ព័ត៌មានក្នុងស្រុក
រដ្ឋចាប់ផ្ដើមដាំបង្គោល និងកំណត់ព្រំដី សម្រាប់គម្រោងព្រលានយន្តហោះខេត្តបាត់ដំបង
អាជ្ញាធរមូលដ្ឋានខេត្តបាត់ដំបង បានចាប់ផ្តើមដាំបង្គោល កំណត់ព្រំដី និងចុះបញ្ជីកម្មសិទ្ធិដីធ្លីទីតាំង ស្ថាបនាព្រលានយន្តហោះខេត្តបាតដំបងហើយ។ នេះបើយោងតាមអភិបាលរង ខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ កាលពីថ្ងៃទី២៥ ខែមករា ។ លោក សឿម ប៊ុនរិទ្ធិ បានមានប្រសាសន៍ថា៖ «យើងចាប់ផ្ដើមចុះបញ្ជីដីធ្លីហើយ ដោយបានឆ្វៀលផ្ទៃដីព្រលានយន្តហោះទុកទំាងនៅស្រុកសង្កែ និងក្រុងបាត់ដំបង សម្រាប់ការសាងសង់ឡើងវិញនាពេលខាងមុខ»។ លោកបន្ថែមទៀតថា ប្រជាពលរដ្ឋដែលកំពុងធ្វើស្រែចំការនៅក្នុងដីព្រលានយន្តហោះទាំងដឹងថាជាដីរបស់រដ្ឋត្រូវចាកចេញ ព្រោះរដ្ឋមិនចេញបណ្ណកម្មសិទ្ធិជូនឡើយ។ «ការចាត់ចែងនេះ ទី១ គឺដើម្បីបញ្ឍប់បញ្ហាប្រជាពលរដ្ឋទន្រ្ទានកាន់កាប់ដីរដ្ឋ និងទី ២ ជាការត្រៀមដីឱ្យរួលរាល់ ពោលគឺដើម្បីកុំឱ្យខាតពេលមកដោះស្រាយរឿងដីធ្លី ពេលរដ្ឋាភិបាល និងវិនិយោគិន សម្រេចអនុវត្តគម្រោង» លោកបន្ត។ ដោយឡែក លោកបញ្ជាក់ថា ការងារលម្អិតទាក់ទិននឹងគម្រោង រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកំពុងសិក្សាបន្ថែមជាមួយអ្នកបច្ចេកទេស និងវិនិយោគិន ដែលលោកសង្ឃឹមថានឹងបញ្ចប់ក្នុងពេលឆាប់ៗ។ គួរបញ្ជាក់ផងដែរ ព្រលានយន្តហោះខេត្តបាត់ដំបង បានបើកដំណើរការដំបូង កាលពីឆ្នាំ១៩៦៧ ហើយត្រូវបានបិទដំណើរការទាំងស្រុងត្រឹម ឆ្នាំ១៩៧៥។ ដោយឡែក ហេដ្ឋារចនាសម្ព័ន្ធចាស់ដែលនៅសល់មានផ្លូវរត់ ប្រវែង ១ ៦០០ ម៉ែត្រ និងទទឹង ៣៤ម៉ែត្រ […]
អានបន្ថែមជប៉ុនផ្តល់ជំនួយជាង៣០លានដុល្លារ សាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅភ្នំពេញ និងបាត់ដំបង
ហេដ្ឋារចនាសម្ព័ន្ធអគារថ្មីមួយចំនួននៅក្នុងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងខេត្តបាត់ដំបង ដែលសាងសង់ឡើងក្រោមជំនួយឥតសំណង់ជាង ៣០លានដុល្លារពីរដ្ឋាភិបាលជប៉ុន បានបញ្ចប់ជាស្ថាពរហើយ។ នេះបើយោងតាមទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ឬJICA។ JICA បានឱ្យដឹងកាលពីថ្ងៃទី២៥ ខែមករា នេះ ថា ពិធីប្រគល់អគារថ្មីទាំងនេះ បានប្រារព្ធឡើង ២ ផ្សេងគ្នា ដោយមួយធ្វើនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញនាថ្ងៃទី១២ ខែមករាឆ្នាំ ២០២១ និងមួយទៀតធ្វើនៅវិទ្យាស្ថានគរុកោសល្យខេត្តបាត់ដំបង នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។ បើយោងតាមប្រភពដដែល ហេដ្ឋារចនាសម្ព័ន្ធទាំងនោះរួមមាន បណ្ណាល័យ អគារទីចាត់ការ ការបង្រៀន និងអគាររដ្ឋបាលជាដើម។ JICA សង្ឃឹមថា