment Bank និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហើយនឹងត្រូវអនុវត្តដោយក្រុមហ៊ុន Vinci Construction Grands Projects។ គម្រោងនេះ មានទីតាំងស្ថិតនៅសង្កាត់បាក់ខែង ចម្ងាយ ១០គីឡូម៉ែត្រ ខាងជើងស្ពានជ្រោយចង្វារ ដែលជាទីតាំងធំទូលាយ ងាយស្រួលក្នុងការដំឡើងបំពង់មេដែលមានអង្កត់ផ្ចិតធំ ដើម្បីដាក់ឆ្លងកាត់តាមបាតទន្លេសាប រួចតភ្ជាប់មកតំបន់មួយចំនួននៅរាជធានីភ្នំពេញ។ លើសពីនេះ គុណភាពទឹកទន្លេមេគង្គលើក៏មានគុណភាពល្អប្រសើរ ជាងគុណភាពទឹកទន្លេមេគង្គក្រោមផងដែរ។ រោងចក្រនេះ ជាការសាងសង់ដ៏ធំមួយដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា ដែលនឹងអនុវត្តជា ២ ជំហាន ដោយជំហានទី ១ […]

អាន​បន្ថែម

ក្រសួងដែនដីចេញនីតិវិធីលម្អិតក្នុងការផ្តល់អាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញបែបបទ និងនីតិវិធីជាលម្អិត ក្នុងការផ្តល់អាជ្ញាបណ្ណថ្មី ការបន្ត និងការបញ្ចប់សុពលភាពដល់អ្នកវិជ្ជាជីវៈ ឬក្រុមហ៊ុនត្រួតពិនិត្យ និងបញ្ជាក់សំណង់។ នេះបើយោងតាមប្រកាសលេខ០៣៣ ដ.ន.ស/ប្រ.ក.នី.ក ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។ ប្រកាសនេះ បានបញ្ជាក់ថា អ្នកវិជ្ជាជីវៈ ឬក្រុមហ៊ុន ដែលមានគុណសម្បត្តិ និងបទពិសោធន៍ការងារគ្រប់គ្រាន់ អាចដាក់ពាក្យស្នើសុំអាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់ នៅច្រកចេញចូលតែមួយ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ពេលដាក់ពាក្យ អ្នកដាក់ពាក្យត្រូវភ្ជាប់មកនូវឯកសារចាំបាច់ដូចជា លិខិតធានាអះអាងវិញ្ញាបនបត្រធានារ៉ាប់រង វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីនៅគណៈវិជ្ជាជីវៈពាក់ព័ន្ធ និងឯកសារពាក់ព័ន្ធដទៃទៀត។ សំខាន់ជាងនេះទៅទៀត អ្នកវិជ្ជាជីវៈសញ្ជាតិបរទេស ត្រូវភា្ជប់មកមួយនឹងបណ្ណការងារ និងឯកសារបញ្ជាក់សិទ្ធិស្នាក់នៅរយៈពេលវែង។ ដោយឡែក ក្រុមហ៊ុនសញ្ជាតិបរទេស ត្រូវមានលិខិតប្រគល់សិទ្ធិជាភ្នាក់ងារតំណាង ដែលចុះហត្ថលេខាដោយប្រធានក្រុមហ៊ុន។ ម្យ៉ាងវិញទៀត ឯកសារបញ្ជាក់បទពិសោធន៍ការងាររបស់អ្នកវិជ្ជាជីវៈបរទេស ត្រូវតែមានការបញ្ជាក់ទទួលស្គាល់ដោយស្ថានទូត ឬស្ថានតំណាងបរទេសពាក់ព័ន្ធនៅកម្ពុជា។ ប្រកាសដដែលនេះ ក៏បានអនុញ្ញាតឱ្យអ្នកវិជ្ជាជីវៈ ឬក្រុមហ៊ុន អាចដាក់ពាក្យស្នើសុំសន្លឹកអាជ្ញាបណ្ណថ្មី ក្នុងករណីមានការបាត់រហែក ការប្តូរឈ្មោះ ការប្តូរទីតាំងការិយាល័យ ឬក្រុមហ៊ុន និងការប្តូរប្រធានក្រុមហ៊ុនជាដើម។ គួរបញ្ជាក់ថា អាជ្ញាបណ្ណត្រួតពិនិត្យ […]