ហេដ្ឋារចនាសម្ព័ន្ធទាំងនេះនឹងជួយវិទ្យាស្ថានគរុកោសល្យឱ្យប្រែក្លាយខ្លួនទៅជាគ្រឹះស្ថានអប់រំកម្រិតបរិញ្ញាប័ត្របាន។ មិនតែប៉ុណ្ណោះ គម្រោងនេះ ក៏នឹងអាចចូលរួមចំណែកលើកកម្ពស់គុណភាពការអប់រំនៅបឋម និងមធ្យមសិក្សាបឋមភូមិ តាមរយៈការលើកកម្ពស់គុណភាពគ្រូបង្រៀនផងដែរ។ គួរបញ្ជាក់ផងដែរថា គិតត្រឹមខែតុលា ឆ្នាំ ២០២០ រដ្ឋាភិបាលជប៉ុន បាននិងកំពុងផ្ដល់ថវិកាយ៉ាងហោចជិត ១ ពាន់លានដុល្លារអាមេរិកដល់កម្ពុជា ដើម្បីជួយសាងសង់ ស្ដារ និងលើកកម្ពស់ហេដ្ឋានរចនាសម្ព័ន្ធស្ពាន-ថ្នល់ជាច្រើននៅកម្ពុជា។ (អានបន្ថែម)
អានបន្ថែមក្រុមហ៊ុនយក្សចិនប្រកាសវិនិយោគលើគម្រោងផ្សារទំនើបដ៏ធំមួយនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី
ក្រុមហ៊ុនអចលនទ្រព្យចិន Prince Real Estate group កាលពីថ្ងៃទី ២៥ មករា កន្លងទៅ បានចុះហត្ថលេខាកិច្ចព្រមព្រៀងវិនិយោគ បង្កើតផ្សារទំនើបដ៏ធំមួយឈ្មោះថា Prince Square ដែលនឹងចូលរួមផ្លាស់ប្តូរមុខមាត់ទីក្រុងភ្នំពេញឱ្យកាន់តែទាន់សម័យជាងមុន។ មានទីតាំងស្ថិតនៅក្នុងគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម Prince International Plaza ពោលគឺនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សីជិតភ្នំពេញវ៉តធើផាកចាស់ គម្រោងផ្សារទំនើបនឹងសាងសង់ជាអគារកម្ពស់ ៤ ជាន់ ហើយមានផ្ទៃក្រឡាសរុបជាង ៣៥ ០០០ ម៉ែត្រការ៉េ។ បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន អ្នកជំនាញបានសិក្សាយ៉ាងល្អិតល្អន់ថាទីតាំងនេះ នឹងមានសក្ដានុពលខ្លាំងបំផុត ព្រោះវាជាចំណុចប្រសព្វនៃតំបន់ធំៗ ដូចជា សែន សុខ ទួលគោក និងមានជ័យ និងជាពិសេសគឺ ផ្លូវសហព័ន្ធរុស្សី។ លើសពីនេះ ផ្សារទំនើប Prince Square ក៏នឹងរួមបញ្ចូលនូវ រោងកុនអន្តរជាតិ ក្លឹបហាត់ប្រាណ ភោជនីយដ្ឋានអន្តរជាតិ សួនកម្សាន្តកុមារ និងហាងសម្លៀកបំពាក់ទាន់សម័យជាដើម។ ហើយមកទល់បច្ចុប្បន្ន ផលិតម៉ាកល្បី ៗ ជាង ៥០ ប្រេន គ្រោងនឹងបើកហាងរបស់ពួកគេនៅក្នុងផ្សារទំនើបនេះ។ គួរបញ្ជាក់ផងដែរថា […]
អានបន្ថែមការដ្ឋានផ្លូវជាតិលេខ ១០ ពីបាត់ដំបង ទៅកោះកុងសម្រេចបាន ៤៣% ហើយ គ្រោងបញ្ចប់ឆ្នាំ ២០២៣
បន្ទាប់ពីបើកការដ្ឋានអស់រយៈពេលជិត ១២ ខែមក គម្រោងស្ថាបនាផ្លូវជាតិលេខ ១០ តភ្ជាប់ពីខេត្តបាត់ដំបង ទៅកោះកុង សម្រេចបានប្រមាណ ៤៣,៧៥% ហើយ ដោយគ្រោងបញ្ចប់ឆ្នាំ ២០២៣ ខាងមុខ។ នេះបើយោងតាមការចុះត្រួតពិនិត្យរបស់ ឯកឧត្តម បុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារបច្ចេកទេស កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។ ក្នុងកិច្ចត្រួតពិនិត្យនេះ ឯកឧត្តមក៏បានក្រើនរំឭកដល់ក្រុមហ៊ុនសាងសង់ CRBC និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស WACC ឱ្យបន្តយកចិត្តទុកដាក់លើកិច្ចការងារសាងសង់ឱ្យមានប្រសិទ្ធភាព និងស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវផងដែរ។ គួរបញ្ជាក់ផងដែរថា ផ្លូវជាតិលេខ ១០ នេះ មានប្រវែងសរុបប្រមាណ ១៩៩ គីឡូម៉ែត្រ តភ្ជាប់ពីស្រុកសំឡូតក្នុងខេត្តបាត់ដំបង កាត់ចុះតាមស្រុកវាលវែង នៃខេត្តពោធិ៍សាត់ និងខេត្តកោះកុង ដែលសាងសង់ឡើងក្រោមទំហំវិនិយោគប្រមាណ ១៨៨ លានដុល្លារ ជាជំនួយពីប្រទេសចិន និង ថវិកាបដិភាគពីរាជរដ្ឋាភិបាល។ ផ្លូវមួយខ្សែនេះ បានប្រកាសបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ កន្លងមកនេះ ហើយគ្រោងបញ្ចប់ជាស្ថាពរ នៅឆ្នាំ២០២៣ (ចំណាយពេល […]
អានបន្ថែមក្រុមហ៊ុនចិនកំពុងជួយពង្រឹងសុវត្ថិភាពលើគម្រោងស្ថាបនាផ្លូវជាតិលេខ ៥ ដែលគ្រោងបញ្ចប់ឆាប់ៗនេះ
ក្រុមហ៊ុនចិន Jiangsu Guoqiang Galvanization Industrial (JSGQ) កាលពីថ្មីៗនេះ បានផ្គត់ផ្គង់ផលិតផលការពារសុវត្ថិភាពចរាចរណ៍ ដល់កំណាត់ផ្លូវប្រមាណ ៨០ គីឡូម៉ែត្រ នៃការដ្ឋាផ្លូវជាតិលេខ ៥ ដែលគ្រោងនឹងបញ្ចប់ខែ កក្កដា ឆ្នាំ២០២១ នេះ។ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន PRNewswire។ ការផ្គត់ផ្គង់សម្ភារៈការពារសុវត្ថិភាពនេះ ត្រូវបានចាប់ផ្ដើមតាំងតែពីពាក់កណ្ដាលខែ មករា មកម្ល៉េះ។ ដោយឡែក គម្រោងផ្លូវជាតិលេខ ៥ នេះ គឺជាផ្នែកមួយ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ រវាងប្រទេសចិន និងកម្ពុជា ដែលត្រូវបានស្ថាបនាឡើង ដោយមានផ្លូវដែកធ្នឹមចំកណ្ដាល ដែលជាខ្សែការពារផ្លូវ ស្របតាមស្តង់ដារអន្តរជាតិ នៃសមាគមផ្លូវហាយវ៉េ និងសមាគមដឹកជញ្ជូនរបស់អាមេរិចគឺ AASHTO M180 STANDARD។ លោក Yuan Guoqiang ស្ថាបនិក និងជាប្រធានក្រុមហ៊ុន JSGQ បានមានប្រសាសន៍ថា៖ « JSGQ គឺជាសហគ្រាសមួយក្នុងចំណោមសហគ្រាសឯកជនកំពូលៗទាំង ៥០០ និងក្រុមហ៊ុនដឹកជញ្ជូនកំពូល ទាំង ១០០ របស់ប្រទេសចិន។ […]
អានបន្ថែមក្រុមហ៊ុនឯកជនស្នើជួលដី ៣៦៩ហិកតា នៅខេត្តកោះកុង ដើម្បីវិនិយោគគម្រោងដ៏ធំមួយ
ក្រុមហ៊ុន កោះ មង្គល រតនៈ សម្បត្តិ ឯ.ក បានស្នើសុំជួលដីរដ្ឋទំហំ៣៦៩ ហិកតា នៅស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីវិនិយោគលើគម្រោងវារីវប្បកម្មដ៏ធំមួយ។ នេះបើយោងតាមកិច្ចប្រជុំរវាងក្រុមហ៊ុន និងរដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃទី ២១ ខែមករា កន្លងមកនេះ។ បើយោងតាមប្រភពដដែល គម្រោងនេះ នឹងអនុវត្តជា ៣ ដំណាក់កាល ដោយនៅដំណាក់កាលទី ១ រដ្ឋបាលខេត្តកោះកុង អាចនឹងអនុញ្ញាតជួលឱ្យក្រុមហ៊ុនត្រឹម ១០០ ហិកតា សិន ដែលជាដំណាក់កាលសាកល្បងដំបូង។ ទោះជាយ៉ាងក្ដី រដ្ឋាភិបាលមិនទាន់ចេញសម្រេចអ្វីនៅឡើយទេ ព្រោះត្រូវសិក្សាបន្ថែមទៀត។ ដោយឡែក ក្រុមហ៊ុនក៏មិនទាន់បញ្ជាក់ពីទំហំទឹកប្រាក់វិនិយោគ និងព័ត៌មានលម្អិតនៃគម្រោងនៅឡើយទេ។ គួរបញ្ជាក់ផងដែរថា គម្រោងវារីវប្បកម្ម ជាសកម្មភាពអាជីវកម្មដាំរុក្ខជាតិ និង ចិញ្ចឹមសត្វនៅតាមសមុទ្រ ដែលមិនត្រឹមតែធ្វើអាជីវកម្មនោះទេ គម្រោងនេះក៏នឹងជួយការពារព្រៃកោងកាង រក្សាលំនឹងស្ថានប្រព័ន្ធ និងជីវចម្រុះនៅក្នុងតំបន់ផងដែរ។
អានបន្ថែមក្រុមហ៊ុនឯកជនគ្រោងសាងសង់រោងចក្រផលិតទឹកស្អាតលើដីទំហំជាង ៣០០ ហិកតា នៅកោះកុង
ក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ គ្រោងវិនិយោគសាងសង់រោងចក្រផ្គត់ផ្គង់ទឹកស្អាតលើផ្ទៃដីសរុបទំជាង ៣៣០ ហិកតា ក្នុងស្រុកគិរីសាគរ ខេត្តកោះកុង ក្នុងគោលបំណងដើម្បីចែកចាយទឹកស្អាតដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ ដែលកំពុងតែមានកំណើនជាលំដាប់។ បើយោងតាមទំព័រវេបសាយផ្លូវការរបស់រដ្ឋបាលខេត្តកោះកុង បច្ចុប្បន្នគម្រោងនេះកំពុងស្ថិតនៅដំណាក់កាលត្រួតពិនិត្យ ដោយរដ្ឋបាលបាលខេត្តកោះកុង និងក្រសួងក្រសួងបរិស្ថាន កាលពីថ្ងៃទី២១ ខែមករា កន្លងទៅនេះ បានចុះទៅពិនិត្យផ្ទៀងផ្ទាត់ទីតាំងវិនិយោគរួចហើយ។ ក្រោយត្រួតពិនិត្យ រដ្ឋបាលខេត្តកោះកុង បានគាំទ្រយ៉ាងពេញទំហឹងលើគម្រោងនេះ តែបានស្នើឱ្យក្រុមហ៊ុនផ្តល់សំណងសមរម្យដល់ប្រជាពលរដ្ឋដែលប៉ះពាល់ សិក្សានិងសហការជាមួយអាជ្ញាធរមូលដ្ឋានឱ្យបានម៉ត់ហ្មត់ ក៏ដូចជារក្សាលំនឹងស្ថានប្រព័ន្ធ និងច្រករបៀងសត្វព្រៃ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនមិនទាន់បានបញ្ជាក់លម្អិតពីទឹកប្រាក់វិនិយោគ ឬកាលបរិច្ឆេទនៃការសាងសង់នៃគម្រោងនេះទេ។
អានបន្ថែមរដ្ឋសម្រេចកាត់ដីបឹងត្របែកជាសម្បត្តិរដ្ឋ ហើយនឹងស្ដារហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅទីនោះ
រដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់យកផ្ទៃអាងស្តុកទឹកបឹងត្របែកទំហំជាង ១៤ ហិកតា ជាសម្បត្តិរដ្ឋ ហើយក៏គ្រោងនឹងស្ថាបនាជញ្ជាំងទប់ដីថ្មី និងជីកស្តារអាងស្តុកទឹកផងដែរ ដើម្បីដោះស្រាយបញ្ហារំលោភដីរដ្ឋ និងទឹកជំនន់ក្នុងក្រុងភ្នំពេញ។ នេះបើយើងតាមអនុក្រឹត្យលេខ២២១ អនក្រ.បក ចុះថ្ងៃ៣០ ខែធ្នូ ឆ្នាំ២០២០ និងលិខិតលេខ១១០៣ សជណ.មយ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ លិខិតដដែលនេះ ក៏បានឱ្យដឹងថា ការស្ថាបនាជញ្ជាំងទប់នឹងត្រូវធ្វើពីបេតុងអារម៉េ ឬ Concrete Shite pileំ ដែលនឹងព័ទ្ធជុំវិញអាងស្តុកទឹកបឹងត្របែក ដើម្បីការពារមិនឱ្យមានរំលោភបន្តទៀត។ មួយវិញទៀត រដ្ឋនឹងធ្វើការជីកស្តារអាងទឹកបឹងត្របែកផ្នែកខាងលើឱ្យជ្រៅជាងមុន ដើម្បីឱ្យស្ថានីយបូមទឹកអាចបូមទម្លាក់បន្តទៅកាន់ប្រព័ន្ធបង្ហូរទឹក នៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញបាន។ ការស្តារនេះ នឹងធ្វើឱ្យអាងស្តុកទឹកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការស្តុកទឹកភ្លៀង ដើម្បីបញ្ចៀសនូវការលិចលង់នៅក្នុងក្រុង។