អាន​បន្ថែម

ដំណើការសាងសង់ផ្លូវទាំង៣៨ខ្សែនៅសៀមរាបសម្រេចបាន១៧,៥%

គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប សម្រេចការងារសាងសង់បានជាង ១៧,៥% ហើយ គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រសួងបានឱ្យដឹងពីវិវឌ្ឍនភាពនេះ ក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋានរបស់គណៈកម្មការអន្តរក្រសួង កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ដែលដឹកនាំដោយសម្ដេចឧបនាយករដ្ឋមន្រ្តី ទៀ បាញ់។ ការចុះត្រួតពិនិត្យនេះ គឺដើម្បីពិនិត្យគុណភាពនៃការសាងសង់ ជំរុញឱ្យអង្គភាពសាងសង់ អនុវត្តតាមលក្ខណៈបច្ចេកទេស សៀវភៅបន្ទុកឱ្យបានត្រឹមត្រូវ និងស្តង់ដារដែលអាចទទួលយកបាន ពោលគឺធ្វើផ្លូវឱ្យមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង និងបញ្ចប់តាមផែនការគ្រោងទុក។ គួរបញ្ជាក់ថា គម្រោងកែលម្អផ្លូវ ៣៨ ខ្សែ បានបើកការដ្ឋានកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្រោមអធិបតីភាពសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានប្រវែង ១០៨ គីឡូម៉ែត្រ នឹងគ្រោងចំណាយថវិកាសរុប ១៤០ លានដុល្លារ។ (អានបន្ថែម) ក្រៅពីគម្រោងផ្លូវ ៣៨ ខ្សែនេះ រដ្ឋាភិបាលក៏បានសម្រេចបង្វែរថវិកា ៥ លានដុល្លារ ដែលសេសសល់ពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅសីហនុមកកែលម្អ ដងស្ទឹងសៀមរាប ដែលមានប្រវែងជាង […]

អាន​បន្ថែម

អាកាសចរស៊ីវិលគ្រោងរៀបចំឱ្យមានផ្លូវហោះចុះឡើងដែលមានស្ដង់ដានៅកោះពេជ្រ

មន្រ្តីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីព្រឹកថ្ងៃទី២៨ ខែ មករា កន្លងមកនេះ បានចុះត្រួតពិនិត្យ និងសម្របសម្រួលសុវត្ថិភាពទីលានចុះចតឧទ្ធម្ភាចក្រ នៅកោះពេជ្រ ហើយក៏ត្រៀមរៀបចំឱ្យមានផ្លូវហោះចុះ និងផ្លូវហោះឡើងដែលមានស្ដង់ដាជាងមុននៅទីនោះផងដែរ។ ឯកឧត្តម ខាន់ វណ្ណា អគ្គនាយកបច្ចេកទេសនៃរដ្ឋលេខាធិការអាកាសចរស៊ីវិល បានឱ្យដឹងកាលពីថ្ងៃថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នេះថា៖ «ការត្រួតពិនិត្យនិងរៀបចំឱ្យមានផ្លូវហោះចុះឡើងនេះ គឺដើម្បីជាផលប្រយោជន៍សុវត្ថិភាពដល់សាធារណជន»។ ដោយឡែក ឯកឧត្តម ក៏មិនបានបញ្ជាក់ពីទុនចំណាយ និងព័ត៌មានលម្អិតនៃការរៀបចំគម្រោងនេះនៅឡើយទេ។ គួរបញ្ជាក់ផងដែរថា ក្នុងឱកាសនេះ ឯកឧត្តមក៏បាន សង្កត់ធ្ងន់លើការអនុវត្តច្បាប់ច្បាប់អាកាសចរស៊ីវិល CCAR PART 12 ផងដែរ ក្នុងគោលបំណងរឹងបន្តឹងវិស័យអាកាសចរនៅកម្ពុជា។

អាន​បន្ថែម

ស្ថានីយសូឡាខ្នាតតូចមួយនៅសៀមរាមបើកដំណើរការ ខណៈស្ថានីយ ៣ ធំៗទៀត ក៏គ្រោងនឹងបើកក្នុងឆ្នាំនេះដែរ

ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអនុភាព ៣២គីឡូវ៉ាត់ នៅខេត្តសៀមរាប បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយកាលពីថ្ងៃទី២៧ ខែមករា កន្លងមកនេះ ខណៈរោងចក្រថាមពលសូឡា ៣ ផ្សេងទៀត សរុបអនុភាពជាង ១១០ មេហ្គាវ៉ាត ក៏គ្រោងដាក់ដំណើរការក្នុងដើមឆ្នាំ ២០២១ នេះដែរ។ បើយោងតាមក្រសួងបរិស្ថាន ស្ថានីយនេះមានទីតាំងស្ថិតនៅ មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អានភ្នំគូលែន ដែលអាចផលិតថាមពលបានក្នុងរង្វង់ ១៥០គីឡូវ៉ាត់ម៉ោងក្នុងមួយថ្ងៃ ដែលគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនបូមទឹកបានរៀងរាល់ថ្ងៃ។ គម្រោងនេះផ្ទាល់គឺ ជាការបណ្ដាក់ទុនរួមរវាងក្រសួងបរិស្ថាន កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងដៃគូអភិវឌ្ឍមួយចំនួន។ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងនៅក្នុងពិធីសម្ពោធថា ស្ថានីយសូឡានេះ នឹងជួយឱ្យមជ្ឈមណ្ឌលស្រាវជ្រាវសុខ អាន ភ្នំគូលែន នេះ មានប្រភពអគ្គិសនីស្អាតប្រើបាស់។ ជាមួយគ្នានេះ លោកស្រី Sonali Dayaratne តំណាង UNDP ប្រចាំកម្ពុជា ក៏បានវាយតម្លៃខ្ពស់លើគោលជំហរកម្ពុជាក្នុងការផលិតថាមពលស្អាតដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ គួរបញ្ជាក់ផងដែរថា គម្រោងរោងចក្រសូឡា ៣ ទៀតដែលគ្រោងនឹងបើកដំណើរការឆ្នាំ នេះ រួមមាន ស្ថានីយសូឡាអនុភាព២០មេហ្គាវ៉ាតនៅខេត្តស្វាយរៀង […]

អាន​បន្ថែម

ការស្ដារហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុនិងសៀមរាប គ្រាន់តែជាជំហានតូចមួយនៃផែនការធំរបស់រដ្ឋប៉ុណ្ណោះ

អ្នកវិភាគបានឱ្យថា គម្រោងស្ថាបនាផ្លូវ ៣៤ខ្សែ នៅខេត្តព្រះសីហនុ និងគម្រោងសាងសង់ផ្លូវ ៣៨ខ្សែនៅខេត្តសៀមរាប គ្រាន់តែទិសដៅគំរូ ឬ Model តូចមួយ នៃផែនការមេរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋាសម្ព័ន្ធប្រទេសនោះទេ ព្រោះនៅពេលអនាគតរដ្ឋាភិបាលគ្រោងអភិវឌ្ឍដូចគ្នាសឹងគ្រប់ខេត្ត។ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានថ្លែងក្នុងកិច្ចពិភាក្សាសារព័ត៌មាន កាលពីថ្ងៃទី២៣ ខែមករា នេះថា៖ «ដំបូងរដ្ឋាភិបាល ចាប់ផ្ដើមនៅខេត្តព្រះសីហនុជាខេត្តគំរូ ពោលគឺជាការសាកល្បង។ តែដោយសារវិបត្តិកូវីដ មិនសូវមានភ្ញៀវទេសចរធ្វើដំណើរ ជាឱកាសធ្វើឱ្យគម្រោងសាងសង់ចំណាយពេលមិនដល់១ឆ្នាំផង»។ លោកបានបន្តទៀតថា៖ «ដោយឃើញគំរូនៅខេត្តព្រះសីហនុ ធ្វើឱ្យរាជរដ្ឋាភិបាលបន្តទៅរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅខេត្តសៀមរាប។ ក្នុងវិបត្តិកូវីដបែបនេះ មិនសូវមិនភ្ញៀវ ធ្វើផ្លូវស្រួល ចប់កូវីដសៀមរាបគឺស្អាតតែម្ដង»។ លោកបន្តថា ទាំង ២ ខេត្តនេះគ្រាន់តែជាចំណុចចាប់ផ្ដើមនៃផែនការអភិវឌ្ឍមេរបស់រដ្ឋាភិបាលប៉ុណ្ណោះ ពោលគឺនឹងមានគម្រោងបែបនេះស្ទើរគ្រប់ខេត្តនាពេលអនាគត ឧទាហរណ៍ដូចជា ខេត្តកំពង់ស្ពឺ និងកណ្ដាល។ ក្រៅពីជាការជួយធ្វើឱ្យប្រទេសមានប្រព័ន្ធដឹកជញ្ជូនដ៏ល្អនៅពេលអនាគត ការបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានារបស់រដ្ឋាភិបាល ទោះបីនៅក្នុងអំឡុងកូវីដ ក៏ជាកត្តាសំខាន់មួយជួយទប់មិនឱ្យទីផ្សារអចលនទ្រព្យធ្លាក់ចុះផងដែរ។ (អានបន្ថែម) លោក ម៉ាន់ ច័ន្ទឌី អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា បានពន្យល់ថា ជាធម្មតា […]