អានបន្ថែមក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បើកសម្ពោធជាផ្លូវការផលិតផលថ្មី ៣ ប្រភេទ
ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) កាលពីថ្ងៃទី ២១ ខែមករា កន្លងមកនេះ បានបើកសម្ពោធផលិតផលថ្មីចំនួន៣ ក្នុងពេលតែមួយ ដែលរួមមាន ក្បឿងត្រជាក់ អាយ.អេស.អាយ ផាម (ISI PALM®) ប្រព័ន្ធគ្រោងដំបូលដែក (PALM TRUSS) និងដែកសរសៃ អាយ.អេស.អាយ (ISI Debar) ។ ក្បឿងត្រជាក់ អាយ.អេស.អាយ ផាម (ISI PALM®) គឺជាអ្នកឯកទេស រក្សាភាពត្រជាក់ក្នុងគេហដ្ឋាន ស្រោបដោយស្នោកាត់បន្ថយកម្តៅ មានគុណភាពខ្ពស់ និងផលិតតាមបច្ចេកវិទ្យា ជប៉ុន និងអូស្រ្តាលី ស្តង់ដារអន្តរជាតិ ISO 9001: 2015 ។ ដោយឡែក ដែកសរសៃ អាយ.អេស.អាយ (ISI Debar) ជាផលិតផលដែកដែលមានគុណភាពខ្ពស់ ផលិតឡើងតាមស្តង់ដា JIS របស់ជប៉ុន មានច្រើនជម្រើស និងជាទីទុកចិត្តសម្រាប់គ្រប់សំណង់អាគារ។ […]
អានបន្ថែមការដ្ឋានពហុកីឡដ្ឋានជាតិមរតកតេជោសម្រេចបាន ៩០% ដោយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំនេះ
គម្រោងសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រចបាន៩០% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងខែឧសភា ឆ្នាំ២០២១ នេះ។ លោក វ៉ា ហេងដាវុធ អនុប្រធានរៀបចំទីលានប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ បានប្រាប់វិទ្យុជាតិកម្ពុជា កាលពីពេលថ្មីៗនេះថា៖ «យើងពិនិត្យឃើញថា ទាន់ពេលវេលាកំណត់ ព្រោះសព្វថ្ងៃនេះពហុកីឡដ្ឋានទាំងមូល ផ្នែកសាងសង់គ្រោងបង្គុំអគារ បានចប់សព្វគ្រប់រួចហើយ នៅសល់តែការតុបតែងលម្អ និងការបំពាក់សម្ភារទេ»។ ពហុកីឡដ្ឋានដ៏ធំមួយនេះ កំពុងសាងសង់ដោយក្រុមហ៊ុនប្រទេសចិន China State Construction Engineering Corporation នៅលើផ្ទៃដីជាង ៩៤ហិកតា ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌប្ញស្សីកែវ ក្រោមថវិកាជំនួយឥតសំណងរបស់ចិន ១៦០លានដុល្លារ។ ពហុកីឡដ្ឋានជាតិមរតកតេជោនេះ បានបើកការដ្ឋានសាងសង់កាលពីខែ មេសា ឆ្នាំ២០១៧ ក្រោមវត្តមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រោយបញ្ចប់ការសាងសង់ កីឡដ្ឋាននេះ នឹងអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៦ម៉ឺននាក់ ពោលគឺដើម្បីធ្វើជាទីតាំងម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣៕ (អានបន្ថែម)
អានបន្ថែម