អាន​បន្ថែម

ក្រសួងសេដ្ឋកិច្ច៖ វិស័យសំណង់និងអចលនទ្រព្យនឹងកើនត្រឹម ២,៩% និង ២,៧% ប៉ុណ្ណោះក្នុងឆ្នាំ២០២១

កំណើនវិស័យសំណង់ និងអចលនទ្រព្យក្នុងឆ្នាំ ២០២០ ស្ថិតនៅអត្រា -២,៤% និង -៤,៩% ដែលជាការធ្លាក់ចុះធ្លាក់ចុះយ៉ាងខ្លាំង ពោលគឺប្រមាណ ២៣,២% និង ១១,៩% បើបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩។ ប៉ុន្តែវិស័យទាំង២ ត្រូវបានអ្នកជំនាញព្យាករថានឹងកើនតិចតួចត្រឹម ២,៩% និង ២,៧% ក្នុងឆ្នាំ ២០២១។នេះបើយោងតាមរបាយការណ៍ការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ២៧ មករា នេះ។ ការធ្លាក់ចុះនៃវិស័យទាំង២ គឺដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ១៩ ដែលបានកាត់បន្ថយការវិនិយោគពីបរទេស និងការធ្លាក់ចុះនៃតម្រូវការ។ លើសពីនេះ ឆ្នាំ ២០២០ គឺជាឆ្នាំដំបូងដែលអត្រាកំណើននៃវិស័យទាំងពីរ ស្ថិតនៅកម្រិតអវិជ្ជមានបើរាប់ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ។ របាយការណ៍ដដែលបានបន្ថែមទៀតថា កំណើននៃការនាំចូលសម្ភារសំណង់ជារួម ក៏ធ្លាក់ចុះពី +៥៧,៥% ក្នុងឆ្នាំ ២០១៩ ដល់ -១៨,២% ក្នុងឆ្នាំ ២០២០ ដែលក្នុងនោះដែកធ្លាក់យ៉ាងគំហុកពី +៥៧,២% ដល់ប្រមាណ -៤០% ។ ដោយឡែកសម្រាប់វិស័យអចលនទ្រព្យវិញ ចំនួននៃទិញលក់មានការថយចុះបន្តិចប៉ុណ្ណោះពីប្រមាណ ៩០០០ […]

អាន​បន្ថែម

អគារកម្ពស់ ២៦ ជាន់ តម្លៃ ៣០ លានដុល្លារ នៅផ្លូវ ៦០ ម៉ែត្រ បានបញ្ចប់ការសាងសង់គ្រោងអគារហើយ

អគារការិយាល័យកម្ពស់ ២៦ ជាន់ Maritime Tower តម្លៃជាង ៣០លានដុល្លារ បានបញ្ចប់ការសាងសង់គ្រោងអគារហើយ ដោយត្រៀមនឹងបង្ហាញខ្លួនយ៉ាងពេញលេញតាមបណ្ដោយផ្លូវ៦០ម៉ែត្រ នាពេលឆាប់ៗនេះ។ គម្រោងនេះ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន ម៉ារីថាម អាសិត ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ម៉ារីថាម គ្រុប ដោយពិធីបិទបញ្ចប់ការសាងសង់គ្រោងអគារ ទើបតែធ្វើឡើងកាលពីថ្ងៃទី ២៦ ខែមករា កន្លងទៅនេះ។ លោក គង់ វ៉ារ៉ា អគ្គនាយកប្រតិបត្តិការ និងជាអនុប្រធានក្រុមហ៊ុន ម៉ារីថាមគ្រុប បានឱ្យដឹងថា បើទោះជា ស្ថិតក្នុងវិបត្តិកូវីដ ១៩ ក្តី អគារការិយាល័យទំនើប Maritime Tower ក៏បានបញ្ចប់ការសាងសង់គ្រោងអគារដោយស្ថាបពរដែរ។ គួរបញ្ចាក់ផងដែរថា អគារការិយាល័យទំនើបលំដាប់អន្តរជាតិនេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ហើយគ្រោងបញ្ចប់ដាក់ឱ្យប្រើប្រាស់នៅឆ្នាំ ២០២១ នេះ។

អាន​បន្ថែម